autoadmin
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្ស ៤ នាក់បានស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីមួយក្នុងខេត្ត Yunnan ​ភាគខាងត្បូងប្រទេសចិន ដែលហេតុការណ៍នេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអង្គារ ទី ១៩ នេះ។ បើយោងតាមាការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៥.០ វ៉ិចទ័រ និងបានបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរក្រុង Zhaotong ដែលក្រុងធំជាងគេនៅក្នុងខេត្ត Yunnan និងមានប្រជាពលរដ្ឋប្រមាណជា ៦ លាននាក់កំពុងរស់នៅ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីមានអ្នកស្លាប់ចំនួន ៤ នាក់ គេក៏អាចបានរកឃើញមនុស្សចំនួន ២៣​ ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរផងដែរ។ ភ្លាមៗក្រោយកើតមានគ្រោះធម្មជាតិមួយនេះគេនៅមិនទាន់អាចវាយតម្លៃបានទេថា ការខូចខាតមានទំហំជាទឹកប្រាក់ប៉ុណ្ណានោះ តែអ្វីដែលគេបានឃើញជាក់ស្តែងនោះគឺមានអគារ និងផ្ទះសម្បែងមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានដួលរលំ។ រហូតមកទល់នឹងពេលនេះ ក្រុមអ្នកជួយសង្គ្រោះបន្ទាន់ចំនួន ៦០០

    May 19, 2020
  • អន្តរជាតិ

    ប្រទេសប្រេស៊ីលមានករណីវីរុស COVID-19 ច្រើនបំផុតលំដាប់ទី៣ ក្នុងពិភពលោក នេះបើយោងតាមតួលេខផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដែលវាជាការកើនឡើងគួរឱ្យព្រួយបារម្ភសម្រាប់ប្រទេសមួយនេះ។ ជាមួយនឹងករណីសរុបចំនួន ២៥៤ ២២០ ដែលត្រូវបានបញ្ជាក់ ប្រទេសប្រេស៊ីលបានវ៉ាដាច់ចក្រភពអង់គ្លេស អេស្បាញ និងអ៉ីតាលី ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ ហើយដេញពីក្រោយតែសហរដ្ឋអាមេរិក ដែលមានករណីចំនួន ១.៥ លាននាក់ និងប្រទេសរុស្ស៊ីចំនួន ២៩០ ០០០នាក់។ ប្រេស៊ីលបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារ COVID-19 ចំនួន ១៦ ៧៩២ នាក់ ដែលជាចំនួនខ្ពស់បំផុតទី០៦ ក្នុងពិភពលោក។ ប៉ុន្តែអ្នកជំនាញនិយាយថាការធ្វើតេស្តមិនទាន់បានគ្រប់ជ្រុងជ្រោយ ដូច្នេះតួលេខពិតអាចខ្ពស់ជាង ១៥ ដង

