- autoadmin
- អន្តរជាតិ
ថៃ៖ បើយោងតាមសារព័ត៌មាន bangkokpost បានចុះផ្សាយថា វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យស្រីរកស៊ីផ្លូវភេទនៅក្នុងប្រទេសថៃរាប់ម៉ឺននាក់បាត់បង់ឱកាសរកប្រាក់ចំណូល ហើយពួកគាត់ក៏កំពុងតែជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ។ បើយោងតាមលោកស្រី Suparnee Pongruengphant ប្រធានគម្រោងសម្រាប់សមភាពយេនឌ័រនិងការបញ្ចូលសង្គមដែលជាកម្មវិធីអភិវឌ្ឍន៍មួយរបស់អង្គការសហប្រជាជាតិនោះបានបញ្ជាក់ថា យ៉ាងហោចណាស់មានអ្នករកស៊ីផ្លូវភេទក្នុងប្រទេសថៃចំនួន ២០០ ០០០ នាក់បានបាត់បង់ការងារបន្ទាប់ពីរដ្ឋាភិបាលសម្រេចឲ្យអាជីវកម្មក្លឹបរាត្រី និងកន្លែងផ្ដល់សេវាកំសាន្តពេលរាត្រីផ្សេងៗត្រូវបិទទ្វារដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩។ បន្ទាប់ពីបាត់បង់ចំណូលតាមរយៈការផ្តល់សេវាផ្លូវភេទរួច ក្រុមពលរដ្ឋទាំងនោះត្រូវរងនូវផលប៉ះពាល់យ៉ាងខ្លាំងព្រោះពួកគាត់គ្មានប្រាក់បម្រុងទុកសម្រាប់ចាយវាយឡើយ ហើយពួកគាត់ក៏មិនអាចទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗពីរដ្ឋាភិបាលដែរ ព្រោះពួកគាត់មិនមែនជាបុគ្គលិកផ្លូវការនៅក្នុងសា្ថប័នស្របច្បាប់ណាមួយ ឬស្ថិតនៅក្នុងក្រុមពលរដ្ឋងាយរងគ្រោះដែលត្រូវទទួលបានជំនួយពីរដ្ឋាភិបាលនោះទេ។ អ្វីដែលជាបញ្ហាសំខាន់មួយទៀតនោះគឺពួកគាត់ជាមនុស្សដែលគ្មានការអប់រខ្ពស់ ដូចនេះហើយពួកគាត់ក៏មិនអាចទៅរកការងារថ្មីផ្សេងទៀតបានដែរ។ ជាក់ស្តែងការស្ទង់មតិមួយបានរកឃើញថា មានស្រ្តីរកស៊ីផ្លូវភេទនៅក្នុងក្រុងបាងកករាប់ពាន់អ្នកបានដើរដាក់ពាក្យធ្វើការងារដែលមានប្រាក់ខែត្រឹមតែ ៥ ០០០ បាត (១៥៦ ដុល្លារ) ក្នុងមួយខែប៉ុណ្ណោះ តែពួកគាត់ត្រូវបានគេបដិសេដទាំងអស់។
May 23, 2020 - អន្តរជាតិ
ប្រទេសថៃគ្រោងនឹងពង្រីកភាពអាសន្នទូទាំងប្រទេសជាលើកទី២ ដោយបន្ថែមរយៈពេលមួយខែទៀត ព្រោះវាចាំបាច់សម្រាប់ប្រទេសនេះដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃវីរុស COVID-19 ។ ប្រទេសនេះបានប្រកាសស្ថានភាពអាសន្នដំបូងនៅចុងខែមីនា ហើយវានឹងផុតកំណត់នៅថ្ងៃទី៣១ ខែឧសភា ប៉ុន្តែការពង្រីកបន្ថែមនេះនឹងត្រូវមានបន្ដរហូតដល់ចុងខែមិថុនា។ សរុបមកវិញគឺប្រទេសថៃទើបតែបានបន្ធូរបន្ថយការរឹតត្បិតក្នុងខែនេះ ដែលអនុញ្ញាតឱ្យផ្សារទំនើប និងកន្លែងពាណិជ្ជកម្មផ្សេងទៀតបើកដំណើរការឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះចំនួនករណីថ្មីៗ។ រហូតមកដល់ពេលនេះប្រទេសថៃបានរាយការណ៍ថា មានករណីជាង ៣,០០០ ករណី ប៉ុន្តែមិនទាន់មានការឆ្លងថ្មីទេនៅថ្ងៃសុក្រ។ ចំនួនសរុបនៃករណីថ្មីបានស្ថិតក្នុងតួលេខមួយខ្ទង់ចាប់តាំងពីចុងខែមេសា។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលលោក Taweesin Visanuyothin បាននិយាយបន្ទាប់ពីកិច្ចប្រជុំក្រុមការងារកាលពីថ្ងៃសុក្រថា ប្រជាជនមិនគួរធ្វេសប្រហែសឡើយ។ លោកបានបន្តថា ការពន្យាពេលគឺចាំបាច់ណាស់ ដូច្នេះរដ្ឋាភិបាលអាចត្រៀមសម្រាប់ដំណាក់កាលបន្ទាប់នៃការបន្ធូរបន្ថយការរឹតបន្តឹងនានា។ វិធានការតឹងរឹងនឹងនៅតែមានសម្រាប់ជនបរទេស ដែលកំពុងចង់ចូលមកប្រទេសថៃ ដើម្បីការពារការឆ្លងពីបរទេស៕ អត្ថបទ៖ លីដា ប្រភព៖ NHK
May 23, 2020 - អន្តរជាតិ
ប៉ាគីស្ថាន៖ ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលនិយាយថា យន្ដហោះក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិប៉ាគីស្ថាន (PIA) ដែលធ្វើដំណើរចេញពីទីក្រុង Lahore ទៅទីក្រុង Karachi បានធ្លាក់នៅជិតអាកាសយានដ្ឋាន Karachi ។ យន្តហោះនោះជាប្រភេទម៉ូដែល Airbus A320 ហើយប្រភពជាបឋមបាននិយាយថា យន្តហោះបានដឹកអ្នកដំណើរ និងអាកាសយានិកទាំងអស់ចំនួន ១០៧នាក់ មកពីទីក្រុង Lahore ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ដែលគ្រប់គ្រងដោយលោក Abdul Sattar បានប្រាប់កាសែត Dawn ថា យន្តហោះបានដឹកអ្នកដំណើរចំនួន ៩០នាក់ និងសមាជិកយានិក ៨នាក់ ហើយគោលដៅរបស់យន្តហោះគឺត្រូវចុះនៅអាកាសយានដ្ឋានអន្តរជាតិ Jinnah
May 22, 2020 - អន្តរជាតិ
ការផ្ទុះឡើងនៃវីរុស COVID-19 បានធ្វើឱ្យមនុស្សជាច្រើនខ្លាចញញើតជាមួយនឹងការប៉ះពាល់វត្ថុសាធារណៈ ជាក់ស្ដែងនៅតាមផ្សារទំនើបខ្លះមនុស្សមួយចំនួនមិនហ៊ានសូម្បីតែប៉ះប៊ូតុងក្នុងជណ្តើរប្រអប់របស់ផ្សារទំនើប។ បញ្ហានេះបណ្តាលឱ្យផ្សារមួយនៅក្នុងប្រទេសថៃបានចេញគំនិតថ្មីមួយ ដោយបំពាក់មកវិញនូវឈ្នាន់ជើង ដើម្បីឱ្យអ្នកជិះជណ្ដើរប្រអប់អាចឆ្លងពីជាន់មួយទៅជាន់មួយទៀត ដោយប្រើជើងរបស់ពួកគេបញ្ជាលើប៊ូតុងបានយ៉ាងងាយស្រួល។ បើយោងតាមការចុះផ្សាយរបស់បាងកកប៉ុស្ដិ៍បាននិយាយថា គំនិតនេះធ្វើឡើងដើម្បីគ្រប់គ្រងការឆ្លងវីរុស COVID-19 និងធ្វើឱ្យមនុស្សចង់មកទិញទំនិញម្តងទៀត ព្រោះមានអារម្មណ៍ថាសុវត្ថិភាពជាងមុន។ ប៊ូតុងប្រើជើងនេះមាននៅផ្សារទំនើប Seacon Square ដែលជាផ្សារទំនើបដ៏ធំមួយរបស់ទីក្រុងបាងកកប្រទេសថៃ ហើយវាទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនជាមួយគំនិតទាន់សម័យនេះ។ អ្នកមកទិញទំនិញមួយចំនួនបាននិយាយថា គំនិតនេះល្អណាស់ព្រោះយើងមិនចាំបាច់ប្រើដៃទៅប៉ះប៊ូតុង ហើយយើងក៏ដឹងដែរថាគ្រាន់តែការប៉ះមុខ មាត់់ ឬភ្នែក ជាមួយនឹងដៃដែលបានប៉ះនឹងវីរុស គឺយើងនឹងឆ្លងវីរុស COVID-19 នេះបាត់ទៅហើយ។ ដូច្នេះជំនួសឱ្យការប្រើប៊ូតុងដៃមកជាឈ្នាន់ជើង វានឹងកាត់បន្ថយហានិភ័យពីវីរុស COVID-19 ដែលសព្វថ្ងៃបានចម្លងដល់មនុស្សចំនួន ៣,០៣៧ នាក់ និងសម្លាប់មនុស្ស
