- autoadmin
- អន្តរជាតិ
ជប៉ុន៖ អ្នកបញ្ចូលសំឡេងក្នុងខែ្សភាពយន្តដ៏ប៉ិនប្រសប់ម្នាក់របស់ជប៉ុនត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតក្រោយរូបគាត់បានឆ្លងជំងឺកូវីដ ១៩។ អ្នកបញ្ចូលសំឡេងរូបនេះមានឈ្មោះថា Kumiko Okae ដោយលោកស្រីមានអាយុ ៦៣ឆ្នាំប៉ុណ្ណោះ។ កន្លងលោកស្រី Kumiko Okae មិនសូវបានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ឬតាមបណ្តាញផ្សព្វផ្សាយល្បីៗរបស់ជប៉ុនឡើយ តែសម្រាប់អ្នកនិយមចូលចិត្តទស្សនាខ្សែភាពយន្តគំនូរជីវចលរបស់ជប៉ុនវិញប្រាកដជាធ្លាប់បានឮសំឡេងរបស់គាត់ជាមិនខាន ព្រោះគាត់ជាអ្នកបញ្ចូលសំឡេងឲ្យតួអង្គ Jenny អ្នកបម្រើម្ចាស់ក្សត្រី Queen Ilene ក្នុងរឿង Pokemon : Lucario and the Mystery of Mew។ ក្រៅពីនេះគាត់ក៏ធ្លាប់មានស្នាដៃល្បីៗជាច្រើនទៀតដូចជា បញ្ចូលសំឡេងឲ្យតួអង្គ Elina Cogez នៅក្នុងរឿង
May 20, 2020 - កូវីដ-១៩
ប្រទេសឥណ្ឌាបានរាយការណ៍ពីករណីថ្មីៗជាង ៥,២០០ករណីនៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ ដែលវាជាចំនួនហក់ឡើងខ្ពស់បំផុតប្រចាំថ្ងៃរបស់ខ្លួន ពោលគឺមួយថ្ងៃបន្ទាប់ពីចំនួនករណីរបស់ប្រទេសនេះបានឈានដល់ ១០០,០០០ ករណី។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសឥណ្ឌាដោយសារ COVID-19 ឥឡូវនេះមានចំនួន ៣,១៦៣ នាក់ ខណៈអ្នកជំងឺច្រើនជាង ៣៩,០០០នាក់ បានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញហើយ។ ដំណាក់កាលទីបួននៃការបិទទ្វាររបស់ប្រទេសនេះបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ដោយរដ្ឋជាច្រើនបានបន្ធូរបន្ថយការរឹតត្បិតដើម្បីបើកសកម្មភាពសេដ្ឋកិច្ចសំខាន់ៗនៅគ្រប់តំបន់លើកលែងតែតំបន់ស្ថិតក្រោមការតាមដាន។ រដ្ឋជាច្រើនបានអនុញ្ញាតឱ្យបន្តសកម្មភាពឡើងវិញនៅគ្រប់តំបន់ទាំងអស់ ក្រៅពីតំបន់ដាក់ដាច់ដោយឡែក ឬតំបន់ដែលមានហានិភ័យខ្ពស់។ ការបន្ធូរបន្ថយភាគច្រើនមានគោលបំណងចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញ ខណៈ GDP សរុបរបស់ឥណ្ឌាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសខែមិថុនា៕ អត្ថបទ៖ លីដា ប្រភព៖ Newsd, indiatimes
May 20, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NBC News បាននិយាយថា រហូតមកដល់ពេលនេះមានករណី COVID-19 ថ្មីៗប្រហែល ៧០ករណី ចេញពីសាលារៀនត្រូវបានបញ្ជាក់ ចំពេលដែលប្រទេសបារាំងទើបតែបើកឱ្យសិស្សចំនួន ១ ភាគ ៣ ត្រឡប់ទៅសាលារៀនវិញកាលពីអាទិត្យមុន។ ពោលគឺមានសិស្សបឋមបានចូលរៀនវិញកាលពីសប្ដាហ៍មុន ខណៈសិស្សអនុវិទ្យាល័យប្រមាណ ១៥០,០០០នាក់ បានត្រឡប់ចូលរៀនវិញកាលពីថ្ងៃច័ន្ទថ្មីៗនេះ បន្ទាប់ពីរដ្ឋាភិបាលបន្ធូរបន្ថយការរឹតត្បឹត។ ការបន្ធូរបន្ថយរបស់រដ្ឋាភិបាលដើម្បីឱ្យសិស្សអាចចូលរៀនវិញបាន ប្រៀបដូចជាការបន្ថយបន្ទុករបស់ម្ដាយឪពុកដែលកំពុងរវល់ធ្វើការនៅផ្ទះផង និងត្រូវបង្រៀនកូនៗរបស់ខ្លួនផង។ ប៉ុន្តែយ៉ាងណារដ្ឋមន្ត្រីក្រសួងអប់រំលោក Jean-Michel Blanquer បានព្រួយបារម្ភចំពោះករណីថ្មីៗនេះដោយនិយាយថា ការបើកឱ្យចូលរៀននៅពេលនេះធ្វើឱ្យសិស្សប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។ លោកក៏បានប្រាប់ដែរថាសាលារៀនដែលមានករណីថ្មីៗនេះ ក៏ត្រូវបានបិទទ្វារវិញផងដែរ ប៉ុន្តែមិនបញ្ជាក់ថាគ្រូឬសិស្សណាខ្លះនោះទេ។ ស្ថានភាពនេះកំពុងឆ្លុះបញ្ចាំងពីស្ថានភាពមិនច្បាស់លាស់ដែលរដ្ឋាភិបាលបារាំងអាចឃើញដោយខ្លួនឯងផ្ទាល់ ខណៈពេលដែលខ្លួនព្យាយាមធានាដល់សាធារណជនពីការបោះជំហានទៅមុខ និងមានការឆ្លើយតបដោយប្រយ័ត្នប្រយែងខ្ពស់ ដើម្បីការពារសុខភាពសាធារណៈ៕ អត្ថបទ៖
May 20, 2020 - អន្តរជាតិ
ប្រទេសចិនបានដាក់ចេញវិធានការនៃការបិទទ្វារម្ដងទៀតលើខេត្តមួយចំនួននៅភាគឦសាន បន្ទាប់ពីមានករណីឆ្លងវីរុស COVID-19 សារជាថ្មី។ យោងតាមសារព័ត៌មាន Channel News Asia បានឱ្យដឹងថាករណីចំនួន ៣៤ ចុងក្រោយបង្អស់ដែលត្រូវបានបញ្ជាក់ គឺនៅក្នុងខេត្តជីលីនដែលទីក្រុងធំចំនួន ២ របស់ខ្លួនគឺ Shulan និង Jilin City ត្រូវបានដាក់ឱ្យស្ថិតក្រោមការចាក់សោរជាថ្មី។ CNA បានរាយការណ៍ថា មានការត្រួតពិនិត្យយ៉ាងតឹងរឹងជាថ្មីលើការដឹកជញ្ជូន និងការជួបជុំសាធារណៈ ហើយសាលារៀនត្រូវបិទទ្វារម្តងទៀត។ ខេត្តជីលីនមានព្រំប្រទល់ជាប់ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី ដែលរុស្ស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសទទួលរងផលប៉ះពាល់អាក្រក់បំផុតពី COVID-19។ ខេត្តជិតខាងរបស់ខ្លួនគឺខេត្តលាវនីង ដែលមានពលរដ្ឋជាង ៨.៣ លាននាក់ កំពុងរស់នៅក៏មានការរាយការករណីថ្មីៗ ហើយមនុស្សចំនួន
May 20, 2020 - អន្តរជាតិ
ប្រជាជនរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស កំពុងស្ថិតនៅលើផ្លូវស្របនៃព្យុះស៊ីក្លូនដ៏ធំមួយ ដែលនឹងធ្វើឱ្យមានការបាក់ដីនៅថ្ងៃនេះ ដែលវានាំឱ្យមានខ្យល់និងមានភ្លៀងធ្លាក់ខ្លាំងដល់តំបន់នោះ ខណៈដែលទីនោះក៏កំពុងប្រឈមនឹងការឆ្លងរាតត្បាតវីរុស COVID-19។ ព្យុះស៊ីក្លូនអាំផាន (Amphan) បានប្រែក្លាយជាព្យុះខ្លាំងបំផុតដែលមិនធ្លាប់មាននៅក្នុងឈូងសមុទ្របេងហ្គាល់កាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីកម្លាំងខ្យល់បន្ដកើនឡើងដល់ ២៧០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ តែយ៉ាងណាព្យុះអាំផានបានចុះខ្សោយបន្តិច ដោយស្រកនៅត្រឹមកម្រិតទី៤ នៃមាត្រដ្ឋានព្យុះក្នុងសមុទ្រអាត្លង់ទិក