- autoadmin
- អន្តរជាតិ
បុរសម្នាក់ឈ្មោះថា Tay Chun Hsien អាយុ ២២ឆ្នាំ ជាជនជាតិសាំងហ្គាពួរ ត្រូវបានគេផាកពិន័យជាទឹកប្រាក់ ១,៥០០ដុល្លារសាំងហ្គាពួរ បន្ទាប់ពីគាត់បានចេញក្រៅផ្ទះ ៣០នាទី មុនម៉ោងផុតកំណត់បំរាមចេញក្រៅរបស់គាត់។ បុរសនេះត្រូវបានគេឱ្យដឹងថា គាត់ទទួលការបង្គាប់ឱ្យនៅដាច់ដោយឡែកនៅផ្ទះចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមីនា ម៉ោង ១២ថ្ងៃត្រង់ បន្ទាប់ពីគាត់បានមានទំនាក់ទំនងជាមួយអ្នកឆ្លង COVID-19 ពីមុនៗ នេះបើតាមការចុះផ្សាយរបស់ Channel News Asia។ ក្រោយមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ម៉ោង ១១ និង ៣០នាទី គាត់បានចេញក្រៅផ្ទះទៅទិញអាហារបរិភោគ ដែលវាគឺមុនកំណត់រយៈពេល
April 29, 2020 - អន្តរជាតិ
ជប៉ុន៖ លោកស្រី Kumiko Okae ដែលជាអ្នកបញ្ចូលសំឡេងដ៏ល្បីល្បាញរបស់ជប៉ុនត្រូវបានសារព័ត៌មានជប៉ុន Nippon រាយការណ៍ថា បានស្លាប់បាត់បង់ជីវិតហើយក្រោយលោកស្រីបានឆ្លងមេរោគកូវីដ ១៩ កាលពីថ្ងៃទី ៣ ខែមេសាកន្លងមកនេះ។ ប្រភពខាងលើបានបន្តថា លោកស្រី Kumiko Okae ដែលមានឈ្មោះដើមថា Kumiko Owada បានស្លាប់នៅថ្ងៃទី ២៣ មេសា ក្នុងអាយុ៦៣ឆ្នាំ នៅឯនៅក្នុងមន្ទីរពេទ្យក្រុងតូក្យូ បន្ទាប់ពីមេរោគកូវីដេ ១៩ បានបំផ្លាញបេះដូងនិងសួតរបស់គាត់យ៉ាងធ្ងន់ធ្ងរ។ នៅក្នុងជីវិតការងាររបស់គាត់ចាប់តាំងពីឆ្នាំ ១៩៧៥ មក លោកស្រី Kumiko Okae ធ្លាប់បានបញ្ចូលសំឡេងនៅក្នុងខែ្សភាពយន្ត គំនូជីវចល ភាពយន្តឯកសារ
April 29, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់ Channel News Asia សម្រាប់ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សាំងហ្គាពួរបានរកឃើញករណីថ្មីនៃអ្នកឆ្លងវីរុស COVID-19 ចំនួន ៦៩០ករណី ហើយភាគគឺនៅតែជាពលករកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ បើយោងតាមក្រសួងសុខាភិបាលបាននិយាយថា មានតែ ៦ ករណីប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួ ឬអ្នករស់នៅអចិន្ត្រៃយ៍។ តួលេខនេះនាំឱ្យករណីសរុបនៅសាំងហ្គាពួរកើនដល់ ១៥,៦៤១នាក់ ខណៈករណីស្លាប់គឺមាន ១៤នាក់ដដែល។ សម្រាប់ព័ត៌មានបន្ថែមទាំងការស្លាប់ និងករណីឆ្លងបន្ថែមទៀត ក្រសួងនឹងធ្វើការប្រកាសបន្ថែមនៅពេលរាត្រី។ ក្រសួងក៏បាននិយាយដែរថា តួលេខអាចនឹងខ្ពស់ជាងការប្រកាសពីក្រសួង ដោយសារករណីខ្លះស្ថិតក្នុងការសង្ស័យ ប៉ុន្តែយ៉ាងណានឹងប្រកាសតាមក្រោយទៀតនៅពេលដែលលទ្ធផលតេស្ដរបស់ពួកគេចេញមក៕ អត្ថបទ៖ លីដា
