autoadmin
  • អន្តរជាតិ

    ហ្វីលីពីនបានរកឃើញមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី នៅក្នុងខេត្តមួយនៅភាគខាងជើងរបស់ខ្លួន បន្ទាប់ពីការធ្វើតេស្តបានបង្ហាញពីវត្តមាននៃវីរុសផ្តាសាយបក្សី H5N6 នៅក្នុងកសិដ្ឋានចិញ្ចឹមបសុបក្សីមួយកន្លែង។ រដ្ឋមន្រ្តីក្រសួងកសិកម្មលោក William Dar បាននិយាយថា វីរុសផ្តាសាយបក្សីដែលពីមុនមកក៏ធ្លាប់បានវាយប្រហារកសិដ្ឋានបសុបក្សីក្នុងប្រទេសនេះកាលពីឆ្នាំ២០១៧ ត្រូវបានគេរកឃើញជាថ្មីនៅក្នុងក្រុង Jaen ក្នុងខេត្ត Nueva Ecija ដោយធ្វើឱ្យបក្សីចំនួន ១,៥០០ក្បាល បានងាប់។ លោក William Dar បាននិយាយថា ពេលនេះបក្សីសរុបចំនួន ១២,០០០ ត្រូវបានបំផ្លាញ និងកប់ដើម្បីការពារការឆ្លងបន្ថែមទៀត។ លោកបានមានប្រសាសន៍ថា៖ “យើងស្ថិតនៅក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់។ ការឃ្លាំមើលនៅជុំវិញរង្វង់ចម្ងាយ ១គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ នឹងត្រូវធ្វើឡើងជាបន្ទាន់ ដើម្បីធានាថាជំងឺនេះមិនមានការរីករាលដាលនៅជុំវិញបរិវេណនោះទេ”។

    March 16, 2020
  • កូវីដ-១៩

    ឥណ្ឌូនេស៊ី៖ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃប្រទេសឥណ្ឌូនេស៊ី គឺលោក​ Budi Karya Sumadi ត្រូវបានគេតេស្តវិជ្ជមានជាមួយនឹងមេរោគ​ COVID-19។ ភា្លមៗក្រោយការធ្វើតេស្តវិជ្ជមាននៃមេរោគដ៏កាចសាហាវមួយនេះ លោក Budi Karya Sumadi ត្រូវបានបញ្ជូនទៅសម្រាកនិងព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងចាកាតា ខណៈសមាជិកក្រុមគ្រួសាររបស់គាត់កំពុងត្រូវបានគេតាមដានសុខភាពយ៉ាងពិសេសមួយ។ ករណីលោក​ Budi Karya Sumadi បានក្លាយជាករណីទីមួយហើយ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី ដែលត្រូវបានគេរកឃើញវិជ្ជមានជាមួយនឹងវីរុស។ សូមរម្លឹកថា កន្លងមកមានមន្ត្រីជាន់ខ្ពស់របស់ឥណ្ឌូនេស៊ីជាច្រើនរូប (មានប្រភពខ្លះបានឲ្យដឹងថាមានទាំងនាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ីទៀតផង) ត្រូវបានគេធ្វើតេស្តរកមេរោគ COVID-19 ប៉ុន្តែលទ្ធផលសុទ្ធតែអវិជ្ជមានទាំងអស់។ គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានអ្នកឆ្លងមេរោគ COVID-19 សរុបចំនួន ១១៧ករណី​ ស្លាប់ចំនួន ៥ករណី និងព្យាបាលឲ្យជាសះស្បើយមានចំនួន ៨ករណីផងដែរ៕

    March 16, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់អ្នកស្រី Jacinda Ardern បានប្រកាសពីការរឹតបន្តឹងថ្មីៗ ដែលតម្រូវឱ្យអ្នកដំណើរឆ្លងចូលមកប្រទេសនេះទាំងអស់ ត្រូវនៅដោយឡែករយៈពេល ១៤ថ្ងៃ ក្នុងគោលបំណងបញ្ឈប់ការរីករាលដាលនៃវីរុស COVID-19 ។ ការរឹតត្បិតនេះអនុវត្តចំពោះប្រទេសទាំងអស់ លើកលែងតែប្រទេសក្នុងប៉ាស៊ីហ្វិក ហើយនឹងចូលជាធរមានតាំងពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ។ វាក៏រាប់បញ្ចូលទាំងពលរដ្ឋនូវែល ឬអ្នកស្រុករបស់ហ្សេឡង់ ដែលវិលត្រឡប់ពីបរទេសផងដែរ។ រហូតដល់ពេលនេះប្រទេសនូវែលហ្សេឡង់មានករណីចំនួន ៨ ដែលបានបញ្ជាក់ ហើយពុំទាន់មានអ្នកស្លាប់នៅឡើយទេ។ អ្នកស្រី Ardern បាននិយាយថា វិធានការទាំងនេះគឺជាវិធានការមិនធ្លាប់មានពីមុនមក ដើម្បីដោះស្រាយការរាតត្បាតជាសកលនេះ។ លោកស្រី Ardern មានប្រសាសន៍ថា៖ “ទន្ទឹមនឹងអ៊ីស្រាអែល និងកោះប៉ាស៊ីហ្វិកមួយចំនួនតូចដែលបានបិទព្រំដែនរបស់ពួកគេប្រកបដោយប្រសិទ្ធភាព សេចក្តីសម្រេចចិត្តនេះមានន័យថា ប្រទេសនូវែលសេឡង់នឹងមានការរឹតបន្តឹងព្រំដែនធំបំផុត និងតឹងរឹងបំផុតក្នុងចំណោមប្រទេសណាមួយនៅលើពិភពលោកនេះ”។ យើងក៏កំពុងលើកទឹកចិត្តដល់ប្រជាជននូវែលសេឡង់

    March 16, 2020
  • អន្តរជាតិ

    អាមេរិក៖ បុរសជនជាតិអាមេរិក ២នាក់បងប្អូនត្រូវបានសារព័ត៌មាន Dailymail រាយការណ៍ថា ត្រូវខាតបង់លុយរាប់ម៉ឺនដុល្លារ និងទទួលបានការគំរាមសម្លាប់ទៀតផង ក្រោយពួកគាត់បានប្រមូលទិញទឹកលាងដៃមកស្តុកទុកលក់ក្នុងតម្លៃថ្លៃកប់ពពកតែបែរជាលក់មិនចេញ។ ប្រភពខាងលើបានរៀបរាប់ថា បុរសជាបងប្អូនទាំង ២នាក់នេះមានឈ្មោះថា Matt និង Noah Colvin រស់នៅក្នុងក្រុង Hixson ហើយមុនពេលដែលមេរោគ Covid-19 ផ្ទុះការរាតត្បាតខ្លាំងនៅសហរដ្ឋអាមេរិកពួកគាត់ទាំង ២នាក់បានធ្វើដំណើរប្រមាណជា ១ ៣០០ Miles (២០៩២ គីឡូម៉ែត្រ​) នៅក្នុងរដ្ឋចំនួន ២ គឺរដ្ឋ Tennessee និងរដ្ឋ Kentucky ដើម្បីប្រមូលទិញ ទឹកលាងដៃ ម៉ាស់ និងក្រណាត់សើមសម្រាប់ជូនដៃ

    March 16, 2020
  • អន្តរជាតិ

    ប្រធានមន្ទីរសុខុមាលភាពកងទ័ពថៃ ត្រូវបានគេរកឃើញថា ឆ្លងវីរុសកូរ៉ូណា (COVID-19) ហើយមនុស្សរហូតដល់ទៅ ៦០នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ ត្រូវបានគេតម្រូវឱ្យនៅដោយឡែកតាមផ្ទះរៀងៗខ្លួនរបស់ពួកគេ។ ឧត្តមសេនីយ៍ Nathaphon Srisawat ទីប្រឹក្សាពិសេសកងទ័ពបានរាយការណ៍នៅថ្ងៃច័ន្ទនេះថា លោកឧត្តមសេនីយ៍ Rachit Arunrangsi អគ្គនាយកនៃនាយកដ្ឋានសុខុមាលភាពកងទ័ព បានឆ្លងវីរុស COVID-19 និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Phramongkutklao ។ ក្រុមមន្រ្តីបានតាមដានសកម្មភាពរបស់គាត់ក្នុងងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ ដើម្បីកំណត់អត្តសញ្ញាណមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់។ កាលពីពេលថ្មីៗនេះលោកឧត្តមសេនីយ៍ Rachit Arunrangsi ធ្លាប់បានទៅមើលការប្រកួតនៅឯកីឡដ្ឋាន Lumpini ដូច្នេះអ្នកដែលស្ថិតក្នុងចម្ងាយ ៤.៥ម៉ែត្រ និងនៅជិតគាត់យ៉ាងហោចណាស់ ១៥នាទី គឺមានហានិភ័យ។

    March 16, 2020
  • អន្តរជាតិ

    មន្ត្រីអាមេរិកបានឱ្យដឹងថា ការសាកល្បងព្យាបាលដើម្បីធ្វើតេស្តវ៉ាក់សាំងវីរុស COVID-19 នៅលើមនុស្សនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។ អ្នកចូលរួមដំបូងនឹងទទួលបានវ៉ាក់សាំងពិសោធន៍នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដើម្បីធ្វើតេស្តរកផលប៉ះពាល់ណាមួយដែលអាចកើតមាន ប៉ុន្តែអ្នកចូលរួមនោះនឹងមិនត្រូវបានគេចាក់វីរុសចូលដោយផ្ទាល់នោះទេ។ មន្ត្រីរូបនោះបានប្រាប់សារព័ត៌មាន Associated Press ថា ការសាកល្បងនេះត្រូវបានផ្តល់មូលនិធិដោយវិទ្យាស្ថានសុខភាពជាតិ ហើយនឹងប្រព្រឹត្តទៅនៅទីក្រុងស៊ីថល។ វានឹងចាប់ផ្តើមជាមួយអ្នកស្ម័គ្រចិត្ត ដែលមានសុខភាពល្អចំនួន ៤៥នាក់ នៅវិទ្យាស្ថានស្រាវជ្រាវសុខភាព Kaiser Permanente Washington ។ ប៉ុន្តែទោះបីជាការធ្វើតេស្តនេះដំណើរការល្អក៏ដោយ អ្នកជំនាញនិយាយថា ពួកគេត្រូវចំណាយពេលជាងមួយឆ្នាំ ដើម្បីអភិវឌ្ឍ និងសាកល្បងវ៉ាក់សាំងបានពេញលេញ។ ជាក់ស្ដែងក្រុមហ៊ុនឱសថមួយចំនួននៅជុំវិញពិភពលោកបច្ចុប្បន្ននេះ កំពុងធ្វើការលើវ៉ាក់សាំងវីរុស COVID-19 ដែលកំពុងវាយប្រហារដល់មនុស្សជាង ១៥០,០០០ និងបានសម្លាប់មនុស្សជិត ៦,០០០នាក់។ ក្រុមមួយនៅសាកលវិទ្យាល័យឃ្វីនលែនក្នុងប្រទេសអូស្ត្រាលី

    March 16, 2020
  • អន្តរជាតិ

    ជាមួយនឹងករណីឆ្លងវីរុសកូរ៉ូណា COVID-19 នៅប្រទេសបារាំងបានកើនឡើងជិត ៤,៥០០នាក់ និងមានមនុស្សស្លាប់ ៩១នាក់ ក្រុមហ៊ុនម៉ាកល្បីៗមួយចំនួនរបស់ប្រទេសនេះ កំពុងប្តូរផលិតកម្មទឹកទៅផលិតជែលលាងដៃវិញ។ ក្នុងនោះក្រុមហ៊ុនផលិតទំនិញប្រណីត LVMH ដែលជាក្រុមហ៊ុនមេរបស់ Christian Dior, Guerlain និង Givenchy កំពុងចង់ជួយអាជ្ញាធរសុខាភិបាលបារាំង ដោយនឹងធ្វើការផលិតជែលលាងដៃ ហើយផ្តល់វាឱ្យក្រសួងសុខាភិបាលដោយឥតគិតថ្លៃ។ ក្រុមហ៊ុន LVMH បាននិយាយថា ខ្លួននឹងប្រើកន្លែងផលិតទឹកអប់ និងគ្រឿងសម្អាងរបស់ខ្លួនទាំងអស់ ដើម្បីផលិតអាល់កុលលាងដៃ ឬជែលលាងដៃ ដោយចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ។ ជែលលាងដៃនេះនឹងត្រូវបញ្ជូនទៅឱ្យអាជ្ញាធរសុខាភិបាលបារាំង និងជំនួយសាធារណៈ Assistance Publique-Hospitaux de Paris ដែលជាបណ្តាញមន្ទីរពេទ្យចំនួន

    March 16, 2020
  • អន្តរជាតិ

    ចំនួនអ្នកស្លាប់របស់ប្រទេសអ៊ីតាលី ចំពោះករណីដែលបានបញ្ជាក់នៃវីរុស COVID-19 គឺមានអត្រា % ខ្ពស់ជាងប្រទេសចិន។ អាជ្ញាធរអ៊ីតាលីបាននិយាយកាលពីថ្ងៃអាទិត្យថា មានករណីថ្មីជាង ៣,៥០០ករណី ដែលនាំឱ្យករណីសរុបកើនឡើងដល់ ២៤,៧៤៧ករណី។ ពួកគេបានបន្ថែមទៀតថា ចំនួនអ្នកស្លាប់បានកើនឡើងផងដែរពី ៣៦៨ ដល់ ១,៨០៩នាក់ ដូច្នេះទិន្នន័យនេះបង្ហាញថា អត្រា % ស្លាប់របស់ប្រទេសអ៊ីតាលីដែលបណ្ដាលមកពីវីរុស មានចំនួន ៧.៣% ខណៈប្រទេសចិនមានតែ ៣.៨% ប៉ុណ្ណោះ បើយោងតាមការគណនាកាលពីខែមុន ដោយក្រុមសិក្សារួមគ្នាមួយ សហការជាមួយអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក។ អ្នកជំនាញអ៊ីតាលីចង្អុលបង្ហាញថា សង្គមដែលសម្បូរចាស់ជរា (aging society) របស់ប្រទេសនេះ អាចជាកត្តាមួយដែលបានធ្វើឱ្យតួលេខស្លាប់ខ្ពស់។

