autoadmin
  • អន្តរជាតិ

    ទីក្រុងវូហានរបស់ប្រទេសចិនជិតនឹងបញ្ចប់ការធ្វើតេស្ដលើប្រជាជនសរុបចំនួន ១១ លាននាក់ ខណៈដែលប្រទេសនេះបានចំណាយធនធានដ៏ច្រើនសន្ធឹកសន្ធាប់គ្រប់បែបយ៉ាង ឱ្យតែខ្លួនអាចជៀសវាងការផ្ទុះឡើងនៃជំងឺ COVID-19 ឡើងវិញបាន។ ដើម្បីឈានដល់គោលដៅរបស់ចិននៅចំពេលដែលសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតកំពុងវិលមុខនឹង COVID-19 វាតម្រូវឱ្យពលរដ្ឋនៃទីក្រុងដែលជាប្រភពដើមជំងឺនេះ ត្រូវប្រមែប្រមូលគ្នាមកធ្វើតេស្ដយ៉ាងឆាប់រហ័ស។ អ្នកស្រុកនិងអ្នកដែលបានចុះឈ្មោះក្នុងបញ្ជីតេស្ដទាំងអស់ នឹងត្រូវបានគេទាក់ទងដើម្បីធ្វើការវាយតម្លៃ ហើយតាំងពីមានការតេស្ដលក្ខណៈទ្រង់ទ្រាយធំនេះមក អាជ្ញាធរមូលដ្ឋានបានរាយការណ៍អំពីករណីថ្មីតែមួយប៉ុណ្ណោះ តាំងពីពេលចាប់ផ្តើមនៅថ្ងៃទី១៣ ខែឧសភា។ កិច្ចប្រឹងប្រែងធ្វើតេស្តលើពលរដ្ឋរបស់ប្រទេសចិន គឺជាផ្នែកមួយនៃការជំរុញឱ្យរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់របស់ពិភពលោក ផ្លាស់ប្តូរគំនិតនៃការចោទប្រកាន់ដែលថា ប្រទេសនេះបានពន្យាពេលការឆ្លើយតបរបស់ខ្លួនចំពោះជំងឺដែលបានចម្លងដល់មនុស្សជាង ៦ លាននាក់ និងបានឆក់យកជីវិតមនុស្សជាង ៣៦០,០០០ នាក់ នៅទូទាំងសាកលលោក។ ទីក្រុងប៉េកាំងកំពុងបង្កើនការអភិវឌ្ឍវ៉ាក់សាំងពង្រីកការធ្វើតេស្តនៅទូទាំងប្រទេស និងរក្សាការរឹតត្បិតក្នុងការធ្វើដំណើរ ដើម្បីធានាការធ្លាក់ចុះនៃការឆ្លងជំងឺនេះ។ ខណៈពេលដែលប្រទេសចិនបានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនបានលាក់បាំងពីជំងឺតាំងពីដំបូង ខ្លួនក៏បាននិយាយអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៅពេលដែលជំងឺចប់ទៅវិញដែរ។ ពោលគឺកាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្រ្តី

    June 1, 2020
  • កូវីដ-១៩

    ប្រេស៊ីលកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា ចំនួនសរុបនៃករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួនបានកើនឡើងលើសពី ៥១៤,០០០ ករណី បន្ទាប់ពីមនុស្ស ១៦,៤០៩ នាក់ បានតេស្តវិជ្ជមានក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ខណៈចំនួនអ្នកស្លាប់សរុបមានជិត ៣០,០០០ នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៩,៣១៤ នាក់ បន្ទាប់ពីមានអ្នកស្លាប់ចំនួន ៤៨០នាក់ ត្រូវបានកត់ត្រាចាប់តាំងពីថ្ងៃសៅរ៍ ហើយមានអ្នកស្លាប់ចំនួន ៤,២០៨ នាក់ផ្សេងទៀតកំពុងត្រូវបានគេស៊ើបអង្កេត ថាតើមានការទាក់ទងណាមួយជាមួយជំងឺ COVID-19 ឬយ៉ាងណា។ ក្រសួងសុខាភិបាលប្រេស៊ីលបានបន្ថែមទៀតថា ចំនួននៃការជាសះស្បើយពីជំងឺ COVID-19 របស់ខ្លួនក៏មានចំនួនសរុប ២០៦,៥៥៥ នាក់ផងដែរ។

