- autoadmin
- អន្តរជាតិ
អាជ្ញាធរសុខាភិបាលនៅអាកាសយានដ្ឋានសុវណ្ណភូមិនៃប្រទេសថៃ បានរកឃើញអ្នកទេសចរម្នាក់ទៀតហើយ ដែលត្រូវបានគេសង្ស័យថាមានផ្ទុកជំងឺថ្មីម៉្យាង ដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេសចិន ហើយវាស្រដៀងនឹងជំងឺសារ (SARS) ។ ដូច្នេះសរុបមកទល់ពេលនេះ ប្រទេសថៃបានរកឃើញអ្នកគួរឱ្យសង្ស័យចំនួន ៥នាក់ រួចមកហើយ។ អ្នកទេសចរណ៍ដែលត្រូវបានអាជ្ញាធរសុខាភិបាលថៃដាក់ឱ្យនៅដោយឡែកពីគេនោះ គឺជាជនជាតិចិន ដែលមកពីស្រុក Wuhan នៅពេលដែលគាត់ធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះដ៏ល្បីរបស់ថៃមួយនេះ។ ខណៈពេលនេះនាងត្រូវបានគេផ្ទេរទៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura នៅ Nonthaburi ជាកន្លែងដែលអ្នកដំណើរ ៣នាក់ផ្សេងទៀត ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកនៅទីនោះ។ លោកវេជ្ជបណ្ឌិត Suwanchai បានប្រាប់កាសែត Bangkok Post ថា ក្រុមមន្រ្តីកំពុងរង់ចាំលទ្ធផលតេស្តមន្ទីរពិសោធន៍ ដើម្បីកំណត់អត្តសញ្ញាណជំងឺរបស់ស្ត្រីម្នាក់នោះ។ អ្នកធ្វើដំណើរ ៣នាក់ទៀត ដែលត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក
January 9, 2020 - អន្តរជាតិ
បាងកក៖ កំហាបភាគល្អិតនិចល PM2.5 ស្ថិតនៅកម្រិតមិនមានសុវត្ថិភាព នៅក្នុងតំបន់ចំនួន ៣៨ ក្នុងទីក្រុងបាងកក និងខេត្តជិតខាងរបស់ខ្លួននៅព្រឹកថ្ងៃពុធ ដែលជំរុញឱ្យនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថានព្រមានអំពីសកម្មភាពចេញខាងក្រៅ។ នាយកដ្ឋាន និងរដ្ឋបាលក្រុងបាងកកបានរាយការណ៍ថា កម្រិត PM2.5 ស្ថិតនៅក្នុងតំបន់គូសពណ៌ទឹកក្រូច ក្នុងតំបន់ចំនួន ៣៨ ដែលមានកម្រិតគុណភាពខ្យល់ចាប់ពី ៤០-៧១មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ ខេត្ត Samut Prakan មានខ្យល់អាក្រក់បំផុត ដែលមានកម្រិតគុណភាពខ្យល់ ៧១ មីក្រូក្រាមក្នុងមួយម៉ែត្រគូប បន្ទាប់មកគឺស្រុក Krathum Baen នៅ Samut Sakhon និងសង្កាត់ Bung Kum
January 9, 2020 - អន្តរជាតិ
ថ្លែងចេញពីសេតវិមានឆ្លើយតបចំពោះការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ចូលទៅមូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់ លោក ដូណាល់ ត្រាំ បាននិយាយថា អាមេរិកមានយោធាដែលមានឥទ្ធិពល និងសាហាវ ប៉ុន្តែវាមិនមានន័យថាពួកគេនឹងប្រើវានោះទេបើមិនចាំបាច់។ លោកបាននិយាយថា៖«យើងមិនរងគ្រោះថ្នាក់ទេ។ ទាហានរបស់យើងទាំងអស់មានសុវត្ថិភាព។ មានតែការខូចខាតតិចតួចប៉ុណ្ណោះនៅក្នុងមូលដ្ឋានយោធារបស់យើង។ កងទ័ពអាមេរិកដ៏អស្ចារ្យរបស់យើងបានរៀបចំខ្លួនហើយស្រាប់។ អ៊ីរ៉ង់ហាក់ដូចជាកំពុងបន្ថយដៃទៅវិញដែលនេះជារឿងល្អសម្រាប់គ្រប់ភាគីទាំងអស់ និងជារឿងល្អណាស់សម្រាប់ពិភពលោក»។ លោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោកនៅតែវាយតម្លៃពីរបៀបឆ្លើយតបចំពោះការឈ្លានពានរបស់អ៊ីរ៉ង់។ ប៉ុន្តែលោកថា អាមេរិកនឹងដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចជាបន្ទាន់។ លោកក៏បាននិយាយផងដែរថា លោកនឹងស្នើសុំឱ្យ NATO ចូលរួមកាន់តែច្រើននៅក្នុងដំណើរការនៅមជ្ឈឹមបូព៌ា។ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper មានប្រសាសន៍ថា មីស៊ីលផ្លោងរយៈចម្ងាយខ្លី ១៦គ្រាប់ ត្រូវបានបាញ់ចេញពីទីតាំងយ៉ាងតិច ៣ នៅអ៊ីរ៉ង់។ មីស៊ីលចំនួន
