- autoadmin
- អន្តរជាតិ
ក្រោយត្រូវអ៊ីរ៉ង់ប្រកាសផ្តល់ប្រាក់ ៨០លានដុល្លារ បើនរណាអាចកាត់ក្បាលលោក ដូណាល់ ត្រាំ បាននោះ ឥលូវនេះលោក ត្រាំ បានព្រមានតបតវិញថា សហរដ្ឋអាមេរិកនឹងតបតមកអ៊ីរ៉ង់ឱ្យកាន់តែចាស់ដៃ ប្រសិនបើអ៊ីរ៉ង់សងសឹកប្រឆាំងនឹងការសម្លាប់មេដឹកនាំយោធាលោក Qasem Soleimani។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីរសៀលថ្ងៃអាទិត្យថា៖ “សារព័ត៌មានទាំងនេះនឹងធ្វើជាការជូនដំណឹងដល់សភាសហរដ្ឋអាមេរិក ដែលថាអ៊ីរ៉ង់នឹងវាយប្រហារទៅលើមនុស្ស ឬគោលដៅណាមួយរបស់សហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកនឹងវាយបកមកវិញយ៉ាងឆាប់រហ័ស ហើយប្រហែលជាមានលក្ខណៈមិនស្មើភាពគ្នា [ខ្លាំងជាង] ដោយមិនចាំបាច់មានការជូនដំណឹង ប៉ុន្តែត្រូវតែតបទៅវិញដាច់ខាត!”។ រំលឹកដែរថា លោកប្រធានាធិបតី មានភាពស្ងាត់ស្ងៀមនៅលើបណ្តាញសង្គម Twitter ស្ទើរតែពេញមួយថ្ងៃ នៅពេលដែលគាត់បានទៅវាយកូនហ្គោលក្នុងអំឡុងពេលថ្ងៃវិស្សមកាលរដូវរងារចុងក្រោយរបស់គាត់ នៅឆ្នេរ West
January 6, 2020 - អន្តរជាតិ
ឧត្តមសេនីយ៍អ៊ីរ៉ង់លោក Qassem Soleimani ត្រូវបានសម្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក MQ-9 Reaper (ឬ Predator B) ។ ប្រតិបត្ដិការសម្លាប់លោក Qassem Soleimani ត្រូវបានគេជឿថា ត្រូវបានត្រួតត្រាបញ្ជាដោយ CIA របស់អាមេរិកផ្ទាល់។ បើតាមប្រភពបានឱ្យដឹងថា ដ្រូនពិឃាដ MQ-9 Reaper គឺបញ្ជាចេញពីមូលដ្ឋានទ័ពអាកាស Creech ក្នុងរដ្ឋ Nevada ហើយខ្លះទៀតត្រូវបានបញ្ជូនទៅឱ្យ CIA នៅទីក្រុង Langley រដ្ឋ Virginia ។ យោងតាមកងទ័ពអាកាសសហរដ្ឋអាមេរិកឱ្យដឹងថា
January 6, 2020 - អន្តរជាតិ
ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួននឹងបង្កើនការផលិតអ៊ុយរ៉ាញ៉ូមឱ្យលើសពីដែនកំណត់រឹតត្បិត និងកម្រិតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ខ្លួនជាមួយប្រទេសមហាអំណាច។ អ៊ីរ៉ង់បានប្រកាសសេចក្តីសម្រេចចិត្តនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ហើយក៏មិនបានបញ្ជាក់ពីលក្ខណៈវិនិច្ឆ័យជាក់លាក់ណាមួយ សម្រាប់ការបង្កើនការពង្រឹងធាតុអ៊ុយរ៉ាញ៉ូមប៉ុនណានោះទេ។ របាយការណ៍នេះនិយាយថា