autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃពុធ ទី២០ ខែឧសភា ម្សិលមិញនេះបានឱ្យដឹងថា សាលារៀនមួយចំនួននៅទីក្រុងអ៉ីនឈុន ភាគខាងលិចនៃទីក្រុងសេអ៊ូល ត្រូវបានបិទទ្វារជាថ្មីម្តងទៀតនៅថ្ងៃចូលរៀនឡើងវិញរបស់ខ្លួន បន្ទាប់ពីរកឃើញថាសិស្សចំនួន ២នាក់ បានធ្វើតេស្ដវិជ្ជមានជាមួយវីរុស COVID-19 ។ សាលារៀនដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយសិស្ស ២នាក់នោះ បានលុបចោលម៉ោងរៀននៅក្នុងថ្នាក់រួចរាល់ហើយកាលពីថ្ងៃពុធ ប៉ុន្តែសាលារៀនចំនួន ៦៦ នៅទីក្រុងអ៉ីនឈុនបានបើកធម្មតា និងគ្រាន់តែបិទក្នុងរយៈពេល ២ម៉ោង ដើម្បីជាវិធានការបង្ការទុកជាមុន រហូតដល់ការតាមដានរកទំនាក់ទំនងត្រូវបានបញ្ចប់។ សិស្សសាលាទាំង ២នាក់ បានទៅក្លឹបខារ៉ាអូខេ ដែលជាកន្លែងដែលនិស្សិតឆ្លងផ្សេងទៀតធ្លាប់បានទៅលេងទីនោះដូចគ្នា។ ករណីទាំងនេះត្រូវបានគេជឿជាក់ថា មានជាប់ទាក់ទងនឹងការឆ្លងនៅតំបន់ក្លឹបរាត្រី Itaewon របស់កូរ៉េខាងត្បូង។ រហូតមកដល់ពេលនេះមានករណីសរុបចំនួន ១៩៦

    May 21, 2020
  • អន្តរជាតិ

    ថៃ៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ សាលារៀននៅតាមបណ្តាប្រទេសជាច្រើនត្រូវបិទទ្វារ និងជំនួសមកដោយការរៀនតាម Online ឬអាចហៅថា E-learning។ យ៉ាងណាក្តី ដើម្បីអាចរៀនតាម Online បានសិស្សទាំងអស់ត្រូវមានសម្ភារៈយ៉ាងតិចណាស់ក៏ទូរស័ព្ទទំនើបមួយគ្រឿងភ្ជាប់ជាមួយនឹងអ៊ីនធឺណិតផងដែរ។ ដើម្បីទទួលបានទូរស័ព្ទទំនើបមួយគ្រឿងគឺមិនមែនជារឿងងាយស្រួលនោះទេសម្រាប់គ្រួសារក្រីក្រមួយចំនួន ជាក់ស្តែង លោកយាយចំណាស់ម្នាក់បានទៅហាងលក់ទូរស័ព្ទនិងងបានសួរគេថា តើមានទូរស័ព្ទណាតម្លៃថោកជាង ៦០ ដុល្លារអាមេរិកហើយអាចរៀនតាម Online បានអត់? បើតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា រឿងរ៉ាវដ៏រំជួលចិត្តនេះបានកើតឡើងនៅក្នុងផ្សារមួយកន្លែងក្នុងប្រទេសថៃ ហើយសាច់រឿងនេះត្រូវបានបុគ្គលិកលក់ទូរស័ព្ទម្នាក់ឈ្មោះថា Jatupol យកទៅសរសេររៀបរាប់និងបង្ហោះពេញបណ្តាញសង្គម Facebook របស់គាត់។ បើតាមលោក Jatupol បានឲ្យដឹងថា លោកយាយបានដើរទៅមុខហាងលក់ទូរស័ព្ទជាមួយនឹងចៅប្រុសម្នាក់ហើយគាត់បាននិយាយទៅកាន់អ្នកលក់ថា គាត់មានលុយត្រឹមតែ ២ ០០០ បាត

