- autoadmin
- អន្តរជាតិ
ក្រុមមន្រ្តីនៅក្នុងប្រទេសអ៊ីតាលីបាននិយាយថា ករណីវីរុស COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសរបស់ខ្លួនមានចំនួន ១០,១៤៩នាក់ ហើយមនុស្សចំនួន ៦៣១នាក់បានស្លាប់។ ខណៈពេលនេះប្រទេសដែលរងគ្រោះខ្លាំងជាងគេទី២មួយនេះ ត្រូវបានបិទទ្វារទាំងស្រុង។ នៅភាគខាងជើងទីក្រុងមីឡាន កន្លែងទេសចរណ៍ត្រូវបានបោះបង់ចោល ហើយមានកន្លែងអង្គុយជាច្រើននៅទំនេរ។ បារ៍ និងភោជនីយដ្ឋានបានបិទលឿនជាងពេលធម្មតា។ នៅក្នុងវិធានការណ៍ដែលបានប្រកាសដោយរដ្ឋាភិបាលកាលពីថ្ងៃច័ន្ទ ប្រជាជនត្រូវបានស្នើសុំឱ្យស្នាក់នៅក្នុងផ្ទះ លើកលែងតែមានការងារ និងភាពអាសន្ន ហើយប្រជាជនត្រូវបានហាមឃាត់មិនឱ្យប្រមូលផ្តុំគ្នានៅទីសាធារណៈនោះទេ។ ស្ត្រីម្នាក់បាននិយាយថា៖ «ខ្ញុំមិនដែលជួបប្រទះរឿងបែបនេះនៅក្នុងជីវិតរបស់ខ្ញុំទេ។ ប៉ុន្តែវាជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ យើងត្រូវតែធ្វើតាមច្បាប់»។ បុរសម្នាក់ក៏បាននិយាយថា៖«ខ្ញុំខ្លាចវានឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ច»។ ទន្ទឹមនឹងនេះដែរប្រធានាធិបតីចិនលោក ស៊ីជិន ពីង ត្រូវបានគេរាយការណ៍ថា បានធ្វើទស្សនកិច្ចនៅទីក្រុងវូហានជាលើកដំបូង ចាប់តាំងពីវាបានក្លាយជាមជ្ឈមណ្ឌលនៃការឆ្លងវីរុសនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា លោក ស៊ី បានទៅមើលមន្ទីរពេទ្យមួយដែលត្រូវបានសាងសង់
March 11, 2020 - អន្តរជាតិ
ចិន៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Businessinsider បានឲ្យដឹងថា គិតមកទល់នឹងថ្ងៃនេះ មានជនរងគ្រោះក្នុងហេតុការណ៍បាក់អគារសម្រាប់ដាក់អ្នកមានវីរុស COVID-19 ចំនួន ១០ នាក់ហើយបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់គ្នា។ គួររម្លឹកជូនថា កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះមានសណ្ឋាគារមួយនៅភាគខាងត្បូងប្រទេសចិន ដែលត្រូវបានគេប្រើប្រាស់ជាកន្លែងសម្រាប់ដាក់អ្នកមានវីរុស COVID-19 ឲ្យនៅដាច់ដោយឡែកនោះ បានដួលរលំយ៉ាងគំហុកនៅម៉ោងប្រមាណជា ៨ និង ៣០ នាទីយប់។ នៅក្នុងអគារទាំងមូលមានមនុស្សចំនួន ៨០ នាក់ តែសំណាងល្អមានមនុស្សចំនួន ៩ នាក់បានរត់គេចខ្លួនទាន់វេលា ខណៈមនុស្ស ៧១ នាក់ផ្សេងត្រូវរងរបួសធ្ងន់ធ្ងរ។ អ្វីដែលកាន់តែអាក្រក់ទៀតនោះ គិតត្រឹមថ្ងៃនេះខាងមន្ទីរពេទ្យបានរាយការណ៍ថាមានជនរងគ្រោះចំនួន ១០ នាក់ហើយបានស្លាប់បាត់បង់ជីវិត ព្រោះតែស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក
March 10, 2020 - អន្តរជាតិ