ឬព្យុះទីហ្វុងនៅភាគខាងលិចប៉ាស៊ីហ្វិក ជាមួយនឹងល្បឿនខ្យល់ ២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង (១៥០ ម៉ាយ/ម៉ោង)។ ឈូងសមុទ្របេងហ្គាល់ស្ថិតនៅភាគឦសាននៃមហាសមុទ្រឥណ្ឌា មានទីតាំងស្ថិតនៅចន្លោះប្រទេសឥណ្ឌានៅភាគខាងលិចនិងពាយព្យ, ប្រទេសបង់ក្លាដែសនៅភាគខាងជើង និងប្រទេសភូមានៅភាគខាងកើត។ ព្យុះស៊ីក្លូនដ៏ធំមួយនេះនឹងធ្វើឱ្យមានការបាក់ដីនៅព្រំដែនឥណ្ឌាជិតទីក្រុង Kolkata ដែលមានប្រជាជនជាង ១៤លាននាក់ កំពុងរស់នៅ ក៏ដូចជាប្រទេសបង់ក្លាដែស នៅល្ងាចថ្ងៃពុធស្អែកនេះ៕
May 19, 2020 - អន្តរជាតិ
រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក KATO Katsunobu បានសង្កត់ធ្ងន់ថា អង្គការសុខភាពពិភពលោកគួរតែផ្តល់នូវការវាយតម្លៃ “មិនលំអៀង” និង “ឯករាជ្យ” ដើម្បីពិនិត្យការឆ្លើយតបរបស់ខ្លួនឡើងវិញ និងកំណត់អត្តសញ្ញាណប្រភពវីរុសនិងរបៀបឆ្លងរបស់វា។ លោករដ្ឋមន្ដ្រីបានថ្លែងបែបនេះអំឡុងពេលដែលគាត់បានពន្យល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុនជុំវិញបញ្ហាវីរុស COVID-19 នៅឯសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ដែលត្រូវធ្វើការឆ្លើយឆ្លងតាមរយៈវីដេអូ។ លោក KATO Katsunobu បាននិយាយថា ចាប់ពីពេលនេះតទៅជប៉ុនជឿជាក់ថា វានឹងមានសារៈសំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្តរឹងមាំ ពង្រឹងការតេស្ដនិងប្រព័ន្ធថែទាំសុខភាព និងអភិវឌ្ឍនិងផ្គត់ផ្គង់ថ្នាំព្យាបាល ក៏ដូចជាការចាក់វ៉ាក់សាំង។ លោក KATO Katsunobu បានបង្ហើបថា ប្រទេសជប៉ុននឹងផ្តល់ថវិកាសរុបប្រមាណ ២៨០ លានដុល្លារ ដល់អង្គការសុខភាពពិភពលោក និងអង្គការពាក់ព័ន្ធដើម្បីដោះស្រាយការរាតត្បាតនេះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះក៏បានរំលឹកពីកោះតៃវ៉ាន់ ដែលមិនត្រូវបានគេអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំនោះ
May 19, 2020 - អន្តរជាតិ
ចិន៖ បន្ទាប់ពីបែកគ្នាជាមួយមិត្តប្រុសរួចមក ស្ត្រីម្នាក់ត្រូវមកសម្ងំយំខូចចិត្តសោកស្ដាយស្នេហារហូតដល់ ៣ថ្ងៃ ហើយក្រោយពីយំសោកបោកខ្លួនឆ្អែនឆ្អន់រួចស្រាប់តែនាងមានគំនិតចង់ឲ្យអតីមិត្តប្រុសនាងស្រក់ទឹកភ្នែកដូចនាងដែរ ដូចនេះនាងក៏បានទិញខ្ទឹមចំនួន ១ តោនយកទៅដាក់មុខទ្វាផ្ទះរបស់បុរសជាអតីតមិត្តប្រុសនាងតែម្តង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន shanghaiist បានឲ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះ Zhao រស់នៅក្នុងក្រុង Zibo ខេត្ត Shandong ភាគកណ្តាលនៃប្រទេសចិន។ ប្រភពខាងលើបន្តថា អ្នកនាង Zhao បានទិញខ្ទឹមក្រហមចំនួន ១ តោន និងបានប្រាប់ឲ្យអ្នកដឹកជញ្ជូនយកទៅឲ្យអតីតមិត្តប្រុសនាងដល់ផ្ទះ ហើយបើគាត់មិននៅផ្ទះទេក៏ត្រូវដាក់ចោលនៅមុខទ្វារផ្ទះដែរ។ អ្នកដឹកជញ្ជូនបានឲ្យដឹងថា គាត់បានចំណាយពេលប្រមាណជា ៥ ម៉ោង នឹងត្រូវដឹកជញ្ជូនចំនួន ៤០ ជើង ទើបអាចនាំយកខ្ទឹមក្រហមចំនួន