    May 21, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ BBC បាននិយាយថា ព្យុះស៊ីក្លូន Amphan បានធ្វើឱ្យមានការបាក់ដីនៅភាគខាងកើតប្រទេសឥណ្ឌា និងបង់ក្លាដែស ដែលវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ នៅពេលដែលវាបោកបក់ទៅតំបន់ឆ្នេរសមុទ្រធ្វើឱ្យមានខ្យល់ និងភ្លៀងយ៉ាងខ្លាំង។ ដើមឈើបានដួលរលំ ដំបូលផ្ទះបានរបើក និងខូចខាតទ្រពសម្បត្តជាច្រើន នៅតាមតំបន់នានាដែលរងផលប៉ះពាល់របស់ប្រទេសទាំង២។ មុនពេលដែលព្យុះបានវាយប្រហារ​ មានមនុស្សជិត ៣ លាននាក់ បានភៀសខ្លួនចេញពីតំបន់តាមដំណើរផ្លូវរបស់ព្យុះ ហើយក្នុងចំណោមពួកគេភាគច្រើនគឺនៅបង់ក្លាដែស។ ខណៈវីរុស​ COVID-19 គឺជាបញ្ហាសម្រាប់ប្រទេសទេសទាំង២ស្រាប់ផងនោះ វាបានធ្វើឱ្យការជម្លៀសកាន់តែរាំងស្ទះ។ ព្យុះកំណាចនេះគឺជាព្យុះស៊ីក្លូនដំបូងបង្អស់ដែលបានកើតឡើងនៅឈូងសមុទ្របេងហ្គាល់ ចាប់តាំងពីព្យុះស៊ីក្លូនចុងក្រោយបង្ហាញខ្លួននៅឆ្នាំ១៩៩៩។ ទោះបីជាកម្លាំងខ្យល់បក់របស់វាចុះខ្សោយក៏ដោយ ក៏វានៅតែត្រូវបានគេចាត់ចូលជាព្យុះស៊ីក្លូនកំណាចមួយដដែល។ ព្យុះស៊ីក្លូន Amphan បានចាប់ផ្តើមវាយប្រហារតំបន់សាន់ដារប៊ែន (Sundarbans) ដែលជាតំបន់កោងកាងជុំវិញព្រំដែនឥណ្ឌា-បង់ក្លាដែស

    May 21, 2020
  • កូវីដ-១៩

    ករណីវីរុស COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ៥ លាននាក់ គិតត្រឹមថ្ងៃពុធ ហើយក្នុងសប្ដាហ៍កន្លងមកប្រទេសនៅអាមេរិកឡាទីន បានវ៉ាដាច់សហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប ក្នុងនាមជាក្រុមប្រទេសមានករណីថ្មីប្រចាំថ្ងៃកើនឡើង។ វាជាការតំណាងឱ្យដំណាក់កាលថ្មីនៃការរីករាលដាលនៃវីរុសដែលបានឈានដល់ចំណុចកំពូលនៅក្នុងប្រទេសចិនកាលពីខែកុម្ភៈ មុនពេលមានការផ្ទុះទ្រង់ទ្រាយធំកើតឡើងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ ក្នុងចំណោមករណីថ្មីៗសរុបចំនួន ៩១,០០០ ករណី ដែលត្រូវបានបញ្ជាក់ពីទូទាំងពិភពលោក គឺមាន ១ ភាគ ៣ ត្រូវបានរាយការណ៍ពីអាមេរិកឡាទីន ហើយប្រទេសនៅអឺរ៉ុបនិងសហរដ្ឋអាមេរិកមានតែ ២០% ប៉ុណ្ណោះ។ មួយចំនួនធំនៃករណីថ្មីៗទាំងនោះមកពីប្រទេសប្រេស៊ីល ដែលថ្មីៗនេះបានវ៉ាដាច់អាឡឺម៉ង់ បារាំង និងចក្រភពអង់គ្លេស ដែលបានក្លាយជាការផ្ទុះឡើងធំបំផុតទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងរុស្ស៊ី។ ករណីនៅក្នុងប្រទេសប្រេស៊ីលឥឡូវនេះកំពុងកើនឡើងក្នុងល្បឿនប្រចាំថ្ងៃ