នាព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០នេះ មានការបង្ហោះយ៉ាងគួរឱ្យភ្ញាក់ផ្អើលរបស់ពលករថៃម្នាក់ ដែលបានបង្ហាញពីស្ថានភាពកន្លែងស្នាក់នៅដាច់ដោយឡែក របស់ពលករថៃដែលទើបត្រឡប់ពីប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះវាបានបង្ហាញថា កន្លែងដែលពួកគេស្នាក់នៅស្ថិតនៅក្នុងពហុកីឡដ្ឋានមួយក្នុងខេត្ត Buriram ដោយមានការបោះតង់សម្រាប់ពួកគេរៀងៗខ្លួន តូចចង្អៀត គ្មានម៉ាស៊ីនត្រជាក់ ហើយហូបអាហារដែលទទួលបានពីមន្ត្រីប៉ុណ្ណោះ។ ពលករម្នាក់នោះបានបង្ហោះទាំងវីដេអូ និងរូបភាព ទៅក្នុងបញ្ដាញសង្គម Facebook របស់ខ្លួន ហើយថែមទាំងត្អូញត្អែរពីវិធានការនេះទៀតផង។ ម្ចាស់គណនីឈ្មោះ Kanokwan Phuchada បានបង្ហោះរូបភាពនិងវីដេអូ ជាមួយនឹង Caption ថា៖ «តើយើងអាចរស់នៅទីនេះរយៈពេល ២សប្តាហ៍យ៉ាងដូចម្តេច? ស្លាប់ខ្ញុំហើយ។ បន្ទប់ដាច់ដោយឡែកមិនចាំបាច់ល្អពេកទេ ប៉ុន្តែវាក៏មិនគួរដូចនេះដែរ”។ គាត់បានបន្តថា៖ «កុំហៅវាថាជាការដាក់កម្រិតសុខភាព។
March 10, 2020 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុននឹងធ្វើការហាមឃាត់អ្នកទិញម៉ាស់យកទៅលក់បន្ដណាម្នាក់ ដែលលក់ម៉ាស់ក្នុងតម្លៃខ្ពស់ហួសប្រមាណ ចំពេលមានសកម្មភាពបែបនេះមានការកើនឡើងខ្លាំងតាមប្រព័ន្ធអ៊ីនធឺណេត ដោយសារវីរុស COVID-19 ហើយការហាមឃាត់នេះជាគោលបំណងធានាការផ្គត់ផ្គង់ឱ្យមានស្ថេរភាព។ សេចក្តីសម្រេចដែលបានប្រកាសនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ កន្លងទៅ គឺផ្អែកលើច្បាប់ស្តីពីវិធានការណ៍បន្ទាន់ សម្រាប់ស្ថានភាពរស់នៅមានស្ថេរភាពរបស់សាធារណៈជន ដូចគ្នានឹងច្បាប់ដែលបានអនុម័តកាលពីឆ្នាំ១៩៧៣ (កាលជំនាន់មានវិបត្តិប្រេង) ដើម្បីធ្វើឱ្យតម្លៃផលិតផលមានស្ថេរភាព។ ខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ នឹងអនុម័តលើបទប្បញ្ញត្តិដែលបានកែសម្រួលនេះ ដើម្បីអនុវត្តវិធានការបន្ទាន់នៅថ្ងៃទី១០ ខែមីនា នេះផ្ទាល់ ហើយរដ្ឋាភិបាលនឹងហាមឃាត់ការលក់ម៉ាស់ក្នុងតម្លៃមិនស្មើភាពគ្នាចាប់ពីពាក់កណ្តាលខែមីនាតទៅ។ រដ្ឋាភិបាលកំពុងព្យាយាមការពារកុំឱ្យមានកលល្បិចបែបនេះ ដោយប្រើកម្លាំងតាក់តែងច្បាប់។ អាជីវកម្មនិងបុគ្គលដែលលក់ម៉ាស់បន្ត ដែលពួកគេបានទិញនៅតាមហាងលក់ថ្នាំ និងកន្លែងផ្សេងទៀតនឹងត្រូវបានហាមឃាត់។ អ្នកបំពានច្បាប់អាចបណ្តាលឱ្យជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ ឬពិន័យប្រាក់ជាអតិបរមា ៣លានយ៉េន (ប្រហែល ២៨,៧០០ដុល្លាអាមេរិក)។
March 10, 2020 - អន្តរជាតិចៅក្រមថៃម្នាក់ដែលធ្លាប់ធ្វើអត្តឃាតនៅបន្ទប់សវនាការកាលពីឆ្នាំមុន ពេលនេះធ្វើអត្តឃាតនៅក្នុងផ្ទះបានសម្រេច