ប្រទេសនេះនឹងរក្សាទំនាក់ទំនងជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (Atomic Energy Agency) ដូចពីមុន។ សេចក្តីថ្លែងការណ៍និយាយថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរម្តងទៀត ប្រសិនបើសហរដ្ឋអាមេរិកលើកទណ្ឌកម្ម។ នេះជាលើកទី៥ ហើយសម្រាប់រដ្ឋាភិបាលក្រុងតេហេរ៉ង់ដើម្បីចាត់វិធានការតបតជាបណ្ដោះអាសន្ន ចាប់តាំងពីសហរដ្ឋអាមេរិកបានបន្តដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។ ប្រទេសនេះទទូចថា ទណ្ឌកម្មបានរារាំងខ្លួនពីការទទួលបានផលប្រយោជន៍សេដ្ឋកិច្ច ដែលបានសន្យានៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ក្រុមអ្នកវិភាគនិយាយថា ទន្ទឹមនឹងការបញ្ចៀសហានិភ័យនៃការដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់កំពុងព្យាយាមបង្កើនការព្រួយបារម្ភនៅក្នុងការប៉ុនប៉ង ដើម្បីទទួលបានជំនួយសេដ្ឋកិច្ចពីប្រទេសមហាអំណាចនៅអឺរ៉ុប និងកន្លែងផ្សេងទៀត៕ អត្ថបទ៖ លីដា
January 6, 2020 - អន្តរជាតិ
ជប៉ុន៖ បើកទំព័រឆ្នាំថ្មី ឆ្នាំ ២០២០ នេះភ្លាម មានត្រីធូណាមួយក្បាលត្រូវបានគេលក់ក្នុងតម្លៃរហូតដល់ជិត ២ លានដុល្លារអាមេរិក។ ត្រីធូណាដែលមានតម្លៃមហាសាលនេះត្រូវបានគេដាក់លក់ក្នុងពិធីដេញថ្លៃមួយដែលបានរៀបចំឡើងនៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន។ តាមសារព័ត៌មាន Bangkokpost បានបញ្ជាក់ថា ត្រីនេះមានទម្ងន់សរុប ២៧៦ គីឡូក្រាម ហើយតម្លៃចុងក្រោយនៃការដេញថ្លៃត្រីយក្សមួយក្បាលនេះគឺ ១៩៣ លានយន់ (១ ៧៨៨ ៣៣៨ ដុល្លារអាម៉េរិក)។ ចំពោះអ្នកដែលមានសំណាងក្លាយជាម្ចាស់ត្រីនេះគឺលោក Kiyoshi Kimura ជាម្ចាស់ភោជនីយដ្ឋានលក់ស៊ូស៊ីដ៏ល្បីនិងធំបំផុតមួយនៅក្នុងប្រទេសជប៉ុន។ គួរម្លឹកជូនថា លោក Kiyoshi Kimura ត្រូវបានសាធារណៈជនដាក់ឈ្មោះថា “ស្តេចត្រីធូណា” ព្រោះកន្លងមកគាត់តែងដេញថ្លៃទិញត្រីធូណាក្នុងតម្លៃខ្ពស់ៗបំផុត តួយ៉ាងកាលពីឆ្នាំ ២០១៩
January 6, 2020 - អន្តរជាតិ
