- autoadmin
- កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នារសៀលនេះបានឱ្យដឹងថា ប្រទេសថៃបានរកឃើញករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ១១ករណី ដែលសុទ្ធតែជាអ្នកទើបតែត្រឡប់មកពីបរទេស។ វេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ COVID-19 (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ករណីថ្មីៗទាំងនេះនាំឱ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសថៃកើនដល់ ៣,០៦៥នាក់ ខណៈការស្លាប់សរុបមាន ៥៧នាក់ដដែល។ គិតមកទល់ពេលនេះថៃព្យាបាលអ្នកជំងឺ COVID-19 ជាសះស្បើយបាន ២,៩៤៥នាក់ និងនៅសល់តែ ៦៣ នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងចំណោមអ្នកឆ្លងវីរុស COVID-19
May 28, 2020 - អន្តរជាតិ
មនុស្សជាង ១,០០០ នាក់ បានធ្វើបាតុកម្មនៅទីក្រុងហុងកុងកាលពីថ្ងៃពុធ ដើម្បីប្រឆាំងនឹងច្បាប់ស្ដីពីភ្លេងជាតិប្រទេសចិន ហើយវាជាច្បាប់ថ្មីមួយទៀតបន្ថែមពីលើច្បាប់សន្តិសុខជាតិ ដែលកំពុងបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងទីក្រុងនេះស្រាប់។ ប្រសិនបើច្បាប់ភ្លេងជាតិប្រទេសចិនត្រូវបានអនុម័តដោយអង្គនីតិបញ្ញត្តិ នោះការបំពានភ្លេងជាតិរបស់ចិននឹងក្លាយជាបទឧក្រិដ្ឋសម្រាប់ហុងកុង។ នៅក្នុងហេតុការណ៍នោះប៉ូលីសបានបាញ់ម្សៅម្រេចជាច្រើន ដើម្បីបំបែកក្រុមបាតុករនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាល ខណៈពេលដែលនៅតំបន់ Causeway Bay មានមនុស្សប្រមាណ ១០០នាក់ ត្រូវបានឃាត់ខ្លួន។ ប្រជាជនក៏បានប្រមូលផ្ដុំគ្នានៅសង្កាត់ Mong Kok ដោយបិទផ្លូវ និងធ្វើឱ្យស្ទះចរាចរណ៍។ ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៣០០នាក់ ពីទីតាំងផ្សេងៗគ្នានៅហុងកុង សម្រាប់បទល្មើសរួមមាន៖ ការប្រមូលផ្តុំដោយខុសច្បាប់ ការប្រើប្រាស់គ្រាប់បែកសាំង មួកសុវត្ថភាពនិងម៉ាស់ ឬការបើកបរយឺតៗ ដោយមានគោលបំណងធ្វើឱ្យកកស្ទះចរាចរណ៍។ ប្រភពបាននិយាយថា ក្រុមអ្នកតវ៉ាឡោមព័ទ្ធជុំវិញការិយាល័យក្រុមប្រឹក្សានីតិបញ្ញតិ្ត
May 28, 2020 - កូវីដ-១៩