ចៅក្រមថៃម្នាក់បានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បន្ទាប់ពីគាត់បានបាញ់សម្លាប់ខ្លួនត្រង់បេះដូង នៅក្នុងផ្ទះរបស់គាត់នៅឯខេត្តឈៀងម៉ៃ។ រំលឹកដែរថាកាលពីថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩ គាត់ក៏ធ្លាប់បានប៉ុនប៉ងធ្វើអត្តឃាតម្តងដែរ បន្ទាប់ពីគាត់ត្រូវបានគេបង្ខំឱ្យផ្លាស់ប្តូរសាលក្រម។ ចៅក្រមរូបនោះមានឈ្មោះថា Kanakorn Pianchana ធ្លាប់ធ្វើការឱ្យតុលាការខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ និងត្រូវបានគេដឹងថា ធ្លាប់មានមនុស្សបង្ខំឱ្យគាត់ប្ដូរសាលក្រម ទាក់ទងនឹងរឿងក្ដីអ្នកទោសបះបោរ ៥នាក់ ដែល ៣នាក់ ក្នុងចំណោមពួកគេមានទោសរហូតដល់ប្រហារជីវិត។ កាលនោះគាត់មិនព្រមកាត់ទោសអ្នកទោសទាំងនោះទេ ព្រោះថាគ្មានភស្តុតាងគ្រប់គ្រាន់ ដូច្នេះហើយសម្ពាធទាំងនោះបានធ្វើឱ្យគាត់ទាញកាំភ្លើងសម្លាប់ខ្លួនក្នុងបន្ទប់សវនាការផ្ទាល់ ដោយសារគាត់នឹងមិនព្រមក្បត់ឆន្ទៈខ្លួនឯងនោះទេ។ លោក Kanakorn Pianchana បានថ្កោលទោសចំពោះការប្រព្រឹត្តមិនសមរម្យរបស់ចៅក្រមផ្សេងៗនៅក្នុងតុលាការ ដូចជាតម្រូវឱ្យធ្វើការបន្ទាប់ពីចប់ម៉ោងធ្វើការ
March 10, 2020 - អន្តរជាតិ
ចិន៖ ស្រ្តីជាអ្នកដំណើរជនជាតិចិនម្នាក់ត្រូវបានក្រុមអ្នកបម្រើការងារលើយន្តហោះនាំគ្នាចាប់សង្កត់មិនអោយចេញពីកៅអីអង្គុយ ក្រោយអ្នកដំណើររូបនេះព្យាយាមក្អកដាក់មុខនារីអូតេសជនជាតិថៃម្នាក់។ បើតាមសារព័ត៌មាន Shanghai បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airway ដែលមានទិសដៅហោះចេញពីក្រុងបាងកកទៅកាន់ក្រុងសៀងហៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា នៅពេលដែលយន្តហោះបានចុះចតក្នុងព្រលានយន្តហោះអន្តរជាតិ Pudong នៃទីក្រុងសៀងហៃរួចហើយ អ្នកដំណើរទាំងអស់ត្រូវរងចាំយូរជាងធម្មតារហូតដល់៧ម៉ោង ព្រោះគេត្រូវធ្វើការពិនិត្យសុខភាពរាល់អ្នកដំណើរទាំងអស់ ដើម្បីឲ្យដឹងថា ពួកគេមានសញ្ញានៃវីរុស COVID-19 ឬអត់? ដោយសារតែរង់ចាំយូរពេក អ្នកដំណើរជនជាតិចិនខាងលើបានទៅក្អកដាក់មុខនារីអូតេសរបស់ថៃ ក្នុងគោលបំណងឲ្យគេខ្លាចគាត់ចម្លងមេរោគដាក់គេ និងអនុញ្ញាតឲ្យគាត់ចេញពីយន្តហោះមុនគេ។ ផ្ទុយពីការគិតរបស់គាត់ ក្រុមការងារលើយន្តហោះបាននាំគ្នាមកចាប់គាត់ដោយរុញភ្ជាប់នឹងកៅអីអង្គុយមិនអោយគាត់ចេញទៅណាបានឡើយ ព្រោះគេខ្លាចគាត់ដើរបង្កបញ្ហាដាក់អ្នកដទៃទៀត៕ អត្ថបទ៖ ភក្តី
March 10, 2020 - អន្តរជាតិ
វិបត្តិនៃការឆ្លងវីរុស COVID-19 បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងនាពេលថ្មីៗនេះ នៅពេលដែលករណីនៅអាមេរិកបានកើនឡើងយ៉ាងខ្លាំង។ សហរដ្ឋអាមេរិកពេលនេះមានអ្នកឆ្លងវីរុស COVID-19 រហូតដល់ទៅ ៧១៧ករណី នេះបើយោងតាមទីភ្នាក់ងារសុខភាពរដ្ឋ, រដ្ឋាភិបាល និងមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺសហរដ្ឋអាមេរិក (CDC) ។ យោងតាម CDC បានឱ្យដឹងថា ពេលនេះអាមេរិកមានករណីចំនួន ៤៩ ចេញពីពលរដ្ឋដែលត្រូវបានបញ្ជូនត្រឡប់ពីបរទេសវិញ, ៣ករណី មកពីទីក្រុងវូហានដែលជាចំណុចកណ្តាលនៃការផ្ទុះនៃវីរុស និង ៤៦ករណី មកពីកប៉ាល់ទេសចរណ៍ Diamond Princess ដែលចតនៅប្រទេសជប៉ុន។ យ៉ាងហោចណាស់មានមនុស្ស ២៦នាក់ បានស្លាប់ដោយសារវីរុសនៅសហរដ្ឋអាមេរិក ដែលមាន ២២នាក់ នៅរដ្ឋវ៉ាស៊ីនតោន, ២នាក់នៅរដ្ឋផ្លរីដា
