autoadmin
  • អន្តរជាតិ

    សាកលវិទ្យាល័យ BBT (Business Breakthrough University) របស់ប្រទេសជប៉ុន ថ្មីៗនេះបានប្រារព្ធពិធីទទួលសញ្ញាបត្រឱ្យនិស្សិតរបស់ខ្លួន។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺនិស្សិតដែលត្រូវទទួលសញ្ញាប័ត្រ បានប្រើប្រាស់រ៉ូបូត Avatar robots សម្រាប់តំណាងជាវត្តមានរបស់ពួកគេនៅក្នុងពិធី។ ពោលគឺនិស្សិតបានប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណេតសម្រាប់ទស្សនាពិធី ហើយរ៉ូបូតតំណាងសាមីខ្លួននីមួយៗនឹងឡើងទៅទទួលសញ្ញាបត្រពីសាស្រ្តាចារ្យរបស់ពួកគេ។ សាកលវិទ្យាធិការ និងជាសាស្រ្តាចារ្យលោក Kenichi Omae បាននិយាយថា ចាប់ពីពេលនេះតទៅសាកលវិទ្យាល័យ BBT របស់លោក នៅពេលដែលមានពិធីបញ្ចប់ការសិក្សា នឹងបើកដំណើរការទំនាក់ទំនងអ៉ីនធឺណេតថ្មីមួយ ដែលមានឈ្មោះថា «New Me» ដែលបង្កើតដោយក្រុមហ៊ុន ANA Holdings។ ជាក់ស្ដែងដូចនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ

    April 1, 2020
  • អន្តរជាតិ

    ក្រោយរលកនៃការរាតត្បាតមេរោគកូវីដ ១៩ បានគំរាមគំហែងអាយុជីវិតប្រជាពលរដ្ឋជាច្រើនៅក្នុងតំបន់អឺរ៉ុប និងអាមេរិក ស្រាប់តែមានអ្នកវិទ្យាសាស្ត្រម្នាក់បានចេញមកព្យាការណ៍ថា ការរីករាលដាលនៃមេរោគកូវីដ ១៩ នៅក្នុងប្រទេសអ៊ីតាលី និងនៅក្នុងក្រុងញូវយ៉កនឹងធូររស្រាលមកវិញក្នុងដ៏ឆាប់ខាងមុននេះ។ អ្នកវិទ្យសាស្រ្តរូបនេះមានឈ្មោះថា Michael Levitt ជាម្ចាស់ពានរង្វាន់ Nobel Prize ផ្នែកវិទ្យាសាស្រ្ត ហើយបច្ចុប្បន្នរូបគាត់ក៏ជាសាស្រ្តាចារ្យម្នាក់នៅក្នុងសាលកវិទ្យាល័យ Stanford ផងដែរ។ លោកសាស្រ្តាចារ្យបានអះអាងថា ការរាតត្បាតនៃមេរោគកូវីដ ១៩ នៅក្នុងតំបន់ទាំងពីរខាងលើនេះហាក់បានឈានដល់ចំណុចកំពូលរួចហើយ ដូចនេះស្ថានភាពនឹងមិនវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរជាងនេះទៀតទេ ផ្ទុយទៅវិញល្បឿននៃការរាតត្បាតនឹងថយចុះហើយក៏បន្តឈានទៅរកភាពល្អប្រសើរបន្តិចម្ដងៗផងដែរ។ សាស្រ្តាចារ្យ Michael Levitt  គេនៅចាំបានថា លោកសាស្ត្រាចារ្យរូបនេះធ្លាប់ធ្វើការព្យាករណ៍ពីស្ថានភាពនៃមេរោគកូវីដ ១៩ នៅក្នុងប្រទេសចិនត្រឹមត្រូវរួចម្តងហើយ ដែលកាលនោះគាត់ធ្លាប់បានព្យាករណ៍ពីរយៈពេលនៃការរាតត្បាតខ្លាំង និងចំនួនអ្នកឆ្លងមេរោគជាមធ្យមនៅក្នុងប្រទេសចិនទាំងមូល។