ត្រឹមរយៈពេលតិចជាង ៤ខែ វីរុសរាតត្បាត COVID-19 បានសម្លាប់ជនជាតិអាមេរិកចំនួន ១០០,០០០នាក់ ហើយវាគឺស្ទើរតែទ្វេដងនៃចំនួនជនជាតិអាមេរិកដែលបានស្លាប់ក្នុងជំនាន់សង្គ្រាមវៀតណាម។ គ្មាននរណាម្នាក់អាចទាយដឹងថាការឆ្លងរាលដាលមានទំហំប៉ុនណានោះទេ នៅពេលដែលការស្លាប់ដំបូងទាក់ទងនឹងវីរុស COVID-19 បានកើតឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ហើយចាប់តាំងពីពេលនោះមកជាមធ្យមជនជាតិអាមេរិកជិត ៩០០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃដោយសារវីរុសនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយតួលេខស្លាប់ប្រចាំថ្ងៃបានថយជាងមុន ហើយគ្រែ ICU ក៏មិនខ្វះខាតដូចមុននោះដែរ។ ការស្លាប់សរុបចំនួន ១០០,៤១១ នាក់ និងការឆ្លងសរុបចំនួន ១.៦៩លាននាក់ ត្រូវបានរាយការណ៍មកគិតត្រឹមល្ងាចថ្ងៃពុធ នេះបើតាមទិន្នន័យដែលប្រមូលដោយសាកលវិទ្យាល័យ Johns Hopkins ។ ប៉ុន្តែវាប្រហែលជាមិនមែនមានតែប៉ុណ្ណឹងទេ ព្រោះថាជនរងគ្រោះខ្លះដូចជាអ្នកដែលស្លាប់នៅក្នុងផ្ទះ និងមិនទៅមន្ទីរពេទ្យ ប្រហែលជាមិនត្រូវបានគេធ្វើតេស្តរក COVID-19
May 28, 2020 - កូវីដ-១៩
ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៧៩ករណី នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ដែលជាការកើនឡើងប្រចាំថ្ងៃច្រើនបំផុតចាប់តាំងពីថ្ងៃទី០៥ ខែមេសា។ ករណីទាំងនេះត្រូវបានបញ្ជាក់នៅពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ដែលនាំឱ្យប្រទេសនេះមានករណីសរុបចំនួន ១១ ៣៤៤ និងមនុស្សស្លាប់ចំនួន ២៦៩នាក់។ យ៉ាងហោចណាស់ ៦៨ ករណី នៃករណីថ្មីគឺការឆ្លងរោគក្នុងស្រុក ហើយកើតមានឡើងខណៈដែលអាជ្ញាធរសុខាភិបាលព្យាយាមទប់ទល់នឹងការផ្ទុះឡើង ដែលបានភ្ជាប់ទៅនឹងកន្លែងដឹកជញ្ជូនរបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក។ ដូចដែលបានរាយការណ៍កាលពីថ្ងៃពុធ យ៉ាងហោចណាស់មានករណីចំនួន ៣៦ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទុះឡើងនៅឯមជ្ឈមណ្ឌលដឹកជញ្ជូន ដែលដំណើរការដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Coupang នៅទីក្រុង Bucheon ភាគខាងលិចទីក្រុងសេអ៊ូល។ មនុស្សប្រមាណ ៣,៦០០នាក់ នៅឯកន្លែងនោះកំពុងត្រូវបានគេធ្វើតេស្ដ។
May 28, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោកនិយាយថា ខ្លួនបានបង្កើតមូលនិធិមួយដើម្បីរៃអង្គាសប្រាក់សម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 និងជំងឺរាតត្បាតផ្សេងៗទៀត។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានធ្វើសេចក្តីប្រកាសនៅឯសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ ដោយនិយាយថា អង្គការសុខភាពពិភពលោកពឹងផ្អែកលើការចូលរួមវិភាគទានស្ម័គ្រចិត្តពីរដ្ឋជាសមាជិករបស់ខ្លួន និងម្ចាស់ជំនួយផ្សេងទៀតសម្រាប់ជាង ៨០% នៃមូលនិធិសរុបរបស់ខ្លួន។ លោកក៏បាននិយាយផងដែរថា មូលនិធិទាំងនោះជាធម្មតាត្រូវបានកំណត់យ៉ាងតឹងរឹងសម្រាប់កម្មវិធីជាក់លាក់ ហើយនោះមានន័យថាអង្គការមិនមែនជាអ្នកចាត់ចែងទាំងស្រុងលើទឹកប្រាក់ទាំងនោះទេ។ លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា៖«ផ្នែកសំខាន់មួយនៃភាពជោគជ័យនាពេលអនាគតរបស់អង្គការសុខភាពពិភពលោក គឺការពង្រីកទាំងបរិមាណនិងគុណភាពនៃមូលនិធិសម្រាប់ទប់ទល់ហានិភ័យ»។ លោកបានមានប្រសាសន៍ថា មូលនិធិនេះគឺដើម្បីបង្កើតជាមធ្យោបាយក្នុងការរៃអង្គាសប្រាក់ពីពលរដ្ឋនៅជុំវិញពិភពលោកក៏ដូចជារដ្ឋជាសមាជិករបស់ខ្លួន។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធ លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា ការសម្រេចរបស់សហរដ្ឋអាមេរិកដែលឈប់ផ្ដល់ជំនួយដល់ WHO មិនមែនជាមូលហេតុដែល
May 28, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលបាននិយាយថា សាំងហ្គាពួររកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ៥៣៣ ករណី ដែលត្រូវបានបញ្ជាក់ជាបឋមនៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយក្នុងនោះមានករណីជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍ ៣ នាក់ប៉ុណ្ណោះ ហើយការស្លាប់សរុបគឺនៅតែ ២៣ នាក់ដដែល។ ភាគច្រើននៃករណីសរុបគឺនៅតែជាពលករបរទេស រស់នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នារសៀលថ្ងៃពុធនេះ។ តួលេខនេះនាំឱ្យសាំងហ្គាពួរមានករណីសរុបចំនួន ៣២,៨៧៦ នាក់ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាឆ្លងវីរុស COVID-19 ។ ព័ត៌មានលម្អិតបន្ថែមទៀត ក្រសួងនឹងផ្សាយជូននៅពេលរាត្រី។ កាលពីថ្ងៃអង្គារក្រសួងសុខាភិបាលបានបន្ថែមទីតាំងចំនួន ២
May 27, 2020 - អន្តរជាតិ
សត្វកណ្តូបជាច្រើនបានវាយប្រហារកាន់កាប់រដ្ឋយ៉ាងតិចណាស់ចំនួន ៥ នៅក្នុងប្រទេសឥណ្ឌា ដោយមិនមានសញ្ញាដកថយវិញនោះទេ ហើយវាកាន់តែបន្ថែមសម្ពាធដល់ពលរដ្ឋឥណ្ឌា នៅពេលដែលពួកគេនេះក៏កំពុងប្រឈមនឹងរោគរាតត្បាត COVID-19 ហើយត្រូវមកពិបាកជាមួយនឹងទ័ពសត្វកណ្តូបបន្ថែមទៀត។ មុននេះឥណ្ឌាក៏បានប្រឈមមុខជាមួយនឹងគ្រោះធម្មជាតិយ៉ាងធំមួយផងដែរ នោះគឺព្យុះស៊ីក្លូន Amphan ដែលវាបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៨០ នាក់ បានស្លាប់គិតមកទល់ពេលនេះ។ សត្វកណ្តូបយ៉ាងច្រើនទាំងនេះនឹងមិនបណ្ដាលឱ្យមនុស្សស្លាប់ដូចជា វីរុស COVID-19, ព្យុះស៊ីក្លូន, រញ្ជួយដី