- autoadmin
- អន្តរជាតិ
មន្ត្រីចិនកំពុងចាត់វិធានការថ្មីៗ ដើម្បីព្យាយាមបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណា COVID-19 ។ គិតមកដល់ពេលនេះវីរុសបានសម្លាប់មនុស្ស ១,១១៣នាក់ និងអ្នកឆ្លងជំងឺកើនដល់ ៤៤,៦៥៣នាក់ នៅចិនដីគោក។ អាជីវកម្មនៅចិនកំពុងព្យាយាមបើកដំណើរឡើងវិញ បន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ប៉ុន្តែយ៉ាងណាវាមានការលំបាកខ្លាំងណាស់។ ក្នុងពេលជាមួយគ្នានេះដែរទីក្រុងចំនួនពីរនៅភាគខាងត្បូងប្រទេសចិន កំពុងព្យាយាមដោះស្រាយបញ្ហា ដោយរួមទាំងការរឹបអូសយកដីឯកជនផងដែរ។ វាមិនច្បាស់ទេថាតើដីនេះគេយកមកធ្វើអ្វី ប៉ុន្តែសេចក្តីថ្លែងការណ៍បានបង្ហាញថា វានឹងធ្វើឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបង្ការនេះ។ នៅខាងក្រៅប្រទេសចិនដីគោក វីរុសនេះក៏បានឆ្លងដល់មនុស្សចំនួន ៥១៦នាក់ ចេញពីក្នុងប្រទេស និងដែនដីជិត ៣០។ មនុស្សពីរនាក់បានស្លាប់នៅក្រៅប្រទេសចិន ដោយម្នាក់នៅហ្វីលីពីន និងម្នាក់នៅហុងកុង។ នៅហុងកុងចំនួននៃការឆ្លងបានកើនឡើងដល់ ៤៩នាក់ កាលពីថ្ងៃអង្គារ ដែលធ្វើឱ្យមន្រ្តីត្រូវជម្រុញឱ្យប្រជាជនជៀសវាងពីហ្វូងមនុស្ស។ ទន្ទឹមនឹងនេះអង្គការសុខភាពពិភពលោកឥឡូវនេះ បានដាក់ឈ្មោះវីរុសថា COVID-19
February 12, 2020 - អន្តរជាតិ
ដូចយើងធ្លាប់ដឹងមកហើយថា ព្រៃអាម៉ាហ្សូនបានស្រូបយកកាបូនឌីអុកស៊ីត (CO2) ២ពាន់លានតោន ក្នុងមួយឆ្នាំៗ ដែលជាចំណែកមួយក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែពេលនេះវាពិតជាគួរឱ្យបារម្ភណាស់ ដោយការស្រាវជ្រាវថ្មីមួយបង្ហាញថា អាចមានរហូតដល់ទៅ ១ ភាគ ៥ ឬ ២០% នៃព្រៃអាម៉ាហ្សូនសព្វថ្ងៃនេះ កំពុងបញ្ចេញឧស្ម័នកាបូនិចច្រើនជាងវាស្រូបយកឧស្ម័នកាបូនិចទៅទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ពោលគឺខណៈដើមឈើថ្មីៗស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ដើមចាស់ៗនឹងបញ្ចេញឧស្ម័នពុលនោះចេញមក។ មូលហេតុធំចម្បងរបស់វាគឺការបំផ្លាញព្រៃឈើ ហើយវាស្របពេលដែលព្រៃឈើរាប់លានដើមត្រូវបានបំផ្លាញ ដោយការកាប់បំផ្លាញ និងអគ្គិភ័យក្នុងរយៈពេលចុងក្រោយមកនេះ។ រៀងរាល់ពីរសប្តាហ៍ក្នុងរយៈពេល ១០ឆ្នាំ កន្លងមក ក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយសាស្រ្តាចារ្យ Luciana Gatti អ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិស្រាវជ្រាវអវកាសប្រេស៊ីល (INPE) បានធ្វើការសិក្សាយ៉ាងយកចិត្តទុកដាក់
