- autoadmin
- អន្តរជាតិ
ថៃ៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ពលរដ្ឋទាំងអស់ត្រូវរួមគ្នាកាត់បន្ថយការជួបជុំនៅទីសាធារណៈនិងអនុវត្តវិធានការអនាម័យផ្សេងៗតាមការណែនាំរបស់អាជ្ញាធរសុខាភិបាល។ វិធានការមួយដែលគេបានអនុវត្តជាទូទៅនោះ គឺគ្រប់មនុស្សទាំងអស់មុននឹងដើរចូលកន្លែងធ្វើការងារ ភោជនីយដ្ឋាន មន្ទីរពេទ្យ និងហាងលក់ទំនិញនានា ត្រូវតែឲ្យគេស្កេនកំដៅតាមរយៈការយកឧបករណ៍ស្ទង់កំដៅទៅបាញ់លើថ្ងាសជាមុនសិន ហើយបើមិនក្តៅខ្លួនខ្លាំងលើសពី ៣៨ អង្សាទេ ទើបគេអនុញ្ញាតឲ្យចូលដោយត្រូវឲ្យគេបាញ់ទឹកអាកុលលាងដៃជាចាំបាច់ផងដែរ។ យ៉ាងណាក្តី ភាពចៃដន្យមួយបានកើតឡើងដោយមានបុគ្គលិកនៅក្នុងហាងម្នាក់បានយកទឹកអាកុលទៅបាញ់ដាក់ភ្នែកអតិថិជនម្នាក់ដោយគាត់ច្រលំថា យកឧបករណ៍ស្កេនកំដៅទៅបាញ់លើថ្ងាស។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងហាងលក់ទំនិញ 7-Eleven មួយកន្លែងនៅក្នុងប្រទេសថៃ ហើយសកម្មភាពទាំងស្រុងត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គមទៀត។ តាមរយៈវីដេអូបានបង្ហាញថា បុគ្គលិកដែលមានការភាន់ច្រឡំនោះបានស្ទុះទៅជួយស្រ្តីរងគ្រោះនិងសុំទោសគាត់ភ្លាមៗផងដែរ ខណៈស្រ្តីរងគ្រោះពុំមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
May 25, 2020 - អន្តរជាតិ
បើតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ សម្រាប់ថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសនៅទីក្រុងហុងកុងបានចាប់ខ្លួនបាតុករចំនួន ១៨០នាក់ កាលពីថ្ងៃអាទិត្យ នៅពេលដែលក្រុមបាតុករមួយចំនួនធំបានចូលរួមក្នុងការប្រមូលផ្ដុំគ្នាខុសច្បាប់ និងបានប្រព្រឹត្តអំពើហិង្សា ដែលធ្វើឱ្យប៉ូលីសនិងអ្នកដំណើរជាច្រើនរងរបួស។ ចាប់តាំងពីរសៀលថ្ងៃអាទិត្យក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅតំបន់ Causeway Bay និង Wan Chai ដោយបានដាក់ធុងសំរាម ដំបងឫស្សី ដុំថ្ម និងវត្ថុផ្សេងៗដើម្បីបិទផ្លូវធំៗ។ ក្រុមបាតុករបានគប់រថយន្តប៉ូលីសនឹងដុំថ្ម ដែលធ្វើឱ្យបែកកញ្ចក់រថយន្ត ហើយប៉ូលីសម្នាក់ក៏បានរងរបួស។ រហូតដល់ម៉ោង ៩ និង ៣០នាទី យប់ថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក) ប៉ូលីសទីក្រុងហុងកុងចាប់ខ្លួនបាតុករបានចំនួន ១៨០នាក់ ចំពោះការប្រព្រឹត្តបទល្មើសដូចជា
