autoadmin
  • អន្តរជាតិ

    នាវាទេសចរណ៍ចំនួន ២គ្រឿង ដែលមានភ្ញៀវទេសចរបរទេសសរុបជាង ១,៣០០នាក់ បានចូលចតនៅកំពង់ផែ Chan May កាលពីថ្ងៃពុធ លើដំណើរទេសចរណ៍ទៅកាន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសវៀតណាម។ នាវាទាំង ២ មានមួយឈ្មោះ Crystal Symphony ជារបស់សហរដ្ឋអាមេរិក ដែលគ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុន Crystal Cruises និងនាវា Silver Spirit ដំណើរការដោយក្រុមហ៊ុន Silversea Cruises មានមូលដ្ឋាននៅម៉ូណាកូ បានចតនៅកំពង់ផែ Chan May ស្ថិតនៅភាគកណ្តាលខេត្ត Thua Thien-Hue ។

    February 21, 2020
  • អន្តរជាតិ

    ក្រុមហ៊ុនវិស្វកម្មហ្សែនដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ (TEXAS) បានបញ្ចប់ការបង្កើតវ៉ាក់សាំងសម្រាប់វីរុស COVID-19 ។ ប្រធានក្រុមហ៊ុន និងនាយកប្រតិបត្តិលោក John Price បានប្រាប់កាសែត Business Houston ថាអ្នកវិទ្យាសាស្ត្រនៅក្រុមហ៊ុន Greffex Inc ដែលមានការិយាល័យកណ្តាលនៅហ៊ូស្តុន និងមន្ទីរពិសោធន៍មួយ នៅតំបន់អ័រ៉ូរ៉ា រដ្ឋខូឡូរ៉ាដូ បានបញ្ចប់វ៉ាក់សាំងរួចរាល់ហើយនៅសប្តាហ៍នេះ។ ឥឡូវនេះវ៉ាក់សាំងនឹងត្រូវធ្វើតេស្តលើសត្វ ដោយទីភ្នាក់ងាររដ្ឋាភិបាលចាំបាច់មួយចំនួន ដូចជារដ្ឋបាលចំណីអាហារ និងឪសថអាមេរិក និងស្ថាប័នដែលស្រដៀងគ្នានៅក្នុងប្រទេសចិន និងប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងផ្សេងៗ។ បើយោងតាមលោក John Price បានឱ្យដឹងថា ដោយហេតុផលសុវត្ថិភាព Greffex មិនបានប្រើវីរុសរស់ ឬងាប់

    February 21, 2020
  • អន្តរជាតិ

    ចិន៖ តួលេខចុងក្រោយមួយបានបង្ហាញថា មេរោគ Covid-19 បានចម្លងទៅកាន់មនុស្សជាង៧ម៉ឺនករណី និងបានសម្លាប់មនុស្សរហូតដល់ជាង ២ពាន់នាក់នៅជុំវិញពិភពលោក។ Covid-19 មិនត្រឹមតែបានគំរាមគំហែងដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ តែក្រុមអ្នកវិភាគសង្គមបានលើកឡើងថា មេរោគដ៏កាចសាហាវមួយនេះបានបង្កឲ្យមានបញ្ហាសង្គមជាច្រើនទៀតដូចជា៖ + ភាពចលាចលក្នុងការទិញឥវ៉ាន់៖ នៅហុងកុងទំនិញដូចជាម៉ាស់ ទឹកលាងដៃ ក្រដាសអនាម័យមានតម្រូវការខ្ពស់បំផុត ហើយគេមិនអាចផ្គត់ផ្គង់សម្ភារៈទាំងនេះបានទាន់តម្រូវការរបស់អតិថិជនឡើយ។ ជាលទ្ធផលករណីលក់សម្ភារៈប្រភេទនេះក្នុងតម្លៃខ្ពស់ហួសហេតុក៏កើតមានឡើង ហើយករណីប្លន់សម្ភារៈទាំងនេះក៏បានកើតឡើងនៅហុងកុងផងដែរ។ + បញ្ហាចំណីអាហារ៖ ​ជើងហោះហើរ ការនាំចូល និងចែកចាយទំនិញជាច្រើនរវាងប្រទេសចិនជាមួយនឹងប្រទេសមួយចំនួនត្រូវបានកាត់ផ្ដាត់មួយរយៈសិនព្រោះគេខ្លាំងមានករណីចម្លងមេរោគ ដែលកត្តានេះបានធ្វើទីផ្សារចិនមានការខ្វះខាតនូវអាហារមួយចំនួនជាពិសេសគឺសាច់តែម្តង។ + បញ្ហាសំលៀកបំពាក់៖ ចិនជាប្រភពដ៏សំខាន់មួយក្នុងការចែកចាយវត្ថុធាតុដើមសម្រាប់ផលិតសំលៀកបំពាក់ជាពិសេសគឺក្រណាត់តែម្តង។ យ៉ាងណាក្តី ក្រោយផ្ទុះមេរោគ Covid-19 ក្រុមហ៊ុនផលិតក្រណាត់ជាច្រើនក៏ត្រូវផ្អាកដំណើរការ ទើបធ្វើឲ្យរោងចក្រផលិតសំលៀកបំពាក់នៅតាមប្រទេសជាច្រើនត្រូវបង្ខំចិត្តបិទទ្វារផងដែរ។ + បញ្ហាផ្លូវ៖

