- autoadmin
- កូវីដ-១៩
ថៃ៖ អភិបាលនៃគណៈអភិបាលខេត្តបូរីរ៉ាំ បានសម្រេចបិទខេត្តទាំងមូលតែម្តងដើម្បីការពារការរីករាលដាលនៃមេរោគ Covid-19 បើទោះបីជាខេត្តភាគខាងជើងនៃប្រទេសថៃមួយនេះមិនទាន់មានករណីអ្នកឆ្លងមេរោគក៏ដោយ។ លោក Thatchakorn Hattathay អភិបាលខេត្តបូរីរ៉ាំបានឲ្យដឹងថា ការសម្រេចបិទខេត្តទាំងមូលនេះគឺជាវិធានការបង្ការទុកមុនដើម្បីធានាបាននូវសុវត្ថិភាពចំពោះប្រជាពលរដ្ឋ ខណៈចំនួនអ្នកឆ្លងមេរោគ Covid-19 នៅក្នុងប្រទេសថៃបានកើនឡើងជាបន្តបន្ទាប់។ អភិបាលខេត្តរូបនេះបានបញ្ជាក់ថា វិធានការខាងលើនេះនឹងត្រូវអនុវត្តក្នុងរយៈពេល ៣០ ថ្ងៃ ឬអាចអូសបន្លាយវែងជាងនេះតាមភាពចាំបាច់ជាក់ស្តែង។ ក្នុងរយៈពេលអនុវត្តវិធានការមួយនេះ រាល់អ្នកដំណើរទាំងអស់រួមទាំងប្រជាពលរដ្ឋថៃខ្លួនឯងផងមុននឹងចូលក្នុងខេត្តបូរីរ៉ាំត្រូវតែឲ្យគេពិនិត្យសុខភាពជាមុនសិន ហើយបើអ្នកដំណើរណាមានអការៈមិនស្រួលខ្លួនឬសង្ស័យថាបានឆ្លងមេរោគ នឹងត្រូវបានគេយកទៅដាក់ឲ្យនៅដាច់ដោយឡែក ១៤ ថ្ងៃតែម្តងដើម្បីតាមដានសុខភាព។ បន្ថែមពីការអនុវត្តវិធានការខាងលើ លោក Thatchakorn Hattathay ក៏បានហាមមិនឲ្យប្រជាពលរដ្ឋមានការជួបជុំគ្នាដែលមានចំនួនមនុស្សលើសពី ៥០ នាក់ផងដែរ។ សូមបញ្ជាក់ថា បូរីរ៉ាំគឺជាខេត្តដំបូងគេក្នុងប្រទេសថៃដែលបានអនុវត្តវិធានការតឹងរឹងដូចខាងលើនេះ ខណៈថៃមានអ្នកឆ្លងមេរោគ
March 18, 2020 - កូវីដ-១៩
អាជ្ញាធរន័រវែសបានបញ្ជាក់ថា នឹងផាកពិន័យជាប្រាក់ ២០,០០០ ក្រូន័រ (២,០០០ដុល្លារអាមេរិក) ឬដាក់ទោសរយៈពេល ១៥ថ្ងៃ ចំពោះជនណាម្នាក់ ដែលបានរំលោភច្បាប់នៅឆ្ញាយ ឬនៅដាច់ដោយឡែកមួយនេះ។ នរណាដែលត្រូវបានគេឃើញអង្គុយនៅខាងក្រៅតំបន់ដែលពួកគេរស់នៅ ក៏អាចប្រឈមការពិន័យជាប្រាក់ចំនួន ១៥,០០០ ក្រូន័រ (១,៥០០ ដុល្លារ) ឬជាប់ពន្ធនាគាររយៈពេល ១០ថ្ងៃ ខណៈដែលនរណាដែលរៀបចំព្រឹត្តិការណ៍វប្បធម៌ ឬកីឡាក៏នឹងត្រូវប្រឈមនឹងការផាកពិន័យផងដែរ។ បទប្បញ្ញត្តិនៅដាច់ដោយឡែកពីគ្នា និងការនៅដាច់ឆ្ងាយដែលត្រូវបានអនុវត្តនេះ គឺដើម្បីព្យាយាមនិងទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19។ វាជាច្បាប់ដែលត្រូវបាននាំយកមកប្រើជាផ្នែកនៃវិធានការណ៍បន្ទាន់ ក្រោមច្បាប់នៃការគ្រប់គ្រងការឆ្លងមេរោគ។ វិធានការណ៍បន្ទាន់ផ្សេងទៀតរួមមាន ការហាមឃាត់ពលរដ្ឋបរទេសទាំងអស់មិនឱ្យចូលប្រទេសន័រវែស។ នាយករដ្ឋមន្រ្តីន័រវែសលោក Erna Solberg ក៏បានហាមប្រាមប្រជាជនន័រវេសមិនឱ្យចេញក្រៅផងដែរ ដើម្បីការពារកុំឱ្យមានការឆ្លងវីរុស៕ អត្ថបទ៖
March 18, 2020 - កូវីដ-១៩
