autoadmin
  • អន្តរជាតិ

    កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើង បានសម្រេចប្រហារជីវិតមន្ត្រីផ្នែកពាណិជ្ជកម្មរបស់ខ្លួនម្នាក់ ក្រោយមន្ត្រីរូបនោះបានចេញទៅកន្លែងងូតទឹកសាធារណៈក្នុងអំឡុងពេលដែលរូបគាត់ត្រូវបានគេដាក់ឲ្យរស់នៅដាច់ដោយឡែកមួយរយៈសិន ដើម្បីពិនិត្យរកមេរោគ COVID-19។ ប្រភពព័ត៌មានដដែលបានបន្ថែមទៀតថា កាលពីពេលកន្លងទៅនេះមានមន្រ្តីផ្នែកពាណិជ្ជកម្មកូរ៉េខាងត្បូងជាច្រើនរូបបានទៅបំពេញទស្សនៈកិច្ចនៅក្នុងប្រទេសចិន ស្របពេលដែលចិនកំពុងផ្ទុះនូវការរាតត្បាតមេរោគ COVID-19។ ក្រោយត្រលប់មកពីប្រទេសចិនវិញ មន្ត្រីផ្នែកពាណិជ្ជកម្មទាំងនោះត្រូវបានគេទុកឲ្យរស់នៅដាច់ដោយឡែកមួយរយៈសិន ដើម្បីពិនិត្យ និងតាមដានសុខភាពរបស់ពួកគាត់ ព្រោះគេខ្លាចពួកគាត់មានបានឆ្លងនូវមេរោគ COVID-19។ យ៉ាងណាក្តី ស្រាប់តែមានមន្ត្រីម្នាក់មិនព្រមធ្វើតាមការណែនាំនេះឡើយ ពោលគឺគេបានប្រទះឃើញរូបគាត់ទៅងូតទឹកនៅកន្លែងសាធារណៈជាមួយមនុស្សទូទៅដែរ ដោយមិនខ្វល់ថាគាត់មានផ្ទុកមេរោគឬអត់នោះទេ។ ស្ថិតក្នុងស្ថានភាពនេះក្រុងព្យុងយ៉ាងបានបើកការប្រជុំជាបន្ទាន់មួយហើយរដ្ឋាភិបាលក៏បានសម្រេចអនុវត្តច្បាប់យោធាតែម្តង ពោលគឺត្រូវចាប់ខ្លួនមន្ត្រីដែលមិនស្ដាប់បញ្ជានោះ និងបាញ់សម្លាប់ចោលភ្លាមៗតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Dailymail

    February 14, 2020
  • អន្តរជាតិ

    វៀតណាម៖ អាជ្ញាធរទីក្រុងហាណូយបានរកឃើញក្រុមហ៊ុនមួយ ដែលប្រើក្រដាសបង្គន់ដើម្បីផលិតម៉ាស់ ចំពេលមានតម្រូវការកើនឡើងដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា COVID-19។ មន្រ្តីផ្សារកាលពីថ្ងៃពុធបានរកឃើញក្រដាសបង្គន់ខ្នាតធំរាប់សិបនៅឯរោងចក្រមួយ របស់ក្រុមហ៊ុនវៀតហាន់អិលធីឌី (Viet Han Company Ltd) ក្នុងស្រុក Thuong Tin ។ នាយកដ្ឋានអង្កេតទីផ្សារហាណូយបាននិយាយថា ក្រដាសបង្គន់ទាំងនេះកំពុងត្រូវបានប្រើដើម្បីជំនួសស្រទាប់អង់ទីប៊ីយ៉ូទិក ដែលត្រូវបានប្រើជាធម្មតានៅក្នុងម៉ាស់ (surgical mask)។ នាយកដ្ឋានក៏បានរឹបអូសម៉ាស់ទាំងនោះរួចហើយដែរ និងរង់ចាំការសម្រេចចិត្តដាក់ទោសឱ្យធ្ងន់ធ្ងរ ព្រោះក្រុមហ៊ុននេះបានឆ្លៀតឱកាសយកផលចំណេញចំពេលមានការភ័យខ្លាចវីរុសកូរ៉ូណា។ មុននេះក៏អាជ្ញាធរផ្សារបានរកឃើញ និងរឹបអូសម៉ាស់ចំនួន ១៤០,០០០ ដែលមានប្រភពដើមមិនច្បាស់លាស់ដែរ ហើយភាគច្រើនធ្វើពីក្រដាសបង្គន់ដូចគ្នា ប៉ុន្តែមន្ត្រីមិនទាន់រកកន្លែងផលិតឃើញនៅឡើយ។ ប្រភពនិយាយថា ជាធម្មតាស្រទាប់បាក់តេរីនៅពីក្នុងម៉ាស់ត្រូវបាននាំចូលពីប្រទេសចិន ប៉ុន្តែការផ្ទុះឡើងនៃវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសចិន

