- autoadmin
- អន្តរជាតិ
យោងតាមការបញ្ជាក់ពីសារព័ត៌មាន khaosod បានបញ្ជាក់ថា ក្រសួងសុខាភិបាលថៃកាលពីថ្ងៃអាទិត្យបាននិយាយថា ពួកគេបានរកឃើញការព្យាបាលតាមបែបវេជ្ជសាស្ត្រម៉្យាង ដែលនឹងធ្វើឱ្យវីរុសកូរ៉ូណាអាចចុះថយឥទ្ធិពលរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ។ របកគំហើញនេះត្រូវបានធ្វើឡើងលើករណីស្ត្រីជនជាតិចិនម្នាក់ ដែលមានអាយុ ៧០ឆ្នាំ នៅពេលដែលគាត់ត្រូវបានគេបញ្ជូនទៅព្យាបាលដាច់ដោយឡែកក្នុងមន្ទីរពេទ្យថៃ លើជំងឺរលាកសួត និងសារធាតុរាវលើសនៅក្នុងសួតរបស់គាត់ ដែលបណ្តាលមកពីវីរុសកូរ៉ូណានេះ។ ស្ត្រីដែលមិនត្រូវបានគេបញ្ចេញឈ្មោះនោះ ត្រូវបានគេធ្វើតេស្តវិជ្ជមាន ១០ថ្ងៃជាប់ៗគ្នា មុនពេលដែលគ្រូពេទ្យសម្រេចធ្វើការគ្រប់គ្រងស្ថានភាពជំងឺ ដោយប្រើការរួមបញ្ចូលគ្នានៃថ្នាំប្រឆាំងនឹងមេរោគអេដស៍ និងជំងឺផ្តាសាយ។ លុះក្រោយមកបាន ៤៨ម៉ោង អ្នកជំងឺត្រូវបានគេធ្វើតេស្ដបន្ថែមទៀត ហើយលទ្ធផលចេញមកគឺអវិជ្ជាមាន។ ការស្រាវជ្រាវរកឃើញនេះត្រូវបានពិនិត្យ និងទទួលស្គាល់ពីមន្ទីរពេទ្យ Chulalongkorn និងនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់ថៃផងដែរ។ ថ្នាំប្រឆាំងនឹងមេរោគអេដស៍ ដែលត្រូវបានប្រើក្នុងការព្យាបាល គឺជាការលាយបញ្ចូលគ្នារវាង Ritonavir និង Lopinavir រីឯថ្នាំផ្តាសាយត្រូវបានគេស្គាល់ថាជា
February 3, 2020 - អន្តរជាតិ
រាល់ជើងហោះហើរទាំងអស់ដែលចេញមកពីប្រទេសចិន ហុងកុង និងម៉ាកាវ ត្រូវបានហាមឃាត់ពីប្រទេសហ្វីលីពីន បន្ទាប់ពីទីក្រុងម៉ានីលបានរាយការណ៍ពីការស្លាប់របស់អ្នកមានផ្ទុកវីរុសកូរ៉ូណាកាលពីម្សិលមិញ ដែលជាករណីស្លាប់ដំបូងនៃជំងឺនៅខាងក្រៅប្រទេសចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយលេខាធិការប្រតិបត្តិលោក Salvador Medialdea កាលពីម្សិលមិញ លោកប្រធានាធិបតី Rodrigo Duterte បានហាមឃាត់ការចូលមកជាផ្លូវការដល់អ្នកណាម្នាក់ដែលធ្វើដំណើរមកកាន់ហ្វីលីពីន ពីផ្នែកណាមួយនៃប្រទេសចិន ក៏ដូចជាអ្នកដែលបានទៅទស្សនាប្រទេសចិនក្នុងរយៈពេល ១៤ ថ្ងៃកន្លងមក លើកលែងតែពលរដ្ឋ និងអ្នករស់នៅជាអចិន្ត្រៃយ៍នៅហ្វីលីពីន។ រដ្ឋាភិបាលក៏បានបញ្ជាឱ្យជនភៀសខ្លួនហ្វីលីពីនដែលវិលត្រឡប់មកវិញ ឬអ្នកស្នាក់នៅជាអចិន្ត្រៃយ៍ ដែលបានទៅប្រទេសចិន ហុងកុង និងម៉ាកាវ ត្រូវពិនិត្យមើលដោយឡែករយៈពេល ១៤ថ្ងៃ។ លោក Duterte ក៏បានហាមឃាត់ប្រជាជនហ្វីលីពីនទាំងអស់មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសចិន ឬតំបន់រដ្ឋបាលពិសេសណាមួយរបស់ចិន និងបានអំពាវនាវឱ្យបង្កើតកន្លែងដាច់ដោយឡែកមួយ។ បទបញ្ជារបស់លោកប្រធានាធិបតី
