- autoadmin
- កូវីដ-១៩
វេជ្ជបណ្ឌិតលោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុស COVID-19 នៅថ្ងៃពុធ ទី២៧ ខែឧសភា បានឱ្យដឹងថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៩ ត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីសរុបកើនឡើងដល់ ៣,០៥៤នាក់។ ក្នុងចំណោមករណីថ្មីៗទាំង ៩ មានករណីចំនួន ២ គឺជាអ្នកដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិក។ បុរសទាំង ២នាក់ ម្នាក់មានអាយុ ១៨ និងម្នាក់ទៀតមានអាយុ ២៧ឆ្នាំ បានហោះត្រឡប់មកពីអាមេរិកវិញនៅថ្ងៃទី១២ ខែឧសភា ហើយត្រូវបានគេរកឃើញមានផ្ទុកវីរុស COVID-19 នៅថ្ងៃទី២៦
May 27, 2020 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា មានករណីសង្ស័យដំបូងនៃជំងឺរលាកដ៏កម្រមួយ បានកំពុងកើតមានលើកុមារនិងក្មេងៗនៅក្នុងប្រទេស ដែលនាំឱ្យអាជ្ញាធរប្រកាសឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត នៅចំពេលដែលប្រទេសនេះក៏ទើបតែបានបើកទ្វារសាលារៀនឡើងវិញ។ លោក Kwon Jun-wook នាយករងមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺកូរ៉េ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា អ្នកជំងឺជាកុមារចំនួន ២នាក់ នៅឯស្ថាប័នថែទាំសុខភាពក្នុងទីក្រុងសេអ៊ូលកំពុងមានជំងឺចម្លែកនេះ ដែលសព្វថ្ងៃវាត្រូវបានគេឱ្យឈ្មោះថា «Multisystem Inflammatory Syndrome» ឬ MIS-C ។ សព្វថ្ងៃជំងឺនេះនៅមិនទាន់មានការពិពណ៌នាពីក្រុមគ្រូពេទ្យច្បាស់លាស់នៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងថាវាមានអាការស្រដៀងនឹងជំងឺ Kawasaki ។ រោគសញ្ញានៃជំងឺរលាក MIS-C ដែលដូចនឹង Kawasaki មានដូចជា៖ ការឡើងកន្ទួលលើស្បែក និងគ្រុនក្តៅ ខណៈរោគសញ្ញាដែលខុសពី Kawasaki មានដូចជា៖
May 27, 2020 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញការមិនពេញចិត្តចំពោះការប៉ុនប៉ងរបស់ចិនក្នុងការអនុម័តច្បាប់ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈនៅហុងកុង។ លេខាធិការសារព័ត៌មានសេតវិមានលោក Kayleigh McEnany បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា លោក ដូណាល់ ត្រាំ មិនពេញចិត្តនឹងទង្វើររបស់ចិនទេ ហើយយល់ថាវាពិបាកនឹងមើលថា «តើហុងកុងអាចនឹងនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុបានយ៉ាងដូចម្តេច» ប្រសិនបើចិនចូលមកកាន់កាប់។ ការកត់សម្គាល់នេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសផែនការនៅឯសមាជប្រជាជនជាតិ ដើម្បីអនុម័តច្បាប់សន្តិសុខថ្មីសម្រាប់ទីក្រុងហុងកុង។ សមាជនេះត្រូវបានគេរំពឹងថា នឹងអនុម័តវានៅថ្ងៃព្រហស្បតិ៍នេះ។ ក្រុមអ្នកសង្កេតការណ៍និយាយថា ការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិកនិងចិនលើទីក្រុងហុងកុង កំពុងតែធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ ដែលបានកើតឡើងជុំវិញការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងចំពោះការផ្ទុះឡើងនៃវីរុស COVID-19 ។ កាលពីសប្តាហ៍មុនលោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកមិនដឹងថាច្បាប់នេះជាអ្វីទេ ប៉ុន្តែនិយាយថា៖ «ប្រសិនបើវាកើតឡើង យើងនឹងឆ្លើយតបបញ្ហានោះជាដាច់ខាត»។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក
May 27, 2020 - អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃបានសម្រេចប្រើប្រាស់ថវិកាចំនួន ៣៩.៤២ ពាន់លានបាត (ជាង ១.២៣ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយដល់ឧបត្ថម្ភដល់ប្រជាពលរដ្ឋខ្លួនប្រមាណជា ១៣.១៤ លាននាក់ដែលកំពុងមានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរបង្កឡើងដោយវិបត្តិនៃមេរោគកូវីដ ១៩ នេះបើយោងតាមសេចក្តីចុះផ្សាយនៅក្នុងសារព័ត៌មាន bangkokpost ។ ប្រភពដដែលនេះបានបន្តថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលថៃមួយនេះត្រូវបានធ្វើឡើងតាមរយៈការប្រជុំនិងសម្រេចដោយគណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារម្សិលមិញនេះ។ បើតាមលោកស្រី Rachada Dhnadirek អ្នកនាំពាក្យរដ្ឋាភិបាលថៃបានឲ្យដឹងថា ថវិការចំនួន ៣៩.៤២ ពាន់លានបាតនេះគឺគ្រាន់តែជាផ្នែកមួយនៃការជួយឧបត្ថម្ភប៉ុណ្ណោះ ដែលតាមគម្រោងគឺរដ្ឋាពិបាលថៃគ្រោងនឹងប្រើប្រាស់ថវិការរហូតដល់ ១,១ លានលានបាត (៣៤,៤៩៣,៥៨០,០០០ ដុល្លារអាមេរិក) ឯណោះ ដើម្បីជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយវិបត្តិនៃការរាតត្បាតមេរោកកូវីដ ១៩ ទាំងអស់នៅទូទាំងប្រទេស។ លោកស្រី Rachada Dhnadirek
May 27, 2020 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បាននិយាយថា ការផ្ទុះឡើងនៃជំងឺគ្រុនឈាមបានសម្លាប់មនុស្ស ២នាក់ និងធ្វើឱ្យមនុស្សជាង ១,០០០នាក់ ផ្សេងទៀតធ្លាក់ខ្លួនឈឺ នៅឯខេត្តនគររាជសីមាចាប់តាំងពីដើមឆ្នាំ២០២០នេះ។ ប្រធានការិយាល័យសុខភាពសាធារណៈប្រចាំខេត្តបាននិយាយថា ក្នុងខេត្តនគររាជសីមានេះក៏មានករណីអ្នកឆ្លងវីរុស COVID-19 ចំនួន ១៩ករណី ផងដែរ ប៉ុន្តែឥឡូវនេះពួកគេកំពុងបារម្ភពីការផ្ទុះឡើងនៃជំងឺគ្រុនឈាមច្រើនជាង។ ក្នុងខេត្តនគររាជសីមា មានអ្នកកើតជំងឺចំនួន ១,០៣៧ នាក់ ត្រូវបានកត់ត្រាចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ២នាក់។ អ្នកស្លាប់ទី១ គឺជាអ្នកស្រុកណនសុង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែមីនា។ អ្នកស្លាប់ទី២ មានអាយុ ១៦ឆ្នាំ
May 27, 2020 - អន្តរជាតិ
ប៉ូលីសជប៉ុននៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានគេសង្ស័យថា បានសម្លាប់មនុស្សចំនួន ៣៦នាក់ នៅឯស្ទូឌីយោ Kyoto Animation កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីគាត់បានចំណាយពេល ១០ខែ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ប៉ូលីសបានចេញដីកាចាប់ខ្លួនជនសង្ស័យ Shinji Aoba អាយុ ៤២ឆ្នាំ នៅពេលមានអគ្គិភ័យនោះដែរ ប៉ុន្តែកាលនោះមិនអាចសាកសួរចម្លើយគាត់ភ្លាមៗបានទេ ដោយសារគាត់ទទួលរងនូវការរលាកធ្ងន់ធ្ងរ និងមានរបួស។ ទូរទស្សន៍សាធារណៈ NHK របស់ជប៉ុនបាននិយាយថា ប៉ូលីសបានចាប់ខ្លួន Shinji Aoba នៅឯមន្ទីរពេទ្យក្យូតូ ជាកន្លែងដែលគាត់បានសារភាពចំពោះឧក្រិដ្ឋកម្មនេះ ហើយគាត់ត្រូវបានផ្ទេរទៅកាន់ទីបញ្ជាការប៉ូលីសដើម្បីធ្វើការសាកសួរបន្ត។
May 27, 2020 - បច្ចេកវិទ្យា
