- autoadmin
- អន្តរជាតិ
អង្គការសុខភាពពិភពលោកកាលពីថ្ងៃច័ន្ទបាននិយាយថា ការរីករាលដាលនៃ COVID-19 បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសចិន ប៉ុន្តែក៏បានព្រមានថា ការកើនឡើងនូវករណីនៅប្រទេសផ្សេងទៀតគឺគួរឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយប្រទេសទាំងអស់គួរតែត្រៀមសម្រាប់ការរីករាលពាសពេញពិភពលោក (Pandemic)។ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា កម្រិតឆ្លងខ្ពស់បំផុតនៅក្នុងប្រទេសចិនបានកើតឡើងនៅចន្លោះថ្ងៃទី២៣ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ហើយចំនួនករណីថ្មីៗបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីពេលនោះមក។ លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖ “វីរុសនេះអាចទប់ទល់បាន” ដោយកោតសរសើរប្រទេសចិន ដែលបានជួយទប់ស្កាត់កុំឱ្យមានការរីករាលដាលកាន់តែធំឡើង តាមរយៈការបិទទ្វារទីក្រុងដែលមិនធ្លាប់មានពីមុនមក និងការធ្វើចត្តាឡីស័កនៅចំណុចកណ្តាលនៃការផ្ទុះ។ ឆ្លើយតបនឹងសំណួរបានសួរថា តើវីរុសនេះមានសក្តានុពលរាតត្បាតពាសពេញពិភពលោកទេ? លោក Tedros Adhanom Ghebreyesus បានឆ្លើយថា៖ “ពិតណាស់បាទ! ប៉ុន្តែសម្រាប់ពេលនេះយើងមិនទាន់បានឃើញការរីករាលដាល មាននៅទូទាំងពិភពលោកនៅឡើយទេ”។
February 25, 2020 - អន្តរជាតិ
ករណីវីរុស COVID-19 ចំនួន ២ ត្រូវបានរាយការណ៍នៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ហើយអ្នកឆ្លងគឺជាជនជាតិថៃទាំង ២នាក់។ ករណីទី១ គឺជាស្ត្រី អាយុ ៣១ឆ្នាំ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Rajavithi ដោយគាត់បានធ្លាក់ខ្លួនមានជំងឺរលាកសួត។ លេខាធិការអចិន្រ្តៃយ៍ក្រសួងសុខាភិបាលសាធារណៈលោក Sukhum Karnchanapimai បាននិយាយថា សមាជិកគ្រួសាររបស់ស្ត្រីរងគ្រោះបានធ្វើដំណើរទៅប្រទេសចិននាពេលថ្មីៗនេះ។ ករណីទី២ គឺជាបុរស អាយុ ២៩ឆ្នាំ គាត់ជាអ្នកបើកបរតាក់ស៊ីដឹកភ្ញៀវចិន ហើយគាត់បានធ្លាក់ខ្លួនក្តៅខ្លួន និងមានការក្អក។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ។ គួរឱ្យដឹងដែរថា
February 25, 2020 - អន្តរជាតិ
មន្ទីរពេទ្យយោធាមួយមានមូលដ្ឋាននៅហាណូយ បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រុមគ្រូពេទ្យវះកាត់មកពីមន្ទីរពេទ្យយោធា ១០៨ បានធ្វើការវះកាត់ប្តូរដៃបានដោយជោគជ័យដំបូងគេបំផុតនៅលើពិភពលោក។ អ្នកជំងឺម្នាក់នោះឈ្មោះ Nguyen Van Vuong អាយុ ៣១ឆ្នាំ គាត់បានបាត់បង់ដៃឆ្វេងផ្នែកខាងចុង នៅក្នុងគ្រោះថ្នាក់ការងារមួយកាលពីឆ្នាំ២០១៦ ប៉ុន្តែ៤ឆ្នាំក្រោយមក អ្នកបរិច្ចាគរបស់គាត់ក៏បានបាត់បង់ដៃខាងស្តាំនៅក្នុងគ្រោះថ្នាក់ការងារធ្ងន់ធ្ងរមួយ ខណៈដៃឆ្វេងរបស់គាត់នៅអាចបរិច្ចាគបាន។ ដូច្នេះលោក Nguyen Van Vuong ក៏ទទួលបានការបរិច្ចាគនោះ ហើយប្រតិបត្តិការនេះបានធ្វើឡើងកាលពីខែមុន។ ការវះកាត់មានរយៈពេល ៨ម៉ោង ចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៦ ល្ងាច។ ក្រុមគ្រូពេទ្យត្រូវតភ្ជាប់សាច់ដុំចំនួន ៣៦ និងឆ្អឹងជិត ៤០ ។