February 3, 2020 - អន្តរជាតិ
វៀតណាម៖ ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ បន្ទាប់ពីក្រុមគ្រូពេទ្យបានប្រកាសថា នាងបានរួចផុតពីការឆ្លងវីរុសកូរ៉ូណាហើយ។ ស្ត្រីម្នាក់នោះមានឈ្មោះថា Nguyen Thu Trang អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្ត Thanh Hoa នៅភាគខាងជើងប្រទេសវៀតណាម ហើយគាត់បានចេញពីមន្ទីរពេទ្យនៅព្រឹកថ្ងៃច័ន្ទនេះផ្ទាល់។ ស្ត្រីរូបនេះជាអ្នកធ្វើការឱ្យក្រុមហ៊ុន Nihon Plast ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ហើយគាត់បានឆ្លងវីរុសកូរ៉ូណា បន្ទាប់ពីគាត់បានទៅធ្វើសិក្ខាសាលានៅទីក្រុង Wuhan ខេត្ត Hubei រយៈពេល ២ខែ។ លោកវេជ្ជបណ្ឌិត Nguyen Van Sy ប្រធានមន្ទីរពេទ្យដែលបានសង្គ្រោះស្ត្រីរងគ្រោះបានមានប្រសាសន៍ថា៖ «អ្នកជំងឺមិនមានគ្រុនក្តៅអស់រយៈពេល ៦ថ្ងៃជាប់ៗគ្នា ហើយសុខភាពរបស់នាងឥឡូវស្ថិតក្នុងស្ថេរភាពល្អ។
February 3, 2020 - អន្តរជាតិ
ចិន៖ ខណៈដែលជំងឺរលាកសួតប្រភេទថ្មីបង្កឡើងដោយមេរោគកូរ៉ូណាបន្តរាតត្បាតកាន់តែខ្លាំងឡើងៗ អាជ្ញាធរចិនបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីការពារប្រជាពលរដ្ឋពីការឆ្លងមេរោគដ៏កាចសាហាវមួយនេះ។ វិធានការថ្មីមួយដែលបានគេបានប្រទះឃើញមានការអនុវត្តនៅក្នុងក្រុង Shuyang ខេត្ត Jiangsu នោះ គឺប៉ូលិសចរចរណ៍បានប្រើប្រាស់ drone ដើម្បីដាស់តឿនដល់អ្នកដំណើរទាំងអស់ឲ្យពាក់ម៉ាស់គ្រប់ពេលវេលា។ ដើម្បីអនុវត្តវិធានការនេះ គេបានប្រើប្រាស់យន្តហោះដ្រូនជាច្រើនគ្រឿងបំពាក់ដោយឧបរកណ៍បំពងសំឡេងដែលតែងតែមានសំឡេងនិយាយថា៖ “សូមពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ”។ យន្តហោះដ្រូនទាំងអស់នេះត្រូវបានគេបង្ហោះនៅទីប្រជុំជន និងជាពិសេសគឺនៅលើដងផ្លូវដែលមានមនុស្សដើរឆ្លងកាត់ច្រើន ដើម្បីដាស់តឿនឲ្យប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួន ខណៈចំនួនជនរងគ្រោះដោយមេរោគកូរ៉ូណាបន្តកើតមានច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះចំនួនអ្នកកើតជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបង្កឡើងមេរោគកូរ៉ូណានៅជុំវិញពិភពលោកមានចំនួនសរុប ១៦ ៦១៤ ករណី និងបានសម្លាប់មនុស្សរហូតដល់ ៣៦០ នាក់ហើយ។ Walking around without a protective face mask? Well, you
February 3, 2020 - អន្តរជាតិ
