- autoadmin
- អន្តរជាតិ
យោងតាមព្រឹត្តិប័ត្រព័ត៌មានរដ្ឋាភិបាល Government Gazette បានឱ្យដឹងថា ឥឡូវនេះប្រទេសថៃកំពុងប្រឈមនឹងការផ្ទុះឡើងថ្មីមួយ នៃជំងឺសេះអាហ្វ្រិក (African horse sickness) ដែលប្រទេសថៃបានរកឃើញករណីដំបូងតាំងតែពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ ជំងឺនេះត្រូវបានផ្ទុះឡើងដំបូងនៅខេត្ត Nakhon Ratchasima ប៉ុន្តែពេលនេះបានចម្លងតាមរយៈសត្វមូស មមង់ រុយ នៅកាន់ទីកន្លែងផ្សេងៗក្នុងប្រទេស ដែលធ្វើឱ្យសត្វសេះ អូដ្ឋ លា និងសេះបង្គង់ រាប់ពាន់ក្បាលបានស្លាប់ដោយសារជំងឺនេះ។ សត្វដែលមានផ្ទុកជំងឺសេះអាហ្រ្វិក (AHS) នឹងបង្ហាញរោគសញ្ញាមិនចង់ឃ្លានស៉ីអាហារ ល្ហិតល្ហៃ ហើមភ្នែក និងគ្រុនក្តៅលើសពី ៣៨.៥អង្សាសេ។ ម្ចាស់សត្វគួរតែទាក់ទងមន្រ្តីបសុព្យាបាលក្នុងស្រុកក្នុងរយៈពេល ១២ម៉ោង ប្រសិនបើសត្វរបស់ពួកគេបង្ហាញរោគសញ្ញា
April 30, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលសាំងហ្គាពួរបានរាយការណ៍ថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៥២៨ករណី ត្រូវបានបញ្ចាក់នៅសាំងហ្គាពួរ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០នេះ។ ក្នុងចំណោមអ្នកឆ្លងទាំងនេះ មានតែ ៦នាក់ប៉ុណ្ណោះ ជាជនជាតិសាំងហ្គាពួរ និងអ្នកស្នាក់នៅអចិន្ត្រៃយ៍។ ករណីដែលនៅសេសសល់ ភាគច្រើនគឺជាអ្នកកាន់លិខិតអនុញ្ញាតការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia សម្រាប់រសៀលនេះ។ តួលេខនេះជាការថយចុះចំនួន ១៦២ករណី ពីករណីឆ្លងវីរុស COVID-19 កាលពីម្សិលមិញ ដែលមានចំនួន ៦៩០នាក់។ ព័ត៌មានលម្អិតបន្ថែម ក្រសួងនឹងធ្វើការបញ្ចាក់នៅល្ងាចនេះ។ តួលេខចុងក្រោយនេះនាំឱ្យមានករណីសរុបនៅសាំងហ្គាពួរមានដល់ទៅ ១៦,១៦៩នាក់
April 30, 2020 - អន្តរជាតិ
រូបភាពផ្កាយរណបរបស់ក្រុមស្រាវជ្រាវ 38 North នៃសហរដ្ឋអាមេរិកបានបង្ហាញថា រថភ្លើងពិសេសដែលជាកម្មសិទ្ធិរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅតែចតនៅកន្លែងដដែលតាំងពីសប្តាហ៍មុនមកម៉្លេះ។ ក្រុមស្រាវជ្រាវនេះបានកត់សម្គាល់ពីភាពអសកម្មរបស់រថភ្លើង ខណៈខ្លួនព្យាយាមចង់ដឹងថាលោក គីម ជុងអ៊ុន ពេលនេះកំពុងស្នាក់នៅភាគខាងកើតទីក្រុងវ៉ុនសាន ឬយ៉ាងណា។ របាយការបានបន្ថែមថារថភ្លើងចតនៅកន្លែងដដែល នៅជិតស្ថានីយក្បែរតំបន់មួយក្នុងទីក្រុងវ៉ុនសាន ដូចដែលខ្លួនធ្លាប់ឃើញនៅថ្ងៃទី២១ និងទី២៣ ខែមេសា។ ក្រុម 38 North និយាយថា វត្តមានរបស់រថភ្លើងមិនបង្ហាញពីទីជម្រករបស់មេដឹកនាំកូរ៉េខាងជើងទេ ប៉ុន្តែបានផ្តល់តម្រុយដល់របាយការណ៍ជាច្រើន ដែលគិតថាលោក គីម បានស្នាក់នៅក្នុងតំបន់វ៉ុនសាន។ អ្នកស្រាវជ្រាវម្នាក់ដែលបានធ្វើការវិភាគលើបញ្ហានេះ បានប្រាប់ NHK ថារថភ្លើងហាក់ដូចជានៅកន្លែងដដែលដោយមិនធ្វើចលនា។ ប្រសិនបើលោក គីម
