- autoadmin
- អន្តរជាតិ
អ៊ីតាលី៖ រដ្ឋមន្រ្តីក្រសួងអប់រំអូស្រ្តាលីសម្រេចឲ្យគ្រប់សាលារៀននិងសាកលវិទ្យាល័យទូទាំងប្រទេស ត្រូវបិទទ្វារពីថ្ងៃទី ៥ រហូតដល់ពាក់កណ្តាលខែមីនានេះ ព្រោះតែភាពភ័យខ្លាចនៃមេរោគ Covid-19។ ការសម្រេចចិត្តដូចបានរៀបរាប់ខាងលើនេះបានធ្វើឡើងក្រោយអ៊ីតាលីបានរកឃើញចំនួនអ្នកឆ្លងមេរោគ Covid-19 ថ្មីកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យប្រទេសមួយនេះមានករណីអ្នកឆ្លងមេរោគ Covid-19 សរុបចំនួន ៣ ០៨៩ ករណី និងស្លាប់ ១០៧ ករណី។ ក្រៅតែពីអនុវត្តវិធានការខាងលើនេះ រដ្ឋាភិបាលអ៊ីតាលីក៏បានសម្រេចហាមមិនឲ្យប្រជាពលរដ្ឋមានការជួបជុំគ្នាក្នុងលក្ខណៈច្រើនកកកុញដែលហ្វូងមនុស្សអាចនៅក្បែរគ្នាក្នុងប្រវែងមួយម៉ែត្រនោះទេ។ ជាងនេះទៅទៀតកម្មវិធីប្រកួតកីឡាបាល់ទាត់ធំៗនៅក្នុងប្រទេសអ៊ីតាលី ក៏ត្រូវរៀបចំឡើងដោយបិទទ្វារកីឡដ្ឋានមិនឲ្យមានអ្នកចូលទស្សនាដែរ។ ជាងនេះទៅទៀតអ៊ីតាលីបានបង្កើតតំបន់ពិសេសមួយដែលហៅថា Red Zone Quarantine សម្រាប់ដាក់អ្នកឆ្លងមេរោគ Covid-19 ទាំងអស់ឲ្យនៅក្នុងតំបន់មួយនេះដាច់ដោយឡែកពីគេ ដើម្បីទទួលបានការព្យាបាលនិងដើម្បីបង្ការការចម្លងមេរោគទៅតំបន់ខាងក្រៅផងដែរ៕ អត្ថបទ៖ភក្តី
March 5, 2020 - អន្តរជាតិ
មនុស្សរាប់ពាន់នាក់បានជាប់គាំងនៅលើនាវាទេសចរណ៍មួយ នៅឯឆ្នេរសមុទ្រកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធទី០៤ ខែមីនា ក្រោយមានការភ័យខ្លាចពីវីរុស COVID-19 បន្ទាប់ពីអ្នកដំណើរ និងសមាជិកនាវិកនៅលើនាវាបានវិវត្តចេញរោគសញ្ញា។ ក្រុមមន្រ្តីបានពន្យាពេលការវិលត្រឡប់របស់នាវា Grand Princess ទៅសាន់ហ្វ្រាន់ស៊ីស្កូនៅយប់ថ្ងៃពុធនេះ ខណៈនាវាទើបតែចេញពីកោះហាវ៉ៃ ដើម្បីអនុវត្តការធ្វើចត្តាឡីស័កសម្រាប់អ្នកនៅលើនាវាដែលអាចមានឆ្លងវីរុស។ កប៉ាល់នេះមានផ្ទុកអ្នកដំណើរប្រហែល ២,៥០០នាក់ បូករួមទាំងនាវិក។ មូលហេតុដែលអ្នកដំណើរត្រូវជាប់គាំង ដើម្បីធ្វើចត្តាឡីស័កគឺដោយសារមានអ្នកដំណើរម្នាក់ ដែលមានអាយុ ៧១ឆ្នាំ បានស្លាប់ដោយសារវីរុស COVID-19 នៅពេលធ្វើដំណើរទៅប្រទេសម៉ិចស៊ិកូ ហើយបុរសនោះជាករណីស្លាប់ដំបូងគេនៅរដ្ឋកាលីហ្វ័រញ៉ា។ កប៉ាល់នាពេលនេះកំពុងពន្យាពេលធ្វើដំណើរបន្តរបស់ខ្លួន ដើម្បីអាចឱ្យមន្ត្រីសុខាភិបាលអាចតាមដាន និងពិនិត្យអ្នកនៅលើនាវា ដែលអាចមានឆ្លងវីរុស COVID-19 នេះ។ គួរឱ្យដឹងដែរថា នាវានេះក៏ជានាវាក្រុមហ៊ុនតែមួយជាមួយនឹង Diamond