    February 21, 2020
  • អន្តរជាតិ

    តុលាការថៃបានសម្រេចកាលពីថ្ងៃពុធថា ច្បាប់រំលូតកូនរបស់ប្រទេសនេះ ត្រូវតែធ្វើវិសោធនកម្មបន្ថែមទៀត ដោយដកទណ្ឌកម្មលើស្ត្រីដែលចង់បញ្ចប់ការមានផ្ទៃពោះរបស់ពួកគេ។ តុលាការធម្មនុញ្ញបានសម្រេចចិត្តតាមសាលក្រមភាគច្រើន ដោយមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌទាក់ទងនឹងការរំលូតកូនគឺ “ផ្ទុយពីរដ្ឋធម្មនុញ្ញ” ពីព្រោះច្បាប់នោះបានរំលោភសិទ្ធិសេរីភាពក្នុងការរស់រាន និងសេរីភាពរបស់ស្ត្រី។ មាត្រាទាំងនោះរួមមានមាត្រា ៣០១ ដែលផ្តន្ទាទោសស្ត្រីដែលធ្វើការរំលូតកូន ដោយឱ្យពួកគេជាប់គុក ៣ឆ្នាំ និងពិន័យជាប្រាក់ ៦,០០០ បាត (១៨៥ ដុល្លារ)។ នៅក្នុងសេចក្ដីសម្រេចនេះតុលាការបានផ្តល់ពេលវេលារយៈពេល ៣៦០ថ្ងៃ សម្រាប់ការធ្វើវិសោធនកម្ម។ ការពិតទៅមានស្ត្រីតិចណាស់ដែលត្រូវបានកាត់ទោស ដោយសារតែមានការលើកលែងយ៉ាងទូលាយនៅក្នុងច្បាប់រំលូតកូននេះ។ ប៉ុន្តែទោះយ៉ាងណាសកម្មជន និងក្រុមអ្នកសិក្សាដែលគាំទ្រជម្រើសនេះ បានធ្វើយុទ្ធនាការដើម្បីធ្វើវិសោធនកម្មពេញលេញ និងបានអំពាវនាវដល់សង្គម និងច្បាប់ដើម្បីអនុញ្ញាតឱ្យស្ត្រីមានសិទ្ធិបញ្ចប់ការមានផ្ទៃពោះដោយស្របច្បាប់ និងដោយសុវត្ថិភាព៕ អត្ថបទ៖ លីដា

