autoadmin
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ គិតមកទល់នឹងពេលនេះគឺមានរយៈជាប្រមាណជា ២ ខែហើយ ដែលផ្សារទំនើប និងហាងលក់ឥវ៉ាន់ជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបិទទ្វារ ព្រោះតែវិបត្តិនៃមេរោគកូវីដ ១៩។ យ៉ាងណាក្តី ប៉ុន្មានថ្ងៃនេះរដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបន្ធូរបន្ថយវិធានការបិទប្រទេសឲ្យធូរស្រាលជាងមុនបន្តិចដោយអនុវញ្ញាតឲ្យកន្លែងធ្វើអាជីវកម្មជាច្រើនអាចបើកទ្វារឡើងវិញបាន ដែលកន្លែងទាំងនោះរួមមានទាំងផ្សារទំនើបផងដែរ។ ក្រោយផ្សារទំនើបអាចបើកដំណើរការបានវិញ ម្ចាស់ហាងនិងបុគ្គលិកលក់ជាច្រើននាក់ប្រញាប់ប្រញាល់ត្រលប់ទៅកាន់ហាងរបស់ពួកគេ ដើម្បីបន្តការងានិងអាជីវកម្មរបស់ពួកគេជាថ្មីឡើងវិញ។ យ៉ាងណាក្តី ផ្សារទំនើបមួយកន្លែងនៅក្នុងរដ្ឋ Sabah ភាគខាងជើងប្រទេសម៉ាឡេស៊ី បានជួបរឿងដ៏គួឲ្យភ្ញាក់ផ្អើលមួយគឺឥវ៉ាន់មួយចំនួនមានដូចជា ស្បែកជើង កាបូបដៃ ខ្សែក្រវ៉ាត់ កាបូបស្ពាយ ស្រាប់តែឡើងដុះផ្សិតយ៉ាងច្រើនដែលធ្វើឲ្យខូចគុណភាពនៃផលិតផលទាំងនោះយ៉ាងខ្លាំងផងដែរ។ តាមការសន្និដ្ឋានបញ្ហានេះទំនើបជាកើតឡើងដោយសារតែក្រោយពេលបិទម៉ាស៊ីនត្រជាក់នៅក្នុងផ្សារទំនើបទៅគឺវាមានអាកាសធាតុក្តៅហប់ និងធ្វើឲ្យមានសំណើមនៅលើផលិតផលទាំងនោះ ហើយក្រោយមកដោយគ្មានការសម្អាតជាប្រចាំ ទើបផលិតផលទាំងនោះត្រូវដុះផ្សិតដូចនេះតែម្តង។ លោកអ្នកអាចទស្សនារូបនេះជាច្រើនដូចខាងក្រោមនេះ៖     អត្ថបទ៖ភក្តី ប្រភព៖worldofbuzz

    May 12, 2020
  • កូវីដ-១៩

    ការស្លាប់ដោយសារវីរុស COVID-19 នៅអាមេរិកមានពេលនេះកើនដល់ ៨០,០០០នាក់ គិតត្រឹមថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ខណៈដែលរដ្ឋស្ទើរតែទាំងអស់របស់អាមេរិកកំពុងចាត់វិធានការបន្ធូរបន្ថយការរឹតត្បឹតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ CNN ។ តាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅតែអាមេរិកនៅតែបន្ដកើនឡើង ហើយអាមេរិកនៅតែជាប្រទេសដែលមានការឆ្លងនិងស្លាប់ច្រើនបំផុតនៅលើពិភពលោក។ រហូតមកទល់ពេលនេះអាមេរិកមានករណីឆ្លងវីរុស COVID-19 រហូតដល់ទៅ ១.៣លាននាក់ ប៉ុន្តែវាជាការថយចុះជាងមុនបើនិយាយពីចំនួនករណីប្រចាំថ្ងៃចាប់តាំងពីពាក់កណ្ដាលខែមេសា ហើយប្រទេសនេះក៏កំពុងតែបើកទ្វារធ្វើអាជីវកម្ម និងធ្វើការឡើងវិញជាបណ្ដើរៗផងដែរ។ ចំណែកករណីសរុបនៅទូទាំងពិភពលោកគឺមានច្រើនជាង ៤.២៥នាក់ ខណៈស្លាប់សរុបជាង ២៨៧,០០០ និងជាសះស្បើយចំនួនជាង​ ១.៥លាននាក់ នេះបើយោងតាមតួលេខរបស់

