- autoadmin
- អន្តរជាតិ
អាជ្ញាធរសុខាភិបាលក្នុងប្រទេសចិនបាននិយាយថា មានមនុស្ស ១៣៦នាក់ បន្ថែមទៀត ដែលបានឆ្លងវីរុស COVID-19 បានស្លាប់កាលពីថ្ងៃអង្គារ ហើយភាគច្រើនគឺនៅខេត្តហ៊ូប៉ី ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសកើនដល់ ២,០០៤នាក់។ អាជ្ញាធរក៏បាននិយាយផងដែរថា មានអ្នកឆ្លងថ្មីចំនួន ១,៧៤៩នាក់ ដែលនាំឱ្យចំនួនសរុបនៃការឆ្លងនៅក្នុងប្រទេសចិន បញ្ជាក់តាមរយៈការធ្វើតេស្តមន្ទីរពិសោធន៍ ឬការធ្វើរោគវិនិច្ឆ័យគ្លីនិក កើនដល់ជាង ៧៤,០០០នាក់។ ជំុវិញការផ្ទុះឡើងនេះ កាសែត Global Times ក៏បានធ្វើការរិះគន់ប្រទេសចិន ដោយសារថាអាជ្ញាធររបស់ពួកគេមានភាពយឺតយ៉ាវក្នុងការរាយការណ៍ពីស្ថានភាពវីរុស។ កាសែត Global Times បានរាយការណ៍អំពីលទ្ធផលនៃការស្រាវជ្រាវរបស់ក្រុមស្រាវជ្រាវនៅមជ្ឈមណ្ឌលចិន សម្រាប់ការត្រួតពិនិត្យ និងបង្ការជំងឺ។ ដោយក្រុមស្រាវជ្រាវបានរកឃើញថា មានមនុស្សជាង ៥,០០០នាក់ បានចាប់ផ្តើមបង្ហាញរោគសញ្ញាអំឡុងពេលថ្ងៃទី១០
February 19, 2020 - អន្តរជាតិ
ចិន៖ អាជ្ញាធរក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងកំណើតនៃវីរុសកូរ៉ូណា COVID-19 កាលពីពេលថ្មីៗនេះបានដាក់ចេញនូវគោលនយោបាយផ្តល់ទឹកប្រាក់ឧបត្ថម្ភចំពោះក្រុមគ្រួសារដែលមានជនរងគ្រោះដោយវីរុសកូរ៉ូណា COVID-19 ដើម្បីបង្ហាញពីការទទួលខុសត្រូវផង និងដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្លះផង ដ្បិតវីរុសមួយនេះបានជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងចំពោះបញ្ហាសេដ្ឋកិច្ចរបស់ប្រជាពលដ្ឋនិងសង្គមជាតិទាំងមូល។ បើយោងតាមសារព័ត៌មាន Shanghai បានបញ្ជាក់ថា អាជ្ញាធរក្រុងវូហាននឹងផ្តល់ប្រាក់ចំនួន ៣ ០០០ យន់ (៤២៩ ដុល្លារអាម៉េរិក) ចំពោះគ្រួសារដែលមានសមាជិកណាម្នាក់ឆ្លងនូវវីរុសកូរ៉ូណា COVID-19 ចំណែកឯគ្រួសារដែលមានសមាជិកស្លាប់ដោយវីរុសកូរ៉ូណា COVID-19 វិញនឹងត្រូវទទួលទឹកប្រាក់ចំនួន ៥ ០០០ យន់ (៧១៦ ដុល្លារអាម៉េរិក)។ ជុំវិញបញ្ហាផ្តល់ប្រាក់ឧបត្ថម្ភនេះបានធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចិននឹកឃើញដល់មរណៈភាពរបស់លោកវេជ្ជបណ្ឌិត Li Wenliang ជាមនុស្សដំបូងដែលហ៊ានព្រមានជាសាធារណៈថា វីរុសកូរ៉ូណា
February 19, 2020 - អន្តរជាតិ
ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា មានស្ត្រីម្នាក់បានស្លាប់ខណៈម្នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមនុស្សម្នាក់បានបាញ់ប្រហារនៅផ្សារទំនើបមួយ នៅកណ្តាលទីក្រុងបាងកកនៅរសៀលថ្ងៃអង្គារនេះ។ សេចក្តីរាយការណ៍បឋមពីកន្លែងកើតហេតុបាននិយាយថា ការបាញ់ប្រហារនេះបានកើតឡើងនៅមុខគ្លីនិកកែសម្ផស្សមួយនៅក្នុង Century Movie Plaza ជិតវិមាន Victory Monument ដែលនៅឆ្ងាយពីតំបន់ទេសចរ Soi Rangnam បន្តិច។ មិនមានរបាយការណ៍ជាបន្ទាន់អំពីអត្តសញ្ញាណរបស់ជនល្មើស ឬថាតើពួកគេត្រូវបានចាប់ខ្លួនហើយ៕ ยิงกันอีกแล้วที่ century 21 โอ๊ยอะไรกันนี่ pic.twitter.com/xcnSl2N980 — นอมอสตอรี่📕 (@NummarAlisa) February 18, 2020 អត្ថបទ៖ លីដា ប្រភព៖ khaosodenglish
February 18, 2020 - អន្តរជាតិ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុននិយាយថា អ្នកដំណើរនៅលើរនាវា Diamond Princess ដែលបានធ្វើតេស្តអវិជ្ជមានចំពោះវីរុស COVID-19 នឹងអាចចាកចេញពីនាវាទៅផ្ទះរៀងៗខ្លួនចាប់ពីថ្ងៃពុធនេះតទៅ។ លោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃអង្គារនេះថា សំណាករបស់អ្នកដំណើរទាំងអស់ត្រូវបានប្រមូលគិតត្រឹមថ្ងៃច័ន្ទ ហើយលទ្ធផលនៃការធ្វើតេស្តមន្ទីរពិសោធន៍នឹងចេញនៅថ្ងៃពុធ។ កាលពីថ្ងៃច័ន្ទអ្នកដំណើរ និងនាវិកប្រហែល ៣,២០០នាក់ នៅតែស្ថិតនៅលើនាវាទេសចរណ៍ ដែលកំពុងចតនៅកំពង់ផែយូកូហាម៉ា ភាគខាងត្បូងនៃទីក្រុងតូក្យូ។ រយៈពេលកំណត់រយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ពួកគេនឹងត្រូវបញ្ចប់នៅថ្ងៃពុធនេះ។ ហើយលោក Katsunobu Kato បាននិយាយថា អ្នករាល់គ្នានៅលើនាវាសង្ឃឹមថា នឹងអាចវិលត្រឡប់ទៅផ្ទះវិញយ៉ាងឆាប់រហ័ស ហើយក្រសួងរបស់លោកគ្រោងនឹងជួយពួកគេឱ្យធ្វើការយ៉ាងរលូន។ លោកបានស្នើថាអ្នកដែលធ្វើតេស្តអវិជ្ជមាន និងមិនមានបញ្ហាសុខភាព នឹងអាចចេញបានក្នុងរយៈពេលប្រហែល ៣ថ្ងៃ ចាប់ពីថ្ងៃពុធ។
February 18, 2020 - អន្តរជាតិ
ចិន៖ យោងតាមសារព័ត៌មានអេឡិចត្រូនិច Xinhuanet របស់ចិនបានរាយការណ៍ថា ក្រុងប៉េកាំងនឹងកែច្នៃរោងចក្រឧស្សាហ៍កម្មមួយឲ្យក្លាយទៅជារោងចក្រផលិតម៉ាស់ដោយប្រើពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ។ ការសម្រេចបង្កើតរោងចក្រមួយក្នុងពេលដ៏ខ្លីនេះគឺដើម្បីឆ្លើយតមទៅនឹងតម្រូវការដ៏ធំធេញ និងឆាប់រហ័សរបស់ម៉ាស់ ដែលពលរដ្ឋត្រូវការប្រើប្រាស់យ៉ាងចាំបាច់ ដើម្បីការពារខ្លួនពីមេរោគ COVID-19។ ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន The China Construction First Group គឺជាអ្នកទទួលខុសត្រូវក្នុងការបង្កើតរោងចក្រមួយនេះ ហើយតំណាងរបស់ក្រុមហ៊ុនបានបញ្ជាក់ថា