    April 1, 2020
  • កូវីដ-១៩

    រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រឹងប្រែងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នរាប់រយ ដើម្បីបន្ធូរបន្ថយភាពតានតឹងលើប្រព័ន្ធថែទាំសុខភាពដ៏ច្រើនលើសលប់ នៅពេលដែលខ្លួនបានកត់សម្គាល់ឃើញថា មានអ្នកស្លាប់ ៨០០នាក់ ក្នុងមួយថ្ងៃ ដោយសារវីរុស COVID-19 ជាលើកដំបូងបំផុត នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។ ជិតពាក់កណ្តាលនៃការស្លាប់ទាំងនោះគឺស្ថិតនៅក្នុងរដ្ឋញូវយ៉ក ដែលនៅតែជាចំណុចកណ្តាលនៃជំងឺរាតត្បាតជំងឺនេះ ហើយអភិបាលក្រុងញូវយ៉កលោក Bill de Blasio បានសុំការពង្រឹងបន្ថែមពីរដ្ឋបាលលោក Trump ដោយនិយាយថា អ្វីដែលអាក្រក់បំផុតអាចនឹងកើតឡើងនៅប៉ុន្មានសប្តាហ៍ទៀត។ គួរឱ្យដឹងដែរថា មនុស្សជាង ៣,៧០០នាក់ បានស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក ក្នុងកំឡុងពេលផ្ទុះជំងឺនេះ ដែលវាច្រើនជាងចំនួនអ្នកដែលបានស្លាប់នៅក្នុងការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ឬ

    April 1, 2020
  • អន្តរជាតិ

    ប៉ុន្មានថ្ងៃថ្មីៗនេះអ្នកលេងអ៉ីនធឺណេតនៅទូទាំងប្រទេសវៀតណាម បានចែករំលែកវីដេអូចម្លែកមួយ ដែលបង្ហាញពីបុរស ២នាក់ កំពុងអាវ៉ង់ (push-up) នៅក្បែរមហាវិថីហាណូយ-បាក់កាង ខណៈដែលមន្រ្តីចរាចរណ៍ម្នាក់កំពុងឈរបញ្ជានៅក្បែរនោះ។ បើតាមប្រភព VNexpress បានឱ្យដឹងថា ពួកគេមានគ្នា ៣នាក់ ហើយបានឈប់នៅផ្លូវតភ្ជាប់ពីហាណូយ-បាក់កាង អំឡុងពួកគេបានដឹកអ្នកដំណើរជាអ្នកជំនាញជនជាតិកូរ៉េខាងត្បូង ទៅកាន់សួនឧស្សាហកម្មវ៉ាន់ទ្រុង នៅឯស្រុកវៀតយ៉េន។ ការចូលខ្លួនមកអាវ៉ង់នេះមិនមែនជាការបង្គាប់ឡើយ ប៉ុន្តែពួកគេគឺជាអ្នកសំណូមពរបែបនេះ និងដើម្បីបញ្ជាក់ថាពួកគេសុខភាពល្អទេ ដោយសារថាពួកគេមិនបានពាក់ម៉ាស់។ ការមិនពាក់ម៉ាស់ពេលចេញខាងក្រៅគឺខុសច្បាស់ ខណៈប្រទេសនេះកំពុងប្រយុទ្ធនឹងវីរុសរាតត្បាតជាសកលកូវីដ-១៩។ មួយវិញទៀតមូលហេតុដែលពួកគេភ្លាត់ឱ្យមន្ត្រីប៉ូលីសចាប់បាន គឺព្រោះពួកគេបានឈប់រថយន្ដហើយចេញក្រៅ ដោយឱ្យអ្នកដំណើរដើរទៅកន្លែងធ្វើការខ្លួនឯង ព្រោះផ្លូវមុខកន្លែងធ្វើការរបស់ពួកគេស្ទះពេក។ ដូច្នេះហើយអ្នកទាំង៣ មានទោស២ជាន់គ្នា គឺមិនពាក់ម៉ាស់ និងចតរថយន្តលើផ្លូវ។ ជម្រាបដែរថា ការមិនពាក់ម៉ាស់ពេលចេញក្រៅនឹងត្រូវទទួលការពិន័យពី ៤-១២ដុល្លារ

