autoadmin
  • អន្តរជាតិ

    មន្រ្តីសុខាភិបាលកំពូលរបស់ចិនបាននិយាយថា ប្រទេសចិនកំពុងចាត់ចែងថ្នាំឱសថបុរាណ ដែលមានអាយុកាលរាប់សតវត្សរ៍មកហើយ ដើម្បីព្យាបាលលើអ្នកជំងឺដែលរងផលប៉ះពាល់វីរុសកូរ៉ូណា COVID-19 ។ លោក Wang Hesheng ប្រធានគណៈកម្មការសុខភាពឡើងកាន់តំណែងថ្មីនៅខេត្តហ៊ូប៉ី (Hubei) បាននិយាយថា ការព្យាបាលនៅក្នុងមន្ទីរពេទ្យវូហាន (Wuhan) គឺជាការរួមបញ្ចូលគ្នានូវថ្នាំបុរាណចិន ហៅកាត់ថា TCM ជាមួយនឹងថ្នាំពេទ្យរបស់ពួកលោកខាងលិច។ លោកបាននិយាយថា TCM ត្រូវបានអនុវត្តលើជាងពាក់កណ្តាលនៃករណីដែលបានបញ្ជាក់នៅក្នុងខេត្តហ៊ូប៉ីទាំងមូល។ លោក Wang Hesheng បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់យើងបានបង្ហាញលទ្ធផលល្អ»។ លោកបាននិយាយថា អ្នកជំនាញ TCM ត្រូវបានបញ្ជូនទៅហ៊ូប៉ីដើម្បីស្រាវជ្រាវ និងព្យាបាល ព្រោះថារហូតមកទល់ពេលនេះមិនទាន់មានថ្នាំជាក់លាក់ ដើម្បីព្យាបាលវីរុសនៅឡើយទេ។ គួររំលឹកដែរថា

    February 17, 2020
  • អន្តរជាតិ

    មនុស្សជាច្រើនបានសម្រុកទៅផ្សារលក់ដុំថ្នាំពេទ្យដ៏ធំបំផុតនៅទីក្រុងហូជីមិញ តាមបណ្តោយផ្លូវ Nguyen Gian Thanh ក្នុងសង្កាត់លេខ១០ ទីក្រុងហូជីមិញ នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីទិញម៉ាស់វេជ្ជសាស្រ្ត ការពារ និងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា COVID-19 ។ ដូចដែលបានឃើញក្នុងរូបភាព ហាងធំៗនៅទីនោះត្រូវបានបិទទៅវិញ ពីព្រោះពួកគេបានលក់ម៉ាស់ចេញចំនួន ១,០០០ប្រអប់ រួចហើយ។ រូបភាពបង្ហាញថា មនុស្សជាច្រើនបានឈរនៅខាងក្រៅយ៉ាងកកកុញ ដើម្បីព្យាយាមទិញម៉ាស់ ហើយវាបានបង្កឱ្យមានភាពចលាចលមានការស្ទះចរាចរណ៍ជាដើម។ តាមសម្ដីអ្នករង់ចាំទិញម៉ាស់ម្នាក់គាត់បានឱ្យដឹងថា គាត់ខំជិះម៉ូតូមកពីស្រុក មកចាំទិញម៉ាស់តាំងពីម៉ោង ៤ភ្លឺ ប៉ុន្តែគាត់បានអាក់អន់ចិត្តទៅវិញ ដោយសារតែមិនអាចទិញម៉ាស់ទាន់អ្នកផ្សេងៗទៀត។ គាត់និយាយថា​៖ «វាគួរឱ្យសោកស្តាយពេលនេះ ប៉ុន្តែខ្ញុំទទួលស្គាល់។ តាំងពីម៉ោង ៤ភ្លឺ