March 5, 2020 - អន្តរជាតិ
លោក Suwanchai Wattanayingcharoen អគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសថៃមានករណីឆ្លងវីរុស COVID-19 ចំនួន ៤ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបមានដល់ ៤៧នាក់ ចាប់តាំងពីខែមករា។ ករណីថ្មីនេះរួមមានបុរសជនជាតិអ៊ីតាលី អាយុ ២៩ឆ្នាំ ដែលបានមកដល់ប្រទេសថៃនៅថ្ងៃទី០១ ខែមីនា ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកវីរុស COVID-19 នៅឯមន្ទីរពេទ្យក្នុងខេត្តឈុនបុរី កាលពីថ្ងៃទី០២ ខែមីនា។ ករណីទី២ គឺជាបុគ្គលិកការិយាល័យជនជាតិថៃ អាយុ ៤២ឆ្នាំ ដែលបានវិលត្រឡប់មកពីប្រទេសអ៊ីតាលី នៅថ្ងៃទី០២ ខែមីនា និងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកវីរុសនេះនៅថ្ងៃទី០៣ ខែមីនា នៅក្នុងមន្ទីរពេទ្យឈុនបុរី។ អ្នកទី៣ ជានិស្សិតប្រុសជនជាតិចិន
March 5, 2020 - អន្តរជាតិ
លោក Javier Perez de Cuellar ជាអ្នកការទូតជនជាតិប៉េរូ ដែលធ្លាប់បានដឹកនាំអង្គការសហប្រជាជាតិអស់រយៈពេល ១០ឆ្នាំ ពីអំឡុងឆ្នាំ ១៩៨១-១៩៩១ តាំងពីជំនាន់សង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ និងការដួលរលំនៃសហភាពសូវៀត។ គាត់បានទទួលមរណភាពក្នុងវ័យ ១០០ឆ្នាំ នៅក្នុងប្រទេសកំណើតរបស់គាត់ ដែលនៅទីនោះគាត់ក៏ធ្លាប់បម្រើការជានាយករដ្ឋមន្រ្តីផងដែរ។ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានទទួលមរណភាពនៅប្រទេសប៉េរូនៅយប់ថ្ងៃពុធ។ បើតាមសម្ដីរបស់លោក Francisco Perez de Cuellarf ដែលជាកូនប្រុស បានប្រាប់វិទ្យុ RPP ថា៖ «ឪពុកខ្ញុំបានស្លាប់បន្ទាប់ពីជួបសប្តាហ៍ដ៏ស្មុគស្មាញមួយ។ គាត់បានស្លាប់នៅម៉ោង ៨និង០៩នាទី យប់មិញ ហើយកំពុងបិទភ្នែកទៅយ៉ាងស្ងប់សុខ»៕ លោក Antonio
March 5, 2020 - បច្ចេកវិទ្យា