អ៊ីរ៉ង់នឹងផ្តល់ប្រាក់ ៨០លានដុល្លារ សម្រាប់ការធ្វើឃាតប្រធានាធិបតីលោក Donald Trump បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់ នៅឯអ៊ីរ៉ាក់កាលពីសប្តាហ៍មុន។ ក្នុងអំឡុងពេលពិធីបុណ្យសពសម្រាប់លោក Qassem Soleimani ថ្ងៃអាទិត្យ ស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានប្រកាសថា ទីក្រុងតេហេរ៉ង់នឹងជូនប្រាក់ចំនួន ៨០លានដុល្លារអាមេរិក សម្រាប់ជនជាតិអ៊ីរ៉ង់ណាម្នាក់ ដែលអាចធ្វើឃាតប្រធានាធិបតីអាមេរិកបាន នៅក្នុងការសងសឹកចំពោះការសម្លាប់របស់លោក Soleimani នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សជិះ (ដ្រូន) កាលពីថ្ងៃព្រហស្បតិ៍។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថា៖ “អ៊ីរ៉ង់មានប្រជាជន ៨០លាននាក់ ហើយផ្អែកលើចំនួនប្រជាជនអ៊ីរ៉ង់ យើងចង់រៃអង្គាសប្រាក់ចំនួន ៨០លានដុល្លារ ដែលជារង្វាន់សម្រាប់អ្នកដែលចូលទៅជិតប្រមុខប្រធានាធិបតី Trump” ។ En24 បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានអំពាវនាវឱ្យពលរដ្ឋបរិច្ចាគប្រាក់ក្នុងម្នាក់ ១ដុល្លារ
January 6, 2020 - អន្តរជាតិ
មនុស្សជាច្រើនបានបរាជ័យក្នុងការសន្សំលុយហើយពួកគេតែងកុហកខ្លួនឯងជាប្រចាំថា ចាប់ពីថ្ងៃស្អែកទៅពួកគេនឹងចាប់ផ្ដើមសន្សំលុយវិញហើយ តែជាក់ស្តែងពួកគេមិនអាចធ្វើបានឡើយ។ ដើម្បីលើកទឹកចិត្តអ្នកឲ្យចេះសន្សំលុយ ថ្ងៃនេះអង្គភាពខ្មែរណូតសូមធ្វើការណែនាំលោកអ្នកពីរបៀបសន្សំលុយម្យ៉ាងដែលគេហៅថា “ហោប៉ៅប្រតិទិន”។ វិធីសន្សំលុយនេះមានពីររបៀបដូចខាងក្រោម៖ -របៀបទី ១៖ ពេលបើកប្រាក់ខែភ្លាម អ្នកត្រូវធ្វើការបែបចែកលុយឲ្យបានច្បាស់លាស់ដូចជា លុយត្រូវសន្សំ លុយទិញសម្ភារៈផ្សេងៗ លុយបម្រុងទុកសម្រាប់ចំនាយក្រៅផ្លូវការ និងលុយត្រូវចាយប្រចាំថ្ងៃ។ បន្ទាប់ពីបែងចែករួចហើយអ្នកត្រូវយកលុយសម្រាប់ចាយប្រចាំថ្ងៃទៅរក្សាទុកនៅក្នុងហោប៉ៅប្រតិទិនតាមថ្ងៃនីមួយៗ ហើយអ្នកត្រូវមកដកលុយរាល់ពេលព្រឹក។ វិធីនេះជួយអ្នកឲ្យមានដែនកំណត់នៃការចាយប្រចាំថ្ងៃ ព្រោះពេលខ្លះអ្នកដែលមានទម្លាប់ដាក់លុយច្រើនតាមខ្លួនក៏ចាយច្រើនទៅតាមហ្នឹងដែរ។ -របៀបទី ២៖ អ្នកត្រូវយកលុយទៅរក្សាទុកនៅក្នុងហោប៉ៅប្រតិទិនជារៀងរាល់ថ្ងៃ ដោយកំណត់ពីចំនួនត្រូវសន្សំឲ្យច្បាស់ តែបើថ្ងៃណាអ្នកមានលុយច្រើនអាចសន្សំច្រើនលើកចំនួនកំណត់ក៏បាន។ វិធីនេះនឹងជំរុញទឹកចិត្តឲ្យអ្នកឲ្យត្រូវចេះឆ្លៀតសន្សំលុយជាប្រចាំ ហើយវិធីនេះល្អបំផុតសម្រាប់អ្នកដែលមានប្រាក់ចំណូលប្រចាំថ្ងៃ៕ អត្ថបទ៖ ភក្តី
January 6, 2020 - អន្តរជាតិ