    March 31, 2020
  • អន្តរជាតិ

    លោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុស COVID-19 របស់រដ្ឋាភិបាលថៃបានបញ្ជាក់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នេះថា ទីក្រុងបាងកកនឹងមិនប្រកាសពីវិធានការបន្ថែម ឬបិទទីក្រុងនោះទេ។ ដោយសារចំនួនករណីដែលបានបញ្ជាក់ជារៀងរាល់ថ្ងៃ នៅតែស្ថិតក្នុងកម្រិតមួយដែលអាចទទួលយកបាន មន្ត្រីក្រុងបាងកកនឹងមិនប្រកាសវិធានការបន្ថែមទៀតដើម្បីបង្ខំឱ្យប្រជាជនស្នាក់នៅផ្ទះឡើយ។ ប៉ុន្តែលោកបានស្នើឱ្យសាធារណជនចូលរួមសហការជាមួយរដ្ឋាភិបាល ដើម្បីធ្វើឱ្យករណីមានការកាត់បន្ថយ។ ទោះយ៉ាងណាលោកបានស្នើសុំឱ្យសាធារណៈជនកុំកុហកអំពីការឆ្លងមេរោគ COVID-19 បើមិនដូច្នេះទេ វានឹងធ្វើឱ្យមានការភិតភ័យ។ លោកបានព្រមានថា អ្នកដែលផ្សព្វផ្សាយព័ត៌មានកុហក ឬព័ត៌មានក្លែងក្លាយ អាចប្រឈមនឹងការដាក់ទណ្ឌកម្មផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ nationthailand

    March 31, 2020
  • កូវីដ-១៩

    ឥណ្ឌូនេស៊ី ៖ ឥណ្ឌូនេស៊ីកំពុងពិចារណាបង្ខាំងពលរដ្ឋខ្លួនប្រមាណជា​ ៣០លាននាក់មិនឲ្យចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់រលកនៃរាតត្បាតមេរោកកូវីដ​ ១៩ ដែលកំពុងតែរីករាលដាលខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ បើតាមលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីបានថ្លែងថា ពេលនេះរដ្ឋាភិបាលកំពុងតែពិចារណាអំពីលទ្ធភាពនៃការបិទទីក្រុងកាចាតា និងតំបន់ជុំវិញទីក្រុងនេះទាំងអស់ ដែលមានប្រជាពលរដ្ឋប្រមាណជា ៣០ លាននាក់កំពុងរស់នៅ ក្រោយក្រុងមួយនេះមានអ្នកឆ្លងមេរោគកូវីដ ១៩​ រហូតដល់ ៦៧៥ ករណីឯណោះ ដែlតួលេខនេះគឺច្រើនជាងពាក់កណ្តាលនៃករណីឆ្លងសរុបនៅទូទាំងប្រទេសទៅទៀត។ លោកប្រធានាធិបតី Joko Widodo សូមរម្លឹកជូនថា កន្លងមករដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចប្រកាសអាសន្នចំពោះក្រុងចាកាតាម្តងរួចហើយ តែមិនទាន់បិទទាំងស្រុងនោះទេដោយគ្រាន់តែដាក់វិធានការបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ប៉ុណ្ណោះ។ យ៉ាងណាក្តី ដើម្បីឆ្លើយតបនឹងស្ថានភាពក្នុងពេលបច្ចុប្បន្ននេះ ការបិទក្រុងទាំងមូលអាចនឹងធ្វើឡើងក្នុងពេលដ៏ឆាប់ខាងមុខ ព្រោះថាក្រុងចាកាតាគឺជាក្រុងមួយដែលមានប្រជាពលរដ្ឋធ្វើដំណើរចេញចូលយ៉ាង​ច្រើនក្នុងមួយថ្ងៃៗ ហើយកត្តានេះក៏ជំរុញឲ្យហានិភ័យនៃការចម្លងមេរោគកើនឡើងកាន់តែខ្ពស់ផងដែរ។ សូមបញ្ជាក់ថា

