autoadmin
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន channelnewsasia បានឲ្យដឹងថា ពលរដ្ឋនៅក្នុងក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី រូបណាដែលហ៊ានបំពានវិធានការរក្សាគំលាតសង្គម ឬគំលាតសុវត្ថិភាពដែលតម្រូវឲ្យមនុស្សត្រូវនៅឆ្ងាយពីគ្នាឲ្យបាន ១ម៉ែត្រនោះ នឹងត្រូវអាជ្ញាធរដាក់ពិន័យឲ្យទៅលាងបង្គន់សាធារណៈដើម្បីលុបលាងកំហុសរបស់ពួកគេ។ ​ ប្រភពខាងលើបានបន្តថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចដាក់ចេញនូវវិធានការថ្មីៗជាច្រើនដូចជា ពលរដ្ឋណាដែលហ៊ានជួបគ្នា ប្រមូលផ្ដុំគ្នាមិនគិតពីគំលាតសង្គមត្រូវចាប់ឲ្យទៅលាងបង្គន់សាធារណៈនិងពាក់អាវដែលមានសរសេរអក្សថា “ខ្ញុំជាអ្នកធ្វើខុសនឹងវិធានការរបស់អាជ្ញាធរ”។ ក្រៅពីនេះពលរដ្ឋណាដែលធ្វើដំណើរនៅទីសាធារណៈដោយមិនបានពាក់ម៉ាស់នឹងត្រូវពិនិត្យជាប្រាក់ ២៥០​,០០០ Rupiah (១៧ ដុល្លារអាមេរិក) ទៀតផង។ ចំពោះក្រុមហ៊ុនដែលមិនព្រមអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលវិញនឹងត្រូវពិន័យជាប្រាក់រហូតដល់ ៥០ លាន Rupiah (៣,៣៥៩ ដុល្លារអាមេរិក) ឯណោះ។​ ការពិន័យថ្មីៗដូចខាងលើនេះត្រូវបានគេមើលឃើញថា គឺជាវិធានការតឹងរឹងមួយដែលអាជ្ញាធរឥណ្ឌូនេស៊ីបានអនុវត្តចាប់តាំងពីមានការផ្ទុះមេរោគកូវីដ ១៩ មក។

    May 13, 2020
  • កូវីដ-១៩

    លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 របស់រដ្ឋាភិបាលបាននិយាយនៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា ប្រទេសថៃមិនមានករណីថ្មីនៃវីរុស COVID-19 នោះទេក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយក៏មិនមានការស្លាប់ណាមួយឡើយ។ យោងតាមការចុះផ្សាយរបស់ Nation Thailand បានឱ្យដឹងថា នេះជាថ្ងៃល្អបំផុតសម្រាប់ប្រទេសថៃ ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុស​ COVID-19។ លោក Taweesin Visanuyothin បានមានប្រសាសន៍ថា៖«នេះជាលើកទី១ហើយដែលមិនមានករណីថ្មីណាមួយ ចាប់តាំងពីយើងបានចាប់ផ្តើមរបាយការណ៍ COVID-19 ប្រចាំថ្ងៃ។ វាជាលទ្ធផលល្អបំផុតដោយសារមានកិច្ចសហប្រតិបត្តិការពីប្រជាជន ប៉ុន្តែយើងមិនគួរធ្វើឱ្យប្រហែសឡើយ។ យើងនៅតែត្រូវប្រយ័ត្នប្រយែង»។ ទន្ទឹមនឹងនេះដែរមនុស្សចំនួន ៤៦នាក់បន្ថែមទៀត បានជាសះស្បើយនិងវិលត្រឡប់ទៅផ្ទះវិញ