    February 14, 2020
  • អន្តរជាតិ

    ប៉ូលីសបាននិយាយថាពួកគេបានស្វែងរកបុរសម្នាក់ ដែលបានបាញ់បោះសេរីយ៉ាងហោចណាស់ ២០គ្រាប់ នៅទីសាធារណៈមួយក្បែរសាកលវិទ្យាល័យជូឡាឡុងកននៅព្រឹកថ្ងៃសុក្រនេះ។ សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា ពួកគេបានឮស្នូរកាំភ្លើងនៅ Chula Soi 10 ក្នុងតំបន់ Pathum Wan ។ គេនៅមិនទាន់ច្បាស់ថា តើមានអ្នករងរបួសនៅក្នុងឧប្បត្តិហេតុនេះឬយ៉ាងណា ខណៈហេតុការណ៍កើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីមានការបាញ់ប្រហារដ៏ធំមួយ ដែលបានសម្លាប់ជនរងគ្រោះ ២៩នាក់ នៅខេត្តកូរ៉ាត។ មានសាក្សីម្នាក់បាននិយាយថា ខ្មាន់កាំភ្លើងបានតម្រង់អាវុធរបស់គាត់ទៅលើអ្នកថ្មើរជើងផងដែរ ហើយដំបូងគាត់គ្រាន់តែបាញ់ទៅលើមេឃប៉ុណ្ណោះ។ យ៉ាងណាក៏ដោយពេលនេះប៉ូលីសបានឡោមព័ទ្ធចាប់ជនល្មើសបានហើយ ដោយជនល្មើសត្រូវបានគេស្គាល់ឈ្មោះថា Ekkachai Charueksilp អាយុ ៤៤ឆ្នាំ។ មានការឱ្យដឹងដែរថា គាត់មានជម្លោះជាមួយគ្រួសារមុនពេលដែលគាត់ចាប់ផ្ដើមបាញ់បោះនេះ។ ក្នុងហេតុការណ៍នេះមិនមានការរងរបួសទេ ប៉ុន្តែមានការខូចខាចរបស់របរមួយចំនួន៕ អត្ថបទ៖

    February 14, 2020
  • ព័ត៌មានជាតិ

    កាលពីព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ នាវាទេសចរណ៍ Westerdam បានចូលមកដល់កំពង់ផែក្រុងព្រះសីហនុជាផ្លូវការ។ គួរឱ្យដឹងដែរថា នាវាទេសចរណ៍ខ្នាតយក្សមួយនេះជានាវា ហូឡង់-អាមេរិកាំង ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយនាវាគឺមានផ្ទុកអ្នកដំណើរ និងនាវិកជាងចំនួនជាង ២,០០០នាក់។ មុនពេលដែលនាវានេះបានមកចតក្នុងប្រទេសកម្ពុជា វាត្រូវបានប្រទេស និងដែនកោះចំនួន ៦ ដូចជា៖ ហ្វីលីពីន កោះតៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន ថៃ និងកោះហ្គាំ បានបដិសេធមិនឱ្យចូលចតនោះទេ ព្រោះថាពួកគេភ័យខ្លាចពីវីរុលកូរ៉ូណា COVID-19 ។ ការភ័យខ្លាចនេះក៏ព្រោះថា មាននាវាមួយផ្សេងទៀតដែលកំពុងចតនៅប្រទេសជប៉ុនឈ្មោះថា Diamond Princess មានការឆ្លងវីរុសកូរ៉ូណានេះ។

