- autoadmin
- អន្តរជាតិ
ក្រុមហ៊ុនជប៉ុនអ៊ែរឡាញ (Japan Airlines) និយាយថា ខ្លួននឹងផ្តល់ជូននូវសំបុត្រធ្វើដំណើរទៅមក (round-trip) ចំនួន ៥០,០០០សំបុត្រ ដែលចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២០ នេះតទៅហើយ។ សំបុត្រទាំងនេះគឺសម្រាប់ជើងហោះហើរដែលចាកចេញពីទីក្រុង Tokyo (ព្រលាន Haneda) ឬ Osaka (ព្រលាន Itami/Kansai) ដើម្បីទៅកាន់ទិសដៅ ១ ក្នុងចំណោមទិសដៅចំនួន ៤ នៅក្នុងប្រទេសជប៉ុន ដែលត្រូវបានជ្រើសរើសដោយក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់។ គំនិតផ្តួចផ្តើមដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ គឺមានគោលបំណងដើម្បីលើកទឹកចិត្តដល់អ្នកដែលមកទស្សនាព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ (2020 Tokyo Olympics and Paralympics)
January 3, 2020 - អន្តរជាតិ
ចិន៖ ភ្ញៀវទេសចរណ៍ជនជាតិចិន ៣នាក់ ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់គុក និងនិព័យជាប្រាក់សរុបជិត ១ លានដុល្លារ ក្រោយពួកគេបាននាំគ្នាខួងភ្នំថ្មមួយ ដែលអង្គការ UNESCO ទើបតែបានសម្រេចដាក់បញ្ចូលជាសម្បត្តិបេតិភណ្ឌពិភពលោកកាលពីឆ្នាំ ២០១៨ កន្លងទៅនេះ។ ភ្នំថ្មមួយនេះមានឈ្មោះថា “Giant Python of the Mountain” ឬជាខេមរភាសាមានន័យថា “ភ្នំពស់ថ្លាន់យក្ស” មានទីតាំងស្ថិតនៅក្នុងខេត្ត Jiangxi ភាគខាងត្បូងប្រទេសចិន។ ភ្នំពស់ថ្លាន់យក្សមានកម្ពស់ ១២៨ ម៉ែត្រ ហើយនៅកន្លែងខ្លះភ្នំនេះមានអង្កត់ផ្ចិតត្រឹមតែ ៧ ម៉ែត្រប៉ុណ្ណោះ ដែលវាជាចំណុចងាយនឹងបង្កគ្រោះថ្នាក់មួយសម្រាប់អ្នកដែលចង់ឡើងលើកំពូលភ្នំ។ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការឡើងលើកំពូលភ្នំ ក្រុមភ្ញៀវទេចរណ៍ទាំង ៣ នាក់ខាងលើបានសម្រេចខួចថ្មភ្នំសរុបចំនួន ២៦
January 3, 2020 - អន្តរជាតិ
សកម្មជនអាកាសធាតុនាង Greta Thunberg បាននិយាយថា វាខ្ជះខ្ជាយពេលវេលាណាស់សម្រាប់នាង ដើម្បីទៅពិភាក្សាអំពីការប្រែប្រួលអាកាសធាតុជាមួយលោក ដូណាល់ ត្រាំ ដោយលើកឡើងពីមន្ទិលរបស់ប្រធានាធិបតីរូបនេះ ចំពោះវិទ្យាសាស្ត្រអាកាសធាតុ។ Thunberg បានប្រាប់វិទ្យុ BBC Radio 4 កាលពីថ្ងៃច័ន្ទថា ប្រសិនបើនាងបានជួបផ្ទាល់ជាមួយលោក ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ ដែលរៀបចំដោយអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីខែកញ្ញា នាង “ប្រហែលជា” នឹងមិននិយាយអ្វីទាំងអស់។ នាង Greta Thunberg បាននិយាយថា៖ «និយាយតាមត្រង់ទៅ ខ្ញុំមិនគិតថាខ្ញុំនឹងនិយាយអ្វីទេ ពីព្រោះជាក់ស្តែងគាត់មិនស្តាប់អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញ ដូច្នេះហេតុអ្វីបានគាត់ត្រូវស្តាប់ខ្ញុំ?» នាងបន្ថែមថា៖
December 31, 2019 - អន្តរជាតិ
អ្នកលក់ប្រដាប់ក្មេងលេងមកពីប្រទេសថៃម្នាក់ បានបង្ហោះក្នុងហ្វេសប៊ុកបង្ហាញពីការខូចចិត្តរបស់គាត់ នៅពេលដែលកូនឆ្មារបស់គាត់បានធ្វើឱ្យតុក្កតា Doraemon ដែលគាត់បានផ្គុំទុកលក់ឱ្យភ្ញៀវបែកខ្ចាយ។ គាត់បានបង្ហោះរូបភាពទាំងនោះនៅលើហ្វេសប៊ុក កាលពីថ្ងៃសុក្រ ទី២៧ ខែធ្នូ ថាគាត់ “មានអារម្មណ៍មួម៉ៅ” ហើយគាត់បានបន្ថែមថា គាត់ខំចំណាយពេលផ្គុំវារយៈពេល ១អាទិត្យមកហើយ និងបានបញ្ឈរវា រង់ចាំតែម្ចាស់គេមកទទួលប៉ុណ្ណោះ ប៉ុន្តែពេលនេះគាត់គ្មានអ្វីឱ្យទៅភ្ញៀវតាមការសន្យានោះទេ។ គាត់បាននិយាយថា Doraemon នេះត្រូវបានផ្គុំដោយប្រដាប់ផ្គុំចំនួន ៤,៥០០ ក្នុងខែមីនា ហើយគាត់ទើបតែរកឃើញអ្នកទិញម្នាក់ប៉ុណ្ណោះថ្មីៗនេះ។ គាត់បានសរសេរថា អតិថិជនបញ្ជាឱ្យធ្វើវាឱ្យបានរៀបរយ ហើយគាត់នឹងមកទទួលវានៅមុនពេលចូលឆ្នាំថ្មី។ ជាអកុសលសម្រាប់គាត់ ការខិតខំប្រឹងប្រែងរបស់គាត់ត្រូវបានរលាយដូចអំបិលត្រូវទឹក បន្ទាប់ពីឆ្មាសំណព្វរបស់គាត់បានធ្វើឱ្យវាបែកខ្ចាយ។ ពោលគឺមុនថ្ងៃកំណត់ដែលភ្ញៀវត្រូវមកយក មិនប៉ុន្មានថ្ងៃប៉ុណ្ណោះ។ បើមើលតាមរូបភាពឆ្មារបស់គាត់បន្ទាប់ពីបានធ្វើឱ្យ Doraemon បែករួចហើយនោះ
December 31, 2019 - អន្តរជាតិ
មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចូលទៅក្នុងទឹក នៅឯទីប្រជុំជនឆ្នេរមួយក្នុងប្រទេសអូស្ត្រាលី ដើម្បីស្វែងរកទីជំរកពីភ្លើងឆេះព្រៃដ៏ធំមួយនៅលើតំបន់នោះ។ អ្នកស្រុកបាននិយាយថា អគ្គិភ័យរំកិលចូលទៅក្នុងក្រុង Mallacoota នៃរដ្ឋ Victorian កាលពីព្រឹកថ្ងៃអង្គារ ហើយរងើកភ្លើងកានតែខិតមកកៀកផ្ទះអ្នកនៅទីនោះ។ តាមបណ្តាញអ៊ីនធឺណេតប្រជាជនបានរាយការណ៍អំពីសំឡេង “គ្រហឹម” នៃអណ្តាតភ្លើង និងបានបង្ហោះរូបភាពជាច្រើននៃមេឃខ្មៅមួយ ហើយបន្ទាប់មកប្រែជាក្រហមទុំ។ ទីតាំងសម្រាកប្រជាប្រិយជាច្រើននៅតាមបណ្តោយឆ្នេររវាងស៊ីដនី