អន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា COVID-19 នៅចិនកើនដល់ជិត ១,៤០០នាក់ និងអ្នកឆ្លងមានជិត ៦៤,០០០នាក់

BY
autoadmin
February 14, 2020

អាជ្ញាធរសុខាភិបាលចិនបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា COVID-19 កើនដល់ ១,៣៨០នាក់ ក្នុងនោះមាន ១២១នាក់ ត្រូវបានបញ្ជាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលភាគច្រើននៅខេត្តហ៊ូប៉ី។ យ៉ាងណាក៏ដោយអាជ្ញាធរបាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេបានដកករណីស្លាប់ចំនួន ១០៨ ចេញពីចំនួនសរុបប្រកាសលើកមុន ព្រោះថាចំនួនខ្លះត្រូវបានបំប៉ោងដោយការរាប់មិនត្រឹមត្រូវ។

ចំណែកករណីឆ្លងជំងឺមានចំនួន ៥,០៩០ បន្ថែមទៀត ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសចិន ដែលធ្វើឱ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនដល់ ៦៣,៨៥១នាក់។ តួលេខដែលប្រកាសដោយខេត្តហ៊ូប៉ីកាលពីថ្ងៃព្រហស្បតិ៍ ដែលរាប់បញ្ចូលទាំងអ្នកជំងឺដែលមានរោគសញ្ញា សុទ្ធតែត្រូវបានរកឃើញដោយកាំរស្មីអ៊ិច។ គួរឱ្យដឹងដែរថា នៅក្រៅប្រទេសចិនពេលនេះមានករណីស្លាប់ចំនួន ៣ ដែលមាននៅក្នុងប្រទេសជប៉ុន ទីក្រុងហុងកុង និងហ្វីលីពីន៕

អត្ថបទ៖ លីដា

Share This Post: