autoadmin
  • អន្តរជាតិ

    លោក Yves Cohen ប្រធានផ្នែកថែទាំសុខភាពមកពីមន្ទីរពេទ្យ Avicenne នៅទីក្រុងប៉ារីស បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា វីរុស COVID-19 ត្រូវបានបង្ហាញខ្លួននៅក្នុងប្រទេសបារាំង តាំងតែពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។ គាត់បាននិយាយថា ក្រុមគ្រូពេទ្យរបស់គាត់ធ្លាប់បានពិនិត្យឡើងវិញនូវលទ្ធផលតេស្តនៃអ្នកជំងឺចំនួន ២៤នាក់ ដែលមានជំងឺផ្លូវដង្ហើម ហើយពួកគេបានតេស្តអវិជ្ជមានចំពោះជំងឺផ្តាសាយ និងប្រភេទដទៃទៀតនៃក្រុមវីរុសកូរ៉ូណា នៅក្នុងខែធ្នូ និងមករា។ ប៉ុន្តែយ៉ាងណាម្នាក់ក្នុងចំណោមពួកគេ គឺវិជ្ជមានជាមួយវីរុស​ COVID-19 ។ លោក Yves Cohen បាននិយាយថា អ្នកជំងឺត្រូវបានធ្វើតេស្តជាច្រើនលើកច្រើនសារនៅមន្ទីរពេទ្យ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ពោលគឺមួយខែមុនពេលបារាំងមានករណីដំបូងត្រូវបានបញ្ជាក់។

    May 4, 2020
  • អន្តរជាតិ

    ថៃ៖ ពលរដ្ឋនៅក្នុងក្រុងបាងកកប្រទេសថៃត្រូវបានគេប្រទះឃើញឈរតម្រង់ជួរគ្នាយ៉ាងកកកុញ ដើម្បីសម្រុកទៅទិញស្រាយកមកទុក ក្រោយអាជ្ញាធរថៃបានសម្រេចអនុញ្ញាតឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទឡើងវិញ។ គួរម្លឹកជូនថា ជាងមួយខែមកហើយដែលថៃបានបិទការលក់គ្រឿងស្រវឹងគ្រប់ប្រភេទទាំងស្រុងនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ព្រោះការផឹកស៊ីជួបជុំគ្នាក្នុងចំណោមមនុស្សច្រើនគឺជាសកម្មភាពមួយដែលជំរុញឲ្យមានការចម្លងមេរោគយ៉ាងឆាប់រហ័សផងដែរ។ បើតាមបំរាមរបស់អាជ្ញាធរថៃបានកំណត់ថា ជនណាដែលហ៊ានលក់ និងទិញគ្រឿងស្រវឹងក្នុងអំឡុងពេលហាមឃាត់នោះនឹងត្រូវពិន័យជាប្រាក់ ៤០ ០០០ បាត (១ ២៣០ ដុល្លារអាមេរិក) និងជាប់គុក ២ ឆ្នាំទៀតផង។ ហេតុផលសំខាន់មួយដែលជំរុញឲ្យពលរដ្ឋនៅក្នុងក្រុងបាកកសម្រុកទៅទិញគ្រឿងស្រវឹងយកមកទុកដូចនេះ ព្រោះពួកគេបារម្ភថាអាជ្ញាធរអាចនឹងបិទមិនឲ្យមានការលក់គ្រឿងស្រវឹងម្តងទៀតនៅពេលខាងមុខ ប្រសិនបើការចម្លងជំងឺកូវីដ ១៩ បន្តកើនឡើងខ្ពស់ ឬរលកទី ២ នៃការរាតត្បាតមេរោគបានកើតឡើង។ យ៉ាងណាក្តី ការសម្រេចបើកឲ្យមានការលក់គ្រឿងស្រវឹងវិញនេះក៏ត្រូវធ្វើឡើងតាមដំណាក់កាលដែរ ដោយក្រុងបាងកកផ្ដើមអនុញ្ញាតមុនគេ ខេត្ត Buri