យោងតាមសារព័ត៌មានបច្ចេកវិទ្យា Macrumors បានចុះផ្សាយថា គំរូនៃទូរស័ព្ទ iPhone ជំនាន់ថ្មីគឺ iPhone 12 បានបែកធ្លាយជាសាធារណៈហើយនៅតាមបណ្តាញអ៊ីនធឺណិត។ ប្រភពដដែលនេះបានឲ្យដឹងថា iPhone 12 នឹងមានពណ៌ពិសេសមួយគឺពណ៌ខៀវ (Navy Blue) និងដំណើរការដោយប្រព័ន្ធអ៊ីនធឺណិតកម្រិត 5G។ ចំពោះផ្នែកខាងក្នុងទូរស័ព្ទវិញមិនត្រូវបានគេបង្ហាញច្បាស់ឡើយ ដូចជាអំពីទំហំកាមេរ៉ា ទំហំអង្គចងចាំ និងទំហំរេមជាដើម។ ជាមួយគ្នានេះដែរសារព័ត៌មានខាងលើក៏បានបញ្ជាក់ថា ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ទូរស័ព្ទ iPhone SE2 ឬ iPhone 9 ជំនាន់ថ្មី ក្នុងពេលដំណាលគ្នាជាមួយនឹងការចេញលក់ទូរស័ព្ទ iPhone 12
March 5, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបានព្រមានអំពីគ្រោះថ្នាក់នៃវីរុសកូរ៉ូណាថ្មី COVID-19 ថា វីរុសដ៏កាចសាហាវមួយនេះអាចនៅរស់មានជីវិតជាធម្មតាបានក្នុងចន្លោះពី ២ម៉ោងទៅដល់ ៩ថ្ងៃ ប្រសិនបើវានៅស្ថិតនៅជាប់លើផ្ទៃរឹងណាមួយ។ ការព្រមាននេះត្រូវបានធ្វើឡើងតាមរយៈអ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក ក្រោយមានអ្នកវិទ្យាសាស្រ្តល្បីៗនៅជុំវិញពិភពលោក សុទ្ធតែបានសិក្សានិងបានរកឃើញដូចៗគ្នា អំពីទីកន្លែងនិងរយៈពេលដែលវីរុសកូរ៉ូណាថ្មី COVID-19 អាចនៅរស់មានជីវិតបាន។ ផ្អែកលើហេតុផលខាងលើនេះ អង្គការសុខភាពពិភពលោកបានអះអាងថា ការទូទាត់ការចំណាយផ្សេងៗតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយនឹងក្រដាសប្រាក់ ការចាប់ដៃគ្នា ថើបគ្នា ប្រើតុការិយាល័យរួមគ្នា ក៏អាចធ្វើឲ្យមានការចម្លងវីរុសពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ដែរ។ ដូចនេះហើយក្រៅតែពីពាក់ម៉ាស់ លាងដៃឲ្យបានញឹកញាប់ លោកអ្នកក៏គួរតែចៀសវាងសកម្មភាពដូចបានរៀបរាប់ខាងលើនេះដែរ ដើម្បីកាត់បន្ថយកម្រិតនៃការឆ្លងវីរុសឲ្យនៅទាបបំផុត ជាពិសេសគឺការកាន់លុយផ្ទាល់តែម្តង ព្រោះលុយមួយចំនួនពិតជាកខ្វក់ខ្លាំងណាស់ ហើយ WHO បានណែនាំឲ្យធ្វើការទូទាត់ការចំណាយផ្សេងៗតាមរយៈកាត ឬក៏ប្រើ App វិញ។ គួរជម្រាបជូនថា គិតមកទល់នឹងពេលនេះអ្នកឆ្លងវីរុសកូរ៉ូណាថ្មី
