- autoadmin
- អន្តរជាតិ
កាសែតឡាវដុងទើបតែបានចុះផ្សាយព័ត៌មានចុងក្រោយមុននេះបន្តិច ទាក់ទងនឹងចំនួនម៉ាស់គេប្រើប្រាស់រួចជាច្រើនគំនរ ដែលត្រូវបានគេប្រមូលផ្តុំនៅឯផ្ទះមួយ នៅភាគនិរតីទីក្រុងហូជីមិញ ប្រទេសវៀតណាម។ បន្ទាប់ពីទទួលបានដំណឹងតាមរយៈការចុះផ្សាយរបស់ កាសែតឡាវដុង អាជ្ញាធរមូលដ្ឋានក៏បានចុះទៅរឹបអូសដល់ទីតាំងប្រមូលទិញម៉ាស់ប្រើប្រាស់រួចនោះ ដែលមានអាស័យដ្ឋាននៅក្រុមទី១២ ឃុំ Vinh Loc B សង្កាត់ Binh Chanh។ ចំនួនម៉ាស់ដែលអាជ្ញាធររឹបអូសបាន មានទម្ងន់រហូតដល់ទៅ ៧៨០គីឡូក្រាម ជាកម្មសិទ្ធិរបស់ឈ្មួញទិញឈ្មោះ Sỹ Nhộc Pẩu ដែលរកស៊ីគ្មានច្បាប់អនុញ្ញាតនោះទេ។ ទោះយ៉ាងណាអ្នកបរិស្ថានម្នាក់បានរាយការណ៍ថា ដើមឡើយទម្ងន់ដំបូងដែលគេរកឃើញគឺលើសពី ២តោន ប៉ុន្តែដោយមានបរិមាណច្រើន និងមានភាពកខ្វក់ អ្នកបរិស្ថានបាននាំវាទៅរោងចក្រប្រព្រឹត្តកម្មកាកសំណល់នៅដុងណៃដើម្បីដោះស្រាយ។ យោងតាមរបាយការណ៍របស់កាសែតឡាវដុងបញ្ជាក់ថា ចំនួនម៉ាស់ទាំងនេះត្រូវបានរក្សាទុកនៅក្នុងបាវធំតូចជាច្រើន។ ក្នុងចំណោមនោះមានម៉ាស់ខ្លះមានស្នាមប្រឡាក់ ស្នាមជ្រួញ
March 2, 2020 - អន្តរជាតិ
អាមេរិក៖ អាជ្ញាធរសុខាភិបាលប្រចាំទីក្រុងវ៉ាស៊ីនតោន សហដ្ឋអាមេរិកកាលពីព្រឹកមិញនេះបានរាយការណ៍ថា មានករណីអ្នកស្លាប់ដោយវីរុសកូរ៉ូណាថ្មី COVID-19 កើតមាន ១ករណីបន្ថែមទៀត ធ្វើឲ្យក្រុងវ៉ាស៊ីនតោនមានអ្នកស្លាប់សរុបចំនួន ២ ករណី។ ចំណែកឯអាជ្ញាធរសុខាភិបាលប្រចាំក្រុងញូវយ៉កវិញក៏បានរាយការណ៍ថា មានករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ទីមួយកើតមាននៅក្នុងដែនដីរបស់ខ្លួនផងដែរ។ គួររម្លឹកថា គិតមកទល់នឹងពេលនេះអាមេរិកមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 សរុបចំនួន ៨៤ ករណី និងស្លាប់ ២ករណីផងដែរ។ ការកើនឡើងនូវចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 នៅអាមេរិកបានកំពុងតែផ្តល់ក្តីបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាល រហូតដល់ប្រទេសមហាអំណាចមួយនេះត្រូវលុបចោលកិច្ចប្រជុំរវាងលោកប្រធានាធីបតី ដូណល់ត្រាំជាមួយនឹងក្រុមមេដឹកនាំនៅតំបន់អាស៊ានដែលគ្រោងនៅរៀបចំនៅពាក់កណ្តាលខែមីនា ក្នុងក្រុងឡាសវេហ្គាសសហរដ្ឋអាម៉េរិកទៀតផង។ តុល្យការចុងក្រោយនៃមេរោគ Covid-19 បានបង្ហាញថា មេរោគមួយនេះបានធ្វើដំណើរទៅដល់ ៦៦ ប្រទេសនៅជុំវិញពិភពលោក
March 2, 2020 - អន្តរជាតិ