    May 4, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ Nation Thailand បានឱ្យដឹងថា ករណីវីរុស COVID-19 របស់ប្រទេសថៃបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយមានអ្នកឆ្លងថ្មីចំនួន ១៨នាក់។ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាល (CCSA) បាននិយាយនៅថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះថា តួលេខចុងក្រោយនាំឱ្យករណីសរុបរបស់ថៃកើនដល់  ២,៩៨៧ ករណី នៅទូទាំងប្រទេស។ ករណីថ្មីទាំងអស់ត្រូវបានរាយការណ៍ពីមជ្ឈមណ្ឌលឃុំឃាំងជនភៀសខ្លួនសុងក្លា ក្នុងខេត្តសុងក្លា។ អ្នកឆ្លងថ្មីទាំងនេះគឺជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីខេត្ដសុងក្លា ហើយពេលនេះមន្ត្រីក៏កំពុងតាមរកអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺទាំងនេះផងដែរ។ នេះមិនរាប់បញ្ចូលករណីមិនច្បាស់លាស់ចំនួន ៤០នាក់ ដែលសំណាករបស់ពួកគេកំពុងបញ្ចូនបន្ដទៅទីក្រុងបាងកក ដើម្បីបញ្ជាក់ពីលទ្ធផលតេស្ដបន្ថែម និងចេញលទ្ធផលក្នុងពេល

    May 4, 2020
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ត្រាំ បានថ្លែងថា “អាមេរិកនឹងមានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅចុងឆ្នាំនេះហើយ” ដែលការអះអាងដូចនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលរូបលោកផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Fox News នៅឯទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia ។ លោកប្រធានាធិបតី ដូណាល់ត្រាំ បន្តថា “យើងមានទំនុកចិត្តខ្ពស់ណាស់ក្នុងការទទួលបានវ៉ាក់សាំងនៅចុងឆ្នាំនេះ ហើយអាមេរិកនឹងជំរុញឲ្យគ្រប់សាលារៀននិងសាកលវិទ្យាល័យឲ្យបើទ្វារឡើងវិញនៅក្នុងអំឡុងខែសីហានេះផងដែរ”។ ទន្ទឹមនឹងការបង្ហាញពីលទ្ធភាពខ្ពស់ក្នុងការទទួលបានវ៉ាក់សាំង លោកប្រធានាធិបតី ដូណាល់ត្រាំ ក៏បានបង្ហាញនូវអារម្មណ៍សប្បាយចិត្ត ប្រសិនបើមានប្រទេសណាអាចប្រជែងជាមួយអាមេរិកដោយរកឃើញវ៉ាក់សាំងការពារមេរោគកូវីដ ១៩ បានមុនអាមេរិក ព្រោះទោះជាអ្នកណាជាអ្នករកឃើញវ៉ាក់សាំងក៏ដោយក៏វាអាចជួយសង្គ្រោះមនុស្សជាតិបានដូចគ្នាដែរ។ សម្រាប់ក្រុមអ្នកវិភាគសង្គមបានលើកឡើងថា វត្តមានរបស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នឹងជួយលុបបំបាត់រាល់បញ្ហាសង្គមដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ននេះ ហើយបន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយសេដ្ឋកិច្ចអាមេរិកនឹងត្រលប់ទៅរកភាពល្អប្រសើរវិញផងដែរ។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះអាមេរិកមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន

    May 4, 2020
  • កូវីដ-១៩

    យ៉ោងតាមការចុះផ្សាយរបស់​ បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា កាលពីម្សិលមិញប្រទេសថៃបានបន្ធូរបន្ថយការរឹតត្បឹតថ្ងៃដំបូងរបស់ខ្លួន ហើយបានរកឃើញករណី​ថ្មីនៃវីរុស COVID-19 ចំនួន​ ៣​ ករណីប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាសម្រាប់ថ្ងៃច័ន្ទ ទី០៤​ ខែឧសភា ឆ្នាំ២០២០នេះវិញ វាបានហក់ឡើងមកវិញ ដោយខ្លួនបានរកឃើញករណីសង្ស័យថ្មីរហូតដល់ទៅ ៤០ ចេញពីខេត្តយ៉ាឡា ភាគខាងត្បូងរបស់ប្រទេស។ តួលេខថ្មីនេះជំរុញឱ្យរដ្ឋាភិបាលត្រូវបង្កើនការពិនិត្យទ្វេដង ចំពោះករណីដែលបានរកឃើញចុងក្រោយនេះ។ ករណីសង្ស័យថ្មីត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការ​​ ស្វែងរកករណីយ៉ាងសកម្មមួយនៅក្នុងខេត្តយ៉ាឡា។ ករណីថ្មីទាំងនេះត្រូវបានគេរកឃើញចេញពីអ្នកសង្ស័យចំនួន ៣១១នាក់ ហើយវាក៏ជាការឆ្លងខ្ពស់បំផុតមួយផងដែរសម្រាប់ខេត្ត។ ប៉ុន្តែយ៉ាងណាក៏ដោយពួកគេនឹងត្រូវពិនិត្យម្ដងទៀត ដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រវេជ្ជសាស្ត្រសុងក្លាម្ដងទៀត ដើម្បីបញ្ជាក់បន្ថែមថាពួកគេពិតជាឆ្លងវីរុស ហើយអាជ្ញាធរសុខាភិបាលក៏កំពុងរង់ចាំលទ្ធផលថ្មីផងដែរ។ តួលេខសង្ស័យចុងក្រោយក៏មិនទាន់បូកចូលជាករណីផ្លូវការដែរ រហូតដល់ពេលលទ្ធផលចេញជាផ្លូវការ ឬនាពេលរសៀលនេះ៕ អត្ថបទ៖​​ លីដា

    May 4, 2020
  • អន្តរជាតិ

    រដ្ឋាភិបាលជប៉ុនគ្រោងនឹងបន្ថែមរយៈពេលភាពអាសន្នទូទាំងប្រទេសរបស់ខ្លួន​ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ រដ្ឋាភិបាលនឹងស្នើសុំក្រុមអ្នកជំនាញប្រឹក្សារកយោបល់រួមមួយ​ ចំពោះគំនិតរបស់ខ្លួនដែលចង់បន្ថែមពេលវេលាដាក់ប្រទេសក្នុងអាសន្ននេះ។ បន្ទាប់មករដ្ឋនឹងជូនដំណឹងអំពីផែនការរបស់ខ្លួន​ មុនពេលសម្រេចគ្នានៅឯកិច្ចប្រជុំក្រុមការងារនៅពេលក្រោយ។ រដ្ឋាភិបាលទំនងជានឹងយល់ព្រមលើការបន្ថែមរយៈពេលភាពអាសន្ននេះ​ ដោយផ្អែកលើមូលហេតុដែលប្រព័ន្ធវេជ្ជសាស្ត្រនៅតែមានស្ថានភាពតានតឹងខ្លាំង បើទោះបីជាមានការធ្លាក់ចុះនៃចំនួនអ្នកឆ្លងថ្មីក៏ដោយ។ គួរឱ្យដឹងដែរថា ស្ថានភាពអាសន្នបច្ចុប្បន្ននឹងត្រូវផុតកំណត់នៅថ្ងៃពុធនេះ។ ប៉ុន្តែយ៉ាងណារដ្ឋាភិបាលនឹងមិនបន្ថែមរយៈពេលភាពអាសន្នចំពោះខេត្តចំនួន ១៣ ដែលស្ថិតនៅក្រោមការតាមដានពិសេស​នោះទេ។ គេរំពឹងថានឹងស្នើដល់មូលដ្ឋានទាំងនោះ​ រួមមានទីក្រុងតូក្យូ និងអូសាកា ដើម្បីជួយគាំទ្រសំណើបច្ចុប្បន្នរបស់ពួកគេ សម្រាប់ការកំណត់សកម្មភាព និងអាជីវកម្មរបស់ប្រជាជន។ ទន្ទឹមនឹងនេះដែរខេត្តផ្សេងទៀតទំនងជាត្រូវបានអនុញ្ញាតឱ្យបន្ធូរបន្ថយ​ ការរឹតត្បឹតលើប្រជាជន និងអាជីវកម្ម ហើយឱ្យពួកគេប្រកាន់យករបៀបរស់នៅថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ រដ្ឋាភិបាលត្រូវបានគេរំពឹងថា​ នឹងស្នើសុំឱ្យអាជ្ញាធរខេត្តទាំងនោះបន្តសុំផ្អាកប្រជាជនពីការធ្វើដំណើរឆ្លងកាត់ព្រំដែន ការដើរលេងនៅពេលយប់ និងការទស្សនាកន្លែងដែលមានមនុស្សកកកុញ និងទំនាក់ទំនងជិតស្និទ្ធណាមួយ៕ អត្ថបទ៖​ លីដា ប្រភព៖