    May 21, 2020
  • អន្តរជាតិ

    វិបត្តិនៃវីរុស COVID-19 កំពុងធ្វើឱ្យមនុស្សពីគ្រប់ទីកន្លែងទូទាំងពិភពលោកមានការលំបាក ដោយអ្នកខ្លះមិនអាចចេញទៅធ្វើការព្រោះតែហានិភ័យនៃការឆ្លងរាលដាល ហើយអ្នកខ្លះទៀតក៏គ្មានអាហារគ្រប់គ្រាន់ផងដែរ។ យ៉ាងណាក៏ដោយប្រទេសជាច្រើនក៏កំពុងធ្វើការមនុស្សធម៌តាម ដែលពួកគេអាចធ្វើបាន ដើម្បីជួយសម្រួលដល់អ្នកដែលងាយរងគ្រោះជាពិសេសគឺកុមារ និងមនុស្សចាស់ជរា។ ជាក់ស្ដែងនាពេលថ្មីៗនេះតាមរយៈការចុះផ្សាយរបស់ 77kaoded បានបង្ហាញនូវរូបភាពគួរឱ្យចាប់អារម្មណ៍មួយចំនួន ដែលបង្ហាញថាយោធារបស់ប្រទេសថៃបានដឹកជញ្ជូនអាហារ ឬអំណោយ ទៅដល់អ្នករងផលប៉ះពាល់ពីវីរុស COVID-19 ហើយគេហៅក្រុមយោធាដឹកជញ្ជូនទាំងនោះថា «Army Delivery» ។ ក្រុមយោធា «Army Delivery» ទាំងនោះត្រូវបានគេឱ្យដឹងថា មានតួនាទីដឹកជញ្ជូនអាហារ ទឹកសុទ្ធ និងភេសជ្ជៈ ជូនដល់ជនក្រីក្រដែលខ្វះខាតរួមមានទាំងចាស់ជរា ដែលរងផលប៉ះពាលពីវីរុស COVID-19 នេះ។ ការចុះជួយនេះគឺដើម្បីបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញនៅមកក្រោមពាក្យ #WeStandTogether។ រំលឹកដែរថាស្ថានភាពនៅប្រទេសថៃពេលនេះគឺល្អប្រសើរវិញហើយ ដោយនៅសល់អ្នកជំងឺ COVID-19

    May 20, 2020
  • អន្តរជាតិ

    ថៃ៖ ការខ្វះខាតម៉ាស់សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ គឺជាបញ្ហាមួយដែលមនុស្សគ្រប់គ្នាបានដឹង តែការខ្វះខាតស្រោមអនាម័យក៏ជាបញ្ហាមួយដែលគេមិនត្រូវមើលរំលងផងដែរ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន thethaiger បានឲ្យដឹងថា ក្រោយក្រុមហ៊ុនផលិតស្រោមអនាម័យដ៏ធំនៅម៉ាឡេស៊ីបានបិទទ្វារ ពេលនេះថៃកំពុងតែដុតដៃដុតជើងបង្កើនសមត្ថភាពផលិតស្រោមអនាម័យឲ្យបានច្រើនជាងមុន ដើម្បីផ្គត់ផ្គង់ឲ្យស្របតាមតម្រូវការទីផ្សារនិងចូលរួមទប់ស្កាត់បញ្ហាសង្គមផ្សេងៗដែលអាចបង្កឡើងដោយសារតែពលរដ្ឋគ្មានស្រោមអនាម័យប្រើប្រាស់គ្រប់គ្រាន់។ ប្រភពខាងលើបានឲ្យដឹងថាក្រុមហ៊ុន Thai Nippon Rubber Industry ដែលជាក្រុមហ៊ុនផលិតស្រោមអនាម័យធំបំផុតរបស់ថៃគ្រោងនឹងបង្កើតការផលិតស្រោមអនាម័យឲ្យបានច្រើនជាងមុន ២៧% ដោយស្រោមអនាម័យទាំងនោះនឹងប្រើប្រាស់ឈ្មោះម៉ាកយីហោ “Playboy” និង “One Touch” ហើយបើតាមផែនការ ក្រុមហ៊ុនមួយនេះគ្រោងនឹងលក់ស្រោមអនាម័យក្នុងទំហំទឹកប្រាក់ ១,៩​ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ។​ កាលពីខែមុនមូលនិធិចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិបានឲ្យដឹងកាលថា ក្រោយផ្ទុះការរាតត្បាតនៃជំងឺកូវីដ ១៩ ការផ្គត់ផ្គង់ស្រោមអនាម័យទៅកាន់ពិភពលោកត្រូវបានកាត់បន្ថយ ៥០% ព្រោះតែក្រុមហ៊ុនផលិតស្រោមអនាម័យធំៗជាច្រើនត្រូវបានបិទទ្វារ។ បើតាមអាជ្ញាធរសុខាភិបាលថៃវិញបានឲ្យដឹងថា  កង្វះខាតស្រោមអនាម័យនឹងបង្កឲ្យមានបញ្ហាសង្គមជាច្រើនដូចជា