ប្រធានមន្ទីរកែប្រែថៃបានបញ្ជាឱ្យពន្ធនាគារទាំងអស់ បញ្ឈប់លែងឱ្យមានការមកលេងពីសាច់ញាតិអ្នកទោសរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី ១៨-៣១ ខែមីនា ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។ ការផ្លាស់ប្តូរនេះគឺឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ ដែលបានបិទបារ៍ កន្លែងកម្សាន្ត កន្លែងម៉ាស្សា កន្លែងហាត់ប្រាណ និងរោងមហោស្រព ក៏ដូចជាសាលារៀន និងសាកលវិទ្យាល័យនៅទីក្រុងបាងកក និងខេត្តជុំវិញក្នុងរយៈពេលដូចគ្នា។ លោក Pol Col Narat បាននិយាយថា ការបិទទ្វារពន្ធនាគារមិនឱ្យមានការមកទស្សនា គឺមានគោលបំណងដើម្បីការពារការឆ្លងវីរុសនេះទៅអ្នកទោសចំនួន ៣៨០,០០០នាក់ នៅទូទាំងប្រទេស។ នៅទីនោះមានមនុស្សច្រើនកុះករ ហើយប្រសិនបើវីរុសចូលក្នុងប្រព័ន្ធពន្ធនាគារ វានឹងពិបាកក្នុងការគ្រប់គ្រងណាស់។ លោក Pol Col Narat
March 18, 2020 - កូវីដ-១៩
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន ៩៣ករណី នៅថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ដោយបានរក្សានិន្នាការធ្លាក់ចុះថយនៃករណីវីរុស កូវីដ-១៩ ប្រចាំថ្ងៃ ប៉ុន្តែការព្រួយបារម្ភអំពីការផ្ទុះឡើងថ្មីនៅជុំវិញចង្កោមតូចៗនៅតែបន្តកើតមាន។ យោងតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការត្រួតពិនិត្យនិងការពារជំងឺ (KCDC) បានឱ្យដឹងថា ចំនួនសរុបប្រចាំថ្ងៃបានកត់សម្គាល់ថា ៤ថ្ងៃ ជាប់ៗគ្នាមកនេះ ប្រទេសនេះបានបង្ហាញការឆ្លងថ្មីៗតិចជាង ១០០ ទោះបីជាវាកើនឡើងពីចំនួន ៨៤ កាលពីថ្ងៃមុនក៏ដោយ។ KCDC បាននិយាយថា ចំនួនថ្មីនេះវាបាននាំឱ្យមានការឆ្លងសរុបដល់ ៨,៤១៣ នៅកូរ៉េខាងត្បូង ហើយចំនួនអ្នកស្លាប់បានកើនដល់ ៨៤នាក់។ និន្នាការធ្លាក់ចុះនៅក្នុងការឆ្លងជាទូទៅបានបង្កើនក្តីសង្ឃឹមថា ការរីករាលដាលដ៏ធំរបស់ប្រទេសនេះអាចនឹងត្រូវបញ្ឈប់ ខណៈកូរ៉េខាងត្បូងជាប្រទេសមានការផ្ទុះឡើងធំបំផុតក្រៅពីចិនដីគោកសម្រាប់ទ្វីបអាស៊ី ប៉ុន្តែអាជ្ញាធរបានសម្តែងការព្រួយបារម្ភអំពីការឆ្លងនៃក្រុមតូចៗ ដែលត្រូវបានរាយការណ៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ៕ អត្ថបទ៖
March 18, 2020 - កូវីដ-១៩
តាមសម្តែងភាពយន្តលំដាប់អន្តជាតិដ៏ល្បីគឺលោក Idris Elba ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគ Covid-19។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Wegotthiscovered បានឲ្យដឹងថា លោក Idris Elba បានកើតមានអាការៈមិនស្រួលខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយគាត់ក៏សម្រេចចិត្តទៅធ្វើតេស្តរកមេរោគហើយលទ្ធផលបានបង្ហាញថា បានគាត់បានឆ្លងមេរោគ Covid-19 ប្រាកដមែន។ បច្ចុប្នន្នរូបគាត់កំពុងត្រូវបានគេដាក់ឲ្យនៅដោយឡែកតែម្នាក់ឯង ដើម្បីទទួលបានការព្យាបាលជាពិសេសមួយពីអាជ្ញាធរសុខាភិបាល។ សូមបញ្ជាក់ថា លោក Idris Elba គឺជាតារាសម្តែងជនជាតិអង់គ្លេស មានអាយុ ៤៧ ឆ្នាំ ហើយថ្មីៗនេះលោកទទួលបានការគាំទ្រយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួននៅក្នុងរឿង Fast & Furious Presents: Hobbs & Shaw