January 9, 2020 - អន្តរជាតិ
អង់គ្លេស៖ និស្សិតប្រុសកំពុងសិក្សាថ្នាក់បណ្ឌិតម្នាក់ត្រូវបានចាប់ខ្លួនពីបទរំលោភបំពានផ្លូវភេទទៅលើមនុស្សប្រុសចំនួន ១៣៦ នាក់ផ្សេងគ្នា។ និស្សិតរូបនេះមានឈ្មោះថា Reynhard Sinaga ជាជនជាតិឥណ្ឌូនេស៊ី មានអាយុ ៣៦ ឆ្នាំ និងបានទៅសិក្សាថ្នាក់បណ្ឌិតផ្នែកសង្គមវិទ្យានៅក្នុងសាកលវិទ្យាល័យ leeds ក្នុងប្រទេសអង់គ្លេស។ ប៉ូលិសជំនាញរបស់អង់គ្លេសបានឲ្យដឹងថា លោក Reynhard Sinaga តែងចេញទៅផឹកស្រានៅតាមក្លឹបរាត្រីនានា ហើយបន្ទាប់មកគាត់បានបបួលបុរសក្មេងៗម្តងមួយៗឲ្យមកគេងនៅផ្ទះរបស់គាត់ ហើយពេលមកដល់ផ្ទះគាត់ គាត់បានបង្អកស្រាឲ្យក្រុមបុរសក្មេងៗទាំងនោះស្រវឹងជោគជាំ ហើយក៏ធ្វើសកម្មភាពរំលោភផ្លូវភេទ និងថែមទាំងបានថតវីដេអូនៃសកម្មភាពទាំងនោះទុកទៀត។ ក្រោយថតវីដេអូនៃសកម្មភាពរួមភេទជាមួយបុរសដូចគ្នារួចហើយ លោក Reynhard Sinaga តែងចែករំលែកវីដេអូទាំងនោះទៅកាន់ក្រុមមនុស្សខ្ទើយដូចជារូបលោក ដើម្បីបង្អួតគេថាគាត់បានដេកជាមួយប្រុសក្មេងជាច្រើននាក់។ សកម្មភាពនេះបានផ្តើមកើតមាននៅក្នុងឆ្នាំ ២០១៤ ហើយរហូតដល់ឆ្នាំ ២០១៧ ទើបប៉ូលិសបានដឹងរឿងនេះ
January 9, 2020 - សិល្បៈ
លោក Jay Park បានធ្វើការបរិច្ចាគទឹកប្រាក់មួយចំនួនធំ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅអូស្ត្រាលី។ នៅក្នុងសារ Twitter មួយដែលត្រូវបានបង្ហោះកាលពីថ្ងៃច័ន្ទបានឱ្យដឹងថា តារារ៉េបជនជាតិ កូរ៉េ-អាមេរិកាំង រូបនេះបានបង្ហើបថា គាត់បានបរិច្ចាគប្រាក់ចំនួន ៣០,០០០ដុល្លារ ដល់សេវាកម្មអគ្គីភ័យជនបទរដ្ឋញូសៅវែល (New South Wales Rural Fire Service)។ លោក Jay Park ដែលគ្រោងនឹងធ្វើទស្សនកិច្ចទៅប្រទេសនូវែលសេឡង់ និងអូស្ត្រាលី សម្រាប់ដំណើរតន្ត្រីទេសចរណ៍ពិភពលោក Sexy 4Eva របស់គាត់នៅសប្តាហ៍ក្រោយ ក៏បានកត់សម្គាល់ផងដែរថា គាត់នឹងណែនាំអ្នកនៅផលិតកម្ម AOMG របស់គាត់ឱ្យបរិច្ចាគផងដែរ។ នៅក្នុងការបង្ហោះសារនៅលើ
January 8, 2020 - អន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនបានប្រកាសនៅថ្ងៃពុធនេះថា ពួកគេកំពុងប្តូរផ្លូវហោះហើរឡើងវិញ ដើម្បីចៀសឱ្យឆ្ងាយពីដែនអាកាសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ក្រោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធបានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកពីកុំឱ្យហោះហើរកាត់តំបន់នោះ បន្ទាប់ពីមានការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ទៅលើកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់។ យោធាសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងតេអេរ៉ង់បានបាញ់មីស៊ីលផ្លោងច្រើនជាង ១០គ្រាប់ ចេញពីទឹកដីអ៊ីរ៉ង់ ប្រឆាំងនឹងមូលដ្ឋានយោធានៅអ៊ីរ៉ាក់យ៉ាងតិចពីរកន្លែង ដែលផ្ទុកដោយបុគ្គលិកចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក។ FAA បាននិយាយថា ខ្លួនបានចេញការហាមឃាត់ដែនអាកាស ដែលរួមបញ្ចូលឈូងសមុទ្រអូម៉ង់ និងដែនទឹករវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ដោយសារសកម្មភាពយោធាកើនឡើង និងភាពតានតឹងនយោបាយកើនឡើងនៅមជ្ឈឹមបូព៌ា ដែលបង្ហាញពីហានិភ័យមិនអាចចៀសបាន។ យោងតាមទិន្នន័យរបស់ FlightRadar24 ក្រុមហ៊ុនអាកាសចរណ៍មិនមែនអាមេរិកមួយចំនួនបានហោះហើរនៅផ្នែកខ្លះនៃប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ នៅពេលនោះ ព្រោះថាពួកគេមិនត្រូវបានប៉ះពាល់ដោយផ្ទាល់ពីការហាមឃាត់របស់ FAA ទេ។ ប៉ុន្តែយ៉ាងណាក្រុមហ៊ុនដឹកជញ្ជូនបរទេសជាធម្មតាពិចារណាដំបូន្មានរបស់សហរដ្ឋអាមេរិកយ៉ាងប្រុងប្រយ័ត្ន នៅពេលសម្រេចចិត្តជ្រើសយកកន្លែងដែលត្រូវហោះហើរ។ មុនការណែនាំចុងក្រោយនេះ FAA ក៏បានហាមមិនឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកហោះហើរក្រោមកម្ពស់
January 8, 2020 - អន្តរជាតិ
យន្ដហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនមួយគ្រឿង ដែលមានអ្នកដំណើរ និងបុគ្គលិកលើយន្តហោះទាំងអស់ចំនួន ១៧៦នាក់ បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini របស់ក្រុងតេអេរ៉ង់កាលពីព្រឹកថ្ងៃពុធនេះ។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថា អ្នកជិះទាំងអស់ដែលភាគច្រើនជាជនជាតិអ៊ីរ៉ង់ គឺត្រូវស្លាប់ទាំងអស់នៅក្នុងហេុការណ៍នោះ។ បើយោងតាមសារព័ត៌មានបានបញ្ជាក់ថា យន្តហោះនោះជាប្រភេទ Boeing 737-800 បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងមិនបានប៉ុន្មាន នៅជិតខេត្តផារ៉ាន់ ដែលជាយក្រុងភាគនិរតី នៃរដ្ឋធានីតេអេរ៉ង់។ អ្នកនាំពាក្យរបស់ក្រសួងដឹកជញ្ជូនអ៊ីរ៉ង់លោក Qassem Biniaz បាននិយាយថា យន្ដហោះនេះបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini ហើយក្រោយមកគេបានឃើញមានភ្លើងឆាបឆេះម៉ាស៊ីនរបស់វា។ ទីភ្នាក់ងារសារព័ត៌មាន IRNA របស់រដ្ឋបាននិយាយថា អ្នកបើកយន្តហោះបានបាត់បង់ការគ្រប់គ្រងលើយន្ដហោះ ហើយទីបំផុតវាក៏ត្រូវធ្លាក់ចុះដល់ដី។ រូបភាពដែលបានបង្ហោះនៅលើបណ្តាញសង្គមក៏បានបង្ហាញថា មិនមានអ្នកនៅរស់រានមានជីវិតឡើយ។
January 8, 2020 - អន្តរជាតិ