    May 13, 2020
  • អន្តរជាតិ

    ថៃ៖ វិបត្តិនៃជំងឺកូវីដ ១៩ បានរុញច្រានឲ្យវិស័យទេសចរណ៍នៅគ្រប់បណ្តាប្រទេសរងនូវផលប៉ះពាល់យ៉ាងខ្លាំង ហើយបុគ្គលិក និងអ្នកធ្វើអាជីវកម្មដោយពឹងផ្អែកលើវិស័យមួយនេះត្រូវបង្ខំចិត្តប្តូរទៅធ្វើការងារខុសពីវិជ្ជាជីវៈរបស់ខ្លួន ដើម្បីអាចរកប្រាក់បានខ្លះទៅផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជាក់ស្តែងនៅក្នុងប្រទេសថៃ ដែលវិស័យទេសចរណ៍មានតម្លៃស្មើនឹង ១១% នៃចំណូលសរុបប្រចាំឆ្នាំរបស់ប្រទេសនោះ ពេលនេះវិស័យសំខាន់មួយនេះបានធ្លាក់ចុះយ៉ាងខ្លាំង រហូតធ្វើឲ្យអ្នកប្រកបរបរចិញ្ចឹមជីវិតដោយពឹងផ្អែកលើវិស័យមួយនេះមានការប្រែប្រួលមិនគួរឲ្យជឿដូចជា៖ -លោក Kosit Rattanasopon អាយុ ៣៧ឆ្នាំ ប្រធានផ្នែកគ្រប់គ្រងអ្នកបម្រើការងារលើយន្តហោះ ត្រូវបង្ខំចិត្តមកធ្វើការងារជាអ្នកដឹកជញ្ជូនអាហារតាមម៉ូតូក្នុងក្រុងបាងកកជាមួយនឹងប្រាក់ចំណូលប្រមាណជា ១ ០០០ បាត (៣១.១៣ ដុល្លារ) ក្នុងមួយថ្ងៃ។ -អ្នកស្រី Thawanan Thawornphatworakul អ្នកបម្រើការងារលើយន្តហោះជាន់ខ្ពស់ម្នាក់ត្រូវប្តូរការងារមកធ្វើជាជាងកាត់សក់ ដោយក្នុងមួយថ្ងៃមានអតិថិជន ២-៣ នាក់ប៉ុណ្ណោះ ខណៈការកាត់សក់ម្តងគាត់ទទួលបានប្រាក់

    May 13, 2020
  • អន្តរជាតិ

    សិង្ហបុរី៖ សារព័ត៌មាន worldofbuzz បានរាយការណ៍ថា មានស្រ្តីជនជាងសិង្ហបុរីវ័យ ៣០ ឆ្នាំម្នាក់សុខចិត្តរស់នៅក្នុងផ្ទះជាមួយសាកសពអស់រយៈពេល ៥ ថ្ងៃ  ព្រោះតែនាងមិនចេះទូរស័ព្ទប្រាប់ប៉ូលិស ឬរាយការណ៍ជូនអាជ្ញាធរ។ ប្រភពខាងលើបានបន្តថា​ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្ទះល្វែងមួយកន្លែងក្នុងក្រុង  Yishun ភាគខាងជើងប្រទេសសិង្ហបុរី។ បើតាមប៉ូលិសសិង្ហបុរីបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នោះគឺជាស្រ្តីចំណាស់ម្នាក់អាយុ ៦០ ឆ្នាំ ហើយប៉ូលិសបានដឹងករណីនេះតាមរយៈការរាយការណ៍របស់ក្រុមអ្នកជិតខាងដែលរស់នៅម្ដុំផ្ទះកើតហេតុនោះ ក្រោយពួកគេបានធុំក្លិនស្អុយមនុស្សស្លាប់ចេញពីផ្ទះស្រ្តីរងគ្រោះ។ ពេលទៅដល់កន្លែងកើតហេតុប៉ូលិសបានប្រទះឃើញសាកសពស្អុយរលួយ ដែលតាមការសន្និដ្ឋានគឺសាកពបានស្លាប់អស់រយៈពេល ៥ ថ្ងៃមកហើយ និងបានឃើញស្រ្តីម្នាក់ទៀតដែលជាកូនជនរងគ្រោះកំពុងសម្ងំខ្លាចសាកសពនៅក្នុងផ្ទះនោះដែរ តែមិនព្រមធ្វើសកម្មភាពអ្វីឡើយ។ ក្រោមការស៊ើបអង្កេតគេបានរកឃើញថា ស្រ្តីជាកូនអាយុ ៣០​ឆ្នាំ គឺជាមនុស្សមានស្មារតីខុសប្រក្រតី មិនដែលចេញក្រៅផ្ទះ មិនដែលមានទំនាក់ទំនងជាមួយអ្នកដទៃ ទើបនាងមិនដឹងត្រូវធ្វើយ៉ាងម៉េចចំពោះសាកសព។