    May 20, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ចំនួនករណីឆ្លងវីរុស COVID-19 នៅប្រទេសសិង្ហបុរីបានកើនលើសពី ២៩,០០០ នាក់ គិតត្រឹមថ្ងៃពុធ ទី២០ ខែឧសភា បន្ទាប់ពីមានករណីថ្មីចំនួន ៥៧០នាក់ ត្រូវបានបញ្ជាក់។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ភាគច្រើននៃករណីទាំងនោះគឺជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស និងមានតែ ២ករណី ជាអ្នកសាំងហ្គាពួរផ្ទាល់។ តួលេខនេះនាំឱ្យមានករណីសរុបនៅក្នុងប្រទេសសាំងហ្គាពួរមានដល់ ២៩,៣៦៤ករណី។ ក្រសួងសុខាភិបាលបានបន្ថែមថា ព័ត៌មានលម្អិតនិងបច្ចុប្បន្នភាពបន្ថែមទៀតនឹងត្រូវផ្តល់ជូននៅពេលក្រោយ។ ថ្វីបើតួលេខអ្នកឆ្លងនៅសាំងហ្គាពួរនៅតែមាន ៣ខ្ទង់ ប៉ុន្តែប្រទេសនេះនៅតែគ្រោងបន្ធូរបន្ថយការរឹតត្បឹតដើមខែក្រោយដដែល ដោយសារតែករណីក្នុងស្រុកគឺថេរ និងមានតិចតួចបំផុត។ អាជីវកម្មរួមទាំងក្រុមហ៊ុនផលិតដែលប្រតិបត្តិការនៅក្នុងស្ថានភាព ដែលមានហានិភ័យឆ្លងទាបនឹងត្រូវបានអនុញ្ញាតឱ្យបើកវិញធម្មតា។

    May 20, 2020
  • អន្តរជាតិ

    ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បានចាប់ផ្តើមអាណត្តិទី២ របស់អ្នកស្រីនៅក្នុងការិយាល័យ Taipei Guest House នាថ្ងៃពុធនេះ ដោយគាត់បានផ្តល់សុន្ទរកថាបើកសម្ពោធមួយដែលរួមមានបញ្ហាវីរុស COVID-19 និងទំនាក់ទំនងជាមួយប្រទេសចិន។ អ្នកស្រី Tsai Ing-wen បានឈរឈ្មោះជាថ្មីនៅខែមករា និងបានទទួលបានសំឡេងឆ្នោតខ្ពស់បំផុតក្នុងប្រវត្តិបោះឆ្នោតរបស់តៃវ៉ាន់។ ក្នុងអំឡុងពេលនៃយុទ្ធនាការរបស់អ្នកស្រី គាត់បានអំពាវនាវឱ្យទឹកដីនេះមានជំហររឹងមាំជាមួយចិនដីគោក។ អ្នកស្រី Tsai Ing-wen បានកត់សម្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកបានរាយការណ៍អំពីវិធានជោគជ័យ ដែលតៃវ៉ាន់បានដាក់ប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស COVID-19។ អ្នកស្រីបាននិយាយថា ចំណាត់ការរបស់ចិនក្នុងការបន្ទាបតៃវ៉ាន់ និងធ្វើឱ្យអន្តរាយដល់ច្រកសមុទ្រតៃវ៉ាន់ ហើយក្រោមគោលការណ៍ «ប្រទេសមួយប្រព័ន្ធពីរ» គឺមិនអាចទទួលយកបានទេ។ អ្នកស្រី Tsai

