- autoadmin
- កូវីដ-១៩
យោងតាមការណ៍ចុះផ្សាយរបស់ Channel News Asia បានរាយការណ៍ថា សាំងហ្គាពួរបានរកឃើញករណីថ្មីចំនួន ៨៧៦ករណី កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ម្សិលមិញនេះ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ២៣,៣៣៦នាក់។ ក្នុងនោះផងដែរមាន ៤២៥ ករណី បានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ ឬសហគមន៍ដាច់ដោយឡែក ដែលធ្វើឱ្យចំនួនអ្នកបានធូរស្បើយសរុបមានចំនួន ២,៧២១នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីក៏មានករណីក្នុងសហគមន៍ចំនួន ៤ និងតួលេខមរណភាពគឺនៅតែ ២០នាក់ដដែល។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ក្នុងចំណោមករណីថ្មីទាំង ៨៧៦នាក់ មានអ្នកឆ្លងចំនួន ៨៦០នាក់ ជាអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស និងមានតែ ១១នាក់
May 11, 2020 - អន្តរជាតិ
ហ្គាណា៖ សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំ ប្រាកដជាធ្លាប់បានទស្សនារួចមកហើយនូវវីដេអូរបស់បុរសជនជាតិស្បែកខ្មៅមួយក្រុមរាំលើកមឈូសគួរឲ្យចាប់អារម្មណ៍បំផុតនៅឯពិធីបុណ្យសពដើម្បីយកសាកសពទៅបញ្ចុះ។ ក្រុមរាំនេះត្រូវបានស្គាល់ថា ជាក្រុម Coffin Dancing Meme មានប្រភពនៅក្នុងប្រទេសហ្គាណាចាប់តាំងពីឆ្នាំ ២០១៧ ម្ល៉េះ ហើយរហូតដល់ឆ្នាំ ២០២០ ដែលជាពេលមានមនុស្សស្លាប់ដោយសារតែមេរោគកូវីដ ១៩ ច្រើននោះ ពួកគាត់ក៏កាន់តែទទួលបានការចាប់អារម្មណ៍និងល្បីល្បាញខ្លាំងឡើងៗនៅជុំវិញពិភពលោកទៀតផង។ ទន្ទឹមនឹងការទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនេះ ក្រុមរាំលើកមឈូសបាផ្ញើសារព្រមានមួយទៅកាន់ប្រជាពលរដ្ឋនៅជុំវិញពិភពលោកក្នុងគោលបំណងជួយទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ដែលសារនោះមានន័យថា “ចង់នៅផ្ទះដោយសុវត្ថិភាព ឬចង់មករាំជាមួយពួកយើង”។ តាមរយៈសារនេះគឺក្រុមរាំលើកមឈូសចង់ប្រាប់ឲ្យប្រជាពរលដ្ឋទាំងអស់ត្រូវបន្តនៅក្នុងផ្ទះដើម្បីរួមគ្នាទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩ ហើយបើពួកគេនៅបន្តចេញក្រៅពួកគេត្រូវប្រឈមនឹងការឆ្លងមេរោគនិងស្លាប់ខ្ពស់ណាស់។ សូមបញ្ជាក់ជូនថា ការលើកមឈូសដោយមានការរាំយ៉ាងពិសេសនេះគឺជាវប្បធម៌ថ្មីមួយនៅក្នុងប្រទេសហ្គាណា ព្រោះពួកគេចង់ប្តូរបរិយាសក្រៀមក្រំនៅក្នុងពិធីបុណ្យសពឲ្យទៅជាភាពរីករាយវិញម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
May 11, 2020 - កូវីដ-១៩