April 30, 2020 - អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលថៃបានសម្រេចផ្តល់ជំនួយហិរញ្ញវត្ថុដល់គ្រួសារកសិករប្រមាណជា ១០ លានគ្រួសារ ដែលកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ចបង្កឡើងដោយវិបត្តិនៃមេរោគកូវីដ ១៩ ដោយក្នុងមួយគ្រួសារនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥ ០០០ បាត (១៥៥ ដុល្លារអាមេរិក) ក្នុងមួយខែនិងមានរយៈពេល ៣ ខែជាប់ៗគ្នាផងដែរ។ សូមរម្លឹកជូនថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគកូវីដ ១៩ ថៃបានសម្រេចបិទក្រុង និងតំបន់សំខាន់ៗរបស់ខ្លួនជាច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋថៃប្រមាណជា ៣៧ លាននាក់ ក្នុងនោះមានប្រមាណជា ១៦ លាននាក់ជាក្រុមពលរដ្ឋពឹងផ្អែកលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបាត់បង់ការងារ ឬបាត់បង់ឱកាសរកប្រាក់ចំណូលរបស់ពួកគាត់។ ឆ្លើយតបនឹងបញ្ហាមួយនេះរដ្ឋាភិបាលថៃបានសម្រេចប្រើប្រាស់ថវិកាយ៉ាងច្រើន ដើម្បីជួយពលរដ្ឋដែលកំពុងរងផលប៉ះពាល់ទាំងនោះតាមលក្ខខណ្ឌផ្សេងៗគ្នាឲ្យស្របតាមស្ថានភាពជាក់ស្តែងរបស់ពួកគាត់ផងដែរ។ បើតាមគម្រោងរដ្ឋាភិបាលថៃនឹងប្រើប្រាស់ថវិកាប្រមាណជា ២៤០ ពាន់លានបាត (ជាង
April 30, 2020 - កូវីដ-១៩
សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០នេះថា ប្រទេសថៃរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីចំនួន ៧នាក់ ដែលនាំឱ្យករណីសរុបកើនដល់ ២,៩៥៤នាក់ ចេញពីក្នុងខេត្តចំនួន ៦៨ និងគ្មានអ្នកស្លាប់ថ្មីទេ។ ដូច្នេះចំនួនស្លាប់សរុបនៅតែ ៥៤នាក់ ដដែល ខណៈការឆ្លងប៉ុន្មានថ្ងៃចុងក្រោយនេះមានតិចតួចក្រោម ១០ ប៉ុណ្ណោះ។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយថា នេះជាលើកទី១ហើយ ដែលករណីថ្មីៗមិនមានការទាក់ទងជិតស្និទ្ធជាមួយអ្នកជំងឺមុនៗ។ ករណីថ្មីទាំង៧ រួមមានអ្នកជំងឺ ៤នាក់ ជាអ្នកនៅខេត្តភូកេត និងម្នាក់ទៀតនៅខេត្តក្រាប៊ី។ អ្នកជំងឺថ្មី
April 30, 2020 - អន្តរជាតិ
