autoadmin
  • អន្តរជាតិ

    សារព័ត៌មាន Daily Mail បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ប៉ុន្មានសប្ដាហ៍ទៀត យើងនឹងមានវ៉ាក់សាំងសម្រាប់វីរុស COVID-19 ដែលបង្កើតដោយអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែល។ យោងតាមរដ្ឋមន្រ្តីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Ofir Akunis បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលកំពុងស្ថិតក្នុងការបង្កើតវ៉ាក់សាំងដំបូងប្រឆាំងនឹងមេរោគឆ្លងថ្មីនេះ។ បើទាំងនេះរលូនតាមការគ្រោងទុក វ៉ាក់សាំងនេះអាចត្រៀមខ្លួនរួចរាល់ក្នុងរយៈពេលពីរបីសប្តាហ៍ ហើយអាចមានលក់បានក្នុងរយៈពេល ៩០ថ្ងៃ។ លោក Akunis បានថ្លែងថា៖ «សូមអបអរសាទរដល់វិទ្យាស្ថាន MIGAL [វិទ្យាស្ថានស្រាវជ្រាវកាលីឡេ] ចំពោះការរកឃើញដ៏អស្ចារ្យនេះ។ ខ្ញុំមានទំនុកចិត្តថា នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័សបន្ថែមទៀត ដែលអាចឱ្យយើងផ្តល់នូវការឆ្លើយតបជាចាំបាច់ ចំពោះការគម្រាមកំហែងពិភពលោកដោយវីរុស COVID-19»។ ក្នុងរយៈពេល ៤ឆ្នាំ កន្លងមកនេះ

    February 29, 2020
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក WHO បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា មេរោគ Covid-19 គឺជាក្តីកង្វល់របស់ពិភពលោកទាំងមូល ហើយអង្គការមួយនេះថែមទាំងបានប្តូរការវាយតម្លៃកម្រិតនៃការរាតត្បាតមេរោគមួយនេះពីកម្រិត “ខ្ពស់” ទៅកាន់កម្រិត “ខ្ពស់បំផុត” ទៀតផង។ សេចក្តីថ្លែងការណ៍បានធ្វើឡើងភ្លាមៗ ក្រោយមេរោគ Covid-19 បានរីករាលដាលយ៉ាងឆាប់រហ័សអំពីតំបន់អាស៊ី ទៅកាន់តំបន់អឺរ៉ុប មជ្ឈឹមបូព៌ា អាម៉េរិក និងបានឆ្លងទៅដល់អាហ្រ្វិកទៀតផង បើគិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ។ ព័ត៌មានចុងក្រោយបានបង្ហាញថា កូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់ គឺជាប្រទេសដែលមានអ្នកឆ្លងមេរោគ Covid-19 ច្រើនបំផុតនៅក្រៅទឹកដីចិន ដោយត្រឹមតែមួយថ្ងៃម្សិលមិញសោះក្នុង ៣ ប្រទេសនេះមានករណីឆ្លងថ្មីរហូតដល់ ៣ ៥០០ ករណីឯណោះ។ ទន្ទឹមគ្នានេះផងដែរប្រទេសនៅតំបន់អាហ្រិ្វកគឺ

    February 29, 2020
  • អន្តរជាតិ

    បុរសខ្មែរអាម៉េរិកកាំងម្នាក់ទីបំផុតទៅបានត្រលប់ទៅរស់នៅជួបជុំគ្រួសារនៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាម៉េរិកវិញហើយ ក្រោយរូបគាត់ត្រូវរដ្ឋាភិបាលអាម៉េរិកសម្រេចធ្វើការនិរទេសចេញពីទឹកដីអាម៉េរិកជិត ២ ឆ្នាំមកហើយ។ បុរសខ្មែរអាម៉េរិកកាំងរូបនេះមានឈ្មោះថា ធី ជា (Thy Chea) បានទៅរស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៨១ ម្ល៉េះ ពោលគឺរូបគាត់ជាជនភៀសខ្លួនក្នុងសម័យខ្មែរក្រហម។ នៅក្នុងឆ្នាំ ១៩៩៩ លោក ធី ជា បានរងនូវការចោទប្រកាន់មួយជុំវិញករណី “គំរាមគំហែងអ្នកដទៃនិងមានបំណងចង់ប្រព្រឹត្តិបទឧក្រិដ្ឋ” ហើយរូបលោកត្រូវជាប់គុករយៈពេល ៣ ខែផងដែរ។ បន្ថែមពីការជាប់គុកលោក ធី ជា ក៏ត្រូវប្រឈមនឹងការនិរទេសខ្លួនចេញពីទឹកអាម៉េរិកទៀតផង។ យ៉ាងណាក្តី ការអនុវត្តទោសនៃការនិរទេសខ្លួនត្រូវបានពន្យាពេលជាបន្តបន្ទាប់ ដោយផ្អែកទៅលើកិច្ចព្រមព្រាងរវាងប្រទេសទាំងពីរកម្ពុជា-អាម៉េរិក មានការប្រែប្រួលជាបន្តបន្ទាប់ និងជាច្រើនដងដែរ។