    May 12, 2020
  • អន្តរជាតិ

    ឥណ្ឌា៖ ក្រោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌាសម្រេចបិទប្រទេសមួយរយៈមក ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ គេបានសង្កេតឃើញថា ពលរដ្ឋឥណ្ឌាបានធ្វើសកម្មភាពប្លែកៗជាច្រើនដែលមានលក្ខណៈផ្ទុយនឹងបំរាមរបស់អាជ្ញាធរ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ប៉ូលិសឥណ្ឌាបានរកឃើញមនុស្ស ១៤ នាក់ បានលាក់ខ្លួននៅក្នុងរថយន្តក្រឡុកស៊ីម៉ងត៍ ដើម្បីអាចធ្វើដំណើរត្រលប់ទៅស្រុកកំណើតវិញ។ បើតាមប៉ូលិសឥណ្ឌាបានឲ្យដឹងថា មនុស្សទាំង ១៤ នាក់នេះ ព្យាយាមធ្វើដំណើរក្នុងរយៈចម្ងាយ ១ ២០០ គីឡូម៉ែត្រទាំងដែលពួកគេត្រូវសម្ងំលាក់ខ្លួននៅក្នុងកន្លែងក្រឡុងស៊ីម៉ងត៍យ៉ាងចង្អៀត ហើយតាមយរយៈសកម្មភាពនេះពួកគេអាចប្រឈមនឹងការថប់ដង្ហើមស្លាប់ និងការចម្លងមេរោគកូវីដ ១៩ ដាក់គ្នាផងដែរ។ ក្រោយការឃាត់ខ្លួន ក្រុមមនុស្សដែលលាក់ខ្លួនទាំង ១៤ នាក់នោះរួមទាំងអ្នកបើកបរ និងអ្នកអង្គុយនៅក្បែរអ្នកបើកបរ ២ នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរចាប់យកទៅធ្វើតេស្តរកមេរោគកូវីដ ១៩ និងត្រូវដាក់ឲ្យនៅដាច់ដោយឡែក

    May 12, 2020
  • អន្តរជាតិ

    កាសែតអាមេរិកចំនួន២គឺ Wall Street Journal និង New York Times បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ការិយាល័យជំនាញស៊ើបអង្កេត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេតអាមេរិកជឿជាក់ថា ពួក Hacker ចិនកំពុងព្យាយាមលួចការស្រាវជ្រាវអំពីការបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុស COVID-19 ។ ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ (FBI) និងនាយកដ្ឋានសន្តិសុខមាតុភូមិ គ្រោងនឹងចេញការព្រមានអំពីការលួចចូលរបស់ជនជាតិចិន ខណៈដែលរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនជាច្រើន កំពុងប្រជែងគ្នាក្នុងការស្រាវជ្រាវរកវ៉ាក់សាំងវីរុស​ COVID-19 នេះ។ ក្រុម Hacker កំពុងផ្តោតសំខាន់លើព័ត៌មាននិងកម្មសិទ្ធិបញ្ញា លើការព្យាបាលនិងការធ្វើតេស្តសម្រាប់វីរុស COVID-19 ហើយមន្រ្តីអាមេរិកបានចោទថា ពួក Hacker ថាមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន។

