- autoadmin
- កូវីដ-១៩
ប្រទេសប្រ៊ុយណេបានរាយការណ៍ពីករណីស្លាប់របស់ខ្លួនពីការឆ្លងវីរុស COVID-19 ដំបូងនៅថ្ងៃសៅរ៍នេះ ដែលអ្នកស្លាប់គឺជាបុរសអាយុ ៦៤ឆ្នាំម្នាក់។ ប្រ៊ុយណេបានរាយការណ៍ថា ប្រទេសខ្លួនមានករណីឆ្លងវីរុសនេះចំនួន ១១៥ ករណី ដែលករណីខ្លះទាក់ទងនឹងការជួបជុំសាសនានៅប្រទេសម៉ាឡេស៊ី ដែលអាជ្ញាធរបាននិយាយថា មានមនុស្សចូលរួមប្រមាណ ១៦,០០០នាក់ នៅទីនោះ។ បុរសដែលបានស្លាប់មិនបានចូលរួមការជួបជុំទេ ប៉ុន្តែគាត់មានប្រវត្តិធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ប៉ុន្តែរបាយការណ៍មិនបានបញ្ជាក់ឱ្យលម្អិតនោះទេ។ គួរឱ្យដឹងដែរថា ប្រទេសប្រ៊ុយណេកាលពីថ្ងៃទី១៥ ខែមីនា បានហាមពលរដ្ឋ និងប្រជាជនបរទេសដែលនៅក្នុងប្រទេសខ្លួន មិនឱ្យចាកចេញពីប្រទេសប្រ៊ុយណេនោះទេ ដោយសារតែជំងឺរាតត្បាត COVID-19 នេះ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ
March 28, 2020 - កូវីដ-១៩
មន្ត្រីរដ្ឋាភិបាលថៃបាននិយាយនៅថ្ងៃសៅរ៍នេះថា មានអ្នកជំងឺម្នាក់ទៀតបានស្លាប់ដោយសារ COVID-19 ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសថៃកើនឡើងដល់ ៦នាក់ ។ លទ្ធផលនៃការធ្វើតេស្តនៅមន្ទីរពិសោធន៍ ក៏បានបញ្ជាក់ពីការឆ្លងថ្មីចំនួន ១០៩នាក់ ផងដែរ។ ឥឡូវនេះប្រទេសថៃមានចំនួនអ្នកឆ្លង COVID-19 ប្រហែល ១,២០០ករណី។ អ្នកស្លាប់ថ្មីចុងក្រោយនេះជាបុរសអាយុ ៥០ឆ្នាំ ដែលមានជំងឺទឹកនោមផ្អែម ហើយមិនមានព័ត៌មានលម្អិតផ្សេងទៀតអំពីគាត់ទេ។ ព័ត៌មាននេះត្រូវបានប្រកាសភ្លាមៗ នៅពេលដែលអាជ្ញាធរកំពុងអំពាវនាវដល់អ្នករស់នៅទីក្រុងបាងកក ឱ្យស្នាក់នៅក្នុងផ្ទះនៅចុងសប្តាហ៍នេះ។ ក្រុមមន្រ្តីបាននិយាយថា ប្រសិនបើវិធានការណ៍តឹងរឹងនៃការរក្សាគំលាត (social distancing) ត្រូវបានអនុម័តជាទូទៅ វានឹងជួយបង្វែរការឆ្លងរាលដាលនៃវីរុសនេះ។ អ្នកនាំពាក្យ Taw Tawin Visanuyothin ក៏បានទទូចដល់សហគមន៍ក្នុងតំបន់ កុំឱ្យប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការដាក់អ្នកឆ្លងវីរុសនៅតាមមន្ទីរពេទ្យក្នុងតំបន់របស់ពួកគេ។ ការតវ៉ាតូចមួយបានផ្ទុះឡើងនៅក្នុងស្រុក
March 28, 2020 - កូវីដ-១៩
អាជ្ញាធរសុខាភិបាលបារាំងបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ២៩៩នាក់ ដោយសារវីរុស COVID-19 កាលពីថ្ងៃសុក្រ ទី២៧ ខែមីនា ដោយនាំឱ្យចំនួនសរុបកើនដល់ ១,៩៩៥នាក់ ចំពេលដែលរដ្ឋាភិបាលបានសម្រេចពន្យារពេល ២សប្តាហ៍ នៃការបិទទ្វារជាតិ ដែលពេលនេះនឹងត្រូវបញ្ចប់យ៉ាងលឿនបំផុតនៅថ្ងៃទី១៥ ខែមេសា។ ការកើនឡើងនៃចំនួនអ្នកស្លាប់ តំណាងឱ្យការកើនឡើងប្រចាំថ្ងៃ ១៨% ហើយវាជាការកើនឡើងតិចជាងមុន។ របាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋាភិបាល មានតែសម្រាប់អ្នកដែលស្លាប់នៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរបាននិយាយថា ពួកគេនឹងអាចប្រមូលទិន្នន័យពីការស្លាប់នៅតាមផ្ទះអ្នកដែលចូលនិវត្តន៍ ដែលទំនងជាអាចបន្ថែមចំនួនតួលេខនៃអ្នកស្លាប់។ ក្នុងសន្និសីទកាសែតប្រធានទីភ្នាក់ងារសុខាភិបាលលោក Jerome Salomon បានបន្ថែមថា ចំនួនករណីនៅបារាំងពេលនេះបានកើនឡើងដល់ ៣២,៩៦៤នាក់ ពោលគឺកើនឡើង ១៣% ក្នុងរយៈពេល ២៤ម៉ោង។