រោងចក្រថ្មីនេះនឹងមានសមត្ថភាពផលិតម៉ាស់បានប្រមាណជា ២៥០ ០០០ ម៉ាស់ក្នុងមួយថ្ងៃ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះពោលគឺគិតចាប់ពីមានការរាតត្បាតមេរោគ Covid-19 មក ម៉ាស់ ទឹកលាងដៃ និងក្រដាស់អនាម័យ បានលក់ដាច់អស់ស្ទើរតែគ្រប់កន្លែងនៅក្នុងប្រទេសចិន ខណៈប្រទេសមួយចំនួនបានតំឡើងថ្លៃផលិតផលទាំងនេះខ្ពស់កប់ពពក
February 18, 2020 - អន្តរជាតិ
វីរុសកូរ៉ូណា ឬ COVID-19 ដែលត្រូវបានគេជឿថាផ្ទុះចេញពីទីក្រុងវូហាន កាលពីចុងឆ្នាំមុន កំពុងរាលដាលដល់មនុស្សជាង ៧២,០០០នាក់ និងបានសម្លាប់មនុស្សប្រហែល ១,៩០០នាក់ នៅក្នុងប្រទេសចិន។ ជាក់ស្ដែងបើយោងតាម DailyMail បានឱ្យដឹងថា លោក Liu Zhiming ដែលជានាយកមន្ទីរពេទ្យ Wuchang នៃទីក្រុងវូហាន ពេលនេះក៏បានទទួលមរណភាពដោយសារវីរុសនេះដែរ។ វាជាករណីដំបូងបំផុតដែលនាយកមន្ទីរពេទ្យទាំងមូល បានស្លាប់ដោយសារវីរុសនេះ ចំណែកអាយុរបស់គាត់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានបុគ្គលិកពេទ្យ ៦នាក់ បានស្លាប់ ខណៈដែលបុគ្គលិកពេទ្យ ១,៧១៦នាក់ ផ្សេងទៀតបានឆ្លងវីរុសនេះ។ មរណភាពលោក Liu Zhiming ត្រូវបានសារព័ត៌មានចិន និងអ្នកសរសេរប្លុកជាច្រើនរាយការណ៍ភ្លាមៗ
February 18, 2020 - អន្តរជាតិ
ជនជាតិវៀតណាម ២នាក់ នៅខេត្ត Vinh Phuc ដែលបានឆ្លងវីរុស COVID-19 ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ នៅឯទីក្រុងហាណូយ នៅថ្ងៃអង្គារនេះ។ អ្នកទាំង២ ម្នាក់ជាបុរសអាយុ ២៩ឆ្នាំ និងម្នាក់ទៀតជាស្ត្រីអាយុ ៥៥ឆ្នាំ ដែលត្រូវបានគេព្យាបាលនៅមន្ទីរពេទ្យជាតិជំងឺត្រូពិក (National Hospital of Tropical Diseases) ក្នុងទីក្រុងហាណូយ បន្ទាប់ពីពួកគេបានតេស្ដវិជ្ជមានចំពោះវីរុស។ ប្រភព VNexpress បានឱ្យដឹងថា ពេលនេះអ្នកទាំង ២ មិនមានអាការគ្រុនក្ដៅ ឬក្អកទៀតទេ ហើយសុខភាពរបស់ពួកគេគឺមានស្ថេរភាព។ ក្រុមគ្រូពេទ្យក៏បានធ្វើតេស្ដពួកគេបន្ថែមទៀតផងដែរ ហើយលទ្ធផលគឺពួកគេគ្មានវីរុសកូរ៉ូណាក្នុងខ្លួនទៀតទេ។ បុរសវ័យ ២៩ឆ្នាំ
February 18, 2020 - រថយន្ត
ចិន៖ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនគឺក្រុមហ៊ុន Geely ចង់បង្កើតប្រព័ន្ធការពារពិសេសមួយសម្រាប់បំពាក់លើរថយន្ត ដែលប្រព័ន្ធនោះអាចការពារការចម្លងវីរុសកូរ៉ូណាថ្មី COVID-19 បាន។ តាមតំណាងរបស់ក្រុមហ៊ុនខាងលើនេះបានបញ្ជាក់ថា ក្រុមហ៊ុនចង់បង្កើតប្រព័ន្ធសម្លាប់មេរោគនៅក្នុងបរិយាកាសពិសេសមួយដែលប្រព័ន្ធនោះមានប្រសិទ្ធភាពស្មើនឹងពាក់ម៉ាស់ប្រភេទ N95 