អូស្ត្រាលី៖ ក្រុមអ្នកបរិស្ថានវិទ្យាល្បីៗប្រចាំនៅក្នុងសាកលវិទ្យាល័យ University of Sydney នៃប្រទេសអូស្រ្តាលីបានធ្វើការប៉ាន់ស្មានថា បញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលីបានសម្លាប់សត្វប្រមាណជា ៥០០ លានក្បាល បើគិតមកត្រឹមពេលបច្ចុប្បន្ននេះ។ សត្វជាច្រើនប្រភេទទាំងកន្លះពាន់លានក្បាលនេះត្រូវបានគេជឿថា បានស្លាប់បាត់បង់ជីវិតភ្លាមៗក្រោមកំដៅភ្លើងយ៉ាងសន្ធោសន្ធៅ ព្រោះតែពួកវាមិនអាចផ្លាស់ទីបានទាន់ពេលវេលា។ ក្រុមអ្នកបរិស្ថានវិទ្យាបានព្យាករណ៍ថា សត្វដែលធ្លាប់តែរស់នៅក្នុងព្រៃនឹងបន្តស្លាប់ជាច្រើនក្បាលទៀតនៅពេលខាងមុខ ព្រោះតែបញ្ហាខ្វះទីជំរក និងខ្វះចំណីអាហារជាដើម។ អ្វីដែលជាការសោកស្តាយបំផុតនោះគឺ សត្វខ្លាឃ្មុំអូស្រ្តាលី (ប្រភេទសត្វកម្រដែលមានតែនៅលើទឹកដីអូស្ត្រាលី) ប្រមាណជា ៨ ០០០ ក្បាលក៏ត្រូវបានស្លាប់ក្នុងហេតុការណ៍នេះដែរ ខណៈដុំទឹកកធំៗនៅក្នុងប្រទេសនូវែលសេឡង់បានប្រែទៅជាពណ៌ខ្មៅ ព្រោះតែឥទ្ធិពលភ្លើងនិងផ្សែងភាយចេញពីការឆេះព្រៃនេះ។ ក្រៅតែពីជីវិតសត្វក៏មានដែររុក្ខជាតិកម្រនិងដើមឈើធំៗជាច្រើនត្រូវបានឆេះខ្ទេចខ្ទី ហើយគេមិនដឹងច្បាស់ថា តើគេនឹងត្រូវការពេលវេលាយូរប៉ុណ្ណានោះទេ ដើម្បីទទួលបានធនធានធម្មជាតិដែលបាត់បង់នេះត្របល់មកវិញនោះ៕ អត្ថបទ៖ ភក្តី
January 6, 2020 - អន្តរជាតិ
ថ្មីៗនេះមានព័ត៌មានដ៏នឹកស្មានមិនដល់មួយសម្រាប់ប្រជាជនម៉ាឡេស៊ី ដោយរដ្ឋមន្ត្រីក្រសួងអប់រំរបស់ពួកគេ គឺលោក Maszlee bin Malik បានប្រកាសថា លោកនឹងលាលែងពីតំណែង។ យោងតាម Malay Mail បានឱ្យដឹងថា លោកបណ្ឌិត Maszlee bin Malik បានផ្ញើពាក្យសុំលាឈប់ទៅកាន់នាយករដ្ឋមន្រ្តីលោក Mahathir bin Mohamad រួចរាល់ហើយ ខណៈលោកនាយករដ្ឋមន្ត្រីក៏នឹងរកមនុស្សថ្មីមកជំនួសលោករដ្ឋមន្ត្រីឆាប់ៗនេះដែរ។ វាមិនច្បាស់ទេថាមូលហេតុអ្វីឱ្យប្រាកដ ដែលធ្វើឱ្យលោកដាច់ចិត្តសុំលាពីតំណែង ប៉ុន្តែមានប្រភពខ្លះនិយាយថា គាត់អសមត្ថភាពក្នុងការធ្វើកំណែប្រព័ន្ធអប់រំ ចំពេលដែលរដ្ឋាភិបាលក៏កំពុងរុះរើតំណែងគណៈរដ្ឋមន្រ្តីឡើងវិញ។ ស្ថិតក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Putrajaya កាលពីថ្ងៃព្រហស្បតិ៍ទី០២ ខែមករា ឆ្នាំ២០២០ លោករដ្ឋមន្ត្រី Maszlee
January 4, 2020 - អន្តរជាតិ