February 25, 2020 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះ បានរាយការណ៍ពីការស្លាប់ទី៨ នៃអ្នកឆ្លងវីរុស COVID-19 និងអ្នកឆ្លងមាន ៦០ករណី បន្ថែមទៀត ដែលជាការកើនឡើងតិចតួចបំផុត ក្នុងរយៈពេល ៤ថ្ងៃ ចុងក្រោយនេះ។ ប្រទេសកូរ៉េមានករណីចំនួន ៨៩៣ករណី នេះបើយោងតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការត្រួតពិនិត្យនិងបង្ការជំងឺ (KCDC) ក្នុងការធ្វើបច្ចុប្បន្នភាពពេលព្រឹករបស់ខ្លួន។ ក្នុងរយៈពេលបីថ្ងៃមុននេះ KCDC បានរាយការណ៍ពីការកើនឡើងខ្ទង់រយរៀងរាល់ព្រឹក នៅពេលដែលការផ្ទុះឡើងបានកើតឡើងនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី១២ នៅលើពិភពលោក។ ក្នុងចំណោមករណីថ្មី មាន ១៦ករណី គឺស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុង Daegu ដែលជាកន្លែងព្រះវិហារ Shincheonji មានការផ្ទុះឡើងនូវវីរុស និង ៣៣នាក់
February 25, 2020 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលចិនបាននិយាយនៅថ្ងៃអង្គារនេះថា អ្នកជំងឺសរុបចំនួន ២៧,៣២៣នាក់ ដែលឆ្លងវីរុស COVID-19 ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយគិតត្រឹមថ្ងៃច័ន្ទ។ គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា កាលពីថ្ងៃច័ន្ទ មានមនុស្សចំនួន ២,៥៨៩នាក់ បានដើរចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយឡើងវិញ។ គិតត្រឹមល្ងាចថ្ងៃច័ន្ទមនុស្សសរុបចំនួន ២,៦៦៣នាក់ បានស្លាប់ដោយសារវីរុសនេះ ហើយ ៧៧,៦៥៨ករណី ត្រូវបានគេរាយការណ៍ថាឆ្លងវីរុស។ អាជ្ញាធរសុខាភិបាលចិនបាននិយាយថា មានករណីថ្មីចំនួន ៥០៨ កាលពីថ្ងៃច័ន្ទ ចេញពី ៣១ តំបន់តាមខេត្តនៅក្នុងចិនដីគោក ក្នុងនោះមាន ៤៩៩នាក់ មកពីខេត្តហ៊ូប៉ី។ គណៈកម្មការក៏បាននិយាយថា ករណីសង្ស័យថ្មីចំនួន ៥៣០ ផ្សេងទៀត ត្រូវបានគេរាយការណ៍កាលពីថ្ងៃច័ន្ទ។
February 25, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ លេខារដ្ឋាភិបាលលោក Mohd Zuki Ali បាននិយាយកាលពីថ្ងៃច័ន្ទថា ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Mahathir Mohamad ត្រូវបានទទួលយកជាផ្លូវការដោយព្រះមហាក្សត្ររបស់ប្រទេស។ លោកបាននិយាយថា ស្ដេចស៊ុលតង់ អាប់ឌុលឡាហ៍ ស៊ុលតង់ អាម៉ាដសាហ៍ (Abdullah Sultan Ahmad Shah) ដែលជាប្រមុខរដ្ឋនៃប្រទេសម៉ាឡេស៊ី ក៏បានតែងតាំងលោក Mahathir ឱ្យនៅធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន រហូតដល់មានអ្នកថ្មីអាចត្រូវបានតែងតាំងស្របតាមបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ។ លោក Mahathir ផ្ទាល់មិនបាននិយាយជាសាធារណៈទេ ចាប់តាំងពីការប្រកាសលាលែងរបស់លោក ហើយក៏មិនបានផ្តល់ហេតុផល ឬការពន្យល់ណាមួយចំពោះការធ្វើដូច្នេះដែរ។ មុននេះប្រធានគណបក្ស Parti Pribumi Bersatu
February 25, 2020 - អន្តរជាតិ