ប្រសិនបើអ្នកគិតថាអ្នកនឹងមានសុវត្ថិភាពពីវីរុសកូរ៉ូណា ដោយគ្រាន់តែពាក់ម៉ាសឱ្យបានទៀតទាត់អ្នកគិតខុសហើយ។ ដើម្បីជាសុវត្ថិភាពលោកអ្នក ចូរអនុវត្តការរស់នៅស្អាត លាងដៃមុនចាប់កាន់អ្វីមួយ ពាក់ម៉ាសរាល់ពេលចេញក្រៅ បរិភោគអាហារឆ្អិនល្អ ព្យាយាមមិនចូលទៅក្នុងហ្វូងមនុស្ស ឬព្យាយាមមិនចេញទៅខាងក្រៅប្រសិនបើមិនចាំបាច់ -ល- ។ ប៉ុន្តែយ៉ាងណាក៏ដោយទាំងនេះក៏នៅតែមិនទាន់ជាការការពារបាន ១០០% នោះទេ ជាក់ស្ដែងវីរុសកាន់តែឆ្លងរាលដាលឆាប់រហ័ស មានរឿងជាច្រើនដែលធ្វើឱ្យយើងកាន់តែត្រូវការបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត។ បើតាមការរាយការណ៍ថ្មីៗនេះបានឱ្យដឹងថា វីរុសនេះឆ្លងពីមនុស្សទៅមនុស្ស តាមការស្និទ្ធស្នាលជាមួយអ្នកមានវីរុស ឬប៉ះពាល់វត្ថុរាវពីអ្នកជំងឺជាដើម ហើយអ្វីដែលយើងគួរបារម្ភទៀតនោះគឺការប្រើប្រាស់បង្គន់សាធារណៈរួម។ គួរឱ្យដឹងដែរថា វីរុសកូរ៉ូណាមិនត្រឹមតែធ្វើឱ្យអ្នកជំងឺមានអាការគ្រុនក្ដៅ ឬក្អកស្ងួតនោះទេ វីរុសនេះក៏អាចធ្វើឱ្យអ្នកជំងឺរាកបានដែរ។ តាមរយៈការសិក្សាសំណាកលាមកពីអ្នកជំងឺដែលកំពុងបង្ហាញរោគសញ្ញាដូចគ្នានេះ អ្នកជំនាញមកពីមន្ទីរពេទ្យ Renminbi នៃសាកលវិទ្យាល័យ Wuhan និងវិទ្យាស្ថាន Wuhan នៃវិសាណូសាស្ដ្រវិទ្យាសាស្ត្រចិនបានរកឃើញថា វីរុសកូរ៉ូណាក៏អាចឆ្លងតាមរយៈប្រព័ន្ធរំលាយអាហាររបស់មនុស្សផងដែរ។
February 3, 2020 - អន្តរជាតិ
ជប៉ុន៖ កាលពីថ្មីៗនេះជប៉ុនបានដាក់បង្ហាញជាផ្លូវការនូវដងសម្រាប់រក្សាភ្លើងគប់អូឡាំពិក សម្រាប់ប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២០ ដែលជប៉ុនខ្លួនឯងផ្ទាល់នឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា ដងសម្រាប់រក្សាភ្លើងគប់នេះត្រូវបានរចនាឡើងដោយក្រុមហ៊ុន Shinfuji Burner Co. ដែលជាក្រុមហ៊ុនផលិតចង្រ្កានសម្រាប់ប្រើប្រាស់ពេលបោះតង់ និងឧបរណ៍ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ចំហេះពីហ្គាសឈានមុខគេមួយនៅក្នុងប្រទេសជប៉ុនផងដែរ។ បើតាមតំណាងក្រុមហ៊ុនខាងលើបានឲ្យដឹងថា ដងសម្រាប់រក្សាភ្លើងគប់នេះរចនាឡើងជារាងស៊ីឡាំងរុំព័ទ្ធដោយប្រហោងចំនួន ៥ នៅខាងក្រៅ និងមានទម្ងន់ចំនួន ១,១៣ គីឡូក្រាម។ ដងសម្រាប់រក្សាភ្លើងគប់ត្រូវបានធ្វើឡើងពីអាលុយមីញ៉ូមដែលគេធ្លាប់ប្រើប្រាស់ជារនាំងការពារជាតិវិទ្យុសកម្មក្នុងការផ្ទុះរោងចក្រនុយក្លេអ៊ែរនៅ Fukushima កាលពីឆ្នាំ ២០១១ ហើយក្នុងករណីមានភ្លៀងធ្លាក់ខ្លាំងឬមានខ្យល់បក់ក្នុងល្បឿ ៦១ គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ ក៏វាអាចរក្សាភ្លើងឲ្យនៅឆេះបានជាធម្មតាជាច្រើនម៉ោងបន្តទៀតផងដែរ។ សូមបញ្ជាក់ថា ការដុតភ្លើងគប់សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២០ និងផ្ដើមធ្វើឡើងនៅក្នុងថ្ងៃទី ២៦ ខែ
