- autoadmin
- អន្តរជាតិ
ជប៉ុន៖ ទីបំផុតទៅរដ្ឋាភិបាលនៃប្រទេសជប៉ុនបានសម្រេចដាក់ប្រទេសរបស់ខ្លួនក្នុងស្ថានភាពមានអាសន្នជាផ្លូវការហើយកាលពីព្រឹកមិញនេះ ក្រោយតួលេខអ្នកឆ្លងមេរោគកូវីដ ១៩ នៅតែបន្តកើនឡើងយ៉ាងឆាប់រហ័ស។ ការសម្រេចមួយនេះត្រូវបានគេមើលឃើញថា ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីមានការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាលពីល្ងាចមិ្សលមិញនេះ ហើយវិធានការនេះនឹងអនុវត្តក្នុងរយៈពេល ១ ខែពេញតែម្តង។ បើតាមសារព័ត៌មាន Channelnewsasia បានរាយការណ៍ថា ការសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះគឺមិនមែនអនុវត្តទូទាំងប្រទេសនោះទេ ពោលគឺអនុវត្តចំពោះទីក្រុងតូក្យូ និងតំបន់សំខាន់ៗមួយចំនួនទៀតនៅជុំវិញក្រុងតូក្យូ និងតំបន់ដែលមានការរាតត្បាតមេរោគខ្លាំង។ សូមបញ្ជាក់ថា ការសម្រេចដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះមានន័យថា ពលរដ្ឋទាំងអស់ត្រូវតែនៅក្នុងផ្ទះ អាជីវកម្មទាំងអស់ត្រូវបិទទ្វា ហើយរដ្ឋាភិបាលនឹងមានសិទ្ធផ្តន្ទាទោសចំពោះអ្នកណាម្នាក់ដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ដូចជាការដើរចេញពីផ្ទះដោយគ្មានការអនុញ្ញាតក៏ត្រូវប្រឈមនឹងការចាប់ខ្លួនផងដែរ។ សម្រាប់អ្នកសេដ្ឋកិច្ចវិញបានមើលឃើញថា វិធានការខាងលើនេះនឹងធ្វើប៉ះពាល់់ដល់សេដ្ឋកិច្ចជាតិជប៉ុនប្រមាណជា ១ ទ្រីលានដុល្លារអាមេរិកផងដែរ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះជប៉ុនមានអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន
April 7, 2020 - កូវីដ-១៩
អគ្គលេខាធិការរងរដ្ឋបាលស្បៀងអាហារ និងឱសថថៃអ្នកស្រី Supattra Boonserm បានបង្ហាញថា អង្គការសុខភាពពិភពលោកកំពុងណែនាំប្រជាជន កុំឱ្យទទួលសេវាកម្មសម្លាប់មេរោគ ដែលទាក់ទងនឹង COVID-19 ដែលមានប្រើកាំរស្មី UV ឬ ជាលក្ខណៈដូចបន្ទប់បាញ់ថ្នាំ ព្រោះទាំងនេះនឹងបង្កគ្រោះថ្នាក់ដល់ស្បែក និងអាចបង្កជំងឺមហារីកទៀតផង។ អ្នកស្រីបាននិយាថា៖«ថ្នាំសម្លាប់មេរោគភាគច្រើនដែលត្រូវបានប្រើនៅក្នុងបន្ទប់បាញ់ថ្នាំ ត្រូវបានអនុញ្ញាតសម្រាប់ការសម្លាប់មេរោគផ្ទៃខាងលើនៃវត្ថុផ្សេងៗមិនមែនស្បែកមនុស្សទេ។ ការប្រើប្រាស់សេវាកម្មទាំងនេះអាចធ្វើឱ្យស្បែក និងភ្នែករលាក»។ ប្រព័ន្ធកាំរស្មី UV ដែលនៅក្នុងនោះ គឺសម្រាប់សម្លាប់មេរោគក្នុងបន្ទប់ទូទៅ ឬឧបករណ៍នានាមិនមែនសម្រាប់មនុស្ស ឬសត្វចិញ្ចឹមទេ ហើយវាក៏អាចបង្កឱ្យមានជំងឺមហារីកស្បែកផងដែរ។ មធ្យោបាយងាយស្រួលក្នុងការដោះស្រាយបញ្ហាវីរុស COVID-19 គឺសម្អាតរាងកាយ និងសម្លៀកបំពាក់របស់មនុស្សម្នាក់។ ប្រជាជនត្រូវប្រើទឹកក្តៅ ដែលមានសីតុណ្ហភាពចន្លោះពី ៧០ ទៅ