រូបភាពពីផ្កាយរណបរបស់ទីភ្នាក់ងារណាសាបានបង្ហាញថា ការបំពុលបរិស្ថាននៅប្រទេសចិនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារវីរុស COVID-19 ។ ផែនទីណាសាបង្ហាញពីកម្រិតធ្លាក់ចុះនៃអាសូតឌីអុកស៊ីតនៅក្នុងប្រទេសចិន ហើយវាកើតឡើងចំពេលមានការធ្លាក់ចុះសកម្មភាពរោងចក្រនៅចិន ខណៈដែលអ្នកផលិតទាំងនោះបិទទ្វារដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស។ ក្រុមអ្នកវិទ្យាសាស្ត្រណាសាបាននិយាយថា ការកាត់បន្ថយកម្រិតអាសូតឌីអុកស៊ីត ដែលជាឧស្ម័នបញ្ចេញពីយានយន្ត និងរោងចក្រឧស្សាហកម្ម បានលេចចេញជាដំបូងនៅទីក្រុង Wuhan (ទីក្រុងប្រភពផ្ទុះឡើង) ប៉ុន្តែបន្ទាប់មកបានកាត់បន្ថយបានពេញប្រទេស។ ភ្នាក់ងារណាសាក៏បានប្រៀបធៀបរយៈពេលពីរខែដំបូងនៃឆ្នាំ២០១៩ ជាមួយនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០នេះផងដែរ ហើយលទ្ធផលគឺពិតជាគួរឱ្យភ្ញាក់ផ្អើល។ ទីភ្នាក់ងារអវកាសណាសាបានកត់សម្គាល់ថា ការថយចុះកម្រិតនៃការបំពុលបរិយាកាស កើតឡើងស្របពេលជាមួយនឹងការដាក់កម្រិតលើសកម្មភាពដឹកជញ្ជូន និងសកម្មភាពអាជីវកម្ម ហើយនៅពេលដែលមនុស្សរាប់លាននាក់ត្រូវបានគេដាក់ឱ្យធ្វើចត្តាឡីស័ក។ អ្នកនាំពាក្យណាសាបានឱ្យដឹងថា នេះគឺជាលើកទីមួយហើយដែលឃើញការធ្លាក់ចុះនៃការបំពុលបរិយាកាសយ៉ាងខ្លាំងលើតំបន់ដ៏ធំបែបនេះ។ ពួកគេធ្លាប់សង្កេតឃើញមានការធ្លាក់ចុះនៃកម្រិតអាសូតឌីអុកស៊ីតក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ២០០៨ ប៉ុន្តែការថយចុះនាពេលនេះគឺសន្សឹមៗជាង៕ អត្ថបទ៖ លីដា ប្រភព៖ BBC
March 2, 2020 - អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បាននិយាយកាលពីថ្ងៃចន្ទនេះថា មានជនជាតិឥណ្ឌូនេស៊ីពីរនាក់ បានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 បន្ទាប់ពីបានទាក់ទងជាមួយជនជាតិជប៉ុនម្នាក់ដែលឆ្លងជំងឺនេះ។ អ្នកទាំង២ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅហ្សាកាតា។ ប្រធានាធិបតីលោក វីដូដូ បានប្រាប់អ្នកយកព័ត៌មាន នៅឯវិមានប្រធានាធិបតីក្នុងរដ្ឋធានីរបស់ប្រទេសនៅថ្ងៃនេះ។ ប្រធានាធិបតីបាននិយាយថា អ្នកឆ្លងគឺជាស្ត្រីអាយុ ៦៤ឆ្នាំ និងកូនស្រីអាយុ ៣១ឆ្នាំរបស់គាត់ ហើយពួកគេបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីបានទាក់ទងជាមួយជនជាតិជប៉ុនម្នាក់ ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែបានមកកម្សាន្តនៅឥណ្ឌូណេស៊ី ហើយក៏តេស្ដវិជ្ជមានពេលត្រឡប់ទៅវិញ។ ប្រភពបាននិយាយថា ក្រុមគ្រូពេទ្យឥណ្ឌូនេស៊ីបានតាមដានចលនារបស់អ្នកទេសចរជប៉ុននោះ មុនពេលរកឃើញករណីទាំងនេះ។ ហើយពេលនេះម្ដាយកូនទាំង ២ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យជំងឺឆ្លង Sulianti Saroso ៕
March 2, 2020 - អន្តរជាតិ
អ៊ីតាលី៖ កីឡាករបាល់ទាត់អាជីពនៅក្នុងប្រទេសអ៊ីតាលីចំនួន ៣ នាក់ត្រូវបានគេពិនិត្យរកឃើញថា បានឆ្លងវីរុសកូរ៉ូណាថ្មី COVID-19។ ជនរងគ្រោះទាំង ៣រូបនេះគឺជាសមាជិកនៅក្នុងក្លឹបបាល់ទាត់ US Pianese ដែលកំពុងតែលេងនៅក្របខណ្ឌបាល់ទាត់កម្រិត ៣ ឬ Italy Serie C។ ក្រៅតែពីមានកីឡាករបាល់ទាត់ក៏មានដែរបុគ្គលិកម្នាក់ទៀត ដែលបម្រើការងារជាជំនួយការនៅក្នុងក្លឹបបាល់ទាត់មួយនេះ បានឆ្លងនូវវីរុសកូរ៉ូណាថ្មី