February 3, 2020 - អន្តរជាតិ
ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសចិនឥឡូវនេះ បានកើនឡើងដល់ជាង ៣៦០នាក់ និងមានអ្នកឆ្លងវីរុសទូទាំងសាកល ១៧,០០០នាក់ ហើយបច្ចុប្បន្ននេះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ អំពីផលប៉ះពាល់មិនថាទៅលើមនុស្ស និងសេដ្ឋកិច្ចពិភពលោក។ នៅថ្ងៃច័ន្ទនេះវិនិយោគិននៅផ្សារភាគហ៊ុនចិននឹងត្រូវបើកដំណើរការឡើងវិញ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ហើយនេះគឺជាអ្វីដែលពួកគេត្រូវយកចិត្តទុកដាក់បំផុត។ អាជ្ញាធរសុខាភិបាលចិនបាននិយាយថា វីរុសនេះបានឆក់យកជីវិតមនុស្សចំនួន ៣៦១នាក់ ហើយវាលើសពីចំនួនអ្នកស្លាប់ដោយសារជំងឺសារ (SARS) នៅក្នុងប្រទេសចិនអំឡុងឆ្នាំ២០០៣ផងដែរ។ ក្រៅពីប្រទេសចិនចំនួនករណីបានកើនឡើងដល់ ១៧៨ករណី។ ដែលបានបញ្ជាក់នៅក្នុងប្រទេស និងតំបន់ចំនួន ២៦ ។ ប្រទេសហ្វីលីពីនបានរាយការណ៍ពីការស្លាប់ដំបូងបំផុតនៅក្រៅប្រទេសចិន។ ចំណែកសកម្មភាពអាជីវកម្មនៅប្រទេសចិនកំពុងត្រូវបានពន្យារពេល ដោយមានអាជីវកម្មជាច្រើនបានបិទទ្វារ។ ក្រុងនានានៅទូទាំងប្រទេសរួមទាំងសៀងហៃ និងក្វាងទុង បានស្នើសុំឱ្យក្រុមហ៊ុនជាច្រើនពន្យារថ្ងៃឈប់សម្រាករបស់ពួកគេរហូតដល់ថ្ងៃច័ន្ទ ឬថ្ងៃក្រោយៗទៀត។ សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិក៏បានបញ្ជូនអ្នកជំនាញរបស់ខ្លួនទៅកាន់ប្រទេសចិនដែរ៕ ” អត្ថបទ៖
February 3, 2020 - អន្តរជាតិ
អាម៉េរិក៖ ក្មេងប្រុសជនជាតិចិនម្នាក់បានត្រូវបានបុគ្គលិកនៅក្នុងផ្សារទំនើប Costco នៅឯសហរដ្ឋអាម៉េរិកបដិសេធមិនឲ្យរូបគេដើរចូលទៅក្នុងផ្សារឡើយ ដោយគេគិតថា ក្មេងប្រុសរូបនេះអាចនឹងមានផ្ទុកនូវមេរោគកូរ៉ូណា និងអាចចម្លងទៅកាន់អ្នកដទៃបាន។ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថា ក្មេងប្រុសរូបនេះមានអាយុ ៨ ឆ្នាំ ហើយរូបគេត្រូវបានឪពុកម្តាយនាំយកទៅផ្សារទំនើប Costco ក្នុងក្រុង Issaquah រដ្ឋ Washington។ យ៉ាងណាក្តី ពេលដើរទៅដល់មុខផ្សារទំនើបស្រាប់តែមានបុគ្គលិកម្នាក់បានចេញមកហាមឃាត់មិនឲ្យក្មេងតូចដើរចូលក្នុងផ្សារឡើយដោយបុគ្គលិកផ្សារគិតថា ក្មេងតូចងាយកើតមានមេរោគកូរ៉ូណាណាស់ ហើយក្មេងតូចរូបនេះទំនងជាមានផ្ទុកមេរោគមួយនេះទៀតផង ព្រោះពេលនោះក្មេងតូចហាក់មិនសូវស្រួលខ្លួន និងមានទឹកមុខមិនស្រស់បស់ទាល់តែសោះ។ ឥរិយាបថនេះបានបង្ហាញនូវនិន្នាការរើសអើងចំពោះប្រជាជនចិនជាខ្លាំង ព្រោះជាក់ស្តែងគ្មានអ្នកជំនាញណាបានរឃើញថា ក្មេងតូចរូបនេះមានផ្ទុកមេរោគកូរ៉ូណានោះទេ។ ក្រោយកើតមានករណីនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន Costco បានចេញមុខមកធ្វើការសុំទោសជាសាធារណៈជុំវិញឥរិយាបថរើសអើងមួយនេះទៅកាន់ជនជាតិចិន និងប្រទេសចិនទាំងមូលផងដែរ៕ Ugh @costco food sample lady
