- autoadmin
- កូវីដ-១៩
បើតាមការចុះផ្សាយរបស់ទូរទស្សន៍ NHK របស់ជប៉ុនបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ២១,០០០នាក់ និងមានមនុស្សចំនួន ៥៤០,០០០នាក់ បានឆ្លងវីរុសនេះ។ វីរុសនេះនៅតែបន្តរាលដាលពេញប្រទេសជិតមួយខែ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសអាសន្នថ្នាក់ជាតិកាលពីថ្ងៃទី១៣ ខែមីនា។ តួលេខដែលត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញទាំងចំនួនអ្នកស្លាប់ និងការឆ្លងរបស់អាមេរិក ដែលពេលនេះអាមេរិកវ៉ាដាច់ប្រទេសណាទាំងអស់នៅលើពិភពលោក។ រដ្ឋញូវយ៉កគឺជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ ដោយមានប្រហែល ១ ភាគ ៣ នៃករណី ដែលបានបញ្ជាក់នៅក្នុងប្រទេស។ អភិបាលរដ្ឋលោក Andrew Cuomo បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា រដ្ឋនេះមានចំនួនអ្នកស្លាប់ប្រចាំថ្ងៃជាង
April 13, 2020 - អន្តរជាតិ
នាយករដ្ឋមន្រ្តីអ៉ីតាលីលោក Giuseppe Conte កាលពីថ្ងៃសុក្រ បានបដិសេធមិនឱនក្បាលចំពោះសម្ពាធអាជីវកម្ម និងបានពង្រីកការបិទទ្វារចាក់សោរសេដ្ឋកិច្ចរហូតដល់ថ្ងៃទី០៣ ខែឧសភា។ លោក Conte បានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីចំនួនអ្នកស្លាប់ផ្លូវការនៃវីរុស COVID-19 ក្នុងអ៉ីតាលីបានកើនឡើងដល់ ១៨,៨៤៩នាក់ ដែលច្រើនជាងប្រទេសណាទាំងអស់ ប៉ុន្តែយ៉ាងណាចំនួនឆ្លងថ្មីៗមានការចុះថយ។ នេះបើតាមការចុះផ្សាយពីបាងកកប៉ុស្តិ៍។ នាយករដ្ឋមន្រ្តីបាននិយាយថា ការពន្យារពេលនៃការបិទទ្វារនេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែវាចាំបាច់សម្រាប់ការដែលគាត់ទទួលយកការទទួលខុសត្រូវនយោបាយទាំងអស់ ព្រោះប្រទេសនេះមិនអាចមានលទ្ធភាពកើនឡើងក្នុងការទប់ទល់ហ្នឹងការផ្ទុះឡើងមន្ថែមទៀតនោះទេ។ លោក Conte បាននិយាយថា លោកនឹងបើកផ្លូវចំពោះអាជីវកម្ម និងហាងមួយចំនួន (មានកំណត់) ដើម្បីបន្តសកម្មភាពរបស់ខ្លួនឡើងវិញ តែទោះយ៉ាងណាការរក្សាគម្លាតត្រូវការឱ្យអនុវត្តឱ្យបានម៉ឺងម៉ាត់។ ការសម្រេចចិត្តពន្យារពេលបើកទ្វារវិញនេះ បានកើតឡើងបន្ទាប់ពីមានការពិគ្រោះយោបល់ជាច្រើនថ្ងៃជាមួយអ្នកវិទ្យាសាស្ត្រ និងមេដឹកនាំសហជីព៕ អត្ថបទ៖ លីដា
April 11, 2020 - កូវីដ-១៩
