autoadmin
  • កូវីដ-១៩

    ទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins របស់អាមេរិកបានបង្ហាញថា ចំនួននៃការឆ្លងវីរុស COVID-19 ពេលនេះមានចំនួនលើសពី ៣ លាននាក់ នៅទូទាំងពិភពលោក។ សាកលវិទ្យាល័យ Johns Hopkins បាននិយាយថា ចំនួនករណីសរុបទូទាំងពិភពលោកបានកើនដល់ ៣,០០២,៣០៣ គិតត្រឹមម៉ោង ១៨ និង ០០ នាទីល្ងាចថ្ងៃច័ន្ទ។ នេះបើតាមការចុះផ្សាយរបស់ NHK សម្រាប់ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។ សហរដ្ឋអាមេរិកឈរនៅលើគេក្នុងបញ្ជី ជាមួយនឹងការឆ្លងចំនួន ៩៧២,៩៦៩ករណី។ បន្ទាប់មកទៀតគឺប្រទេសអេស្បាញ មានចំនួន ២២៩,៤២២នាក់ និងប្រទេសអ៉ីតាលី

    April 28, 2020
  • អន្តរជាតិ

    ទីក្រុងឆុងឈីងភាគនិរតីនៃប្រទេសចិន បានផ្តល់ម៉ាស់វេជ្ជសាស្រ្តចំនួន ១៥០,០០០ ដល់ប្រទេសសិង្ហបុរី ដើម្បីជួយដល់ប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ ម៉ាស់ទាំងនេះត្រូវបានបញ្ជូនទៅកាន់ប្រទេសសឹង្ហបុរី តាមរយៈជើងយន្តហោះនៅរសៀលថ្ងៃអាទិត្យម្សិលមិញនេះ។ ម៉ាស់វេជ្ជសាស្រ្តចំនួន ១០០,០០០ ផ្សេងទៀង ដែលគ្រោងបរិច្ចាគបន្ថែមទៅសិង្ហបុរី ក៏កំពុងត្រូវបានផលិតនៅក្នុងទីក្រុងឆុងឈីងផងដែរ។ លោក Zhang Yongwu ប្រធានការិយាល័យកិច្ចការបរទេសនៃរដ្ឋាភិបាលឆុងឈីងបាននិយាយថា ក្រុងឆុងឈីងមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសិង្ហបុរី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ។ លោក Tan Chee King អគ្គកុងស៊ុលសិង្ហបុរីប្រចាំនៅក្រុងឆេងឌូ នៃខេត្តស៊ីឈួនភាគនិរតីប្រទេសចិន ក៏បាននិយាយដែរថា ការគាំទ្ររបស់ក្រុងឆុងឈីង គូសបញ្ជាក់ពីមិត្តភាពដ៏ស្មោះត្រង់រវាងសិង្ហបុរី និងចិន៕ អត្ថបទ៖ លីដា ប្រភព៖

    April 27, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ពេលនេះបានជាសះស្បើយពីវីរុស COVID-19 វិញហើយ និងបានបង្ហាញខ្លួនជាលើកដំបូងនៅឯការិយាល័យ Downing Street របស់លោកផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈជាលើកដំបូង បន្ទាប់ពីសម្រាកព្យាបាលវីរុស COVID-19 នេះ លោកបាននិយាយថា លោកនឹងមិនទាន់បន្ធូរបន្ថយការរឹតត្បឹតក្នុងប្រទេសនៅឡើយទេព្រោះវាលឿនពេក។ នេះបើតាមការចុះផ្សាយរបស់ CNBC នាថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។ លោក Boris Johnson បាននិយាយថា ថ្វីបើអង់គ្លេសពេលនេះមានស្ថានការណ៍ល្អប្រសើរ និងឆ្លងផុតពីចំណុចកំពូលនៃការឆ្លងក៏ដោយ លោកសូមឱ្យប្រជាជនព្យាយាមអត់ធ្មត់ជាងនេះ ព្រោះថាពេលនេះជាអំឡុងពេលដែលត្រូវប្រយ័ត្នបំផុត ដើម្បីជោគជ័យក្នុងការគ្រប់គ្រងវីរុសនេះ។ លោកបន្ថែមថា ពេលវេលានៃការនៃការបន្ថយការរឹតត្បឹតនឹងមានឡើងយ៉ាងប្រាកដ ក៏ប៉ុន្តែលោកមិននិយាយថានៅពេលណានៅឡើយទេ។