    February 20, 2020
  • អន្តរជាតិ

    លោក Larry Tesler ធ្លាប់ជាអ្នកវិទ្យាសាស្ត្រកុំព្យូទ័រម្នាក់ ដែលធ្វើការនៅក្រុមហ៊ុន Apple ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩៧ និងបានបង្កើតមុខងារ cut, copy & paste នៅក្នុងកុំព្យូទ័រ បានទទួលមរណភាពកាលពីថ្ងៃច័ន្ទ ក្នុងវ័យ ៧៤ឆ្នាំ។ លោក Tesler បានបម្រើការងារជា VP ឱ្យ AppleNet និងក្រុមបច្ចេកវិទ្យាទំនើបរបស់ Apple ។ ក្នុងអំឡុងពេលគាត់ធ្វើការឱ្យក្រុមហ៊ុន Apple គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផលិតផល ដែលមានចាប់ពីកំព្យូទ័រលើតុ Lisa ដល់ Newton MessagePad។

    February 20, 2020
  • អន្តរជាតិ

    រដ្ឋាភិបាលនៃប្រទេសអ៊ីស្រាអ៊ែលបានសម្រេចបិទមិនឲ្យប្រជាពលរដ្ឋថៃឆ្លងដែនចូលក្នុងប្រទេសខ្លួនឡើយ ព្រោះភ័យខ្លាចមានករណីចម្លងវីរុសកូរ៉ូណា COVID-19។ ភ្លាមៗក្រោយមានការសម្រេចដូចខាងលើនេះ រដ្ឋាភិបាលថៃបានស្នើឲ្យអ៊ីស្រាអ៊ែលពិនិត្យ និងសម្រេចឡើងវិញម្តងទៀតជុំវិញចំណាត់ការមួយនេះ ដ្បិតថៃមិនមែនជាប្រទេសដែលមានករណីផ្ទុះចម្លងវីរុសកូរ៉ូណា COVID-19 ​នោះទេ។ សូមបញ្ជាក់ថា កន្លងមកថៃនិងអ៊ីស្រាអ៊ែលធ្លាប់មាន កិច្ចសហប្រតិបត្តិការការងាររួមគ្នា ដោយក្នុងមួយឆ្នាំៗមានពលរដ្ឋថៃជាច្រើនរយនាក់បានទៅបម្រើការងារក្នុងវិស័យផ្សេងៗជាច្រើននៅក្នុងប្រទេសអ៊ីស្រាអ៊ែល។ បើតាមក្រសួងការបរទេសអ៊ីស្រាអ៊ែលបានបញ្ជាក់ថា អ៊ីស្រាអ៊ែលមិនមែនហាមឃាត់អ្នកតែប្រជាពលរដ្ឋថៃទេ តែអ៊ីស្រាអ៊ែលបានសម្រេចហាមឃាត់រាល់អ្នកដំណើរមកពី ក្រុងម៉ាកាវ សឹង្ហបុរី ហុងកុង និងប្រទេសមួយចំនួនទៀតដែលធ្លាប់មានករណីឆ្លងវីរុសកូរ៉ូណា COVID-19 ព្រោះអ៊ីស្រាអ៊ែលខ្លាចមានករណីចម្លងវីរុសមួយនេះមកកាន់ពលរដ្ឋខ្លួន។ យ៉ាងណាក្តី ក្រោយវីរុសកូរ៉ូណា COVID-19 រលាយបាត់ទៅវិញ អ្វីៗក៏ត្រលប់មករកភាពធម្មតាវិញដែរ៕ អត្ថបទ៖ ភក្តី

    February 20, 2020
  • អន្តរជាតិ

    ទារិកាអាយុ ៣ខែម្នាក់ ដែលឆ្លងវីរុស COVID-19 ពេលនេះបានជាសះស្បើយ ហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យក្នុងទីក្រុងហាណូយ នាថ្ងៃព្រហស្បតិ៍នេះ។ នាយកមន្ទីរពេទ្យកុមារជាតិវៀតណាមបានមានប្រសាសន៍ថា ការធ្វើតេស្តបន្ថែមចំនួន ២ដង បានបង្ហាញថាអវិជ្ជមាន ហើយនាងតូចអាចបៅទឹកដោះបានធម្មតា។ មន្ទីរពេទ្យមានសេចក្ដីរីករាយក្នុងការជូនដំណឹងថា ប្រទេសវៀតណាមបានព្យាបាលអ្នកជំងឺជាទារិកាទី១ បានដោយជោគជ័យ។ នៅក្នុងអំឡុងពេលព្យាបាលទារិកា ម្តាយរបស់នាងក៏បាននៅជាមួយនាងផងដែរ។ ថ្លែងនៅក្នុងសន្និសីទមួយនៅទីក្រុងហាណូយអ្នកតំណាងមន្ទីរពេទ្យបានប្រកាសថា ទារកត្រូវបានគេធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ហើយឥឡូវនេះស្ថិតក្នុងស្ថានភាពមានស្ថេរភាព។ ជាមួយនឹងលទ្ធផលនេះនាងអាចចេញពីមន្ទីរពេទ្យបាន។ រំលឹកដែរថា នាងតូចបានឆ្លងវីរុសពីជីដូន នៅពេលដែលទៅលេងផ្ទះជីដូន នៅឯស្រុក Binh Xuyen នៃខេត្ត Vinh Phuc ។