ប្រទេសថៃនាថ្ងៃសៅរ៍ ទី១១ ខែមេសា បានរាយការណ៍ថា ខ្លួនមានករណីថ្មីនៃអ្នកឆ្លងវីរុស COVID-19 ចំនួន ៤៥ករណី នេះបើតាមការបញ្ជាក់នៅឯសន្និសីទកាសែតនៅព្រឹកនេះ ដោយក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលឆ្លើយតបស្ថានភាព COVID-19 ។ វាជាការថយចុះបន្តិចពីម្សិលមិញ ដែលមានចំនួន ៥០នាក់ និង ៥៤នាក់ កាលពីថ្ងៃព្រហស្បតិ៍។ ចំនួនសរុបនៃការឆ្លងរាលដាលនៃ COVID-19 ចាប់តាំងពីប្រទេសថៃមានការផ្ទុះឡើងមានចំនួន ២,៥១៨ ករណី។ ថ្ងៃនេះក៏មានការរាយការណ៍ករណីស្លាប់ ២នាក់បន្ថែមទៀត ដែលនាំឱ្យករណីសរុបកើនដល់៣៥នាក់។ ការឆ្លងបានលាតសន្ធឹងលើខេត្តចំនួន ៦៨ ក្នុងចំណោមខេត្តចំនួនទាំង ៧៦ របស់ប្រទេសថៃ។ តែទោះជាយ៉ាងណាប្រទេសថៃបានព្យាបាលអ្នកជំងឺ និងឱ្យត្រឡប់ទៅផ្ទះបាន
April 11, 2020 - អន្តរជាតិ
បើតាមការចុះផ្សាយរបស់ហ្សាការតាប៉ុស្ដិ៍ នាថ្ងៃសៅរ៍ ទី១១ ខែមេសា បាននិយាយថា ភ្នំភ្លើង Anak Krakatau (កូនភ្នំ Krakatau) នៅខេត្ត Lampung ប្រទេសឥណ្ឌូនេស៉ី បានផ្ទុះឡើងកាលពីថ្ងៃសុក្រ ដោយធ្វើឱ្យមានផេះ និងផ្សែងបាញ់ឡើងលើកម្ពស់ ២០០ម៉ែត្រ។ មជ្ឈមណ្ឌលសកម្មភាពភ្នំភ្លើង និងកាត់បន្ថយគ្រោះមហន្តរាយភូមិសាស្ត្រ (PVMBG) បាននិយាយថា ការផ្ទុះដំបូងមានរយៈពេលមួយនាទី និង ១២វិនាទី ដោយចាប់ផ្តើមនៅម៉ោង ៩ និង ៥៨ នាទីយប់ ហើយបានបាញ់ផេះ និងផ្សែង ២០០ម៉ែត្រ។ ចំណែកការផ្ទុះឡើងលើកទី២ គឹនៅម៉ោង
April 11, 2020 - បច្ចេកវិទ្យា
គ្រូនៅសិង្ហបុរីទាំងអស់នឹងត្រូវបញ្ឈប់ការប្រើប្រាស់កម្មវិធី ZOOM សម្រាប់ការបង្រៀនតាមផ្ទះអំឡុងមានការផ្ទុះវីរុស COVID-19 បន្ទាប់ពីពួក Hacker បានលួចចូលកម្មវិធីនេះ ដើម្បីបង្ហាញរូបភាពអាសអាភាសដល់សិស្សមួយចំនួនដែលកំពុងរៀន។ ក្រសួងអប់រំសិង្ហបុរីបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០នេះថា ការផ្លាស់ប្តូរនេះគឺជាវិធានការណ៍បង្ការទុកមុន រហូតដល់បញ្ហាសន្តិសុខត្រូវបានពង្រឹង នេះបើតាមការចុះផ្សាយរបស់ The Straits Times ។ លោក Aaron Loh ប្រធានផ្នែកបច្ចេកវិទ្យាអប់រំបាននិយាយថា ក្រុមគាត់កំពុងស៊ើបអង្កេតអំពីករណីនេះ ដែលវាបានកើតឡើងនៅថ្ងៃពុធនៅឯសាលារៀនមួយ នៅភាគខាងកើតនៃប្រទេសសិង្ហបុរី ហើយនឹងធ្វើរបាយការណ៍ទៅប៉ូលីសប្រសិនបើចាំបាច់។ លោកក៏បានមានប្រសាសន៍ថា ការរៀនសូត្រតាមផ្ទះនឹងបន្ត ហើយគ្រូនឹងបន្តប្រើប្រាស់តាមកម្មវិធី Student Learning Space ឬ