    February 29, 2020
  • អន្តរជាតិ

    កូរ៉េខាងត្បូងបានបញ្ជាក់ពីករណីអ្នកឆ្លង Novel coronavirus (COVID-19) សរុបចំនួន ៥៧១ គិតត្រឹមថ្ងៃសុក្រតែមួយ នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺរបស់កូរ៉េខាងត្បូង។ ករណីចំនួន ៥៧១ ត្រូវបានបញ្ជាក់សរុបនៅរសៀលថ្ងៃសុក្រ ពោលគឺ ២៥៦ករណី ត្រូវបានប្រកាសនៅពេលព្រឹក និង ៣១៥ករណី សម្រាប់ពេលល្ងាចថ្ងៃសុក្រនេះ។ ចំនួននេះបានធ្វើឱ្យចំនួនសរុបក្នុងប្រទេសកើនដល់ ២,៣៣៧ករណី ដែលជាការផ្ទុះឡើងធំបំផុតនៅក្រៅប្រទេសចិនដីគោក។ ចំនួនករណីដែលបានរាយការណ៍នៅថ្ងៃសុក្រ គឺខ្ពស់ជាងថ្ងៃព្រហស្បតិ៍រហូតដល់ ៦៧ករណី ដោយមានការបញ្ជាក់ចំនួន ៥០៥ករណី។ តួលេខចុងក្រោយរួមមានបុគ្គលិកយោធាម្នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនករណីដែលបានបញ្ជាក់លើយោធាកូរ៉េខាងត្បូងកើនដល់ ២៦នាក់។ មិនមានសេចក្តីរាយការណ៍ពីការស្លាប់ថ្មីនៅថ្ងៃសុក្រនេះទេ ដូច្នេះចំនួនអ្នកស្លាប់ជាតិនៅតែមាន១៣នាក់។ ក្នុងចំណោមករណីថ្មីចំនួន ៥៧១ករណី មានអ្នកឆ្លងចំនួន ៤៤៧នាក់

    February 28, 2020
  • អន្តរជាតិ

    បុរសជនជាតិថៃម្នាក់អាយុ ២៥ឆ្នាំ ដែលជាអ្នកដឹកនាំជនជាតិថៃនៅក្នុងដំណើរទេសចរណ៍ទៅកាន់ប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ជាក់ថាបានឆ្លងវីរុស COVID-19 ហើយនេះគឺជាករណីទី៤១ របស់ប្រទេសថៃ។ លេខាធិការអចិន្រ្តៃយ៍ក្រសួងសុខាភិបាលវេជ្ជបណ្ឌិត Sukhum Karnchanapimai បាននិយាយនៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈនេះថា បុរសនោះបានចាប់ផ្តើមបង្ហាញរោគសញ្ញាកាលពីថ្ងៃច័ន្ទ ហើយត្រូវបានគេដាក់ឱ្យនៅដាច់ពីគេ តាំងតែពីគាត់ទៅសម្រាកនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradu នៅទីក្រុង Nonthaburi ។ ក្រុមមន្ត្រីបានជម្រុញឱ្យអ្នករាល់គ្នាដែលជាអ្នកដំណើរក្នុងជើងហោះហើរតែមួយជាមួយបុរសនោះមកធ្វើការពិនិត្យទាំងអស់។ ប្រទេសថៃបានរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ៤១នាក់ ដែលមាន ២៨នាក់បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ និង ១៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត Sukhum ក៏បានបញ្ជាក់ជាថ្មីដែរថា

