- autoadmin
- អន្តរជាតិ
ម៉ាឡេស៊ី៖ ក្នុងអំឡុងពេលនៃការបិទប្រទេសដើម្បីប្រឆាំងនឹងការរាតត្បាតនៃមេរោគកូវីដ ១៩ ប្រទេសម៉ាឡេស៊ីត្រូវបានគេរាយការណ៍ថា បានកើតមានបញ្ហាអសកម្មក្នុងសង្គមជាច្រើនព្រមគ្នាផងដែរ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន worldofbuzz បានឲ្យដឹងថា បញ្ហាសង្គមទាំងនោះរួមមាន ការរើសអើងជាតិសាសន៍ អំពើហិង្សា អត្តឃាត និងបៀតបៀនផ្លូវភេទលើក្រុមស្រី្តងាយរងគ្រោះជាដើម។ អ្វីដែលជាការចាប់អារម្មណ៍ជាពិសេសនោះគឺប្រភពខាងលើបានបញ្ជាក់ថា ករណីបៀតបៀនផ្លូវភេទនៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់តែម្តង។ បើយោងតាមពាក្យបណ្ដឹងដែលអាជ្ញាធរតាមមូលដ្ឋានទទួលបានទូទាំងប្រទេសម៉ាឡេស៊ីបានបង្ហាញថា មាន ១៨,៥ %គឺជាករណីបៀតបៀនផ្លូវភេទលើស្រ្តី ហើយក្នុងចំណោមករណីបៀតបៀនផ្លូវភេទទាំងអស់នោះទៀតសោធគឺមាន ៤១,៧% ត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម Facebook ទៀតផង។ សូមរម្លឹកជូនថា ថ្មីៗនេះម៉ាឡេស៊ីមានករណីរំលោភបំពានផ្លូវភេទនិងអត្តឃាតគួរឲ្យកត់សម្គាល់ជាច្រើនករណីដូចជា៖ ១៖ស្ត្រីម្នាក់ត្រូវគេចាប់រំលោភនៅឯកន្លែងដាក់អ្នកជំងឺកូវីដ ១៩ ឲ្យនៅដាច់ដោយ ១៤ ថ្ងៃ ហើយរូបអាក្រាតរបស់នាងត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម Facebook ២៖ចៅហ្វាយប្រុសម្នាក់ផ្ញើរូបដែលគាត់កំពុងរួមភេទជាមួយសត្វឲ្យបុគ្គលិកស្រីខ្លួនឯងមើលតាមបណ្តាញសង្គម
May 26, 2020 - អន្តរជាតិ
តាមការសិក្សាថ្មីមួយរបស់អ្នកជំនាញជំងឺឆ្លងនៅសាំងហ្គាពួរបាននិយាយថា អ្នកជំងឺ COVID-19 នឹងមិនបន្តចម្លងនោះទេបន្ទាប់ពីរយៈពេល១១ថ្ងៃ ទោះបីជាអ្នកខ្លះនៅតែតេស្តវិជ្ជមានក៏ដោយ។ បើតាមការចុះផ្សាយរបស់ Japan Times បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវនេះជាការរួមដៃគ្នារបស់មជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង និងបណ្ឌិតសភាវេជ្ជសាស្ត្រសាំងហ្គាពួរ ដោយមានការសិក្សាលើអ្នកជំងឺចំនួន ៧៣នាក់ ហើយពួកគេរកឃើញថា អ្នកជំងឺដែលនៅតែតេស្តវិជ្ជមានជាមួយវីរុស COVID-19 មិនមែនបានន័យថានៅឆ្លងវីរុស ឬវីរុសអាចចម្លងបន្ដទៀតនោះទេ។ ការរកឃើញចុងក្រោយនេះអាចនាំឱ្យសាំងហ្គាពួរប្ដូរពីរបៀបនៃការរំសាយអ្នកជំងឺពីមន្ទីរពេទ្យ ដោយសារតែកន្លងមកប្រទេសនេះនឹងរំសាយអ្នកជំងឺលុះត្រាតែពួកគេតេស្ដអវិជ្ជមាន។ យុទ្ធសាស្ត្ររបស់សាំងហ្គាពួរក្នុងការគ្រប់គ្រងអ្នកជំងឺ COVID-19 គឺយោងតាមភ័ស្តុតាងវិទ្យាសាស្ត្រចុងក្រោយបង្អស់ទាំងក្នុងនិងក្រៅស្រុក