    May 20, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ វិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ នឹងជំរុញឲ្យឥណ្ឌូនេស៊ីមានកំណើតប្រជាជនឥតគ្រោងទុកជាង ៤ សែននាក់ នេះបើយោងតាមការសិក្សាមួយដែលបានធ្វើឡើងដោយទីភ្នាក់ងារផែនការគ្រួសារជាតិឥណ្ឌូនេស៊ី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia។ បើតាមលោក Hasto Wardoyo ប្រធានក្រុមប្រឹក្សាជាតិឥណ្ឌូនេស៊ីសម្រាប់ផែនការប្រជាជននិងគ្រួសារបានពន្យល់ឲ្យដឹងថា មានកត្តាជាច្រើនដែលជំរុញឲ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ីមានផ្ទៃពោះឥតគ្រោងទុកដូចជា ក្នុងអំឡុងពេលដែលរដ្ឋាភិបាលបានបិទប្រទេសព្រោះវិបត្តិនៃជំងឺកូវីដ ១៩នេះ មានគ្លីនិកសុខភាពមួយចំនួនក៏បានបិទទ្វារផងដែរ ខណៈវេជ្ជបណ្ឌិតនិងបុគ្គលិកសុខាភិបាលទទួលបន្ទុកផ្នែកសុខភាពបន្តពូជមួយចំនួនក៏មិនបានធ្វើការងារសកម្មដូចមុនដែរ ដោយពួកគាត់បានកំណត់ចំនួនប្រជាពលរដ្ឋដែលអាចមកទទួលសេវាសុខភាពពីពួកគាត់ជាដើម។ លោក Hasto Wardoyo បានបន្តថា ពលរដ្ឋឥណ្ឌូនេស៊ីមួយចំនួនព្យាយាមអនុវត្តវិធានការមិនចេញពីផ្ទះបើគ្មានការចាំបាច់ឬគ្មានកិច្ចការបន្ទាន់ ហើយគេជឿថាពលរដ្ឋទាំងនោះនឹងមិនគិតថា ការចេញទៅរកសេវាពន្យាកំណើតគឺជាកិច្ចការបន្ទាន់សម្រាប់ពួកគាត់នោះទេ។ កត្តាទាំងនេះហើយដែលជំរុញឲ្យពលរដ្ឋឥណ្ឌូនេស៊ីត្រូវខកខានក្នុងការទទួលបានសេវាពន្យាកំណើតពីតាមគ្លីនិកនានាដែលជិតពួកគាត់ ហើយបើតាមការព្យាករណ៍នៅដើមឆ្នាំក្រោយនេះនឹងមានទារកប្រមាណជា ៤២០ ០០០ នាក់នឹងត្រូវចាប់កំណើតឡើងដោយឥតគ្រោងទុក។ សូមបញ្ជាក់ជូនថា ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតលំដាប់ទី ៤ នៅលើពិភពលោកដោយមានប្រជាជនសរុបជាង

    May 20, 2020
  • កូវីដ-១៩

    វេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 របស់រដ្ឋាភិបាលបានរាយការណ៍នៅថ្ងៃពុធទី២០ ខែឧសភា ឆ្នាំ២០២០ នេះថាប្រទេសថៃមានករណីថ្មីតែ ១ ប៉ុណ្ណោះ ហើយគ្មានការស្លាប់ថ្មីនោះទេក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់ The Nation Thailand បានឱ្យដឹងថា ប្រទេសថៃពេលនេះមានអ្នកឆ្លងវីរុស COVID-19 សរុប ៣,០៣៤ នាក់ និងស្លាប់សរុបមាន ៥៦នាក់។ មានអ្នកជំងឺចំនួន ៣១នាក់ បានជាសះស្បើយនិងរំសាយពីពេទ្យនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលនាំឱ្យភាគរយនៃអ្នកជាពីជំងឺ COVID-19 នៅប្រទេសនេះកើនបាន ៩៦.២៧%

    May 20, 2020