autoadmin
  • អន្តរជាតិ

    ឃើញស្បែករលោងស្អាតមែន​ ប៉ុន្តែស្បែកជើងទាំងនេះត្រូវបានផលិតចេញពីស្បែកមាន់ មិនមែនស្បែកសត្វសាហាវឬសត្វកម្រណានោះទេ។ ស្បែកជើងធ្វើចេញពីស្បែកមាន់ទាំងនេះជាគំនិតរបស់លោក Nurman Farieka Ramdhany ជាសហគ្រិនជនជាតិឥណ្ឌូនេស៊ីវ័យក្មេងម្នាក់ ដោយមានការបំផុសគំនិតពីឪពុកនិងអ្នកជួញដូរ។ គាត់ចង់ផ្តល់នូវជម្រើសថ្មីមួយដោយមិនប្រើប្រាស់ស្បែកសត្វកម្រ និងសត្វសាហាវ ជាក់ស្ដែងដូចជា៖ ស្បែកសត្វពស់ និងក្រពើ ដែលសត្វទាំងនេះជាគោលដៅរបស់ក្រុមហ៊ុនផលិតផលចេញពីស្បែក ហើយវាក៏តែងតែជាក្ដីបារម្ភសម្រាប់ក្រុមការពារសិទ្ធិសត្វ។ ក្រុមហ៊ុនរបស់គាត់ឈ្មោះថា Hirka និងមានកម្មករចំនួន ៦នាក់ ដើម្បីរង់ចាំយកស្បែកពីជើងមាន់ ដែលសល់ចេញពីភោជនីយដ្ឋានក្នុងស្រុក។ លោក Nurman Farieka Ramdhany បាននិយាយថា៖ «សំណល់ជើងមាន់មានច្រើន។ វាជាមូលហេតុដែលយើងព្យាយាមកែច្នៃវា ដើម្បីទទួលបានតម្លៃកាន់តែច្រើនពីវា»។ ដំណើរការគឺគ្រាន់តែយកស្បែកចេញពីជើងមាន់សល់ទាំងនោះ ហើយដេរវាចូលគ្នាបង្កើតទៅជាស្បែកជើងស្បែកសត្វយ៉ាងស្រស់ស្អាត ដែលមើលទៅដូចជាស្បែកជើងធ្វើពីរបស់ប្រណីត។ ស្បែកជើងមួយគូអាចប្រើជើងមាន់រហូតដល់ទៅ

    May 22, 2020
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់មានពលរដ្ឋថៃចំនួន ២០០ នាក់ បានស្ម័គ្រចិត្តនាំគ្នាទៅសំអាតផ្លូវមួយកន្លែងជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីកម្ចាត់មេរោគផ្សេងៗដែលអាចមាននៅទីនោះ និងជាពិសេសគឺមេរោគកូវីដ ១៩ តែម្តង។ បើតាមសារព័ត៌មាន bangkokpost បានឲ្យដឹងថា ក្រុមពលរដ្ឋស្ម័គ្រចិត្តទាំងអស់នោះគឺសុទ្ធតែជាប៉ូលិស និងទាហ៊ានថៃ ដែលបានមកធ្វើការក្នុងគម្រោងផ្ដល់សេវាដល់សង្គមមួយក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រថៃ។ ផ្លូវមួយខ្សែនេះមានឈ្មោះថា​ “ Khao San Road” ស្ថិតនៅក្នុងក្រុងបាងកក និងមានប្រវែង ៤០០ ម៉ែត្រ។ ប្រភពខាងលើបានបន្តថា មុននឹងធ្វើការសម្អាតផ្លូវមួយខ្សែនេះ អាជ្ញាធរក្រុងបាងកកបានកែលម្អនិងជួលជុលផ្លូវជាច្រើនចំណុចដោយប្រើថវិកាចំនួន ៤៨.៤ លានបាត (១,៥២០,១០០ ដុល្លារអាមេរិក) ដើម្បីឲ្យវាក្លាយទៅជាផ្លូវដែលមានការលក់ដូរបែបទាក់ទាញបំផុតសម្រាប់ក្រុមអ្នកទេសចរណ៍ផងដែរ។ លោក Aswin Kwanmuang