March 28, 2020 - កូវីដ-១៩
ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ថ្មីនៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ១០៤,០០០នាក់ កាលពីព្រឹកថ្ងៃសៅរ៍ នេះបើយោងតាមរបាយការណ៍សាកលវិទ្យាល័យ Johns Hopkins ជាមួយនឹងចំនួនអ្នកស្លាប់ជិត ១,៧០០នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងពិភពលោក ដោយសារ COVID-19 កើនឡើងដល់ ២៧,៣២៤នាក់។ ទន្ទឹមនឹងនេះដែរប្រទេសអ៉ីតាលីបានប្រកាសពីការស្លាប់ថ្មីចំនួន ៩១៩នាក់ ដោយសារវីរុសនេះ ដែលជាចំនួនអ្នកស្លាប់ខ្ពស់ជាងប្រទេសណាទាំងអស់ ដែលបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោង ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើមកាលពីចុងឆ្នាំមុន។ ចំនួនប្រជាជនសរុបដែលបានស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសអ៉ីតាលីឥឡូវនេះមានចំនួន ៩,១៣៤នាក់។ ចំនួនករណីនៅអ៉ីតាលីក៏បន្តកើនឡើងផងដែរ ដោយមានចំនួនច្រើនជាង ៨៦,០០០នាក់៕ អត្ថបទ៖ លីដា ប្រភព៖ aljazeera
March 28, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 និងកំពុងនៅដាច់ដោយឡែកនៅផ្លូវ Downing Street ទីក្រុងឡុង ប្រទេសអង់គ្លេស។ លោកនាយករដ្ឋមន្ត្រីបាននិយាយថា គាត់មានរោគសញ្ញាស្រាលៗក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ រួមទាំងកម្ដៅក្នុងខ្លួន និងការក្អក ប៉ុន្តែក៏នឹងនៅបន្តដឹកនាំរដ្ឋាភិបាល។ ក្នុងនោះផងដែររដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា គាត់ក៏បានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 ខណៈដែលប្រធានផ្នែកវេជ្ជសាស្រ្តអង់គ្លេស គឺលោកសាស្ត្រាចារ្យ Chris Whitty ក៏បានបង្ហាញរោគសញ្ញា។ គួរឱ្យដឹងដែរថា គិតមកទល់ពេលនេះនៅអង់គ្លេសអ្នកស្លាប់ដោយសារ COVID-19 ចំនួន
March 28, 2020 - កូវីដ-១៩
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃសុក្រថា៖ «ឥឡូវនេះមានករណីឆ្លងវីរុស COVID-19 ច្រើនជាងកន្លះលានករណី ដែលត្រូវបានបញ្ជាក់នៅទូទាំងពិភពលោក ហើយជាង ២០,០០០នាក់បានស្លាប់»។ លោកបានពណ៌នាតួលេខទាំងនេះថាជាសោកនាដកម្មមួយ ហើយបានបន្ថែមថា ខណៈពេលដែលវ៉ាក់សាំងនៅតែត្រូវរង់ចាំយ៉ាងតិច ១២ ទៅ ១៨ខែ WHO អំពាវនាវឱ្យបុគ្គល និងប្រទេសនានា កុំព្យាយាមសាកល្បងវិធីព្យាបាលដែលគ្មានការអះអាង