    March 16, 2020
  • អន្តរជាតិ

    ក្នុងអំឡុងពេលមានជំងឺគ្រុនផ្តាសាយ H1N1 រាតត្បាតជាសកល កាលពីជាង ១០០ឆ្នាំមុន (ឆ្នាំ១៩១៨) គ្រូពេទ្យបានរកឃើញថា អ្នកជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរដែលបានព្យាបាលជំងឺនៅបរិស្ថានខាងក្រៅ ឆាប់បានធូរសះស្បើយជាងអ្នកដែលព្យាបាលនៅក្នុងបន្ទប់។ ការរួមបញ្ចូលគ្នានៃខ្យល់ស្រស់ថ្លា និងពន្លឺព្រះអាទិត្យ ហាក់ដូចជាបានការពារពីការស្លាប់ក្នុងចំណោមអ្នកជំងឺ និងការឆ្លងក្នុងចំនោមបុគ្គលិកពេទ្យ។ ដូច្នេះតើវាអាចជួយឱ្យយើងរួចផុតពីវីរុស COVID-19 ដែរឬទេ? យ៉ាងណាបើយោងតាមលោក Richard Hobday អ្នកជំនាញខាងការត្រួតពិនិត្យការឆ្លងមេរោគ និងសុខភាពសាធារណៈ បានឆ្លើយថា វាអាចបាន។ មេរៀន៥ចំណុចដែលយើងគួរដឹងអំពីការព្យាបាលនៅជំនាន់មានការផ្ទុះជំងឺគ្រុនផ្តាសាយ H1N1 ឆ្នាំ១៩១៨៖ ១. ការព្យាបាលដោយដាក់នៅហាលក្រៅ៖ ក្នុងអំឡុងពេលមានជំងឺរាតត្បាតធំ កន្លែងដែលអាក្រក់បំផុតពីរ គឺបន្ទាយទាហាន និងនាវាកងទ័ព។ ខ្យល់អាកាសចង្អៀត និងខ្យល់អាកាសមិនល្អ

    March 16, 2020
  • អន្តរជាតិ

    តាមរបាយការណ៍ដែលត្រូវបានបញ្ជាក់ដោយរដ្ឋាភិបាលអាឡឺម៉ង់បាននិយាយថា លោកប្រធានាធិបតី Trump បានព្យាយាមជ្រើសរើសអ្នកវិទ្យាសាស្ត្រអាឡឺម៉ង់ ដើម្បីធ្វើការរកវ៉ាក់សាំវីរុស​ COVID-19​ ជាមួយនឹងការផ្ដល់ប្រាក់ជាច្រើន​ ដើម្បីទិញសិទ្ធិផ្តាច់មុខដល់ការងាររបស់ពួកគេសម្រាប់សហរដ្ឋអាមេរិក។ កាសែតលេចធ្លោអាឡឺម៉ង់ Welt am Sonntag រាយការណ៍ថា លោក Trump បានផ្តល់ប្រាក់ជាច្រើនដើម្បីទាក់ទាញក្រុមហ៊ុន CureVac ដែលមានមូលដ្ឋាននៅអាឡឺម៉ង់ ទៅសហរដ្ឋអាមេរិក និងទិញសិទ្ធិផ្តាច់មុខចសម្រាប់វ៉ាក់សាំងនោះ។ ក្រុមហ៊ុននេះធ្វើការជាមួយវិទ្យាស្ថាន Paul Ehrlich សម្រាប់ថ្នាំវ៉ាក់សាំង និងថ្នាំជីវសាស្ត្រវេជ្ជសាស្ត្រ ដើម្បីសិក្សាលើការព្យាបាលវីរុសកូរ៉ូណា។ ប៉ុន្តែយ៉ាងណាក្រុមហ៊ុន CureVac បានបដិសេធ “ពាក្យចចាមអារាមនៃការទិញយក” នៅក្នុងសេចក្តីថ្លែងការណ៍​ កាលពីថ្ងៃទី១៥ ខែមីនា។ ក្រុមហ៊ុនជីវបច្ចេកវិទ្យានេះបាននិយាយថា

    March 16, 2020