    May 22, 2020
  • អន្តរជាតិ

    បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ប្រទេសចិននឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ នេះបើតាមរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិន ចេញផ្សាយនៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។ ប្រទេសចិនកំពុងព្យាយាមអនុវត្តការហាមឃាត់សត្វព្រៃ ដូចដែលខ្លួនបានដាក់នៅក្នុងខែមករា ដោយសារតែការផ្ទុះឡើងនៃវីរុស COVID-19។ ជំងឺរាតត្បាតជាសកល COVID-19 ត្រូវបានគេជឿថាបែកចេញពីផ្សារអាហារសមុទ្រមួយកន្លែងនៅទីក្រុងវូហាន ដែលនៅទីនោះមានលក់សត្វព្រៃដូចជា៖ សត្វប្រចៀវ និងសត្វពង្រូល ហើយប្រទេសចិនបានសន្យាថា ច្បាប់ថ្មីនេះនឹងក្លាយជាការហាមឃាត់ជាអចិន្ត្រៃយ៍។ ទីក្រុងវូហាន ទីក្រុងសៀងហៃ និងទីក្រុងធំៗផ្សេងទៀត ក៏បានហាមឃាត់ការជួញដូរសត្វព្រៃរួចហើយ ហើយខេត្តមួយចំនួនក៏បានចេញនូវផែនការសកម្មភាព ដើម្បីទប់ស្កាត់ការបរបាញ់ ការបង្កាត់ពូជ និងការជួញដូរផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖

    May 22, 2020
  • អន្តរជាតិ

    ព្យុះស៊ីក្លូនដ៏ខ្លាំងមួយដែលបានវាយប្រហារប្រទេសឥណ្ឌា និងបង់ក្លាដែស​តាំងពីម្សិលមិញ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៩ នាក់បានស្លាប់ ថ្វីបើព្យុះនេះចុះខ្សោយកម្លាំងវិញក៏ដោយ។ នៅមុនពេលព្យុះបានមកដល់ យ៉ាងហោចណាស់មានមនុស្សចំនួន ៦០ម៉ឺននាក់ នៅប្រទេសឥណ្ឌាបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈវីរុស COVID-19 បានធ្វើឱ្យការជម្លៀសមានការពិបាក។ អាជ្ញាធរអាកាសធាតុរបស់ប្រទេសឥណ្ឌានិយាយថា ព្យុះស៊ីក្លូន “Amphan” បានធ្វើឱ្យមានការបាក់ដីនៅរដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌាកាលពីយប់ថ្ងៃពុធ។ វាចុះខ្សោយនៅពេលវាធ្វើដំណើរឆ្ពោះទៅភាគខាងជើងឆ្លងកាត់ប្រទេសឥណ្ឌា និងបង់ក្លាដែស។ នៅរដ្ឋ West Bengal មានមនុស្ស​ ៧២​នាក់ ត្រូវបានរាយការណ៍ថាស្លាប់ ហើយនៅបង់ក្លាដែសមានសេចក្តីរាយការណ៍ថា មនុស្ស ៧នាក់បានស្លាប់។ នៅប្រទេសឥណ្ឌាផ្ទះរាប់ពាន់ខ្នងបានដួលរលំ ហើយផ្លូវត្រូវបានរារាំងដោយដើមឈើដែលដួលរលំនៅតំបន់ខ្លះ។ អាជ្ញាធរមហន្តរាយនិយាយថា

