autoadmin
  • កូវីដ-១៩

    យោងតាមក្រសួងសុខាភិបាលប្រទេសប្រេស៊ីលបានរាយការណ៍ថា ពួកគេរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ២៦,៤១៧នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការកើនឡើងខ្ពស់បំផុតប្រចាំថ្ងៃ ដែលនាំឱ្យប្រទេសនេះមានអ្នកឆ្លងជំងឺ COVID-19 សរុបដល់ទៅ ៤៣៨,២៣៨នាក់ និងដេញពីក្រោយសហរដ្ឋអាមេរិក ដែលកំពុងឈរនៅកំពូលតារាងមានអ្នកឆ្លងច្រើនបំផុត។ ចំនួនអ្នកស្លាប់របស់ប្រេស៊ីលប្រចាំថ្ងៃបានកើនដល់ ១,១៥៦នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៦,៧៥៤នាក់ នេះបើយោងតាមតួលេខផ្លូវការបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។ ចំនួនមនុស្សចាកចេញពីការងារក៏បានកើនឡើងដែរ ដែលជាការថយកម្លាំងពលកម្មខ្លាំងបំផុតមិនធ្លាប់មាន។ ទោះបីជាអត្រាអ្នករកការងារធ្វើមិនបាន (unemployment rate) មាន ១២.៦% ទាបជាងអ្នកសេដ្ឋកិច្ចធ្លាប់បានរំពឹងទុកក៏ដោយ ប៉ុន្តែអត្រាផ្សេងទៀតដូចជាចំនួនមនុស្សចាកចេញពីកន្លែងការងារ និងអត្រារកការងារមិនបានរបស់កម្មករ បានធ្វើឱ្យទីផ្សារពលកម្មចុះខ្សោយលើសពីការរំពឹងទុក។ លោក Roberto Campos Neto ប្រធានធនាគារកណ្តាលបាននិយាយថា

    May 29, 2020
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលផ្តោតលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពេលដែលលោក ដូណាល់ ត្រាំ មិនសប្បាយចិត្តចំពោះបណ្ដាញសង្គម Twitter ។ ពោលគឺកាលពីដើមសប្តាហ៍នេះ Twitter បានអនុវត្តការត្រួតពិនិត្យ fact-check ទៅលើការបង្ហោះរបស់លោក ត្រាំ ចំនួន ២ ដែលវាទាក់ទងនឹងការបោះឆ្នោតតាមអ៊ីមែល នៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកាខាងមុខនេះ។ ប្រធានាធិបតីរូបនេះបានតបមកវិញជាមួយនឹងការចោទប្រកាន់បណ្ដាញ Twitter ថា បានជ្រៀតជ្រែកក្នុងការឃោសនារបស់លោក។ ព័ត៌មានលម្អិតនៃបទបញ្ជាប្រតិបត្តិដែលបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍គឺមិនច្បាស់ទេ ប៉ុន្តែមុនពេលចុះហត្ថលេខាលោក ដូណាល់ ត្រាំ បានអះអាងថា ភាពផ្តាច់មុខនៃប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានឥទ្ធិពលមួយក្តាប់តូច បានគ្រប់គ្រងផ្នែកធំនៃការទំនាក់ទំនងសាធារណៈ និងឯកជនទាំងអស់នៅសហរដ្ឋអាមេរិក។ លោកក៏បានអំពាវនាវឱ្យពិនិត្យឡើងវិញនូវច្បាប់មួយដែលការពារបណ្ដាញ Twitter