    May 19, 2020
  • អន្តរជាតិ

    អាជីវកម្មនៅក្នុងប្រទេសអ៉ីតាលីរួមទាំងហាង និងភោជនីយដ្ឋាននានា កំពុងចាប់ផ្ដើមបើកដំណើរការឡើងវិញបន្ទាប់ពីការបិទទ្វារទប់ទល់នឹងវីរុស COVID-19 អស់រយៈពេលជាង២ខែ។ រដ្ឋាភិបាលអ៉ីតាលីបានបន្ធូរបន្ថយលើការរឹតត្បិតកម្រិតធ្ងន់កាលពីថ្ងៃច័ន្ទ នៅពេលដែលចំនួនអ្នកស្លាប់ប្រចាំថ្ងៃរបស់ប្រទេសនេះធ្លាក់ចុះក្រោម ១០០នាក់ ជាលើកដំបូងបំផុតចាប់តាំងពីដើមខែមីនា។ ប្រទេសអ៉ីតាលីតាំងពីមានការរាតត្បាតពីវីរុស COVID-19 បានរាយការណ៍ពីការស្លាប់ជាង ៣២ ០០០ នាក់ ហើយឥឡូវនេះរដ្ឋាភិបាលអនុញ្ញាតឱ្យប្រជាជនផ្លាស់ទីលំនៅដោយសេរីនៅក្នុងខេត្តរបស់ពួកគេ និងអាជីវកម្មជាច្រើនអាចបើកដំណើរការឡើងវិញ។ ភោជនីយដ្ឋានមួយនៅរដ្ឋធានីរ៉ូមបានបើកទ្វាររបស់ខ្លួនសារជាថ្មី បន្ទាប់ពីមានការបាញ់សម្លាប់មេរោគ ហើយការរៀបចំតុអង្គុយគឺត្រូវនៅឆ្ងាយពីគ្នាជាងមួយម៉ែត្រ។ ក្នុងពេលបើកទ្វារដំបូងនេះភោជនីយដ្ឋាននឹងត្រូវបានអនុញ្ញាតឱ្យទទួលយកតែអតិថិជនដែលបានកក់តុជាមុនប៉ុណ្ណោះ ក្រៅពីការខ្ចប់អាហារទៅផ្ទះ។ ហាងនិងសាឡនក៏ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ប៉ុន្តែត្រូវមានលក្ខខណ្ឌដើម្បីបង្ការការឆ្លង។ ប៉ុន្តែវាទំនងជាមានតែ ៦០% នៃអាជីវកម្មរបស់ប្រទេសនេះ ដែលបានចាប់ផ្ដើមបើកដំណើរការឡើងវិញកាលពីថ្ងៃច័ន្ទ។ នាយករដ្ឋមន្រ្តីអ៉ីតាលីលោក Giuseppe Conte មានគោលបំណងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះវិលត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ ដោយមិនបង្កឱ្យមានការឆ្លងរាលដាលនៃរលកទីពីរ។ លោកនាយករដ្ឋមន្រ្តីគ្រោងនឹងបើកប្រទេសនេះឡើងវិញសម្រាប់ភ្ញៀវទេសចរមកពីប្រទេសអ៊ឺរ៉ុបផ្សេងទៀតនៅថ្ងៃទី០៣

    May 19, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានបញ្ជាក់ពីករណីថ្មីនៃវីរុស COVID-19  ចំនួន ៣០៥នាក់ នារសៀលថ្ងៃច័ន្ទ ទី១៨ ខែឧសភា ហើយក្នុងនោះមានស្ត្រីម្នាក់ធ្លាប់បានទៅធ្វើការនៅស្ថានីយ Bishan MRT មុនពេលដឹងខ្លួនថាវិជ្ជមានជាមួយវីរុស។ ក្រសួងសុខាភិបាលបាននិយាយថា ស្ដ្រីម្នាក់នោះជាករណីមួយក្នុងចំណោមករណីជនជាតិសាំងហ្គាពួរថ្មី ២នាក់ ដែលបានរាយការណ៍ ហើយគាត់គ្មានទំនាក់ទំនងជាមួយអ្នកឆ្លងមុនៗទេ។ ស្ដ្រីនោះនៅតែបន្ដទៅធ្វើការនៅស្ថានីយ៍ Bishan MRT ហើយចាប់ផ្តើមមានរោគសញ្ញានៅថ្ងៃទី១៤ ខែឧសភា និងរកឃើញថាវិជ្ជមាននៅថ្ងៃទី១៧ ខែឧសភា។ អ្នកជំងឺសាំងហ្គាពួរម្នាក់ទៀតជាបុរសអាយុ ៥០ឆ្នាំ ដែលបានទៅធ្វើការនៅផ្លូវ ១០២០ Tai Seng ។