គិតត្រឹមថ្ងៃអង្គារចំនួនសរុបអ្នកឆ្លងវីរុស COVID-19 ដែលបានបញ្ជាក់នៅប្រទេសជប៉ុនមានចំនួន ៨៥១នាក់។ ក្នុងចំណោមនោះមាន ១៤៦នាក់ ជាអ្នកឆ្លងនៅប្រទេសជប៉ុន អ្នកទេសចរមកពីប្រទេសចិន និងកន្លែងផ្សេងទៀត។ តួលេខនេះរាប់បញ្ចូលទាំងមន្ត្រីក្រសួងសុខាភិបាលម្នាក់ និងមន្ត្រីចត្តាឡីស័កម្នាក់ ដែលបានចូលទៅតាមដានអ្នកនៅលើនាវា Diamond Princess ដែលត្រូវបានជប៉ុនដាក់ឱ្យនៅដោយឡែក។ ក្នុងចំណោមអ្នកដំណើរ និងនាវិកនៃនាវាទេសចរណ៍លើនាវា មានករណីចំនួន ៦៩១ ត្រូវបានបញ្ជាក់។ មួយផ្នែកទៀតគឺជាអ្នកឆ្លងវីរុសចំនួន ១៤នាក់ ក្នុងចំណោមអ្នកដែលត្រូវបានជម្លៀសចេញពីខេត្តហ៊ូប៉ីប្រទេសចិន តាមជើងហោះហើររបស់រដ្ឋាភិបាលជប៉ុន។ នៅក្រៅពីប្រទេសចិនដីគោកនិងជប៉ុន មានប្រជាជនសរុបចំនួន ១,៥២០នាក់ ចេញពី ៣៤ ប្រទេស និងដែនដី ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុស នេះបើយោងតាមការបូកសរុបដោយ NHK
February 25, 2020 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការកើនឡើងនូវវីរុស COVID-19 យ៉ាងលើសលុបនៅថ្ងៃច័ន្ទនេះ ដោយករណីថ្មីភាគច្រើននៅក្នុងទីក្រុង Daegu ភាគអាគ្នេយ៍ ជាកន្លែងដែលអាជ្ញាធរសុខាភិបាលកំពុងដាក់ការពិនិត្យយ៉ាងតឹងរឹង។ ករណីបន្ថែមចុងក្រោយចំនួន ២៣១ករណី បានធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ៨៣៣នាក់។ កាលពីថ្ងៃអាទិត្យនេះ មានបុរសអាយុ ៦២ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ Cheongdo ក្បែរ Daegu បានស្លាប់ដោយសារវីរុស ដែលនាំឱ្យចំនួនអ្នកស្លាប់របស់ប្រទេសនេះកើនដល់ ៧នាក់។ ប្រហែលជា ៦០% នៃករណីសរុបត្រូវបានភ្ជាប់ទៅនឹងព្រះវិហារ Shincheonji ដែលមានមូលដ្ឋាននៅ Daegu និង ១៥% នៅមន្ទីរពេទ្យ Daenam ក្នុងទីក្រុង Cheongdo ។
February 24, 2020 - អន្តរជាតិ
យោងតាមក្រសួងសុខាភិបាលជប៉ុនបានឱ្យដឹងថា អ្នកដំណើរទី៣ របស់នាវាយក្ស Diamond Princess បានស្លាប់ បន្ទាប់ពីត្រូវបានធ្វើចត្តាឡីស័កលើនាវា ដែលចតនៅយូកូហាម៉ាប្រទេសជប៉ុន។ ក្រសួងបានិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យថា អ្នកដំណើរម្នាក់នោះជាជនជាតិជប៉ុន អាយុ ៨០ឆ្នាំ បានស្លាប់ដោយសារជំងឺរលាកសួត។ ប៉ុន្តែយ៉ាងណាគេមិនបានបញ្ជាក់ថា អ្នកដំណើរនោះមានផ្ទុកវីរុស COVID ទេ ប៉ុន្តែគ្រាន់តែដឹងថាត្រូវបានគេព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីនាវាទេសចរណ៍បានឈប់ចតនៅជប៉ុន។ រំលឹកដែរថារោគសញ្ញានៃវីរុសរួមមាន៖ គ្រុនក្តៅ ក្អក ដង្ហើមខ្លី និងពិបាកដកដង្ហើម ហើយប្រសិនបើវីរុសកាន់តែធ្ងន់ធ្ងរវាអាចវិវត្តទៅជាជំងឺរលាកសួត ខ្សោយតំរងនោម រោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ ឬឈានដល់ការស្លាប់។ អ្នកដំណើរចំនួន ២នាក់ទៀត របស់ Diamond Princess ផ្សេងទៀតបានស្លាប់មុននេះ
February 24, 2020 - អន្តរជាតិ
បុរសខ្មែរម្នាក់ និងស្ត្រីថៃម្នាក់ត្រូវបានឃាត់ខ្លួន ខណៈអនីតិជនចំនួន ១៧នាក់ ដែលត្រូវបានគេជឿជាក់ថា ជាជនជាតិខ្មែរ និងវៀតណាមត្រូវបានគេជួយសង្គ្រោះ នៅក្នុងការវាយឆ្មក់ប្រឆាំងការជួញដូរមនុស្ស ដែលធ្វើឡើងនៅទីតាំងចំនួន ៤ ក្នុងតំបន់ផាតុង (Patong) នៃស្រុកក្រធូ (Krathu) កាលពីថ្ងៃអាទិត្យ។ បុរសនោះឈ្មោះថា ងូ ស៊ុន (Ngo Sun) អាយុ ៣៣ឆ្នាំ ជាជនជាតិខ្មែរ និងឈ្មោះ ស៊ូផាតត្រា ចារឺនស៊ុក អាយុ ២២ឆ្នាំ ជាជនជាតិថៃ ត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស និងធ្វើពលកម្មលើកុមារដោយបង្ខំ។ ប្រភពបាននិយាយថា អនីតិជនត្រូវបានគេនាំយកទៅភូកេត ហើយអាជ្ញាធរនឹងត្រួតពិនិត្យពួកគេ
February 24, 2020









