- autoadmin
- អន្តរជាតិ
សារព័ត៌មាន ABC មុននេះបន្តិចបានរាយការណ៍ថា យន្តហោះពន្លត់អគ្គិភ័យដ៏ធំរបស់អូស្ត្រាលីមួយបានធ្លាក់ នៅពេលដែលវាកំពុងធ្វើប្រតិបត្តិការណ៍ប្រយុទ្ធជាមួយភ្លើងឆេះព្រៃនៅរដ្ឋ New South Wales ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយពីភ្នាក់ងារពន្លត់អគ្គីភ័យជនបទ NSW បាននិយាយថា៖ «បណ្ដាញទំនាក់ទំនងជាមួយយន្តហោះពន្លត់អគ្គិភ័យដ៏ធំមួយនោះត្រូវបានដាច់ នៅពេលដែលវាកំពុងធ្វើការនៅតំបន់ Snowy Monaro»។ សេចក្តីថ្លែងការណ៍បាននិយាយថា ក្រុមការងារក្នុងតំបន់សង្ស័យថាយន្តហោះកងរបស់ទ័ពអាកាសរ៉ូយ៉ាល់អូស្ត្រាលី (RAAF) អាចត្រូវបានធ្លាក់ ហើយពេលនេះឧទ្ធម្ភាគចក្រមួយចំនួនក៏បានចាប់ផ្ដើមចេញប្រតិបត្តិការណ៍ស្វែងរកយន្តហោះនោះហើយដែរ។ គេហទំព័រតាមដានជើងហោះហើរ Flightradar24 បានបង្ហាញពីផ្លូវហោះហើររបស់យន្តហោះពន្លត់អគ្គិភ័យ C-130 ហើយវាត្រូវបានគេមើលឃើញថា បានឈប់ភ្លាមៗឈប់នៅភាគខាងត្បូងនៃទីក្រុង Canberra ។ គេហទំព័រទិន្នន័យហោះហើរផ្សាយផ្ទាល់មួយទៀតឈ្មោះ ADSB Exchange ក៏បានបង្ហាញថាយន្តហោះនេះ បានហោះជុំវិញតំបន់ក្បែរ
January 23, 2020 - អន្តរជាតិ
ទីក្រុងវូហានដែលជាទីក្រុងដំបូងដែលមានការផ្ទុះឡើងនៃជំងឺរលាកសួត និងជាជម្រកសម្រាប់ប្រជាជនចិនចំនួន ១១លាននាក់ នឹងត្រូវផ្អាកការដឹកជញ្ជូនសាធារណៈជាបណ្តោះអាសន្នក្នុងអំឡុងពេលនេះ ដើម្បីព្យាយាមបញ្ឈប់ការផ្ទុះឡើងនៃវីរុសថ្មីកុំឱ្យឆ្លងរាលដាល។ អ្នកដែលរស់នៅក្នុងទីក្រុងត្រូវបានគេណែនាំមិនឱ្យចាកចេញទៅណា ថ្វីបើពេលនេះវាជាពេលវេលាដែលជនជាតិចិនរាប់លាននាក់ កំពុងធ្វើដំណើរកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ជំងឺផ្លូវដង្ហើមបានរាលដាលដល់ផ្នែកផ្សេងទៀតនៃប្រទេសចិន ដោយមានករណីខ្លះនៅប្រទេសផ្សេងទៀតហើយសូម្បីសហរដ្ឋអាមេរិកក៏មិនរួចខ្លួន។ មកទល់ពេលនេះមានករណីច្រើនជាង ៥០០ករណី ដែលបានបញ្ជាក់ ហើយមនុស្ស ១៧នាក់បានស្លាប់។ វីរុសថ្មីនេះត្រូវបានអង្គការសុខភាពពិភពលោក ហៅឈ្មោះថា 2019-nCoV (Novel Coronavirus) ដោយសារវាផ្ទុះឡើងចាប់ពីចុងឆ្នាំ២០១៩មក។ វាជាវីរុសថ្មីបំផុត ដែលមិនធ្លាប់ត្រូវបានគេរកឃើញនៅក្នុងមនុស្សទេពីមុនមកទេ ហើយវាក៏ស្រដៀងនឹងជំងឺសារផងដែរ ដែលកាលពីជំនាន់ឆ្នាំ២០០០ ជំងឺសារ (SARS) បានសម្លាប់មនុស្សសរុបទាំងអស់ជិង ៨០០នាក់ នៅទូទាំងពិភពលោក។ ជំងឺសារកាលនោះក៏ចេញពីក្រុមវីរុស coronavirus នេះដែរ។ សម្រាបពេលនេះវិញជំងឺរលាកសួត
January 23, 2020 - អន្តរជាតិ
ជំងឺថ្មី ដែលបណ្តាលមកពីវីរុសប្រភេទថ្មី Novel Coronavirus វាមានលក្ខណៈស្រដៀងនឹងជំងឺផ្តាសាយ ឬដូចជំងឺសារនោះ នៅតែបន្តការគំរាមកំហែងដល់ពិភពលោក ដ្បិតវាអាចសម្លាប់មនុស្សបានប្រសិនបើគ្មានការព្យាបាលទាន់ពេលវេលានោះទេ។ ដើម្បីការពារប្រជាពលរដ្ឋខ្លួនពីការកើតមានជំងឺថ្មី រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើងកាលពីពេលថ្មីៗនេះបានសម្រេចបិទមិនឲ្យមានភ្ញៀវទេសចរណ៍បរទេសចូលមកក្នុងប្រទេសខ្លួនមួយរយៈតែម្តង ព្រោះខ្លាចចម្លងជំងឺថ្មីពីចិនចូលប្រទេសខ្លួន។ ក្រុងព្យុងយ៉ាងបានចេញសេចក្តីប្រកាសជាផ្លូវការថា រាល់ភ្ញៀវទេសចរណ៍បរទេសទាំងអស់មិនថាជាតិសាសន៍ណាឡើយ នឹងមិនអាចធ្វើដំណើរចូលមកក្នុងប្រទេសកូរ៉េខាងជើងបាននោះទេ ដរាបណាជំងឺថ្មីដែលមានដើមកំណើតនៅក្នុងក្រុងវូហានប្រទេសចិននៅតែបន្តរាតត្បាត។ សូមបញ្ជាក់ជូនថា ជំងឺថ្មីដែលបង្កឡើងដោយចង្កោមមេរោគ Novel Coronavirus បានកើតមាននៅក្នុងប្រទេសថៃ កូរ៉េខាងត្បូង និងជប៉ុន ហើយរហូតមកទល់នឹងពេលនេះមានមនុស្សជាង ៥០០ នាក់បានកើតជំងឺថ្មីនេះ ក្នុងនោះក៏មានអ្នកស្លាប់ចំនួន ១៧ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី
January 23, 2020 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលចិននិយាយថា មានមនុស្ស ៨នាក់ទៀតហើយ ដែលបានស្លាប់នៅខេត្តហ៊ូប៉ីដោយសារជំងឺរលាកសួត ដែលត្រូវបានគេជឿថា បណ្តាលមកពីវីរុសប្រភេទថ្មី Novel Coronavirus ។ ពួកគេនិយាយថា ការស្លាប់ត្រូវបានបញ្ជាក់នៅថ្ងៃពុធដែលនាំឱ្យចំនួនសរុបនៃអ្នកស្លាប់កើនដល់ ១៧នាក់។ ក្រុមមន្រ្តីបានបន្ថែមទៀតថា ការឆ្លងត្រូវបានគេរកឃើញនៅក្នុង ២៥ ខេត្ត/ក្រុង របស់ប្រទេសចិន ដែលមានសរុប ៥៧១ករណី នៅក្នុងប្រទេសទាំងមូល។ ចំណែកទីក្រុងវូហានដែលជាក្រុងដំបូងនៃការផ្ទុះនេះក៏បានផ្អាកការធ្វើដំណើរតាមយន្តហោះ និងតាមរថភ្លើងផងដែរ ចាប់ពីម៉ោង ១០ព្រឹក ថ្ងៃថ្ងៃព្រហស្បតិ៍នេះ ដើម្បីកុំឱ្យមានការឆ្លងរាលដាល។ ប្រជាជនត្រូវបានគេសំណូមពរកុំចេញពីក្រុង លុះត្រាតែមានការចាំបាច់។ អាជ្ញាធរក្នុងតំបន់ក៏បានលុបចោលឡានក្រុង រថភ្លើងក្រោមដី និងនាវាដឹកអ្នកដំណើរ ដែលឆ្លងកាត់ទន្លេយ៉ាងស្សេនៅទីក្រុងវូហាន។ ពួកគេបានស្នើសុំឱ្យប្រជាជនពាក់ម៉ាស់មុខនៅពេលប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈ និងនៅក្នុងហាង