    April 27, 2020
  • អន្តរជាតិ

    ថៃ៖ រូបភាពក្រុមបុរសសាច់ដុំឈរលក់ទុរេនជាច្រើនសន្លឹកត្រូវបានគេបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Facebook ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមជាពិសេសគឺនារីៗតែម្តង។ ក្រោយប្រទះឃើញរូបភាពទាំងនេះរួច មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចង់ដឹងថា តើក្រុមបុរសសាច់ដុំទាំងនោះគឺជាអ្នកណា? នៅទីណា? ហើយសកម្មភាពលក់ទុរេននោះគឺជាការពិតឬសម្តែង? បើយោងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា សកម្មភាពលក់ទុរេនរបស់ក្រុមបុរសសាច់ដុំទាំងនោះគឺជារឿងពិត ដែលបានកើតឡើងនៅក្លឹបហាត់ប្រាណមួយកន្លែងក្នុងខេត្តឈៀងមៃ ប្រទេសថៃ។ ប្រភពខាងលើបានបញ្ជាក់ថា ក្រោយក្លឹបហាត់ត្រូវបានបិទទ្វារដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ ១៩ នោះ ម្ចាស់ក្លឹបហាត់ប្រាណក៏សម្រេចបន្ថែមអាជីវកម្មថ្មីមួយគឺលក់ទុរេន ហើយក្រុមបុរសសាច់ដុំទាំងនោះគឺសុទ្ធតែជាគ្រូបង្វឹកផ្នែកហាត់ប្រាណយកសាច់ដុំប្រចាំនៅក្នុងក្លឹបហាត់ប្រាណផងដែរ។ បើតាមម្ចាស់ក្លឹបហាត់ប្រាណខាងលើនេះបានឲ្យដឹងថា អាជីវកម្មលក់ទុរេននេះគឺផ្តល់គុណសម្បត្តិចំនួន ២ ដល់ក្លឹបរបស់គាត់ គឺទី ១ ជួយរកប្រាក់មកជួយទ្រទ្រង់ក្លឹបក្នុងអំឡុងពេលដែលក្លឹបត្រូវបិទទ្វារមួយរយៈនេះ និងទី ២ គឺជួយផ្តល់ចំណូលដល់ក្រុមគ្រូបង្វឹក ដែលបានខកខានមិនបានចំណូលពីការបង្ហាត់ប្រាណ។ អាជីវកម្មលក់ទុរេន ដែលមានសុទ្ធតែបុរសៗសាច់ដុំធំៗឈរចាំជួយរើស

    April 27, 2020
  • កូវីដ-១៩

    សាំងហ្គាពួរបានរាយការណ៍ករណីថ្មីចំនួន ៧៩៩ករណី គិតត្រឹមម៉ោង ១២ យប់ថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ដែលនាំឱ្យករណីសរុបកើនដល់ ១៤,៤២៣នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ភាគច្រើននៃករណីថ្មីគឺជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។ ក្នុងចំណោមអ្នកឆ្លងថ្មីៗមានតែ ១៤ករណីប៉ុណ្ណោះ ជាជនជាតិសាំងហ្គាពួរ ឬជាអ្នករស់នៅអចិន្ត្រៃយ៍។ ក្រសួងសុខាភិបាលបានបន្ថែមថា៖«យើងកំពុងធ្វើការលើសេចក្តីលម្អិតនៃករណីទាំងនេះ ហើយព័ត៌មានថ្មីៗនឹងត្រូវបានចែករំលែក តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវចេញផ្សាយនៅយប់នេះ»។ សាំងហ្គាពួរក៏គ្រោងនឹងបញ្ចប់បំរាមគោចរនៅថ្ងៃទី០៤ ខែឧសភា ប៉ុន្តែយ៉ាងណាត្រូវបានលើកថ្ងៃរហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០៕ អត្ថបទ៖ លីដា ប្រភព៖