March 10, 2020 - រថយន្ត
ទីបំផុតក្រុមហ៊ុន Lexus ដែលជាបុត្រសម្ពន្ធរបស់ Toyota បានប្រកាសពីតម្លៃជាផ្លូវការនៃរថយន្ត Minivan របស់ខ្លួន។ ដោយក្រុមហ៊ុន Lexus បានឱ្យដឹងថា Lexus LM300h ដ៏ទំនើបប្រណិតប្រភេទ 4កៅអី មានតម្លៃ 6.5 លានបាត (ប្រហែល 200,000 ដុល្លារអាមេរិក) និងប្រភេទ 7 កៅអី មានតម្លៃ 5.5 លានបាត (ប្រហែល 175,000ដុល្លារអាមេរិក) នេះបើតាមទីផ្សាររបស់ប្រទេសថៃ។ ជាក់ស្ដែង Lexus LM300h នេះ វាបម្រុងនឹងបង្ហាញខ្លួននៅឯ
March 10, 2020 - អន្តរជាតិ
មន្រ្តីអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃច័ន្ទថា ក្នុងចំណោមប្រជាជនប្រមាណ ៨០,០០០នាក់ ដែលបានធ្លាក់ខ្លួនឈឺដោយសារវីរុស កូវីដ-១៩ នៅប្រទេសចិន មានជាង ៧០% បានជាសះស្បើយ និងត្រូវបានរំសាយចេញពីមន្ទីរពេទ្យ។ អ្នកឆ្លងត្រូវបានដោះលែងជាធម្មតានៅពេលដែលពួកគេធ្វើតេស្តអវិជ្ជមានចំនួនពីរដងចំពោះវីរុសក្នុងរយៈពេល ២៤ម៉ោង ព្រោះវាមានន័យថាពួកគេលែងផ្ទុកវីរុសនេះ បើទោះបីជាប្រទេសខ្លះអាចប្រើនិយមន័យខុសគ្នាបន្តិចបន្តួច ដែលអាចរាប់បញ្ចូលបានទាំងនៅពេលនៅអ្នកឆ្លងមិនមានរោគសញ្ញាផ្លូវដង្ហើម ឬ ស្កេនមិនឃើញមានបញ្ហាជាមួយវីរុសទៀត។ អង្គការសុខភាពពិភពលោកបាននិយាយថា សម្រាប់ប្រជាជនខ្លះវាអាចនឹងប្រើពេលយូរដើម្បីអាច “ជាសះស្បើយ” អាស្រ័យលើភាពធ្ងន់ធ្ងរនៃវីរុសនេះ។ លោកវេជ្ជបណ្ឌិត Mike Ryan ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា អ្នកឆ្លងវីរុសអាចចំណាយពេលដល់ទៅ ៦សប្តាហ៍ ដើម្បីឱ្យបានជាសះស្បើយពីការឆ្លងវីរុស COVID-19 ដែលអាចរាប់បញ្ចូលទាំងជំងឺរលាកសួត និងបញ្ហាផ្លូវដង្ហើមដទៃទៀត ក្នុងករណីធ្ងន់ធ្ងរ។ លោក
March 10, 2020 - អន្តរជាតិ
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបានអះអាងថា ពួកគេបានរកឃើញករណីឆ្លងវីរុស COVID-19 មួយទៀត។ ករណីថ្មីនេះគឺជនជាតិអង់គ្លេសអាយុ ៤៩ឆ្នាំ ដែលបានធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញ តែមួយជាមួយអ្នកជំងឺដែលត្រូវបានបញ្ជាក់ថាឆ្លងវីរុស ដែលបានហោះហើរពីចក្រភពអង់គ្លេសទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។ គាត់គឺជាជនជាតិអង់គ្លេសទី០៨ និងជាអ្នកជំងឺបរទេសទី១០ ដែលបានបញ្ជាក់ថាវិជ្ជមាននៅក្នុងប្រទេសវៀតណាម ដែលបានធ្វើដំណើរតាមជើងហោះហើរនោះ។ ក្នុងចំណោមអ្នកជំងឺទាំង ៣១នាក់ ដែលត្រូវបានបញ្ជាក់នៅប្រទេសវៀតណាម មកទល់ពេលនេះមាន ១៦នាក់ ត្រូវបានរំសាយចេញ ហើយនៅវៀតណាមមិនមាននរណាម្នាក់រងគ្រោះដល់ស្លាប់នៅឡើយទេ៕ អត្ថបទ៖ លីដា
March 10, 2020