    May 29, 2020
  • អន្តរជាតិ

    មរណភាពរបស់លោក George Floyd បានបង្កឱ្យមានកំហឹងពេញពិភពលោកជុំវិញការរើងអើងជាតិសាសន៍ ខណៈនៅអាមេរិកកំពុងមានកុបកម្មយ៉ាងធំមួយដើម្បីទាមទាររកយុត្តិធម៌ឱ្យរូបលោក។ រូបភាពមួយចំនួនពីកន្លែងកើតហេតុបានបង្ហាញពីអគារកម្ពស់ ៦ជាន់ កំពុងឆាប់ឆេះយ៉ាងសន្ធោរសន្ធៅ ដោយសារក្រុមអ្នកតវ៉ាបានដុតបំផ្លាញវាចោល។ ប្រភពបាននិយាយថា ដំបូងឡើយក្រុមអ្នកតវ៉ាបានចាប់ផ្ដើមដោយភាពស្ងប់ស្ងាត់នៅកន្លែងដែលលោក George Floyd ត្រូវបានគេសម្លាប់នៅឯ Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកក៏ប្រែក្លាយទៅជាអំពើហឹង្សា មានទាំងការចូលលួច និងការដុតបំផ្លាញ ខណៈដែលខាងប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រជាដើម។ មូលហេតុដែលបណ្ដាលឱ្យលោក George Floyd ទទួលមរណភាពគឺដោយសារប៉ូលីសបានឃាត់រថយន្តរបស់គាត់ ដោយមើលឃើញថាលោក George Floyd មានមុខមាត់ស្រដៀងនឹងជនល្មើសដែលប៉ូលីសកំពុងតែតាមចាប់ ប៉ុន្តែពេលនោះលោកមិនព្រមចុះពីរថយន្ត ដោយនិយាយថាគាត់មិនបានធ្វើអ្វីខុសនោះទេ ហើយក្រោយមកទៀតទើបប៉ូលីសបានប្រើធម៌ក្ដៅជាមួយគាត់

    May 29, 2020
  • អន្តរជាតិ

    សិង្ហបុរី៖ បុរសជាអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន និងផ្តន្ទាទោសជាប់គុករយៈពេល ៤ ខែនៅក្នុងប្រទេសសិង្ហបុរី ក្រោយរូបគាត់បានចែកចាយព័ត៌មានមិនពិតនៅក្នុងបណ្តាញសង្គម Facebook ដែលមានខ្លឹមសារថា “ហាងលក់ទំនិញនិងហាងអាហារនៅក្នុងប្រទេសសិង្ហបុរីនឹងត្រូវបិទទ្វារ ព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ ដូចនេះពលរដ្ឋទាំងអស់គួរតែនាំគ្នាសម្រុកទៅទិញចំណីអាហារយកមកស្ដុកទុកឲ្យបានច្រើន”។ បុរសដែលជាអ្នកផ្ដើមចែកចាយព័ត៌មានក្លែងក្លាយនេះមានឈ្មោះថា Kenneth Lai Yong Hu អាយុ ៤០ ឆ្នាំហើយការចែកចាយព័ត៌មានក្រៅផ្លូវការរបស់គាត់ត្រូវបានធ្វើឡើងតាមរយៈការផ្ញើសារចូលទៅក្នុងក្រុមដែលមានសមាជិកប្រមាណជា ៧,៥០០ នាក់។ ក្រោយធ្វើការចែកចាយដំណឹងមិនពិតបានត្រឹមតែ ១៥ នាទី លោក Kenneth Lai Yong Hu ក៏បានលុបសារនោះចោលវិញ តែយ៉ាងណាក្តីខាងអាជ្ញាធរបានរក្សាទុកភស្តុតាងនិងកំណត់អត្តសញ្ញាណរបស់គាត់បានរួចទៅហើយ ទើបប៉ូលិសអាចឃាត់ខ្លួនគាត់បានភ្លាមៗផងដែរ។ គួរបញ្ជាក់ជូនថា