និងមែលប៊ន បច្ចុប្បន្នកំពុងរងការគំរាមកំហែងពីភ្លើងឆេះព្រៃ។ គ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរបំផុត ដែលលាតសន្ធឹងលើចម្ងាយ ៥០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ Batemans ក្នុងរដ្ឋ New South Wales (NSW) រហូតដល់ Bairnsdale ក្នុងរដ្ឋ Victoria ។ អាជ្ញាធរបានប្រាប់ប្រជាជននៅក្នុងតំបន់ទាំងនោះ
December 31, 2019 - អន្តរជាតិ
ចិន៖ ពិធីរៀបការមួយបានប្រែក្លាយទៅជាវេទិកាសម្រាប់សងសឹកគ្នា និងឈ្លោះគ្នាបែបផ្សែងរវាងកូនក្រមុំ និងកូនកំលោះ ក្រោយវីដេអូសិចរបស់ស្រីជាកូនក្រមុំត្រូវបានបុរសជាកូនកំលោះយកទៅចាក់ផ្សាយជាសាធារណៈនៅក្នុងពិធីរៀបការនោះ។ ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងនៅក្នុងខេត្ត Fujian ភាគខាងជើងប្រទេសចិន។ បើតាមវីដេអូដែលគេយកទៅបង្ហោះពេញបណ្តាញសង្គមនោះបានបង្ហាញថា ខណៈដែលកូនក្រមុំនិងកូនកំលោះកំពុងឡើងលើវេទិកាដើម្បីនិយាយថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសនោះ ស្រាប់តែកូនកំលោះនិយាយថា គាត់មានវីដេអូពិសេសមួយចង់ឲ្យអ្នកទាំងអស់គ្នាបានមើល ហើយភ្លាមនោះមនុស្សទាំងអស់ក៏ផ្ដើមផ្តោតអារម្មណ៍ទៅកាន់វីដេអូនោះភ្លាមដែរ។ វីដេអូនោះមានរយៈពេល ៥ នាទី បានបង្ហាញពីសកម្មភាពរបស់ស្រ្តីជាកូនក្រមុំលួចទៅរួមភេទជាមួយប្អូនថ្លៃនាងមុនពេលរៀបការ ហើយបុរសជាកូនកំលោះបានបង្កប់កាមេរ៉ានៅក្នុងបន្ទប់នោះ ទើបអាចថតបានសកម្មភាពនោះទាំងស្រុងតែម្តង។ ក្រោយកើតហេតុកូនកំលោះបានឲ្យដឹងថា គាត់រៀបចំធ្វើដូចនេះដើម្បីឲ្យស្រ្តីជាកូនក្រមុំខ្មាស់គេ និងជាការសងសឹងមួយដែលនាងបានលួចក្បត់ចិត្តគាត់ផងដែរ។ សម្រាប់ស្រ្តីជាកូនក្រមុំវិញបានអះអាងថា ស្រ្តីក្នុងវីដេអូនមិនមែនជានាងឡើយ គ្រាន់តែជាមនុស្សស្រីមានមុខស្រដៀងគ្នាប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះជំលោះនៅតែបន្តកើតមានរវាងគ្រួសារទាំងសងខាង ហើយគេកំពុងរង់ចាំការជួយសម្របសម្រួលពីសំណាក់អាជ្ញាធរដើម្បីបញ្ចប់បញ្ហានេះ៕ អត្ថបទ៖ភក្តី
December 31, 2019 - រថយន្ត