    February 20, 2020
  • អន្តរជាតិ

    ក្រោយពេលដែលម៉ាស់បានក្លាយទៅជាទំនិញអទិភាពសម្រាប់ប្រជាពលរដ្ឋពាក់ការពារខ្លួនពីការចម្លងមេរោគ COVID-19 ក្រុមហ៊ុនជាច្រើនបាននាំគ្នារចនាម៉ាស់ក្នុងបែបផែនផ្សេងៗគ្នា ដើម្បីឆ្លើយតបនឹងភាពចាំបាច់ផង និងដើម្បីប្រជែងក្នុងទីផ្សារដ៏ធំមួយនេះផងដែរ។ ស្ត្រីម្នាក់ឈ្មោះ Danielle Baskin រស់នៅក្នុងក្រុង San Francisco នៃសហរដ្ឋអាមេរិក បានដាក់លក់នូវម៉ាស់ពិសេសមួយ ដែលយើងអាចព្រីនមុខពិតខ្លួនឯងរបស់យើងដាក់នៅលើម៉ាស់នោះបានតែម្តង។ ​ ម៉ាស់ពិសេសនេះជាប្រភេទម៉ាស់ N95 តែនៅផ្នែកខាងក្រៅគេអាចព្រីនមុខមាត់មនុស្សដាក់នៅលើនោះបាន។ ស្ត្រីរូបនោះបានបញ្ជាក់ថា លោកអ្នកអាចប្រើប្រាស់រូបមុខនៅលើម៉ាស់ដើម្បីការពារពីការឆ្លងវីរុសកូរ៉ូណាផង និងងាយស្រួលស្កែនមុខ​ Face ID ផងដែរ ឧទាហរណ៍ថា លោកអ្នកបានប្រើប្រាស់រូបមុខនៅលើម៉ាស់ដើម្បីកំណត់ចាក់សោរទូរស័ព្ទ នោះមានន័យថាលោកអ្នកអាចស្កេនមុខដើម្បីដោះសោរទូរស័ព្ទបានដោយមិនចាំបាច់ដោះម៉ាស់ចេញពីមុខនោះទេ។ យ៉ាងណាក្តី ម៉ាស់ប្រភេទនេះត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ពស់ជាងម៉ាស់ធម្មតាបន្តិច៕   អត្ថបទ៖ភក្តី