សាំងហ្គាពួរបានរាយការណ៍ករណីថ្មីចំនួន ៧៥៣ ករណី គិតត្រឹមថ្ងៃសៅរ៍ ទី០៩ ខែឧសភា ដែលនាំឱ្យចំនួនសរុបរបស់ប្រទេសនេះមានដល់ទៅ ២២,៤៦០ ករណី នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ក្នុងចំណោមករណីថ្មីនេះភាគច្រើនគឺអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ មានតែ ៩ករណីប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។ ក្រសួងបាននិយាយថា ព័ត៌មានលំអិតបន្ថែមនឹងត្រូវចែកជូននៅពេលក្រោយ។ សាំងហ្គាពួរកំពុងតែឈានចូលដល់សប្តាហ៍ទី៦ នៃរយៈពេលនៃការរឹតត្បឹត ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ។ បន្ទាប់ពីការធ្លាក់ចុះនៃករណី COVID-19 នៅក្នុងសហគមន៍ ប្រទេសសាំងហ្គាពួរបានបន្ធូរបន្ថយការរឹតត្បិតមួយចំនួនចាប់តាំងពីថ្ងៃទី០៥
May 9, 2020 - អន្តរជាតិ
ថៃ៖ យោងតាមរបាយការណ៍របស់អង្គការការពារសត្វពិភពលោក (World Animal Protection) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៏បានឲ្យដឹងថា មានសត្វដំរីនៅក្នុងប្រទេសថៃរាប់រយក្បាលត្រូវបានគេដោះលែងឲ្យត្រលប់ទៅរស់នៅក្នុងព្រៃតាមបែបធម្មជាតិវិញ បន្ទាប់ពីម្ចាស់គ្មានលទ្ធភាពរកអាហារឲ្យដំរីទាំងនោះស៊ីប្រចាំថ្ងៃឡើយ ព្រោះតែវិបត្តិជំងឺកូវីដ ១៩។ របាយការណ៍ដដែលនេះបានឲ្យដឹងថា កន្លងមកដំរីរាប់រយក្បាលនោះមានម្ចាស់ថែរក្សាផ្សេងៗគ្នា ហើយពួកវាត្រូវបានគេចិញ្ចឹមនិងមើលថែយ៉ាងយកចិត្តទុកដាក់នៅក្នុងឧទ្យានកំសាន្តជាច្រើននៅទូទាំងប្រទេសថៃ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាតំបន់ទេសចរណ៍ទាំងនោះ។ យ៉ាងណាក្តី វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យវិស័យទេសចរណ៍ថៃត្រូវធ្លាក់ចុះយ៉ាងខ្លាំង ហើយឧទ្យានកំសាន្តក៏ត្រូវបានបិទទ្វារ ម្ចាស់ដំរីក៏ត្រូវបាត់បង់ចំណូល និងមិចអាចបន្តចិញ្ចឹមដំរីបានទៀតឡើង។ បើយោងតាមការសិក្សាមួយបានឲ្យដឹងថា ដំរីមួយក្បាលត្រូវការស៊ីស្មៅនិងបន្លែប្រមាណជា ៣០០ គីឡូក្រាមឯណោះក្នុងមួយថ្ងៃ។ មូលនិធិជួយសង្គ្រោះសត្វដំរី The Save Elephant Foundation បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះការដោះលែងសត្វដំរីដូចខាងលើនេះ និងបានអំពាវឲ្យម្ចាស់ដំរីផ្សេងទៀតដែលគ្មានលទ្ធភាពចិញ្ចឹមដំរីត្រូវប្រញាប់យកដំរីទៅលែងក្នុងព្រៃវិញឲ្យបានឆាប់រហ័សជាជាងទុកឲ្យពួកវាអត់អាហារស្លាប់៕ អត្ថបទ៖ ភក្តី
May 9, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរកំពុងដាក់ដំណើរការសាកល្បងនូវរ៉ូបូត (Robotdog) មួយប្រភេទឈ្មោះថា SPOT ដែលមានរូបរាងដូចជាសត្វឆ្កែ និងមានពណ៌លឿង ដើម្បីឱ្យដើរមើលចុះឡើងនៅក្នុងតំបន់ឧទ្យាន Bishan-Ang Mo Kio ។ រ៉ូបូតនេះត្រូវបានគេដាក់ដំណើរការកាលពីថ្ងៃសុក្រ ទី០៨ ខែឧសភា ម្សិលមិញនេះ ដោយក្រុមប្រឹក្សាឧទ្យានជាតិ និង Smart Nation របស់រដ្ឋាភិបាលសាំងហ្គាពួរ ដើម្បីជួយដាស់តឿនជាសំឡេងឱ្យអ្នកដើរកម្សាន្តនៅទីនោះរក្សាគម្លាតឱ្យបានខ្ជាប់ខ្ជួន។ SPOT នឹងត្រូវបានដាក់ពង្រាយនៅតាមបណ្តោយឧទ្យាន នៅអំឡុងម៉ោងដែលមានមនុស្សមកកម្សាន្តច្រើនបំផុត។ SPOT នឹងផ្ដល់ដំណឹងជាសំឡេង ហើយវាក៏អាចបំពាក់កាមេរ៉ាដើម្បីកំណត់ពីការប្រមូលផ្ដុំណាមួយ ប៉ុន្តែវាមិនអាចប្រមូលទិន្នន័យពីបុគ្គលណាមួយនោះទេ។ SPOT