    May 29, 2020
  • អន្តរជាតិ

    កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋមន្រ្តីក្រសួងសុខាភិបាលសាំងហ្គាពួរលោក Gan Kim Yong បានប្រកាសថា អ្នកជំងឺ COVID-19 ដែលមានសុខភាពល្អប្រសើរឡើងវិញនៅត្រឹមថ្ងៃទី២១ បន្ទាប់ពីរកឃើញថាមានជំងឺ COVID-19 នឹងអាចត្រូវបានរំសាយចេញពីមន្ទីរពេទ្យដោយគ្មានការធ្វើតេស្តបន្ថែមនោះទេ ហើយទោះបីជាពួកគេនៅតេស្ដវិជ្ជមានក៏ដោយ។ គោលនយោបាយថ្មីនេះចូលជាធរមានភ្លាមៗ និងត្រូវបានអនុម័តឡើងមក បន្ទាប់ពីមានការវាយតម្លៃដោយក្រសួងសុខាភិបាល (MOH) សម្អាងលើភស្តុតាងគ្លីនិកនិងវិទ្យាសាស្ត្រ ទាំងក្នុងនិងក្រៅប្រទេស។ កាលពីដើមឡើយអ្នកជំងឺ COVID ត្រូវការព្យាបាលរហូតទាល់តែតេស្ដអវិជ្ជមាន ២ដង ក្នុងរយៈពេល ២៤ ម៉ោងពីគ្នា ទើបអាចចេញពីពេទ្យបាន។ លោក Gan Kim Yong​

    May 29, 2020
  • អន្តរជាតិ

    ឥណ្ឌា៖ បុរសជាប្តីម្នាក់ត្រូវបានគេរកឃើញថា បានប្រើប្រាស់ពស់វែកឲ្យទៅចឹកសម្លាប់ប្រពន្ធរបស់ខ្លួន ដើម្បីគាត់អាចយកទ្រព្យសម្បត្តិទៅរៀបការជាមួយនឹងនារីម្នាក់ផ្សេងទៀត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Anchal រដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ បើតាមសារព័ត៌មាន worldofbuzz បានចុះផ្សាយថា បុរសជាប្តី​មានឈ្មោះថា Sooraj អាយុ ២៧ឆ្នាំ មានប្រវត្តិរស់នៅក្នុងគ្រួសារក្រីក្រមួយហើយបច្ចុប្បន្នមានការងារជាបុគ្គលិកធនាគារ។ ចំណែកឯស្រ្តីជាប្រពន្ធវិញមានឈ្មោះថា Uthra អាយុ ២៥ ឆ្នាំនិងជាកូនអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់។ កាលពីមួយឆ្នាំមុន ប្តីប្រពន្ធមួយគូនេះបានយល់ព្រមរៀបការជាមួយគ្នាតាមការរៀបចំរបស់ចាសទុំ ហើយតាមប្រពៃណីឥណ្ឌាគ្រួសារខាងស្រីដែលជាអ្នកមាននោះបានជូនថ្លៃបណ្តាការជាកាក់មាសចំនួន ១០០ កាក់ រថយន្តថ្មីមួយគ្រឿង និងលុយប្រមាណជា ៥០០,០០០ Rupees (៦,៥៩២ ដុល្លារអាមេរិក) ដល់កូនកំលោះ ហើយបន្ទាប់ពីរៀបការរួចទ្រព្យសម្បត្តិទាំងនេះត្រូវរក្សាទុកជាទ្រព្យរួមនៅក្នុងផ្ទះផងដែរ។ ប្រភពខាងលើបានបន្តថា​ បើទោះជាពេលនេះមានកូនមួយរួចហើយក្តី

    May 29, 2020
  • អន្តរជាតិ

    សភាប្រទេសចិននៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានអនុម័តផែនការសម្រាប់ច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាស សម្រាប់ទីក្រុងហុងកុង។ សមាជប្រជាជនចិន (NPC) បានបោះឆ្នោតគាំទ្រយ៉ាងលើសលុបចំពោះសំណើធ្វើច្បាប់ព្រាងនេះ ដោយមានសំឡេងគាំទ្រ ២,៨៧៨ ទល់នឹងប្រឆាំង ១ ខណៈមាន ៦ សំឡេងទៀតមិនបានបោះឆ្នោត។ ការបោះឆ្នោតនេះបានអនុញ្ញាតឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍ធ្វើសេចក្តីព្រាងច្បាប់ ដើម្បីដាក់ទណ្ឌកម្មការធ្វើអបគមន៍ ការបង្ហិនបង្ហោចអំណាចរដ្ឋ ការធ្វើភេរវកម្ម និងសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិនៅហុងកុង។ ក្រុមអ្នកតាក់តែងច្បាប់នៅមហាវិមានប្រជាជនបានទះដៃអបអរសាទរចំពោះលទ្ធផល នៅពេលការបោះឆ្នោតរបស់ពួកគេទទួលបានសំឡេងខ្ពស់។ ប៉ុន្តែយ៉ាងណាក្រុមអ្នករិះគន់ រួមទាំងអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅហុងកុង បានអះអាងជាយូរមកហើយថា វិធានការណ៍បែបនេះនឹងធ្វើឱ្យបាត់បង់ស្វ័យភាពទឹកដី ហើយហុងកុងត្រូវទទួលយកវិធានការរបស់ចិនដីគោក។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ក៏បាននិយាយដែរថា ទីក្រុងហុងកុងលែងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឋានៈពិសេសរបស់ខ្លួន នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក។