    February 20, 2020
  • អន្តរជាតិ

    សាលារៀន Wat Bowonniwet ដែលជាសាលាចំណាស់ជាងគេ និងគួរឱ្យគោរពបំផុតរបស់ប្រទេសថៃ នៅទីក្រុងបាងកក បានបង្កើតឱ្យមានការចាប់អារម្មណ៍មួយ ដោយពួកគេបានលុបចេញការដាក់ «កិច្ចការផ្ទះ» មិនឱ្យសិស្សចំណាយពេលធ្វើកិច្ចការផ្ទះទៀតទេ។ ការអនុវត្តនេះនឹងចាប់ផ្ដើមនៅពេលឆ្នាំសិក្សាថ្មីចូលមកដល់ ពោលគឺក្នុងខែឧសភាខាងមុខនេះ។ សាលាមានគម្រោងលើកកម្ពស់សកម្មភាពបន្ថែមនៅខាងក្រៅថ្នាក់រៀន ជាជាងផ្តល់ឱ្យសិស្សនូវកិច្ចការបន្ថែមដែលត្រូវធ្វើនៅផ្ទះ។ សាលាបានយល់ថា កិច្ចការផ្ទះបានធ្វើឱ្យសិស្សស្ត្រេស រំខានការរស់នៅរបស់ពួកគេ និងធ្វើឱ្យសិស្សមិនចង់ទៅសាលារៀន ហើយពេលខ្លះពួកគេក៏មិនយល់ពីកិច្ចការផ្ទះទាំងនោះផងដែរ។ កូនសិស្សភាគច្រើនធ្វើកិច្ចការសាលា ៣ម៉ោង ក្នុងមួយយប់ ហើយនោះមានន័យថា ពួកគេមិនអាចធ្វើអ្វីផ្សេងទៀតដែលពួកគេចាប់អារម្មណ៍នោះទេ។ នាយករបស់សាលា Wat Bowonniwet បាននិយាយថា គាត់បានសិក្សាគំរូអប់រំនៅហ្វាំងឡង់ ដែលនិស្សិតសូម្បីតែសិស្សថ្នាក់ទី៦ មិនមានកិច្ចការផ្ទះធ្វើនោះទេ ហើយប្រទេសនោះក្មេងៗមានការសប្បាយចិត្តជាងប្រទេសដទៃ។ ស្តង់ដារអប់រំនៅហ្វាំងឡង់ក៏ស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតនៅលើពិភពលោកទាំងមូល។ យ៉ាងណាក៏ដោយការសម្រេចបែបនេះបានធ្វើឱ្យមានការមិនជឿទុកចិត្ត

    February 20, 2020
  • អន្តរជាតិ

    ចិន៖ មន្ត្រីអាជ្ញាធរប្រចាំខេត្ត Henan ប្រទេសចិន បានចាប់ពលរដ្ឋក្នុងតំបន់ខ្លួនម្នាក់ចងភ្ជាប់ទៅនឹងសសរនៃអគារមួយ ក្រោយពលរដ្ឋរូបនោះរឹងទទឹងមិនព្រមពាក់ម៉ាស់ការពារខ្លួនពីវីរុសកូរ៉ូណា COVID-19។ អត្តសញ្ញាណរបស់មន្ត្រីអាជ្ញាធរ និងបុរសដែលត្រូវបានគេចាប់ចងនោះមិនត្រូវបានគេបង្ហាញឡើយ ហើយអ្វីដែលគេបានឃើញនៅក្នុងវីដេអូនោះគឺត្រឹមថា មន្ត្រីអាជ្ញាធរបានស្លៀកសំលៀកបំពាក់ពិសេសសម្រាប់ការពារខ្លួនពីមេរោគ ខណៈបុរសដែលត្រូវគេចាប់ចងនោះស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ និងគ្មានពាក់ម៉ាស់ទាល់តែសោះ។ បន្ទាប់ពីបានចាប់ពលរដ្ឋចងភ្ជាប់នឹងសសររួចហើយ មន្ត្រីអាជ្ញាធរបានស្រែកថា៖ “ហេតុអ្វីបានជាឯងមិនព្រមពាក់ម៉ាស់?” “តើឯងចង់រស់ឬស្លាប់?” “បើឯងមិនចង់រស់ទេ ក៏អ្នកផ្សេងទៀតចង់រស់ដែរ?” “ដូចនេះឯងត្រូវតែពាក់ម៉ាស់ដើម្បីការពារការចម្លងមេរោគ”។ យ៉ាងណាក្តី ក្រោយកើតមានហេតុការណ៍ដូចខាងលើនេះមន្ត្រីអាជ្ញាធរខេត្ត Henan បានចេញមុខមកទទួលស្គាល់ថា ទង្វើរបស់គាត់គឺពិតជាជ្រុលហួសហេតុបន្តិចហើយ តែការធ្វើដូចព្រោះតែគាត់ចង់រក្សាសុវត្ថិភាពប្រជាពលរដ្ឋទាំងអស់គ្នាពីការរាតត្បាតវីរុសកូរ៉ូណា COVID-19 តែប៉ុណ្ណោះ៕ អត្ថបទ៖ភក្តី

    February 20, 2020