រោងចក្រ Tesla នៅឯទីក្រុង shanghai ដែលទើបតែបើកដំណើរការកាលពីខែមករា ពេលនេះអាចផ្តល់ផលិតកម្មរថយន្តដំបូងរបស់ខ្លួនហើយ។ រោងច្រកនេះត្រូវបានគេឱ្យដឹងថា ចំណាយទឹកប្រាក់សាងសង់ចំនួន ៥ពាន់លានដុល្លារអាមេរិក មានឈ្មោះថា “gigafactory” ហើយវាគឺជារោងចក្រដំបូងបំផុតរបស់ក្រុមហ៊ុន Tesla ដែលមានមូលដ្ឋាននៅក្រៅសហរដ្ឋអាមេរិក។ ដោយសារតែរថយន្តទាំងនេះត្រូវបានផលិតនៅក្នុងប្រទេសចិន ពួកវានឹងត្រូវបានរួចផុតពីពន្ធគយ ដែលជាធម្មតាត្រូវបានដាក់លើរថយន្តបរទេស មុនពេលនាំចូលក្នុងទីផ្សាររថយន្តក្នុងប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់ពិភពលោក។ មានន័យថា TESLA ដែលផលិតឡើងដោយ gigafactory គឺជារថយន្តក្នុងស្រុកក្នុងប្រទេសចិន ដូច្នេះវានឹងគ្មានបន្ទុកពន្ធនោះទេ។ ពិធីមួយត្រូវបានធ្វើឡើងនៅឯរោងចក្រនៅតំបន់ឧស្សាហកម្ម Lingang នៃទីក្រុងសៀងហៃ កាលពីថ្ងៃចន្ទ ខណៈស៊េរី Model 3 ចំនួន ១៥គ្រឿង
December 31, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡារបស់ប្រទេសម៉ាឡេស៊ីគឺលោក Syed Saddiq Syed Abdul Rahman បានលើកឡើងថា រដ្ឋាភិបាលគួរតែកាត់បន្ថយប្រាក់ឧបត្ថម្ភសម្រាប់អ្នកនយោបាយជំនួសឲ្យការបន្ថយប្រាក់លើកទឹកចិត្តចំពោះវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាក្មេងៗ។ ការលើកឡើងនេះត្រូវបានរដ្ឋមន្ត្រីវ័យក្មេងរូបនេះធ្វើឡើង តាមរយៈបណ្តាញសង្គម Twitter ផ្លូវការរបស់គាត់ និងដើម្បីឆ្លើយតបទៅនឹងផែនការរបស់រដ្ឋាភិបាលម៉ាឡេស៊ីដែលគ្រោងនឹងកាត់បន្ថយប្រាក់លើកទឹកចិត្តចំពោះបុគ្គលិករដ្ឋដែលកំពុងធ្វើការងារនៅក្នុងវិស័យវេជ្ជសាស្ត្រជាពិសេសគឺក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាទើបចេញធ្វើការងារថ្មីៗតែម្តង។ រដ្ឋមន្ត្រីវ័យ ២៧ ឆ្នាំរូបនេះ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យគឺជាបុគ្គលិកដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេស រហូតដល់មានមតិសាធារណៈជាច្រើនលើកឡើងថា ក្រុមគ្រូពេទ្យជាឆ្អឹងខ្នងរបស់ប្រទេសទៀតផង។ សូមបញ្ជាក់ថា តាមរបាយការណ៍បានបង្ហាញថាវេជ្ជបណ្ឌិតនៅតាមមន្ទីរពេទ្យរដ្ឋត្រូវធ្វើការយ៉ាងតិចណាស់ ៨០ ម៉ោងក្នុងមួយសប្តាហ៍ ហើយជាមធ្យមវេជ្ជបណ្ឌិតម្នាក់ត្រូវជួបពិគ្រោះយោបល់និងជួយសង្គ្រោះអ្នកជំងឺ ១៥ នាក់ ក្នុងរយៈពេល ៣
December 31, 2019 - អន្តរជាតិ