    April 27, 2020
  • អន្តរជាតិ

    ថៃ៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរថៃបានចុះត្រួតពិនិត្យទីតាំងលក់ម៉ាស់ និងទឹកលាងដៃ (ជែល) ចំនួន ៥ កន្លែងនៅក្នុងស្រុក Tha Muang ខេត្ត Kanchanaburi ភាគកណ្ដាលប្រទេសថៃ និងបានរឹបអូសម៉ាស់ និងទឹកលាងដៃលក់ដោយគ្មានការអនុញ្ញាតជាច្រើនសរុបជាទឹកប្រាក់ប្រមាណជា ៥០ លានបាត (១ ៥៤០ ៥៩៥ ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost។ បើតាមក្រុមប៉ូលិសជំនាញផ្នែករដ្ឋបាលចំណីអាហារ និងឱសថថៃបានបញ្ជាក់ថា ការរឹបអូសនេះគឺត្រូវបានធ្វើឡើងចំពោះទីតាំងចំនួន ២ ប៉ុណ្ណោះក្នុងចំណោមទីតាំងទាំង ៥ ខាងលើនេះ ហើយហាងទាំង ២កន្លែងនេះគឺសុទ្ធតែមានម្ចាស់គ្រប់គ្រងជាជនជាតិចិន។ សម្ភារៈដែលប៉ូលិសរឹបអូនបានមានដូចជាម៉ាស់ចំនួន ៤៨ ០០០ ទឹកលាងដៃមួយប្រភេទចំនួន

    April 27, 2020
  • កូវីដ-១៩

    បើតាមកាចុះផ្សាយរបស់ បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកជំងឺ COVID-19 នៅក្នុងប្រទេសថៃបានកើនឡើងដល់ ២,៩៣១នាក់ ដោយមានករណីថ្មីចំនួន ៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ និងការស្លាប់ថ្មីម្នាក់។ នេះបើតាមលោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ COVID-19 របស់រដ្ឋាភិបាលបាននិយាយនៅថ្ងៃនេះ។ លោក Taweesin Visanuyothin បាននិយាយថា ថ្ងៃនេះជាថ្ងៃដំបូងដែលចំនួនករណីថ្មីនៅថៃ បានធ្លាក់ចុះក្រោមខ្ទង់ ១០ ដែលជាអត្រាទាបបំផុត។ រំលឹកដែលថា ករណីច្រើនបំផុតប្រចាំថ្ងៃដែលត្រូវបានកត់ត្រា គឺនៅថ្ងៃទី២២ ខែមីនា ជាមួយនឹងតួលេខឆ្លង ១៨៨ករណី។

