autoadmin
  • កូវីដ-១៩

    បើតាមការចុះផ្សាយរបស់ The Japan News រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនគ្រោងនឹងអនុម័ត Remdesivir ដែលជាថ្នាំមានសក្តានុពលដើម្បីព្យាបាលអ្នកកើតវីរុស COVID-19 នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទទួលបានការគាំទ្រពីក្រុមប្រឹក្សា។ រដ្ឋមន្រ្តីក្រសួងសុខាភិលោក Katsunobu Kato បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍ថា៖«យើងនឹងអនុម័តថ្នាំយ៉ាងឆាប់រហ័សបំផុត​​ ​ប្រសិនបើយើងទទួលបានការយល់ព្រម» ពីក្រសួងកិច្ចការឱសថនិងក្រុមប្រឹក្សាអនាម័យចំណីអាហារ។ បន្ទាប់ពី​ Remdesivir ត្រូវបានអនុម័តដោយអាជ្ញាធរបទប្បញ្ញត្តិសហរដ្ឋអាមេរិក ក្រសួងជប៉ុនគ្រោងនឹងពិនិត្យឡើងវិញនូវថ្នាំប្រឆាំងវីរុសនេះ ដែលដើមឡើយត្រូវបានបង្កើតជាថ្នាំព្យាបាលជំងឺអេបូឡា ដើម្បីប្រើវាសម្រាប់អ្នកឆ្លងវីរុស COVID-19 ដែលជាជំងឺដែលបង្កឡើងដោយក្រុមវីរុសកូរ៉ូណា។ លោក Kato មានប្រសាសន៍ថា៖«យើងចង់ឱ្យថ្នាំនេះប្រើសម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរឱ្យបានឆាប់បំផុត»។ ចំណែកថ្នាំ Avigan ដែលជាថ្នាំប្រឆាំងជំងឺផ្តាសាយក៏ត្រូវបានគេមើលឃើញថា ជាការព្យាបាលដ៏មានសក្តានុពលសម្រាប់អ្នកជំងឺ COVID-19 ផងដែរ ហើយជប៉ុនក៏គ្រោងនឹងចែកថ្នាំនេះ

    May 7, 2020
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បានប្រាប់ AFP កាលពីថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះថា អ្នកជំងឺ COVID-19 ដែលបានជាសះស្បើយ ហើយលាប់មកឈឺវិញម្ដងទៀត មិនមែនដោយសារពួកគាត់ឆ្លងវីរុសនេះម្ដងទៀតទេ។ WHO បានឆ្លើយតបទៅនឹងការព្រួយបារម្ភដែលថា អ្នកជំងឺបានជាសះស្បើយប៉ុន្តែប៉ុន្មានរយៈក្រោយមកស្រាប់តែឈឺវិញ ដោយសារតែអ្នកជំងឺប្រហែលជាអាចឆ្លងវីរុស COVID-19 ម្ដងទៀត។ ជាក់ស្ដែងដូចនៅកូរ៉េខាងត្បូង ដែលមានអ្នកជំងឺប្រហែល ១០០នាក់ បានឈឺវិញម្ដងទៀត។ ប៉ុន្តែ WHO បានប្រាប់ថា បើតាមរបាយការណ៍កន្លងមកដែលខ្លួនធ្លាប់បានសិក្សា នេះគ្រាន់តែជាដំណើរការដែលអ្នកជំងឺកំពុងឈានដល់ការជាសះស្បើយទាំងស្រុង ហើយសួតរបស់ពួកគេព្យាយាមខ្ជាក់វីរុសដែលសេសសល់។ អង្គការសុខភាពពិភពលោកនិយាយថា វាត្រូវការការសិក្សាស៊ីជម្រៅថែមទៀតចំពោះបញ្ហានេះ ព្រោះថាជាធម្មតាអ្នកដែលជាពីជំងឺនឹងមានអង្គបដិប្រាណប្រឆាំងវីរុសដែលខ្លួនធ្លាប់ឆ្លង។ ដូចជាអ្នកដែលកើតកញ្ច្រិលដែរ