February 3, 2020 - អន្តរជាតិ
បុរសមានដើមកំណើតខ្មែរ និងមានសញ្ជាតិអាម៉េរិកម្នាក់ត្រូវបានរដ្ឋាភិបាលអាម៉េរិកសម្រេចធ្វើការនិរទេសខ្លួនដោយច្រលំអស់រយៈពេល ៥ឆ្នាំ ទម្រាំតែគាត់អាចសុំការអនុញ្ញាតត្រលប់ទៅអាម៉េរិកវិញកាលពីពេលថ្មីៗនេះ។ បុរសខ្មែរអាម៉េរិកកាំងរូបនេះមានឈ្មោះថា សុខ លឿន (Sok Loeun) មានអាយុ ៣៥ ឆ្នាំ។ តាមឯកសារបានបង្ហាញថា គាត់បានភៀសខ្លួនទៅកាន់ទឹកដីអាម៉េរិកនៅក្នុងឆ្នាំ ១៩៨៥ (ជនភៀសខ្លួនក្នុងសម័យខ្មែរក្រហម) ហើយនៅក្នុងឆ្នាំ ១៩៩៦ គាត់ក៏ទទួលបានសញ្ជាតិអាម៉េរិកដោយស្របច្បាប់មួយ។ នៅក្នុងឆ្នាំ ២០១៥ លោក សុខ លឿន បានធ្វើដំណើរជាមួយនឹងគ្រួសារមកលេងប្រទេសកម្ពុជាជាច្រើនខែ លុះដល់ពេលត្រលប់ទៅវិញស្រាប់តែស្ថានទូតអាម៉េរិកនៅកម្ពុជាបានចោទប្រកាន់ថា គាត់បានប្រព្រឹត្តិបទល្មើសមួយពាក់ព័ន្ធនឹងករណីគ្រឿងញៀនតាំងពីឆ្នាំ ២០១២ មកម្លេះ ហើយរូបគាត់មិនត្រូវបានគេអនុញ្ញាតឲ្យត្រលប់ទៅអាម៉េរិកវិញនោះទេ។ គាត់បានបែកបាក់គ្រួសារ និងត្រូវចំណាយពេល៥ឆ្នាំ នៅកម្ពុជា ធ្វើការងារដោយទទួលបានប្រាក់ខែតិចតួចដើម្បីចិញ្ចឹមជីវិត។
February 1, 2020 - បច្ចេកវិទ្យាក្រុមហ៊ុន APPLE បិទហាងលក់ និងការិយាល័យរបស់ខ្លួនទាំងអស់នៅចិនដីគោក ដោយសារខ្លាចបុគ្គលិកឆ្លងវីរុសកូរ៉ូណា
APPLE បាននិយាយនៅថ្ងៃសៅរ៍នេះថា ក្រុមហ៊ុនបានបិទជាបណ្តោះអាសន្ននូវរាល់ហាងទាំងអស់ និងការិយាល័យរបស់ខ្លួន នៅក្នុងប្រទេសចិនដីគោក រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍ថា៖ «គំនិតរបស់យើងគឺផ្តោតលើអ្នកដែលងាយឆ្លងដោយវីរុសកូរ៉ូណា និងជាមួយអ្នកដែលធ្វើការពេញម៉ោងរហូត ដើម្បីសិក្សា និងបង្ក្រាបការរាលដាលនេះ»។ របាយការណ៍បាននិយាយថា៖ «ដោយការប្រុងប្រយ័ត្នខ្ពស់ និងផ្អែកលើដំបូន្មានចុងក្រោយពីអ្នកជំនាញសុខភាពឈានមុខគេ យើងនឹងបិទការិយាល័យសាជីវកម្ម ហាងលក់ និងមជ្ឈមណ្ឌលទំនាក់ទំនងទាំងអស់របស់យើងនៅក្នុងប្រទេសចិន រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ»។ ប៉ុន្តែហាងលក់តាមអនឡាញរបស់ Apple នៅក្នុងប្រទេសចិននឹងនៅតែបើកចំហដដែល។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា ខ្លួននឹងបន្តតាមដានស្ថានការណ៍ ហើយបើកហាងរបស់ខ្លួនឡើងវិញ «ឱ្យបានឆាប់បំផុត»៕ អត្ថបទ៖ លីដា
February 1, 2020