April 29, 2020 - អន្តរជាតិ
អាមេរិកសព្វថ្ងៃនេះមានការកើនឡើងទាំងការឆ្លង និងការស្លាប់ ដែលបណ្ដាលមកពីវីរុស COVID-19 ហើយគ្មានប្រទេសណាវ៉ាដាច់អាមេរិកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ New York Magazine។ គិតត្រឹមរយៈពេលមិនដល់ ៣ខែចុងក្រោយនេះ ពោលគឺនៅត្រឹមថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២០នេះ មានអ្នកនៅអាមេរិកប្រហែល ៥៨,៣៦៥នាក់ បានស្លាប់ដោយសារវីរុស COVID-19 ដែលតួលេខនេះជាចំនួនច្រើនបំផុតនៅក្នុងពិភពលោក ហើយច្រើនជាងការស្លាប់របស់អាមេរិកនៅជំនាន់សង្គ្រាមរវាង វៀតណាម-អាមេរិក ដែលកាលនោះមានជនជាតិអាមេរិកប្រមាណ ៥៨,២២០នាក់ ប៉ុណ្ណោះដែលបានស្លាប់ក្នុងសង្គ្រាមនៅវៀតណាម។ ថ្វីបើវៀតណាមមានតួលេខស្លាប់នៅក្នុងជំនាន់សង្គ្រាមរវាងប្រទេសទាំង២ ប៉ុន្តែសព្វថ្ងៃនេះវីរុស COVID-19 បានសម្លាប់អ្នកនៅអាមេរិកច្រើនជាងអ្វីទាំងអស់ គិតចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ នៅក្នុងជំនាន់នោះឆ្នាំដែលមានស្លាប់ច្រើនបំផុតសម្រាប់កងទ័ពអាមេរិកនៅវៀតណាម គឺឆ្នាំ១៩៦៨ នៅពេលដែលទាហានប្រមាណ ១៦,៨៩៩នាក់ ក្នុងចំណោម
April 29, 2020 - អន្តរជាតិ
នីហ្សេរីយ៉ា៖ ក្រុមមេធាវីនៅក្នុងប្រទេសនីហ្សេរីយ៉ាបានរៀបចំពាក្យបណ្ដឹង ដើម្បីប្ដឹងទាមទារប្រាក់សំណងយ៉ាងច្រើនពីប្រទេសចិន ចំពោះករណីរាតត្បាតមេរោគកូវីដ ១៩ ដែលបានបង្កជាវិបត្តិយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសនីហ្សេរីយ៉ាទាំងមូល។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន shanghaiist និង dailysabah បានឲ្យដឹងថា ក្នុងពាក្យបណ្ដឹងរបស់ក្រុមមេធាវីនីហ្សេរីយ៉ានោះបានបង្ហាញពីផលប៉ះពាល់នៃមេរោគកូវីដ ១៩ ជាច្រើនដូចជា ធ្វើឲ្យមានមនុស្សស្លាប់ ប៉ះពាល់ដល់សតិអារម្មណ៍ ប៉ះពាល់សេដ្ឋកិច្ច ការអប់រំ និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋទៀតផង។ ចំពោះទំហំនៃប្រាក់សំណងវិញគឺមានចំនួនរហូតដល់ ២០០ ពាន់លានដុល្លារអាមេរិកឯណោះ។ ប្រភពខាងលើបានបន្តថា ចំពោះនិតីវិធីផ្សេងៗនៅក្នុងកម្រិតប្រទេសជុំវិញពាក្យបណ្ដឹងខាងលើនេះត្រូវបានគេរៀបចំរួចរាល់ហើយ ខណៈគេនៅរង់ចាំតែចំណាត់ការរបស់រដ្ឋាភិបាលនីហ្សេរីយ៉ានៅតុលាការអន្តរជាតិតែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះនីហ្សេរីយ៉ាមានអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ១ ៣៣៧ ករណី និងស្លាប់ ៤០ ករណីផងដែរ៕ អត្ថបទ៖
April 29, 2020 - កូវីដ-១៩