April 7, 2020 - អន្តរជាតិ
ហ្វីលីពីន៖ បុរសម្នាក់ត្រូវបានបាញ់សម្លាប់ដោយប៉ូលីសនៅហ្វីលីពីន បន្ទាប់ពីគាត់បដិសេធមិនព្រមអនុវត្តតាមការរឹតត្បិតរបស់ប្រទេសនេះប្រឆាំងនឹងវីរុស COVID-19 ។ សារព័ត៌មាន Aljazeera បានរាយការណ៍ថា បុរសនោះអាយុ ៦៣ឆ្នាំ គាត់ថែមទាំងបានគំរាមមន្រ្តីភូមិ និងប៉ូលីសជាមួយនឹងកណ្ដៀវដែលកាន់នឹងដៃ នៅឯប៉ុស្តិ៍ត្រួតពិនិត្យវីរុសទៀតផង។ សេចក្តីរាយការណ៍បាននិយាយថា បុរសនោះទំនងជាបានស្រវឹងនៅពេលដែលគាត់បានគំរាមមន្រ្តីភូមិ និងប៉ូលីសដែលឈរជើងនៅចំណុចត្រួតពិនិត្យនៅទីប្រជុំជន Nasipit ក្នុងខេត្ត Agusan del Norte ភាគខាងត្បូង។ នេះជាករណីដំបូងបង្អស់ដែលប៉ូលីសបាញ់សម្លាប់ជនស៊ីវិល ពីបទរំលោភច្បាប់ស្តីពីការទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 នៅក្នុងប្រទេសនេះ។ ការបាញ់នេះក៏ស្របតាមប្រសាសន៍របស់លោកប្រធានាធិបតី Rodrigo Duterte នាពេលថ្មីៗនេះ ដែលគាត់តម្រូវឱ្យមន្ត្រីសន្តិសុខអាចបាញ់អ្នកដែលរឹងរូស និងបង្កហានិភ័យដល់ការងារមន្ត្រីបាន៕ អត្ថបទ៖ លីដា ប្រភព៖
April 7, 2020 - អន្តរជាតិ
អាមេរិក៖ រូបភាពជាច្រើនសន្លឹកដែលបានបង្ហាញពីសាកសពជនរងគ្រោះដោយមេរោគកូវីដ ១៩ នៅកកកុញពេញផ្លូវដើរក្នុងមន្ទីរពេទ្យ ត្រូវបានគេយកទៅបង្ហោះក្នុងបណ្តាញអ៊ីនធឺណិត និងបានធ្វើឲ្យសាធារណៈជនមានអារម្មណ៍តក់ស្លុតនិងអាណោចអាធ័មជាទីបំផុត។ បើតាមសារព័ត៌មាន dailymail បានឲ្យដឹងថា រូបភាពទាំងនេះត្រូវបានគេថតចេញពីមន្ទីរពេទ្យមួយកន្លែងនៅក្នុងតំបន់ Bushwick នៃក្រុងញូវយ៉ក ដែលជាក្រុងមានករណីអ្នកឆ្លងមេរោគកូវីដច្រើនបំផុតក្នុងទឹកដីអាមេរិកផងដែរ។ ប្រភពខាងលើបន្តថា មូលហេតុដែលសាកសពត្រូវបានគេដាក់ឲ្យនៅកកកុញតាមផ្លូវដើរក្នុងមន្ទីរពេទ្យដូចនេះ ក៏ព្រោះតែចំនួនសាកសពមានច្រើនលើសកម្រិតរហូតគេមិនអាចយកទៅដាក់នៅកន្លែងរក្សាទុកសាកសពនៅក្នុងមន្ទីរពេទ្យអស់ និងមិនអាចបញ្ជូនទៅកន្លែងបញ្ចុះសពបានទាន់ពេលវេលានោះទេ។ បើតាមអាជ្ញាធរសុខាភិបាលអាមេរិកបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ដោយមេរោគកូវីដ ១៩ នៅក្នុងទឹកដីអាមេរិកទាំងអស់មានអាយុជាមធ្យមគឺ ៦៥ ឆ្នាំ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ អាមេរិកមានករណីអ្នកឆ្លងមេរោគកូវីដសរុបចំនួន ៣៦៧ ០០៤ ករណី ស្លាប់ ១០ ៨៧១