May 9, 2020 - អន្តរជាតិ
អាមេរិក៖ ក្រុមមេធាវីអាមេរិកបានជំរុញឲ្យមានការប្រើប្រាស់ឈ្មោះលោកវេជ្ជបណ្ឌិត Li Wenliang ដាក់ជាឈ្មោះផ្លូវនៅមុខស្ថានទូតចិនក្នុងទឹកដីអាមេរិក ដើម្បីទុកជាការចងចាំអំពីវីរៈភាពរបស់វេជ្ជបណ្ឌិតចិនរូបនេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ សូមរម្លឹកជូនថា លោកវេជ្ជបណ្ឌិត Li Wenliang ធ្លាប់ជាអ្នកឯកទេសផ្នែកជំងឺឆ្លងប្រចាំទៅមន្ទីរពេទ្យក្រុងវូហានប្រទេសចិន ហើយគាត់គឺជាមនុស្សដំបូងបំផុត ដែលហ៊ានទាញសញ្ញាប្រកាសអាសន្នអំពីការរាតត្បាតនៃមេរោគកូវីដ ១៩។ ភ្លាមៗក្រោយពីការប្រកាសអំពីលទ្ធភាពនៃការរាតត្បាតមេរោគកូវីដ ១៩ ជាលក្ខណៈសកលនោះ អាជ្ញាធរចិនបានចោទប្រកាន់លោកវេជ្ជបណ្ឌិត Li Wenliang ថាបានចែករំលែកនូវព័ត៌មានបំពុលសង្គម ហើយរូបគាត់ថែមទាំងត្រូវរងនូវការពិន័យពីសំណាក់អាជ្ញាធរចិនទៀតផង។ នៅក្នុងអំឡុងខែកុម្ភៈដែលជាពេលផ្ទុះការរាតត្បាតមេរោគកូវីដ ១៩ខ្លាំងបំផុតនៅក្នុងប្រទេសចិននោះ លោកបណ្ឌិត Li Wenliang បានធ្វើការយ៉ាងសកម្មក្នុងការជួយសង្គ្រោះអ្នកជំងឺ រហូតរូបលោកផ្ទាល់ក៏បានឆ្លងនិងស្លាប់ដោយសារតែមេរោគកូវីដ ១៩ ផងដែរ។ ព្រោះហេតុផលនេះហើយ ទើបក្រុមមេធាវីអាមេរិកចង់ឲ្យគេប្រើប្រាស់ឈ្មោះ
May 9, 2020 - អន្តរជាតិ
អាជ្ញាធរក្នុងប្រទេសអាឡឺម៉ង់កំពុងចាត់វិធានការបិទទ្វារវិញ បន្ទាប់ពីករណីវីរុស COVID-19 បានកើនឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីអ្នកស្រីអធិការបតី Angela Merkel បានបន្ធូរបន្ថយការរឹតត្បឹតមិនបានប៉ុន្មានថ្ងៃ។ ប្រទេសអាឡឺម៉ង់មានរដ្ឋសហព័ន្ធចំនួន ១៦ ហើយរដ្ឋទាំងនោះបានព្រមព្រៀងគ្នាថា ប្រសិនបើមានករណីថ្មីកើតឡើងដល់ ៥០នាក់ នៅក្នុងចំណោមមនុស្ស ១០០,០០០ នាក់ ក្នុងរយៈពេល ៧ថ្ងៃ ពួកគេនឹងដាក់ការរឹតត្បឹតឡើងវិញ។ ជាក់ស្ដែងរដ្ឋាភិបាលក្នុងតំបន់នៅ North Rhine-Westphalia ដែលជារដ្ឋមានប្រជាជនច្រើនបំផុត បានកត់ត្រាករណីថ្មីជាច្រើន បន្ទាប់ពីបុគ្គលិកចំនួន ១៥០នាក់ ក្នុងចំណោម ១,២០០ នាក់ នៅឯទីសត្តឃាត (កន្លែងកាប់សាច់) នៅទីក្រុង Coesfeld បានធ្វើតេស្តវិជ្ជមានជាមួយវីរុស
May 9, 2020 - អន្តរជាតិ
