autoadmin
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ខណៈដែលគូស្នេហ៍មួយចំនួនបានរស់នៅជាមួយគ្នាយ៉ាងផ្អែមល្ហែមនិងមានក្តីសុខបំផុតនោះ មានគូស្នេហ៍ខ្លះវិញឈ្លោះគ្នាស្ទើរតែរាល់ថ្ងៃ ហើយជីវិតស្នេហារបស់ពួកគេគឺមានពេលវេលាជូរចត់ច្រើនជាងពេលវេលាសប្បាយរីករាយ។ មានចំណុចមិនចុះសម្រុងនិងចំណុចផ្ទុយគ្នាជាច្រើនដែលធ្វើឲ្យគូសេ្នហ៍ពីរនាក់តែងពាក់មុខយក្សដាក់គ្នារាល់ថ្ងៃ ហើយពេលខ្លះបញ្ហាទាំងនោះមិនមែនជារឿងធំដុំនោះទេ។ ជាក់ស្តែងប្តីប្រពន្ធមួយគូត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តលែងលះគ្នាព្រោះតែពួកគាត់មានទម្លាប់ច្របាច់ថ្នាំដុសធ្មេញខុសគ្នា។ យោងតាមសារព័ត៌មាន Worldofbuzz បានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ហើយការលែងលះត្រូវបានធ្វើឡើងដោយតុលាការយ៉ាងស្របច្បាប់ទៀតផង។ ដើមហេតុនៃការលែងលះ​ត្រូវបានប្រភពខាងលើបញ្ជាក់ថា ព្រោះតែបុរសជាប្តីមានទម្លាប់ច្របាច់ថ្នាដុំធ្មេញពីផ្នែកខាងក្រោមមក ខណៈស្ត្រីជាប្រពន្ធតែងច្របាច់ថ្នាំដុំធ្មេញពីផ្នែកកណ្តាល។ ភាពចម្រូងសម្រាសនេះក៏បង្កឲ្យមានជំលោះនិងឈានដល់ការលែងលះគ្នាតែម្តង។ ប្រសិនបើប្រិយមិត្តស្ថិតនៅក្នុងស្ថានភាពដូចនេះវិញ តើប្រិយមិត្តនឹងប្រើដំណោះស្រាយអ្វីឲ្យល្អប្រសើរជាងការលែងលះគ្នា? អត្ថបទ៖ភក្តី

    December 20, 2019
  • អន្តរជាតិ

    អូស្រ្តាលី៖ ​ក្នុងរយៈពេលប៉ុន្មានថៃ្ងនេះគេសង្កេតឃើញថា សីតុណ្ណភាពហាក់កើនឡើងកំដៅជាខ្លាំងរហូតតំបន់ខ្លះសីតុណ្ហភាពបានកើនដល់កម្រិតត្រូវប្រកាសអាសន្នទៀតផង។ យោងតាមរបាយការណ៍សីតុណ្ហភាពពិភពលោកបានឲ្យដឹងថា រលកកំដៅរបស់ភពផែនដីបានកើនឡើងធម្យម ១ =អង្សាសេ (គិតជាមធ្យមនៃគ្រប់ប្រទេសទេសនិងគ្រប់តំបន់នៅលើពិភពលោក) ដោយឡែកតំបន់ខ្លះនិងប្រទេសខ្លះសីតុណ្ណភាពបានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយដែលមិនធ្លាប់មានទាល់តែសោះក្នុងប្រវត្តិសាស្រ្ត។ ជាក់ស្តែងក្រុង Adelaide ក្នុងភាគខាងត្បូងប្រទេសអូស្ត្រាលី សីតុណ្ហភាពបានកើនដល់ ៤៩,៩ អង្សាសេ រហូតធ្វើឲ្យផ្លូវថ្នល់ក្រាលកៅស៊ូ ត្រូវរលាយអស់ទៀតផង។ គេនៅចាំបានថា ក្រុង Adelaide ធ្លាប់មានសីតុណ្ហភាពខ្ពស់បំផុតត្រឹម ៤៦ អង្សាសេប៉ុណ្ណោះ។ យ៉ាងណាក្តី ក្រុមអ្នកជំនាញបានព្យាករណ៍ថា រលកកំដៅនឹងថយចុះទៅវិញក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយគេរំពឹងថាការកើនឡើងកំដៅក្នុងរយៈពេលខ្លីដូចនេះនឹងមិនបង្កឲ្យមានគ្រោះថ្នាក់សម្រាប់មនុស្សជាតិធ្ងន់ធ្ងរនោះទេ៕ អត្ថបទ៖ភក្តី