ហើយក្រសួងសុខាភិបាលនឹងវាយតម្លៃប្រសិនបើភស្តុតាងចុងក្រោយអាចត្រូវបានបញ្ចូលទៅក្នុងផែនការគ្រប់គ្រងអ្នកជំងឺរបស់ខ្លួន។ គួរឱ្យដឹងដែរថារហូតមកដល់ពេលនេះ សាំងហ្គាពួរមានករណីសរុបជិត ៣២,០០០នាក់ ហើយអ្នកជំងឺ ១៣,៨៨២ នាក់ ឬប្រហែល ៤៥% ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ និងកន្លែងសហគមន៍ ខណៈមានអ្នកស្លាប់២៣នាក់៕
May 26, 2020 - អន្តរជាតិ
ប្រធានអង្គការសុខភាពពិភពលោក (WHO) បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុននៅក្នុងការទប់ស្កាត់ការឆ្លងវីរុស COVID-19 ដោយហៅវាថាជា “ជោគជ័យ” ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងបែបនេះទៅកាន់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃច័ន្ទ បន្ទាប់ពីលើកឡើងពីការដកចេញស្ថានភាពអាសន្នរបស់ប្រទេសជប៉ុន។ លោកបាននិយាយថា ប្រទេសជប៉ុនធ្លាប់មានករណីប្រចាំថ្ងៃខ្ពស់បំផុតរហូតដល់ទៅ ៧០០ករណី ប៉ុន្តែចំនួនអ្នកឆ្លងប្រចាំថ្ងៃឥឡូវនេះមានប្រហែល ៤០នាក់ប៉ុណ្ណោះ។ លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ប្រទេសជប៉ុនដើម្បីបន្តអនុវត្តវិធានការជាមូលដ្ឋាន រួមទាំងការកំណត់អត្តសញ្ញាណករណី ការតាមដាន ការថែរក្សាគ្រប់គ្រាន់ និងការដាក់ដាច់ដោយឡែក នៅពេលដែលប្រទេសនេះកំពុងដកចេញនូវស្ថានភាពអាសន្នរបស់ខ្លួន។ នាយកប្រតិបត្តិអង្គការសុខភាពពិភពលោកសម្រាប់កម្មវិធីបន្ទាន់លោក Michael Ryan បានមានប្រសាសន៍ថា ប្រទេសនានានៅទូទាំងពិភពលោកកំពុងស្ថិតនៅកណ្តាលរលកទី១ ដោយព្រមានថាការផ្ទុះឡើងអាចកើតឡើងម្តងទៀតនៅក្នុងប្រទេសជាច្រើនក្នុងរយៈពេលប៉ុន្មានខែក្រោយទៀត៕
May 26, 2020 - អន្តរជាតិ
រដ្ឋាភិបាលអេស្ប៉ាញបានប្រកាសថា អ្នកទេសចរបរទេសដែលចូលមកប្រទេសអេស្ប៉ាញនឹងមិនត្រូវឆ្លងកាត់ការនៅដោយឡែករយៈពេល ២ សប្តាហ៍ទៀតទេ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០តទៅ។ វិធានការថ្មីនេះត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃច័ន្ទ ខណៈដែលរដ្ឋាភិបាលនៅចក្រភពអង់គ្លេសក៏ត្រៀមនឹងដាក់ចេញនូវគោលនយោបាយដាច់ដោយឡែករយៈពេល ១៤ថ្ងៃរបស់ខ្លួន ចាប់ពីថ្ងៃទី០៨ ខែមិថុនា នៅពេលដែលអង់គ្លេសនឹងចាប់ផ្ដើមបើកទ្វារសេដ្ឋកិច្ចជាបណ្តើរៗ។ ក្រុមហ៊ុនទេសចរណ៍និងអង្គភាពឧស្សាហកម្មអង់គ្លេសក៏កំពុងសុំឱ្យរដ្ឋាភិបាលមានការបន្ធូរបន្ថយសម្រាប់ប្រទេសមានហានិភ័យទាបពីវីរុស COVID-19 ផងដែរ។ សម្រាប់ប្រទេសអេស្ប៉ាញជាធម្មតាពួកគេទាក់ទាញភ្ញៀវទេសចរ ៨០ លាននាក់ក្នុងមួយឆ្នាំ ដោយវិស័យនេះបានផ្តល់ច្រើនជាង ១២% នៃ GDP របស់ប្រទេស។ ការបើកទីផ្សារថ្ងៃឈប់សម្រាកម្តងទៀតមុនពេលរដូវក្តៅត្រូវបានបញ្ចប់ ត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចអេស្ប៉ាញ។ អត្ថបទ៖ លីដា ប្រភព៖ BBC
May 26, 2020 - អន្តរជាតិ
អង្គភាពព័ត៌មាននយោបាយ Politico របស់សហរដ្ឋអាមេរិក បានចាត់ចំណាត់ថ្នាក់វៀតណាមថាជាប្រទេសដ៏ឆ្នើមបំផុតនៅលើពិភពលោក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 មិនថាជាផ្នែកសុខភាពនិងសេដ្ឋកិច្ច។ ចំណាត់ថ្នាក់នេះត្រូវបានផ្អែកលើលទ្ធផលសុខភាពសាធារណៈ និងសេដ្ឋកិច្ច ដែលបណ្ដាលមកពីវីរុស COVID-19 ពីប្រទេសដែលមានសេដ្ឋកិច្ចឈានមុខចំនួន ៣០ ហើយបែងចែកថាតើពួកគេគ្រប់គ្រងធូររលុង សមល្មម ឬតឹងរឹងកម្រិតណា។ ជាលទ្ធផលវៀតណាមគឺជាអ្នកឈានមុខគេទាំងសុខភាពសាធារណៈ និងសេដ្ឋកិច្ច។ សារព័ត៌មាន Politico បាននិយាយថា ប្រទេសវៀតណាមបានកត់ត្រាករណីប្រហែល ៣០០នាក់ នៅក្នុងចំណោមប្រជាជន ៩៥លាននាក់ ដោយមិនមានអ្នកស្លាប់ទាល់តែសោះ។ សេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ២.៧% នៅក្នុងឆ្នាំ២០២០ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសឆ្នើមបំផុតទូទាំងពិភពលោក។ រហូតមកដល់ពេលនេះប្រទេសវៀតណាមបានបញ្ជាក់ថា មានករណី COVID-19
May 25, 2020 - អន្តរជាតិ
ថៃ៖ ស្ត្រីម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅឯខេត្ត Pathum Thani ភាគខាងជើងប្រទេសថៃ បន្ទាប់ពីរូបគាត់បានបង្ខំឲ្យទារកម្នាក់ផឹកមេសាប៊ូរហូតមានអាការៈដូចមនុស្សមានជំងឺធ្ងន់ធ្ងរ ដើម្បីគាត់អាចយករូបភាពរបស់ទារកនោះទៅផ្សព្វផ្សាញលក់ទំនិញតាម Online បាន។ ស្រ្តីចិត្តខ្មៅរូបនេះមានឈ្មោះថា Nittha Wongwan អាយុ ២៩ ឆ្នាំ ហើយបើតាមតាមឯកសារកំណើតបានបង្ហាញថា ទារករងគ្រោះនោះត្រូវជាកូនប្រុសបង្កើតរបស់គាត់តែម្តង។ យ៉ាងណាក្តី ពេលនេះប៉ូលិសកំពុងតែធ្វើតេស្ត DNA ដើម្បីឲ្យដឹងច្បាស់ថា អ្នកស្រី Nittha Wongwan ពិតជាម្តាយបង្កើតទារករងគ្រោះ មែនឬយ៉ាងណា ឬជាកូនដែលគាត់ស៊ីឈ្មួលពពោះជំនួសគេ ទើបបានជាគាត់ចិត្តដាច់ហ៊ានធ្វើយ៉ាងនេះចំពោះកូនខ្លួនឯង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន bangkokpost បានឲ្យដឹងថា អ្នកស្រី Nittha Wongwan ជាអ្នកលក់ផលិតផលបំប៉នសុខភាព
