autoadmin
  • អន្តរជាតិ

    ចិន៖ អ្នកស្រី Shannon Lee ដែលជាកូនស្រីបង្កើតរបស់កំពូលតារាសម្ដែងក្បាច់គុនចិន Bruce Lee ឬប្រជាពលរដ្ឋខ្មែរទូទៅតែងហៅថា លី​ សៀវឡុង នោះ បានដាក់ពាក្យបណ្ដឹងទៅកាន់ភោជនីយដ្ឋានលក់អាហារ Fast-food មួយកន្លែង ដែលបានយករូបលោក លី​ សៀវឡុង ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ អ្នកស្រី Shannon Lee​ អាយុ ៥០ឆ្នាំ បានឲ្យដឹងថា គាត់ធ្លាប់ជូនដំណឹងទៅកាន់ភោជនីយដ្ឋានមួយនោះឲ្យមកដោះស្រាយបញ្ហាយូរដែរហើយតែហាក់គ្មានដំណោះស្រាយទាល់តែសោះ ទើបចុងក្រោយនេះគាត់សម្រេចដាក់ពាក្យប្តឹងតែម្តងដោយទាមទាប្រាក់សំណងចំនួន ២១០ លានយន់ (៣០ លានដុល្លារអាមេរិក)។ អ្នកស្រី Shannon Lee រូបភាព Logo

    December 27, 2019
  • អន្តរជាតិ

    ថ្វីបើការបែកបាក់គ្នាអាចជារឿងមួយដែលពិបាកធ្វើចិត្ត ប៉ុន្តែមិនមែនទំនាក់ទំនងទាំងអស់ត្រូវបញ្ចប់ដោយភាពស្អប់គ្នានោះទេ។ អតីតគូស្នេហ៍ខ្លះនៅតែយកចិត្តទុកដាក់ចំពោះគ្នា ឬនៅតែជាមិត្តនឹងគ្នាជាដើម។ ជាក់ស្ដែងដូចជារឿងអតីតប្តីប្រពន្ធនេះវិញ ដោយសារតែខាងប្រុសគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ផ្លូវជម្រាលភ្នំកម្ពស់ប្រហែល ៥០ម៉ែត្រ បណ្ដាលឱ្យគាត់ត្រូវខូចខួរក្បាល និងសម្រាកនៅនឹងគ្រែដូចមនុស្សរុក្ខជាតិ ដូច្នេះហើយអតីភរិយារបស់គាត់នៅតែមើលថែ និងចំណាយថ្លៃព្យាបាលឱ្យគាត់រយៈពេលជាង ២០ឆ្នាំមហើយ ទោះបីជាគាត់មានគ្រួសារថ្មីយ៉ាងណាក៏ដោយ។ អតីតភរិយារូបនេះមានឈ្មោះថា Jia មកពីខេត្ត Shandong ប្រទេសចិន គាត់បាននៅមើលថែអតីតប្ដីរបស់គាត់រយៈពេលជាង ២០ឆ្នាំមកហើយ។ ដំបូងឡើយពួកគាត់ទាំង ២នាក់ មិនទាន់ចែកផ្លូវគ្នានោះទេ ប៉ុន្តែដោយសារតែការមើលថែអតីតប្ដី និងកូនកូន ក្លាយជាបន្ទុករបស់គាត់ទាំងស្រុង ដូច្នេះគាត់មិនអាចមានពេលចេញទៅធ្វើការខាងក្រៅដើម្បីរកចំណូលបានគ្រប់គ្រាន់នោះទេ។ ដោយសារថារូបគាត់ពិបាកផ្នែកហិរញ្ញវត្ថុខ្លាំងពេក ហើយគ្រួសារខាងប្តីក៏ក្រីក្រផងនោះ គាត់ក៏សុខចិត្តលែងលះអតីតស្វាមីរបស់គាត់ និងបានរៀបការជាមួយបុរសម្នាក់ទៀត ដើម្បីស្វែងរកជំនួយហិរញ្ញវត្ថុ។ ចំណែកឯខាងគ្រួសារអតីតស្វាមីរបស់នាង Jia