    February 17, 2020
  • អន្តរជាតិ

    អាជ្ញាធរសុខាភិបាលតៃវ៉ាន់បាននិយាយថា កាលពីថ្ងៃសៅរ៍មានអ្នកបើកតាក់ស៊ីម្នាក់ ក្នុងអាយុ ៦០ឆ្នាំ បានស្លាប់ដោយសារជំងឺរលាកសួត បន្ទាប់ពីគាត់បានឆ្លងវីរុស COVID-19 ។ វាជាករណីស្លាប់ដំបូងបំផុតដែលបណ្ដាលមកពីវីរុស ដែលត្រូវបានរាយការណ៍នៅតៃវ៉ាន់។ អាជ្ញាធរនិយាយថា បុរសមកពីតៃវ៉ាន់កណ្ដាលម្នាក់នោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគាត់បានអាការក្អក កាលពីថ្ងៃទី២៧ ខែមករា ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានឆ្លងវីរុសកូរ៉ូណានេះ ហើយគាត់ក៏មានជំងឺទឹកនោមផ្អែមជាប់ខ្លួនស្រាប់ផងដែរ។ អាជ្ញាធរក៏បានបញ្ជាក់ផងដែរថា សមាជិកគ្រួសាររបស់គាត់ម្នាក់បានឆ្លងវីរុសនេះ បន្ទាប់ពីមន្ដ្រីបានធ្វើតេស្តលើគ្រួសារ និងបុគ្គលិកពេទ្យទឹកនោមផ្អែម ដែលមានទំនាក់ទំនងជាមួយគាត់។ អាជ្ញាធរបានឱ្យដឹងដែរថា បុរសនោះមិនបានធ្វើដំណើរទៅខាងក្រៅកោះតៃវ៉ាន់ទេ ប៉ុន្តែអ្នកដំណើរដែលគាត់បានដឹកជាច្រើន បានធ្វើដំណើរទៅចិនដីគោក ហុងកុង និងម៉ាកាវ៕ អត្ថបទ៖ លីដា

    February 17, 2020
  • អន្តរជាតិ

    អាជ្ញាធរសុខាភិបាលខេត្ដហ៊ូប៉ីប្រទេសចិនបាននិយាយថា មានមនុស្ស ១០០នាក់ទៀតហើយ បានស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីកាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនដីគោកកើនឡើងដល់ ១,៧៦៥នាក់។ ចំនួនអ្នកឆ្លងនៅក្នុងខេត្តបានកើនឡើងចំនួន ១,៩៣៣នាក់ ក្នុងនោះរាប់បញ្ចូលទាំងអ្នកដែលត្រូវបានតាមដានធ្វើរោគវិនិច្ឆ័យ។ ចំនួននេះបានជំរុញឱ្យចំនួនអ្នកកើតជំងឺនៅដីគោកសរុបដល់ទៅជាង ៧០,០០០នាក់។ អាជ្ញាធរនៅហ៊ូប៉ីបានចេញសេចក្តីអំពាវនាវមួយ ឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងតាមពេលវេលា ដែលអាចធ្វើទៅបានតាមសកម្មភាពរបស់ប្រជាជននៅតាមលំនៅដ្ឋាន និងភូមិនីមួយៗ។ វាក៏អំពាវនាវឱ្យប្រជាជនទិញអាហារ និងថ្នាំក្នុងបរិមាណច្រើន ដើម្បីត្រៀមទុកសម្រាប់ត្រូវការផងដែរ។ ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុស វិធានការនានាត្រូវបានបង្កើននៅទូទាំងប្រទេសចិន ដើម្បីការពារការរីករាលដាលនៃមេរោគនេះ។ ចំណែកឯប្រជាជនទាំងអស់ដែលវិលត្រឡប់ទៅទីក្រុងប៉េកាំងវិញ ពួកគេត្រូវតម្រូវស្នាក់នៅផ្ទះដាច់តែឯងរយៈពេល ២សប្តាហ៍ ដើម្បីតាមដានស្ថានភាពសុខភាពរបស់ពួកគេ៕ អត្ថបទ៖ លីដា