April 7, 2020 - អន្តរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson អាយុ ៥៥ឆ្នាំ ត្រូវបានផ្លាស់ប្តូរទៅបន្ទប់ ICU កាលពីថ្ងៃច័ន្ទ ទី០៦ ខែមេសា បន្ទាប់ពីរោគសញ្ញានៃការឆ្លងវីរុស COVID-19 របស់គាត់កាន់តែអាក្រក់ទៅៗ ទោះបីការិយាល័យ Downing Street របស់លោកបាននិយាយថា លោកមានអាការដឹងខ្លួននៅឡើយ។ អង់គ្លេសមិនមានផែនតែងតាំងតំណែងថ្មីជាផ្លូវការទេ បើលោកនាយករដ្ឋមន្រ្តីនឹងបាត់បង់សមត្ថភាពធ្វើការ ប៉ុន្តែលោក Boris Johnson បានស្នើសុំឱ្យរដ្ឋមន្រ្តីក្រសួងការបរទេស Dominic Raab តំណាងឱ្យគាត់។ លោកនាយករដ្ឋមន្ត្រីត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ St Thomas ក្នុងទីក្រុងឡុងកាលពីថ្ងៃអាទិត្យ និងចូល ICU នាថ្ងៃចន្ទនេះ
April 7, 2020 - កូវីដ-១៩
ចំនួនអ្នកស្លាប់ផ្លូវការរបស់សហរដ្ឋអាមេរិកដោយសារវីរុស COVID-19 កើនឡើងដល់ ១០,០០០នាក់ ពោលគឺមានចំនួន ១០,១៨៤នាក់ បន្ទាប់ពីទីក្រុងញូវយ៉កបានប្រកាសពីចំនួនចុងក្រោយរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ហើយចំនួនអ្នកឆ្លងគឺច្រើនជាង ៣៥០,០០០នាក់។ ទោះយ៉ាងណាលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែមានភាពសុទិដ្ឋិនិយមជាងមុនអំពីវីរុសកូរ៉ុណា ដោយនិយាយកាលពីថ្ងៃអាទិត្យថា៖“យើងនឹងចាប់ផ្តើមមើលឃើញពន្លឺ នៅចុងបញ្ចប់នៃផ្លូវរូងក្រោមដី”។ បើតាមរ៉យទ័របាននិយាយថា ចំនួនអ្នកស្លាប់របស់សហរដ្ឋអាមេរិក ដែលបានកើនឡើងដល់ជាង ១០,០០០នាក់ កាលពីថ្ងៃច័ន្ទ ត្រូវបានហក់ឡើងយ៉ាងលឿនដេញតាមពីក្រោយប្រទេសអ៉ីតាលី និងអេស្បាញ ដែលជាប្រទេសមានអ្នកស្លាប់ច្រើនបំផុតដោយសារ COVID-19 ដោយអ៉ីតាលីមានការស្លាប់ជិត ១៦,០០០នាក់ និងអេស្បាញមានការស្លាប់ ប្រហែលជា ១២,៥០០នាក់៕ អត្ថបទ៖ លីដា ប្រភព៖ វ៉ាស៊ីនតោនប៉ុស្តិ៍
April 7, 2020 - អន្តរជាតិ