បុរសជនជាតិចិនដែលទើបតែបានជិះយន្តហោះថ្មីថ្មោងលើកដំបូងម្នាក់ត្រូវបានគេឃាត់ខ្លួន និងពិន័យឱ្យបង់ប្រាក់ចំនួន ១៧,២០០ ដុល្លារអាមេរិក ពីបទបោះកាក់ «សំណាងល្អ» ចូលទៅក្នុងម៉ាស៊ីនយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន Lucky Air ។ បុរសម្នាក់នោះមានឈ្មោះថា Lu Chao មានអាយុ ២៨ឆ្នាំ គាត់បានសារភាពថា ពិតជាបានបោះកាក់សុំសំណាងល្អនោះពិតមែន នៅពេលដែលគាត់ត្រូវចេញដំណើរពីព្រលានយន្តហោះ Anqing Tianzhushan ភាគខាងកើតប្រទេសចិន។ គួរឱ្យដឹងដែរថា ករណីបោះកាក់សុំសំណាងនេះ មិនមែនជាលើកទីមួយក្នុងប្រទេសចិននោះទេ។ ការពិតទៅរឿងរ៉ាវរបស់គាត់គឺតាំងតែពីខែកុម្ភៈ ឆ្នាំ២០១៩ មកម៉្លេះ ហើយគាត់ក៏បានបង្ហាញខ្លួននៅតុលាការ កាលពីក្នុងខែកក្កដាផងដែរ ប៉ុន្តែសេចក្តីសម្រេចទើបតែត្រូវបានផ្សព្វផ្សាយជាសាធារណៈថ្មីៗនេះប៉ុណ្ណោះ។ ការហោះហើរត្រូវបានលុបចោល បន្ទាប់ពីបុគ្គលិកអាកាសចរណ៍បានប្រទះឃើញកាក់ចំនួន ២ នៅលើដីក្បែរម៉ាស៊ីនយន្តហោះ។
January 4, 2020 - អន្តរជាតិ
ក្បាច់គុនល្បុក្កតោបុរាណរបស់ខ្មែរ (Bokator/L’bokator) ប្រហែលជាក្បាច់គុនដែលចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍នេះ ប៉ុន្តែវាត្រូវបានលុបចោលស្ទើរតែទាំងស្រុងក្នុងរបបបង្ហូរឈាម និងការគាបសង្កត់របស់ប៉ុលពត។ ជាសំណាងដែលសព្វថ្ងៃនេះ “ល្បុក្កតោ” នៅតែរស់រានមានជីវិតបាន នេះគឺត្រូវអរគុណដល់លោកគ្រូក្បាច់គុនមួយចំនួន ដែលនិយាយពីវា និងបង្ហាត់ក្បាច់គុននេះដល់សិស្សជំនាន់ក្រោយម្តងទៀត។ រំលឹកទៅដល់សម័យប៉ុលពតវិញ វាគឺជារបបប្រល័យពូជសាសន៍ខ្មែរ ដែលធ្វើឱ្យប្រជាជននៅតែមានអារម្មណ៍ដក់ជាប់ និងភ័យខ្លាចបំផុត ទោះបីជាវាកន្លងទៅជាង ៤០ឆ្នាំហើយក្ដី។ ល្បុក្កតោ គឺជាក្បាច់គុនបុរាណខ្មែរដ៏ចំណាស់មួយ ដែលមានអាយុកាលប្រហែលជា ២,០០០ឆ្នាំ មកហើយ។ វាជាក្បាច់គុនប្រើកែងដៃ និងជង្គង់ជាមូលដ្ឋាន ដែលបង្កើតដោយជនជាតិខ្មែរ នៅលើទឹកដីខ្មែរ តាំងតែពីមុនការមកដល់នៃអរិយធម៌ឥណ្ឌាមកម្ល៉េះ។ ក្បាច់គុននេះក៏ទំនងជាកើតឡើងដំណាលគ្នានឹងការកកើតទឹកដីខ្មែរផងដែរ នេះបើតាមរឿងព្រេងនិទានខ្មែរ។ “ល្បុក្កតោ” យកលំនាំតាមតថភាពមនុស្សសម័យបុរាណ ក៏ដូចជាកាយវិការរបស់សត្វ ដោយសារថាកាលនៅជំនាន់នោះ ខ្មែរយើងយកល្បុក្កតោមកការពារខ្លួនពីសត្រូ
January 4, 2020