ឬគ្រោះធម្មជាតិអ្វីផ្សេងនោះឡើយ ប៉ុន្តែវានឹងគំរាមកំហែងដល់ផលកសិកម្មរបសប្រទេសដែលមានមនុស្សច្រើសលើសលុបមួយនេះ។ កាលពីថ្ងៃច័ន្ទកណ្ដូបបានចុះចតលើកោះ Jaipur ដែលមានប្រជាជនប្រមាណ ៣ លាននាក់កំពុងរស់នៅ ហើយសាក្សីដែលបានឃើញផ្ទាល់ភ្នែកពីតំបន់នោះបានបង្ហោះវីដេអូទៅក្នុងបណ្ដាញសង្គមជាហូរហែផងដែរ។ គួរឱ្យដឹងដែរថាសត្វកណ្តូបមានសមត្ថភាពបង្កើតកូនបាន ២០ដង ក្នុងរយៈពេល ៣ខែ ហើយកណ្តូបពេញវ័យអាចស៊ីចំណីប៉ុនខ្លួនរបស់វាជារៀងរាល់ថ្ងៃ។ កណ្ដូបពេញវ័យប្រមាណ
May 27, 2020 - អន្តរជាតិ
ហ្វីលីពីន៖ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាក់ថា សិស្សទាំងអស់នឹងមិនទាន់ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅកាន់សាលារៀនវិញនេះ ប្រសិនបើវ៉ាក់សាំងការពារមេរោគកូវីដ ១៩ នៅមិនទាន់រកឃើញនៅឡើយ។ គួរម្លឹកជូនថា ហ្វីលីពីបានសម្រេចបិទសាលារៀនទាំងអស់នៅទូទាំងប្រទេសដែលមានសាលារៀនសរុបប្រមាណជា ២៥ លានកន្លែង នៅក្នុងខែមីនាកន្លងទៅហើយគ្រោងនឹងបើកវិញនៅចុងខែសីហាខាងមុខនេះផងដែរ។ យ៉ាងណាក្តី នៅក្នុងសន្និសិទ្ធការសែតផ្លូវការមួយកាលពីថ្ងៃម្សិលមិញនេះ លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបញ្ជាក់ច្បាស់ៗថា គិតមកទល់ពេលនេះក្មេងតូចៗនៅតែមានហានិភ័យខ្ពស់នៅឡើយក្នុងការឆ្លងមេរោគកូវីដ ១៩ ដូចនេះរដ្ឋាភិបាលនៅមិនទាន់អនុញ្ញាតឲ្យពួកគេអាចត្រលប់ទៅកាន់សាលារៀនតាមការគ្រោងទុកនោះទេ។ លោកបានបន្តទៀតថា សម្រាប់នៅក្នុងប្រទេសហ្វីលីពីន ក្មេងតូចៗអាចទៅរៀនជុំគ្នាវិញបានលុះត្រាតែគេអាចរកឃើញវ៉ាក់សាំងការពារមេរោគនិងដាក់ឲ្យប្រើប្រាស់ជាសាធារណៈ។ ជំនួសឲ្យការបើកសាលារៀនជាធម្មតាវិញ ក្រសួងអប់រំហ្វីលីពីននឹងប្រើប្រាស់វិធីបង្រៀនតាម Online ឬវិធីបង្រៀនពីចម្ងាយក្នុងរូបភាពផ្សេងៗអាស្រ័យលើលក្ខខណ្ឌអំណោយផលជាក់ស្តែងតាមតំបន់ផ្សេងៗគ្នា។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះហ្វីលីពីនមានអ្នកឆ្លងជំងឺកូវីដ ១៩
May 27, 2020 - កូវីដ-១៩
ប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា មានករណីថ្មីនៃវីរុស COVID-19 ចំនួន ៤០ករណី នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ ហើយវាជាការកើនឡើងប្រចាំថ្ងៃដ៏ច្រើនបំផុតក្នុងរយៈពេលជិត ៥០ថ្ងៃ ដែលនាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលដែលកុមាររាប់លាននាក់ទើបតែបានត្រឡប់ទៅសាលារៀនវិញ។ ប្រទេសនេះបានមើលឃើញថាករណីវីរុស