    February 28, 2020
  • អន្តរជាតិ

    អ្នកដំណើរម្នាក់ដែលបានទៅទស្សនាអ៊ីរ៉ង់នាពេលថ្មីៗនេះ បានក្លាយជាករណីឆ្លងវីរុស COVID-19 ដំបូងគេនៅប្រទេសនូវែលសេឡង់។ នាយករដ្ឋមន្រ្តីអ្នកស្រី Jacinda Ardern បានបញ្ជាក់ពីព័ត៌មាននេះ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅស៊ីដនីនៅថ្ងៃនេះផ្ទាល់។ អ្នកឆ្លងមានអាយុ ៦០ឆ្នាំ ហើយបានមកដល់ប្រទេសនូវែលហ្សេឡង់វិញកាលពីថ្ងៃពុធ តាមជើងហោះហើរ Emirates លេខ EK450 ពីតេអេរ៉ង់ឆ្លងកាត់កោះបាលី។ អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា៖ “អ្នកឆ្លងនោះបានមកដល់ទីក្រុង Auckland នៅថ្ងៃទី២៦ ខែកុម្ភះ ហើយបានធ្វើដំណើរតាមរថយន្តឯកជនទៅផ្ទះ”។ ក្រសួងបន្ថែមថា៖ “ក្រុមគ្រួសាររបស់គាត់មានការព្រួយបារម្ភអំពីស្ថានភាពរបស់ពួកគេ ហើយបានទូរស័ព្ទរកសេវាសុខភាព”។ ពួកគេត្រូវបានគេណែនាំឱ្យតាមដានផ្នែកវេជ្ជសាស្ត្រ និងមកកាន់មន្ទីរពេទ្យទីក្រុង Auckland នៅថ្ងៃដដែលនោះ។ ពួកគេទាំងអស់បានពាក់ម៉ាស់នៅពេលមកដល់ប្រទេសវិញ ហើយជាលទ្ធផលនៃរោគសញ្ញា និងប្រវត្តិធ្វើដំណើរ ពួកគេម្នាក់ៗត្រូវបានធ្វើតេស្ត។

    February 28, 2020
  • អន្តរជាតិ

    ចិន៖ ប្រទេសជាច្រើននៅតំបន់អាហ្វ្រិកខាងកើត អាស៊ីខាងត្បូង និងមជ្ឈឹមបូព៌ាសុទ្ធតែទទួលរងនូវបញ្ហាដូចគ្នាមួយ គឺមានសត្វកណ្ដូបរាប់លានក្បាលចុះមកស៊ីផលដំណាំរបស់ប្រជាកសិករខ្ទេចខ្ទីគ្មានសល់ រហូតធ្វើឲ្យប្រទេសទាំងនោះត្រូវប្រឈមនឹងបញ្ហាខ្វះស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋទៀតផង។ ប៉ាគីស្ថានគឺជាប្រទេសចុងក្រោយមួយនៅអាស៊ី ដែលទើបកើតមានបញ្ហាដូចរៀបរាប់ខាងលើនេះ ហើយបញ្ហាក៏កំពុងបន្តឈានទៅដល់តំបន់មួយនៅក្នុងប្រទេសចិនផងដែរ គឺតំបន់ជាប់ព្រំដែនចិន-ប៉ាគីស្ថាន។ ឆ្លើយតបនឹងបញ្ហាមួយនេះ អាជ្ញាធរចិនបានសម្រេចដាក់ពង្រាយសត្វទាចំនួន ១០០ ០០០ ក្បាល ដើម្បីឲ្យជួយស៊ីសត្វកណ្តូបដែលចុះមកស៊ីផលដំណាំផ្សេងៗ។ បើតាមលោក Lu Lizhi ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មចិនបានឲ្យដឹងថា ជាមធ្យមសត្វទាមួយក្បាលអាចស៊ីសត្វកណ្ដូបរហូតដល់ ២០០ ក្បាលក្នុងមួយថ្ងៃ ដូចនេះក្រុមសត្វទានឹងជួយប្រឆាំងនឹងក្រុមសត្វកណ្តូបបានយ៉ាងមានប្រសិទ្ធភាព។ លោក Lu Lizhi ដែលជារកឃើញវិធីខាងលើនេះបានបញ្ជាក់ថា ចិនគ្រោងនឹងបញ្ជូនសត្វទារាប់ម៉ឺនក្បាលទៅកាន់ប្រទេសប៉ាគីស្ថានដើម្បីឲ្យជួយស៊ីសត្វកណ្ដូបនៅទីនោះផងដែរ៕ “Duck troops” gather at the

    February 28, 2020
  • អន្តរជាតិ

    អ្នកស្រី Masoumeh Ebtekar អនុប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការស្ត្រីនិងគ្រួសារ គឺជាមន្រ្តីរដ្ឋាភិបាលអ៊ីរ៉ង់ថ្មីចុងក្រោយដែលបានឆ្លងវីរុស COVID-19 ។ គិតមកទល់ពេលនេះយ៉ាងហោចណាស់មានមន្ត្រីអ៊ីរ៉ង់ ៧នាក់ បានធ្វើតេស្តវិជ្ជមានជាមួយវីរុសនេះ។ គួរឱ្យដឹងដែរថា អ្នកស្រី Ebtekar គឺជាស្ត្រីដែលមានឋានៈខ្ពង់ខ្ពស់បំផុតនៅក្នុងរដ្ឋាភិបាលអ៊ីរ៉ង់ ហើយឥឡូវនេះត្រូវបានគេដាក់ឱ្យធ្វើចត្តាឡីស័កដោយឡែក។ គាត់ត្រូវបានគេឃើញមានវត្តមាននៅក្នុងការប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃពុធ ដោយអង្គុយចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីប្រធានាធិបតីលោក Hassan Rouhani ។ មន្ត្រីដែលបានឆ្លងវីរុស COVID-19 ផ្សេងទៀតរួមមាន៖ – លោក Iraj Harirchim អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល។ – លោក Mojtaba Zolnour សមាជិកសភាមកពីទីក្រុង Qom