    May 4, 2020
  • កូវីដ-១៩

    សាំងហ្គាពួរបានរាយការណ៍ថា ខ្លួនបានរកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ៦៥៧ករណី​​ គិតត្រឹមថ្ងៃអាទិត្យ​ ទី០៣ ខែឧសភា ដែលនាំឱ្យចំនួនសរុបរបស់ប្រទេសនេះកើនដល់ ១៨,២០៥ ។ ក្រសួងសុខាភិបាលបាននិយាយថា៖«ចំនួនករណីថ្មីក្នុងចំណោមពលករចំណាកស្រុកបានប្រែប្រួលក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ​ ដោយសារការបោសសម្អាតករណីផ្ទុះដោយមន្ទីរពិសោធន៍»។ ក្រសួងបាននិយាយថា​ ខ្លួនកំពុងធ្វើការជាមួយមន្ទីរពិសោធន៍ដើម្បីធ្វើឱ្យប្រតិបត្តិការរបស់ខ្លួនមានស្ថេរភាព។ ក្រសួងសុខាភិបាលក៏បានរាយការណ៍ពីការស្លាប់មួយទៀតកាលពីថ្ងៃអាទិត្យផងដែរ​ ដោយអ្នកស្លាប់ជាស្ត្រីជនជាតិសាំងហ្គាពួរ ​អាយុ ៨៦ឆ្នាំ។ ក្រសួងបាននិយាយថា គាត់ត្រូវគេរកឃើញថាឆ្លង​ COVID-19 នៅថ្ងៃទី២៧ ខែមេសា ហើយមានប្រវត្តិជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម។ មន្ទីរពេទ្យឃូតែតបានប៉ះប៉ូវដល់គ្រួសាររបស់នាងហើយកំពុងពង្រីកជំនួយដល់ពួកគេ។ ដូច្នេះចំនួនករណីស្លាប់នៅសាំងហ្គាពួរពេលនេះកើនដល់ ១៨នាក់៕ អត្ថបទ៖​​ លីដា ប្រភព៖ Channel News