    February 17, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ជាទូទៅគេតែងប្រៀបធៀបរបស់មានតម្លៃថ្លៃៗមួយចំនួនថា “ថ្លៃដូចមាស” ហើយមូលហេតុដែលមានការប្រៀបធៀបដូចនេះក៏ព្រោះតែក្នុងផ្នត់គំនិតរបស់មនុស្សម្នាក់ៗគិតថា មាសជារបស់ដ៏មានតម្លៃមួយ។ យ៉ាងណាក្តី បើយោងទៅតាមការប្រៀបធៀបរបស់សារព័ត៌មានអេឡិចត្រូនិច Worldofbuzz ឯណោះវិញបានបង្ហាញថា ម៉ាស់ប្រភេទ N95 នៅក្នុងប្រទេសឥណ្ឌូនេស៊ីមានតម្លៃថ្លៃជាងមាសទម្ងន់មួយក្រាមទៅទៀត ក្នុងអំឡុពេលដែលវីរុសកូរ៉ូណាកំពុងរាតត្បាតពេញពិភពលោកនេះ។ ប្រភពខាងលើបានបង្ហាញតម្លៃម៉ាស់ និងមាសក្នុងទីផ្សារនៃប្រទេសឥណ្ឌូនេស៊ីថា ម៉ាស់ប្រភេទ N95 មួយប្រអប់មានតម្លៃរហូតដល់ ១,៥ លាន Rupiah ( ១១០ ដុល្លារអាម៉េរិក) ខណៈមាសមួយក្រាមមានតម្លៃត្រឹមតែ ៨ សែន Rupiah (៦០ ដុល្លារអាម៉េរិក)​ តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា គិតរហូតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីនៅមិនទាន់មានករណីអ្នកឆ្លងមេរោគកូរ៉ូណានៅឡើយទេ ខណៈប្រជាពលរដ្ឋឥណ្ឌូនេស៊ីបាននាំគ្នាយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពការពារខ្លួនពីការចម្លងមេរោគដ៏កាច់សាហាវមួយនេះ៕ អត្ថបទ៖

    February 17, 2020
  • អន្តរជាតិ

    រុស្សី៖ ខណៈដែលមនុស្សពេញពិភពលោកកំពុងតែមានភាពភ័យខ្លាចនឹងមេរោគ COVID-19 នោះ មនុស្សមួយចំនួនបានធ្វើពុតជាបានឆ្លងនូវមេរោគនេះនៅទីសាធារណៈ ក្នុងន័យលេងសើចនិងដើម្បីទាញយកការចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គម។ ជាក់ស្តែងបុរសជនជាតិរុស្សីម្នាក់មានឈ្មោះ Karomat Dzhaborov បានធ្វើពុតជាដួល និងប្រកាច់នៅក្នុងរថភ្លើងក្រោមដីមួយខ្សែនៅក្នុងក្រុងម៉ូស្គូ ប្រទេសរុស្សី និងបានធ្វើឲ្យអ្នកដំណើរជាច្រើនភ័យស្លន់ស្លោរត់ចែកជើងគ្នា ព្រោះគេខ្លាចឆ្លងមេរោគ COVID-19 ។ យ៉ាងណាក្តី ហេតុការណ៍នេះត្រូវបានគេថតជាវីដេអូ និងបានយកទៅបង្ហោះក្នុងបណ្តាញសង្គម Youtube និង Instagram ក្នុងន័យលេងសើច ដើម្បីទាយយកប្រជាប្រិយភាព និងដើម្បីរកលុយទៅវិញ។ ករណីនេះបានធ្វើឲ្យអាជ្ញាធររុស្សីប្រកាសតាមចាប់ខ្លួនបុរសដែលលេងសើចខុសរបៀបនោះ និងបញ្ជាក់ថាគាត់អាចប្រឈមនឹងការជាប់គុករហូតដល់ ៥ ឆ្នាំទៀតផង។ យ៉ាងណាក្តី សំណុំរឿងនេះពុំទាន់មានសេចក្តីសម្រេចពីតុលាការនៅឡើយទេ ខណៈលោក Karomat Dzhaborov