ហុងកុង៖ បន្ទាប់ពីក្រុមបាតុករបានផ្អាកសកម្មភាពប្រឆាំងរដ្ឋាភិបាល នៅអំឡុងពេលមានការផ្ទុះឡើងនៃវីរុស COVID-19 ឥឡូវនេះអ្នកតវ៉ាមួយចំនួនបានបង្ហាញខ្លួនជាថ្មីម្ដងទៀតនៅឯមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលវាកំពុងតែបង្ហាញថាពួកគេនឹងចាប់ផ្ដើមធ្វើការតវ៉ាឡើងវិញនាពេលឆាប់ៗនេះ។ បើយោងតាមកាសែត SCMP បានឱ្យដឹងថា កាលពីថ្ងៃអង្គារថ្មីៗនេះ មានបាតុករពាក់ម៉ាស់ប្រមាណ ១០០នាក់ បានចេញមកប្រមូលផ្តុំគ្នា ហើយបានស្រែកពោលពាក្យស្លោក «រំដោះហុងកុង; បដិវត្តក្នុងសម័យរបស់យើង» ដែលជាការជំរុញចិត្តមួយ ត្រូវបានប្រើក្នុងចលនាសង្គមនៅហុងកុង។ ការតវ៉ាបែបស្ងៀមស្ងាត់នេះគឺជាលើកទី៣ហើយ ចាប់តាំងពីការតវ៉ានៅហុងកុងមានសកម្មភាពឡើងវិញ បន្ទាប់ពីវីរុស COVID-19 ត្រូវបានគ្រប់គ្រង។ វាត្រូវបានគេជឿថា ពីរបីខែទៀតនឹងមានព្រឹត្តិការណ៍ជាច្រើនបន្ដកើតមាន ពិសេសវាក៏ជិតដល់ថ្ងៃខួបនៃការបង្ក្រាបនៅទីលានធានអានមេនផងដែរ។ ខណៈទីក្រុងហាក់បានធូរស្បើយពីវីរុស COVID-19 ក្រុមបាតុករបានប្រមូលគ្នា និងបានប្តេជ្ញាថានឹងវិលត្រឡប់តវ៉ាវិញ ដោយប្រើយុទ្ធសាស្ត្រថ្មីទប់ទល់នឹងបទបញ្ជារបស់ប៉ូលីស។ ប្រភពបាននិយាយថា ពួកគេនឹងធ្វើការចេញមកតវ៉ាជាក្រុម
April 30, 2020 - អន្តរជាតិ
កញ្ចប់ផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ដែលរដ្ឋាភិបាលចិនបានបរិច្ចាគទៅប្រទេសហុងគ្រី បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Budapest Liszt Ferenc កាលពីថ្ងៃពុធ ដើម្បីជួយប្រទេសនេះប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ កញ្ចប់ផ្គត់ផ្គង់វេជ្ជសាស្ត្រទាំងនោះរួមមាន៖ ឧបករណ៍ធ្វើតេស្ត, ម៉ាស់ N95, ម៉ាស់ពេទ្យ និងឈុតការពារ។ នេះបើយាមការចុះផ្សាយរបស់ ស៉ីនហួរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។ ប្រទេសហុងគ្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនចំពោះការជួយ ដោយបន្ថែមថាមិត្តពិតប្រាកដឈរក្បែរគ្នាក្នុងគ្រាលំបាក។ ហុងគ្រីក៏បាននិយាយដែរថា សាមគ្គីភាពគឺជាអាវុធដ៏ល្អបំផុតសម្រាប់សហគមន៍អន្តរជាតិ ដើម្បីជំនះរាល់ឧបសគ្គពិភពលោក ហើយចិនមានឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 នេះ។ ការផ្ដល់ជំនួយនេះកើតឡើងបន្ទាប់ពីប្រទេសហុងគ្រីមានតួលេខជាផ្លូវការនៃអ្នកឆ្លងវីរុស COVID-19 ចំនួន
April 30, 2020 - អន្តរជាតិ
ចិន៖ បើទោះជារដ្ឋាភិបាលចិនសម្រេចឲ្យសាលារៀនបើកទ្វារឡើងវិញ និងអនុញ្ញាតឲ្យក្មេងតូចៗចូលរៀនជាធម្មតាក៏ពិតមែន តែដើម្បីការពារខ្លួនពីមេរោគកូវីដ ១៩ ពលរដ្ឋចិនទាំងអស់តម្រូវឲ្យរួមគ្នាបន្តអនុវត្តវិធានការអនាម័យជាប់ជាប្រចាំផងដែរ។ ជាក់សែ្តងសិស្សសាលាតូចៗនៅក្នុងសាលារៀនមួយកន្លែងក្នុងក្រុង Hangzhou ខេត្ត Zhejiang ភាគខាងត្បូងប្រទេសចិនត្រូវបានគេប្រទះឃើញ ពួកគេតម្រូវឲ្យពាក់ម៉ាស់និងមួក ដែលមានស្នែងវែងៗ ដើម្បីការពារកុំឲ្យពួកគេអាចនៅជិតគ្នាបានក្នុងអំឡុងពេលពួកគេនៅក្នុងថ្នាក់រៀន។ មួកដែលមានស្នែងវែងៗនោះត្រូវបានធ្វើឡើងពីក្រដាសរឹង ក្រដាស់កាតុង សម្បកកេស និងសម្ភារៈផ្សេងៗទៀត ហើយស្នែងនៅលើមួកនឹងជួយរក្សាគំលាតរវាងសិស្សម្នាក់ៗឲ្យស្ថិតនៅឆ្ងាយពីគ្នាបាន ១ ម៉ែត្រផងដែរ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌ Shanghaiist បានឲ្យដឹងថា មួករក្សាគំលាតសុវត្ថិភាពនេះត្រូវបានរចនាឡើង ដោយក្រុមសិស្សសាលាខ្លួនឯងតែម្តង ដោយពួកគេបានយកគំរូតាមមួករបស់ព្រះចៅអធិរាជ Taizu ដែលព្រះអង្គបានប្រើប្រាស់ក្នុងអំឡុងពេលទ្រង់ធ្វើសន្និបាតតុលាការកាលពីសម័យបុរាណ។ សូមអញ្ជើញប្រិយមិត្តទស្សនារូបភាពមួករក្សាគំលាតសុវត្ថិភាពដូចខាងក្រោមនេះ៖ ព្រះចៅអធិរាជ Taizu អត្ថបទ៖ ភក្តី
April 30, 2020 - កូវីដ-១៩
ទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក បានបង្ហាញថា ចំនួននៃការឆ្លងវីរុស COVID-19 ដែលបានបញ្ជាក់នៅទូទាំងពិភពលោក បានកើនឡើងច្រើនជាង ៣.១ លាននាក់ ។ សាកលវិទ្យាល័យបាននិយាយថា ចំនួនករណីសរុបទូទាំងពិភពលោកបានកើនឡើងដល់ ៣,១៧០,៣៣៥ គិតត្រឹមថ្ងៃពុធ ម៉ោង ១៨ និង ៣០នាទី (ម៉ោងនៅអាមេរិក)។ នេះបើតាមសារព័ត៌មានជប៉ុន NHK ក្នុងរបាយការណ៍ប្រចាំថ្ងៃ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ សហរដ្ឋអាមេរិកឈរនៅលើគេក្នុងបញ្ជីមានការឆ្លងច្រើនបំផុត ជាមួយនឹងចំនួនឆ្លង ១,០២៧,២៩៥ ករណី។ ឆ្លងច្រើនទី២ គឺប្រទេសអេស្ប៉ាញ ដែលមានចំនួន ២៣៦,៨៩៩នាក់។
April 30, 2020 - អន្តរជាតិ
តំបន់ភាគខាងជើងប្រទេសចិន ដែលរួមបញ្ចូលទាំងទីក្រុងប៉េកាំង នឹងបន្ធូរបន្ថយការរឹតត្បិតដែលធ្លាប់ដាក់ដើម្បីទប់ទល់វីរុស COVID-19 ដោយសារតែប្រទេសចិនកាន់តែមានភាពប្រសើរបន្តិចម្តងៗ។ រដ្ឋាភិបាលចិនបាននិយាយកាលពីថ្ងៃពុធថា ក្រុងប៉េកាំង និងធានជីន ក៏ដូចជាខេត្តហឺប៉ីដែលនៅជិតខាង នឹងត្រូវបន្ថយកម្រិតការរឹតត្បឹតពីកម្រិតទី២ ទៅទី១ ដែលចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ នេះបើតាមការចុះផ្សាយរបស់ CNA ។ ទីក្រុងប៉េកាំង ធានជីន និងហឺប៉ី គឺស្ថិតនៅក្នុងចំណោមតំបន់ចុងក្រោយ ដែលបានជាប់គាំងជាមួយកម្រិតរឹតត្បឹតក្នុងខ្ពស់បំផុត ក្នុងចំណោមកម្រិតទាំង៤។ ចំណែកខេត្តជាច្រើនទៀតក៏បានបន្ធូរបន្ថយ ដើម្បីស្តារ និងជួសជុលសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ដោយសារចិនមានចំនួនឆ្លងសរុបប្រចាំក្រោម ១០ បើប្រៀបធៀបនឹងករណីរាប់ពាន់ករណីជារៀងរាល់ថ្ងៃនៅដើមខែកុម្ភៈ។ ជាមួយនឹងបន្ធូរបន្ថយ ទីក្រុងប៉េកាំងនឹងដកចេញនូវតម្រូវការដាច់ដោយឡែករយៈពេល ១៤ថ្ងៃ សម្រាប់ប្រជាជនដែលមកពីតំបន់ដែលមានហានិភ័យទាបផ្សេងៗផងដែរ៕
April 30, 2020