    May 19, 2020
  • អន្តរជាតិ

    សហរដ្ឋអាមេរិក៖ អភិបាលនៃគណៈអភិបាលក្រុងសេនហ្វ្រេនស៊ីស្កូ ដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានសម្រេចបើកកន្លែងបោះតង់ជាលើកដំបូង ដើម្បីទទួលយកជនគ្មានផ្ទះសម្បែង និងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិនៃមេរោគកូវីដ ១៩ ឲ្យមកស្នាក់ដោយមិនគិតថ្លៃ។ កន្លែងបោះតង់នេះត្រូវបានរៀបចំឡើងនៅក្នុងសួនសាធារណៈមួយកន្លែង ដែលនៅក្បែរអគារសាលាក្រុងសេនហ្វ្រេនស៊ីស្កូតែម្តង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail  បានឲ្យដឹងថា តង់ដែលបានរៀបចំនោះមានចំនួន ៥០ តង់ និងត្រូវបានដាក់ឲ្យនៅដាច់ៗពីគ្នាស្របតាមស្តង់ដាគំលាតសុវត្ថិភាពផងដែរ។ យ៉ាងណាក្តី ការរៀបចំតង់នេះគឺសម្រាប់ឲ្យអ្នកគ្មានផ្ទះសម្បែងស្នាក់នៅជាលក្ខណៈបណ្ដោះអាសន្ន ពោលគឺស្នាក់នៅក្នុងអំឡុងពេលនៃការរាតត្បាតមេរោគកូវីដ ១៩ តែណ្ណោះ ហើយក្រោយពេលមេរោគកូវីដ ១៩ រលាយបាត់ទៅវិញគេនឹងប្រើប្រាស់កន្លែងនេះឲ្យក្លាយទៅជាសួនសាធារណៈធម្មតាវិញផងដែរ។ បើតាមអ្នកនាំពាក្យរបស់សាលាក្រុងហ្វ្រេនស៊ីស្កូបានឲ្យដឹងថា ការសម្រេចរៀបចំកន្លែងបោះតង់នេះគឺដើម្បីជួយការពារក្រុមពលរដ្ឋដែលគ្មានផ្ទះសម្បែងពីការឆ្លងមេរោគកូវីដ ១៩ និងដើម្បីទប់ស្កាត់ការចម្លងមេរោគពីពួកគេទៅកាន់ពលរដ្ឋផ្សេងទៀតផងដែរ ព្រោះក្រុមពលរដ្ឋទាំងនេះតែងធ្វើដំណើរគ្រប់ទីកន្លែងដើម្បីស្វែងរកអាហារហូប។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះសហរដ្ឋអាមេរិកទាំងមូលមានអ្នកឆ្លងមេរោគកូវីដ ១៩​

    May 18, 2020
  • អន្តរជាតិ

    ថៃ៖ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ នេះ ការពាក់ម៉ាស់​ និងអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺជារឿងចាំបាច់ខ្លាំងណាស់ ដើម្បីការពារខ្លួនឯងពីការឆ្លងមេរោគផង និងទប់ស្កាត់ការចម្លងបន្តទៅកាន់អ្នកដទៃផងដែរ។ យ៉ាងណាក្តី ពលរដ្ឋមួយចំនួននៅតែមិនព្រមពាក់ម៉ាស់ព្រោះហេតុផលផ្សេងៗដូចជា ខ្ជិលទៅទិញម៉ាស់ គ្មានលុយទិញម៉ាស់ និងធុញទ្រាន់ក្នុងការពាក់ម៉ាស់ជាដើម។ ដើម្បីជំរុញឲ្យពលរដ្ឋពាក់ម៉ាស់ឲ្យបានជាប្រចាំនោះ អាជ្ញាធរនៅតាមប្រទេសជាច្រើនបានសម្រេចធ្វើការពិន័យ និងដាក់ទណ្ឌកម្មផ្សេងៗចំពោះពលរដ្ឋណាមិនព្រមពាក់ម៉ាស់។ ជាក់ស្តែងពលរដ្ឋថៃមួយចំនួននៅក្នុងខេត្ត Koh Tao ត្រូវបានអាជ្ញាធរចាប់ឲ្យធ្វើការអាហ្វង់ និងលោតម្នាក់ ២០ ដង ដើម្បីដាក់ទណ្ឌកម្មចំពោះពួកគេដែលមិនព្រមពាក់ម៉ាស់ពេលធ្វើដំណើរនៅទីសាធារណៈ។ ការដាក់ទណ្ឌកម្មរបៀបនេះត្រូវបានគេជឿថា គឺជាការដាស់តឿនដ៏ល្អដើម្បីកុំឲ្យពលរដ្ឋភ្លេចការពារខ្លួន បើទោះជាស្ថានភាពនៃការរាតត្បាតមេរោគកូវីដ ១៩ ហាក់ល្អប្រសើរជាងមុនក៏ដោយ។ លោកអ្នកអាចទស្សនាសកម្មភាពដែលជាការដាក់ទណ្ឌកម្មដូចក្នុងវីដេអូខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ thethaiger