យន្ដហោះចម្បាំងបំបាំងកាយ F-35A Lightning II រាប់សិបគ្រឿងបានធ្វើដំណើរទៅកាន់ផ្លូវរត់កាលពីថ្ងៃច័ន្ទនៅរដ្ឋយូថាហ៍ សម្រាប់សមយុទ្ធកម្លាំងប្រយុទ្ធមួយ។ យន្ដហោះចម្បាំងចំនួន ៥២គ្រឿង ត្រូវបានគេប្រើក្នុងសមយុទ្ធភារកិច្ចសកម្ម The active duty 388th និងស្លាបប្រយុទ្ធ ៤១៩ Reserve 419th Fighter Wings នៅឯមូលដ្ឋានកងទ័ពអាកាស Hill Air Force Base ។ ជាមួយគ្នានេះដែរយន្តហោះចម្បាំងទាំងនេះមានតម្លៃសរុប ៤.២ពាន់លានដុល្លារ ។ ព្រឹត្តិការណ៍នោះបានបង្ហាញពីសមត្ថភាពរបស់កងទ័ពអាកាសអាមេរិក ក្នុងការដាក់ពង្រាយកម្លាំង F-35A យ៉ាងច្រើន។ សមយុទ្ធនេះត្រូវបានគ្រោងទុកអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែការប្រតិបត្តិការទឹកបង្ហើយរបស់វាបានកើតឡើងក្នុងសប្តាហ៍តែមួយ
January 8, 2020 - អន្តរជាតិ
ប្រេស៊ីល៖ ក្មេងស្រីអាយុ ១៣ ឆ្នាំត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់ជីវិតក្នុងអំឡុងពេលសម្រាលកូន ហើយកូនម្នាក់នោះគឺដំណក់ឈាមរបស់ឪពុកល្មោភកាមបង្កើតនាងផ្ទាល់តែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Coari នៃប្រទេសប្រស៊ីល ហើយក្មេងស្រីរងគ្រោះមានឈ្មោះថា Luana Ketlen ជាសិស្សកំពុងសិក្សានៅថ្នាក់អនុវិទ្យាល័យ ខណៈឪពុករបស់នាងមានឈ្មោះថា Father Tome Faba អាយុ ៣៦ ឆ្នាំ ជាមនុស្សស្រវឹងខួប និងគ្មានការងារពិតប្រាកដឡើយ។ ដំបូងឡើយគេមិនបានដឹងថា ក្មេងស្រីរងគ្រោះមានផ្ទៃពោះនោះទេ តែដោយសារនាងអាការៈឈឺពោះត្រូវបញ្ជូនទៅមន្ទីរពេទ្យទើបគេពិនិត្យឃើញថានាងមានផ្ទៃពោះ ហើយដោយនាងនៅក្មេងមិនទាន់គ្រប់អាយុទើបការសម្រាលកូនបានបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតរបស់នាងតែម្តង។ ក្រោយការស្លាប់របស់នាងគេបានរកឃើញការពិតថា ឪពុកបង្កើតរបស់នាងបានផ្ដើមចាប់រំលោភនាងតាំងពីនាងមានអាយុ ៩ ឆ្នាំមកម្លះ ហើយកូនក្នុងផ្ទៃនាងនោះគឺជាកូនរបស់ឪពុកនាងផ្ទាល់តែម្តង។ រហូតមកទល់នឹងពេលនេះបុរសជាឪពុកត្រូវបានប៉ូលិសចាប់ខ្លួន ខណៈទារកទើបនឹងកើតត្រូវគេជួយសង្គ្រោះជីវិតបានទាន់ពេល តែគេមិនទាន់ដឹងច្បាស់ថា អ្នកណានឹងត្រូវមើលថែទារកកំសត់នោះទេ៕ អត្ថបទ៖
January 8, 2020 - អន្តរជាតិ
ប្រេស៊ីល៖ វិទ្យាស្ថានជាតិសម្រាប់ការស្រាវជ្រាវផ្នែកអវកាសរបស់ប្រទេសប្រេស៊ីលបានឲ្យដឹងថា ពេលនេះផ្សែងដែលកើតចេញពីភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលីបានសាយភាយទៅដល់ប្រទេសប្រេស៊ីលហើយ។ តាមរយៈរូបភាពដែលគេថតដោយប្រព័ន្ធផ្កាយរណបបានបង្ហាញថា ផ្សែងបានភាយចូលក្នុងបរិយាកាសនៅក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រស៊ីល ហើយក្រុមអ្នកជំនាញបានរកឃើញទៀតថា ផ្សែងនៅក្នុងបរិយកាសមានកម្រាស់ប្រមាណជា ៦ ០០០ ម៉ែត្រ និងបានធ្វើដំណើរក្នុងរយៈចម្ងាយប្រមាណជា ១២ ០០០ គីឡូម៉ែត្រចេញពីកន្លែងកើតហេតុមក។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា ផ្សែងនេះបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសប្រេស៊ីលនៅឡើយទេ។ សូមបញ្ជាក់ថា បញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលីបានកើតឡើងជាង ៣ ខែមកហើយ ហើយវាបានសម្លាប់មនុស្សសរុប ២៤ នាក់ សត្វជាច្រើនប្រភេទសរុបប្រមាណជា ៥០០ លានក្បាល ធ្វើឲ្យផ្ទៃដីប្រមាណជា ៨០
January 8, 2020