May 22, 2020 - កូវីដ-១៩
ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៦,១៩៨ ករណី នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ ដែលជាការកើនឡើងខ្ពស់បំផុតថ្មីមួយទៀត ក្នុងរយៈពេល ២៤ម៉ោង ខណៈដែលទីក្រុងញូវដែលីចាប់ផ្ដើមបន្ធូរបន្ថយការបិទទ្វារទូទាំងប្រទេស ហើយក្រុមហ៊ុនអាកាសចរណ៍នានាត្រៀមនឹងចាប់ផ្តើមជើងហោះហើរក្នុងស្រុកមួយចំនួនឡើងវិញ។ ប្រទេសមានប្រជាជនចំនួន ១.៣ ពាន់លាននាក់មួយនេះ មានករណីឆ្លងវីរុស COVID-19 សរុបចំនួន ១១៨,២២៦ ករណី គិតត្រឹមថ្ងៃសុក្រ រួមបញ្ចូលទាំងការស្លាប់មានចំនួន ៣,៥៨៤នាក់។ នាយករដ្ឋមន្រ្តី Narendra Modi បានពន្យារពេលការបិទទ្វារដែលបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៣១ ខែឧសភា ប៉ុន្តែបានសម្រេចបន្ធូរបន្ថយច្បាប់នៅក្នុងតំបន់ដែលមានចំនួនករណីតិច និងអនុញ្ញាតឱ្យរដ្ឋាភិបាលក្នុងរដ្ឋចេញគោលការណ៍ណែនាំផ្ទាល់ខ្លួនលើបញ្ហាមួយចំនួន។
May 22, 2020 - កូវីដ-១៩
សិង្ហបុរី៖ គិតត្រឹមល្ងាចថ្ងៃសុក្រទី ២២ ឧសភានេះ សិង្ហបុរីបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ៦១៤ នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជំងឺកូវីដ ១៩សរុបនៅសិង្ហបុរីកើនដល់ជាង ៣ ម៉ឺននាក់។ ចំពោះមុខសញ្ញាឆ្លងវិញហាក់គ្មានអ្វីខុសប្លែកករណីមុនៗឡើង ដោយភាគច្រើននៃអ្នកជំងឺគឺជាកម្មករបរទេសដែលទទួលបានសិទ្ធទៅធ្វើការងារនិងស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសសិង្ហបុរី។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា ក្រុមកម្មករបរទេសទាំងនោះភាគច្រើនគឺធ្វើការងារនៅក្នុងការដ្ឋានសំណង់ជាមួយគ្នា និងរស់នៅក្នុងបន្ទាប់ក្បែរៗគ្នាក្នុងអាគារតែមួយ។ យ៉ាងណាក្តី ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់នោះក៏មានពលរដ្ឋសិង្ហបុរីចំនួន ៤ នាក់ផងដែរ ដែលពលរដ្ឋសិង្ហបុរីទាំងនេះគ្មានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស ឬមានការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ ១៩ ឡើយ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះសិង្ហបុរីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៣០ ៤២៦ ករណី