    May 12, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា សាំងហ្គាពួរបានរាយការណ៍អំពីករណី COVID-19 ថ្មីចំនួន ៤៨៦ កាលពីថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបកើនដល់ ២៣,៧៨៧នាក់។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ចំនួនករណីថ្មីសម្រាប់ថ្ងៃច័ន្ទមានការចុះថយដោយសារតែការធ្វើតេស្តមានតិចតួចជាងថ្ងៃមុន ព្រោះតែមន្ទីរពិសោធន៍មួយកំពុងពិចារណាប្ដូរផ្លាស់ឧបករណ៍ធ្វើតេស្ដមួយចំនួន។ ក្នុងចំណោមអ្នកឆ្លងថ្មីៗមានអ្នកឆ្លងសរុបចំនួន ៤៨១ករណី គឺជាអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ ក្រសួងសុខាភិបាលបាននិយាយថា ខ្លួននៅតែបន្តធ្វើតេស្ដករណីជាច្រើនទៀតក្នុងចំណោមអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន និងរោងចក្រដែលកែច្នៃទៅជាបន្ទប់ជួល ដោយសារតែការធ្វើតេស្តយ៉ាងទូលំទូលាយនៅក្នុងបរិវេណទាំងនេះ។ ក្នុងនោះមានករណីថ្មីចំនួន ២​ ត្រូវបានគេរាយការណ៍ក្នុងចំណោមអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅខាងក្រៅអន្តេវាសិកដ្ឋានផងដែរ។ MOH និយាយថា ចំនួនអ្នកឆ្លងនៅខាងក្រៅអន្តេវាសិកដ្ឋាន បានថយចុះពីចំនួនជាមធ្យម

    May 12, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ីនឹងអនុវត្តវិធានការបិទប្រទេសបែបធូរស្រាលរយៈពេល ៤ សប្តាហ៍ទៀតរហូតដល់ថ្ងៃទី ៩ ខែមិថុនា ដើម្បីបន្តស្ទាបស្ទង់ និងវាយតម្លៃពីការវិឌ្ឍន៍នៃមេរោគកូវីដ ១៩ ក្នុងប្រទេសរបស់ខ្លួន។ បើតាមលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin  បានពន្យល់ឲ្យដឹងថា វិធានការបិទប្រទេសបែបធូរស្រាលនេះគឺរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យកន្លែងធ្វើអាជីវកម្ម និងឧស្សាហកម្មមួយចំនួនបើកដំណើរការជាធម្មតាឡើងវិញ តែច្រកព្រំដែននៅបន្តបិទដដែល ហើយសាលារៀនក៏មិនទាន់ត្រូវបានអនុញ្ញាតឲ្យបើកទ្វារដែរ។ ដោយឡែកចំពោះការធ្វើដំណើរកំសាន្តលក្ខណៈគ្រួសារវិញ អាជ្ញាធរនឹងកំណត់ទីតាំង និងចម្ងាយផ្លូវដែលពលរដ្ឋអាចធ្វើដំណើរបាន ដែលមានន័យថាពលរដ្ឋម៉ាឡេស៊ីអាចទៅកំសាន្តតែនៅកន្លែងក្បែរៗផ្ទះពួកគាត់ និងកន្លែងដែលគ្មានមនុស្សច្រើនប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin បានបន្តថា ប្រសិនបើក្នុងរយៈពេល ៤ សប្តាហ៍នេះស្ថានភាពនៃមរោគកូវីដ ១៩ ត្រលប់ទៅកាន់ភាពល្អប្រសើរច្រើនរដ្ឋាភិបាលអាចនឹងបន្តបន្ធូរបន្ថយវិធានការបិទប្រទេសឲ្យកាន់តែធូរស្រាលជាងនេះទៀត ផ្ទុយទៅវិញបើរលកនៃមេរោគកូវីដ ១៩ ផ្ទុះឡើងជាថ្មីរដ្ឋាភិបាលក៏អាចសម្រេចបិទប្រទេសលក្ខណៈតឹងរឹងឡើងវិញផងដែរ។