    December 27, 2019
  • អន្តរជាតិ

    អ្នកសារព័ត៌មានទូរទស្សន៍ថៃម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ កាលពីថ្ងៃអង្គារ ពីបទនិយាយបង្ខូចកេរ្ដិ៍ឈ្មោះកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង នៅលើបណ្តាញសង្គម Twitter ។ អ្នកសារព័ត៌មាននោះមានឈ្មោះថា Suchanee Cloitre អាយុ ៣០ឆ្នាំ បម្រើការឱ្យទូរទស្សន៍ Voice TV នៅពេលដែលនាងបាននិយាយពីបញ្ហាស្ថានភាពការងារនៅឯកសិដ្ឋាន Thammakaset ។ ប៉ុន្តែយ៉ាងណាក៏ដោយនាងមិនដែលគិតថា ទោសរបស់នាងគឺធ្ងន់ធ្ងរឈានដល់ការជាប់ពន្ធនាគារនោះទេ ហើយនាងក៏កំពុងបារម្ភថាតើកូនរបស់នាងនឹងទៅជាយ៉ាងណាបើគ្មាននាងមើលថែ។ វាមិនច្បាស់ទេថានាងបាននិយាយប៉ះពាល់អ្វីខ្លះ ប៉ុន្តែប្រភពនិយាយថាការសរសេរលើបណ្តាញសង្គម Twitter របស់នាង ផ្តោតលើពាក្យបណ្តឹងរបស់ក្រុមពលករចំណាកស្រុកមួយក្រុមមកពីប្រទេសមីយ៉ាន់ម៉ា ដែលពួកគេបានប្ដឹងទៅគណៈកម្មាធិការសិទ្ធិមនុស្សរបស់ប្រទេសថៃអំពីស្ថានភាពការងារនៅកសិដ្ឋាន Thammakaset ក្នុងឆ្នាំ២០១៦។ ប៉ុន្តែយ៉ាងណាតុលាការថៃបានបញ្ជាឱ្យកម្មករគួរតែទទួលបានសំណង បន្ទាប់ពីច្រានចោលបណ្តឹងបរិហារកេរ្តិ៍ដែលថា កសិដ្ឋាននេះបានចាប់ផ្តើមបំពានសិទ្ធិកម្មករ។ ចំណែកកសិដ្ឋាន Thammakaset

    December 27, 2019
  • បច្ចេកវិទ្យា

    កន្លងមកយើងធ្លាប់តែឮថា គេប្រើប្រាស់ស្រោមអនាម័យដើម្បីការពារខ្លួនពីជំងឺផ្សេងៗ តែឥលូវនេះក្រុមអ្នកជំនាញក្នុងវិស័យព័ត៌មានវិទ្យាបានណែនាំថា យើងគួរតែប្រើប្រាស់ស្រោមអនាម័យចំពោះឌុយ USB ផងដែរ រាល់ពេលយើងប្រើប្រាស់ឌុយនេះសម្រាប់បញ្ចូលថ្មទូរស័ព្ទនៅកន្លែងសាធារណៈ។ សូមបញ្ជាក់ថា ទូរស័ព្ទទំនើបៗនាពេលបច្ចុប្បន្នភាគច្រើនគឺប្រើប្រាស់ឌុយ USB សម្រាប់បញ្ចូលថ្ម ដែលនៅកន្លែងសាធារណៈខ្លះយើងគ្រាន់តែប្រើឌុយ USB នេះដោតដោយផ្ទាល់ទៅចរន្តភ្លើងក៏អាចបញ្ចូលថ្មទូរស័ព្ទបានដែរ។ ចំពោះពាក្យថា៖ “ស្រោមអនាម័យ USB” មិនមែនមានន័យថា យើងយកស្រោមអនាម័យធម្មតានៅពាក់លើឌុយ USB នោះទេ តែវាជាពាក្យប្រៀបធៀបនិងមានន័យសំដៅទៅលើក្បាលឌុយ USB សម្រាប់ភ្ជាប់ឌុយ USB ទៅនឹងប្រភពផ្តល់ចរន្តអគ្គិសនី។ ការព្រមានខាងលើនេះបានធ្វើឡើងក្រោយគេបានរកឃើញថា ថ្មីៗនេះមានក្រុមចោលួចតាមអ៊ីនធឺណិត (Hacker) ជាច្រើនបានលួចយកទិន្នន័យពីក្នុងទូរស័ព្ទ ឬឧបករណ៍ផ្សេងទៀត​ រាល់ពេលដែលម្ចាស់ឧបករណ៍ទាំងនោះប្រើប្រាស់ឌុយ USB ភ្ជាប់ឧបករណ៍របស់ពួកគេទៅនឹងប្រភពផ្តល់ចរន្តអគ្គិសនីនៅកន្លែងសាធារណៈ៕