March 5, 2020 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានអ្នកឆ្លងវីរុស COVID-19 ថ្មីចំនួន ៤៣៨នាក់ សម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបរបស់ប្រទេសនេះកើនដល់ ៥,៧៦៦ ។ មជ្ឈមណ្ឌលកូរ៉េសម្រាប់ជំងឺនិងការត្រួតពិនិត្យនិងការការពារ ក៏បាននិយាយផងដែរថា មានអ្នកស្លាប់ចំនួន ៣នាក់ បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លា់ដោយសារ COVID-19 សរុបកើនឡើងដល់ ៣៥នាក់។ បញ្ជាការយោធាអាមេរិកនៅប្រទេសកូរ៉េខាងត្បូង ក៏បានរាយការណ៍ពីករណីថ្មីចំនួន ២ទៀតផងដែរ សម្រាប់ករណីបុគ្គលិកយោធា ឬប្រជាជនដែលពាក់ព័ន្ធនឹងកងចំនួន ២៨,៥០០នាក់ របស់ខ្លួនដែលឈរជើងនៅក្នុងប្រទេសកូរ៉េ ដែលនាំឱ្យករណីកើនដល់៦។ មន្រ្តីសុខាភិបាលរំពឹងថា ចំនួនករណីថ្មីនឹងកើនឡើងខ្ពស់នាពេលអនាគត នៅពេលដែលពួកគេបញ្ចប់ការធ្វើតេស្តសមាជិករបស់ក្រុមអ្នកកាន់សាសនាគ្រឹស្តនៅវិហារ Shincheonji ជាង
March 5, 2020 - អន្តរជាតិ
ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បានសង្កត់ធ្ងន់ថា ការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅតូក្យូនឹងដំណើរការដូចការគ្រោងទុក។ ការអត្ថាធិប្បាយរបស់គាត់កើតឡើងចំពេលមានការព្រួយបារម្ភអំពីវីរុស COVID-19 ដែលអាចរំខានដល់ព្រឹត្តិការណ៍នេះ។ លោក Bach បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរយៈពេលពីរថ្ងៃនៅទីក្រុង Lausanne ប្រទេសស្វីស។ លោកបាននិយាយថា នៅក្នុងកិច្ចប្រជុំនេះមិនមានការលុបចោល ឬការពន្យារពេលនោះទេ។ លោក Thomas Bach បានឱ្យដឹងថា IOC គឺកំពុងធ្វើការជាមួយអង្គការសុខភាពពិភពលោក។ លោកបានចង្អុលបង្ហាញកិច្ចប្រជុំរបស់លោកកាលពីសប្តាហ៍មុន ជាមួយលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក និងរួមគ្នាដើម្បីធ្វើការលើបញ្ហានេះ។ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកបានជូនដំណឹងដល់ក្រុមប្រឹក្សាភិបាល តាមរយៈតំណភ្ជាប់វីដេអូអំពីវិធានការដែលពួកគេកំពុងអនុវត្ត។
March 5, 2020 - អន្តរជាតិ
អនុប្រធានាធិបតីទីមួយអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានឆ្លងវីរុស COVID-19 ខណៈចំនួនអ្នកស្លាប់កើនដល់ ៩២នាក់ ដែលជាចំនួននេះគឺលើសពីប្រទេសអ៊ីតាលីទៅទៀត។ ទីក្រុងតេអេរ៉ង់បានប្រកាសថា មានការឆ្លងសរុបកើនឡើងដល់ ២,៩២២នាក់ កាលពីថ្ងៃពុធ ហើយគេនិយាយថាលោកអនុប្រធានាធិបតីជាន់ខ្ពស់របស់ប្រទេស គឺលោក Eshaq Jahangiri