March 18, 2020 - កូវីដ-១៩
អាជ្ញាធរអ៉ីតាលីបានប្រកាសថា ចំនួននៃការឆ្លងវីរុស COVID-19 នៅក្នុងប្រទេសនេះ បានកើនឡើងដល់ជាង ៣០,០០០នាក់ ហើយនេះជាតួលេខខ្ពស់បំផុតនៅទ្វីបអ៉ឺរ៉ុប។ របាយការណ៍បានឲ្យដឹងកាលពីថ្ងៃអង្គារថា ចំនួនករណីសរុបរបស់ប្រទេសនេះបានឈានដល់ ៣១,៥០៦នាក់ ខណៈចំនួនអ្នកស្លាប់ក៏បានកើនឡើងពី ៣៤៥ ដល់ ២,៥០៣នាក់។ ការកើនឡើងដ៏លើសលុបថ្មីៗនេះ បានធ្វើឲ្យរដ្ឋាភិបាលអ៉ីតាលីបានអំពាវនាវប្រជាជន ឲ្យចៀសវាងការចេញក្រៅដែលមិនចាំបាច់ ខណៈដែលអាជីវកម្មមិនចាំបាច់ទាំងអស់ក៏ត្រូវបិទទ្វារ។ ទោះបីជាមានការបិទទ្វារនៅទូទាំងប្រទេសដើម្បីការពារការរីករាលដាលក៏ដោយ ក៏ករណីឆ្លងនៅតែបន្តកើនឡើងជាលំដាប់ឈានដល់ផ្នែកកណ្តាល និងភាគខាងត្បូងនៃប្រទេស ចេញពីតំបន់ភាគខាងជើងដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត។ តំបន់ Lombardy បានរាយការណ៍អំពីករណីខ្ពស់បំផុតគឺ ១៦,២២០ ។ ភាគខាងជើងប្រទេសអ៉ីតាលីរួមទាំង Lombardy ប្រឈមនឹងកង្វះខាតយ៉ាងខ្លាំងពីសំណាក់គ្រូពេទ្យ និងគិលានុបដ្ឋាយិកា ក៏ដូចជាគ្រែ មន្ទីរពេទ្យ និងឧបករណ៍ដកដង្ហើម៕
March 18, 2020 - កូវីដ-១៩
មន្ត្រីមកពីអង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃនេះថា បុគ្គលិក២នាក់របស់ខ្លួនត្រូវបានបញ្ជាក់ថាវិជ្ជមានជាមួយវីរុស កូវីដ-១៩ ។ WHO បាននិយាយថា បុគ្គលិកទាំង២ បានចាប់ផ្តើមបង្ហាញរោគសញ្ញានៅផ្ទះខ្លួនឯង ហើយបន្ទាប់មកក៏ត្រូវបានធ្វើតេស្ត។ ព័ត៌មាននៃការធ្វើរោគវិនិច្ឆ័យរបស់អ្នកទាំង២បានកើតឡើង នៅពេលដែលការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំអ៉ឺរ៉ុប តម្រូវឲ្យមានវិធានការណ៍តឹងរឹងដោយសារនៅទ្វីបអ៉ឺរ៉ុបមានការរាតត្បាតខ្លាំងបំផុត។ ករណីថ្មីទាំង២ គឺជាលើកដំបូងបំផុតរបស់អង្គការ ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះ។ វាមិនច្បាស់ទេថា តើបុគ្គលិកដែលឆ្លងវីរុសនេះកំពុងធ្វើការក្នុងការឆ្លើយតបនឹងមេរោគនេះ។ លោក Hans Kluge នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំអ៉ឺរ៉ុបបានប្រាប់សន្និសីទកាសែតថា៖«គ្រប់ប្រទេសទាំងអស់ត្រូវចាត់វិធានការតឹងរឹងបំផុត ដើម្បីបញ្ឈប់ ឬបន្ថយការគំរាមកំហែងនៃវីរុស»។ លោកបានបន្ថែមទៀតថា បើអ្នកគិតថា «រឿងនេះមិនពាក់ព័ន្ធនឹងខ្ញុំទេ» វាមិនមែនជាជម្រើសទេ។ គួរឲ្យដឹងដែរថា យោងតាមមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងជំងឺអ៉ឺរ៉ុបបានឲ្យដឹងថា ពេលនេះមានករណីជាង ១៨០,០០០ ត្រូវបានបញ្ជាក់ទូទាំងពិភពលោកកាលពីថ្ងៃអង្គារ៕ អត្ថបទ៖ លីដា
March 18, 2020 - កូវីដ-១៩