    February 14, 2020
  • អន្តរជាតិ

    បន្ទាប់ពីអង្គការសុខភាពពិភពលោកសម្រេចដាក់ឈ្មោះផ្លូវការឲ្យជំងឺរលាកផ្លូវដង្ហើមប្រទេសថ្មីបង្កឡើងដោយមេរោគកូរ៉ូណាដោយហៅថា “COVID-19”នោះ ស្រាប់តែនៅក្នុងបណ្តាញសង្គម Facebook បានលេចឡើងនូវរូបភាពជាច្រើនបង្ហាញថា មានអ្នកយកស្រោមអនាម័យមកពាក់លើម្រាមដៃពេលចុចប៊ូតុងក្នុងជណ្ដើរយន្ត ដើម្បីការពារខ្លួនពីការចម្លងមេរោគដ៏កាចសាហាវមួយនេះ។ ក្រោយបានប្រទះឃើញរូបភាពដ៏ហួសចិត្តនេះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នាសើច និងបញ្ចេញមតិផ្សេងៗគ្នាជុំវិញករណីដ៏កម្រមួយនេះ។ អ្នកខ្លះបាននិយាយថា ប្រសិនបើចាំបាច់ត្រូវធ្វើដូចនេះមែន ស្រោមអនាម័យប្រាកដជាឡើងថ្លៃដូចម៉ាស់ជាមិនខាន។ អ្នកខ្លះវិញបានចោទសួរថា តើពិតជាចាំបាច់ធ្វើដូចនេះមែន ឬវាគ្រាន់តែជារូបភាពដែលគេបង្កើតឡើងដើម្បីលេងសើច? បើយោងតាមសារព័ត៌មាន Todayonline របស់សិង្ហបុរីបានបញ្ជាក់ថា រូបភាពទាំងនោះគឺគ្រាន់តែជារូបភាពគេបង្កើតឡើងដើម្បីលេងសើចតែប៉ុណ្ណោះ ហើយអ្នកបង្កើតរូបភាពទាំងនោះគឺជាក្រុមហ៊ុនស្រោមអនាម័យ Durex ប្រចាំនៅក្នុងប្រទេសសិង្ហបុរីតែម្តង។ សូមបញ្ជាក់ថា Durex គឺជាក្រុមហ៊ុនផលិតស្រោមអនាម័យក៏ល្បីមួយនៅលើពិភពលោក ហើយការិយាល័យកណ្តាលរបស់ក្រុមហ៊ុនមួយនេះមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស៕ អត្ថបទ៖ ភក្តី ប្រភព៖ todayonline

    February 14, 2020
  • អន្តរជាតិ

    នាយកដ្ឋានម៉ារីនថៃកាលពីថ្ងៃពុធបានបញ្ជាក់ថា នាវាទេសចរណ៍ឈ្មោះ Westerdam មិនទាន់បានស្នើសុំចូលប្រទេសថៃនៅឡើយទេ នៅពេលនាវាត្រូវបានបដិសេធដោយប្រទេសចំនួន ៣ផ្សេងទៀត ដោយសារតែការភ័យខ្លាចពីវីរុសកូរ៉ូណា COVID-19 ។ ប៉ុន្តែយ៉ាងណាសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានមិនបានបញ្ជាក់ថា នាវា Westerdam នឹងត្រូវបានអនុញ្ញាតឱ្យចូលចតផែរបស់ពួកគេបន្ទាប់ពីធ្វើចត្តាឡីស័ក(quarantine)។ ពួកគេបន្ថែមថា ប្រសិនបើនាវា ហូឡង់-អាមេរិកាំងនេះ បានដាក់ពាក្យសុំត្រឹមត្រូវ នាយកដ្ឋាននឹងពិគ្រោះជាមួយនាយកដ្ឋានត្រួតពិនិត្យជំងឺ ក្រសួងសុខាភិបាល នាយកដ្ឋានគយ និងការិយាល័យអន្តោប្រវេសន៍។ ប្រសិនបើនាវាត្រូវបានអនុញ្ញាតិឱ្យចូលទៅក្នុងប្រទេសថៃ នាវានេះនឹងត្រូវបានគេទុកនៅក្នុងតំបន់ដាច់ស្រយាលមួយ ដែលរង់ចាំការត្រួតពិនិត្យដោយភ្នាក់ងារត្រួតពិនិត្យជំងឺ និងមន្រ្តីសុខភាពសាធារណៈ មុនពេលត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែ។ សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ដែលមិនបានបញ្ជាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា នាវា Westerdam ដែលមានអ្នកដំណើរចំនួន ១,៤៥៥នាក់ និងនាវិក ៨០២នាក់ នឹងចូលចតនៅ