    February 16, 2020
  • អន្តរជាតិ

    ថៃ៖ សារព័ត៌មានដ៏ធំរបស់ថៃ Bangkokpost បានចុះផ្សាយថា អាជ្ញាធរសុខាភិបាលថៃស្នើឲ្យធ្វើការត្រួតពិនិត្យសុខភាពគ្រប់អ្នកដំណើរនៅលើនាវា Westerdam ទាំងអស់ ដែលបានចេញពីកម្ពុជាយ៉ាងហ្មត់ចត់ ដើម្បីឲ្យប្រាកដថាពួកគេពិតជាគ្មានផ្ទុកមេរោគ COVID-19 ។ អ្នកដំណើរទាំងនោះគឺជាភ្ញៀវទេសចរណ៍បរទេសដែលបានធ្វើដំណើរកំសាន្តតាមនាវា Westerdam របស់អាមេរិក ហើយនាវាមួយនេះត្រូវបានប្រទេសជាច្រើនដូចជា ថៃ តៃវ៉ាន់ ជប៉ុន ហ្វីលីពីន និងកោះហ្គាមរបស់អាមេរិក បដិសេដមិនឲ្យចុះចតឡើយ ព្រោះគេបារម្ភថាអ្នកដំណើរនៅលើនាវាអាចមានផ្ទុកនូវមេរោគ Covid-19 ។ នាវា Westerdam ដែលបានធ្វើដំណើរចេញពីហុងកុងនៅដើមខែនេះ និងមានផ្ទុកអ្នកដំណើរនិងក្រុមការងារប្រមាណជាង ២ ០០០ នាក់ ហើយនាវាមិនអាចរកកន្លែងចុះចតបានឡើយរហូតដល់មានសេចក្តីរាយការណ៍ថា នាវាមួយនេះស្ទើរតែដាច់ស្បៀងទៅហើយ។ យ៉ាងណាក្តី

    February 15, 2020
  • អន្តរជាតិ

    ថៃ៖ សិស្សសាលាប្រមាណ ៣,០០០នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ នៅក្នុងខេត្តអយុធ្យា ដើម្បីផ្ញើក្តីស្រឡាញ់ទៅកាន់ប្រទេសចិន ដែលកំពុងប្រឈមមុខនឹងការរីករាលដាលនៃវីរុសកូរ៉ូណា COVID-19 ។ សិស្ស និងគ្រូបង្រៀននៅសាលា ជីរ៉ាសាត វ៉ាធីយ៉ា (Jirasat Wittaya) បានឈរជុំគ្នាជារូបបេះដូង ជាមួយនឹងហ្ម​ដំរីលើកទង់ជាតិ ចិន-ថៃ នៅលើខ្នងដំរី។ លោក Liang Jie គ្រូបង្រៀនភាសាចិនមកពីទីក្រុង Xiamen របស់ប្រទេសចិនបាននិយាយថា៖ «ឥឡូវនេះនៅក្នុងប្រទេសចិនប្រជាជនមានការភិតភ័យ និងព្រួយបារម្ភ ដូច្នេះប្រជាជនមកពីប្រទេសដទៃទៀត គួរតែផ្តល់ទំនុកចិត្តដល់ពួកគេ ដូច្នេះពួកគេអាចបន្តទៅមុខទៀត»។