ជប៉ុន៖ តុលាការជប៉ុនបានសម្រេចកាត់ទោសប្រហារជីវិតបុរសជនជាតិចិនម្នាក់ ដែលបានធ្វើសកម្មភាពប្លន់ និងសម្លាប់ជនរងគ្រោះជនជាតិជប៉ុនអស់មួយគ្រួសារ។ ករណីឃាតកម្មនេះបានកើតឡើងកាលពីឆ្នាំ ២០០៣ នៅក្នុងតំបន់ Hakata Bay ក្រុង Fukuoka នៃប្រទេសជប៉ុន។ ជនដៃដល់មានឈ្មោះថា Wei Wei ជាជនជាតិចិនដែលបានទៅធ្វើការងារនៅក្នុងប្រទេសជប៉ុន ហើយគ្រួសារជនរងគ្រោះដែលត្រូវបានបុរសជនជាតិចិនប្លន់ហើយសម្លាប់នោះមានសមាជិក ៤ នាក់ គឺប្តីប្រពន្ធនិងកូនពីរនាក់ ម្នាក់អាយុ ១១ ឆ្នាំ និងម្នាក់ទៀតអាយុ ៨ ឆ្នាំ។ ជនដៃដល់ត្រូវបានតុលាការជប៉ុនឃុំខ្លួនជាច្រើនឆ្នាំមកហើយ ទើបនៅក្នុងឆ្នាំ ២០០៧ តុលាការផ្ទទ្ទាទោសប្រហារជីវិតដល់រូបគាត់ ហើយការកាត់ទោសប្រហារជីវិតទើបតែត្រូវធ្វើឡើងកាលពីពេលថ្មីៗនេះ។ សូមបញ្ជាក់ថា ការកាត់ទោសប្រហារជីវិតជនបរទេសនៅលើទឹកដីជប៉ុនខ្លួនឯងផ្ទាល់នេះជារឿងកម្រមួយ ហើយក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះគេមិនដែលឃើញករណីនេះកើតមានៅជប៉ុននោះទេ៕ អត្ថបទ៖ ភក្តី
December 31, 2019 - អន្តរជាតិ
អូស្រ្តាលី៖ ពិធីបាញ់កាំជ្រួចអបអរឆ្នាំថ្មីនៅក្នុងក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ទំនងជាមិនអាចត្រូវបានគេរៀបចំឡើងទេនៅក្នុងឆ្នាំនេះ ប្រសិនបើបញ្ហាភ្លើងឆេះព្រៃនៅមិនទាន់ល្អប្រសើរ។ សូមបញ្ជាក់ជូនថា ការបាញ់កាំជ្រួចអបអរឆ្នាំថ្មីនៅក្នុងក្រុងស៊ីនដីគឺជាកម្មវិធីដ៏ពិសេសមួយ ដែលត្រូវចំណាយអស់ទឹកប្រាក់ប្រមាណជា ៦,៥ លានដុល្លារអាមេរិក។ កន្លងមកពិធីនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើននាក់ឲ្យមកកំសាន្តនៅក្រុងស៊ីដនីយ៉ាងច្រើនកុះករតាំងពីពេលល្ងាចរហូតដល់យប់រំលងអាធ្រាត។ យ៉ាងណាក្តី ប៉ុន្មានថ្ងៃមុននេះអូស្ត្រាលីបានកើតមានបញ្ហាភ្លើងឆេះព្រៃនៅតំបន់មួយចំនួន និងបានជះឥទ្ធិពលអាក្រក់ដល់ក្រុងស៊ីដនីផងដែរ ដូចជាកើតមានផ្សែងពុលនៅក្នុងបរិយាកាសច្រើន និងសីតុណ្ណភាពក្នុងក្រុងបានកើនឡើងដល់ ៣៥ អង្សាសេជាដើម។ តាមអាជ្ញាធរក្រុងស៊ីដនីបានបញ្ជាក់ថា ប្រសិនបើស្ថានភាពបរិយាកាសនៅតែមិនអំណោយផល កម្មវិធីបាញ់កាំជ្រួចនឹងមិនត្រូវរៀបចំឡើងនោះទេ ព្រោះគេខ្លាចកើតមានបញ្ហាណាមួយបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ក៏ប៉ុន្តែបើគ្មានបញ្ហាចោទនោះទេ គេនឹងរៀបចំពិធីនេះឡើងភ្លាមព្រោះអ្វីៗគេបានរៀបចំរួចជាស្រេចហើយ៕ អត្ថបទ៖ភក្តី
December 30, 2019









