- autoadmin
- អន្តរជាតិ
ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះបានរាយការណ៍ពីករណីថ្មីចំនួន ៥ នៃជំងឺកូរ៉ូណា (COVID-19) ដែលអ្នកទាំងនោះមានទំនាក់ទំននជាមួយអ្នកដែលមកពីហុងកុង និងកូរ៉េខាងត្បូង។ លោកវេជ្ជបណ្ឌិត Sukhum Karnchanapimai លេខាធិការអចិន្រ្តៃយ៍ផ្នែកសុខភាពបានមានប្រសាសន៍ថា ករណីថ្មីនេះគឺជាការឆ្លងមេរោគជាក្រុមចង្កោម។ មានអ្នកឆ្លងថ្មី ២នាក់ ជាស្ត្រីអាយុ ៣៦ឆ្នាំ និងបុរស អាយុ ៣៧ឆ្នាំ ដែលពួកគេបានទៅផឹកស្រាក្នុងពិធីជប់លៀងជាមួយក្នុងក្រុមមនុស្ស ១៥នាក់ ដែលក្នុងនោះ ១១នាក់ ត្រូវបានប្រកាសថាឆ្លង COVID-19 ម្សិលមិញនេះ។ ពួកគេសុទ្ធតែជាមិត្តភក្ដិក្រុមផឹកជាមួយគ្នា ហើយអ្នកខ្លះធ្លាប់បានជួបភ្ញៀវមកពីហុងកុងកាលពីខែមុនទៀតផង។ អ្នកឆ្លងថ្មីចំនួន ៣នាក់ផ្សេងទៀត ត្រូវបានផ្សារភ្ជាប់ទៅនឹងស្ត្រីជនជាតិថៃអាយុ២៧ឆ្នាំម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលនាងបានទៅធ្វើការកែសម្ផស្ស។ ម្នាក់ទៀតគឺជាប្អូនប្រុសរបស់នាង អាយុ
March 13, 2020 - អន្តរជាតិ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ Anutin Charnvirakul ត្រូវបានគេរាយការណ៍ថា បានសរសេរនៅក្នុងបណ្ដាញសង្គម Twitter ក្នុងន័យរើសអើងចំពោះភ្ញៀវទេសចរលោកខាងលិចចំនួន២លើក ដោយនិយាយថាពួកលោកខាងលិចមានភាព «គគ្រិច» ហើយទំនងជាអាចចម្លងវីរុសកូរ៉ូណា ច្រើនជាងជនជាតិអាស៊ី។ នៅក្នុងការបង្ហោះចំនួន ២លើក នោះបាននិយាយថា ពួកបារាំង (សំដៅដល់ពួកជាតិស្បែកស) មិនដែលងូតទឹកទេ ហើយវានឹងបង្កហានិភ័យដល់សុខភាពប្រជាជនថៃ។ ប៉ុន្តែយ៉ាងណាការសរសេរនៅក្នុងបណ្តាញសង្គម Twitter ចំនួន២ កាលពីយប់ថ្ងៃព្រហស្បតិ៍នោះ ត្រូវបានលុបចោលវិញទាំងអស់ហើយ។ គណនី anutin_c នោះធ្លាប់បានសរសេរថា៖ «ឥឡូវនេះជារដូវរងារនៅអឺរ៉ុប ដូច្នេះប្រជាជនទាំងនោះកំពុងរត់ចេញពីភាពត្រជាក់មកលេងប្រទេសថៃ។ មនុស្សជាច្រើនស្លៀកពាក់យ៉ាងកខ្វក់ ហើយមិនដែលងូតទឹកទេ។ ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវតែប្រុងប្រយ័ត្ន។ ទោះបីជាពួកគេមិនឡូកឡំ ហើយបិទព្រំដែនរបស់ខ្លួនក៏ដោយ”។
March 13, 2020 - អន្តរជាតិ
អង់គ្លេស៖ ឥទ្ធិពលនៃមេរោគ Covid-19 មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចនិងសន្តិសុខប៉ុណ្ណោះទេ តែប្រទេសចំនួនថែមទាំងបានផ្លាស់ប្តូរវប្បធម៌នៃការស្វាគមន៍របស់ខ្លួនទៀតផង ជាក់ស្តែងកន្លងមករដ្ឋាភិបាលនៃប្រទេសបារាំងបានហាមមិនឲ្យប្រជាពលរដ្ឋខ្លួនថើបថ្ពាល់គ្នា ដើម្បីជាការស្វាគមន៍ឡើយ ព្រោះខ្លាចចម្លងមេរោគដាក់គ្នា។ ថ្មីៗនេះទៀតសោធគេបានប្រទេសឃើញ ព្រះអង្គម្ចាស់ Charles នៃប្រទេសវែល ក៏បានប្តូរពីការចាប់ព្រះហស្តដើម្បីស្វាគមន៍គ្នា ដោយលើកព្រះហស្តសំពះវិញម្តងដើម្បីធ្វើជាកិច្ចស្វាគមន៍។ ក្នុងវីដេអូមួយបានបង្ហាញថា ព្រះអង្គម្ចាស់ Charles រៀបនឹងលើកព្រះហស្តរបស់ព្រះអង្គ ដើម្បីឲ្យគេចាប់ជាកិច្ចស្វាគមន៍ទៅហើយ តែភ្លាមនោះព្រះអង្គក៏បានប្តូរមកលើកព្រះហស្តសំពះវិញ ដើម្បីកាត់បន្ថយអត្រានៃការឆ្លងមេរោគ Covid-19។ សកម្មភាពនេះ ត្រូវបានគេប្រទះឃើញនៅឯពិធី The Prince’s Trust Awards (ពិធីផ្ដល់រង្វាន់ជូនយុវជនក្មេងៗដែលទើបសម្រេចបានសមិទ្ធផលថ្មីៗនិងគួរឲ្យគត់សម្គាល់) ដែលបានរៀបចំឡើងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកាលពីថ្ងៃទី១១ ខែមីនា កន្លងទៅនេះ។ សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ Charles នៃប្រទេសវែល
March 13, 2020 - កីឡា
លោក Paulo Dybala ដែលជាតារាឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា បានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 ខណៈក្លឹបយក្សរបស់អ៊ីតាលីមួយនេះបានបញ្ជាក់ថា មនុស្សចំនួន ១២១នាក់ ដែលមានទំនាក់ទំនងជាមួយក្លឹបបានឈានដល់ការនៅដាច់ដោយឡែកទាំងអស់។ កីឡាករ Dybala គឺជាករណីទី២ របស់ Juventus ខណៈខ្សែការពារ Daniele Rugani គឺជាករណីបញ្ជាក់ដំបូងរបស់ក្លឹប។ គាត់បាននៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយមិត្តរួមក្រុម កាលពីថ្ងៃអាទិកាលពីត្យ នៅពេលពួកគេបានផ្តួលក្រុម Inter Milan ក្នុងលទ្ធផល ២-០ ។ សេចក្តីថ្លែងការណ៍របស់ក្លិបបានសរសេរថា៖«តាមព័ត៌មានកាលពីម្សិលមិញទាក់ទងនឹងភាពវិជ្ជមានទៅនឹង COVID-19 របស់ Daniele Rugani
March 13, 2020 - អន្តរជាតិ
សមាជិកសភាម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វេជ្ជបណ្ឌិតធធ្វើការឱ្យសភាសហរដ្ឋអាមេរិករំពឹងថា ប្រជាជនចន្លោះពី ៧០ ទៅ ១៥០ លាននាក់ នៅក្នុងប្រទេសនឹងឆ្លងវីរុស COVID-19។ សមាជិកសភាលោក Rashida Tlaib បានធ្វើការកត់សម្គាល់នេះ ក្នុងពេលបើកសវនាការរបស់តំណាងរាស្រ្ត ជាមួយសមាជិកនៃក្រុមការងារប្រយុទ្ធនឹងរោគឆ្លងរបស់លោកប្រធានាធិបតី ដោយបានបញ្ជាក់ពីអ្វីដែលត្រូវបានរាយការណ៍នៅមុននេះ ដោយបណ្តាញសារព័ត៌មានអាមេរិក ដែលរួមមានទាំង Axios និង NBC News ។ ប្រភព Axios បានរាយការណ៍ថា វេជ្ជបណ្ឌិត Brian Monahan បានបញ្ជូនការព្យាករណ៍របស់គាត់ទៅឱ្យបុគ្គលិកជាន់ខ្ពស់ព្រឹទ្ធសភា កាលពីថ្ងៃអង្គារ ដោយប្រាប់ពួកគេថា ពួកគេគួរតែត្រៀមសម្រាប់អ្វីដែលអាក្រក់បំផុត ហើយក៏បានផ្តល់ដំបូន្មានអំពីរបៀបដើម្បីរក្សាសុខភាព។
March 13, 2020 - អន្តរជាតិ
ភរិយារបស់នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau គឺលោកស្រី Sophie Grégoire Trudeau បានធ្វើតេស្តរកឃើញថា បានឆ្លងវីរុស COVID-19។ ការិយាល័យនាយករដ្ឋមន្រ្តីបានឱ្យថា៖ «ពេលនេះលោកស្រីមានសុខភាពល្អ កំពុងធ្វើតាមវិធានការប្រុងប្រយ័ត្នទាំងឡាយ ហើយរោគសញ្ញារបស់លោកស្រីមានសភាពស្រាលនោះទេ»។ ចំណែកលោកនាយករដ្ឋមន្រ្តី Trudeau ពេលនេះមានសុខភាពល្អ ដោយមិនមានឃើញចេញរោគសញ្ញាអ្វីទេ ប៉ុន្តែត្រូវនៅដាច់ដោយឡែក ១៤ថ្ងៃ ហើយលោកក៏គ្រោងនឹងថ្លែងប្រាប់ដំណឹងនេះទៅកាន់ជនជាតិកាណាដានៅថ្ងៃសុក្រនេះ។ លោកស្រី Sophie Grégoire Trudeau បានចាប់ផ្តើមបង្ហាញរោគសញ្ញាផ្តាសាយស្រាលៗ រួមទាំងគ្រុនក្តៅនៅល្ងាចថ្ងៃពុធ ភ្លាមៗបន្ទាប់ពីត្រឡប់មកពីចក្រភពអង់គ្លេស។ ទន្ទឹមនឹងនេះដែរការប្រជុំរវាងលោកនាយករដ្ឋមន្រ្តី Trudeau និងមេដឹកនាំជនជាតិដើមភាគតិច ដែលគ្រោងនឹងចាប់ផ្តើមនៅអូតាវ៉ាថ្ងៃនេះ ក៏ត្រូវបានពន្យារពេល ដើម្បីឆ្លើយតបនឹងការផ្ទុះឡើងនៃ
March 13, 2020 - អន្តរជាតិ
ចំនួនមនុស្សស្លាប់របស់ប្រទេសអ៊ីតាលីពីការរីករាលដាលនៃវីរុស COVID-19 បានកើនឡើងលើសពី ១,០០០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមិនា និងបានប៉ះពាល់សេដ្ឋកិច្ចយ៉ាងអាក្រក់ទៅៗ ដោយសារភាគច្រើននៃប្រទេសនេះត្រូវដាក់កំហិតឱ្យនៅជាប់គាំង ហើយផ្សារហ៊ុន Milan bourse ក៏បានធ្លាក់ចុះយ៉ាងខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលត្រឹមមួយថ្ងៃ។ ដោយសម្លឹងមើលដើម្បីបញ្ឈប់ការរីករាលដាល រដ្ឋាភិបាលបានដាក់ចេញនូវការរឹតបន្តឹងបន្ថែមទៀតលើជនជាតិអ៊ីតាលី ដោយបញ្ជាឱ្យមានការបិទភោជនីយដ្ឋាន រង្គសាល និងហាងស្ទើរតែទាំងអស់ លើកលែងតែហាងលក់អាហារនិងឱសថចាំបាច់។ អ៊ីតាលីជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅអឺរ៉ុប ហើយប្រទេសនេះពេលនេះមានចំនួនអ្នកស្លាប់កើនឡើងពី ១៨៩នាក់ ដល់ ១,០១៦នាក់ (របាយការណ៍ចុងក្រោយ)។ ករណីដែលបានបញ្ជាក់បានកើនឡើងពី ១៥,១១៣ ដល់ ១២,៤៦២ ដែលជាការកើនឡើងប្រចាំថ្ងៃដ៏ច្រើនបំផុត ចាប់តាំងពីការរីករាលដាលបានលេចចេញមកនៅថ្ងៃទី២១ ខែកុម្ភះ នៅតំបន់ភាគខាងជើង Lombardy
March 13, 2020 - អន្តរជាតិ
អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្លឹបបាល់ទាត់ Arsenal គឺលោក Mikel Arteta ត្រូវបានគេពិនិត្យរកឃើញថា រូបគាត់បានឆ្លងនូវមេរោគ Covid-19 ដែលការរកឃើញនេះត្រូវបានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយក្របខណ្ឌបាល់ទាត់ Premier League ប្រកាសថា ការប្រកួតបាល់ទាត់នៅសប្តាហ៍ក្រោយនេះនឹងត្រូវរៀបចំឡើងជាធម្មតា។ ក្រោយការរកឃើញភាពវិជ្ជមាននៃមេរោគ Covid-19 ចំពោះអ្នកចាត់ការរូបនេះ កីឡាករបាល់ទាត់និងសមាជិកនៅក្នុងក្លឹបផ្សេងទៀត ដែលធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងលោក Mikel Arteta ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកជាបន្ទាន់ ដើម្បីតាមដានសុខភាពរបស់ពួកគេ។ គួរបញ្ជាក់ថា លោក Mikel Arteta គឺជាមនុស្សទីមួយនៅក្នុងក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស ដែលត្រូវបានគេរកឃើញថា បានឆ្លងនូវមេរោគ Covid-19។ សូមរម្លឹកជូនថា មេរោគ Covid-19
