autoadmin
  • កូវីដ-១៩

    ចិន៖ អាចនិយាយបានថាវាគឺជារឿងចៃដន្យ និងកម្របំផុតមួយ ដែលអ្នកជំងឺកូវីដ ១៩ ចំណាស់ជាងគេជាប្តីប្រពន្ធនិងគ្នាមានសំណាងអាចជាសះស្បើយពីជំងឺកូវីដ ១៩​ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យស្របគ្នាផងដែរ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nextshark បានឲ្យដឹងថា ជនរងគ្រោះមួយគូនេះមានបុរសជាប្តីឈ្មោះ Li Hongsheng អាយុ ៨៤ ឆ្នាំ ខណៈស្រ្តីជាប្រពន្ធមានឈ្មោះថា Fu Chunzhi អាយុ ៧៩ ឆ្នាំ ហើយពួកគាត់រស់នៅក្នុងក្រុងវូហាន ប្រទេសចិន។ ប្រភពខាងលើបន្តថា លោក Li Hongsheng ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ នៅថ្ងៃទី ៤ ខែមេសា

    April 25, 2020
  • អន្តរជាតិ

    មន្រ្តីរាជការនៅសាំងហ្គាពួរម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានចែករំលែករបាយការណ៍ចំនួនករណីថ្មីនៃវីរុស COVID-19 ទៅឱ្យសមាជិកនៅក្នុងក្រុមឯកជនមួយ ដែលមិនត្រូវបានអនុញ្ញាតឱ្យមើលព័ត៌មានទាំងនេះឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា បាននិយាយថា ប៉ូលីសបានចាប់ខ្លួនស្ត្រីជនជាតិសាំងហ្គាពួរ អាយុ ៣៥ឆ្នាំម្នាក់នេះ ក្រោមច្បាប់ការសំងាត់រដ្ឋាភិបាល និងការប្រើប្រាស់កុំព្យូទ័រខុសច្បាប់។ ប៉ូលីសបានទទួលរបាយការណ៍អំពីរឿងហេតុនេះ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៩:៤៣នាទី ពីសមាជិកសាធារណៈម្នាក់ដែលថា ចំនួនករណីដែលត្រូវបានបញ្ជាក់ជារៀងរាល់ថ្ងៃនៃវីរុស COVID-19 សម្រាប់ថ្ងៃនោះ ត្រូវបានលេចធ្លាយនៅលើបណ្តាញ Instagram ទោះបីជាក្រសួងសុខាភិបាល (MOH) មិនបានបង្ហាញជាផ្លូវការនូវតួលេខក៏ដោយ។ ការស៊ើបអង្កេតបឋមបានរកឃើញថា ស្ត្រីនោះបានចែករំលែកចំនួនករណី COVID-19 ថ្មីសម្រាប់ថ្ងៃទី១៦ ខែមេសា

    April 24, 2020
  • កូវីដ-១៩

    សាំងហ្គាពួរ៖ ក្រសួងសុខាភិបាលបានរាយការណ៍ថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៨៩៧ករណី នៅសាំងហ្គាពួរ សម្រាប់ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។ ក្នុងចំណោមករណីទាំងនេះមានតែ ១៣ ករណីប៉ុណ្ណោះ ដែលជាករណីក្នុងសហគមន៍ ខណៈដែលករណីផ្សេងទៀតសុទ្ធតែជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន(ផ្ទះជួល)។ នេះបើតាមការចុះផ្សាយថ្មីចុងក្រោយរបស់ Asia One។ តួលេខករណីថ្មីជាការធ្លាក់ចុះ ១៤០នាក់ ពីករណីដែលបានបញ្ជាក់កាលពីម្សិលមិញ ដែលមានចំនួន ១,០៣៧ករណី។ ចំនួននេះនាំឱ្យមានករណីសរុបនៅសាំងហ្គាពួរកើនដល់ទៅ ១២,០៧៥នាក់ ដោយមានអ្នកជំងឺ ៩២៤នាក់ បានជាសះស្បើយនិងត្រូវរំសាយចេញ ខណៈមនុស្ស ១២នាក់បានស្លាប់។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅពេលក្រោយនៅយប់នេះ៕ អត្ថបទ៖