    May 12, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ក្រុមចោរមានគ្នា ៥ នាក់ ត្រូវបានបញ្ជូនទៅធ្វើតេស្តរកមេរោគកូវីដ ១៩ ភ្លាមៗ ក្រោយការចាប់ខ្លួន ព្រោះតែពួកគេបានធ្វើសកម្មភាពចូលលួចឥវ៉ាន់នៅក្នុងផ្ទះអ្នកជំងឺកូវីដ​ ១៩។ បើតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Makassar ភាគខាងជើងប្រទេសប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបន្តថា មុនពេលសម្រេចធ្វើសកម្មភាពចូលលួចគឺក្រុមចោរបានឃើញស្ថានភាពអំណោយផលមួយគឺផ្ទះកើតហេតុគ្មានមនុស្សរស់នៅនោះទេ តែពួកគេមិនបានដឹងទេថាម្ចាស់ផ្ទះដែលមិនបាននៅផ្ទះនោះ គឺព្រោះតែគាត់បានឆ្លងមេរោគកូវីដ ១៩ និងត្រូវបានគេយកទៅព្យាបាលបាលនៅមន្ទីរពេទ្យបាត់ទៅហើយ។ ក្នុងការចូលលួចនោះក្រុមចោរអាចប្រមូលបានគ្រឿងអលង្ការធ្វើពីមាសប្រមាណជា ១៥ ក្រាម និងលុយចំនួន ៦០០០ RM (១ ៣៨៥ ដុល្លារអាមេរិក) តែយ៉ាងណាក្តីក្នុងរយៈពេល ២៤ ម៉ោងក្រោយធ្វើសកម្មភាពលួច ពួកគេក៏ត្រូវបានប៉ូលិសឥណ្ឌូនេស៊ីចាប់ខ្លួនបានវិញទាំងអស់។

    May 11, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ រ៉យទ័រ បានឱ្យដឹងថា កូរ៉េខាងត្បូងបានរាយការណ៍ពីករណីវីរុស COVID-19 ថ្មីចំនួន ៣៤ករណី កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីមានការផ្ទុះឡើងតូចមួយនៅតំបន់ក្លឹបរាត្រី ហើយតួលេខថ្មីនេះគឺជាចំនួនខ្ពស់បំផុតចាប់តាំងពីខែមេសា។ មជ្ឈមណ្ឌលការពារនិងទប់ស្កាត់ជំងឺកូរ៉េ (KCDC) បាននិយាយថា ក្នុងចំណោមករណីថ្មីៗគឺមាន ២៦ករណី ជាការឆ្លងនៅក្នុងស្រុក និង ៨ករណី ជាករណីនាំចូល។ រំលឹកដែរថា កូរ៉េខាងត្បូងជាប្រទេសដែលធ្លាប់បានប្រយុទ្ធប្រឆាំងជាមួយវីរុស COVID-19 បានយ៉ាងល្អបំផុតមួយ ពោលគឺតាំងតែជាប្រទេសមានករណីច្រើនបំផុតនៅក្រៅចិនដីគោក ទៅជាប្រទេសដែលមានករណីប្រចាំថ្ងៃតិចតួចឬសូន្យ។ ការផ្ទុះសារជាថ្មីនេះគឺចេញពីបណ្ដុំក្លឹបរាត្រីនៅទីក្រុងសេអ៊ូល ដោយបុរសម្នាក់មានអាយុខ្ទង់ ២០ឆ្នាំ បានទៅលេងនៅទីនោះ មុនពេលដែលគាត់ត្រូវបានធ្វើតេស្ដវិជ្ជមានជាមួយវីរុស។ មន្រ្តីទីក្រុងសេអ៊ូលនិយាយថា ពួកគេមានបញ្ជីឈ្មោះមនុស្សប្រហែល ១,៥០០

