autoadmin
  • អន្តរជាតិ

    ជប៉ុន៖ ជាទូទៅមេរោគកូវីដ ១៩ ពិតជាបានបង្កឲ្យមានគុណវិបត្តិយ៉ាងធំធេងសម្រាប់ពិភពលោកទាំងមូល តែយ៉ាងណាក្តីគេក៏អាចរកឃើញគុណសម្បត្តិតិចតួចខ្លះដែរពីការរាតត្បាតនៃមេរោគមរណៈមួយនេះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន worldofbuzz បានឲ្យដឹងថា គុណសម្បត្តិដែលជ្រុងដ៏តូចមួយនៃការរាតត្បារមេរោគកូវីដ ១៩ គឺវាបានធ្វើឲ្យអត្រាអ្នកធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ប្រភពខាងលើបានបន្តថា​ អត្រាអ្នកសម្លាប់ខ្លួននៅប្រទេសជប៉ុនគិតត្រឹមខែ មេសា ឆ្នាំ ២០២០នេះ បានធ្លាប់ចុះ ២០% បើធៀបទៅនឹងឆ្នាំចាស់ ហើយតួលេខធ្លាក់ចុះនេះគឺជាចំនួនធ្លាក់ចុះដ៏ធំផងដែរក្នុងរយៈពេល ៥​ ឆ្នាំចុងក្រោយនេះ។ របាយការណ៍ឆ្នាំចាស់បានបង្ហាញថា ត្រឹមខែមេសាដូចគ្នានេះមានពលរដ្ឋជប៉ុនចំនួន ១,៨១៤ នាក់ទៅហើយបានធ្វើអត្តឃាតសម្លាប់ខ្លួន តែក្នុងឆ្នាំនេះវិញគឺមានត្រឹមតែ ៣៥៩ ករណីប៉ុណ្ណោះ។ យោងតាមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រសង្គមជប៉ុនបានឲ្យដឹង មូលហេតុដែលជំរុញឲ្យតួលេខអ្នកសម្លាប់ខ្លួននៅជប៉ុនធ្លាក់ចុះអាចដោយសារតែពលរដ្ឋត្រូវបានហាមប្រាមមិនឲ្យចេញក្រៅផ្ទះដូចនេះពួកគេមានពេលវេលារីករាយជាមួយគ្នាច្រើន និងគ្មានអារម្មណ៍ឯកោ ការងារនៅតាមបណ្តាក្រុមហ៊ុនត្រូវបានកាត់បន្ថយឬផ្អាកទាំងស្រុង និងការសិក្សានៅតាមសាលារៀនត្រូវបានផ្អាកឬពន្យាពេល

    May 15, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយប្រចាំថ្ងៃរបស់ The Nation Thailand បានឱ្យដឹងថា ប្រទេសថៃបានរាយការណ៍ពីករណីថ្មីចំនួន ៧ករណី ប៉ុន្តែមិនមានអ្នកស្លាប់ថ្មីនោះទេ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះទេ។ បើតាមសម្តីរបស់វេជ្ជបណ្ឌិតលោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព COVID-19 របស់រដ្ឋាភិបាល (CCSA) សម្រាប់ថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ករណី COVID-19 នៅប្រទេសថៃបានកើនឡើងដល់ ៣,០២៥ នាក់ ក្នុងនោះមាន ២,៨៥៤ នាក់ បានជាសះស្បើយនិងចេញពីមន្ទីរពេទ្យ។ រហូតមកទល់ពេលនេះមានអ្នកជំងឺតែ ១១៥