COVID-19 បានធ្លាក់ចុះជាលំដាប់ចាប់តាំងពីខែមីនា ដែលនាំឱ្យមានការចាប់ផ្ដើមបើកទ្វារសាលារៀនវិញ ប៉ុន្តែមួយរយៈថ្មីៗនេះវីរុសបានត្រឡប់សារជាថ្មីក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។ គិតមកទល់ពេលនេះករណីថ្មីៗចុងក្រោយនាំឱ្យកូរ៉េខាងត្បូងមានករណីសរុបចំនួន ១១,២៦៥ ករណី ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៩នាក់។ ក្នុងចំណោមករណីថ្មីទាំងអស់មាន ៤ករណី មកពីតំបន់ទីប្រជុំជនទីក្រុងសេអ៊ូល ដែលទីនោះមានប្រជាជនយ៉ាងច្រើន ហើយជាកន្លែងដែលមន្រ្តីបាននិងកំពុងធ្វើការតាមដានករណីដែលទាក់ទងនឹងក្លឹបរាត្រី បន្ទប់ច្រៀងខារ៉ាអូខេ និងឃ្លាំងពាណិជ្ជកម្មអេឡិចត្រូនិច។ ចំណែកករណីចំនួន ៣ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចូលមកដល់របស់អន្តរជាតិ។ អាជ្ញាធរសុខាភិបាលបាននិយាយថា
May 27, 2020 - អន្តរជាតិ
អាមេរិក៖ បុរសជនជាតិស្បែកខ្មៅម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីរូបគាត់ត្រូវបានប៉ូលិសចាប់ផ្តួលទៅលើដី និងយកជង្គង់ទៅសង្កត់លើករបស់គាត់ដើម្បីដាក់ខ្នោះ។ បើតាមសារព័ត៌មាន blackchristiannews បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ខណៈអត្ថសញ្ញាណពិតប្រាកដរបស់ជនរងគ្រោះមិនត្រូវបានបង្ហាញជាសាធារណៈឡើយ។ ប្រភពខាងលើបានបន្តថា បុរសស្បែកខ្មៅដែលជាជនរងគ្រោះទំនងជាមានអាយុជាង ៤០ សិបឆ្នាំ ហើយការឃាត់ខ្លួនរូបគាត់ត្រូវបានធ្វើឡើងព្រោះខាងប៉ូលិសបានមើលឃើញថា នៅក្នុងរថយន្តរបស់គាត់មានដឹកបុរសម្នាក់ដែលមានមុខមាត់ដូចជនសង្ស័យដែលប៉ូលិសកំពុងតាមចាប់ខ្លួន។ យ៉ាងណាក្តី ពេលប៉ូលិសឃាត់រថយន្តរបស់គាត់ បុរសជាជនរងគ្រោះមិនព្រមចុះពីលើរថយន្តតាមសម្រួលឡើយ ដោយគាត់បានអះអាងថា គាត់មិនបានធ្វើអ្វីខុសនោះទេហើយគាត់ពិតជាប្រញាប់ធ្វើដំណើរទៅមុខទៀតជាចាំបាច់។ ព្រោះតែគាត់មិនព្រមធ្វើតាមការស្នើសុំរបស់ប៉ូលិស ទើបប៉ូលិសសម្រេចចាប់អូសគាត់ចេញពីរថយន្ត ផ្ដួលទៅលើដី និងយកជង្គង់ទៅសង្កត់ចំករបស់គាត់ប្រមាណជា ៦ នាទី ដើម្បីដាក់ខ្នោះគាត់ ហើយពេលនោះជនរងគ្រោះបានសន្លប់បាត់ស្មារតីនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ។ ក្នុងពេលល្ងាចនៃថ្ងៃកើតហេតុនោះខាងប៉ូលិសបានប្រកាសថា បុរសជនគ្រោះបានស្លាប់បាត់បង់ជីវិតហើយ ខណៈខាងមន្ទីរពេទ្យបានអះអាងថា ជនរងគ្រោះមានជំងឺប្រចាំកាយកម្រិតធ្ងន់រួចទៅហើយមុនពេលពេលប៉ូលិសចាប់ខ្លួននិងបញ្ជូនទៅដល់មន្ទីរពេទ្យ។
May 27, 2020