វិបត្តិវីរុស COVID-19 បានធ្វើឱ្យអាជីវកម្មមួយចំនួនត្រូវងាកមកប្រើរ៉ូបូតជាជំនួយ ដើម្បីកាត់បន្ថយការប៉ះពាល់គ្នានិងរក្សាគម្លាតពីគ្នា។ ជាក់ស្ដែងថ្មីៗនេះហាងកាហ្វេមួយនៅទីក្រុង Daejeon របស់ប្រទេសកូរ៉េខាងត្បូង បានជួលរ៉ូបូត Barista ដើម្បីបម្រើការនៅក្នុងហាងដូចជា៖ ទទួលការបញ្ជាទិញ លើកកាហ្វេ ឬយកអាហារ -ល-។ វាជួយឱ្យភ្ញៀវនៅក្នុងហាងអង្គុយដាច់ៗពីគ្នា ព្រោះនៅពេលដែលប្រើប្រាស់រ៉ូបូតនេះ វាត្រូវការចន្លោះទូលាយដើម្បីអាចដើរចុះឡើងបាន។ រ៉ូបូត Barista នេះក៏នឹងបន្លឺជាសំឡេងឡើង នៅពេលដែលវាយកភេសជ្ជៈ ឬអាហារឱ្យភ្ញៀវផងដែរ។ រ៉ូបូត Barista នេះត្រូវបានផលិតដោយក្រុមហ៊ុន Vision Semicon ដែលគ្រោងនឹងផ្គត់ផ្គង់រ៉ូបូតដល់ហាងកាហ្វេចំនួន ៣០ នៅឆ្នាំនេះ។ យ៉ាងណាក៏ដោយទោះបីជារ៉ូបូតនេះទទួលការពេញចិត្តពីអតិថិជននិងនិស្សិតជាច្រើន ប៉ុន្តែមានការព្រួយបារម្ភថាមនុស្សអាចនឹងអត់ការងារនាពេលអនាគត ឬយ៉ាងហោចណាស់គឺអត់មានការងារធ្វើនៅប្រទេសកូរ៉េខាងត្បូងផ្ទាល់តែម្ដង។ គួរឱ្យដឹងដែរថា
May 26, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានរាយការណ៍ករណីវីរុស COVID-19 ថ្មីចំនួន ៣៨៣ គិតត្រឹមថ្ងៃរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ដែលនាំឱ្យចំនួនសរុបនៃការឆ្លងបានឈានដល់ ៣២,៣៤៣នាក់។ ក្រសួងសុខាភិបាល (MOH) បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃថា ភាគច្រើននៃករណីថ្មីគឺអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ហើយមានករណីថ្មីតែ ១ ប៉ុណ្ណោះដែលជាពលរដ្ឋសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។ ក្រសួងសុខាភិបាលសាំងហ្គាពួរបាននិយាយថា ចំនួនករណីដែលត្រូវបានរាយការណ៍នៅថ្ងៃអង្គារគឺតិចជាងមុន ដោយសារតែការធ្វើតេស្តគឺតិចជាងមុនដែរ ហើយនេះគឺជាថ្ងៃទីពីរជាប់គ្នាដែលការធ្វើតេស្តមិនសូវត្រូវបានធ្វើឡើង។ ក្រសួងបានបន្ថែមថា ព័ត៌មានលម្អិតនិងបច្ចុប្បន្នភាពបន្ថែមទៀតនឹងត្រូវប្រកាសនៅរាត្រីនេះ។ ចំណែកការស្លាប់ដោយសារផលវិបាកនៃការឆ្លងវីរុស COVID-19 របស់ដែនកោះមួយនេះ គឺនៅតែមានចំនួន ២៣ នាក់ដដែល៕ អត្ថបទ៖
May 26, 2020 - អន្តរជាតិ
មហាសេដ្ឋីម៉ាកាវលោក Stanley Ho បានទទួលមរណភាពក្នុងវ័យ ៩៨ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Oriental Daily News។ យោងតាមរបាយការណ៍បានឱ្យដឹងថា មហាសេដ្ឋីរូបនេះគឺជាអ្នកដែលបានកសាងអាណាចក្រជំនួញនិងល្បែងម៉ាកាវ និងបានស្លាប់នៅមន្ទីរពេទ្យមួយក្នុងទីក្រុងហុងកុង។ លោក Stanley Ho ធ្លាប់ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិ CPPCC ទី៩ និងទី១១ ហើយក៏ជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន SJM Holdings ផងដែរ។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Stanley Ho ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៥០ ពាន់លានដុល្លារហុងកុង (៦.៤ ពាន់លានដុល្លារអាមេរិក) នៅពេលដែលគាត់ចូលនិវត្តន៍នៅឆ្នាំ២០១៨។ លោក
May 26, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់ The Nation Thailand នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃរកឃើញករណីវីរុស COVID-19 ចំនួន ៣ និងគ្មានការស្លាប់ថ្មីនោះទេក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យករណីសរុបមានដល់ ៣,០៤៥នាក់។ បើតាមសម្តីរបស់វេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព COVID-19 បាននិយាយថា ករណីថ្មីៗចំនួន ៣ ដែលស្ទើរតែមិនបង្ហាញរោគសញ្ញានេះ ត្រូវបានរកឃើញនៅកន្លែងដាក់ដាច់ដោយឡែករបស់រដ្ឋ ដោយទី១ជាស្ត្រីម៉ាស្សាអាយុ ៥១ឆ្នាំ ត្រឡប់មកពីប្រទេសរុស្ស៊ី និង ២នាក់ទៀត ជាបុរសមានអាយុ ៤៥ឆ្នាំដូចគ្នា
May 26, 2020