    February 28, 2020
  • អន្តរជាតិ

    រដ្ឋាភិបាលហុងកុងបានឱ្យដឹងកាលពីថ្ងៃសុក្រថា សត្វឆ្កែមួយក្បាលបានតេស្ដ បង្ហាញលទ្ធផល «វិជ្ជមានបន្ដិចបន្ដួច» ជាមួយវីរុស COVID-19 ខណៈម្ចាស់របស់វាក៏ជាអ្នកឆ្លងវីរុសនេះ។ នាយកដ្ឋានកសិកម្មនិងជលផល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សត្វឆ្កែនេះមានលទ្ធផលធ្វើតេស្តវិជ្ជមានជាមួយវីរុសបន្ដិចបន្ដួច ហើយលទ្ធផលនេះកំពុងត្រូវបានសិក្សាបន្ដថា តើសត្វឆ្កែមួយក្បាលនេះពិតជាឆ្លងវីរុសមែន ឬគ្រាន់តែដោយសារវារស់នៅក្នុងបរិស្ថានមានវីរុស ដែលធ្វើឱ្យវីរុសទំនៅលើមាត់ និងច្រមុះរបស់វា។ គួរឱ្យដឹងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសនេះ យើងនៅមិនទាន់បានដឹងច្បាស់ថា តើវីរុសនេះវាឆ្លងតាមរយៈអ្វី? ហើយក៏មានការលើកឡើងខុសៗគ្នាពីក្រុមអ្នកសិក្សាស្រាវជ្រាវ។ អ្នកស្រាវជ្រាវខ្លះគិតថា វាបានចម្លងទៅឱ្យមនុស្សដោយសត្វប្រចៀវ ទៅតាមវិធីជាច្រើន ប៉ុន្តែមន្ទីរកសិកម្មហុងកុងបាននិយាយថា វាមិនមានភស្តុតាងដែលថាសត្វចិញ្ចឹមអាចឆ្លង ឬជាប្រភពនៃការបង្ករោគដល់មនុស្សនោះទេ។ ប្រសិនបើមានការបញ្ជាក់ចំពោះឆ្កែមួយក្បាលនេះ វានឹងក្លាយជាករណីដំបូងដែលសត្វចិញ្ចឹមបានឆ្លងវីរុសនេះ ចំពេលមានការផ្ទុះឡើងជាសកល ដែលឥឡូវនេះបានឆ្លងដល់មនុស្សជាង ៨២,០០០នាក់ ហើយបានសម្លាប់មនុស្សជាង ២,៨០០នាក់ នៅចិនដីគោក

    February 28, 2020
  • អន្តរជាតិ

    សិង្ហបុរី៖ សារព័ត៌មាន Channelnewsasia បានរាយការណ៍ថា សិង្ហបុរីមានករណីអ្នកឆ្លងមេរោគ Covid-19 ថ្មីចំនួន ៣ករណីបន្ថែមទៀត ក្នុងនោះមានទាំងក្មេងអាយុ ១២ម្នាក់ផង បើគិតត្រឹមព្រឹកថ្ងៃនេះ។ បើតាមក្រសួងសុខាភិបាលសឹង្ហបុរីបានឲ្យដឹងថា ក្មេងអាយុ ១២ ឆ្នាំនោះគឺជាសិស្សរៀននៅក្នុងវិទ្យាស្ថាន Raffles ប៉ុន្តែការរកឃើញថា សិស្សរូបនេះមានផ្ទុកមេរោគគឺមិនមែនក្នុងអំឡុងពេលដែលរូបគេនៅសាលារៀននោះទេ។ ​ យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលសិង្ហបុរីបានអំពាវថា ប្រសិនបើមានមិត្តរួមថ្នាក់ណាបានចេញក្រៅដើរលេង ឬចេញទៅលេងកីឡាផ្សេងៗជាមួយនឹងសិស្ស ដែលឆ្លងមេរោគខាងលើនេះ ពួកគេគួរតែមកពិនិត្យឈាមរកមេរោគដើម្បីឲ្យដឹងច្បាស់ថា បានឆ្លងមេរោគឬអត់។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះសិង្ហបុរីមានអ្នកឆ្លងមេរោគ COVID-19​ សរុបចំនួន ៩៦ ករណី អ្នកដែលត្រូវបានគេព្យាបាលឲ្យជាសះស្បើយចំនួន ៦៦ ករណី

    February 28, 2020