គិលានុបដ្ឋាយិកាម្នាក់បានស្រក់ទឹកភ្នែកនៅក្នុងវីដេអូមួយ ដែលនាងបានបង្ហោះលើបណ្តាញសង្គម Instagram ដោយនិយាយថា នាងបានចាកចេញពីការងាររបស់នាងក្នុងនាមជាពេទ្យជួរមុខប្រយុទ្ធប្រឆាំងនឹង COVID-19 ដោយសារនាងមិនត្រូវបានផ្ដល់សម្ភារៈសម្រាប់ការពារ (PPE) គ្រប់គ្រាន់នោះទេ។ សូម្បីតែនៅពេលនាងស្នើសុំ PPE ក៏ខាងមន្ទីរពេទ្យមិនផ្ដល់ឱ្យដែរ ដោយលើកឡើងពីគោលការណ៍របស់ CDC។ គិលានុបដ្ឋាយិការូបនោះឈ្មោះថា Imaris Vera អាយុ៣០ឆ្នាំ ជាគ្រូពេទ្យត្រាច់ចរ ហើយមុនពេលដែលនាងលាឈប់កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន នាងជាអង្គភាព ICU នៅឯមន្ទីរពេទ្យ NorthPwest Medicine Central DuPage ក្នុងក្រុង Winfield រដ្ឋ Illinois។ ថ្លែងទៅកាន់ DailyMailTV គិលានុបដ្ឋាយិកា
April 6, 2020 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុននឹងប្រកាសអំពីភាពអាសន្នជាតិ ដោយសារតែការផ្ទុះឡើងវីរុសនេះ COVID-19 សម្រាប់ទីក្រុងតូក្យូ និងអាណាខេត្តចំនួន ៦ ផ្សេងទៀតនៅដើមថ្ងៃអង្គារនេះ។ រដ្ឋាភិបាលនឹងទទួលស្ដាប់យោបល់ពីក្រុមប្រឹក្សា មុនពេលចេញសេចក្តីប្រកាសដែលនឹងផ្អែកលើច្បាប់ដែលបានអនុម័តនាពេលថ្មីៗនេះ។ សេចក្តីប្រកាសនេះនឹងគ្របដណ្តប់លើទីក្រុងតូក្យូ និងអាណាខេត្ត កាណាហ្គាវ៉ា សៃតាម៉ា ឈីបា អូសាកា ហ្យូកូ និងហ្វូគូកា ហើយរំពឹងថានឹងមានរយៈពេលប្រហែលមួយខែ។ សេចក្តីប្រកាសនេះនឹងផ្តល់សិទ្ធិអំណាចដល់អភិបាលនៃអាណាខេត្តទាំងនេះ ដើម្បីស្នើសុំឱ្យអ្នកស្រុកជៀសវាងពីការដើរចេញដែលមិនចាំបាច់។ លោកអភិបាលក៏នឹងអាចស្នើសុំឱ្យប្រជាជនចូលរួមសហការជាមួយវិធានការណ៍នានា ដើម្បីការពារការរីករាលដាលនៃវីរុសនេះបន្ថែមទៀត។ អភិបាលខេត្តអាចស្នើសុំ ឬបញ្ជាឱ្យបិទសាលារៀន និងការរឹតត្បិតលើប្រតិបត្តិការហាងទំនិញ រោងកុន និងកន្លែងផ្សេងទៀត ដែលមានមនុស្សជាច្រើនប្រមូលផ្តុំ។ ពួកគេក៏នឹងត្រូវបានផ្តល់សិទ្ធិអំណាចឱ្យប្រើប្រាស់ដី និងអាគារ ដោយមិនចាំបាច់មានការយល់ព្រមពីម្ចាស់របស់ពួកគេ ដើម្បីសាងសង់កន្លែងព្យាបាលបណ្តោះអាសន្ន។ ក្នុងករណីមានភាពអាសន្នអភិបាលអាចបញ្ជាឱ្យក្រុមហ៊ុនដឹកជញ្ចូន ដឹកជញ្ជូនគ្រឿងបរិក្ខារពេទ្យដែលត្រូវការ។
April 6, 2020 - អន្តរជាតិ
ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខថៃ បានណែនាំគម្រោងថ្មីមួយ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ដែលមានឈ្មោះថា “គ្មាននរណាម្នាក់ត្រូវទុកចោល” នៅក្នុងភាសាថៃ។ ខណៈពេលដែលស្ថានភាពវីរុសកូរ៉ូណាចាប់ផ្តើមធ្ងន់ធ្ងរជាងមុន ដោយមានករណីកើនឡើងក្នុងប្រទេសថៃជារៀងរាល់ថ្ងៃ អ្នកលេងបណ្ដាញសង្គមបានសម្តែងការព្រួយបារម្ភនៅលើអ៉ីនធឺណេត អំពីអ្នកគ្មានផ្ទះសម្បែង និងអ្នកដែលមិនទាន់មានការងារធ្វើ ដោយសារឥទ្ធិពលនៃជំងឺរាត