    June 1, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ អ្នកជំងឺកូវីដ ១៩ ដែលមានអាយុ ១០០ ឆ្នាំម្នាក់ត្រូវបានគេព្យាបាលឲ្យជាសះស្បើយ ១០០% ហើយរូបគាត់បានក្លាយជាមនុស្សចាស់បំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ ដែលត្រូវបានគេព្យាបាលប្រកបដោយភាពជោគជ័យដូចនេះ។ អ្នកជំងឺរូបនេះមានឈ្មោះថា Kamtim ភេទស្រី មានដើមកំណើតជាពលរដ្ឋឥណ្ឌូនេស៊ី និងកំពុងរស់នៅក្នុងក្រុង Surabaya លើកោះចាវ៉ា ភូមិភាគកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី។ បើតាមសារព័ត៌មាន Channelnewsasia  បានឲ្យដឹងថា លោកយាយ Kamtim បានកើតនៅក្នុងឆ្នាំ ១៩២០ ហើយរូបគាត់ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ កាលពីខែមុននេះ។ លោកយាយ Kamtim ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលបានការព្យាបាលក្នុងលក្ខខណ្ឌពិសេសមួយ​ ព្រោះតាមធម្មតាមនុស្សចាស់គឺពិបាកព្យាបាលណាស់ ហើយកន្លងមកខាងអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីមិនមានការរំពឹងខ្ពស់ទេថា គេអាចជួយសង្គ្រោះជីវិតលោកយាយបាននោះ។ ជាសំណាងល្អ

    June 1, 2020
  • អន្តរជាតិ

    ក្លឹបរាត្រី បារ៍ និងបន្ទប់ច្រៀងខារ៉ាអូខេនៅប្រទេសកូរ៉េខាងត្បូង នឹងតម្រូវឱ្យប្រើកូដ QR ដើម្បីចុះឈ្មោះ មុនពេលដែលភ្ញៀវអាចចូលកន្លែងកម្សាន្តទាំងនោះបាន។ ការផ្លាស់ប្ដូរនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូង សម្រេចរឹតបន្តឹងកន្លែងដែលមានហានិភ័យខ្ពស់នានា ដែលរួមមានកន្លែងកម្សាន្តរាត្រីទាំងអស់។ វិធានការនេះនឹងត្រូវអនុវត្តនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១០ ខែមិថុនា បន្ទាប់ពីការសាកល្បងរយៈពេលមួយសប្តាហ៍ នៅទីក្រុងសេអ៊ូល អ៊ិនឈុន និងដេចន់ ចាប់ផ្តើមពីថ្ងៃច័ន្ទនេះតទៅ រហូតដល់ថ្ងៃទី០៧ ខែមិថុនា។ ការប្រើកម្មវិធីឌីជីថលបែបនេះក៏អាចត្រូវបានពង្រីកដល់កន្លែងជាច្រើនផ្សេងទៀតរួមមាន៖ កន្លែងគោរពបូជា បណ្ណាល័យ និងរោងកុនផងដែរ។ នេះមានន័យថាអ្នកដែលចូលកន្លែងកម្សាន្តនានានឹងត្រូវមានលេខកូដ QR សម្រាប់ប្រើមួយដង (one-time) តាមរយៈកម្មវិធីស្មាតហ្វូនហើយបញ្ជូនទៅខាងកន្លែងកម្សាន្ត បន្ទាប់មកអ្នកគ្រប់គ្រងកន្លែងកម្សាន្តនឹងស្កេនលេខកូដនោះ ហើយបញ្ចូលវាទៅក្នុងបញ្ជីចុះឈ្មោះអតិថិជន។ ដូច្នេះប្រសិនបើមានការឆ្លងជាក្រុមកើតឡើងនោះ អាជ្ញាធរសុខាភិបាលនឹងអាចតាមដានមនុស្សដែលបាននៅទីនោះបានយ៉ាងជាក់លាក់ តាមរយៈទិន្នន័យកូដ QR

    June 1, 2020
  • អន្តរជាតិ

    ឥណ្ឌា៖ ទារកអាយុថ្លៃម្នាក់មានសំណាងនៅរស់មានជីវិត និងត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីទារករូបនេះត្រូវបានគេយកទៅកប់ក្នុងដីទាំងរស់។ បើតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា​ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។ ប្រភពដដែលនេះបានបញ្ជាក់ថា មូលហេតុពិតនៃការយកទារកទើបនឹងកើតទៅកប់ចោលទាំងរស់នេះមិនត្រូវបានគេដឹងច្បាស់ឡើយ ហើយសូម្បីតែអត្តសញ្ញាណឪពុកម្តាយរបស់ទារករងគ្រោះមិនត្រូវបានគេស្គាល់ដែរ។ បើតាមវីដេអូដែលបានថតនិងយកទៅបង្ហោះពេញបណ្តាញសង្គមសង្គមនិងបណ្តាញសារព័ត៌មានអេឡិចត្រូនិចនោះបានបង្ហាញថា ទារករងគ្រោះត្រូវបានគេយកទៅកប់ក្នុងដីមិនជ្រៅនោះឡើយដោយបន្សល់ទុកជើងម្ខាងនៅខាងក្រៅ។  តាមរយៈការមើលឃើញជើងម្ខាងនៅខាងក្រៅនោះហើយ ទើបមានបុរសម្នាក់សង្ស័យថា អាចនឹងមានទារកនៅខាងក្នុងដីហើយគាត់ក៏សម្រេចទៅកាយដីជួយសង្គ្រោះទារកនោះតែម្តង។ លោកអ្នកអាចទស្សនាហេតុការណ៍ទាំងស្រុងដូចក្នុងវីដេអូខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    June 1, 2020
  • កូវីដ-១៩