    March 31, 2020
  • អន្តរជាតិ

    ថៃ៖ អ្នកទោសថៃរាប់ពាន់នាក់បាននាំគ្នាធ្វើកុបកម្មទ្រង់ទ្រាយធំមួយ​បង្កឲ្យមានភាពចលាចលពេញមន្ទីរឃុំឃាង ក្រោយពួកគេមានភាពភ័យខ្លាចមានករណីចម្លងមេរោគមេរោគកូវីដ ១៩ នៅក្នុងគុក។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងពន្ធនាគារក្នុងខេត្តបូរីរ៉ាំ ភាគឦសាននៃប្រទេសថៃ។  បើតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក សំសាក់ ថេបស៊ូទីន (Somsak Thepsutin) បានឲ្យដឹងថា ពន្ធនាគារខាងលើនេះមានផ្ទុកអ្នកទោសស្រីប្រុសប្រមាណជា ២ ០០០ នាក់ហើយមូលហេតុដែលជំរុញឲ្យមានការធ្វើកុបកម្មក៏ព្រោះតែមានពាក្យចចាមអារ៉ាមថា មានអ្នកទោសម្នាក់បានឆ្លងមេរោគកូវីដ ១៩។ ក្នុងអំឡុងពេលធ្វើកុបកម្មនោះក្រុមអ្នកទោសបាននាំគ្នាដុតបំផ្លាញសាលសម្រាប់ញ៉ាំអាហារ វាយកម្ទេចបន្ទប់ទទួលសាច់ញាតិដែលមកសួរសុខទុកអ្នកទោស និងដុតបំផ្លាញសម្ភារៈជាច្រើនទៀត។ ជាងនេះទៅទៀតក៏មានដែរអ្នកទោសមួយចំនួនបានរត់គេចខ្លួន អ្នកខ្លះត្រូវប៉ូលិសវាយឲ្យរងរបួស ខណៈអ្នកទោសទាំងអស់ត្រូវប្តូរទៅដាក់នៅពន្ធនាគារផ្សេងទៀតក្រោយកើតមានហេតុការណ៍ដូចខាងលើនេះ។ គួរជម្រាបជូនថា គិតមកទល់នឹងពេលនេះថៃមានករណីអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ១ ៥២៤ ករណី និងស្លាប់ ៩

    March 31, 2020
  • កូវីដ-១៩

    អ្នកនាំពាក្យរដ្ឋាភិបាលភូមាបាននិយាយថា ប្រទេសខ្លួនមានករណីស្លាប់ដំបូងនៃអ្នកឆ្លងវិរុស COVID-19 នៅថ្ងៃអង្គារនេះ។ អ្នកស្លាប់ជាបុរសអាយុ ៦៩ឆ្នាំ ដែលមានជំងឺមហារីកជាប់ខ្លួនស្រាប់ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យមួយ នៅក្នុងរដ្ឋធានីពាណិជ្ជកម្មយ៉ាងហ្គោន។ យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គាត់បានស្វែងរកការព្យាបាលនៅប្រទេសអូស្រ្តាលី ហើយបានឈប់នៅប្រទេសសឹង្ហបូរី មុនពេលដែលបានមកដល់ប្រទេសកំណើតវិញ។ វេជ្ជបណ្ឌិត Khin Khin Gyi អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖«អ្នកជំងឺបានទទួលមរណភាពនៅម៉ោង ៧ និង ២៥ នាទីព្រឹក»។ ជម្រាបដែរថា ភូមាបានបញ្ជាក់ពីករណី COVID-19 ចំនួន ១៤ករណី ដែលភាគច្រើនកើតលើមនុស្សដែលបានធ្វើដំណើរទៅបរទេស។ ប៉ុន្តែក្រសួងសុខាភិបាលកាលពីថ្ងៃអាទិត្យបានព្រមានថា ប្រទេសនេះមានហានិភ័យខ្ពស់នៃការផ្ទុះឡើងខ្លាំង បន្ទាប់ពីជនចំណាកស្រុករាប់ពាន់នាក់ដែលធ្វើការនៅក្នុងប្រទេសថៃ កំពុងសម្រុកត្រឡប់មកផ្ទះវិញមុនពេលព្រំដែនបិទទ្វារ៕ អត្ថបទ៖ លីដា