ដែលអារារាំងភាគល្អិតកំរិត 0.3 Micron រហូតដល់ទៅ៩៥%ឯណោះ។ យ៉ាងណាក្តី គេអាចនឹងត្រូវការពេលប្រមាណជា ២០ថ្ងៃ ដើម្បីសិក្សាពីការផលិតប្រព័ន្ធការពារមួយនេះ ហើយការផលិតជាក់ស្តែងអាចនឹងត្រូវការពេលដល់ ៣០ ឯណោះ។ តំណាងក្រុមហ៊ុនខាងលើបានបញ្ជាក់ថា រថយន្តដែលបានបំពាក់នូវប្រព័ន្ធការពារមេរោគ COVID-19 នឹងត្រូវបានគេយកទៅប្រើប្រាស់នៅតំបន់ដែលមានការរាតត្បាតមេរោគខ្លាំង តែមិនមែនសម្រាប់ដាក់លក់នៅលើទីផ្សារជាសាធារណៈនោះទេ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Geely គឺជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយនៅក្នុងប្រទេសចិន ហើយកន្លងមកក្រុមហ៊ុនមួយនេះក៏ធ្លាប់បានផលិតរថយន្តម៉ាក់ Volvo សម្រាប់ដាក់លក់ក្នុងទីផ្សារអាស៊ីនិងអឺរ៉ុបផងដែរ៕ អត្ថបទ៖
February 18, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈថា ៨០% នៃអ្នកឆ្លងវីរុសកូរ៉ូណា COVID-19 គឺគ្រាន់តែមានស្ថានភាពជំងឺស្រាលៗប៉ុណ្ណោះ ហើយវាអាចព្យាបាលបាន។ ថ្វីបើចំនួនអ្នកស្លាប់ដោយវីរុស COVID-19 បានកើនលើស ១,៨០០នាក់ និងឆ្លងដល់មនុស្សជាង ៧២,៥០០នាក់ នៅក្នុងប្រទេសចិនដីគោក ប៉ុន្តែភាគច្រើនអ្នកស្លាប់គឺជាចាស់ជរា និងមានប្រព័ន្ធការពាររាងកាយខ្សោយស្រាប់។ ថ្លែងទៅកាន់អ្នកសារព័ត៌មានប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានបន្ថែមថា មានតែ ១៥% នៃអ្នកឆ្លងប៉ុណ្ណោះ ដែលមានស្ថានភាពជំងឹធ្ងន់ធ្ងរដូចជាបង្កឱ្យរលាកសួតជាដើម។ លោក Tedros បានបន្ថែមថា ប្រហែលជា ៥% នៃករណីប៉ុណ្ណោះដែលអាចបណ្ដាលឱ្យមានការខ្សោយសរីរាង្គ, សន្លប់បាត់ស្មារតី (septic
February 18, 2020 - អន្តរជាតិ
វៀតណាម៖ ទីក្រុងហាណូយ និងខេត្តចំនួន ៤ នៅប្រទេសវៀតណាមឥឡូវនេះសង្កេតឃើញថា មានការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សី គិតត្រឹមថ្ងៃអាទិត្យ ដោយបង្ខំឱ្យសត្វបក្សីជាង ៥៥,០០០ក្បាល ត្រូវបានសម្លាប់ចោល។ អនុប្រធាននាយកដ្ឋានសុខភាពសត្វនៅក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បាននិយាយថា ការផ្ទុះចុងក្រោយចំនួន ៣ករណីត្រូវបានគេរកឃើញនៅភាគខាងជើងខេត្ត Thanh Hoa និងខេត្ត Tra Vinh ភាគខាងត្បូង។ ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីក៏ត្រូវបានគេរកឃើញនៅក្នុងទីក្រុងហាណូយ ដែលស្ថិតនៅជិតខេត្ត Bac Ninh និងខេត្ត Nghe An ដែលមានព្រំប្រទល់ជាប់នឹង Thanh Hoa ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទលោក
February 18, 2020