    February 15, 2020
  • អន្តរជាតិ

    បាងកក៖ ករណីថ្មីនៃវីរុសកូរ៉ូណា COVID-19 ត្រូវបានគេរកឃើញលើបុគ្គលិកពេទ្យកាលពីថ្ងៃសុក្រ ដែលនេះជាករណីដំបូងបំផុតនៃវីរុសបានប៉ះពាល់ដល់មន្រ្តីសុខាភិបាល ហើយនេះក៏ធ្វើឱ្យចំនួនករណីសរុបនៅក្នុងប្រទេសថៃកើនដល់ ៣៤ ផងដែរ។ លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchia អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបានប្រាប់សន្និសីទកាសែតនៅថ្ងៃសៅរ៍នេះថា ករណីថ្មីនេះគឺជាស្ត្រីអាយុ ៣៥ឆ្នាំ គាត់បានឆ្លងវីរុសពីអ្នកជំងឺ។ ប៉ុន្តែយ៉ាងណាក្នុងចំណោម ៣៤ករណី ថៃមើលជាបាន ១៤នាក់ ហើយពួកគេក៏បានវិលត្រឡប់ទៅផ្ទះវិញផងដែរ។ បុគ្គលិកសុខាភិបាល គឺជាក្រុមដែលងាយរងគ្រោះបំផុតចំពោះវីរុសកូរ៉ូណា។ ជាក់ស្ដែងដូចនៅប្រទេសចិនរបាយការណ៍បានបង្ហាញថា បុគ្គលិកពេទ្យចំនួន ១,៧១៦នាក់បានឆ្លង COVID-19 ហើយ ៦នាក់ ក៏បានស្លាប់ដោយសារវីរុសនេះដែរ។ ភាគច្រើននៃការបង្ករោគក្នុងចំណោមបុគ្គលិកសុខាភិបាល គឺស្ថិតនៅក្នុងទីក្រុងវូហាននៃខេត្ត Hubei ដោយសារទីនោះមានការខ្វះខាតម៉ាស់ និងឯកសណ្ឋានការពារខ្លួន។

    February 15, 2020
  • រថយន្ត

    ទីផ្សាររថយន្តនៅប្រទេសចិនបានចាប់ផ្តើមរងផលប៉ះពាល់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលធ្វើឱ្យការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមតួលេខពីសមាគមអ្នកផលិតរថយន្តនៅប្រទេសចិន ក្រុមហ៊ុនផលិតរថយន្តធំៗនៅក្នុងប្រទេស បានលក់រថយន្តបានតិចជាង ២លានគ្រឿង នៅទូទាំងប្រទេសកាលពីខែមុន ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ទៅ ១៨% ចាប់តាំងពីខែមករាឆ្នាំ ២០១៩ ។ វីរុសបានធ្វើឱ្យមានវិបត្តិនៅក្នុងទីផ្សាររថយន្ត ដែលធ្វើឱ្យការលក់បានធ្លាក់ចុះ ហើយអ្នកជំនាញក៏បានព្រមានដែរថា ផលប៉ះពាល់នឹងមានកាន់តែខ្លាំងទៀតសម្រាប់ខែកុម្ភៈ។ អ្នកជំនាញបានព្រមានថា វីរុសនេះនឹងធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ឧស្សាហកម្មរថយន្ត ហើយពួកគេជឿជាក់ថាផលប៉ះពាល់នឹងអាក្រក់ជាងកាលពីជំនាន់ផ្ទុះវីរុសសារ SARS ឆ្នាំ២០០៣ ដែលកាលនោះការលក់រថយន្តនៅក្នុងប្រទេសធ្លាក់ចុះតែ ១៣% ក្នុងខែមេសា ឆ្នាំ២០០៣ និង ៨% ក្នុងខែឧសភាឆ្នាំដដែល។ សមាគមអ្នកផលិតយានយន្តរបស់ប្រទេសចិនបានបន្ថែមថា វីរុសកូរ៉ូណានឹងរំខានដល់សង្វាក់ផ្គត់ផ្គង់ដោយស្វ័យប្រវត្តិរបស់ប្រទេស និងមានភាពវឹកវរលើឧស្សាហកម្មរថយន្តទូទាំងពិភពលោក។ រោងចក្ររថយន្តរាប់សិបគ្រឿងនៅទូទាំងប្រទេសចិនត្រូវបានបិទនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយខណៈដែលរោងចក្រខ្លះបានចាប់ផ្តើមបើកជាថ្មី សមាគមរថយន្តបានបង្ហាញថា

    February 15, 2020