May 25, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ ព័ត៌ក្លែងក្លាយនៅតាមបណ្តាញសង្គម Facebook កំពុងតែក្លាយជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ ដែលគេពិបាកនឹងទប់ស្កាត់បំផុត ព្រោះអ្នកបំពុលព័ត៌មានអាចលាក់អត្តសញ្ញាណពិតរបស់ពួកគេដើម្បីធ្វើការបញ្ចេញមតិផ្តេសផ្តាស ឬព័ត៌មានមិនពិតបានគ្រប់ពេលវេលា។ ជាក់ស្តែងបើយោងតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា មានយុវតីម្នាក់បានសម្រេចធ្វើអត្តឃាតបន្ទាប់ពីនាងទទួលរងនូវការរិះគន់និងសើចចំអកយ៉ាងខ្លាំងពីសំណាក់មិត្តភក្តិនៅក្នុង Facebook ជុំវិញរឿងអាស្រូវក្លែងក្លាយមួយដែលគេបានបង្កើតឡើងចំពោះរូបនាង។ យុវតីរងគ្រោះមានឈ្មោះថា Thivyaanayagi Rajendran អាយុ ២០ ឆ្នាំ រស់នៅក្នុងរដ្ឋ Penang ប្រទេសម៉ាឡេស៊ី នាងបានភ្ជាប់ពាក្យជាមួយនឹងបុរសម្នាក់រយៈពេល ៣ ឆ្នាំហើយ និងគ្រោងរៀបការក្នុងពេលឆាប់ខាងមុនេះទៀតផង។ ប្រភពខាងលើបានបញ្ជាក់ថា មុនពេលកើតហេតុយុវតីគ្រោះបានថតវីដេអូមួយជាមួយនឹងមិត្តភក្តិប្រុសម្នាក់ ដែលរៀននៅក្នុងសាលកវិទ្យាល័យជាមួយគ្នាដើម្បីបង្ហោះលេងនៅក្នុងបណ្តាញសង្គម Tik ToK ។ បន្ទាប់ពីបង្ហោះវីដេអូនោះរួច ស្រាប់តែមានគណនី Facebook
May 25, 2020 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុនគ្រោងនឹងដកចេញនូវ «ស្ថានភាពអាសន្ន» នៅតាមបណ្តាខេត្តចំនួន ៥ ដែលនៅសេសសល់ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាពិគ្រោះអំពីវីរុស COVID-19 ។ រំលឹកដែរថាភាពអាសន្នបានដាក់អស់រយៈពេលជាងមួយខែរួចមកហើយ ហើយតំបន់ដែលកំពុងស្ថិតនៅក្រោមការរឹតត្បិតគឺទីក្រុងតូក្យូ និងបណ្តាខេត្តចំនួន ៣ ព័ទ្ធជុំវិញរាជធានី ក៏ដូចជាកោះហុកកៃដូនៅភាគខាងជើង។ នៅទីក្រុងតូក្យូចំនួននៃការឆ្លងថ្មីក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ គឺជាមធ្យមទាបជាង ០.៥ នាក់ ក្នុងចំណោមមនុស្ស ១០០,០០០ នាក់ ដែលតួលេខនេះបានធ្លាក់ចុះគ្រប់គ្រាន់អាចឱ្យជប៉ុនដកចេញនូវភាពអាសន្នរបស់ខ្លួន។ បន្ទាប់ពីបានស្តាប់ពីក្រុមប្រឹក្សាពិគ្រោះយោបល់នៅថ្ងៃច័ន្ទ គណៈកម្មាធិការដឹកនាំនៃអង្គជំនុំជម្រះនឹងត្រូវធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីការសម្រេចចិត្តនេះ ហើយនាយករដ្ឋមន្រ្តីលោក ABE Shinzo គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅម៉ោងប្រមាណ ៦ ល្ងាចនេះ។ ពលរដ្ឋខ្លះបានឱ្យមតិថា ការបើកទ្វារវិញគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែវាល្អសម្រាប់សេដ្ឋកិច្ចរបស់ជប៉ុន ព្រោះយើងមិនអាចរង់ចាំទៀតនោះទេ។
May 25, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា សាំងហ្គាពួរមានករណីថ្មីនៃវីរុស COVID-19 ចំនួន ៥៤៨នាក់ គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៣១,៦១៦នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ក្នុងចំណោមករណីថ្មីទាំងអស់ មានអ្នកជំងឺ ៥៤៤នាក់ គឺជាពលករបរទេសដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ របាយការណ៍នោះបានបន្ថែមទៀតថា