    May 15, 2020
  • អន្តរជាតិ

    អាឡឺម៉ង់៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ រដ្ឋាភិបាលនៃប្រទេសនីមួយៗបានសម្រេចដាក់ចេញនូវវិធានការផ្សេងៗគ្នាទៅតាមស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសខ្លួន។ តួយ៉ាងហាងកាហ្វេមួយកន្លែងនៅប្រទេសអាឡឺម៉ង់ត្រូវបានគេប្រទះឃើញតម្រូវឲ្យអតិថិជនទាំងអស់ត្រូវតែពាក់មួកពិសេសមួយដែលមានស្នែងវែងៗដើម្បីជួយឲ្យពួកគេអាចរក្សាគំលាតសង្គមពីគ្នាបាន។ បើតាមសារព័ត៌មាន dailymail បានឲ្យដឹងថា​ហាងកាហ្វេមួយនេះមានឈ្មោះថា​ Cafe & Konditorei Rothe ស្ថិតនៅក្នុងក្រុង Schwerin ភាគខាងជើងនៃប្រទេសអាឡឺម៉ង់។ ប្រភពខាងលើបានបន្តថា មួកពិសេសនោះត្រូវបានរចនាឡើងដោយប្រើប្រាស់បំពងស្នោដែលគេប្រើប្រាស់នៅក្នុងអាងទឹកច (សម្រាប់តោងរៀនហែលទឹក) ចម្រុះពណ៌គ្នាមកចង់ភ្ជាប់គ្នាបីជាងបីជ្រុង ហើយមួកអាចជួយរក្សាគំលាតសុវត្ថិភាពពីគ្នាបាន ១ ម៉ែត្រផងដែរ។ វិធានការថ្មីនេះទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរសុខាភិបាលអាឡឺម៉ង់ ដ្បិតវាបានក្លាយជាចំណែកដ៏សំខាន់មួយក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩ ក្នុងចំណោមពលរដ្ឋអាឡឺម៉ង់។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះអាឡឺម៉ង់មានអ្នកឆ្លងមេរោគកូវីដសរុបចំនួន ១៧៥ ៩៧៥  ករណី ស្លាប់ចំនួន ៧ ៩២៨  និងជាសះស្បើយចំនួន

    May 15, 2020
  • កូវីដ-១៩

    បើយោងតាមមជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រនិងវិស្វកម្ម (CSSE) នៅសកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនករណីនៃវីរុស COVID-19 នៅសហរដ្ឋអាមេរិកបានកើនដល់ ១​ ៤០១ ៩៤៨ គិតត្រឹមម៉ោង ១៣ និង ៣៨នាទី (1738 GMT) ថ្ងៃព្រហស្បតិ៍។ ទន្ទឹមនឹងនេះដែរចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអាមេរិកបានកើនឡើងដល់ ៨៥ ០៦៦ នាក់។ ពោលគឺសរុបមកទល់ពេលនេះការស្លាប់ដោយសារវីរុស COVID-19 នៅទូទាំងសកលលោកមានរហូតដល់ទៅ ៣០០ ០៧៤ នាក់ ខណៈករណីឆ្លងសរុបមាន ៤ ៤០៥

    May 15, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានរកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ៧៥២ករណី គិតត្រឹមវេលាថ្ងៃត្រង់ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ដែលនាំឱ្យចំនួនសរុបរបស់ប្រទេសនេះកើនដល់ ២៦,០៩៨ករណី។ ក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃក្នុងថ្ងៃដដែលនោះ ក្រសួងសុខាភិបាល (MOH) បាននិយាយថា មានអ្នកជំងឺចំនួន ១,១៦៤នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ដែលនេះជាលើកទីមួយហើយដែលចំនួនអ្នកជំងឺបានជាសះស្បើយលើសពី ១,០០០នាក់។ សរុបមកគឺមានអ្នកជំងឺចំនួន ៥,៩៧៣ នាក់ បានជាសះស្បើយពីវីរុស COVID-19 ហើយត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ឬមណ្ឌលដាច់ដោយឡែករបស់សហគមន៍។ ក្នុងចំណោមករណីថ្មីដែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ មានអ្នកជំងឺរហូតដល់ទៅ ៧៥០នាក់ ជាអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស

    May 15, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីលោក ABE Shinzo បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តដកប្រទេសចេញស្ថានភាពអាសន្នសម្រាប់ខេត្តចំនួន ៣៩ និងនៅសល់តែខេត្តចំនួន ៨ ប៉ុណ្ណោះ​ ដែលស្ថិតក្រោមការដាក់គ្រាអាសន្ននេះ។ លោកនាយករដ្ឋមន្ដ្រីបាននិយាយថា រដ្ឋាភិបាលរបស់លោកក៏កំពុងនឹងពិចារណាលើការបន្ធូរបន្ថយ សម្រាប់ទីតាំងផ្សេងទៀតរួមមានទីក្រុងតូក្យូ និងអូសាកានៅដើមសប្តាហ៍ក្រោយនេះផងដែរ។ វាជាការបើកទ្វារមុនកាលកំណត់ ខណៈដែលស្ថានភាពអាសន្នបច្ចុប្បន្នគ្រោងនឹងចូលជាធរមានរហូតដល់ដំណាច់ខែ។ ថ្លែងក្នុងសន្និសីទកាសែតលោក ABE Shinzo បាននិយាយថា អ្នកជំនាញនិងមន្រ្តីរដ្ឋាភិបាលបានធ្វើការសម្រេចចិត្តដកភាពអាសន្ននេះ ដោយផ្អែកលើការវាយតម្លៃចំនួននៃការឆ្លងថ្មីៗ ក៏ដូចជាស្ថានភាពនៃប្រព័ន្ធវេជ្ជសាស្ត្រ និងការធ្វើតេស្តក្នុងស្រុក។ លោក ABE Shinzo បាននិយាយថា រដ្ឋាភិបាលអាចទប់ស្កាត់ការរីករាលដាលនៃការឆ្លងនៅក្នុងតំបន់ទាំង ៣៩ ក្នុងកម្រិតមួយដែលការផ្ទុះរាលដាលនឹងត្រូវរារាំង ដោយការដោះស្រាយជាមួយនឹងការឆ្លងជាចង្កោម។ លោកបានបន្តថា ការថយចុះចំនួនអ្នកឆ្លងថ្មីនៅក្នុងប្រទេសនេះ

    May 15, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ សម្រាប់ថ្ងៃពុធ ទី១៣​ ខែឧសភា ឆ្នាំ២០២០ បាននិយាយថា ប្រទេសឥណ្ឌូនេស៉ីមានបានរាយការណ៍ពីករណីវីរុស COVID-19 ប្រចាំថ្ងៃរបស់ខ្លួនច្រើនបំផុត ជាមួយនឹងករណីថ្មីចំនួន ៦៨៩នាក់ ដែលធ្វើឱ្យចំនួនសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកើនឡើងដល់ចំនួន ១៥,៤៣៨នាក់។ មន្ត្រីក្រសួងសុខាភិបាលលោក Achmad Yurianto ក៏បានរាយការណ៍ពីអ្នកស្លាប់ថ្មី ដែលទាក់ទងនឹងវីរុស COVID-19 ចំនួន ២១នាក់ ដែលនាំឱ្យចំនួនស្លាប់សរុបកើនដល់ ១,០២៨នាក់ ហើយក្នុងនោះផងដែរមានអ្នកជំងឺចំនួន ៣,២៨៧នាក់ បានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ។ គាត់បានបន្ថែមថា មានអ្នកជំងឺជាង ៣៣,០០០នាក់ កំពុងស្ថិតក្រោមការសង្ស័យថាមានផ្ទុកវីរុស COVID-19 នេះផងដែរ។ លោកបានបន្ថែមថា គិតមកទល់ពេលនេះឥណ្ឌូនេស៉ីមានមនុស្សជាង ១២៣,៥៧០នាក់

    May 13, 2020
  • អន្តរជាតិ

    ម៉ិកស៊ីកូ៖ បុរសជនជាតិម៉ិកស៊ីកូម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទកាន់កាប់កាំភ្លើងមាសប្រភេទ AR-15 មួយដើមជាលក្ខណៈឯកជនដោយគ្មានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ។ បុរសដែលបានប្រើប្រាស់កាំភ្លើងដោយខុសច្បាប់រូបនេះមានឈ្មោះថា El Yori ជាបងធំដ៏មានឥទ្ធិពលម្នាក់របស់ក្រុមអ្នកលេងសង្គមងងឹតនៅក្នុងរដ្ឋ Puebla ភាគខាងត្បូងប្រទេសម៉ិកស៊ីកូ។ ការចាប់ខ្លួនេះត្រូវបានធ្វើឡើងក្រោយមានស្រ្តីជាសមាជិកក្រុមអ្នកលេងម្នាក់មានឈ្មោះថា La Catrina អាយុ ២១ ឆ្នាំ បានថតរូបដោយមានកាន់កាំភ្លើងមាសនេះបង្ហោះពេញបណ្តាញសង្គម។ យ៉ាងណាក្តី ក្រោយការស៊ើបអង្កេតប៉ូលិសម៉ិកស៊ីកូអាចឃាត់ខ្លួនលោក El Yori មុនគេព្រោះគាត់ជាម្ចាស់កាំភ្លើង ហើយការឃាត់ខ្លួនបុរសរូបនេះប៉ូលិសក៏បានរឹបអូសយកគ្រឿងញៀនចំនួន ៣៨ កញ្ចប់តូចបន្ថែមទៀតផងដែរ។ ដោយឡែក នាង La Catrina ត្រូវបានប៉ូលិសជំនាញបង្ហើបឲ្យដឹងថា គឺជាអ្នកគ្រប់គ្រងលុយ និងលាងលុយកខ្វក់ដ៏សកម្មម្នាក់នៅក្នុងចំណោមក្រុមអ្នកលេងផងដែរ។ រហូតមកទល់នឹងពេលនេះលោក El