    December 20, 2019
  • អន្តរជាតិ

    ទិន្នន័យថ្មីពី Met Office បានបង្ហាញថា នៅឆ្នាំក្រោយសីតុណ្ហភាពនឹងឡើងខ្ពស់ជាងឆ្នាំមុនៗទៅទៀត ចាប់តាំងពីកំណត់ត្រាសីតុណ្ហភាពត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៨៥០ ។ ការព្យាករណ៍បង្ហាញថា សីតុណ្ហភាពជាសកលសម្រាប់ឆ្នាំ២០២០ នឹងកើនឡើងជាមធ្យម ១.១១អង្សាសេ ខ្ពស់ជាងអ្វីដែលធ្លាប់បានកត់ទុក ក្នុងកំឡុងពេលមុនសម័យឧស្សាហកម្ម ចន្លោះឆ្នាំ១៨៥០ និង១៩០០។ ឆ្នាំ២០២០នេះផងដែរត្រូវបានកំណត់ថា ស្ថិតក្នុងចំណោមឆ្នាំដែលមានកម្ដៅក្តៅបំផុតមិនធ្លាប់មានទី៦ ហើយកំណត់ត្រាក្ដៅបំផុតរបស់ផែនដីគឺនៅឆ្នាំ២០១៦ ដោយកាលនោះយើងរងសម្ពាធពី El Niño ។ អ្វីដែលគួរឱ្យព្រួយបារម្ភនៅត្រង់ថា ការកើនឡើងកម្ដៅផែនដីសម្រាប់ឆ្នាំ២០២០ គឺគ្មានការចូលរួមពី El Niño នោះទេ។ វាដោយសារតែកម្រិតកើនឡើងនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្លាំងពេក ដែលជាកត្តាជំរុញនៅពីក្រោយការព្យាករណ៍សីតុណ្ហភាពឆ្នាំ២០២០នេះ។ ពោលគឺការវាយតម្លៃគ្រប់ជ្រុងជ្រោយដោយអ្នកវិទ្យាសាស្ត្របានបង្ហាញថា សកម្មភាពបង្កដោយមនុស្សទៅវិញទេ ដែលជាមូលហេតុនៃការឡើងកម្តៅចាប់តាំងពីពាក់កណ្ដាលសតវត្សរ៍ទី២០

    December 20, 2019
  • អន្តរជាតិ

    ទីបំផុតគម្រោងប្រមូលមូល​និធិ #TeamTrees ដើម្បីដាំដើមឈើឱ្យបាន ២០លានដើម ដែលផ្ដួចផ្ដើមគំនិតដោយតារា YouTube លោក Jimmy Donaldson ឬ MrBeast ពេលនេះបានគ្រប់ចំនួនអស់ហើយ ដោយមានចំនួនសរុប ២០,០០០,០០០ ដុល្លារអាមេរិក (១៥លានផោន) ។ ទឹកប្រាក់ចំនួន ២០លានដុល្លារ ដែលស្មើនឹង ១ដុល្លារ = ១ដើមឈើ គឺជាការចូលរួមមូលនិធិពីសប្បុរសជនប្រមាណ ៥០០,០០០នាក់ បូករួមទាំងមិត្តភក្ដិ, អ្នកគាំទ្រ និងបុគ្គលល្បីៗក្នុង YouTube ជាច្រើនដូចជា៖ Mark Rober, Rhett &