    May 13, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ បន្ទាប់ពីបិទទ្វារអស់រយៈពេលជាង ២ខែព្រោះតែវិបត្តិនៃជំងឺកូវី ១៩ កន្លែងធ្វើអាជីវកម្មជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរជាធម្មតាវិញហើយ តែត្រូវបន្តអនុវត្តវិធានការអនាម័យតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលមួយរយៈទៀតសិន។ ទន្ទឹមនឹងការបើកធ្វើអាជីវកម្មជាថ្មីវិញនេះរឿងភ្ញាក់ផ្អើលជាច្រើនត្រូវបានគេប្រទះឃើញ ដូចជាស្បែកជើង កាបូបស្ពាយ កាបូបដៃ និងខ្សែក្រវ៉ាត់នៅក្នុងផ្សារទំនើបមួយកន្លែងត្រូវដុះផ្សិតខ្ទេចអស់។ ជាងនេះទៅទៀតកៅអីនៅក្នុងរោងកុនជាច្រើនកន្លែងនៅក្នុងក្រុង Ipoh និងក្រុង Perak ក៏ត្រូវគេប្រទះឃើញដុះផ្សិតអស់ដែរ ហើយបញ្ហានេះបង្កឡើងដោយសាតែរោងកុនត្រូវបិទទ្វារយូពេកគ្មានអ្នកសម្អាត គ្មានខ្យល់ចេញចូលគ្រប់គ្រាន់និងអាកាធាតុក្តៅ ដែលជាមូលហេតុធ្វើឲ្យមានសំណើមនិងក្រោយមកក៏បង្កទៅជាដុះផ្សិតតែម្តង។ បើតាមក្រុមអ្នកជំនាញផ្នែកសុខភាពបានស្នើឲ្យម្ចាស់រោងកុនត្រូវសម្អាតផ្សិតនិងមេរោគនៅតាមកៅអីអង្គុយឲ្យបានស្អាតបំផុត ព្រោះផ្សិតទាំងនេះអាចបង្កឲ្យមានបញ្ហាខុសភាពជាច្រើនចំពោះស្បែក ភ្នែក ច្រមុះ បំពងក និងសួតជាដើម។ ក្រុមអ្នកជំនាញបានបន្តថា ក្រុមមនុស្សដែលងាយរងគ្រោះបំផុតអំពីផ្សិតកខ្វក់នេះ គឺអ្នកដែលមានជំងឺផ្តាសាយស្រាប់ កំពុងហៀរសំបោរ មានបញ្ហាភ្នែកក្រហម និងមានជំងឺហឺតជាដើម។ ក្រុមអ្នកជំនាញផ្នែកសុខភាពក៏បានព្រមានទៅកាន់ពលរដ្ឋម៉ាឡេស៊ីថា សុំកុំប្រញាប់មកមើលកុន ឬទៅកំសាន្តកន្លែងណាដែរទើបបើកឡើងវិញថ្មីៗអី