    April 27, 2020
  • កូវីដ-១៩

    តាមការចុះផ្សាយរបស់ NHK នាថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសទួរគីពេលនេះមានអ្នកឆ្លងវីរុស COVID-19 ចំនួន ១១០,១៣០ករណី។ តួលេខនេះបានធ្វើឱ្យទួរគីជាប់ចំណាត់ថ្នាក់ទី៧ នៅទូទាំងពិភពលោក ក្នុងចំណោមប្រទេសដែលមានការឆ្លងរាលដាលខ្លាំងបំផុត នេះបើតាមតារាងរបស់សាកលវិទ្យាល័យ Johns Hopkins ។ រដ្ឋាភិបាលទួរគីបានពង្រឹងវិធានការបិទទ្វាររបស់ខ្លួនជាដំណាក់កាល ដើម្បីបញ្ឈប់ការរីករាលដាលនេះ។ បច្ចុប្បន្ននេះមនុស្សដែលមានអាយុ ៦៥ឆ្នាំ ឬចាស់ជាងនេះ ក៏ដូចជាអ្នកដែលមានអាយុក្រោម ២០ឆ្នាំ ត្រូវបានហាមឃាត់មិនឱ្យចេញទៅក្រៅទេ។ ហើយការរឹតបន្តឹងត្រូវបានពង្រីកនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកសម្រាប់មនុស្សគ្រប់វ័យ។ ទន្ទឹមនឹងនេះករណីថ្មីៗបានធ្លាក់ចុះជាបណ្តើរៗនៅក្នុងប្រទេសទួរគី ចាប់តាំងពីមានមនុស្ស ៥,១៣៨នាក់ ត្រូវបានរាយការណ៍នៅថ្ងៃទី១១ ខែមេសា។ មានករណីថ្មីៗតិចជាង

    April 27, 2020
  • អន្តរជាតិ

    ថៃ៖ ពលរដ្ឋខ្មែរចំនួន ១៣នាក់​ ប្រុស ៨នាក់និងស្រី ៥នាក់ ត្រូវបានអាជ្ញាធរថៃព័ន្ធចាប់ខ្លួននៅច្រកព្រំដែនខ្មែរ-ថៃ ព្រោះតែពួកគាត់ព្យាយាមចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ដើម្បីស្វែងរកការងារធ្វើ។ បើតាមសារព័ត៌មាន bangkokpost បានរាយការណ៍ថា ការចាប់ខ្លួនត្រូវបានធ្វើឡើងនៅម៉ោង ២ រំលងអធ្រាត្រ និងស្ថិតនៅក្នុងចំការអំពៅមួយកន្លែងក្នុងចន្លោះភូមិ Dong Ngu និង Pa Rai ក្នុងស្រុក Aranyaprathet ខេត្ត សាកែវ (SA KAEO) ប្រទេសថៃ។ ក្រោយការចាប់ខ្លួនពលរដ្ឋខែ្មរទាំង ១៣រូប បានសារភាពប៉ូលិសថៃថា ពួកគាត់បានបានចំណាយលុយម្នាក់ ២ ០០០ បាត (៦២​ ដុល្លារអាមេរិក) ឲ្យបុរសជនជាតិខ្មែរម្នាក់

    April 27, 2020
  • បច្ចេកវិទ្យា

    អូស្រ្តាលីបានបង្កើតកម្មវិធីតាមដានវីរុស COVID-19 មួយកាលពីថ្ងៃអាទិត្យ ដោយទាញយកការទាដោនឡូតចំនួន ១ លានដង ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ កម្មវិធីនោះមានឈ្មោះថា COVIDSafe ដែលក្នុងនោះមានមុខងារ «ចាប់ដៃឌីជីថល» ដែលធ្វើឱ្យអ្នកប្រើប្រាស់នៅពេលបានជួបគ្នាក្នុងចម្ងាយ ៥ ហ្វីត (១.៥ម៉ែត្រ) អាចចាប់ដៃគ្នាតាមរយៈ App នេះ ហើយវានឹងជូនដំណឹងមកអ្នកប្រើប្រាស់ ប្រសិនបើពួកគេជួបជាមួយអ្នកឆ្លងវីរុស COVID-19 យូរជាង ១៥នាទី។ កម្មវិធី COVIDSafe នេះមានមូលដ្ឋានលើ software របស់ក្រុមហ៊ុនសាំងហ្គាពួរ TraceTogether។ វាប្រើ Bluetooth និងរក្សាទុកទិន្នន័យទំនាក់ទំនងរបស់អ្នកប្រើប្រាស់ ហើយបន្ទាប់ពីអ្នកប្រើប្រាស់លុបកម្មវិធីពីឧបករណ៍ចល័តរបស់ពួកគេ ទិន្នន័យទាំងនោះនឹងលុបចេញវិញក្នុងរយៈពេល

    April 27, 2020