    May 13, 2020
  • អន្តរជាតិ

    ក្រសួងអប់រំចិនបានអំពាវនាវឱ្យសាលារៀននានាបញ្ឈប់សិស្សានុសិស្ស កុំឱ្យប្រើប្រាស់ម៉ាស់ក្នុងកំឡុងពេលម៉ោងហាត់ប្រាណ បន្ទាប់ពីមានការស្លាប់របស់សិស្សចំនួន ៣នាក់ ទាក់ទងនឹងការប្រើប្រាស់ម៉ាស់នេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ ការស្លាប់នេះបានកើតឡើងកាលពីខែមេសា នៅភាគខាងកើតខេត្ត Zhejiang និង Hunan ដោយសិស្សទាំងនោះបានចូលរួមក្នុងការរត់ប្រណាំងចម្ងាយឆ្ងាយ និងសកម្មភាពហាត់ប្រាណដទៃទៀត ដោយពាក់ម៉ាសមុខរបស់ពួកគេ។ មិនត្រឹមតែម៉ាស់វេជ្ជសាស្ត្រទេ យ៉ាងហោចណាស់ក៏មានសិស្សម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារពាក់ម៉ាស់ N95 ។ ក្រសួងបាននិយាយកាលពីថ្ងៃអង្គារថា ខ្យល់អុកស៊ីសែនមិនអាចឆ្លងកាត់ម៉ាស់ N95 យ៉ាងងាយស្រួលនោះទេ។ ក្រសួងបានបន្ថែមទៀតថា ការពាក់ម៉ាស់នៅក្នុងថ្នាក់ហាត់ប្រាណអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយ ទោះបីជាសិស្សមិនមានគ្រោះថ្នាក់ដល់ជីវិតដូចករណីនេះក៏ដោយ។ សេចក្តីថ្លែងការណ៍ជាផ្លូវការនេះ ធ្វើឡើងចំពេលដែលអនុវិទ្យាល័យនិងមធ្យមសិក្សានៅក្នុងតំបន់បានចាប់ផ្ដើមបើកចូលរៀនឡើងវិញ ខណៈដែលហានិភ័យនៃការឆ្លងវីរុស COVID-19 បានចុះថយទៅវិញ៕ អត្ថបទ៖​ លីដា ប្រភព៖

    May 13, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ The Straits Times បានឱ្យដឹងថា ក្រសួងសុខាភិបាលសាំងហ្គាពួរបានបញ្ជាក់ជាបឋមនូវករណីថ្មីនៃវីរុស COVID-19 ចំនួន ៦៧៥ករណី សម្រាប់ថ្ងៃពុធ ទី១៣ ខែឧសភា ដែលឱ្យករណីសរុបមានចំនួន ២៥,៣៤៦ករណី។ ក្នុងចំណោមអ្នកទាំងនោះមានតែ ២នាក់ប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរឬអ្នកស្នាក់នៅអចិន្ត្រៃយ៍ ហើយក្រៅពីនោះគឺជាពលករបរទេសដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។ កាលពីយប់ថ្ងៃអង្គារក្រសួងសុខាភិបាលបាននិយាយថា ចំនួនអ្នកជំងឺ COVID-19 ដែលត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ឬសហគមន៍ដាច់ដោយឡែក មានចំនួន ៦២៦នាក់ ដែលវាជាកម្រិតខ្ពស់ប្រចាំថ្ងៃថ្មីមួយ ហើយកម្រិតខ្ពស់ពីមុនគឺ ៥០៤នាក់ កាលពីថ្ងៃច័ន្ទ។ គិតមកទល់ពេលនេះមានអ្នកជំងឺចំនួន ៣,៨៤២នាក់ បានជាសះស្បើយឡើងវិញចាប់តាំងពីករណីដំបូងត្រូវបានគេរាយការណ៍ កាលពីថ្ងៃទី២៣ ខែមករា។ យ៉ាងណាក៏ដោយក្រសួងបានបន្ថែមថា

    May 13, 2020