COVID-19 ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន DailyMail។ បច្ចុប្បន្នជនរងគ្រោះទាំង ៤ នាក់កំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីទទួលបានការព្យាបាល ខណៈក្លឹបបាល់ទាត់ទាំងមូលនៅដំណើរការជាធម្មតា តែមានការតាមដាន និងពិនិត្យសុខភាព គ្រប់សមាជិកទាំងអស់ញឹកញាប់ និងតឹងរឹងជាងធម្មតា។ គួរជម្រាបជូនថា ការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី
March 2, 2020 - អន្តរជាតិ
មន្ត្រីសុខាភិបាលថៃជាន់ខ្ពស់មួយរូបបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសថៃមានករណីឆ្លងវីរុស COVID-19 ថ្មីមួយទៀត ដែលនាំឱ្យចំនួនករណីបែបនេះនៅក្នុងប្រទេសកើនដល់ ៤៣ ចាប់តាំងពីខែមករា ដើមឆ្នាំ២០២០។ លេខាធិការអចិន្រ្តៃយ៍នៃក្រសួងសុខាភិបាលលោក Sukhum Kanchanaphimai បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ករណីថ្មីនេះគឺជាស្ត្រីជនជាតិថៃ អាយុ ២២ឆ្នាំ ដែលធ្វើការជាមួយអ្នកឆ្លងជនជាតិថៃម្នាក់ទៀត ដែលគាត់ជាអ្នកបើកតាក់ស៊ីឱ្យភ្ញៀវទេសចរបរទេស។ រហូតមកដល់ពេលនេះអ្នកឆ្លងវីរុស COVID-19 នៅប្រទេសថៃចំនួន ៣១នាក់ បានជាសះស្បើយ ហើយបានវិលត្រឡប់ទៅផ្ទះវិញហើយ ចំណែក ១១នាក់ទៀត កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះថៃបានប្រកាសពីករណីស្លាប់ដំបូងនៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែប្រភពក្នុងស្រុកបានឱ្យដឹងថាបុរសនោះមានជំងឺគ្រុនឈាម មុនពេលដែលគាត់ឆ្លងវីរុស COVID-19 ៕ អត្ថបទ៖ លីដា
March 2, 2020 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមាន ៤៧៦ករណី បន្ថែមទៀត នៃវីរុស COVID-19 នៅថ្ងៃច័ន្ទនេះ ដែលនាំឱ្យមានការឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ៤,២១២នាក់។ គិតត្រឹមក្នុងភាគខាងត្បូងទីក្រុង Daegu តែមួយ មានករណីដល់ទៅ ៣,០៨១ ដែលជាចំនួនច្រើនបំផុត ហើយភាគច្រើនមានទំនាក់ទំនងជាមួយព្រះវិហារ Shincheonji ។ អ្នកឆ្លងវីរុសថ្មីចំនួន ៤នាក់ ត្រូវបានគេរាយការណ៍ពីក្នុងទីក្រុងសេអ៊ូល ដោយបង្កើនចំនួនសរុបនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះកើនដល់ ៩១ ហើយចំនួនអ្នកស្លាប់នៅក្នុងប្រទេសឥឡូវនេះមានចំនួន ២២នាក់។ មនុស្សជាង ១០០,០០០នាក់ ត្រូវបានគេធ្វើតេស្តរកវីរុស ហើយក្នុងនោះមានប្រហែល ៣៤,០០០នាក់ នៅកំពុងរង់ចាំលទ្ធផល៕ អត្ថបទ៖ លីដា
March 2, 2020 - អន្តរជាតិ