    May 22, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ប៉ូលិសឥណ្ឌូនេស៊ីកំពុងដុតដៃដុតជើងបង្រ្កាបករណីលក់លិខិតបញ្ជាក់សុខភាពក្លែងក្លាយបង្ហាញពីភាពអវិជ្ជមានចំពោះមេរោគកូវីដ ១៩ ដែលកំពុងតែកើតមានយ៉ាងផុសផុលនៅក្នុងទីក្រុងចាកាតាក្នុងពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន channelnewsasia។ សូមបញ្ជាក់ជូនថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានដាក់ចេញនូវវិធានការមួយគឺតម្រូវឲ្យអ្នកដំណើរទាំងអស់ដែលមានភាពចាំបាច់ត្រូវទៅបំពេញការងារឬធ្វើអាជីវកម្មផ្សេងៗក្នុងតំបន់ដែលរដ្ឋាភិបានបិទឬដាក់ក្នុងគ្រាមានអាសន្ន ត្រូវតែបង្ហាញលិខិតបញ្ជាក់សុខភាពមួយសន្លឹកបង្ហាញពីលទ្ធផលអវិជ្ជមានចំពោះមេរោគកូវីដ ១៩។ ដើម្បីទទួលបានលិខិតបញ្ជាក់សុខភាពមួយសន្លឹកនេះ ពលរដ្ឋឥណ្ឌូនេស៊ីត្រូវទៅកាន់មន្ទីរពេទ្យ ឬគ្លិនិកសុខភាពដើម្បីធ្វើតេស្តនិងត្រូវចំណាយលុយក្នុងតម្លៃខ្ពស់ដោយខ្លួនឯងផងដែរ។ ព្រោះមិនចង់ចំណាយពេលនិងលុយផ្ទាល់ខ្លួនច្រើន ទើបពលរដ្ឋឥណ្ឌូនេស៊ីជាច្រើនបាននាំគ្នាទៅទិញលិខិតបញ្ជាក់ខុសភាពក្លែងក្លាយដែលមានលក់នៅតាមប្រព័ន្ធអ៊ីនធឺណិតដូចជា ក្នុងគេហទំព័រសម្រាប់លក់ផលិតផល បណ្តាញសង្គម ឬប្លុក ក្នុងតម្លៃចន្លោះពី ៥០,០០០-៣០០,០០០ រ៉ូពី (៣,៣៧-២០,២៣ ដុល្លារអាមេរិក) ប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះប៉ូលិសឥណ្ឌូនេស៊ីបានចាប់ខ្លួនជនខិលខូចចំនួន ៧ នាក់ហើយ ដែលជាអ្នលក់លិខិតបញ្ជាក់សុខភាពក្លែងក្លាយ ហើយការស៊ើបអង្កេតក៏កំពុងបន្តធ្វើឡើងយ៉ាងសកម្មផងដែរដើម្បីឈានទៅលុបបំបាត់ករណីអសកម្មមួយនេះឲ្យអស់ពីក្នុងសង្គមផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ channelnewsasia

    May 22, 2020
  • អន្តរជាតិ

    តារា YouTube ជនជាតិកូរ៉េខាងត្បូងម្នាក់បានប្រមែប្រមូលកម្លាំងចុងក្រោយរបស់ខ្លួនទាំងប៉ុន្មាន ដើម្បីថតវីដេអូលាគ្នាមួយសម្រាប់អ្នកគាំទ្ររបស់នាងកន្លងមក។ YouTuber ម្នាក់នោះមានឈ្មោះថា Eun Chan ហៅក្រៅ JIGUIN ហើយនាងបានចុះចាញ់នឹងជំងឺមហារីករបស់នាង កាលពីថ្ងៃទី០៦ ខែឧសភា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីនាងបានបង្ហោះវីដេអូលាគ្នាចុងក្រោយនោះ។ នាង Eun Chan ត្រូវបានគេរកឃើញថាមានជំងឺមហារីកបំពង់ទឹកប្រមាត់ (biliary tract cancer) កាលពីខែមេសា ឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះមកនាងក៏បានតសូ៊ជាមួយនឹងមហារីកនោះ ហើយក៏មានការធ្វើវីដេអូសកម្មភាពក្នុងអំឡុងពេលដែលនាងតស៊ូជាមួយនឹងជំងឺមហារីករបស់នាងផងដែរ។ វីដេអូភាគចុងក្រោយរបស់នាងមានចំណងជើងថា “49th Fighting Diary” ហើយនាងបាននិយាយថា នាងមានអារម្មណ៍ស្រាលខ្លួនពេលបានចេញពីមន្ទីរពេទ្យវិញ ហើយនាងក៏បានឱ្យតម្រុយផងដែរថានាងជិតលាពីអ្នកទាំងអស់គ្នាហើយ។ បើយោងតាមបកប្រែរបស់ AllKPop