    March 31, 2020
  • កូវីដ-១៩

    ថៃបានរាយការណ៍ថា ប្រទេសខ្លួនមានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ១២៧ករណី និងស្លាប់ម្នាក់បន្ថែមទៀត នៅថ្ងៃអង្គារនេះ។ ការប្រកាសកាលពីថ្ងៃអង្គារបានបង្កើនចំនួនអ្នកឆ្លងដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសថៃ កើនដល់ចំនួន ១,៦៥១នាក់ ចាប់តាំងពីករណីដំបូងរបស់ប្រទេសនេះ ត្រូវបានគេរាយការណ៍នៅក្នុងខែមករា។ រហូតមកទល់ពេលនេះមានមនុស្ស ១០នាក់ ហើយដែលបានស្លាប់ដោយសារវីរុសនេះ។ អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលបាននិយាយថា ទីក្រុងបាងកកបានឈរនៅលើគេក្នុងបញ្ជីនៃករណីដែលបានបញ្ជាក់ ដោយមាន ៧៩៦ករណី បន្ទាប់មកគឺ ក្រុងណុនថាបូរី ដែលមាន ៧៩ករណី, ភូកេត ៥៥ករណី និងយ៉ាឡា ៤៨ករណី។ មជ្ឈមណ្ឌលនិយាយថា ខេត្តចំនួន ៦១ នៅទូទាំងប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសនេះ។ ពាក្យចចាមអារាមនៃការផ្ទុះ COVID-19 បានបង្កឱ្យមានភាពវឹកវរ

    March 31, 2020
  • អន្តរជាតិ

    វីដេអូដ៏គួរឱ្យរន្ធត់បានលេចឡើងទាក់ទងនឹងសាកសព ដែលត្រូវបានគេដាក់លើឡានដឹកទំនិញមានទូរទឹកកកពីក្នុងតម្រៀបជួរគ្នា អមជាមួយនឹងឡានស្ទូចទំនិញនៅប្រចាំការខាងក្រៅមន្ទីរពេទ្យ Brooklyn ក្នុងទីក្រុងញូវយ៉ក ដែលនៅទីនោះមានមនុស្សរហូតដល់ទៅ ៧៩០នាក់ បានស្លាប់ និង ៣៦,០០០នាក់ បានឆ្លងវីរុស COVID-19។ គិតត្រឹមទីក្រុងញូវយ៉កតែមួយមានអ្នកឆ្លងជាង ៣៦,០០០ករណី ខណៈនៅទូទាំងអាមេរិកទាំងមូលមានករណីសរុបរហូតដល់ទៅជាង ១៤២,០០០ គិតត្រឹមថ្ងៃចន្ទនេះ ហើយករណីស្លាប់សរុបក៏មានជាង ២,៥០០ករណី រួចមកហើយដែរ។ វីដេអូដែលថតដោយអ្នកជិះកាត់នោះ បង្ហាញពីសាកសពកំពុងត្រូវបានគេលើកដាក់លើរថយន្ត។ វាបានលេចចេញក្នុងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីគិលានុបដ្ឋាយិកាម្នាក់បានចែករំលែករូបថតដ៏គួរឱ្យអាសូរ នៃសាកសពដែលត្រូវបានគេគរចូលទៅក្នុងឡានមានម៉ាស៉ីនកក ដើម្បីយកទៅឆ្ងាយពីមន្ទីរពេទ្យ។ រូបភាព និងវីដេអូទាំងនេះ គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ ខណៈមានការរំពឹងថា ទីក្រុងនេះនឹងឡើងដល់ចំណុចកំពូលនៃការរាតត្បាត នៅរយៈពេលប៉ុន្មានសប្ដាហ៍ទៀត។ ចំណែកទីក្រុង New

    March 31, 2020