គឺជាអ្នកមានតំណែងជាន់ខ្ពស់ថ្មីបំផុតដែលបានឆ្លងវីរុសនេះ។ ការបន់ស្រន់ដែលគ្រោងធ្វើនៅថ្ងៃសុក្រនេះ ក៏ត្រូវបានសាធារណរដ្ឋអ៊ីស្លាមនេះលុបចោលទៅវិញផងដែរ។ ទន្ទឹមនឹងនេះប្រព័ន្ធតុលាការបាននិយាយថា ខ្លួនបានដោះលែងអ្នកទោសចំនួន ៥៤,០០០នាក់ ដែលបានធ្វើតេស្តអវិជ្ជមានចំពោះវីរុស និងត្រូវបានធានាឱ្យនៅក្រៅឃុំ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ទាំងនេះនឹងមិនរាប់បញ្ចូល “អ្នកទោសសន្តិសុខ” ដែលត្រូវបានជាប់ពន្ធនាគារច្រើនជាង ៥ឆ្នាំនោះទេ។ វាកើតឡើងចំពេលមានការភ័យខ្លាចថាអ្នកទោសម្នាក់ ដែលមានអាយុ ៤១ឆ្នាំ បានឆ្លងវីរុសនេះ បន្ទាប់ពីគាត់មានអាការៈគ្រុនក្ដៅកាលពីចុងសប្តាហ៍ ប៉ុន្តែមិនបានត្រូវបានគេធ្វើតេស្តទេ។ ប៉ុន្តែយ៉ាងណាអ្នកនាំពាក្យតុលាការបាននិយាយថា
March 5, 2020 - អន្តរជាតិ
ស៊ីរី៖ បុរសជនជាតិស៊ីរីម្នាក់បានដើរប្រកាសលក់ក្រលៀនរបស់ខ្លួន ដើម្បីយកប្រាក់យកមកទិញតង់ធ្វើជាជម្រកឲ្យកូនៗទាំង៨នាក់របស់គាត់ ដែលកំពុងតែគ្មានកន្លែងស្នាក់នៅច្បាស់លាស់នៅឡើយ។ បុរសកំសត់រូបនេះរូបនេះមានឈ្មោះថា Jamal Baraoud ហើយកាលពីពេលកន្លងទៅរូបគាត់ត្រូវបានរដ្ឋាភិបាលចាប់ខ្លួន និងឃុំខ្លួននៅក្នុងគុកជាច្រើនឆ្នាំ ព្រោះតែរូបគាត់បានចូលរួមជាមួយចលនាបដិវត្តន៍ប្រឆាំងនឹងរដ្ឋាភិបាល។ ២៧ ថ្ងៃមុននេះ គាត់ត្រូវបានដោះលែងឲ្យមានសេរីភាពជាធម្មតាវិញ ខណៈដែលរូបគាត់ត្រូវមានរបួសបាក់ឆ្អឹងកងខ្នង ព្រោះតែការធ្វើទណ្ឌកម្មក្នុងអំឡុងពេលកំពុងជាប់ឃុំឃាំង។ ព្រោះតែមានបញ្ហាសុខភាពលោក Jamal Baraoud មិនអាចធ្វើការងារបានឡើយ ហើយអ្វីដែលជាបន្ទុកកាន់តែធ្ងន់នោះគឺរូបគាត់ត្រូវទទួលរ៉ាប់រងចិញ្ចឹមក្មេងចំនួន ៨នាក់ ហើយក្នុងចំណោមក្មេងទាំងអស់នោះមានអ្នកខ្លះមានទាំងជំងឺជាប់ខ្លួនទៀតផងដូចជា ខ្សោយក្រលៀន ឆ្តួតជ្រូក និងពិការកាយសប្បទា។ គេមិនបានដឹងច្បាស់ថា ក្មេងទាំងនោះជាកូនបង្កើតរបស់គាត់ទាំងអស់ ឬជាកូនចិញ្ចឹមខ្លះនោះទេ តែអ្វីដែលគេបានមើលឃើញជាក់ស្តែងនោះគឺពួកគេកំពុងរស់នៅជាមួយគ្នាយ៉ាងវេទនា។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងថា មានអ្នកណាយល់ព្រមទិញក្រលៀនរបស់លោក Jamal Baraoud ឬមានការផ្ដល់ប្រាក់ឧបត្ថម្ភចំពោះគាត់យ៉ាងណានោះទេ៕
March 5, 2020