    December 20, 2019
  • អន្តរជាតិ

    កាតាឡុកសម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ២០២០ របស់ Bottega Veneta បានចេញផ្សាយហើយ ដែលវាកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង មានទាំងការសរសើរ និងការចំអក ដោយសារតែមួយក្នុងចំណោមរូបភាពកាតាឡុកទាំងនោះ វាដូចទៅនឹងមីជប៉ុន (Ramen) ខ្លាំងពេក។ វាជាគំនិតរចនាមួយដែលអាចនិយាយបានថាច្នៃប្រតិដ្ឋ ដោយសារថាកន្លងមកមី គឺមានប្រជាប្រិយភាពខ្លាំងណាស់។ ពិសេសមួយទៀតគឺថា មីគឺជាអាហារដោះទាល់មួយ សម្រាប់សិស្សនិស្សិតដែលដាច់លុយចាយឱ្យដល់ចុងខែ។ ជាក់ស្ដែងស្បែកជើងកែងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមប្រព័ន្ធអ៊ីនធឺណេត បន្ទាប់ពីគណនី Instagram ឈ្មោះថា Diet Prada បានចែករំលែកការប្រៀបធៀបស្បែកជើង ទៅនឹងមីជប៉ុននេះ ហើយវាទទួលបានការចុច Like ដល់ទៅជាង ៨០,០០០ឯណោះ។ នៅក្រោមការបង្ហោះក៏មានអ្នកឱ្យមតិមួយចំនួននិយាយថា វាមិនសមរម្យព្រោះថាវាជាអាហារប្រពៃណី និងមានអ្នកខ្លះទៀតយល់ថា គួរឱ្យចាប់អារម្មណ៍

    December 20, 2019
  • អន្តរជាតិ

    ជប៉ុន៖ ជប៉ុនទទួលជោគជ័យក្នុងការបង្កើតឧបករណ៍មេកានិចជំនួយកម្លាំង សម្រាប់ជួយសម្រួលការងារ និងបន្ថែមកម្លាំងចំពោះមនុស្សសាច់ជរា ដែលត្រូវលើកដាក់ឬធ្វើការងារដោយប្រើកម្លាំងខ្លាំង។ ឧបករណ៍ជំនួយកម្លាំងនេះត្រូវបានគេហៅដោយភាសាបច្ចេកទេសថា Exoskeleton ហើយពេលគេចង់ប្រើប្រាស់វាគេត្រូវយកវាមកពាក់នៅពីក្រោយខ្នងដូចជាការស្ពាយកាតាបអីចឹងដែរ។ បន្ទាប់ពីពាក់ Exoskeleton នៅលើខ្នងរួចវានឹងធ្វើឲ្យមានរំញោចសាច់ដុំលើរាងកាយ និងជំរុញឲ្យមនុស្សមានកម្លាំងខ្លាំងជាងមុខ ដែលជាមធ្យមមនុស្សម្នាក់ដែលបានពាក់ឧបករណ៍នេះរួចអាចមានកម្លាំងបន្ថែមសម្រាប់លើកវត្ថុដែលមានទម្ងន់រហូតដល់ ២៥ គីឡូក្រាម ខណៈមនុស្សផ្សេងទៀតដែលមិនបានប្រើឧបករណ៍នេះមិនមានកម្លាំងអាចលើករួចឡើយ ឬអាចនិយាយដោយស្រួលស្តាប់ថា ឧបករណ៍នេះនឹងជួយកាត់បន្ថយទម្ងន់នៃវត្ថុដែលលោកអ្នកត្រូវលើកអស់ ២៥ គីឡូក្រាម។ យោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា Exoskeleton ត្រូវបានដាក់លក់ក្នុងតម្លៃ ១ ៣២២ ដុល្លារអាមេរិក ហើយគ្រាន់តែចេញលក់ភ្លាមឧបករណ៍ប្រភេទនេះបានលក់ដាច់អស់ចំនួន ៤ ០០០ គ្រឿងភ្លាម។ សូមបញ្ជាក់ជូនថា ជប៉ុនជាប្រទេសមួយដែលមានអត្រាមនុស្សចាស់ច្រើនបំផុត ពោលគឺ