May 22, 2020 - អន្តរជាតិ
នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងរដ្ឋ Wisconsin របស់សហរដ្ឋអាមេរិកបានព្រមានដល់ពលរដ្ឋខ្លួនថា មិនគួរទុកជែល ឬអាល់កុលលាងដៃ នៅក្នុងរថយន្តរបស់ពួកគេនោះឡើយ ព្រោះនៅពេលសីតុណ្ហភាពនៅខាងក្រៅចាប់ផ្ដើមឡើងកម្ដៅវាងាយនឹងមានការឆាបឆេះ ដោយសារតែទឹកសម្អាតមេរោគទាំងនោះមានជាតិអាល់កុល។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បូករួមទាំងរូបភាពបន្សល់ពីការឆាបឆេះ នាយកដ្ឋានពន្លត់អគ្គីភ័យនៅ Western Lakes បានពន្យល់ថា៖ «ទុកវានៅក្នុងរថយន្តរបស់អ្នកក្រោមអាកាសធាតុក្តៅ ពន្លឺព្រះអាទិត្យនឹងបណ្តាលឱ្យមានការចាំងពន្លឺតាមរយៈដប ហើយជាពិសេសពេលវានៅកៀកអណ្តាតភ្លើង ដូចជាការជក់បារីក្នុងរថយន្ត ឬនៅពេលអ្នកកំពុងអាំងអ្វីមួយដើម្បីរីករាយថ្ងៃចុងសប្តាហ៍ អាចនឹងនាំឱ្យមានគ្រោះមហន្តរាយដល់អ្នក»។ កាលពីមុននាយកដ្ឋាននេះក៏ធ្លាប់បាននិយាយពីបញ្ហាទុកដបទឹកសុទ្ធចោលនៅក្នុងរថយន្តផងដែរ ដោយរបៀបនៃការបង្កមហន្តរាយនៃវត្ថុទាំង ២ គឺវាមិនខុសគ្នាប៉ុន្មាននោះទេ។ ដបទឹកសុទ្ធនឹងធ្វើឱ្យមានការចាំងពីពន្លឺព្រះអាទិត្យទៅក្នុងរថយន្ត ហើយការចាំងនោះនឹងធ្វើឱ្យមានការឆេះក្នុងផ្នែកណាមួយនៃរថយន្ត ហើយខ្មែរណូតក៏ធ្លាប់បានចុះផ្សាយពីបញ្ហានេះរួចម្ដងដែរ។ ការបង្ហាញពីហានិភ័យនៃការទុកទឹកអាល់កុល ឬជែលលាងដៃ ចោលក្នុងរថយន្តនេះ គឺមានឡើងបន្ទាប់ពីប៉ុន្មានខែកន្លងមក មនុស្សភាគច្រើនមានវាជាប់ខ្លួនដើម្បីជាអនាម័យទប់ទល់ការឆ្លងវីរុស COVID-19 ដែលវីរុសបានរំខានដល់ពិភពលោកជិតកន្លះឆ្នាំមកនេះ
May 22, 2020 - កូវីដ-១៩
អ្នកនាំពាក្យឆ្លើយតបនឹងស្ថានភាពវីរុស COVID-19 តាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ បាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា ប្រទេសថៃរកមិនឃើញមានករណីឆ្លងថ្មីណាមួយនោះទេ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ ប៉ុន្តែប្រជាជនគួរតែប្រុងប្រយ័ត្នពីព្រោះវានៅតែអាចមានការឆ្លងនៅក្នុងសហគមន៍ដែលមិនអាចមើលឃើញបាន។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 របស់រដ្ឋាភិបាលថៃបាននិយាយថា ក្នុងរយៈពេលពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែឧសភា មានករណីឆ្លងសរុបចំនួន ៤៥ ត្រូវបានបញ្ជាក់នៅក្នុងប្រទេស ហើយក្នុងនោះមាន ២០នាក់ បានឆ្លងពេលត្រឡប់ពីបរទេស ខណៈករណី ២៥នាក់ផ្សេងទៀតជាករណីក្នុងស្រុក។ ការឆ្លងក្នុងស្រុកទាំង ២៥ រួមមានមនុស្ស ១១នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយករណីដែលបានបញ្ជាក់ពីមុនៗ ដោយមាន ៦នាក់