    April 24, 2020
  • អន្តរជាតិ

    ស្របពេលពិភពលោកទាំងមូលកំពុងប្រយុទ្ធតតាំងនឹងមេរោគកូវីដ ១៩ នោះ ស្រាប់តែក្រុមអ្នកជំនាញបានព្រមានថា បណ្តាប្រទេសនៅតំបន់អាស៊ីអាគេ្នយ៍អាចនឹងរងនូវវិបត្តិផ្សែងកខ្វក់កម្រិតធ្ងន់សាជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ២០២០ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ី worldofbuzz ។ ក្រុមអ្នកជំនាញផ្នែកបរិស្ថានបានឲ្យដឹងថា បញ្ហាផ្សែងកខ្វក់បានកើតមានជារៀងរាល់ឆ្នាំចាប់ផ្ដើមពីខែ មិថុនា រហូតដល់ខែ តុលា ដោយផ្សែងកខ្វក់មានប្រភពចេញពីភ្លើងឆេះព្រៃនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបញ្ហាភ្លើងឆេះព្រៃនេះទៀតសោធគឺកើតឡើងដោយកត្តាចំនួន ២ គឺកត្តាធម្មជាតិ (អាកាសធាតុ) និងការកាប់ទន្ទ្រាននិងដុតព្រៃយកដីធ្វើកសិកម្មពីសំណាក់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី។ ក្រុមអ្នកជំនាញបានបន្តពន្យល់ថា ជំងឺកូវីដ ១៩ បានធ្វើឲ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ីជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយស្ថានភាពនេះនឹងជំរុញឲ្យពលរដ្ឋឥណ្ឌូនេស៊ីជាច្រើននាក់សម្រុកទៅការកាប់ទន្ទ្រាននិងដុតព្រៃយកដីធ្វើកសិកម្ម ហើយគួបផ្សំជាមួយនឹងស្ថានភាពបរិយាកាសមិនអំណោយផងទៀតនោះគេជឿថា បញ្ហាផ្សែងកខ្វក់នឹងកើតមានជាថ្មីម្តងទៀតក្នុងរដូវកាលឆ្នាំ ២០២០ នេះ។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៥ និងឆ្នាំ ២០១៩ កន្លងនេះ បញ្ហាផ្សែងកខ្វក់បានវាយប្រហារបណ្តាជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍

    April 24, 2020
  • កូវីដ-១៩

    ចំនួនករណីឆ្លងវីរុស COVID-19 នៅក្នុងប្រទេសជប៉ុនមានចំនួន ១២,៤៨០នាក់ គិតត្រឹមថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។ តួលេខនេះគឺខ្ពស់ជាងប្រទេសកូរ៉េខាងត្បូង ដែលមានតែ ១០,៧០៨ ករណី នេះបើតាមការធ្វើបច្ចុប្បន្នភាពរបស់ Worldometers ។ ការបូកសរុបរបស់ជប៉ុនរួមបញ្ចូលទាំងអ្នកតេស្ដវិជ្ជមាននៅព្រលានយន្តហោះ មន្រ្តីក្រសួងសុខាភិបាល មន្ត្រីចត្តាឡីស័ក និងបុគ្គលដែលត្រឡប់ពីប្រទេសចិន តាមជើងហោះហើររបស់រដ្ឋាភិបាល។ ប្រសិនបើបូកករណីរបស់នាវា Diamond Princess ដែលមានចំនួន ៧១២នាក់ ប្រទេសជប៉ុនមានករណីសរុបចំនួន ១៣,១៩២ករណី។ ចំណែកចំនួនអ្នកស្លាប់នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ៣៤១នាក់ ក្នុងនោះមាន ១៣នាក់ មកពីនាវាទេសចរណ៍នោះ។ ទីក្រុងតូក្យូឈរលើបញ្ជីកំពូល