    December 20, 2019
  • អន្តរជាតិ

    ឥណ្ឌូណេស៊ីបានក្លាយជាប្រទេសអាស៊ីចុងក្រោយបង្អស់ ដែលប្រឈមនឹងការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលជាវីរុសធ្វើឱ្យជ្រូកងាប់ និងកំពុងបំផ្លាញកសិករនៅទូទាំងតំបន់អាស៊ី។ កាលពីថ្ងៃពុធក្រសួងកសិកម្មឥណ្ឌូនេស៊ីបាននិយាយថា សត្វជ្រូកជិត ៣០,០០០ក្បាល បានងាប់ដោយសារជំងឺនេះ នៅភាគខាងជើងកោះស៊ូម៉ាត្រា។ វីរុសនេះត្រូវបានគេរំពឹងថា នឹងបំផ្លាញហ្វូងជ្រូកជាងពាក់កណ្តាលនៃប្រទេសចិននៅឆ្នាំនេះ។ ចំណែកការផ្ទុះឡើងនៅអាស៊ីអាគ្នេយហ៍ថ្មីៗនេះក៏គួរឱ្យព្រួយបារម្ភខ្លាំងណាស់ដែរ ដូចជាកម្ពុជា, ថៃ, ឡាវ និងវៀតណាម សុទ្ធតែរងផលប៉ះពាល់។ ប្រទេសអូស្រ្តាលីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងណាស់ដែរ ដោយពួកគេក៏កំពុងចាត់វិធានការបាញ់ជីវឧស្ម័ន ដើម្បីការពារកុំឱ្យមានការរាលដាល។ ទោះបីជាវាគ្មានគ្រោះថ្នាក់ដល់មនុស្សក៏ដោយ ជំងឺនេះអាចសម្លាប់ជ្រូកក្នុងរយៈពេលពីរបីថ្ងៃ ហើយអត្រានៃការស្លាប់អាចឡើងដល់ ១០០% នេះបើយោងតាមអង្គការសុខភាពសត្វពិភពលោក (OIE) ។ វីរុសនេះមានភាពធន់ខ្លាំងណាស់ ហើយអាចនៅក្នុងសាច់ងាប់បាន ៧ថ្ងៃ និងអាចនៅបានរាប់ខែ ប្រសិនបើសាច់ជ្រូកមានជំងឺទាំងនោះត្រូវបានបង្កកក្នុងទូទឹកកក៕ អត្ថបទ៖ លីដា

    December 20, 2019
  • អន្តរជាតិ

    អាមេរិក៖ ក្មេងស្រីអាយុ ១៨ឆ្នាំម្នាក់បានខូចខួរក្បាល បន្ទាប់ពីវះកាត់កែសម្ផស្សខុសបច្ចេកទេស។ នារីរងគ្រោះឈ្មោះថា Emmalyn Nguyen នាងបានធ្លាក់ខ្លួនខូចខួរក្បាលនេះ គឺដោយសារតែនាងបានវះកាត់ពង្រីកដើមទ្រូង ដោយបានចំណាយប្រាក់រហូតដល់ទៅ ៦,០០០ដុល្លារអាមេរិក ឯណោះ។ នាងបានទទួលការវះកាត់ពង្រីកដើមទ្រូងនេះ ពីគ្រូពេទ្យម្នាក់ឈ្មោះថា Geoffrey Kim នៅឯ Greenwood Village ក្នុងរដ្ឋ Colorado សហរដ្ឋអាមេរិក។ ខណៈពេលនេះក្រុមគ្រួសាររបស់នាងកំពុងតែដាក់ពាក្យបណ្ដឹងប្ដឹងគ្រូពេទ្យដែលវះកាត់ឱ្យនាង Emmalyn ។ ម្ដាយនារីរងគ្រោះឈ្មោះ Lynn Fam បាននិយាយថា ដំបូងឡើយកូនរបស់គាត់បានទទួលយកការវះកាត់ដើមទ្រូង ព្រោះថារឿងបែបនេះវាជារឿងធម្មតារបស់នារីវ័យក្មេងសម័យនេះ។ ក្រោយមកកូនរបស់គាត់ក៏បានទទួលយកការវះកាត់ជាមួយគ្រូពេទ្យ ហើយជាធម្មតាការវះកាត់ពង្រីកសុដន់នេះប្រើពេលប្រហែល ២ម៉ោង