    May 21, 2020
  • កូវីដ-១៩

    ចំនួនករណីនៃវីរុស COVID-19 នៅប្រទេសសាំងហ្គាពួរបានឈានដល់ជិត ៣០,០០០ នាក់ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ ដោយមានករណីថ្មីចំនួន ៤៤៨ ត្រូវបានបញ្ជាក់ជាបឋមគិតត្រឹមពេលរសៀល ពោលគឺសាំងហ្គាពួរមានករណីសរុបចំនួន ២៩,៨១២នាក់។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនថា ភាគច្រើននៃករណីថ្មីគឺជាកម្មករបរទេសដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន ហើយក្នុងនោះមាន ១៣ករណី គឺជាជនជាតិសាំងហ្គាពួរ ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍។ សម្រាប់ព័ត៌មានបន្ថែម​ទាក់ទងនឹងករណី COVID-19 ក្រសួងនឹងធ្វើការបញ្ជាក់នៅពេលក្រោយទៀត។ កាលពីថ្ងៃពុធក្រសួងសុខាភិបាលបាននិយាយថា ករណី COVID-19 ក្នុងចំណោមអ្នកកាន់ប័ណ្ណការងារដែលរស់នៅខាងក្រៅអន្តេវាសិកដ្ឋាន នឹងត្រូវបានបន្ថែមទៅក្នុងករណីសហគមន៍ប្រចាំថ្ងៃ។ ប្រទេសសាំងហ្គាពួរគ្រោងនឹងបន្ធូរបន្ថយការរឹតត្បឹតតាមការកំណត់នៅថ្ងៃទី០១ ខែមិថុនា ដោយមានវិធានការណ៍បន្ថែមជាបន្តបន្ទាប់ជា ៣ ដំណាក់កាលចាប់ពីបន្ទាប់ពីនោះ។ ប្រទេសនេះក៏នឹងបើកព្រំដែនរបស់ខ្លួនជាបណ្តើរៗ

    May 21, 2020
  • កូវីដ-១៩

    ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនរកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ៣នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ ដែលនាំឱ្យករណីឆ្លងសរុបរបស់ប្រទេសនេះមានចំនួន ៣,០៣៧ ករណី និងមានអ្នកស្លាប់សរុបចំនួន ៥៦នាក់ ចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើមនៅក្នុងខែមករា។ អ្នកនាំពាក្យក្រុមការងារប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងរបស់រដ្ឋាភិបាលលោក Taweesin Wisanuyothin បាននិយាយថា ករណីថ្មីនេះរួមមានការឆ្លងក្នុងស្រុកចំនួន ២ និងការឆ្លងមួយត្រូវបានរកឃើញពីបុគ្គលម្នាក់ ដែលទើបត្រឡប់មកប្រទេសថៃពីប្រទេសហ្វីលីពីន។ ក្នុងចំណោមករណីទាំង ៣,០៣៧ ករណី មានករណីចំនួន ២,៨៩៧ បានជាសះស្បើយនិងរំសាយពីមន្ទីរពេទ្យ ហើយមានអ្នកជំងឺចុងក្រោយចំនួន ៨នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យក្នុងរយៈពេល ២៤ម៉ោង​