    May 28, 2020
  • កូវីដ-១៩

    សាំងហ្គាពួរបានបញ្ជាក់ជាបឋមនូវករណីវីរុស COVID-19 ថ្មីចំនួន ៣៧៣នាក់ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ ហើយក្នុងចំណោមករណីថ្មីទាំងនោះមិនមានជនជាតិសាំងហ្គាពួរ ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍នោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times ។ តួលេខថ្មីៗចុងក្រោយនេះនាំឱ្យសាំងហ្គាពួរមានករណីសរុបចំនួន ៣៣,២៤៩នាក់ ខណៈអ្នកស្លាប់នៅតែ ២៣នាក់ ដដែល។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងករណីថ្មីៗ ក្រសួងសុខាភិបាលនឹងប្រកាសពេលក្រោយទៀត។ កាលពីថ្ងៃពុធក្រសួងសុខាភិបាលបានបន្ថែមផ្សារចំនួន ២ នៅក្នុងតំបន់ Bukit FairPrice និង Jurong West ចូលទៅក្នុងបញ្ជីដែលត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយសារផ្សារទាំងនោះធ្លាប់ត្រូវបានអ្នកជំងឺ COVID-19 ចូលទស្សនាមុនពេលដែលរកឃើញថាឆ្លងវីរុស។

    May 28, 2020
  • អន្តរជាតិ

    ថៃ៖ មន្ទីរពេទ្យ Songklanagarind  ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃបានប្រកាសឲ្យដឹងថា ខាងមន្ទីរពេទ្យអាចយកប្លាស្មារបស់មនុស្សដែលទើបនឹងជាសះសើ្បយពីជំងឺកូវីដ ១៩ ទៅព្យាបាលឲ្យជនរងគ្រោះកំពុងមានជំងឺកូវីដ ១៩ បានយ៉ាងមានប្រសិទ្ធិភាពនិងជោគជ័យខ្ពស់បំផុត។ បើតាមលោកវេជ្ជបណ្ឌិត Sarunyou Chusri អ្នកឯកទេសផ្នែកជំងឺឆ្លង និងជាមនុស្សសំខាន់ម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតថៃជាច្រើនរូបទៀតដែលបានសាកល្បងព្យាបាលអ្នកជំងឺតាមរយៈការប្រើប្រាស់ប្លាស្មានេះបានឲ្យដឹងថា កាលពីថ្ងៃទី ១៩ ឧសភា កន្លងទៅនេះមានមនុស្សម្នាក់ដែលទើបនឹងជាសះស្បើយពីជំងឺកូវីដ ១៩ មួយរយភាគរយ បានសម្រេចបរិច្ចាគប្លាស្មារបស់គាត់ដើម្បីទុកឲ្យខាងមន្ទីរពេទ្យប្រើប្រាស់សម្រាប់ធ្វើការពិសោធន៍ សិក្សា​ ឬប្រើប្រាស់ក្នុងគោលបំណងវេជ្ជសាស្រ្តផ្សេងៗ។ ក្រោយមកខាងមន្ទីរពេទ្យបានយកប្លាស្មាដែលជាការបរិច្ចាគនោះចំណុះ ២០០ CC ចំនួន ២ ដង ទៅចាក់ក្នុងខ្លួនអ្នកជំងឺកូវីដ ១៩ ម្នាក់ ដែលកំពុងមានបញ្ហាសុខភាពជាច្រើនដូចជា កម្រិតអុកស៊ីសែននៅក្នុងឈាមធ្លាក់ចុះយ៉ាងខ្លាំង