គ្រួសាររាជវង្សអ៉ឺរ៉ុបកំពុងរងផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុស COVID-19 ដោយ Archduke នៃប្រទេសអូទ្រីស ព្រះអង្គម្ចាស់ Karl von Habsburg ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា បានឆ្លងវីរុស COVID-19 ហើយឥឡូវនេះកំពុងស្ថិតនៅក្រោមការដាក់នៅដោយឡែក។ ព្រះអង្គម្ចាស់វ័យ ៥៩ វស្សារូបនេះ ដែលជាប្រមុខនៃសែស្រឡាយ Habsburg-Lorraine បានបញ្ជាក់ពីព័ត៌មាននេះតាមទូរស័ព្ទ ទៅឲ្យបណ្តាញទូរទស្សន៍អូទ្រីស oe24 ។ ទ្រង់បានឲ្យដឹងថា៖«វាគួរឱ្យរំខានប៉ុន្តែខ្ញុំមិនអីទេ។ វាមិនមែនជា black plague ទេ»។ ទ្រង់បន្ដថា៖«ខ្ញុំស្មានថាវាជាជំងឺផ្តាសាយធម្មតា។ តែនៅពេលដែលមិត្តភក្តិម្នាក់បានទូរស័ព្ទមកខ្ញុំថាគាត់វិជ្ជមានជាមួយវីរុសនៅឯសមាជនៅប្រទេសស្វីស ខ្ញុំក៏ត្រូវបានគេធ្វើតេស្តផងដែរ»។ Archduke បានបន្តកោតសរសើរដល់អាជ្ញាធរអូទ្រីសចំពោះការធ្វើសកម្មភាព «ដោយវិធានការ និងគោលដៅ»
March 17, 2020 - កូវីដ-១៩ អន្តរជាតិ
អ្នកនាំពាក្យរបស់តុលាការបាននិយាយនៅថ្ងៃអង្គារនេះថា អ៉ីរ៉ង់បានដោះលែងអ្នកទោសប្រមាណ ៨៥,០០០នាក់ ជាបណ្តោះអាសន្ន ក្នុងនោះមានទាំងអ្នកទោសនយោបាយផងដែរ ដើម្បីឆ្លើយតបនឹងការរាតនៃត្បាតវីរុស COVID-19 ។ អ្នកនាំពាក្យលោក Gholamhossein Esmaili និយាយថា៖“ប្រហែល ៥០% នៃអ្នកដែលត្រូវបានដោះលែង គឺជាអ្នកទោសទាក់ទងនឹងសន្តិសុខ។ នៅក្នុងពន្ធនាគារផងដែរ យើងបានចាត់វិធានការបង្ការទុកជាមុន ដើម្បីប្រឈមនឹងការផ្ទុះឡើងនេះ”។ កាលពីថ្ងៃទី១០ ខែមីនា អ្នករាយការណ៍ពិសេសរបស់ U.N. ស្តីពីសិទ្ធិមនុស្សនៅប្រទេសអ៉ីរ៉ង់បាននិយាយថា លោកបានស្នើដល់ទីក្រុងតេអេរ៉ង់ឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ជាបណ្តោះអាសន្នពីពន្ធនាគារដែលចង្អៀតណែន និងងាយឆ្លងជំងឺ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ គួរឲ្យដឹងដែរថា ចំនួនមនុស្សស្លាប់របស់អ៉ីរ៉ង់ដោយសារវីរុស COVID-19 មានដល់ ៨៥៣នាក់ ហើយមនុស្សសរុបចំនួន ១៤,៩៩១នាក់ ត្រូវបានបញ្ជាក់ថាបានឆ្លងរោគ
March 17, 2020 - កូវីដ-១៩
អេស្ប៉ាញ ៖ គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ Atletico Portada Alta ដែលមានមូលដ្ឋាននៅក្នុងក្រុង Malaga ប្រទេសអេស្ប៉ាញ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារតែមេរោគ Covid-19។ គ្រូបង្វឹករូបនេះមានឈ្មោះថា Francisco Garcia និងទើបតែមានអាយុត្រឹមតែ ២១ ឆ្នាំប៉ុណ្ណោះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា លោក Francisco Garcia ក៏ត្រូវបានគេរកឃើញថា មានជំងឺមហារីកគ្រាប់ឈាមផងដែរ ក្រៅពី Covid-19 ពេលគេបញ្ជូនរូបគាត់ទៅដល់មន្ទីរពេទ្យ។ ការស្លាប់របស់គ្រូបង្វឹកក្រុមបាល់ទាត់យុវជនរូបនេះត្រូវបានគេកត់សម្គាល់ឃើញថា ជាករណីអ្នកស្លាប់ដែលមានអាយុតិចជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប។ សូមបញ្ជាក់ថា អេស្ប៉ាញគឺជាប្រទេសទី ២
March 17, 2020