February 12, 2020 - អន្តរជាតិ
ចិន៖ ខណៈដែលកម្មពិធីរៀបមង្គលការទូទៅមានភ្ញៀវចូលរួមជាច្រើននាក់នោះ ប្តីប្រពន្ធជនជាតិមួយគូបែរជារៀបការដោយគ្មានភ្ញៀវចូលរួមសូម្បីតែម្នាក់ ព្រោះគេខ្លាចមានករណីចម្លងមេរោគកូរ៉ូណា។ លោក Zhang Long ដែលជាកូនកំលោះបានប្រាប់ឲ្យដឹងថា ការពិតទៅគាត់គ្រោងនឹងអញ្ជើញភ្ញៀវប្រមាណជា ៥០០ នាក់ ប្រើប្រាស់រថយន្តចំនួន ២០ គ្រឿង អមជាមួយអ្នកកំដរប្រុសស្រីចំនួន ៤ គូ នៅក្នុងថ្ងៃរៀបការរបស់គាត់ តែយ៉ាងណាក្តីគម្រោងមួយនេះត្រូវលុបចោលទាំងអស់ព្រោះតែឥទ្ធិពលនៃការរាតត្បាតមេរោគកូរ៉ូណា។ នៅក្នុងពីធីមង្គលការមួយនេះគេបានសង្កេតឃើញថា មានអ្នកចូលត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ពោលគឺមានតែកូនកំលោះកូនកូនក្រមុំ ឪពុកម្តាយខាងកូនស្រី និងលោកអាចារ្យម្នាក់ដែលជាអ្នកដឹកនាំកម្មពិធី។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺអ្នកដែលមានវត្តមាននៅក្នុងកម្មពិធីទាំងអស់សុទ្ធតែពាក់ម៉ាស់យ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារករណីចម្លងមេរោគកូរ៉ូណា។ សូមបញ្ជាក់ជូនថា ពិធីរៀបការខាងលើនេះបានរៀបចំឡើងនៅក្នុងខេត្ត Shandong មានចម្ងាយជាង ៩០០ គីឡូម៉ែត្រពីក្រុង
February 12, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ ខណៈដែលមេរោគកូរ៉ូណាកំពុងតែរាតត្បាតពេញពិភពលោកនោះប្រទេសជាច្រើនបានបន្ថែមការត្រួតពិនិត្យនៅតាមច្រកព្រំដែននិងនៅប្រលានយន្តហោះ ដើម្បីកាត់បន្ថយកម្រិតនៃការចម្លងមេរោគឲ្យនៅទាបបំផុត។ ក្នុងហេតុផលនេះហើយទើបបុរសម្នាក់ត្រូវបានប៉ូលិសម៉ាឡេស៊ីឃាត់ខ្លួននៅក្នុងប្រលានយន្តហោះអន្តរជាតិ Penang ក្រោយរូបគាត់ព្យាយាមនាំយកងៀតសាច់កណ្តុរចូលក្នុងប្រទេសម៉ាឡេស៊ី។ បុរសដែលត្រូវបានគេឃាត់ខ្លួនខាងលើបានប្រាប់ថា ងៀតកណ្តុរនោះគឺជាអាហាររបស់គាត់មានទម្ងន់ប្រមាណជា ៧៨០ ក្រាម