    February 14, 2020
  • អន្តរជាតិ

    ក្រសួងសុខាភិបាលជប៉ុនបានបញ្ជាក់ថា មានករណីដំបូងនៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសរបស់ខ្លួន។ ជនរងគ្រោះគឺជាស្ដ្រីចំណាស់ មានអាយុ ៨០ឆ្នាំ ហើយរស់នៅក្នុងខេត្ដ Kanagawa ខាងក្រៅទីក្រុង Tokyo (តូក្យូ)។ មរណភាពរបស់គាត់ គឺជាការស្លាប់ដែលទាក់ទងនឹងវីរុសដំបូងបំផុតនៅក្នុងប្រទេស។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Katsunobu Kato បាននិយាយថា៖ «ស្ត្រីរងគ្រោះបានចេញបង្ហាញរោគសញ្ញានៅថ្ងៃទី២២ ខែមករា ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅ Kanagawa នៅថ្ងៃទី០១ ខែកុម្ភៈ»។ ក្រសួងសុខាភិបាលបានបន្ថែមថា តាមសេចក្តីរាយការណ៍ស្ត្រីរូបនេះមិនដែលធ្វើដំណើរទៅបរទេសឡើយ។ ប៉ុន្តែគាត់ប្រហែលជាឆ្លងពីកូនប្រសារ ដែលជាអ្នករត់តាក់ស៊ីដែលបានឆ្លងមេរោគ។ មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា បុរសនោះគាត់មិនបានទៅលេងខេត្តហ៊ូប៉ី ឬហ្សេជាំងមុនពេលដែលគាត់ចេញរោគសញ្ញានោះទេ។ ពួកគេក៏និយាយដែរថា គាត់បដិសេធមិនបើកបរឱ្យអតិថិជនបរទេសណាមួយក្នុងអំឡុងពេលនេះទេ។ ករណីថ្មីមួយទៀតនៅក្នុងប្រទេសជប៉ុនគឺវេជ្ជបណ្ឌិតក្នុងវ័យ

    February 14, 2020
  • អន្តរជាតិ

    គណៈកម្មាធិការថៃស្នើសុំឱ្យមានថ្នាក់សីលធម៌នៅក្នុងសាលារៀន ដើម្បីកាត់បន្ថយការធ្វើទុក្ខបុកម្នេញ (bully) លើសិស្សគ្នាឯង និងបង្កើនសីលធម៌របស់សិស្ស។ ក្រសួងអប់រំនឹងត្រូវស្នើសុំឱ្យកែប្រែកម្មវិធីសិក្សាខ្លះ ដោយបង្កើនម៉ោងសិក្សាសម្រាប់សាសនា និងសីលធម៌ ដើម្បីកាត់បន្ថយឧប្បត្តិហេតុហិង្សាដែលកំពុងញាំញីសង្គមពួកគេ។ សំណើនេះកំពុងត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការសភា​ ស្តីពីសាសនា សិល្បៈ និងវប្បធម៌ ដែលកាលពីម្សិលមិញវាបានពិភាក្សាអំពីលទ្ធផលស្រាវជ្រាវ ដែលភ្ជាប់នឹងឥរិយាបទហឹង្សា ជាមួយសកម្មភាពប្រឆាំងសង្គម (anti-social) តាមអ៊ិនធឺណេត។ ប្រធានគណៈកម្មាធិការលោក Suchat Usaha បានមានប្រសាសន៍ថា៖ «យើងបានព្រមព្រៀងថា និស្សិតគ្រប់កម្រិតទាំងអស់គួរតែចំណាយពេលយ៉ាងតិច ៨០ម៉ោង ក្នុងមួយឆ្នាំលើមុខវិជ្ជាទាំងនេះ»។ គាត់បានចង្អុលបង្ហាញលើបញ្ហាក្មេងៗ និងក្មេងជំទង់ ដែលទទួលរងឥទ្ធិពលពីបណ្តាញសង្គម ដោយសម្តែងការព្រួយបារម្ភថា ពួកគេអាចធ្វើត្រាប់តាមឥរិយាបទប្រឆាំងនឹងសង្គម (anti-social) ឬអំពើហឹង្សា ដែលពួកគេឃើញតាមអ៊ិនធឺណេត។