COVID-19 ។ ក្រសួងបានរៀបចំការប្រជុំមួយកាលពីសប្តាហ៍មុន ដោយមានសមាជិកមកពីមជ្ឈមណ្ឌលការពារជនទុរ្ភិក្សនៅក្នុងខេត្តនីមួយៗចូលរួម ដើម្បីរាយការណ៍អំពីចំនួនអ្នកគ្មានផ្ទះសម្បែង និងអ្នកអត់ការងារធ្វើនៅក្នុងតំបន់របស់ពួកគេ។ នេះគឺជាការចាប់ផ្តើមនៃផែនការការពារ ដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព ដើម្បីធ្វើជាខែលប្រឆាំងនឹង COVID-19 ។ ក្រសួងក៏បានរកឃើញទីតាំងមានសុវត្ថិភាពនៅក្នុងតំបន់ផ្សេងៗនៃប្រទេសថៃ រួមទាំងទីក្រុងបាងកក និងនៅទូទាំងប្រទេស។ ទាំងនេះគឺជាទីតាំងដែលកំពុងប្រើប្រាស់ ដោយមានកន្លែងទំនេរឥតគិតថ្លៃ សម្រាប់អ្នកដែលត្រូវការ។ ក្រសួងបានបញ្ជាក់ថា មនុស្សអាចចូល
April 6, 2020 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានព្រមានជាថ្មីម្តងទៀតចំពោះគ្រប់មន្ទីរពេទ្យឯកជនទាំងអស់មិនឲ្យគិតថ្លៃសេវាពិនិត្យរកមេរោគ ឬព្យាបាលអ្នកជំងឺកូវីដ ១៩ ដោយផ្ទាល់ ឬគិតលុយពីក្រុមគ្រួសាររបស់ជនរងគ្រោះឡើយ តែត្រូវរក្សាទុកវិក័យប័ត្រដើម្បីធ្វើការទូទាត់ជាមួយភ្នាក់ងាររបស់រដ្ឋាភិបាល។ សេចក្តីព្រមាននេះត្រូវបានធ្វើឡើងតាមរយៈគេហទំព័ររដ្ឋាភិបាលថៃដែលមានឈ្មោះថា Thai Khu Fa ហើយការព្រមានបានធ្វើឡើងក្រោយមានប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា មានករណីមន្ទីរពេទ្យឯកជនគិតលុយដោយផ្ទាល់ពីអ្នកជំងឺកូវីដ ១៩ ក្នុងតម្លៃខ្ពស់ពីការកំណត់របស់អាជ្ញាធរសុខាភិបាលថៃទៅទៀត។ បើតាមនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ថៃធ្លាប់បានបញ្ជាក់ម្ដងរួចហើយថា ប្រជាពលរដ្ឋណាដែលសង្ស័យថាខ្លួនបានឆ្លងមេរោគកូវីដ ១៩ អាចទៅធ្វើតេស្តនៅមន្ទីរពេទ្យណាមួយដែលនៅជិតខ្លួនបំផុតដោយមិនគិតថ្លៃ។ សម្រាប់មន្ទីរពេទ្យឯកជនវិញក៏មិនត្រូវគិតសេវាពីជនរងគ្រោះដែរ តែត្រូវទទួលព្យាបាលជាធម្មតាបន្ទាប់មករៀបចំបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យរដ្ឋក្នុងរយៈពេលយ៉ាងយូរ ៣ ថ្ងៃ ខណៈការចំណាយផ្សេងៗរដ្ឋាភិបាលនឹងទូទាត់ជូនវិញទាំងអស់។ យ៉ាងណាក្តី មន្ទីរពេទ្យឯកជនមួយចំនួននៅតែឆ្លៀតឱកាសគិតលុយពីជនរងគ្រោះ ទើបរដ្ឋាភិបាលសម្រេចចេញសេចក្តីណែនាំជាថ្មី និងព្រមានចាត់វិធានខ្លាំងៗតែម្តងចំពោះមន្ទីរពេទ្យទាំងនោះ មានដូចជាការផាកពិន័យ ឬសម្រេចបិទមន្ទីរពេទ្យទាំងស្រុងតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost
April 6, 2020