    May 28, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ក្រៅតែពីត្រូវត្រៀមខ្លួនទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ ១៩ ប្រទេសម៉ាឡេស៊ីត្រូវបានគេមើលឃើញថា កំពុងតែប្រឆាំងនឹងបញ្ហារសើបមួយផ្សេងទៀត ដែលបញ្ហានោះគឺជាវត្តមានរបស់ផលិតផលក្លែងនៅក្នុងទីផ្សារដែលអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា ទំនិញក្លែងក្លាយតែងត្រូវបានគេប្រទះឃើញជារឿញៗនៅក្នុងទីផ្សារម៉ាឡេស៊ីនាពេលកន្លងមក យ៉ាងណាក្តីនៅក្នុងអំឡុងពេលនៃការរាតត្បាតមេរោគកូវីដ ១៩ នេះ គឺទំនិញក្លែងក្លាយត្រូវបានគេដាក់លក់យ៉ាងព្រោងព្រាតក្នុងបរិមាណច្រើនមិនធ្លាប់មានតែម្តង។ ប្រភពខាងលើបញ្ជាក់ថា កក្តាដែលជំរុញឲ្យបរិមាណទំនិញក្លែងក្លាយកើនឡើង ក៏ព្រោះតែរោងចក្រឬក្រុមហ៊ុនស្របច្បាប់ត្រូវបិទទ្វារជាបណ្ដោះអាសន្នដែលជំរុញឲ្យជនខិលខូចកាន់តែមានឱកាសលក់ផលិតផលក្លែងក្លាយរបស់ពួកគេនៅក្នុងទីផ្សារ និងស្របពេលដែលប្រជាពលរដ្ឋត្រូវរងនូវផលប៉ះពាល់សេដ្ឋកិច្ចផងទើបពួកគេត្រូវបង្ខំចិត្តទិញផលិតផលក្លែងក្លាយយកទៅប្រើប្រាស់ ព្រោះតែវាមានតម្លៃថោកជាងទំនិញពិតប្រាកដ។ ទំនិញក្លែងក្លាយដែលកំពុងតែបង្ហាញវត្តមានក្នុងទីផ្សារម៉ាឡេស៊ីមានតាំងពីម៉ាស់ ចំណីអាហារ គ្រឿងសម្អាង ថ្នាំពេទ្យ គ្រឿងបន្លាស់រថយន្ត និងស្រាជាច្រើនប្រភេទទៀតផង។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា ទំនិញក្លែងក្លាយបានបង្កឲ្យមានប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដូចជាម៉ាស់ក្លែងក្លាយអាចបង្កឲ្យមានបញ្ហាផ្លូវដង្ហើមនិងគ្មានប្រសិទ្ធភាពការពារមេរោគទាល់តែសោះ គ្រឿងបន្លាស់រថយន្តក្លែងក្លាយងាយនឹងបង្កគ្រោះថ្នាក់ពេលបើកបរ ហើយស្រាក្លែងក្លាយអាចបង្កគ្រោះថ្នាក់ដល់ជីវិតទៀតផង ប្រសិនបើប្រជាពលរដ្ឋនាំគ្នាផឹកក្នុងបរិមាណច្រើនលើសកម្រិតនោះ។ បើទោះជាយ៉ាងណានេះក្តីគេបានមើលឃើញថា ពលរដ្ឋម៉ាឡេស៊ីមួយចំនួនគឺសុខចិត្តទិញទំនិញក្លែងក្លាយតែម្តងបើទោះជាដឹងថាវាមានផលប៉ះពាល់ក៏ដោយព្រោះតម្លៃរបស់ទំនិញទាំងនោះ ជាពិសេសស្រាដប គឺថោកជាងផលិតផលសុទ្ធឬផលិតផលដើមរហូតដល់

    May 28, 2020