May 25, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលសាំងហ្គាពួរបានបញ្ជាក់ថា មានករណីឆ្លងវីរុស COVID-19 ចំនួន ៣៤៤ បន្ថែមទៀត ត្រូវបានបញ្ជាក់នៅរសៀលថ្ងៃច័ន្ទនេះ ដែលនាំឱ្យការឆ្លងសរុបមានដល់ ៣១,៩៦០នាក់ នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនករណីទាបនៅថ្ងៃច័ន្ទនេះ គឺដោយសារតែការធ្វើតេស្តតិចតួចជាងរាល់ដង។ ក្រសួងសុខាភិបាលបាននិយាយថា ភាគច្រើននៃអ្នកឆ្លងថ្មីគឺកម្មករចំណាកស្រុកដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន ដោយបន្ថែមថា មានតែ ៤នាក់ប៉ុណ្ណោះ ជាជនជាតិសាំងហ្គាពួរ ឬជាអ្នករស់នៅអចិន្ត្រៃយ៍។ នៅសប្ដាហ៍ក្រោយនេះសាំងហ្គាពួរកំពុងត្រៀមបន្ធូរបន្ថយការរឹតត្បឹតរបស់ខ្លួន ហើយវិធានការណ៍រក្សាគម្លាតនឹងត្រូវបានដកចេញជាបណ្តើរៗជា ៣ ដំណាក់កាលចាប់ពីថ្ងៃទី០២ ខែមិថុនា ដោយការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចដែលមិនបង្កហានិភ័យឆ្លងនៅក្នុងដំណាក់កាលទី១។ សាលាមត្តេយ្យនឹងបើកដំណើរការជាបណ្តើរៗចាប់ពីថ្ងៃទី០២ ខែមិថុនា ហើយសិស្សនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា
May 25, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នាថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃមានករណីវីរុស COVID-19 ថ្មីចំនួន ២នាក់ និងមានអ្នកស្លាប់ថ្មីម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ វេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋាភិបាលរបស់ COVID-19 បាននិយាយថា តួលេខនេះនាំឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 សរុបបានកើនឡើងដល់ ៣,០៤២នាក់ និងស្លាប់សរុប ៥៧នាក់។ ករណីថ្មីៗចុងក្រោយចំនួន ២ គឺជាស្ត្រីចិនអាយុ ៤៦ឆ្នាំ និងអ្នកម៉ាស្សាអាយុ ៥៥ឆ្នាំ ដែលបានវិលត្រឡប់មកពីប្រទេសរុស្ស៊ី ហើយអ្នកទាំងពីរមិនបានបង្ហាញរោគសញ្ញាអ្វីឡើយ។
May 25, 2020 - អន្តរជាតិ
ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩របស់ថៃ កំពុងពិចារណាអំពីលទ្ធភាពនៃការអនុញ្ញាតឲ្យបារ និងកន្លែងផ្តល់សេវាកំសាន្តពេលរាត្រីផ្សេងៗទៀតអាចបើកដំណើរវិញនៅពាក់កណ្តាល ខែមិថុនាខាងមុននេះ។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Thethaiger បានបញ្ជាក់ថា ការអនុញ្ញាតឲ្យអាជីវកម្មផ្ដល់សេវាកំសាន្តពេលរាត្រីអាចបើកឡើងវិញនេះគឺជារឿងរសើបបំផុតមួយដែលទាមទារឲ្យការពិភាក្សា និងតាមដានស្ថានភាពនៃការរាតត្បាតមេរោគឲ្យបានច្បាស់លាស់ជាមុនសិន។ ប្រភពខាងលើបន្តថា លទ្ធភាពនៃការអនុញ្ញាតឲ្យបារនិងកន្លែងផ្តល់សេវាកំសាន្តពេលរាត្រីបើកឡើងវិញអាចធ្វើទៅបានទាល់តែថៃមានលក្ខខណ្ឌដូចជា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ថ្មីនៅមានកម្រិតទាប រដ្ឋាភិបាលសម្រេចដកការរឹតបន្តឹងប្រទេសឲ្យមកនៅក្នុងកម្រិតស្រាលបំផុត