ភាពអត់ការងារធ្វើរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់មួយកាលពីខែមុន ដោយសារតែជំងឺរាតត្បាតជាសកល COVID-19 ដែលវាបានឆ្លងរាលដាលយ៉ាងខ្លាំងលើសលុប ហើយបានបំផ្លាញសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ។ នាយកដ្ឋានការងារបាននិយាយកាលពីថ្ងៃសុក្រថា អត្រាគ្មានការងារធ្វើខែមេសា កាន់តែអាក្រក់ជាងមុនទៅទៀត ដោយបានធ្លាក់ចុះបន្ថែម ៤.៤% ក្នុងខែមីនាដល់ ១៤.៧% ដែលជាអត្រាអាក្រក់បំផុតចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៤៨។ របាយការណ៍បាននិយាយថា ប្រាក់ឈ្នួសម្រាប់អ្នកធ្វើការ (មិនមែនកសិករ) បានធ្លាក់ចុះរហូតដល់ទៅ ២០ លាននាក់ នៅក្នុងខែមេសា ហើយវាជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៣៩។ តួលេខចុងក្រោយបង្ហាញថា និយោជកនៅក្នុងឧស្សាហកម្មជាច្រើនបានបន្តបញ្ឈប់បុគ្គលិកខ្លួន ចំពេលមានការរឹតត្បិតលើសកម្មភាពសេដ្ឋកិច្ច។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទូរទស្សន៍ FOX TV ថាអត្រាគ្មានការងារធ្វើចុងក្រោយគឺមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ។ លោកបានមានប្រសាសន៍ថា៖«ការងារទាំងអស់នឹងត្រលប់មកវិញ ហើយពួកគេនឹងវិលត្រឡប់មកវិញឆាប់ៗ។ ឆ្នាំក្រោយយើងនឹងជាឆ្នាំដ៏អស្ចារ្យ»។
May 9, 2020 - កូវីដ-១៩
ប្រទេសប្រេស៉ីលបានរាយការណ៍ថា ខ្លួនបានរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីចំនួន ១០,២២២ ករណី សម្រាប់ថ្ងៃសុក្រ ទី០៨ ខែឧសភា និងមានអ្នកស្លាប់ថ្មីចំនួន ៧៥១នាក់ ដែលជាកំណត់ត្រាស្លាប់ច្រើនបំផុតយកឈ្នះកំណត់ត្រាកាលពីថ្ងៃពុធ ដែលមានចំនួន ៦១៥នាក់។ ជារួមប្រទេសប្រេស៉ីលមានអ្នកឆ្លងសរុបចំនួន ១៤៥,៣២៨ ករណី និងមានអ្នកស្លាប់ ៩,៨៩៧ នាក់។ ប្រទេសនេះគឺកំពុងស្ថិតក្រោមការធ្វើតេស្ត ដែលមានន័យថាតួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះ។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០។ នៅទីក្រុងសៅប៉ូឡូតែមួយ ដែលមានប្រជាជន ៤៥.៩ លាននាក់ ឬមានទំហំប៉ុនអេស្ប៉ាញ
May 9, 2020 - អន្តរជាតិ
អង់គ្លេស៖ សារព័ត៌មាន Dailymail បានចុះផ្សាយពីករណីឧក្រិដ្ឋកម្មដ៏ចម្លែកមួយគឺមានចោរមួយក្រុមបានចូលទៅលួចម៉ាស់ពិសេសសម្រាប់ក្រុមវេជ្ជបណ្ឌិតពីក្នុងឃ្លាំងដាក់សម្ភារៈវេជ្ជសាស្ត្រមួយកន្លែង ខណៈដែលម៉ាស់ពិសេសទាំងនោះមិនអាចយកទៅលក់ជាសាធារណៈ ឬយកទៅប្រើប្រាស់ជាទូទៅបាននោះទេ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅចន្លោះពីម៉ោង ៩៖៣០ នាទី ដល់ ម៉ោង ១១៖៣០ នាទី យប់ម្សិលមិញនេះ នៅក្នុងតំបន់ Salford ក្រុង Greater Manchester នៃប្រទេសអង់គ្លេស។ បើតាមប៉ូលិសជំនាញប្រចាំទីក្រុង Greater Manchester បានឲ្យដឹងថា ក្រុមចោរមានគ្នា ៣ នាក់ ប្រុស ២ និងស្រីម្នាក់ ហើយពួកគេបានធ្វើសកម្មភាពលួចយ៉ាងល្អិតល្អន់និងប្រកបដោយជំនាញខ្ពស់បំផុត។ យ៉ាងណាក្តី អ្វីដែលពួកគេបានលួចនោះគឺជាម៉ាស់ពិសេសសម្រាប់តែក្រុមគ្រូពេទ្យជំនាញ ឬបុគ្គលិកសុខាពិបាលនៅតាមផ្ទះពាក់ពេលជួបឬព្យាបាលជាមួយអ្នកជំងឺកូវីដ ១៩ ប៉ុណ្ណោះ
May 9, 2020