    May 12, 2020
  • អន្តរជាតិ

    ក្នុងសេចក្តីប្រកាសជាផ្លូវការមួយកាលពីថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានថ្លែងទៅកាន់ប្រជាជនរបស់គាត់តាមទូរទស្សន៍ថា លោកនឹងពន្យារពេលការបិទទ្វារប្រទេសនៅក្នុងតំបន់មួយចំនួន​ប្រហែល ២សប្ដាហ៍ បន្ថែមទៀត។ ពោលបើសរុបទាំងការពន្យារថ្មីៗនេះ គឺប្រទេសហ្វីលីពីននឹងមានការបិទទ្វារសរុបទាំងអស់ជាង ១១សប្ដាហ៍ ដែលជាការបិទទ្វារយ៉ាងយូរបំផុតនៅក្នុងពិភពលោក។ ការពន្យារពេលនេះគឺដោយសារករណី COVID-19 នៅទូទាំងប្រទេសហ្វីលីពីនបានកើនឡើងដល់ ១១,០០០ ករណី ដែលធ្វើឱ្យរដ្ឋាភិបាលហ្វីលីពីនរងសម្ពាធនៅក្នុងការសម្រេចដកការរឹតបន្តឹង ដែលមានរយៈពេល២ខែ (ជាង៩សប្ដាហ៍) គិតត្រឹមថ្ងៃទី១១ ខែឧសភានេះផ្ទាល់។ វាជាការបិទទ្វារយូរបំផុតក្នុងពិភពលោក ហើយក៏យូរជាងនៅទីក្រុងវូហានប្រទេសចិន ដែលមានការបិទទ្វាររយៈពេល៧៦ថ្ងៃ។ លោក Rodrigo Duterte ក៏មិនទាន់សម្រេចថា នឹងបញ្ចប់ការបិទទ្វារនៅពេលណាឱ្យបានច្បាស់នោះដែរ៕ អត្ថបទ៖

    May 12, 2020
  • កូវីដ-១៩

    សាំងហ្គាពួរ៖ ក្រសួងសុខាភិបាល (MOH) បានបញ្ជាក់ជាបឋមនូវករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៨៨៤ករណី សម្រាប់ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។ ក្នុងចំណោមករណីទាំងនេះ ភាគច្រើនជាករណីពាក់ព័ន្ធនឹងអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន និងមានតែ ៣នាក់ប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។ បើតាមការចុះផ្សាយរបស់ Asia One បានឱ្យដឹងថា តួលេខថ្មីនេះនាំឱ្យមានករណីសរុបកើនដល់ ២៤,៧០៦នាក់ ដោយក្នុងនោះផងដែរមានអ្នកជំងឺចំនួន ៣,២២៥នាក់ បានជាសះស្បើយនិងត្រូវបានរំសាយ ខណៈមានអ្នកជំងឺចំនួន ២១នាក់ បានស្លាប់។ MOH នឹងចែករំលែកព័ត៌មានលម្អិតបន្ថែមទៀត នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួននៅយប់នេះ៕ អត្ថបទ៖

    May 12, 2020
  • កូវីដ-១៩

    លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុស COVID-19 បាននិយាយនៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះថា ប្រទេសថៃមានករណីថ្មីនៃវីរុស COVID-19 តែ ២ករណី ដោយគ្មានអ្នកស្លាប់ថ្មីនោះទេ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ បើតាមការចុះផ្សាយរបស់​ The Nation Thailand បាននិយាយថា តួលេខចុងក្រោយនេះនាំមកនូវចំនួនសរុប ៣,០១៧នាក់ និងស្លាប់ ៥៦នាក់។ ករណីទាំង ២ នេះបានកើតឡើង បន្ទាប់ពីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងករណីមុនៗ។ អ្នកទាំង២ មានម្នាក់ជានារីវ័យ ១៩ឆ្នាំ នៅទីក្រុងបាងកក និងស្ត្រីម្នាក់ទៀតមានអាយុ