    May 4, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin បានឲ្យដឹងថា នៅក្នុងថ្ងៃទី៤ ខែឧសភា នេះ អាជ្ញាធរម៉ាឡេស៊ីនឹងអនុញ្ញាតឲ្យកន្លែងធ្វើអាជីវកម្ម និងឧស្សាហកម្មភាគច្រើនបើកដំណើរជាធម្មតាវិញហើយ ក្រោយការបិទទ្វារមួយរយៈ ព្រោះតែវិបត្តិនៃមេរោគកូវីដ ១៩។ សេចក្តីជូនដំណឹងនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោក Muhyiddin អញ្ជើញទៅចូលរួមក្នុងសន្និសិទ្ធមួយដែលបានរៀបចំឡើងសម្រាប់ទិវាពលកម្មអន្តរជាតិ ១ ឧសភា។ យ៉ាងណាក្តី លោក​ Muhyiddin បានបញ្ជាក់ថា កន្លែងធ្វើអាជីវកម្ម និងឧស្សាហកម្ម ដែលត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យបើកដំណើរការទាំងអស់នោះ ត្រូវតែបន្តអនុវត្តវិធានការអនាម័យមួយចំនួនតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលផងដែរ។ លោក​ Muhyiddin ក៏បានបញ្ជាក់បន្ថែមផងដែរថា ការជួបជុំទ្រង់ទ្រាយធំ កន្លែងកំសាន្តមួយចំនួនដូចជារោងកុន ខារ៉ាអូខេ ឧទ្យានកំសាន្ត កន្លែងរាំ ការតាំងពិព័រណ៍ ការក្រកួតកីឡាបាល់ទាត់ឬកីឡាផ្សេងទៀតដែលមានអ្នកចូលមើលច្រើន និងការជួបជុំបែបសាសនានៅមិនទាន់អនុញ្ញាតឲ្បបើកដំណើរការនៅឡើយទេ។ សូមបញ្ជាក់ថា

    May 4, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ Straits Times កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះថា លោកយាយម្នាក់ដែលមានអាយុ ១០២ឆ្នាំ បានជាសះស្បើយពីវីរុស COVID-19 ហើយគាត់គឺជាជនជាតិសាំងហ្គាពួរចំណាស់ជាងគេបំផុត ដែលបានយកឈ្នះវីរុសរាតត្បាតជាសកលមួយនេះ។ លោកយាយត្រូវបានគេនិយាយថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សចំណាស់ជាច្រើនដែលបានឆ្លងវីរុសចេញពីកន្លែងថែទាំចាស់ជរា ដែលកាលនោះ (អំឡុងខែមេសា) វាបានឈានទៅដល់ការហាមឃាត់មិនឱ្យមានការទៅលេងចាស់ជរានៅឯកន្លែងថែទាំនោះទេ។ លោកយាយមានឈ្មោះថា Yap Lay Hong ហើយគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១៦នាក់ ដែលបានឆ្លងវីរុស COVID-19 ចេញពីផ្ទះថែទាំចាស់ជរា​​ Lee Ah Mooi។ គាត់ត្រូវបានគេឱ្យដឹងថា បានជាសះស្បើយនិងរំសាយពីមន្ទីរពេទ្យកាលពីម្សិលមិញផ្ទាល់ ហើយអ្នកថែទាំរបស់គាត់នៅ Lee

    May 2, 2020
  • កូវីដ-១៩

    សាំងហ្គាពួរបានរាយការណ៍ករណីថ្មីចំនួន ៤៤៧ករណី គិតត្រឹមថ្ងៃសៅរិ៍ ទី០២ ខែឧសភា ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ១៧,៥៤៨ ករណី ហើយការស្លាប់នៅតែ ១៦នាក់ដដែល។ ក្រសួងសុខាភិបាលនិយាយថា ភាគច្រើននៃករណីថ្មីគឺអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ ហើយមានតែ ៤ ករណីប៉ុណ្ណោះ គឺជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។ នៅថ្ងៃសៅរ៍នេះក្រសួងអភិវឌ្ឍជាតិបានប្រកាសថា អាជីវកម្មម្ហូបអាហារតាមផ្ទះ ហាងលក់រាយ និងក្រុមហ៊ុនផលិតចំណីអាហារ សេវាកម្ម និងអាជីវកម្មចំនួន អាចដំណើរការឡើងវិញចាប់ពីថ្ងៃទី១២ ខែឧសភា។ សិស្សមួយចំនួននឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅសាលាវិញ ចាប់ពីថ្ងៃទី១៩ ខែឧសភា ផងដែរ។ ទាំងនេះនឹងរួមបញ្ចូលទាំងអ្នកដែលកំពុងប្រឡងថ្នាក់ជាតិ ឬអ្នកដែលត្រូវរៀនបន្ថែម៕ អត្ថបទ៖

    May 2, 2020