    May 7, 2020
  • កូវីដ-១៩

    នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៣ករណី ហើយពួកគេគឺជាប្រជាជនថៃទាំងអស់ ដែលនាំឱ្យចំនួនសរុបនៅក្នុងប្រទេសថៃកើនដល់ ២,៩៩២នាក់។ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់បន្ថែមទៀតទេនៅថ្ងៃនេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅតែ ៥៥នាក់ដដែល។​ នេះបើតាមការចុះផ្សាយរបស់​ បាងកកប៉ុស្ដិ៍ សម្រាប់ថ្ងៃទី០៧​ ខែឧសភា ឆ្នាំ២០២០។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយថា ករណីថ្មីទាំង៣ មានដូចជា៖ ទី១ គឺជាស្ត្រីមេផ្ទះជនជាតិថៃ អាយុ ៥៩ឆ្នាំ នៅខេត្តយ៉ាឡាជាប់ព្រំដែនភាគខាងត្បូង ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងជំងឺមុនៗដែលបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី។ ករណីថ្មីចំនួន ២​ទៀត​ គឺជាកម្មករជនជាតិថៃអាយុ ៤៦ និង

    May 7, 2020
  • អន្តរជាតិ

    ចិន៖ លោកយាយពិការម្នាក់មានសំណាងនៅរស់រៀនមានជីវិត និងត្រូវបានគេជួយសង្គ្រោះយកគាត់ចេញពីផ្នូរមកវិញ បន្ទាប់ពីរូបគាត់ត្រូវបានកូនបង្កើតយកទៅកប់ចោលអស់រយៈពេលជិត ៣ ថ្ងៃ។ បើតាមសារព័ត៌មាន Dailymail បានចុះផ្សាយថា លោកយាយរងគ្រោះមានឈ្មោះថា Wang អាយុ ៧៩​ ឆ្នាំ មានជំងឺខ្វិនដៃជើង និងកំពុងរស់នៅជាមួយគ្រួសារកូនក្នុងស្រុក Jingbian ខេត្ត Shannxi ភាគខាងជើងប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្នុងថ្ងៃកើតហេតុប៉ូលិសបានទទួលពាក្យបណ្ដឹងមួយពីស្រ្តីជាកូនប្រសាររបស់លោកយាយ Wang ដែលបានមកប្ដឹងប៉ូលិសថា ម្តាយរបស់គាត់បានបាត់ខ្លួន ២-៣ ថ្ងៃហើយ បន្ទាប់ពីកូនប្រុសរបស់គាត់ម្នាក់បាននាំគាត់ចេញទៅដើរលេងនៅខាងក្រៅផ្ទះ។ ក្រោយទទួលបានពាក្យបណ្ដឹងនេះ ប៉ូលិសបានកោះហៅលោក Ma អាយុ ៥៨ ឆ្នាំ ដែលជាកូនប្រុសបង្កើតរបស់លោកយាយរងគ្រោះមកសាកសួរ ហើយលោក

    May 7, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ CNN បានឱ្យដឹងថា សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Pittsburgh ដែលកំពុងសិក្សាស្រាវជ្រាវពីវីរុស COVID-19 ត្រូវគេធ្វើឃាតដោយបាញ់សម្លាប់កាលពីចុងសប្តាហ៍។ សាស្រ្ដាចារ្យដែលត្រូវបានគេស្គាល់ឈ្មោះថា Bing Liu ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះរបស់គាត់កាលពីថ្ងៃសៅរ៍ ដោយមានគ្រាប់កាំភ្លើងបាញ់ចំក្បាល កញ្ចឹងក ខ្លួន និងដៃជើង។ ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា មានបុរសទី២ មិនស្គាល់អត្តសញ្ញាណជាអ្នកធ្វើឃាតលោក Bing Liu ហើយបន្ទាប់មកទៀតក៏បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងរថយន្ត។ ប៉ូលីសជឿជាក់ថា បុរសទាំង ២ បានស្គាល់គ្នា ប៉ុន្តែនិយាយថាគ្មានភស្តុតាងដែលថាលោក Liu ត្រូវគេសម្លាប់ដោយសារគាត់ជាជនជាតិចិនទេ។ សាកលវិទ្យាល័យ Pittsburgh បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាខ្លួន «មានការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពដ៏សោកសៅរបស់លោក Bing