សារព័ត៌មាន Nation Thailand នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីវីរុស COVID-19 ក្រោម ១០ករណី ៣ថ្ងៃជាប់ៗគ្នាមកហើយ ដោយថ្ងៃនេះផ្ទាល់មានករណីថ្មីចំនួន ៩ ត្រូវបានបញ្ជាក់ ហើយគ្មានករណីស្លាប់នោះទេ។ តួលេខថ្មីនេះនាំឱ្យចំនួនករណីសរុបរបស់ថៃកើនឡើងដល់ ២,៩៤៧នាក់ និងករណីស្លាប់ទៅតែ ៥៤នាក់ដដែល។ ករណីថ្មីៗអាចត្រូវបានបែងចែកជា២ក្រុម៖ – ក្រុមទី១ មាន ៦នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយករណីមុនៗ ដោយមាន
April 29, 2020 - អន្តរជាតិ
សារព័ត៌មាន MailOnline បានចុះផ្សាយថា ប្រធានផ្នែកសុខភាពអង់គ្លេសលោក Chris Whitty បានប្តេជ្ញាចិត្តថា លោកនឹងស៊ើបអង្កេតជាបន្ទាន់លើករណីរោគសញ្ញារលាកថ្មីមួយ ដែលកំពុងកើតមានលើកុមារអង់គ្លេស ហើយថាវាក៏ទាក់ទងនឹងវីរុសកូរ៉ូណាផងដែរ។ នាពេលថ្មីៗនេះក្រុមគ្រូពេទ្យបានចេញសេចក្តីជូនដំណឹងអំពីការកើនឡើងយ៉ាងខ្លាំង ដែលទារកជាច្រើនត្រូវបានបញ្ជូនចូលបន្ទប់ ICU ដោយសារពួកគេចេញរោគសញ្ញាម៉្យាង ដែលដូចនឹងជំងឺ Kawasaki។ បើតាមប្រភពដដែលបាននិយាយថា កុមារមានអាការគ្រុនក្ដៅ និងហើមបេះដូង ហើយវាមិនច្បាស់ទេថា តើមានកុមារប៉ុន្មាននាក់ដែលបានឆ្លង ឬស្លាប់ដោយសាររោគនេះនៅឡើយទេពេលនេះ។ ប៉ុន្តែលោកសាស្រ្តាចារ្យ Chris Whitty ប្រធានផ្នែកវេជ្ជសាស្ត្របានមានប្រសាសន៍ថា វាអាចដែលថាការកើនឡើងបែបនេះ គឺទាក់ទងទៅនឹងការផ្ទុះឡើងនៃ COVID-19 ថ្វីបើកុមារទាំងនោះនៅមិនទាន់តេស្តវិជ្ជមានជាមួយ COVID-19 ។ ខណៈពេលនេះបុគ្គលិកពេទ្យ NHK
April 29, 2020 - អន្តរជាតិ
កាលពីដំបូងឡើយសាំងហ្គាពួរមានភាពលេចធ្លោជាងគេ ក្នុងការគ្រប់គ្រងស្ថានការណ៍វីរុស COVID-19 ជាលក្ខណៈស្តង់ដារ ដោយមានទាំងការបង្កើនការធ្វើតេស្ដ បិទជើងហោះហើរ និងតាមដានអ្នកមានទំនាក់ទំនងជាមួយអ្នកឆ្លងវីរុសជាដើម។ ដោយសារតែប្រទេសដែលមានប្រជាជន ៥.៨ លាននាក់មួយនេះ ធ្លាប់ឆ្លងកាត់ជំងឺ SARS (ផ្ទុះឡើងកាលពីឆ្នាំ២០០៣) ទុកជាមេរៀនផងនោះ ពិភពលោកគិតថាសាំងហ្គាពួរអាចយល់ពីស្ថានការណ៍បានល្អជាងគេ ហើយជាការពិតណាស់ ពីដំបូងៗអំឡុងដើមខែកុម្ភៈ សាំងហ្គាពួរអាចគ្រប់គ្រងស្ថានការណ៍ឱ្យមានករណីឆ្លងតិចតួចបំផុតពិតមែន។ នៅអំឡុងពេលការផ្ទុះឡើងដំបូងៗបណ្តាប្រទេសផ្សេងទៀត បានដុតដៃដុតជើងបិទទ្វារសាលារៀន និងធ្វើការផ្អាកសេដ្ឋកិច្ចរបស់ពួកគេ ខណៈសាំងហ្គាពួរបានបង្ហាញពីការផ្ទុះឡើងតិច ហើយមានការរំខានតិចតួចបំផុត។ ដោយសារមានការឆ្លងតិចតួច ហើយវាហាក់ដូចជាពួកគេបានឈ្នះជាមួយវីរុស ដូច្នេះសាំងហ្គាពួរនៅតែបន្តបើកភោជនីយដ្ឋាន សាលារៀន និងកន្លែងធ្វើការមួយចំនួនដដែល។ ដូច្នេះការប្រមូលផ្តុំនៅតែមាន ហើយការធ្វើតេស្ដមិនបានធ្វើនៅតាមសហគមន៍នោះទេ ដែលនេះហើយគឺជាកំហុសធំបំផុតរបស់សាំងហ្គាពួរ ក្នុងការបើកផ្លូវឱ្យរលកទី២ បក់មកម្ដងទៀត។ ឈានមកដល់ដើមខែមេសា