    May 12, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Bloomberg បានឱ្យដឹងថា ទីក្រុងវូហានបានបញ្ជាឱ្យមានការធ្វើតេស្តសារជាថ្មី ទៅលើប្រជាជនរបស់ខ្លួនប្រមាណ ១១ លាននាក់ បន្ទាប់ពីទីក្រុងកណ្តាលរបស់ប្រទេសចិន និងជាចំណុចនៃការផ្ទុះឡើងដំបូងនៃវីរុស COVID-19 មួយនេះ បានចាប់ផ្តើមរាយការណ៍ពីការឆ្លងថ្មីៗជាលើកដំបូងចាប់តាំងពីការបិទទ្វារត្រូវបានដកចេញ។ យោងតាមឯកសារពីនាយកដ្ឋានប្រឆាំងជំងឺរបស់ទីក្រុងវូហានបាននិយាយថា ស្រុកទាំងអស់នៅក្នុងទីក្រុងត្រូវរៀបចំឱ្យមានការធ្វើតេស្តគ្រប់ៗគ្នា ក្នុងរយៈពេល ១០ថ្ងៃទៀត ក្រោមបទបញ្ញតិនៃច្បាប់។ ឯកសារនេះត្រូវបានលើកឡើងថា ផែនការគួរតែផ្តល់អាទិភាពដល់ការធ្វើតេស្តក្រុមងាយរងគ្រោះ និងតំបន់ដែលមានមនុស្សកកកុញច្រើន។ យោងតាមរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា​ ករណីឆ្លងក្នុងស្រុកចំនួន ៦ករណី ត្រូវបានរាយការណ៍នៅថ្ងៃទី១០ និងទី១១ ខែឧសភា ដែលចេញពីក្នុងក្រុមស្ថិតនៅក្រោមការធ្វើចត្តាឡីស័ក និងក្រុមឆ្លងមិនចេញរោគសញ្ញា (asymptomatic) ។ ករណីទាំង ៦ បានកើតចេញពីបរិវេណលំនៅដ្ឋានតែមួយនៅទីក្រុងវូហាន ហើយជាការឆ្លងថ្មីដំបូងគេដែលរកឃើញនៅក្នុងទីក្រុង ចាប់តាំងពីការបិទទ្វារត្រូវបានដកចេញនៅថ្ងៃទី០៨

    May 12, 2020
  • អន្តរជាតិ

    មន្ត្រីក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅថ្ងៃអង្គារនេះ ជប៉ុននឹងអនុម័តលើឧបករណ៍តេស្ដអង់ទីហ្សែន (Antigen) ដើម្បីតេស្តរកវីរុស COVID-19 នៅថ្ងៃពុធស្អែកនេះ ដើម្បីជំរុញការធ្វើរោគវិនិច្ឆ័យបន្ថែម សម្រាប់ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Financial Post។ ឧបករណ៍នេះធ្វើឡើងដោយ​ក្រុមហ៊ុន Fujirebio ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Miraca Holdings ហើយកាលពីខែមុនវាបានដាក់ពាក្យសុំការយល់ព្រមពីរដ្ឋាភិបាលជប៉ុនសម្រាប់ឧបករណ៍អង់ទីហ្សែននេះ។ ឧបករណ៍តេស្ដអង់ទីហ្សែនរកមើលវីរុស COVID-19 នឹងវិភាគរកប្រូតេអ៉ីនដែលអាចរកឃើញនៅពីលើ ឬខាងក្នុងមេរោគ។ ជាធម្មតាវាធ្វើតេស្តពីសំណាក ដែលយកចេញពីច្រមុះដោយប្រើតម្បារ។ ការធ្វើតេស្តអាចរកឃើញវីរុសបានយ៉ាងឆាប់រហ័ស ប៉ុន្តែបង្កើតនូវផលអវិជ្ជមានមិនច្បាស់លាស់ក្នុងអត្រាខ្ពស់ជាង PCR ឬ Polymerase។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Katsunobu Kato បានប្រាប់សភាកាលពីថ្ងៃសុក្រថា ឧបករណ៍ធ្វើតេស្តអង់ទីហ្សែនដែលត្រូវបានអនុម័តនេះ នឹងទំនងជាត្រូវប្រើដើម្បីបំពេញបន្ថែមការធ្វើតេស្ត PCR

    May 12, 2020