    February 13, 2020
  • អន្តរជាតិ

    យោងតាមការប្រកាសពីក្រសួងសុខាភិបាលជប៉ុននៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា មនុស្សចំនួន ៤៤នាក់ថ្មីទៀតនៅលើនាវាទេសចរណ៍ Diamond Princess ត្រូវបានធ្វើតេស្តឃើញថាមានផ្ទុកវីរុសកូរ៉ូណា COVID-19។ ក្នុងនោះមានជនជាតិជប៉ុនចំនួន ២៩នាក់ និង ១៥នាក់ទៀត ជាជនជាតិដទៃផ្សេងៗទៀត ហើយក្នុងចំណោមករណីថ្មីនេះ ៤៣​នាក់ ជាអ្នកដំណើរ និងម្នាក់ជាសមាជិកនាវិក ដែលធ្វើឱ្យតួលេខអ្នកឆ្លងវីរុសនេះនៅលើនាវា កើនឡើងដល់ ២១៨ នាក់។ ទន្ទឹមនឹងនេះចំនួនសរុបនៃករណីដែលបានបញ្ជាក់នៅក្នុងប្រទេសជប៉ុនទាំងអស់គឺមាន ២៤៧នាក់។ អ្នកដំណើរលើនាវាចំនួន ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមុនពេលមានអាការៈកាន់តែធ្ងន់ធ្ងរ។ បន្ថែមពីនេះអ្នកជំងឺ ៤០នាក់ ក្នុងចំណោមអ្នកដែលបានឆ្លងវីរុសចំនួន ៤៤នាក់​ នៅថ្ងៃនេះភាគច្រើនមានអាយុលើសពី ៧០ឆ្នាំ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប្រហែល ៨០%

    February 13, 2020
  • អន្តរជាតិ

    តំបន់ជាយក្រុងមួយដែលមានប្រជាជន ១០,០០០នាក់ នៅជិតទីក្រុងហាណូយ ប្រទេសវៀតណាម ត្រូវបានគេដាក់តាមដានដោយឡែករយៈពេល ២០ថ្ងៃ បន្ទាប់ពីមនុស្ស ៦នាក់ នៅទីនោះត្រូវបានបញ្ជាក់ថា បានឆ្លងវីរុសកូរ៉ូណា COVID-19 នេះ។ ប្រជាជននៅតំបន់ Son Loi ចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ជាយទីក្រុងហាណូយ ត្រូវបានគេបើកការពិនិត្យតាមដាន (quarantine) កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈនេះ។ តំបន់នេះមានភូមិជាច្រើន ដែលស្មើនឹងប្រជាជនសរុបចំនួន ១០,០០០នាក់។ នេះគឺជាការដាក់ដាច់ដោយឡែកពីគ្នាដំបូងគេបង្អស់នៅក្រៅប្រទេសចិន ចាប់តាំងពីវីរុសនេះត្រូវបានគេរកឃើញកាលពីខែធ្នូ។ ពោលគឺត្រឹមថ្ងៃទី១៣ ខែកុម្ភះនេះតទៅ វៀតណាមនឹងអនុវត្តការដាក់ឱ្យនៅដាច់ដោយឡែក មិនឱ្យមានការចេញចូលផ្ដេសផ្ដាស់នៅ Son Loi

    February 13, 2020