នាវាទេសចរណ៍មួយគ្រឿងដែលដឹកអ្នកដំណើរ ២,០០០នាក់ ត្រូវបានស្វាគមន៍ដោយក្រុមបាតុករ បូករួមទាំងការគប់ដុំថ្ម និងស្រែកដាក់ក្រុមនាវិក នៅពេលនាវានោះព្យាយាមចូលចតនៅកោះ Réunion (សាធារណរដ្ឋបារាំង) ដោយសារតែពួកគេគិតថានាវានេះឆ្លងវីរុស COVID-19 ។ នៅក្នុងហេតុការណ៍នោះប៉ូលីសបានបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបញ្ចប់ការប៉ះទង្គិចដ៏អាក្រក់នោះ ក៏ព្រោះតែប្រជាជនក្នុងស្រុកចំនួន ៣០នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅពេលដែលនាវា Sun Princess ព្យាយាមចូលចតនៅថ្ងៃទី១ ខែមីនា។ ក្រុមអ្នកតវ៉ាមានការព្រួយបារម្ភថា មនុស្សនៅលើនាវាអាចមានផ្ទុកវីរុស បន្ទាប់ពីនាវានេះបានចូលចតនៅប្រទេសថៃកាលពីដើមខែកុម្ភៈ។ ក្រុមបាតុករបានបដិសេធមិនអនុញ្ញាតឱ្យអ្នកដំណើរ ដែលភាគច្រើនមកពីអូស្ត្រាលី និងនូវែលហ្សេឡង់ បានចុះចតនៅលើកោះរបស់ពួកគេនោះទេ ហើយបានគប់សំបកដប និងថ្មដាក់សន្តិសុខ ដែលព្យាយាមនាំមនុស្សចុះពីលើនាវា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអះអាងថា អ្នកផ្សេងទៀតបានដុតធុងសំរាម និងបិទផ្លូវ មុនពេលពួកគេត្រូវបានបញ្ឈប់ដោយប៉ូលីសប្រដាប់អាវុធ
March 2, 2020 - អន្តរជាតិ
អាមេរិក៖ ខណៈដែលមនុស្សស្ទើរតែពេញពិភពលោកគិតថា ការពាក់ម៉ាស់គឺជាវិធីការពារខ្លួនពីការចម្លងវីរុសកូរ៉ូណា COVID-19 នោះ លោកស្រីវេជ្ជបណ្ឌិត Eli Perencevich អ្នកឯកទេសផ្នែកជំងឺឆ្លង និងជាសាស្ត្រាចារ្យប្រចាំនៅក្នុងសាលកវិទ្យាល័យសុខាភិបាលរបស់អាមេរិក (University of Iowa’s College of Medicine) បានអះអាងថា លោកអ្នកមិនចាំបាច់ត្រូវពាក់ម៉ាស់នោះទេដើម្បីការពារខ្លួនពីវីរុសកូរ៉ូណា COVID-19 នេះបើយោងតាមការចុះផ្សារពីសារព័ត៌មាន FORBES។ លោកស្រីវេជ្ជបណ្ឌិត Eli Perencevich បានពន្យល់ថា វីរុសកូរ៉ូណា COVID-19 មិនមែនចម្លងតាមខ្យល់នោះទេ តែវាចម្លងតាមរយៈដំណក់ទឹក (ទឹកមាត់របស់ជនរងគ្រោះ ឬដំណក់ទឹកមានផ្ទុកមេរោគក្នុងបរិមាណច្រើន) ដូចនេះការពាក់ម៉ាស់ធម្មតា (Surgical Mask)
March 2, 2020 - អន្តរជាតិ
វីរុស COVID-19 នៅតែរីករាលដាលពាសពេញពិភពលោក ទោះបីជាមានការខិតខំដើម្បីទប់ស្កាត់វាក៏ដោយ។ តួយ៉ាងកូរ៉េខាងត្បូងជាប្រទេសមួយដែលរងគ្រោះខ្លាំងជាងគេបំផុត ដោយកាលពីថ្ងៃអាទិត្យប្រទេសនេះវាបានរកឃើញករណីថ្មីចំនួន ៦០០ បន្ថែមទៀត ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ជាង ៣,៧០០។ ចំនួនអ្នកស្លាប់ពេលនេះមានដល់ ១៨នាក់ ហើយជាងពាក់កណ្តាលនៃការឆ្លងត្រូវបានរាយការណ៍ពីភាគខាងត្បូងទីក្រុង Daegu ។ ស្ថិតនៅក្នុងទិវាប្រារព្ធខួបនៃចលនាឯករាជ្យរបស់កូរ៉េប្រឆាំងនឹងការគ្រប់គ្រងរបស់អាណានិគមជប៉ុន លោកប្រធានាធិបតី Moon Jae-in បានអំពាវនាវឱ្យប្រទេសជប៉ុន ធ្វើការជាមួយប្រទេសរបស់លោក ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺនេះ។ លោកបាននិយាយថា៖ «ជប៉ុនតែងតែជាប្រទេសជិតដិត។ យើងគួរតែរួមដៃគ្នាដើម្បីជំនះវិបត្ដិនេះ និងកសាងទំនាក់ទំនងឆ្ពោះទៅមុខ»។ លោក Moon Jae-in ក៏សង្ឃឹមថា នឹងអាចធ្វើការជាមួយកូរ៉េខាងជើងលើបញ្ហាសុខភាពនេះដែរ។ ទន្ទឹមនឹងនេះនៅប្រទេសអ៊ីតាលី ចំនួនមនុស្សដែលឆ្លងវីរុសនេះមានចំនួនជិត ១,៧០០នាក់
March 2, 2020