    December 27, 2019
  • អន្តរជាតិ

    ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានតុលាការសម្រេចកាត់ទោសប្រហារជីវិតកាលពីថ្មីៗនេះ ក្រោយជនល្មើលរូបនេះត្រូវបានគេឃុំខ្លួនជាច្រើនខែមកហើយជុំវិញករណីឃាតកម្មដ៏ឃោឃៅមួយបង្កឲ្យមានមនុស្ស ១៨ នាក់ស្លាប់បាត់បង់ជីវិត។ គួរម្លឹកជូនថា កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះជនល្មើស ដែលមានឈ្មោះថា Liu Chunlu អាយុ ៣២ឆ្នាំ បានទៅផឹកស៊ីនៅក្នុងហាងខារ៉ាអូខេមួយកន្លែងក្នុងខេត្ត​ Guangdong ភាគខាងត្បូងប្រទេសចិន លុះផឹកស៊ីស្រវឹងជោគជាំជនល្មើលបានបញ្ជាឲ្យនារីបម្រើការងារនៅក្នុងខារ៉ាអូខេធ្វើរឿងជាច្រើន ដែលពួកនាងមិនពេញចិត្តធ្វើទាល់តែសោះ។ ការបដិសេដមិនព្រមធ្វើតាមការបញ្ជានេះហើយទើបធ្វើឲ្យជនល្មើសខឹងជាខ្លាំង ហើយភ្លាមនោះគាត់បានទៅបូមសាំងពីម៉ូតូរបស់គាត់ និងយកទៅចាក់ដុតខារ៉ាអូខេនោះតែម្តង។ អគ្គីភ័យបានសម្លាប់មនុស្សប្រុសចំនួន ១៥ នាក់ និងស្រ្តីចំនួន ៣ នាក់ ហើយក្រោយកើតហេតុភ្លាមជនល្មើសបានឃុំខ្លួនអស់ជាច្រើនខែ ហើយកាលពីពេលថ្មីនេះទៀតតុលាការចិនបានសម្រេចយកជនល្មើសទៅប្រហារជីវិតតែម្តង ដើម្បីឲ្យសាច់ញាតិជនរងគ្រោះស្ងប់ចិត្ត៕ អត្ថបទ៖ ភក្តី

    December 26, 2019
  • អន្តរជាតិ

    ចិន៖ យោងតាមសេចក្តីរាយការណ៍ផ្លូវការមួយបានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០ ខាងមុននេះចិននឹងទទួលបានសមិទ្ធផលថ្មីមួយនោះគឺ ព្រះអាទិត្យសិប្បនិម្មិត។ ព្រះអាទិត្យសិប្បនិម្មិតគឺជាលទ្ធផលជោគជ័យមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន​ដែលបានផ្តើមបង្កើតឡើងជាច្រើនឆ្នាំមកហើយ។ ព្រះអាទិត្យសិប្បនិម្មិត​ត្រូវបានគេបញ្ជាក់ថា អាចបញ្ចេញកំដៅនិងពន្លឺតាមរយៈការលាយនូវថាមពលនុយក្លេអ៊ែរដែលគេបានរៀបចំទុក ហើយវាអាចបញ្ចេញកំដៅរហូតដល់ ២០០ លាន អង្សាសេឯនោះ។ គុណប្រយោជន៍របស់ព្រះអាទិត្យសិប្បនិម្មិតត្រូវបានគេមើលឃើញថា អាចផ្ដល់ភាពងាយស្រួលច្រើនសម្រាប់ក្រុមអ្នកវិទ្យាសាស្រ្តក្នុងការសិក្សានិងស្វែងយល់នូវពិភពខាងក្រៅភពផែនដី ហើយក្នុងករណីចំបាច់មួយចំនួនគេក៏អាចទាញយកផលប្រយោជន៍ពីព្រះអាទិត្យសិប្បនិម្មិតសម្រាប់បម្រើឲ្យសាធារណ​ជនទូទៅដែរ តួយ៉ាងដូចជាក្នុងករណីគេត្រូវការពន្លឺថ្ងៃចាំបាច់នៅពេលដែលគ្មានពន្លឺពីព្រះអាទិត្យធម្មតាជាដើម។ សម្រាប់ក្រុមអ្នកវិភាគសង្គមវិញបានលើកឡើងថា ព្រះអាទិត្យសិប្បនិម្មិតគឺជាភស្តុតាងថ្មីមួយបញ្ជាក់ថាវិស័យបច្ចេកវិទ្យា និងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រចិនកំពុងបន្តភាពរីកចម្រើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ៕ អត្ថបទ៖ ភក្តី