    May 7, 2020
  • អន្តរជាតិ

    ចិន៖ ដ្បិតតែអាជ្ញាធរចិនបានអនុញ្ញាតឲ្យតំបន់ទេសចរណ៍អាចបើកដំណើរបានវិញក៏ពិតមែន តែម្ចាស់គ្រប់គ្រងកន្លែងទេសចរណ៍ទាំងអស់ត្រូវរួមគ្នាអនុវត្តវិធានការអនាម័យជាបន្តទៀត ដើម្បីទប់ស្កាត់ការវិលត្រលប់មកវិញនូវការរាតត្បាតមេរោគកូវីដ ១៩ ។ ជាក់ស្តែងឧទ្យានកំសាន្ត Shiniuzhai Geopark ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Pingjiang ខេត្ត Hunan ភាគខាងត្បូង ប្រទេសចិនបានតម្រូវឲ្យភ្ញៀវទេសចរណ៍ទាំងអស់ត្រូវតែពាក់មួកពិសេសមួយពេលចូលដើរកំសាន្តបរិវេណឧទ្យាន ដើម្បីអាចរក្សាគំលាតសង្គមឬគំលាតសុវត្ថិភាពក្នុងចម្ងាយមួយមែត្រពីគ្នាបាន។ មួកពិសេសនោះត្រូវរចនាឡើងដោយប្រើប៉េងប៉ោងវែងៗដាក់នៅពីលើ ដែលវានឹងជួយធ្វើឲ្យអ្នកដំណើរទាំងអស់ទើសគ្នាប្រសិនបើពួកឈរនៅក្បែរគ្នា។ ការអនុវត្តវិធានការអនាម័យខាងលើនេះ ត្រូវបានគេមើលឃើញថាគឺជាគំនិតច្នៃប្រឌិដ្ឋដ៏ល្អមួយ ហើយអាជ្ញាធរចិនថែមទាំងបានអំពាវនាវឲ្យតំបន់កំសាន្តផ្សេងត្រូវយកគំរូវិធានអនាម័យមួយនេះទៅអនុវត្តផងដែរ៕   អត្ថបទ៖ ភក្តី ប្រភព៖ shanghaiist

    May 7, 2020
  • កូវីដ-១៩

    អង់គ្លេសបានក្លាយជាប្រទេសដំបូងបង្អស់នៅក្នុងទ្វីបអឺរ៉ុប ដែលមានអ្នកស្លាប់ដោយសារវីរុស​ COVID-19 ច្រើនជាង ៣០,០០០ នាក់។ យោងតាមការចុះផ្សាយរបស់ BBC បាននិយាយថា ឥឡូវនេះអ្នកនៅអង់គ្លេសសរុបចំនួន ៣០,០៧៦ នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ កន្លែងថែទាំចាស់ជរា និងសហគមន៍ធំៗ បន្ទាប់ពីបានតេស្ដវិជ្ជមានជាមួយវីរុស និងហក់ឡើងចំនួន ៦៤៩នាក់ ពីថ្ងៃអង្គារ។ កាលពីថ្ងៃអង្គារនេះចំនួនអ្នកស្លាប់នៅអង់គ្លេសបានវ៉ាដាច់ចំនួនអ្នកស្លាប់អ៊ីតាលី ដែលធ្វើឱ្យប្រទេសនេះបានក្លាយជាប្រទេសមានការស្លាប់ខ្ពស់បំផុតនៅអឺរ៉ុប។ ចំនួនអ្នកស្លាប់សរុបចុងក្រោយនៅអ៊ីតាលីដែលបានកត់ត្រា មានចំនួន ២៩,៦៨៤ នាក់។ តួលេខនេះធ្វើឱ្យចក្រភពអង់គ្លេសមានអ្នកស្លាប់ដោយសារ COVID-19 ខ្ពស់ជាងគេលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួនជាង ៧០,០០០នាក់។ ប្រទេសនីមួយៗមានរបបធ្វើតេស្តផ្សេងៗគ្នាផងដែរ ដោយប្រទេសអ៊ីតាលីមានការធ្វើតេស្តច្រើនជាងចក្រភពអង់គ្លេសរហូតមកដល់បច្ចុប្បន្ន។