ករណីចេញពីអន្តេវាសិកដ្ឋានពលករបរទេសនៅតែបន្ដមានច្រើនជាងគេ ដោយសារមានការធ្វើតេស្តយ៉ាងទូលំទូលាយ។ ក្នុងនោះផងដែរមានតែ ៤ ករណីប៉ុណ្ណោះ ដែលចេញមកពីសហគមន៍ ដែលរួមមានជនជាតិសាំងហ្គាពួរ ៣នាក់ និងអ្នកកាន់ប័ណ្ណការងារម្នាក់។ អ្នកស្លាប់សរុបដោយសារ COVID-19 របស់ប្រទេសមួយនេះនៅតែមាន ២៣នាក់ ដដែល និងបានរំសាយអ្នកជំងឺដែលបានជាសះស្បើយចំនួន
May 25, 2020 - អន្តរជាតិ
សព្វថ្ងៃនេះយើងទាំងអស់គ្នាកំពុងទន្ទឹងរង់ចាំវ៉ាក់សាំងសម្រាប់ការពារវីរុស COVID-19 ដោយសារតែវីរុសសាហាវមួយនេះបានសម្លាប់មនុស្សជាង ៣៣០,០០០ នៅទូទាំងពិភពលោករួចមកហើយគិតមកទល់ពេលនេះ។ ប៉ុន្តែយ៉ាងណានាពេលថ្មីៗនេះក្រុមស្រាវជ្រាវវ៉ាក់សាំងលើមនុស្សដំបូងមកពីប្រទេសចិន ដែលដឹកនាំដោយសាស្រ្តាចារ្យអ្នកស្រី Chen Wei នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធា និងជាសមាជិកបណ្ឌិត្យសភាវិស្វកម្មចិន ទើបតែបានបញ្ចប់ការសាកល្បងដំណាក់កាលទី១ របស់ខ្លួនទៅលើមនុស្ស ហើយលទ្ធផលគួរជាទីគាប់ចិត្តរបស់ក្រុមគាត់ត្រូវបានចុះផ្សាយក្នុងទិនានុប្បវត្តិ The Lancet របស់ចក្រភពអង់គ្លេស ដើម្បីឱ្យមនុស្សរាល់គ្នាបានពិនិត្យចំពោះលទ្ធផលនេះផងដែរ។ នៅក្នុងការស្រាវជ្រាវនោះពួកគេបានសាកល្បងលើអ្នកចូលរួមចំនួន ១០៨នាក់ ដោយប្រើវ៉ាក់សាំងឈ្មោះថា “recombinant adenovirus type-5 vectored” ឬ Ad5-nCoV ។ នៅក្នុងការធ្វើតេស្ដនេះក្រុមស្រាវជ្រាវបានបែងចែកអ្នកចូលរួមជា ៣ក្រុម ជាមួយនឹងការប្រើប្រាស់ប្រភេទថ្នាំខុសៗគ្នា។ វ៉ាក់សាំង Ad5-nCoV នេះត្រូវបានគេឱ្យដឹងថា
May 23, 2020 - អន្តរជាតិ
ថៃ៖ អភិបាលខេត្ត Kalasin លោក Chaitawat Niamsiri កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដែលប្រកាសថាប្រជាជនក្នុងតំបន់ភាគឦសាននៃខេត្ត Kalasin ត្រូវតែពាក់ម៉ាស់មុខនៅពេលពួកគេចាកចេញពីផ្ទះ។ អ្នកដែលល្មើសបទបញ្ជាប្រឈមនឹងការផាកពិន័យជាទឹកប្រាក់អតិបរមាចំនួន ២០,០០០ បាត (៦២៦ដុល្លារអាមេរិក)។ វិធានការនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានមនុស្សមួយចំនួនធំ បានចាកចេញពីផ្ទះដោយគ្មានម៉ាស់ដើម្បីការពារខ្លួនពីវីរុស COVID-19 នោះទេ។ អភិបាលខេត្តលោក Chaitawat Niamsiri មានប្រសាសន៍ថា៖«ប្រសិនបើមិនចាក់ការអ្វីសោះ យើងអាចប្រឈមនឹងការរីករាលដាលនៃវីរុស COVID-19»។ គួរឱ្យដឹងដែរថា រហូតមកទល់ពេលនេះប្រទេសថៃមានករណីអ្នកឆ្លងវីរុស COVID-19 សរុបចំនួន ៣,០៤០ និងមានអ្នកស្លាប់សរុប ៥៦នាក់។
May 23, 2020 - អន្តរជាតិ
ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្ស ៩៧ នាក់បានស្លាប់ និង ២ នាក់ផ្សេងទៀតត្រូវរងបួសធ្ងន់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ទី២២ ខែឧសភា នៅឯទីក្រុង Karachi នៃប្រទេសប៉ាគីស្ថាន។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា យន្តហោះ មួយគ្រឿងនេះគឺជាយន្តហោះដឹកអ្នកដំណើរក្នុងស្រុករបស់ក្រុមហ៊ុន Pakistan International Airlines ដែលបានហោះចេញពីទីក្រុង Lahore ឆ្ពោះទៅកាន់ទីក្រុង Karachi។ យ៉ាងណាក្តី ដើម្បីអាចចុះចតនៅក្នុងព្រលានយន្តហោះក្នុងទីក្រុង Karachi បាន យន្តហោះត្រូវហោះពីលើផ្ទះខ្ពស់ៗរបស់ប្រជាពលរដ្ឋជាច្រើនខ្នង ហើយដោយសារតែការចុះចតមានបញ្ហាបច្ចេកទេសនោះ យន្តហោះបានហោះទៅប៉ះនឹងដំបូលផ្ទះប្រជាពលរដ្ឋទើបយន្តហោះត្រូវធ្លាក់ចុះនិងផ្ទុះឡើងតែម្តង។ ប្រភពខាងខាងលើបានបន្តថា គ្មានពលរដ្ឋណាម្នាក់ដែលរស់នៅក្នុងតំបន់កើតហេតុត្រូវរងរបួសឡើយ ដោយជនរងគ្រោះទាំងស្លាប់និងរបួសទាំងអស់សុទ្ធជាអ្នកដំណើរនិងបុគ្គលិកបម្រើការងារនៅលើយន្តហោះ។ រហូតមកទល់នឹងពេលនេះសាកសពចំនួន
May 23, 2020 - កូវីដ-១៩
អ្នកស្រីវេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយនៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះថា ប្រទេសថៃរកឃើញករណី COVID-19 ថ្មីចំនួន ៣នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យករណីសរុបមានដល់ ៣,០៤០ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ ទន្ទឹមនឹងនេះដែរមានមនុស្សចំនួន ៦នាក់ទៀត បានជាសះស្បើយនិងបានវិលត្រឡប់ទៅផ្ទះវិញ ដោយនាំឱ្យការជាសះស្បើយកើនសរុបចំនួន ២,៩១៦ នាក់ ចំណែកចំនួនអ្នកស្លាប់មិនផ្លាស់ប្តូរទេ គឺនៅមាន ៥៦នាក់ដដែល។ ក្នុងចំណោមករណីថ្មីៗនេះមាន
May 23, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានឱ្យដឹងថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin នឹងស្ថិតនៅក្រោមការដាក់ដោយឡែកក្នុងផ្ទះរយៈពេល ១៤ថ្ងៃ បន្ទាប់ពីមន្រ្តីម្នាក់ដែលបានចូលរួមប្រជុំជាមួយគាត់បានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19។ ការិយាល័យនាយករដ្ឋមន្រ្តីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Muhyiddin Yassin បានធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដែលមានវត្តមានមន្ត្រីរូបនោះ។ យោងតាមការិយាល័យនាយករដ្ឋមន្រ្តីបានឱ្យដឹងថា មេដឹកនាំម៉ាឡេស៊ីអាយុ ៧៣ឆ្នាំរូបនេះ បានឆ្លងកាត់ការធ្វើតេស្តពិនិត្យរកវីរុស COVID-19 រួចម្ដងហើយប៉ុន្តែលទ្ធផលអវិជ្ជមាន។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី និងគ្រប់គ្នាដែលចូលរួមការប្រជុំនោះត្រូវបានគេតម្រូវឱ្យនៅដាច់ដោយឡែកនៅផ្ទះរយៈពេល ១៤ថ្ងៃ ដោយចាប់ផ្តើមពីរសៀលម្សិលមិញ ថ្ងៃសុក្រ ទី២២ ខែឧសភា
May 23, 2020