    December 26, 2019
  • ព័ត៌មានជាតិ

    ថៃ៖ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនៅក្នុងគុក Lang Suan  ប្រទេសថៃត្រូវបានគេ Hack (លួចចូលទៅមើលតាមបណ្តាញអ៊ីនធឺណិត) ហើយទិដ្ឋភាពទាំងស្រុងនៅក្នុងគុកនោះ ត្រូវបានអ្នកលួចចូលមើលនោះយកទៅបង្ហោះពេញបណ្តាញសង្គម YouTube ទៀតផង។ តាមរយៈវីដេអូនោះគេបានមើលឃើញថា អ្នកជាប់ទោសទាំងអស់ត្រូវដេកគរលើគ្នាយ៉ាងអនាធិបតេយ្យបំផុត។ ក្រោយវីដេអូមួយនេះត្រូវបានបែកធ្លាយជាសាធារណៈក្រុមអ្នកការពារសិទ្ធមនុស្ស និងសាធារណៈទូទៅបានធ្វើការរិះគន់យ៉ាងខ្លាំងទៅកាន់រដ្ឋាភិបាលថា គ្មានកន្លែងសមរម្យសម្រាប់អ្នកទោស ហើយវាគឺជាការរំលោភសិទ្ធអ្នកទោសទៀតផង ដែលឲ្យពួកគេដេកលើគ្នាគ្មានសណ្ឋាប់ធ្នាប់ដូចនោះ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញទេថា អ្នកណាម្នាក់ជាអ្នកលួចធ្វើរឿងនេះ ហើយការឆ្លើយតបរបស់តំណាងរដ្ឋាភិបាលថៃយ៉ាងណានោះក៏នៅមិនទាន់ធ្វើឡើងនៅឡើយដែរ។ គួរម្លឹកជូនថា ករណីដូចនេះក៏ធ្លាប់ កើតឡើងនៅក្នុងបណ្តាប្រទេសធំៗផងដែរដូចជានៅអូស្រ្តាលី និងរុស្សីជាដើម។ សូមបញ្ជាក់ផងដែរថាគុក Lang Suan  មានទីតាំងស្ថិតនៅក្នុងខេត្ត Chumphon ភាគខាងត្បូងប្រទេសថៃ៕ អត្ថបទ៖ ភក្តី

    December 26, 2019
  • អន្តរជាតិ

    អារ៉ាប់ប៊ីសាអូឌីត៖ បុរសម្នាក់មានសំណាងនៅរស់មានជីវិតក្រោយធ្លាក់ចូលទៅក្នុងរូងខ្លា និងត្រូវសត្វខ្លាខាំស្ទើរតែពេញខ្លួន។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងសួនសត្វមួយកន្លែងនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត។ បុរសជាជនរងគ្រោះត្រូវបានគេស្គាល់ថា មានឈ្មោះ  Mohammed Abdul Mohsen អាយុ ២៤ ឆ្នាំ ហើយក្នុងថ្ងៃកើតហតុនោះ គាត់បានទៅលេងសួនសត្វជាមួយមិត្តភក្តិជាច្រើននាក់ទៀត។ យ៉ាងណាក្តី ព្រោះតែឥរិយាបថគឃ្លើន មិនខ្លាចគ្រោះថ្នាក់ មិនស្តាប់តាមបទបញ្ជារបស់សួនសត្វ បុរសជាជនរងគ្រោះបានរអិលធ្លាក់ចូលទៅក្នុងរូងខ្លា ហើយក៏ត្រូវសត្វខ្លាបើកការវាយប្រហារលើគាត់តែម្តង។ បន្តិចក្រោយមកឆ្មាំនៅសួនសត្វបានយកកាំភ្លើងបាញ់ទៅលើសត្វខ្លាដើម្បីជួយជនរងគ្រោះឲ្យបានទាន់ពេលវេលា ហើយជនរងគ្រោះក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ អាចនិយាយបានថា នេះជាសំណាងមួយក្នុងចំណោមមួយពាន់គ្រោះថ្នាក់។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី

    December 26, 2019
  • អន្តរជាតិ

    អូស្រ្តាលី៖ ភាពចលាចលនៃការអបអរពិធីបុណ្យណូអែលមួយបានកើតឡើង និងបានបង្កឲ្យមានមនុស្ស ៥ នាក់បានរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើប Westfield Parramatta ក្នុងក្រុង Sydney ប្រទេសអូស្រ្តាលី។ បើយោងតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា ដើម្បីអបអរពិធីបុណ្យណូអែលផ្សារទំនើប Westfield Parramatta បានរៀបចំកម្មវិធីពិសេសមួយដោយគេនឹងទំលាក់ប៉េងប៉ោងអមជាមួយនឹងប័ណ្ណបញ្ចុះតម្លៃជាច្រើនពីលើមក ហើយអ្នកដែលនៅខាងក្រោមទាំងអស់ត្រូវដណ្ដើមគ្នាយកប័ណ្ណបញ្ចុះតម្លៃទាំងនោះ។ យ៉ាងណាក្តី ពេលរត់ទៅដណ្ដើមគ្នានោះមានអ្នកខ្លះដួលហើយត្រូវគេជាន់ពីលើរហូតមានរបួសធ្ងន់តែម្តង។ នេះជាបទពិសោធណ៍អាក្រក់មួយដែលលោកអ្នកគួររៀនសូត្រ និងការពារខ្លួនពេលចូលរួមកម្មវិធីដូចខាងលើនេះ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី

    December 26, 2019
  • អន្តរជាតិ

    ក្រសួងសុខាភិបាលប្រទេសថៃនឹងហាមឃាត់ការនាំចូល ការលក់ និងការផលិតនូវគ្រឿងសម្អាង ដែលផ្ទុកមីក្រូប្លាស្ទិចប្រភេទ microbeads ដែលនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង ដែលត្រូវបានបោះពុម្ពផ្សាយក្នុងការសែត Royal Gazette បានបង្ហាញថា ភាគល្អិតនៃ microbeads នឹងមិនខូចគុណភាពនៅក្នុងទឹក ឬក្នុងបរិស្ថាននោះទេ ហើយវាត្រូវបានប្រើក្នុងផលិតផលស្ក្រាប់មុខជាដើម។ ឧទាហរណ៍ចក្រភពអង់គ្លេសបានហាមឃាត់ការប្រើប្រាស់មីក្រូប្លាស្ទិចប្រភេទ microbeads នៅក្នុងការផលិតគ្រឿងសម្អាង និងផលិតផលថែរក្សាផ្ទាល់ខ្លួន ចាប់តាំងពីឆ្នាំ២០១៨ ដោយសារមានការព្រួយបារម្ភអំពីផលប៉ះពាល់របស់ពួកគេទៅលើជីវិតសមុទ្រ។ ភាគល្អិតតូចៗដែលត្រូវបានរចនាឡើងដើម្បីជួយដល់ការជម្រះកោសិកាចាស់ៗ ច្រើនតែហូរទៅតាមទឹកនៅពេលយើងសម្អាតវាចេញ ហើយហូរចូលក្នុងលូទឹក បន្ទាប់មកទៀតវានឹងហូរចូលសមុទ្រ។ ខណៈដែលវាមិនរលាយទៅណា ពួកគេមានការបារម្ភថា វាធ្វើឱ្យកាន់តែប៉ហពាល់ដល់ជីវិតក្នុងសមុទ្រ៕ អត្ថបទ៖ លីដា

    December 25, 2019