April 29, 2020 - កូវីដ-១៩
របាយការណ៍របស់សាកលវិទ្យាល័យ Johns Hopkins បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនសរុបនៃការឆ្លងវីរុស COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ៣,០៩០,០០០នាក់ ដោយសហរដ្ឋអាមេរិកតែមួយ មានការឆ្លងរហូតដល់ ១,០០៤,៩០៨ករណី។ ឥឡូវនេះប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ កំពុងពិចារណាថាពេលណា និងរបៀបណា ដើម្បីបន្ធូរបន្ថយការជាប់គាំង និងបន្ដសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ តួលេខការឆ្លងនៅអាមេរិកកើនឡើង ២ដង ចាប់តាំងពីថ្ងៃទី១១ ខែមេសា ដែលកាលនោះមាន ៥០០,០០០ ករណីត្រូវបានបញ្ជាក់ ហើយយ៉ាងហើចណាស់មាន ២០,០០០ ករណីកំពុងត្រូវបានបញ្ជាក់ជារៀងរាល់ថ្ងៃ។ អភិបាលក្រុងនៅរដ្ឋ Florida ក៏ត្រៀមនឹងធ្វើការប្រកាសនៅថ្ងៃពុធនេះ ដើម្បីប្រកាសថានឹងគួរតែបន្ធូរបន្ថយការរឹត្បឹត ឬយ៉ាងណា។ ចំណែកទីក្រុង New York
April 29, 2020 - អន្តរជាតិ
សម្រាប់អ្នកដែលត្រូវពាក់វ៉ែនតាជាប្រចាំ ហើយត្រូវពាក់ម៉ាស់ជាចាំបាច់ដើម្បីការពារវីរុស COVID-19 ទៀតនោះ ប្រាកដជាជួបប្រទះនូវបញ្ហារំខានមួយជាមិនខាន នោះគឺកញ្ចក់វ៉ែនតារបស់ពួកគាត់តែងតែឡើងស្រអាប់ជាញឹកញាប់។ បញ្ហារំខាននេះត្រូវបានគេមើលឃើញថា បានកើតឡើងដោយសារតែខ្យល់មានសំណើមចេញពីមាត់ឬច្រមុះ បានហោះទៅជាប់កញ្ចក់វ៉ែនតា ពេលលោកអ្នកព្យាយាមក្អក កណ្ដាស់ ឬដកដង្ហើមវែងៗទាំងដែលកំពុងពាក់ម៉ាស់។ តើលោកអ្នកនឹងដោះស្រាយបញ្ហានេះដោយរបៀបណា ដើម្បីអាចបន្តពាក់វ៉ែនតា និងម៉ាស់រួមគ្នាដោយគ្មានការរំខាន? បើតាមការចុះផ្សាយនៅក្នុង Next Shark បានបង្ហាញជូននូវដំណោះស្រាយចំនួន ២ ដូចខាងក្រោមនេះ៖ វិធីទី ១៖ លោកអ្នកត្រូវយកទឹកសាប៊ូមកលាងសម្អាតកញ្ចក់វ៉ែនតា ហើយទុកឲ្យវាស្ងួតដោយខ្លួនឯងមុននឹងយកវ៉ែនតានោះមកពាក់។ វិធីនេះនឹងជួយការពារមិនឲ្យកញ្ចក់វ៉ែនតាលោកអ្នកងាយស្រអាប់នោះទេ។ វិធីទី ២៖ លោកអ្នកអាចយកក្រដាស់ជូតមាត់ទៅដាក់ទ្រាប់ពីក្នុងម៉ាស់មួយស្រទាប់សិន មុនពេលពាក់វា ព្រោះក្រដាស់ជូតមាត់នោះនឹងជួយស្រូបយកខ្យល់មានសំណើមចេញពីមាត់ និងច្រមុះលោកអ្នកមិនឲ្យហោះទៅប៉ះកញ្ចក់វ៉ែនតាឡើយ៕ អត្ថបទ៖ ភក្តី
April 28, 2020