May 22, 2020 - អន្តរជាតិ
ស្រីលង្កា៖ ជាធម្មតាមនុស្សគ្រប់រូបតែងប្រាថ្នាចង់រៀបចំកម្មពិធីមង្គលការរបស់ខ្លួនឲ្យបានអធិកអធម ដើម្បីបង្កើតបរិយាកាសរីករាយផង និងដើម្បីរក្សាទុកនូវការចង់ចាំដ៏ល្អមួយក្នុងជីវិតរបស់ពួកគេផង។ យ៉ាងណាក្តី មានគូស្នេហ៍មួយគូបានគិតខុសពីមនុស្សទូទៅដោយពួកគាត់មិនបានរៀបចំកម្មពិធីជប់លាងធំដុំឡើយក្នុងថ្ងៃមង្គលការ ហើយពួកគេបានយកលុយសម្រាប់ចំណាយក្នុងពិធីរៀបការនោះទៅបរិច្ចាគជួយជនក្រីក្រដែលរងផលប៉ះពាល់ដោយការរាតត្បាតនៃជំងឺកូវីដ ១៩ ទៅវិញ។ ប្តីប្រពន្ធចិត្តធម៌មួយគូនេះមានបុរសជាស្វាមីឈ្មោះ Darshana អាយុ ៣០ ឆ្នាំជាម្ចាស់ហាងលក់ទំនិញមួយកន្លែង និងស្រ្តីជាប្រពន្ធមានឈ្មោះថា Pawani អាយុ ២៥ ឆ្នាំ មានការងារជាជំនួយការនៅក្នុងមន្ទីរពិសោធន៍ ហើយពួកគាត់កំពុងរស់នៅក្នុងប្រទេសស្រីលង្កា។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Worldofbuzz បានបញ្ជាក់ថា ពិធីមង្គលការរបស់លោក Darshana និងអ្នកនាង Pawani បានរៀបចំឡើងដោយគ្រាន់តែមានបងប្អូនសាច់ញាតិនិងមិត្តភក្តិស្និតស្នាលចូលរួមបន្តិចបន្តួចប៉ុណ្ណោះ ហើយបន្ទាប់ពីប្រារព្ធពិធីរៀបការតាមបែបប្រពៃណីនិងជួបជុំបងប្អូននៅឯផ្ទះរួច ពួកគាត់ក៏ផ្តើមធ្វើដំណើរទៅកាន់សហគមន៍ដើម្បីចែកអំណោយដល់ពលរដ្ឋក្រីក្រតែម្តង។ នៅក្នុងកញ្ចប់អំណោយរបស់ពួកគាត់មានចំណីអាហារ សម្ភារៈប្រើប្រាស់ និងមានទាំងសម្ភារៈក្មេងលេងទៀតផង។
May 22, 2020 - អន្តរជាតិ
ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ប្រជាជនសាំងហ្គាពួរអាចប្រមូលយកម៉ាស់ដែលអាចប្រើឡើងវិញបាន ដែលមានសមត្ថភាពច្រោះបាក់តេរីនៅកន្លែងដូចជា៖ ក្លឹបសហគមន៍ (CCs) និងទូស្វ័យប្រវត្តិនៅទូទាំងកោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា សមាគមប្រជាជន (PA) បាននិយាយថា ម៉ាស់នឹងមាននៅតាមបញ្ជរនៅគ្រប់ក្លឹបសហគមន៍ទាំង ១០៩ និងមណ្ឌលរបស់គណៈកម្មាធិការប្រជាជនទាំង ៦៦១ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច ហើយក្នុងសប្តាហ៍ដំបូងនៃការទទួលយកគឺពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា។ ប៉ុន្តែចាប់ពីថ្ងៃទី០២ ខែឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ម៉ាស់អាចរកបានតែពីទូស្វ័យប្រវត្តិប៉ុណ្ណោះ។ អ្នកស្រុកដែលមានអត្តសញ្ញាណប័ណ្ណមានសុពលភាព រួមទាំងពលករតាមផ្ទះ
May 22, 2020