    May 21, 2020
  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបាននិយាយថា ការបំភាយកាបូនឌីអុកស៊ីតប្រចាំថ្ងៃបានធ្លាក់ចុះដល់ទៅ ១៧% ដោយសារប្រជាជននៅជុំវិញពិភពលោកត្រូវបង្ខំចិត្តស្នាក់នៅផ្ទះទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19។ របាយការណ៍ទាំងនោះបានសិក្សាលើប្រទេស ដែលមានការបំភាយ CO2 ច្រើនចំនួន ៦៩ និងបានវាយតម្លៃប្រទេសទាំងនោះចាប់តាំងពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ ពោលគឺអំឡុងវីរុស COVID-19 ចាប់ផ្ដើមចេញរាតត្បាតខ្លាំង ហើយពួកគេក៏បានចុះផ្សាយលទ្ធផលរបស់ខ្លួនទៅក្នុងទិនានុប្បវត្តិ Nature Climate Change កាលពីថ្ងៃអង្គារផងដែរ។ ក្នុងការសិក្សារបស់ពួកគេបានបង្ហាញថា ការបំភាយឧស្ម័នប្រចាំថ្ងៃរបស់ប្រទេសចិនបានធ្លាក់ចុះ ២៣.៩% ​​បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ចំណែកប្រទេសជប៉ុនមានការធ្លាក់ចុះ ២៦.៣% និង ៣១.៦% សម្រាប់សហរដ្ឋអាមេរិក។ ក្រុមអ្នកវិទ្យាសាស្ដ្រនិយាយថា ការបំភាយឧស្ម័នចេញពីការដឹកជញ្ជូនតាមផ្លូវដូចជាការធ្វើដំណើរតាមរថយន្ត បានចូលរួមក្នុងការថយចុះការបំភាយ

    May 21, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានមនុស្ស ១៥នាក់បានឆ្លងជំងឺកូវីដ ១៩ ពីសាកសព ក្រោយពួកគេបានគាស់យកសាកសពអ្នកជំងឺកូវីដ ១៩ពីក្នុងមឈូសដែលបានបញ្ចុះរួចទៅហើយយកមករៀបចំធ្វើពិធីមួយចំនួនតាមជំនឿសាសនារបស់ពួកគេ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Sidoarjo ភាគខាងលិចកោះចាវ៉ា នៃប្រទេសឥណ្ឌូនេស៊ី។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន  Asiaone បានឲ្យដឹងថា​ មនុស្សទាំង ១៥ នាក់នោះគឺសុទ្ធតែជាសាច់ញាតិ និងអ្នកជិតខាងរបស់សាកសព ដែលបាននាំគ្នាទៅគាស់យកសាកសពមករៀបចំធ្វើពិធីមួយចំនួនតាមទម្លាប់ក្នុងកម្មពិធីបុណ្យសពមានដូចជាពិធីចំអះទឹកសាកសព (ងូតទឹកឲ្យសាកសព) ជាដើម។ ប្រភពខាងលើបានបញ្ជាក់ថា សាកសពជនរងគ្រោះដោយជំងឺកូវីដ ១៩ ខាងលើនេះ ត្រូវបានគេនាំយកពីមន្ទីរពេទ្យទៅបញ្ចុះភ្លាមៗតែម្តង ដោយមិនបានឲ្យគ្រួសារសពនាំយកសាកសពជនរងគ្រោះទៅដាក់តម្កល់នៅក្នុងពិធីបុណ្យសពនៅឯផ្ទះជនរងគ្រោះឡើយ ព្រោះគេខ្លាចមានករណីចម្លងមេរោគពីសាកសពនៅកាន់មនុស្សនេះឯង។ យ៉ាងណាក្តី ខាងគ្រួសារសពនៅតែមិនអស់ចិត្ត និងមិនខ្លាចឆ្លងមេរោគទាល់តែសោះទើបសម្រេចធ្វើសកម្មភាពដូចខាងលើដោយបំពាននឹងការណែនាំរបស់អាជ្ញាធរសុខាភិបាល រហូតដល់ពួកគេក៏ត្រូវឆ្លងមេរោគផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី២១ ខែឧសភា

    May 21, 2020