    December 20, 2019
  • អន្តរជាតិ

    យោងតាមរបាយការណ៍របស់រដ្ឋាភិបាលរបស់ប្រទេសទាំងពីរបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧ ស្ត្រីវៀតណាមចំនួន ១,៦០០នាក់ ត្រូវបានគេជួញដូរមកកម្ពុជាដើម្បីពពោះជំនួស ឬពេស្យាចារ។ ក្នុងរបាយការណ៍ចេញផ្សាយនៅក្នុងសន្និសីទកាលពីថ្ងៃអង្គារ ក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងកិច្ចការនារីកម្ពុជាបាននិយាយថា ចំពោះករណីដែលស្ត្រីវៀតណាមត្រូវបានគេជួញដូរមកធ្វើជាអ្នកពពោះជំនួស ពួកគេត្រូវបានជ្រើសរើស និងបញ្ជូនមកដោយពួកអ្នកលេង។ បន្ទាប់មកនៅពេលដែលពួកគេមានផ្ទៃពោះហើយនោះ ពួកគេនឹងត្រូវបញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ ឬទៅកាន់ប្រទេសចិនបន្តដើម្បីសម្រាល។ ចំណែកឯជនជាតិវៀតណាមមួយចំនួនក៏ត្រូវបានគេជួញដូរធ្វើជាស្រីពេស្យាចារ។ ការរត់ពន្ធស្ត្រីមានច្រើនបំផុតគឺនៅច្រកព្រំដែនម៉ុកបៃ ខេត្តតាយនីញ ភាគខាងត្បូងប្រទេសវៀតណាម។ ក្នុងនោះផងដែររដ្ឋាភិបាលទាំងពីរបានសន្យាថា នឹងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅតាមតំបន់ព្រំដែន។ ចំណែកក្រុមមន្រ្តីក៏បាននិយាយថា ពួកគេនឹងមានកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសចិន ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនេះ។ ក្នុងចំណោមជនវៀតណាមដែលត្រូវបានគេជួញដូរចំនួន ៣,៤០០នាក់ ចាប់តាំងពីឆ្នាំ២០១៣ មានជាង ៩០% ជាស្ត្រី កុមារ ឬជនជាតិភាគតិច។ ជម្រាបដែរថា ការពពោះជំនួសនេះគឺជារឿងខុសច្បាប់នៅក្នុងប្រទេសចិន

    December 20, 2019
  • Nissan Auto Tech

    រថយន្ត Nissan TERRA 7កៅអីពេញ មានសុវត្ថិភាពមិនត្រឹមតែស៊ីវីល័យ ទាន់សម័យ និងរលោងប៉ុណ្ណោះទេ វាធ្វើឱ្យអ្នកដើរកាត់វាលាន់មាត់…WOW ។ រថយន្តប្រភេទ SUV គុណភាពស្ដង់ដារនេះ មានដំណើរការម៉ាស៊ីនលំដាប់កំពូល (top-in-class) មានន័យថា វាត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ 2.5L ស៊ីឡាំង4 ជាជួរ (2.5L inline 4-cylinder DOHC Variable Turbocharger VGS) ជាមួយ Intercooler ។ ម៉ាស៊ីននេះមានឥទ្ធិពលខ្លាំងក្លា ដោយផ្តល់ឱ្យអ្នកបើកបរនូវភាពក្អាកក្អាយ និងរំភើបរីករាយ។ នៅពេលនិយាយពីការបើកក្នុងល្បឿនអតិបរិមា រថយន្ត

    December 19, 2019