    May 7, 2020
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកនិយាយថា ខ្លួនកំពុងពិភាក្សាជាមួយប្រទេសចិនក្នុងការបញ្ជូនក្រុមបេសកកម្មថ្មីមួយទៅកាន់ប្រទេសនេះ ដើម្បីស៊ើបអង្កេតថាតើមេរោគ​ COVID-19 រាលដាលយ៉ាងដូចម្តេច? ហើយកន្លងមកសហរដ្ឋអាមេរិក និងចិនបានចោទគ្នាទៅវិញទៅមក ទាក់ទងនឹងប្រភពដើមនៃវីរុសនេះ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា វីរុសប្រហែលជាបានរាលដាលចេញពីបន្ទប់ពិសោធន៍មួយនៅទីក្រុងវូហានប្រទេសចិន។ ចំណែកទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់នេះដោយនិយាយថា គ្មានភស្តុតាងសម្រាប់ការចោទប្រកាន់នេះទេ។ អ្នកដឹកនាំបច្ចេកទេសនៃកម្មវិធីសុខភាពបន្ទាន់អង្គការសុខភាពពិភពលោកលោកស្រី Maria Van Kerkhove បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះថា WHO មានការពិភាក្សាជាមួយភាគីចិនជុំវិញបេសកកម្មបន្ថែមទៀតដើម្បីពិនិត្យមើល «អ្វីដែលបានកើតឡើងនៅដើមដំបូង» ។ លោកស្រី Maria Van Kerkhove ក៏បានលើកឡើងពីរបាយការណ៍ថ្មីៗដែលថា មានអ្នកជំងឺរលាកសួតនៅប្រទេសបារាំង ដែលត្រូវបានគេយកសំណាកមកពិនិត្យកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានផ្ទុកវីរុស

    May 7, 2020
  • ព័ត៌មានជាតិ

    មុននេះបន្ដិចសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅក្នុងបណ្ដាញហ្វេសប៊ុក ថ្លែងអំណរព្រះគុណជូនដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់បានសពព្រះរាជហរទ័យយាងសួរសុខទុក្ខម្ដាយក្មេករបស់សម្ដេច ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ នៅក្នុងសារទាំងស្រុងរបស់គណនីសម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ព្រឹកថ្ងៃទី២២ខែមករា២០២០ សម្តេចម៉ែបានយាងមកសួរសុខទុក្ខម្តាយក្មេកខ្ញុំនៅភូមិគ្រិះក្បែរវិមានឯករាជ្យ។ នេះជាព្រះរាជកាយវិការសណ្តោសប្រណីនិងការស្រឡាញ់រាប់អានរបស់សម្តេចម៉ែចំពោះក្រុមគ្រួសារទូលព្រះបង្គំពិសេសជាការផ្តល់កិត្តិយសនិងលើកទឹកចិត្តដល់ដល់ម្តាយក្មេករបស់ទួលព្រះបង្គំជាខ្ញុំ។ ជំនួសមុខឱយម្តាយក្មេកដែលបានចែកឋានទៅហើយនិងក្រុមគ្រួសារសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅថ្វាយហ្លួងម៉ែជាទីសក្ការះដ៏ខ្ពងខ្ពស់បំផុត៕

    May 5, 2020
  • កូវីដ-១៩

    សារព័ត៌មាន Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានរកឃើញករណីថ្មីនៃវីរុស COVID-19 បានចំនួន ៦៣២ករណី គិតត្រឹមថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ១៩,៤១០ករណី និងការស្លាប់មានសរុប ១៨នាក់។ ក្រសួងសុខាភិបាលសាំងហ្គាពួរបាននិយាយនៅក្នុងរបាយការណ៍ថ្មីៗជាបឋមថា ភាគច្រើននៃករណីថ្មីគឺអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស ហើយមានករណីចំនួន ៩ ជាពលរដ្ឋសាំងហ្គាពួរ និងជាអ្នករស់នៅអចិន្ត្រៃយ៍។ ក្រសួងបាននិយាយថា៖«យើងកំពុងធ្វើការលើសេចក្តីលម្អិតនៃករណីទាំងនេះ ហើយព័ត៌មានថ្មីៗនឹងត្រូវបានចែករំលែកតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវចេញផ្សាយនៅយប់នេះ»។ ស្ថានភាពវីរុស COVID-19 នៅប្រទេសសាំងហ្គាពួរត្រូវបានពិភាក្សានៅក្នុងសភាកាលពីថ្ងៃច័ន្ទ ដោយរដ្ឋមន្ត្រីសុខាភិបាល Gan Kim Yong បានដាក់ចេញនូវកត្តាមួយចំនួនដែលចាំបាច់

    May 5, 2020