March 13, 2020 - អន្តរជាតិ
អូស្ត្រាលី៖ អ្នកជំនាញផ្នែកសុខភាពបានអំពាវនាវឲ្យអ្នកជក់បារីទាំងអស់ត្រូវតែបោះបង់ទម្លាប់នៃការជក់បារីជាបន្ទាន់ បើពួកគេមិនចង់ប្រឈមនឹងការឆ្លងជំងឺរលាកសួតប្រភេទថ្មីបង្កឡើងដោយវីរុស COVID-19។ បើតាមលោកវេជ្ជបណ្ឌិត Norman Swan អ្នកឯកទេសផ្នែកជំងឺឆ្លងនៅក្នុងប្រទេសអូស្ត្រាលីបានពន្យល់ថា COVID-19 ជាប្រភេទវីរុស ដែលបង្កគ្រោះថ្នាក់ដល់សួតមនុស្ស ដូចនេះហើយអ្នកដែលមានបញ្ហាសួតស្រាប់គឺងាយនឹងឆ្លងវីរុសមួយនេះណាស់។ ដោយផ្អែកលើហេតុផលរួមមួយនេះលោកវេជ្ជបណ្ឌិត Norman Swan បានអះអាងថា អ្នកជក់បារីគឺជាក្រុមងាយរងគ្រោះមួយក្នុងការឆ្លងវីរុស COVID-19 ព្រោះទម្លាប់នៃការជក់បារីបានធ្វើសុខភាពសួតរបស់ពួកគេចុះខ្សោយទ្រុឌទ្រោម ឬអាចមានជំងឺសួតខ្លះទៀតផង។ បើតាមអនុសាសន៍របស់វេជ្ជបណ្ឌិតរូបនេះ គឺគាត់បានអំពាវនាវឲ្យអ្នកជក់បារីទាំងអស់ត្រូវតែបញ្ឈប់សកម្មភាពជក់បារីជាបន្ទាន់ក្នុងអំឡុងពេលដែលវីរុស COVID-19 កំពុងរាតត្បាត បើមិនដូចនោះទេក្រុមអ្នកជក់បារីទាំងអស់នឹងត្រូវប្រឈមនឹងការឆ្លងមេរោគដ៏កាចសាហាវមួយនេះខ្ពស់បំផុត៕ អត្ថបទ៖ ភក្តី
March 13, 2020 - អន្តរជាតិ
គណៈកម្មការសុខាភិបាលកំពូលរបស់ចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់ខ្លួនបានឆ្លងផុតពីការឆ្លងរាលដាលក្នុងកម្រិតខ្ពស់នៃវីរុស COVID-19 ហើយនាពេលនេះ ចំពេលដែលក្នុងខេត្តហ៊ូប៉ីដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុស មានករណីថ្មីត្រឹមតែ ៨នាក់ ។ ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់នៃការរីករាលដាល អាជីវកម្មជាច្រើនបានបើកជាថ្មី ខណៈអាជ្ញាធរក៏បន្ធូរបន្ថយវិធានការទប់ស្កាត់ ដែលបានដាក់យ៉ាងតឹងរឹងពីមុនមក។ ខេត្តហ៊ូប៉ីក៏នឹងបន្ធូរបន្ថយបន្ថែមទៀត ចំពោះការរឹតបន្តឹងការធ្វើដំណើរ ហើយនឹងអនុញ្ញាតឱ្យឧស្សាហកម្មមួយចំនួនបន្តផលិតកម្មឡើងវិញ។ អ្នកនាំពាក្យគណៈកម្មការសុខភាពជាតិលោក Mi Feng បាននិយាយថា ចិនបានឆ្លងផុតការរាលដាលបានរាលដាលក្នុងកម្រិតខ្ពស់របស់ខ្លួន។ លោកបានមានប្រសាសន៍ថា៖“ការកើនឡើងនៃករណីថ្មីកំពុងធ្លាក់ចុះ”។ សេដ្ឋកិច្ចរបស់ហ៊ូប៉ីដែលជំរុញដោយការផលិត និងពាណិជ្ជកម្ម រួមទាំងវិស័យរថយន្តក្នុងទំហំធំធេងនៅទីរួមខេត្តអ៊ូហាន ត្រូវបានបិទចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០កន្លងមក។ ខណៈពេលដែលវីរុសកំពុងតែរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក ករណីនៅក្នុងប្រទេសចិនបានថយចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៧ថ្ងៃកន្លងមកនេះ៕ អត្ថបទ៖ លីដា
March 12, 2020