ហើយគាត់មានទម្លាប់សាច់កណ្តុរយូរណាស់មកហើយតែគាត់មិនដែលមានបញ្ហាអ្វីនោះទេ។ យ៉ាងណាក្តី ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ថា ងៀតកណ្តុរនោះពុំមានលិខិតបញ្ជាក់ច្បាស់លាស់ពីអាជ្ញាធរសុខាពិបាលថា វាពិតជាមានសុវត្ថិភាព ១០០% សម្រាប់ទទួលទាននោះទេ ដូចនេះហើយគេត្រូវតែធ្វើការហាមឃាត់ដើម្បីការពារមិនឲ្យមានករណីចម្លងមេរោគកើតឡើងដោយហេតុផលណាមួយ។ សូមរម្លឹកជូនថា មេរោគកូរ៉ូណាដែលបានឆ្លងទៅមនុស្សរាប់ម៉ឺននាក់ និងសម្លាប់មនុស្សជិត ១ ពាន់នាក់នោះ ត្រូវបានក្រុមអ្នកជំនាញដាក់ការសង្ស័យថា ទំនងជាមានប្រភពមកសាច់សត្វព្រៃ ឬសាច់សត្វកម្រដែលមនុស្សបានបរិភោគ៕ អត្ថបទ៖ភក្តី
February 12, 2020 - បច្ចេកវិទ្យា
Samsung Galaxy Z Flip ស្ទើរតែឆក់យកការចាប់អារម្មណ៍ពីទូរស័ព្ទ Galaxy S20 ព្រោះតែវាជាទូរស័ព្ទទី២ របស់ SAMSUNG ដែលមានអេក្រង់អាចបត់បានយ៉ាងទំនើប ប៉ុន្តែទំហំលុយយ៉ាងគួរឱ្យស្រឡាញ់។ ស្មាតហ្វូន Z Flip មានភាពខុសប្លែកពី Galaxy Fold ដោយសារអេក្រង់បត់របស់វាត្រូវបានពង្រឹងបន្ថែម ហើយពេលបត់ចូលវាមានទំហំតូច និងពេលលាតចេញមានទំហំប៉ុនស្មាតហ្វូនធម្មតាប៉ុណ្ណោះ។ ចំណែក Galaxy Fold ពេលបត់មានទំហំប៉ុនស្មាតហ្វូន ហើយពេលលាតចេញគឺទំហំប៉ុន Tablet ឯណោះ។ ពោលគឺ Z Flip មានរូបរាងតូច ដោយមានអេក្រង់ទំហំ 6.7អ៊ីញ
February 12, 2020 - អន្តរជាតិ
ហុងកុង៖ យោងតាមការចុះផ្សាយពីសារព័ត៌មាន Dailymail បានឲ្យដឹងថា លោកវេជ្ជបណ្ឌិត Gabriel Leung ដែលជាអ្នកជំនាញផ្នែកវេជ្ជសាស្ត្រប្រចាំទីក្រុងហុងកុងបានព្រមានថា មេរោគកូរ៉ូណាអាចសម្លាប់មនុស្សរហូតដល់ ៤៥ លាននាក់ និងចម្លងទៅមនុស្សប្រមាណជា ៦០% នៃចំនួនប្រជាជនសរុបនៅជុំវិញពិភពលោក ប្រសិនបើមេរោគមួយនេះនៅតែបន្តការរាតត្បាតដូចពេលបច្ចុប្បន្ននេះហើយគេនៅតែគ្មានវ៉ាក់សាំងសម្រាប់ការពារមេរោគ។ លោកវេជ្ជបណ្ឌិត Gabriel Leung បានពន្យល់ថា សេចក្តីសន្និដ្ឋានខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកលើការគណនាជាមធ្យមចំពោះចំនួនអ្នកផ្ទុកមេរោគ ចំនួនអ្នកស្លាប់ជាក់ស្តែង ល្បឿននៃការចម្លង និងប្រសិទ្ធភាពនៃការចម្លងមេរោគជាដើម។ ផ្អែកលើការគណនានេះគេបានរកឃើញថា អ្នកផ្ទុកមេរោគម្នាក់អាចចម្លង ទៅកាន់មនុស្សជាមធ្យម ២,៥ នាក់ ដែលសក្តានុពលក្នុងការចម្លងមេរោគរួមទៅកាន់មនុស្សជុំវិញពិភពលោកគឺមានចន្លោះពី ៦០-៨០ % ឯណោះ។ បច្ចុប្បន្នពិភពលោកមានប្រជាជនសរុបចំនួនជាង ៧ពាន់លាននាក់ (៧ ៥៧៧