    April 24, 2020
  • អន្តរជាតិ

    ចិន៖ ទីបំផុតទៅចិនបានសម្រេចបិទក្រុងសំខាន់របស់ខ្លួនមួយបន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ជាថ្មី ក្រោយក្រុងមួយនោះកើតមានករណីចម្លងមេរោគនៅតាមសហគមណ៍ក្នុងចំណោមពលរដ្ឋចំនួន ៧០ នាក់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail ។ ក្រុងមួយនេះមានឈ្មោះថា​ Harbin ស្ថិតនៅក្នុងខេត្ត Heilongjiang ភាគខាងជើងប្រទេសចិន និងមានប្រជាពលរដ្ឋកំពុងរស់នៅប្រមាណជា ១០ លាននាក់ផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងថា កាលពីពេលថ្មីៗនេះមានពលរដ្ឋក្រុង Harbin ម្នាក់ជានិស្សិតបានត្រលប់មកពីក្រុងញូវយ៉ក សហរដ្ឋអាមេរិកវិញ ហើយនិស្សិតរូបនោះហើយដែលជាភ្ញាក់ងារចម្លងមេរោគកូវីដ ១៩ ទៅកាន់ប្រជាពលរដ្ឋចិនចំនួន ៧០ នាក់ផ្សេងទៀតនោះ។ អភិបាលនៃគណៈអភិបាលក្រុង Harbin បានប្រាប់ឲ្យដឹងថា ការសម្រេចបិទក្រុងនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល ២៨ ថ្ងៃ​ ហើយក្នុងអំឡុងពេលនៃការបិទក្រុងនេះ ពលរដ្ឋទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យមានការជួបជុំ

    April 24, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន (Scott Morrison) បានអំពាវនាវឱ្យមានការពិនិត្យឡើងវិញជាអន្តរជាតិ និងឯករាជ្យមួយ ទៅលើក្នុងប្រភពដើម និងការរាលដាលនៃវីរុស COVID-19 ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Canberra កាលពីថ្ងៃព្រហស្បតិ៍ លោក ម៉ូរីសុន បានជំរុញឱ្យប្រទេសសមាជិកទាំងអស់របស់អង្គការសុខភាពពិភពលោកគាំទ្រការត្រួតពិនិត្យនេះ។ គាត់បាននិយាយថា៖«ប្រសិនបើអ្នកនឹងក្លាយជាសមាជិកនៃក្រុមដូចជាអង្គការសុខភាពពិភពលោក វាគួរតែមានការទទួលខុសត្រូវ និងកាតព្វកិច្ចដែលជាប់ជាមួយ»។ នាយករដ្ឋមន្ត្រីលោក ស្កុត ម៉ូរីសុន ក៏បាននិយាយតាមទូរស័ព្ទជាមួយមេដឹកនាំសហរដ្ឋអាមេរិក បារាំង និងអាឡឺម៉ង់ ដើម្បីតាមយកការគាំទ្ររបស់ពួកគេចំពោះសំណើរបស់គាត់។ លោក ស្កុត ម៉ូរីសុន ជាមេដឹកនាំពិភពលោកថ្មីបង្អស់ ដែលអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរកការពិតអំពីដើមកំណើតនៃជំងឺរាតត្បាតជាសកលនេះ។ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួន

    April 24, 2020
  • កូវីដ-១៩

    លោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលថៃ បាននិយាយនៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០នេះថា ប្រទេសថៃបានរកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ១៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យករណីសរុបកើនដល់ ២,៨៥៤នាក់ និងគ្មានអ្នកស្លាប់ទេ។ នេះបើតាមការចុះផ្សាយរបស់ Nation Thailand មុននេះបន្ដិច។ លោកបាននិយាយថា ចំនួនសម្រាប់ថ្ងៃសុក្រគឺកើនឡើងជាងថ្ងៃព្រហស្បតិ៍ ដែលមានតែ ១៣នាក់ និងជាថ្ងៃដែលប្រទេសថៃមានករណីតិចបំផុត ចាប់តាំងពីការកើនឡើងខ្ពស់បំផុតដល់ ១៨៨នាក់ ត្រូវបានកត់ត្រា កាលពីថ្ងៃទី២២ ខែមីនា។ ចំនួនអ្នកស្លាប់នៅតែមាន

    April 24, 2020
  • កូវីដ-១៩

    យោងតាមសារព័ត៌មាន រ៉យទ័រ សម្រាប់ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នាវិកចំនួន ៩១នាក់ នៃនាវាទេសចរណ៍អ៉ីតាលី Costa Atlantica ដែលបានចូលចតនៅកំពង់ផែណាហ្គាសាគី ភាគនិរតីរបស់ប្រទេសជប៉ុនបានឆ្លងវីរុស COVID-19។ អាជ្ញាធរជប៉ុនកំពុងព្យាយាមធ្វើតេស្តនាវិកចំនួន ៦២០នាក់ ក្នុងចំណោមនាវិក ៦២៣នាក់ បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេត្រូវបានរកឃើញថាឆ្លងវីរុសកាលពីដើមសប្ដាហ៍។ អត្រាខ្ពស់នៃការឆ្លងបានធ្វើឱ្យមានការព្រួយបារម្ភអំពីភាពតានតឹង ដែលអាចកើតមានលើសេវាកម្មវេជ្ជសាស្ត្រ ប្រសិនបើស្ថានភាពរបស់អ្នកជំងឺកាន់តែអាក្រក់ទៅៗ។ មន្ដ្រីរដ្ឋាភិបាលជប៉ុនក៏បានបន្ថែមដែរថា អ្នកដែលតេស្ដអវិជ្ជមាត្រូវធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសខ្លួនវិញ។ នាវាបានស្ថិតនៅដាច់ដោយឡែកពីគេ ហើយអាជ្ញាធរណាហ្គាសាគីបានស្នើសុំឱ្យបុគ្គលិកនាវិកទាំងអស់នៅលើនាវា លើកលែងតែពួកគេតម្រូវឱ្យទៅមន្ទីរពេទ្យ។ បញ្ជាក់ដែរថា នាវានេះគ្មានអ្នកដំណើរទេសចរទេ មានតែនាវិកចំនួន ៦២៣នាក់ លើនាវា៕ អត្ថបទ៖

    April 24, 2020
  • អន្តរជាតិ

    អាមេរិក៖ សត្វខ្លាចំនួន ៤ ក្បាល និងតោចំនួន ៣ ក្បាលនៅក្នុងសួនសត្វ Bronx Zoo ក្នុងក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងវីរុសកូវីដ ១៩ ដែលធ្វើឲ្យតួលេខសត្វព្រៃបានឆ្លងមេរោគកូវីដ ១៩ សរុបនៅក្នុងសួនសត្វខាងលើនេះកើនដល់ ៨ ក្បាលហើយបើគិតមកទល់ពេលនេះ។ គេនៅចាំបានថា កាលពីថ្ងៃទី ៥ ខែ មេសា កន្លងទៅនេះ មានសត្វខ្លាមួយក្បាលមានឈ្មោះថា Nadia អាយុ ៤ ឆ្នាំ ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងវីរុសកូវីដ ១៩ ហើយគេបានសន្និដ្ឋានថា Nadia ទំនងជាភ្នាក់ងារចម្លងវីរុសបន្តទៅកាន់សត្វខ្លានិងតោទាំង៧ក្បាលខាងលើនេះ។ បើតាមប្រធានគ្រប់គ្រងសួនសត្វ

    April 24, 2020