ហើយកន្លែងធ្វើអាជីវកម្មទាំងអស់នោះត្រូវបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលផងដែរ។ ការណែនាំដែលម្ចាស់អាជីវកម្មត្រូវអនុវត្តមានដូចជា កាត់បន្ថយចំនួនអតិថិជនកុំឲ្យមានការជួបជុំនិងនៅក្បែរគ្នាច្រើនពេក ស្កេនកំដៅគ្រប់អតិថិជនទាំងអស់ ដាក់ទឹកលាងដៃសម្រាប់អតិថិនជនឲ្យបានគ្រប់គ្រាន់ ហើយអ្នកបម្រើអតិថិជនវិញត្រូវតែពាក់ស្រោមដៃ ពាក់ម៉ាស់ ឬរបាំងការពារឲ្យបានត្រឹមត្រូវពេលបំពេញការងារ។ សូមបញ្ជាក់ថា ក្រោយក្លឹបរាត្រី បារ និងកន្លែងផ្ដល់សេវាកំសាន្តពេលរាត្រីនៅក្នុងប្រទេសថៃត្រូវបានបិទទាំងស្រុងនោះ មានពលរដ្ឋថៃនិងជាពិសេសក្រុមស្ត្រីរកស៊ីផ្លូវភេទរាប់ម៉ឺននាក់ ត្រូវបាត់បង់ចំណូលនិងកំពុងតែជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។ គួរបញ្ជាក់ជូនថា បើគិតមកទល់នឹងពេលនេះថៃមានចំនួនអ្នកជំងឺកូវីដសរុបចំនួន ៣
May 25, 2020 - អន្តរជាតិ
មានមនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីបានជាទង់ជាតិអាមេរិកបញ្ច្រាស់នៅពេលដែលវាស្ថិតនៅលើដៃអាវរបស់យោធាអាមេរិក? ចម្លើយនោះគឺថាទង់ជាតិអាមេរិកមិនក្រោមនរណាម្នាក់ ឬស្តេចអង្គណានោះទេ ហើយអ្នកនឹងឃើញសូម្បីតែនៅក្នុងពិធីអូឡាំពិកក៏ដោយ ទង់ជាតិអាមេរិកគឺជាទង់តែមួយគត់ដែលមិនឱនចុះសម្រាប់ប្រទេសជាម្ចាស់ផ្ទះនោះទេ។ ពីព្រោះវាមិនមែនជាសញ្ញានៃការមិនគោរពចំពោះម្ចាស់ផ្ទះទេ ប៉ុន្តែវាជាសញ្ញានៃការគោរពទង់ជាតិអាមេរិក។ ពួកគេមានភាពច្បាស់លាស់ជាមួយទង់ជាតិខ្លួនណាស់ ដូច្នេះវាត្រូវតែបញ្ឈរត្រង់ជានិច្ច។ ហើយសូមមើលទៅលើផ្កាយតំណាងឱ្យរដ្ឋរបស់អាមេរិកដែលនៅលើទង់ជាតិអាមេរិកវិញម្ដង ហេតុអ្វីជាធម្មតាវានៅខាងឆ្វេង ប៉ុន្តែលើឯកសណ្ឋានយោធាវានៅខាងស្ដាំ? ផ្កាយនៅលើទង់ជាតិអាមេរិកគឺជាចំណុចសំខាន់ជាងគេបំផុត វាត្រូវតែនៅចំណុចខ្ពស់ជាងគេនៃទង់ជាតិ ហើយនេះជាមូលហេតុដែលទង់ជាតិអាមេរិកនៅលើឯកសណ្ឋានគឺត្រូវតែបញ្ច្រាស់។ ជាក់ស្ដែងដូចជាពេលដែលយោធា ឬទ័ពជើងទឹក… បានធ្វើពិធីក្បួនអ្វីមួយ ឬលើកដៃគោរពថ្នាក់លើ គឺយើងអាចឃើញថាខាងដែលមានផ្កាយត្រូវតែនៅពីលើ (ដូចក្នុងរូបភាព)។ ផ្កាយត្រូវតែមើលទៅដូចជាទៅមុខរហូត មិនត្រូវឱ្យដូចជាការដកថយនោះទេ។ សម្រាប់មូលហេតុទង់ជាតិអាមេរិកជាធម្មតាមានផ្កាយនៅខាងឆ្វេង គឺដូចដែលយើងអាចមើលឃើញនៅលើដងទង់ជាតិ ខាងដែលមានផ្កាយនឹងនៅពីលើគេ។ ជនជាតិអាមេរិកមានជំនឿ និងស្រឡាញ់ទង់ជាតិរបស់ពួកគេណាស់ ដូច្នេះហើយពួកគេគោរពទង់ជាតិខ្លាំងណាស់៕ អត្ថបទ៖ លីដា ប្រភព៖ Business
May 25, 2020