January 23, 2020 - អន្តរជាតិ
ចិន៖ អតីតប្រធានប៉ូលិសអាំងទែប៉ូលម្នាក់ត្រូវបានតុលាការចិនសម្រេចកាត់ទោសឲ្យជាប់គុករយៈពេល ១៣ ឆ្នាំ កន្លះ ជុំវិញករណីពុករលួយក្នុងអំឡុងពេលដែលគាត់បានកាន់តំណែងកន្លងមក។ អតីតប្រធានប៉ូលិសអាំងទែប៉ូលរូបនេះមានឈ្មោះថា Meng Hongwei ហើយបើគិតត្រឹមថ្ងៃផ្ដន្ទាទោសរូបគាត់មានអាយុ ៦៦ ឆ្នាំ។ បើតាមសារព័ត៌មាន Shanghaiist បានចុះផ្សាយបញ្ជាក់ថា អំពើពុករលួយដែលលោក Meng Hongwei បានប្រព្រឹត្តិនោះគឺជាករណីចាយវាយលុយខុសក្រៅផ្លូវការក្នុងអំឡុងពេលគាត់ទៅបំពេញបេសកម្មនៅក្រៅប្រទេស ពោលគឺគាត់បានយកថវិកាជាតិទៅចាយខ្ជះខ្ជាយយ៉ាងច្រើនក្រៅផ្លូវការជាមួយនឹងប្រពន្ធ និងក្រុមគ្រួសាររបស់គាត់។ បើយោងតាមអង្គភាពប្រឆាំងអំពើពុករលួយចិនដែលបានបើកការស៊ើបអង្កេតករណីខាងលើយ៉ាងល្អិតល្អន់បាន ឲ្យដឹងថា អំពើពុករលួយរបស់លោក Meng Hongwei មានទំហំជាទឹកប្រាក់ប្រមាណជា ១៤,៤៦ លានយន់ (២,១ លានដុល្លារអាមេរិក)។ ក្រៅតែពីផ្តន្ទាទោសឲ្យជាប់គុករយៈពេល ១៣ ឆ្នាំកន្លះ
January 23, 2020 - អន្តរជាតិ
ថៃ៖ តម្រួតថៃបានរឹបអូសផលិតផលក្លែងក្លាយប្រមាណជា ១៥ ០០០ កញ្ចប់/ប្រអប់ ដែលកំពុងតែចែកចាយយ៉ាងសកម្មនៅក្នុងតំបន់ Isan (តំបន់ខេត្តមួយចំនួនដែលស្ថិតនៅភាគខាងជើងប្រទេសថៃ)។ បើតាមលោក Natthasak Chaovanasai មេបញ្ជាការប៉ូលិសដែលបានដឹកនាំការបង្រ្កាបករណីមួយនេះបានឲ្យដឹងថា ផលិតផលក្លែងក្លាយដែលប៉ូលិសរឹបអូសបាននៅពេលនេះមានដូចជា គ្រឿងសម្អាង ឱសថរុក្ខជាតិ និងប្រភេទអាហារបំប៉នសុខភាព ដែលបានប្រើប្រាស់ឈ្មោះ “Khun Sumrit” ជាម៉ាកយីហោនៅលើផលិតផលទាំងអស់នេះ។ តាមមន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា ផលិតផលក្លែងក្លាយទាំងនេះមិនត្រឹមតែគ្មានគុណភាពនោះទេ តែវាថែមទាំងបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់វិញទៀតផង។ ប៉ូលិសថៃបានអំពាវនាវឲ្យសាធារណៈជនទាំងអស់ដែលកំពុងតែប្រើប្រាស់ផលិតផលមានម៉ាកយីហោដូចខាងលើនេះ ត្រូវផ្អាកការប្រើប្រាស់ជាបន្ទាន់មុនពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ រហូតមកទល់នឹងពេលនេះប៉ូលិសថៃកំពុងបន្តបើកការស៊ើបអង្កេតបន្ថែមទៀត ដើម្បីឈានទៅចាប់ខ្លួនក្រុមជនខិលខូចដែលនៅពីក្រោយករណីខាងលើនេះ។ សូមបញ្ជាក់ផងដែរថា បើយោងតាមច្បាប់ថៃជនល្មើសដែលបានប្រព្រឹត្តិករណីខាងលើនេះនឹងត្រូវជាប់គុក ៣ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣០០ ០០០
January 23, 2020 - អន្តរជាតិ
ក្រសួងសុខាភិបាលថៃមុននេះបន្តិចបានបញ្ជាក់ថា ស្ត្រីជនជាតិថៃម្នាក់អាយុ ៧៣ឆ្នាំ បានឆ្លងជំងឺរលាកសួតពីក្រុមវីរុស Novel Coronavirus ដែលកំពុងរាតត្បាតយ៉ាងសាហាវចេញពីចិន។ គាត់គឺជាជនជាតិថៃដំបូងបំផុតដែលត្រូវបញ្ជាក់ថាបានឆ្លង ហើយពេលនេះគាត់កំពុងសម្រាកនៅដោយឡែកក្នុងមន្ទីរពេទ្យក្នុងខេត្ត Nakhon Pathom ។ ប្រភព Bangkok Post និយាយថា ស្ត្រីរូបនេះធ្លាក់ខ្លួនឈឺបន្ទាប់ពីត្រឡប់មកពីទីក្រុង Wuhan ប្រទេសចិនកាលពីចុងឆ្នាំមុន ហើយទើបតែបានបញ្ជាក់ថាឆ្លងនៅថ្ងៃនេះ ដែលនាំឱ្យករណីជំងឺរលាកសួត (បានបញ្ជាក់) នៅក្នុងប្រទេសថៃកើនដល់ ៤ ហើយ ៣នាក់ គឺជាអ្នកដំណើរចិន។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺបានប្រកាសនៅថ្ងៃពុធនេះថា អ្នកទេសចរជនជាតិចិនទី២ ដែលត្រូវបានរកឃើញថា បានឆ្លងមេរោគនោះបានជាសះស្បើយទាំងស្រុង ហើយបានត្រឡប់ទៅផ្ទះវិញហើយ។ លោកវេជ្ជបណ្ឌិត Sophon
January 22, 2020 - អន្តរជាតិ
អាហ្សង់ទីន៖ ព្រោះតែស្រលាញ់ និងចង់ថតរូបជាមួយនឹងសត្វឆ្កែពេក ធ្វើឲ្យយុវតីម្នាក់ត្រូវបានសត្វឆ្កែសំណព្វចិត្តនាងខាំរបួសស្ទើរតែពេញផ្ទៃមុខ។ បើតាមសារព័ត៌មានបរទេសបានឲ្យដឹងថា យុវតីរងគ្រោះមានឈ្មោះថា Lara អាយុ ១៧ ឆ្នាំ និងកំពុងតែរស់នៅក្នុងប្រទេសអាហ្សង់ទីន។ Lara ជាក្មេងស្រីម្នាក់ដែលចូលចិត្តសត្វជាខ្លាំង ជាពិសេសគឺសត្វឆ្កែតែម្តង ហើយជាធម្មតានាងមានទម្លាប់ប្រចាំថ្ងៃមួយគឺប្រលែងលេងជាមួយនឹងសត្វឆ្កែ។ យ៉ាងណាក្តី នៅក្នុងថ្ងៃកើតហេតុអ្វីៗបានកើតឡើងខុសពីការរំពឹងទុករបស់នាងគឺសត្វឆ្កែបានខាំមុខរបស់នាងយ៉ាងខ្លាំងខណៈដែលនាងកំពុងតែព្យាយាមថតរូបជាមួយសត្វឆ្កែនោះ។ បើគិតពីស្នាមរបួសសរុបនៅលើមុខ និងថ្គាមរបស់នាងគឺមានចំនួន ៤០ ថ្នេរឯណោះ។ តាមរយៈបទពិសោធណ៍អាក្រក់នេះសូមលោកអ្នកប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់ពេលនៅក្បែរសត្វគ្រប់ប្រភេទ ព្រោះសត្វអាចបង្កគ្រោះថ្នាក់ដល់យើងគ្រប់ពេល បើទោះជាយើងស្និតស្នាលជាមួយវាយ៉ាងណាក៏ដោយ៕ អត្ថបទ៖ ភក្តី