February 12, 2020 - បច្ចេកវិទ្យា
ក្រុមហ៊ុន SAMSUNG ទើបតែបានប្រកាសពីទូរស័ព្ទស្មាតហ្វូនស៊េរីចុងក្រោយរបស់ខ្លួនគឺ Galaxy S20, Galaxy S20 Plus និង Galaxy S20 Ultra កាលពីយប់មិញនេះ។ តាមលក្ខណៈបច្ចេកទេសក្រុមហ៊ុន SAMSUNG កំពុងបន្ថែម “5G” ទៅលើឈ្មោះទូរស័ព្ទទាំង ៣ម៉ូដែលនេះ ព្រោះទូរស័ព្ទនីមួយៗនឹងគាំទ្រដល់ប្រព័ន្ធ 5G នៅសហរដ្ឋអាមេរិក និងក៏ដូចជាទីផ្សារជ្រើសរើសផ្សេងទៀត។ ស្មាតហ្វូនទាំងនេះអាចនឹងមានលក់នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ជាមួយតម្លៃចាប់ពី ៩៩៩.៩៩ ដុល្លារ ដល់ ១,៥៩៩.៩៩ ដុល្លារអាមេរិក ហើយការកក់នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែកុម្ភៈ
February 12, 2020 - អន្តរជាតិ
ហុងកុង៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះក្រុងហុងកុងបានប្រកាសថា មានប្រជាពលរដ្ឋហុងកុងចំនួន ១០ នាក់បន្ថែមទៀត ដែលបានឆ្លងវីរុសកូរ៉ូណា ក្នុងនោះមានមនុស្សចំនួន ៩ នាក់គឺជាសមាជិកក្នុងក្រុមគ្រួសារតែមួយ។ ក្រោយមានករណីចម្លងថ្មីនេះអាជ្ញាធរសុខាភិបាលហុងកុងបានផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្រុមគ្រួសារទាំង ៩ នាក់ ព្រោះគេចង់ដឹងច្បាស់ថា តើរបៀបនៃចម្លងមេរោគនៅក្នុងចំណោមគ្រួសារដែលមានសមាជិកដល់ទៅ ៩ នាក់នេះ បានកើតឡើយដោយរបៀបណា? ក្រោយការត្រួតពិនិត្យនិងសាកសួរគ្រប់សមាជិកក្នុងគ្រួសារមួយនេះគេអាចទទួលបានចម្លើយរួមមួយថា កាលពី ២ សប្តាហ៍មុនមានសមាជិក ២រូបនៃគ្រួសារមួយនេះបានត្រលប់មកពីប្រទេសចិនដីគោកវិញ (មនុស្សទាំង ២នេះអាចជាភ្នាក់ងារចម្លងវីរុសកូរ៉ូណា) ហើយពួកគេទាំងអស់គ្នាក៏បាននាំគ្នាទៅញ៉ាំស៊ុបរួមគ្នាយ៉ាងសប្បាយរីករាយ។ បើតាមអាជ្ញាធរសុខាភិបាលប្រចាំក្រុងហុងកុងបានអះអាងថា ក្នុងអំឡុងពេលដែលពួកគេបានញ៉ាំស៊ុបជុំគ្នានោះពួកគេបានប្រើសម្ភារៈមួយចំនួនរួមគ្នាដូចជាវែក ឆ្នាំង ចាន និងស្លាបព្រា ហើយមេរោគក៏ត្រូវបានចម្លងតាមរយៈការបើប្រាស់របស់រួមគ្នាជាមួយអ្នកជំងឺតែម្តង។ គួររម្លឹកជូនថា កន្លងមកក្រុមអ្នកជំនាញក៏ធ្លាប់បានណែនាំដែរថាការនៅជិត ឬប្រើរបស់រួមគ្នាជាមួយជនរងគ្រោះក៏អាចធ្វើឲ្យលោកអ្នកឆ្លងនូវមេរោគកូរ៉ូណាបានផងដែរ៕