មកប្រើដើម្បីប្រឆាំងនឹងវីរុសឱ្យសោះ។ ក្នុងនោះផងដែរអ្នកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសនៃកម្មវិធីបន្ទាន់របស់អង្គការសុខភាពពិភពលោកបាននិយាយថា មនុស្សវ័យក្មេងភាគច្រើនមានរោគសញ្ញាតិចតួច ប៉ុន្តែអ្នកខ្លះបានធ្លាក់ខ្លួនឈឺ ឬស្លាប់។ អ្នកស្រីបាននិយាយថា ទោះបីជាមានរោគសញ្ញាស្រាលក៏ដោយ ក៏យុវជនអាចចម្លងវីរុសទៅមនុស្សដែលងាយរងគ្រោះ
March 28, 2020 - កូវីដ-១៩
ប្រទេសអ៉ីតាលីបានរាយការណ៍ពីចំនួនអ្នកស្លាប់ដែលទាក់ទងនឹង COVID-19 ខ្ពស់បំផុតត្រឹមរយៈពេលមួយថ្ងៃ ដោយមានអ្នកស្លាប់ថ្មីចំនួន ៩១៩នាក់ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រ នាំឱ្យចំនួនសរុបកើនដល់ ៩,១៣៤នាក់។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសអ៉ីតាលីបាននិយាយថា គិតមកដល់ពេលនេះអ៉ីតាលីមានករណីបញ្ជាក់សរុប ៨៦,៤៩៨ ខ្ពស់ជាងប្រទេសចិនដែលមានត្រឹមតែ ៨១,៨៩៧ ប៉ុណ្ណោះ។ ពោលគឺអ៉ីតាលីទាំងករណីបញ្ជាក់ និងករណីស្លាប់ខ្ពស់ជាងប្រទេសចិនទាំងអស់។ តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ Lombardy ដោយបានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនៃអ្នកស្លាប់បើប្រៀបធៀបនឹងថ្ងៃមុនៗ ដោយមានអ្នកស្លាប់ថ្មីចំនួន ៥៤១ នាក់បន្ថែមទៀត។ ប្រទេសអ៉ីតាលីមានចំនួនអ្នកស្លាប់ខ្ពស់បំផុត ខ្ពស់ជាងប្រទេសណាមួយទាំងអស់ ជាមួយនឹងចំនួនស្លាប់សរុប ៩,១៣៤នាក់។ មុនតួលេខថ្ងៃសុក្រនេះចំនួនអ្នកស្លាប់ប្រចាំថ្ងៃធំបំផុតរបស់អ៉ីតាលីធ្លាប់ត្រូវបានគេរាយការណ៍នៅថ្ងៃទី២១ ខែមីនា ដែលនៅពេលនោះមានមនុស្ស ៧៩៣នាក់ ត្រូវបានរាយការណ៍ថាស្លាប់។ យ៉ាងណាក៏ដោយក្នុងចំណោមករណីបញ្ជាក់ទាំងអស់មនុស្សចំនួន ១០,៩៥០នាក់បានជាសះស្បើយឡើងវិញគិតត្រឹមនៅថ្ងៃសុក្រនេះ។ ប្រទេសអ៉ីតាលីមានអ្នកស្លាប់ដោយសារ
March 28, 2020 - អន្តរជាតិ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានសុំអភ័យទោសនៅយប់ថ្ងៃព្រហស្បតិ៍នេះ ចំពោះការនិយាយថាបុគ្គលិកពេទ្យដែលឆ្លងវីរុស COVID-19 ធ្វើការ “ធ្វេសប្រហែស” និងគំរាមថានឹងវាយពួកគេជាការដាក់ទណ្ឌកម្ម។ ការសុំទោសរបស់លោក Anutin Charnvirakul បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីគាត់បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញថា បុគ្គលិកពេទ្យដែលឆ្លងមេរោគមិនបានថែរក្សាខ្លួនឱ្យបានត្រឹមត្រូវដើម្បីប្រឆាំងនឹងមេរោគ ហើយការលើកឡើងរបស់គាត់បង្កឱ្យមានការខឹងសម្បារពីសហគមន៍វេជ្ជសាស្ត្ររបស់ថៃ ដែលកំពុងតែមានធនធានមិនគ្រប់គ្រាន់ស្រាប់។ មូលហេតុគឺដោយសារនៅពេលគេសួរអំពីវិធានការ ដើម្បីការពារការឆ្លងក្នុងចំណោមអ្នកជំនាញវេជ្ជសាស្រ្ត បន្ទាប់ពីមានរបាយការណ៍ថាមានការឆ្លងក្នុងចំណោមបុគ្គលិកពេទ្យលោក Anutin Charnvirakul