    May 11, 2020
  • អន្តរជាតិ

    ថៃ៖ ទូដាក់អាហារនៅតាមសហគមន៍ត្រូវបានគេប្រទះឃើញលេចរូបរាងច្រើនឡើងៗនៅក្នុងប្រទេសថៃ ហើយគោលបំណងនៃការបង្កើតទូដាក់អាហារគឺដើម្បីជួយដល់ជនក្រីក្រ ដែលរងផលប៉ះពាល់សេដ្ឋកិច្ច ព្រោះវិបត្តិនៃមេរោគកូវីដ ១៩ អាចទៅយកអាហារនៅក្នុងទូទាំងនោះមកញ៉ាំបានដោយមិនគិតថ្លៃ។ ពាក្យមួយឃ្លាដែលគេច្រើនសរសេរបិទនៅលើទូដាក់អាហារនៅតាមសហគមន៍គឺ “សូមយកអ្វីដែលលោកអ្នកត្រូវការដោយសេរី និងបរិច្ចាគអ្វីដែលលោកអ្នកអាចធ្វើបាននៅទីនេះ”។ ពាក្យមួយឃ្លានេះចង់ប្រាប់ទៅកាន់សាធារណៈជនថា បើលោកអ្នកគ្មានលុយទិញអាហារ គឺអាចមកយកអាហារនៅក្នុងទូទៅញ៉ាំបាន តែសម្រាប់អ្នកមានលុយវិញអាចចូលរួមជួយសង្គមតាមរយៈការយកអាហារផ្សេងៗទៅដាក់នៅក្នុងទូបានផងដែរ។ សូមបញ្ជាក់ថា ទូដាក់អាហារនៅតាមសហគមន៍ ត្រូវបានផ្តួចផ្ដើមធ្វើឡើងដោយសប្បុរសជនថៃ ដែលមានចិត្តចង់ជួយអ្នកក្រដោយពួគគេបានប្រើប្រាស់លុយផ្ទាល់ខ្លួន ហើយទូទាំងនោះមិនស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរឬអ្នកណាម្នាក់ឡើយ ពោលគឺក្រោយពេលបង្កើតរួចហើយវាជារបស់សាធារណៈមួយដែលអ្នកណាក៏អាចទៅយកអាហារ ឬដាក់អាហារបន្ថែមនៅក្នុងទូបាន។ ក្នុងទូដាក់អាហារភាគច្រើនគឺមាន មីកញ្ចប់ ស៊ុត ត្រីខ ទឹកសុទ្ធ ថ្នាំពេទ្យ និងអាហារក្រៀមមួយចំនួនទៀត។ សម្រាប់នៅក្នុងប្រទេសថៃគេមិនបានដឹងទេថា អ្នកណាជាអ្នកបង្កើតទូដាក់អាហារនេះដំបូងគេ តែពេលនេះទូដាក់អាហារត្រូវបានគេប្រទះឃើញនៅតាមបណ្ដោយផ្លូវសំខាន់ៗជាច្រើននៅក្នុងក្រុងបាងកក និងតាមបណ្តាខេត្តមួយចំនួនផងដែរ។ បើតាមអ្នកស្រី Kulwadee

    May 11, 2020
  • អន្តរជាតិ

    តំបន់ Issy-Les-Moulineaux នៅក្នុងទីក្រុងប៉ារីស បានចាប់ផ្តើមចែកចាយម៉ាស់មុខចំនួនជាង ៨០,០០០ ដល់ប្រជាជនទាំងអស់របស់ខ្លួនកាលពីថ្ងៃសៅរ៍។ នៅក្នុងការចែកចាយម៉ាស់នេះអ្នកស្រុកបានប្រមូលផ្ដុំគ្នានៅសាលកីឡា ដើម្បីបង្ហាញឯកសារចំនួនសមាជិកនៅក្នុងគ្រួសាររបស់ពួកគេ ហើយក្នុងម្នាក់នឹងទទួលបានម៉ាស់២។ ពួកគេត្រូវបានផ្តល់ពេលឱ្យ ១០នាទី ដើម្បីមកទទួលយកម៉ាស់របស់ពួកគេ ដែលជាប្រព័ន្ធថ្មីមួយបង្កើតឡើងដើម្បីលើកកម្ពស់ការរក្សាគម្លាត និងទប់ស្កាត់មិនឱ្យមានការតម្រង់ជួរជាប់គ្នា។ ការពាក់ម៉ាស់មុខនឹងចាំបាច់សម្រាប់ការដឹកជញ្ជូនសាធារណៈចាប់ពីថ្ងៃច័ន្ទនេះទៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ខណៈពេលដែលប្រទេសបារាំងនឹងបន្ធូរបន្ថយការចាក់សោរ ដែលធ្លាប់បានដាក់តាំងពីពាក់កណ្តាលខែមីនា។ ជម្រាបដែរថាការឆ្លងវីរុស COVID-19 បានបង្កឱ្យមានរោគសញ្ញាស្រាល ឬមធ្យមសម្រាប់មនុស្សភាគច្រើន ប៉ុន្តែសម្រាប់អ្នកខ្លះជាពិសេសមនុស្សវ័យចំណាស់ និងមនុស្សដែលមានបញ្ហាសុខភាពស្រាប់ វាអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យស្លាប់៕ អត្ថបទ៖ លីដា ប្រភព៖ Republic World

    May 11, 2020