    May 18, 2020
  • អន្តរជាតិ

    វៀតណាម៖ យោងតាមការសិក្សារបស់វិទ្យាស្ថាន McKinsey Global Institute បានព្រមានថា ទីក្រុងដ៏ធំបំផុតរបស់ប្រទេសវៀតណាមគឺទីក្រុងហូជីមិញអាចប្រឈមនឹងកើតមានបញ្ហាទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅពេលអនាគត ដែលគ្រោះធម្មជាតិនោះនឹងធ្វើឲ្យក្រុងហូជីមិញត្រូវខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន bangkokpost។ របាយការណ៍របស់វិទ្យាស្ថានខាងលើបានបញ្ជាក់ថា បញ្ហាទឹកជំនន់អាចនឹងកើតមាននៅក្នុងអំឡុងឆ្នាំ ២០៥០ នេះបើយោងតាមការវិភាគទៅលើកត្តាជលសាស្ត្រ ផែនទីនៃការប្រើប្រាស់ផ្ទៃដីក្នុងទីក្រុង ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងកត្តាមូលដ្ឋានភូមិសាស្រ្តរបស់ទីក្រុងហូជីមិញទាំងមូលតែម្តង។ តាមការព្យាករណ៍បញ្ហាទឹកជំនន់នឹងធ្វើឲ្យវៀតណាមត្រូវខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់រាប់ពាន់ដុល្លារ ក្នុងនោះគ្រាន់តែវិស័យអចនទ្រព្យតែមួយអាចខាតបង់ប្រាក់ ៨,៤ ពាន់លានដុល្លារអាមេរិកទៅហើយ។ យ៉ាងណាក្តី វិទ្យាស្ថាន McKinsey Global Institute បានអះអាងថា វៀតណាមនៅមានពេលវេលាគ្រប់គ្រាន់សម្រាប់រៀបចំផែនការសំខាន់ៗជាច្រើន ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងបញ្ហាទឹកជំនន់ ជាពិសេសគឺកាត់បន្ថយផលប៉ះពាល់ឲ្យបានច្រើនបំផុត។ សូមបញ្ជាក់ថា ទីក្រុងហូជីមិញគឺជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់មួយរបស់វៀតណាមដោយក្រុងមួយនេះអាចផ្តល់ប្រាក់ចំណូលប្រចាំឆ្នាំដល់វៀតណាមប្រមាណជា ២៥%