បានថ្លែងថា៖«ដូចខ្ញុំធ្លាប់បានសង្ខេបរួចមកហើយ មិនមានគ្រូពេទ្យណាឆ្លងមេរោគទេ ខណៈពេលដែលពួកគេកំពុងព្យាបាលអ្នកជំងឺ COVID-19។ នេះជាមូលហេតុដែលយើងត្រូវវាយពួកគេ។ យើងមិនសប្បាយចិត្តនឹងបុគ្គលិកពេទ្យទាំងនោះ ដែលមិនយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះខ្លួនឯង។ ពួកគេសមតែជាគំរូល្អ»។ លោកបានបន្តថា៖«បុគ្គលិកពេទ្យដែលឆ្លងវីរុស ត្រូវបានគេប្រាប់ឱ្យនៅដោយឡែកពីគ្នា។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានបង្ហាញរោគសញ្ញាធ្ងន់ធ្ងរទេ ហើយខ្ញុំសូមជូនពរឱ្យពួកគេឆាប់ជាសះស្បើយ។ នេះជាអ្វីដែលយើងត្រូវដឹងផងដែរ។ យើងរវល់មើលអ្វីនៅខាងក្រៅផ្ទះរបស់យើង ប៉ុន្តែផ្នែកខាងក្នុងនៅតែមានភាពធូររលុងដដែល»។
March 27, 2020 - អន្តរជាតិ
ក្រសួងការបរទេសអាមេរិកកំពុងប្រើប្រាក់រាប់លានដុល្លារ ជាថ្នូរនឹងព័ត៌មានដែលអាចនាំឱ្យឈានដល់ការចាប់ខ្លួនប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡាលោក Nicolas Maduro រួមទាំងអនុប្រធានាធិបតី ឬមន្រ្តីជាន់ខ្ពស់របស់កាត់ដទៃទៀត ពីបទជួញដូរគ្រឿងញៀន។ ក្រសួងការបរទេសបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា រង្វាន់ជាទឹកប្រាក់ ១៥លានដុល្លារ ត្រូវបានផ្តល់ជូនសម្រាប់ព័ត៌មានទាក់ទងនឹងលោក Nicolas Maduro ទាក់ទងនឹងការជាប់ពាក់ព័ន្ធក្នុងការ «ជួញដូរគ្រឿងញៀនណាកូទីនជាអន្តរជាតិ»។ សេចក្តីថ្លែងការណ៍បានបន្តថា ព័ត៌មានជំនួយដែលនាំទៅដល់ការចាប់ខ្លួន ឬការផ្តន្ទាទោសប្រធានសភាធម្មនុញ្ញជាតិ Diosdado Cabello Rondon, ឧត្តមសេនីយ៍ចូលនិវត្តន៍លោក Hugo Carvajal Barrios និងលោក Clive Alcala Cordones ឬរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងផលិតកម្មជាតិ Tareck Zaidan El
March 27, 2020 - កូវីដ-១៩
ចិន៖ ក្រុមអ្នកជំនាញផ្នែកជំងឺកូវីដ ១៩ ចិនបានរកឃើញថា មានពលរដ្ឋចិនដែលបានជាសះស្បើយ ១០០% ពីវីរុសកូវីដ ១៩ ចន្លោះពី ៣-១៤ % ស្រាប់ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយមេរោគដដែលនេះជាថ្មីម្ដងទៀត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន dailymail និង South China Morning Post។ របាយការណ៍សុខភាពខាងលើនេះ គឺជាដំណឹងដ៏ភ្ញាក់ផ្អើលមួយសម្រាប់អាជ្ញាធរសុខាភិបាលចិន និងក្រុមវេជ្ជបណ្ឌិតជំនាញទាំងអស់ ព្រោះតែកន្លងមកពួកគាត់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងយុទ្ធនាការប្រឆាំងនឹងវីរុសកូវីដ ១៩ តែលទ្ធផលបែរជាដូចនេះទៅវិញ។ លោកវេជ្ជបណ្ឌិត Wang Wei ប្រធានមន្ទីរពេទ្យប្រចាំក្រុងវូហានបានឲ្យដឹងថា គ្រាន់តែនៅក្នុងមន្ទីរពេទ្យរបស់លោកមួយកន្លែងគឺមានអតីតអ្នកឆ្លងវីរុសកូវីដ ១៩ ចំនួន ៥ នាក់ក្នុងចំណោម ១៤៧ នាក់
March 27, 2020