April 11, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ Daily Mail បានឱ្យដឹងនាថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០នេះថា គ្រូពេទ្យសេវាសុខភាពជាតិនៅអង់គ្លេស (NHS) ត្រូវបង្ខំចិត្តប្រើថង់សំរាម យកមកកាត់ជាឈុតការពារខ្លួនជំនួសឈុតការពារ (PPE) ដោយសារតែចំនួនករណីច្រើនពេក ហើយគ្រូពេទ្យជួរមុខមិនមានសម្ភារការពារគ្រប់គ្រាន់នោះទេ។ គ្រូពេទ្យនៅទីក្រុងឡុងក៏ត្រូវបានគេបញ្ជាក់ប្រាប់ថា ឈុត PPE អាចមានប្រើប្រាស់ ក្នុងរយៈពេល ២ ទៅ ៣អាទិត្យក្រោយឯណោះ។ បើតាមសម្ដីលេខាសុខភាពលោក Matt Hancock បាននិយាយថា ការពិតឈុតការពារ PPE ត្រូវបានដាក់ចេញជូន ៧៤២លានឈុត ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសនេះនៅអង់គ្លេសដំបូង។ ប៉ុន្តែយ៉ាងណាក៏ដោយករណីបានបន្តកើនឡើង ហើយចំនួនទាំងនោះមិនបានឱ្យបុគ្គលិក NHS
April 11, 2020 - អន្តរជាតិ
តាមការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍ NHK បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថាចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 ក្នុងប្រទេសរបស់លោកនឹងស្ថិតក្រោមចំនួន ១០០,០០០នាក់។ ទោះបីរដ្ឋបាលរបស់លោក ត្រាំ បានណែនាំកាលពីសប្តាហ៍មុនថា ប្រជាជនពី ១០០,០០០ ទៅ ២៤០,០០០នាក់ នៅសហរដ្ឋអាមេរិកអាចស្លាប់ដោយសារវីរុសនេះក៏ដោយ។ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា ចំនួនករណីថ្មីនៅទូទាំងប្រទេសកំពុងមានស្ថេរភាពដែលបង្ហាញថា សហរដ្ឋអាមេរិកជិតដល់កម្រិតកំពូលនៃការឆ្លងនេះហើយ។ លោកបាននិយាយថា ស្ថានភាពនៅក្នុងរដ្ឋដូចជា Michigan និងរដ្ឋ Louisiana កំពុងមានស្ថេរភាព។ លោកបាននិយាយថា យុទ្ធសាស្ត្ររដ្ឋបាលរបស់លោកក្នុងការទប់ស្កាត់វីរុសបាននិងកំពុងទទួលបានលទ្ធផល។ ប៉ុន្តែយ៉ាងណាលោកបណ្ឌិត Anthony
April 11, 2020 - អន្តរជាតិអ្នកស្រុកបាងកកសម្រុកទិញស្រាយកមកស្ដុកទុក ព្រោះចាប់ពីថ្ងៃនេះតទៅនឹងលែងមានការលក់គ្រឿងស្រវឹងរយៈពេល ១០ថ្ងៃ
ថៃ៖ បន្ទាប់ពីលោកវរសេនីយ៍ទោ Pongsakorn Kwanmuang អ្នកនាំពាក្យសន្និសីទក្រុងបាងកកបានប្រកាសថា តំបន់ទីក្រុងបាងកកនឹងត្រូវបញ្ឈប់ការលក់ស្រានៅតាមហាងនានា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 ។ គេបានឃើញថា កាលពីល្ងាចម្សិលមិញ ថ្ងៃទី០៩ ខែមេសា អ្នកស្រុកបាននាំគ្នាសម្រុកទិញស្រាមកស្តុកទុក ដើម្បីបម្រុងទុកសម្រាប់ ១០ថ្ងៃ នៃបំរាមនេះ។ ជាក់ស្ដែងដូចនៅតំបន់លក់គ្រឿងស្រវឹងនៅតំបន់ Bang Na ដែលចាប់ពីម៉ោង ៥ល្ងាច គឺជាពេលវេលាសម្រាប់លក់ភេសជ្ជៈ ហើយគេឃើញថាមានអ្នកខ្លះបានទិញភេសជ្ជៈជាច្រើនមុខជាបណ្តើរៗពីផ្សារទំនើបនៅទីនោះ។ មិនតែប៉ុណ្ណោះអ្នកលក់ទាំងនោះក៏បានបន្ថយតម្លៃផងដែរ ដែលធ្វើឱ្យស្រាត្រូវលក់អស់បណ្ដើរៗពីម៉ោង៥ទៅហើយ។ បំរាមនេះគឺមានបំណងដើម្បីកុំឱ្យមានការផឹកស្រាសប្បាយភ្លេចខ្លួន នាអំឡុងពេលសង្គ្រាន្តខាងមុខ ហើយក៏ដើម្បីបន្ថយការរាយដាលពីវីរុស COVID-19
April 10, 2020 - អន្តរជាតិ
ទារកថៃដែលទើបនឹងកើតនៅក្នុងមន្ទីរពេទ្យ Paolo ក្នុងខេត្តសាមុតប្រាកាន កំពុងត្រូវបានគេបំពាក់របាំងការពារមុខ ដើម្បីការពារហានិភ័យពីវីរុស COVID-19។ ហើយការការពារបន្ទាប់បន្សំនេះ កំពុងត្រូវបានធ្វើឡើង ខណៈដែលប្រទេសទាំងមូលកំពុងមានការកើនឡើងនៃការឆ្លងរហូតដល់ទៅជាង ២,៤០០នាក់ និងមានស្លាប់ ៣៣នាក់ ផងដែរ។ ថ្វីបើតួលេខនៃការឆ្លងថ្មីៗមានការថយចុះក៏ពិតមែន ប៉ុន្តែវានៅតែជាក្ដីបារម្ភមួយដោយសារវីរុសនៅតែបន្ដឆ្លង ដែលធ្វើឱ្យរដ្ឋាភិបាលថៃសម្រេចចិត្តដាក់បំរាមគោចរ ដើម្បីកាត់បន្ថយការរាលដាលនេះ។ ចំពេលដែលមានការភ័យខ្លាចនៃហានិភ័យដែលអាចកើតមាន វិធានការបង្ការយ៉ាងយកចិត្តទុកដាក់ត្រូវបានធ្វើឡើង ដើម្បីធានាសុវត្ថិភាពដល់ទារកដែលទើបនឹងកើត។ ដូច្នេះពេទ្យគិតថាការពារបែបនេះ ទារកអាចត្រូវបានការពារមួយកម្រិត។ ម៉្យាងទៀតបើមើលទៅតាមរូបភាព ទារកតូចៗទាំងនោះហាក់មិនមានភាពធុញទ្រាន់នឹងរបាំងនោះទេ ដែលជាក៏ជាភាពងាយស្រួលផងដែរ។ ចង់ជ្រាប់ច្បាស់ថាគេបំពាក់របាំងបែបណាឱ្យទារក សូមមើលរូបភាពខាងក្រោមនេះ៖ អត្ថបទ៖ លីដា ប្រភព៖ Nextshark
April 10, 2020 - កូវីដ-១៩
ចំនួនអ្នកឆ្លង COVID-19 នៅប្រទេសថៃបានកើនឡើងដល់ ២,៤៧៣នាក់ ដោយមានករណីថ្មីចំនួន ៥០នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ក៏ដូចជាការស្លាប់ម្នាក់បន្ថែមទៀតផងដែរ។ ករណីទាំងនេះត្រូវបានបែងចែកជា ៣ក្រុម ដោយក្រុមទី១ គឺជាក្រុមមនុស្សសរុប ២៧នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងដទៃ ហើយភាគច្រើនគឺនៅបាងកក។ ក្រុមទី២ គឺក្រុមមនុស្ស ១៥នាក់ ដែលទើបតែមកពីបរទេស និងក្រុមទី៣ គឺមានចំនួន ៨នាក់ ប៉ុន្តែមូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយ។ ចំណែកអ្នកស្លាប់គឺជាអ្នកជំនួញស្ត្រីអាយុ ៤៣ឆ្នាំម្នាក់ ដែលមានពីជំងឺ systemic lupus erythematosus ឬ SLE ជាប់ខ្លួនស្រាប់
April 10, 2020