February 12, 2020 - អន្តរជាតិ
មន្ត្រីក្រសួងសុខាភិបាលជប៉ុននិយាយថា មានមនុស្សចំនួន ៣៩នាក់បន្ថែមទៀត ត្រូវបានរកឃើញថា ឆ្លងវីរុសកូរ៉ូណា COVID-19 នៅលើនាវាកម្សាន្ត Diamond Princess នៅឯកំពង់ផែយ៉ូកូហាម៉ា របស់ប្រទេសជប៉ុន។ ចំនួននេះនាំឱ្យចំនួនអ្នកដំណើរ និងនាវិក ដែលបានឆ្លងវីរុសកើនដល់ ១៧៤នាក់។ មន្ដ្រីបានឱ្យដឹងថា ក្នុងចំណោមអ្នកដែលបានបញ្ជូនទៅមន្ទីរពេទ្យ មានអ្នកជំងឺ ៤នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមន្ត្រីម្នាក់ក៏បានឆ្លងវីរុសដែរ អំឡុងពេលចុះទៅតាមដានធ្វើតេស្ដអ្នកដំណើរនៅលើនាវាផ្ទុកមនុស្សសរុបជាង ៣,៧០០នាក់ មួយនេះ។ រំលឹកដែរថានាវា Diamond Princess ត្រូវដាក់ដាច់ដោយឡែកមិនឱ្យអ្នកដំណើរឡើងគោក ចាប់តាំងពីវាបានទៅដល់ឆ្នេរសមុទ្រជប៉ុន កាលពីដើមសប្តាហ៍មុន។ មូលហេតុដែលនាំឱ្យមានការឃុំមិនឱ្យឡើងគោកនេះគឺដើម្បីរកមើលអ្នកឆ្លងវីរុសផ្សេងទៀត បន្ទាប់ពីមានអ្នកដំណើរចុះនៅសិង្ហបុរីម្នាក់បានតេស្ដវិជ្ជមានជាមួយវីរុស។ នៅពេលនាវាមកដល់ប្រទេសជប៉ុនដំបូង អាជ្ញាធរបានធ្វើតេស្តមនុស្សជិត
February 12, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោកនិយាយថា ជំងឺដែលបណ្តាលមកពីមេរោគកូរ៉ូណាថ្មី ត្រូវបានគេដាក់ឈ្មោះថា COVID-19 ។ ឈ្មោះនេះត្រូវបានដកស្រង់ចេញពីពាក្យកូរ៉ូណា វីរុស និងជំងឺ ហើយលេខយោងទៅលើឆ្នាំដែលវាលេចចេញមក។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថា WHO ចាំបាច់ត្រូវរកឈ្មោះថ្មី ដែលមិនសំដៅទៅលើទីតាំងភូមិសាស្ត្រ សត្វ បុគ្គល ឬក្រុមមនុស្សនោះទេ ដើម្បីជៀសឱ្យបានពីកាលយល់ច្រឡំ និងការរើសអើង។ ជាឧទាហរណ៍គឺ H1N1 យើងហៅទូទៅថា «ផ្ដាសាយជ្រូក» ទាំងដែលការពិតវាឆ្លងលើមនុស្សជាជាងឆ្លងលើជ្រូក ហើយវាធ្វើឱ្យឧស្សាហកម្មសាច់ជ្រូកបានចុះដុនដាប។ លោក Tedros Adhanom Ghebreyesus មានប្រសាសន៍ថា មានឈ្មោះសម្រាប់វីរុសណាមួយគឺសំខាន់
February 12, 2020