January 22, 2020 - អន្តរជាតិ
ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនកំពុងតែកែច្នៃកំទេចផះដែលបានភាយចេញពីការផ្ទុះភ្នំភ្លើង Taal ឲ្យក្លាយទៅជាឥដ្ឋ ដើម្បីសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលបានរងការខូចខាតពីឥទ្ធពលនៃការផ្ទុះភ្នំភ្លើងមួយនេះ។ អាផ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ការសម្រេចកែច្នៃផះឲ្យក្លាយទៅជាឥដ្ឋនេះក៏ជាវិធីមួយដើម្បីកាត់បន្ថយការបំពុលបរិស្ថានផងដែរ ព្រោះបើគេមិនយកផះមកកែច្នៃទេផះនឹងជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំនោះ។ រហូតមកទល់នឹងពេលនេះគេអាចយកផះទៅកែច្នៃជាឥដ្ឋបានប្រមាណជា ៥ ០០០ ដុំក្នុងមួយថ្ងៃ ហើយឥដ្ឋប្រភេទនេះមានលក្ខណៈរឹងមាំល្អដូចឥដ្ឋធម្មតាដែរ។ សូមរម្លឹកជូនថា ភ្នំភ្លើង Taal ផ្ដើមមានការប្រែប្រួសខុសប្រក្រតី (ប្រុងនឹងផ្ទុះ) អស់រយៈពេល ៤៣ ឆ្នាំមកហើយ និងចុងក្រោយវាបានផ្ទុះឡើងការពីថ្ងៃទី ១២ ខែ មករា កន្លងទៅនេះ។ ឥទ្ធពលនៃការផ្ទុះភ្នំភ្លើង Taal បានធ្វើឲ្យមនុស្សប្រមាណជា ១២០ ០០០ ត្រូវជម្លៀសខ្លួនជាបន្ទាន់ ហើយផ្លូវថ្នល់
January 22, 2020 - អន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលអន្ដរជាតិ Oxfam កំពុងអំពាវនាវ ឱ្យមានការកាត់បន្ថយវិសមភាពទ្រព្យសម្បត្តិដែលកំពុងកើនឡើង។ ពួកគេបានចេញផ្សាយរបាយការណ៍ «ពេលវេលាដែលត្រូវយកចិត្តទុកដាក់» នៅថ្ងៃច័ន្ទនេះ នៅមុនវេទិកាសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូសប្រទេសស្វីស។ របាយការណ៍របស់ Oxfam បាននិយាយថា មហាសេដ្ឋីចំនួន ២,១៥៣នាក់ នៅលើពិភពលោកយើងនេះ មានទ្រព្យសម្បត្ដិច្រើនជាងកាលពីឆ្នាំមុន ច្រើនជាងទឹកប្រាក់ប្រជាជន ៤.៦ពាន់លាននាក់ បូកបញ្ចូលគ្នា ឬ ៦០% នៃចំនួនប្រជាជនក្នុងពិភពលោកនេះ។ របាយការណ៍នេះនិយាយថា ប្រសិនបើ ១% នៃអ្នកមានបំផុតទាំងនោះ បង់ពន្ធតែ ០.៥% បន្ថែមទៀតក្នុងរយៈពេល ១០ឆ្នាំខាងមុខ ពិភពលោកនេះនឹងអាចបង្កើនការងារចំនួន ១១៧ លានកន្លែង នៅក្នុងវិស័យថែទាំមនុស្សចាស់ ការអប់រំ
January 22, 2020