May 19, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលសាំងហ្គាពួរបានបញ្ជាក់ជាបឋមថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៤៥១ករណី នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ ដែលជាការកើនឡើងពីចំនួន ៣០៥ ករណី កាលពីម្សិលមិញ។ យោងតាមការចុះផ្សាយរបស់ Asia One បានឱ្យដឹងថា ករណីថ្មីភាគច្រើនជាពលករបរទេសដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន និងមានតែ ១ ករណីប៉ុណ្ណោះ ដែលជាអ្នកស្នាក់នៅជាអចិន្ត្រៃយ៍ ឬជនជាតិសាំងហ្គាពួរ។ រហូតមកដល់ពេលនេះសាំងហ្គាពួរមានករណី COVID-19 ចំនួន ២៨ ៧៩៤ ត្រូវបានរាយការណ៍ ហើយក៏មានអ្នកជំងឺប្រមាណ ៩ ៨៣៥ នាក់ បានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ
May 19, 2020 - អន្តរជាតិ
ជប៉ុន៖ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន nextshark បានឲ្យដឹងថា មានលោកយាយអាយុ ៩០ ឆ្នាំម្នាក់បានបំបែកឯកទគ្គកម្មក្លាយជាអ្នកលេងហ្គេម ហើយ Live វីដេអូតាមអនឡាញ ដែលមានវ័យចាស់ជាងគេនៅក្នុងពិភពលោក។ លោកយាយរូបនេះមានឈ្មោះថា Hamako Mori ជាជនជាតិជប៉ុន ដែលបានកើតនៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៣០ ហើយរូបគាត់មានចំណូលចិត្តក្នុងការលេងហ្គេមតាំងពីក្មេងម្លេះ។ ប្រភពខាងលើបានបន្តថា លោកយាយ Hamako Mori បានចាប់ផ្តើមលេងហ្គេមយ៉ាងសកម្មនៅក្នុងឆ្នាំ ១៩៨១ និងបើគិតមកទល់នឹងពេលនេះគឺមានរយៈពេល ៣៩ ឆ្នាំហើយ ដែលរូបគាត់តែងចំណាយពេលជាប្រចាំដើម្បីលេងហ្គេម។ មិនត្រឹមតែជាអ្នកលេងហ្គេមដើម្បីលំហែរអារម្មណ៍ឬបំបាត់ភាពអផ្សុកតែម្នាក់ឯងនោះទេ តែលោកយាយ Hamako
May 19, 2020 - កូវីដ-១៩
វេជ្ជបណ្ឌិតលោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ស្ថានភាពវីរុស COVID-19 របស់រដ្ឋាភិបាលបានរាយការណ៍ថា ប្រទេសថៃបានរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីចំនួន ២នាក់ និងគ្មានអ្នកស្លាប់ថ្មីណាម្នាក់នោះទេក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ តួលេខនេះនាំឱ្យចំនួនអ្នកឆ្លងវីរុសសរុបនៅប្រទេសថៃកើនដល់ ៣,០៣៣ នាក់ ខណៈការស្លាប់មានសរុប ៥៦ករណី។ នេះបើតាមការចុះផ្សាយរបស់ The Nation Thailand សម្រាប់ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។ ករណីថ្មីៗនេះគឺជាកូនស្រីអាយុ ៣៦ឆ្នាំម្នាក់ និងកូនប្រសារអាយុ ៤២ឆ្នាំ របស់អ្នកជំងឺ COVID-19 នៅខេត្ត Narathiwat
May 19, 2020