    May 18, 2020
  • កូវីដ-១៩

    សិង្ហបុរី៖ ក្នុងថ្ងៃអាទិត្យទី ១៧ ខែឧសភា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៦៨២ ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជំងឺសរុបកើនជិតដល់ ៣​ ម៉ឺនករណី។ ក្នុងចំណោមករណីឆ្លងថ្មីទាំងនេះ ភាគច្រើនគឺបានកើតឡើងក្នុងចំណោមកម្មករបរទេសដែលមានការប្រាស្រ័យទាក់ទងគ្នានិងរស់នៅក្នុងអគារស្នាក់នៅរួមគ្នាផងដែរ។ ដោយឡែក ៤ ករណីបានកើតឡើងក្នុងចំណោមពលរដ្ឋសិង្ហបុរី​ ដែលក្នុងនោះ ១ ករណីគឺកើតឡើងចំពោះបុរសអាយុ ២៤ ឆ្នាំ​ ដែលមានការទាក់ទងជាមួយក្រុមកម្មករបរទេស ខណៈ ៣ ករណីផ្សេងទៀតគឺកើតឡើងចំពោះពលរដ្ឋសិង្ហបុរី ដែលគ្មានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ ១៩ និងគ្មានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសឡើយ។ យ៉ាងណាក្តី ក្នុងថ្ងៃដដែលនេះក៏មានដែរអ្នកជាស្បើយចំនួន ៩៩៨ ករណី

    May 18, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ម៉ាស់បានក្លាយទៅជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដ៏ចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋនៅជុំវិញពិភពលោក ចាប់តាំងពីផ្ទុះការរាតត្បាតមេរោគកូវីដ ១៩ មក។ បើទោះជាម៉ាស់មានច្រើនប្រភេទ និងពណ៌ផ្សេងគ្នាក៏ដោយ តែម៉ាស់ដែលគេពេញនិយមប្រើប្រាស់ច្រើនបំផុតគឺម៉ាស់ពេទ្យ (Surgical Mask) ដែលមានពណ៌ផ្ទៃមេឃស្រាល។ ព្រោះតែមនុស្សជាច្រើនបានស្គាល់និងប្រើប្រាស់ម៉ាស់ពេទ្យជាប្រចាំនោះ អ្នកច្នៃម៉ូតម្នាក់សម្រេចរចនាកាបូបស្ពាយសម្រាប់មនុស្សស្រីដែលមានរាងនិងពណ៌ដូចម៉ាស់ពេទ្យ ១០០% តែខុសទំហំគ្នាដោយកាបូបស្ពាយមានទំហំធំជាងម៉ាស់ធម្មតា។ កាបូបដែលមានរូបរាងដូចម៉ាស់នេះត្រូវបានរចនាឡើងដោយច្នៃម៉ូតឥណ្ឌូនេស៊ី និងត្រូវបានដាក់លក់តាមបណ្តាញសង្គម Instagram ដោយគណនីមួយដែលមានឈ្មោះថា percetakankain។ ក្រោយពេលបង្ហោះលក់បានតែបន្តិចគេបានឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍និងបញ្ជាទិញកាបូបនេះយកទៅប្រើប្រាស់ផងដែរ។ សម្រាប់លោកអ្នកវិញ តើពេញចិត្តកាបូបមានរាងដូចម៉ាស់នេះដែរឬអត់? អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    May 18, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានរាយការណ៍ករណីថ្មីចំនួន ៤៦៥ ករណី សម្រាប់ថ្ងៃសៅរ៍ ទី១៦ ខែឧសភា ដែលនាំឱ្យចំនួនសរុបរបស់ប្រទេសនេះមានដល់ ២៧ ៣៥៦ ករណី។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពជាបឋមរបស់ខ្លួនថា ភាគច្រើនគឺជាអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស និងមានតែ ៤ករណីប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។ កាលពីព្រឹកថ្ងៃសៅរ៍ក្រសួងសុខាភិបាលបាននិយាយថា ខ្លួនបានរំសាយអ្នកជំងឺចំនួន ១៨នាក់ ចេញពីមណ្ឌលថែទាំសហគមន៍ D’Resort ដែលអ្នកជំងឺបាននៅទីនោះអស់រយៈពេលជាយូរមកហើយ។ ក្រសួងបាននិយាយថា អ្នកទាំង ១៨ នាក់នោះគឺមានសុខភាពល្អណាស់ ប៉ុន្តែដោយសារនៅវិជ្ជមានជាមួយវីរុស COVID-19 យូរពេក។

    May 16, 2020