    សាំងហ្គាពួរ៖ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ខ្លួនបានបញ្ជាក់ករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៥១៨ ករណី កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ដោយមាន ៣ករណី ជាករណីក្នុងសហគមន៍ នេះបើយោងតាមការចុះផ្សាយរបស់ The Straits Times ។ ភាគច្រើននៃករណីដែលបានបញ្ជាក់គឺនៅតែជាពលករបរទេស ដែលរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករ។ ករណីថ្មីៗនេះនាំឱ្យករណីសរុបរបស់សាំងហ្គាពួរកើនដល់ ៣៤,៨៨៤ នាក់ និងស្លាប់សរុបមាន ២៣នាក់ដដែល។ កាលពីថ្ងៃសៅរ៍ក្រសួងសុខាភិបាលបានរាយការណ៍ថា មានអ្នកជំងឺចំនួន ១,០៩៦នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ដែលនាំឱ្យចំនួនអ្នកជំងឺដែលបានជាសះស្បើយមានចំនួន ២០,៧២៧នាក់។ នេះរាប់បញ្ចូលទាំងអ្នកជំងឺ

    June 1, 2020
  • អន្តរជាតិ

    មិនថាតែនៅសហរដ្ឋអាមេរិកទេ កាលពីថ្ងៃអាទិត្យមានមនុស្សរាប់រយនាក់បានធ្វើបាតុកម្មនៅទីក្រុងឡុង និងប៊ែរឡាំង ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះថា George Floyd ដែលលោកបានស្លាប់ដោយសារប៉ូលីសស្បែកសបានប្រើជង្គង់ផ្ទប់-ក របស់គាត់នៅនឹងដី នៅឯ Minneapolis រដ្ឋ Minnesota ។ ក្រុមបាតុករបានលុតជង្គង់នៅទីលាន Trafalgar Square កណ្តាលទីក្រុងឡុងដោយស្រែកថា “គ្មានយុត្តិធម៌ គ្មានសន្តិភាព” ហើយបន្ទាប់មកបានដើរក្បួននៅវិមានរដ្ឋសភា និងបញ្ចប់នៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក។ ប៉ូលីសក្រុងបាននិយាយថា ពួកគេបានធ្វើការចាប់ខ្លួនមនុស្សចំនួន ៥នាក់ នៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក ដោយមាន ៣នាក់ ត្រូវចាប់ខ្លួនពីបទរំលោភគោលការណ៍ណែនាំទាក់ទងនឹងជំងឺ COVID-19 និង ២នាក់ សម្រាប់ការបំពានលើប៉ូលីស។ ក្រុមអ្នកតវ៉ារាប់រយនាក់ក៏បានធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងប៊ែរឡាំង ដោយកាន់ផ្ទាំងរូបភាពជាច្រើនដែលសរសេរថា៖

    June 1, 2020
  • កូវីដ-១៩

    គណៈកម្មការសុខភាពរបស់ប្រទេសចិនបានរាយការណ៍ថា ខ្លួនបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១៦ករណី សម្រាប់ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១១ ខែឧសភា ខណៈដែលមុននោះមួយថ្ងៃមានតែ ២ករណី ត្រូវបានរាយការណ៍ប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា ករណីថ្មីទាំងអស់ជាការនាំចូលដែលមានទាំងអ្នកធ្វើដំណើរមកពីបរទេសផងដែរ។ ក្នុងចំណោមករណីថ្មីៗ ៣ ថ្ងៃមកនេះ ចិនក៏បានរកឃើញករណីមិនចេញរោគសញ្ញាថ្មីចំនួន ១៦ ករណីបន្ថែម។ ដូច្នេះចំនួនករណីដែលបានបញ្ជាក់នៅចិនដីគោកពេលនេះមានចំនួន ៨៣,០១៧ នាក់ ខណៈចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរ ដោយមាន ៤,៦៣៤ នាក់ដដែល នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ។ យោងតាមការបូកសរុបរបស់សាកលវិទ្យាល័យចនហបគីនស៍នៅសហរដ្ឋអាមេរិកបង្ហាញថា ករណីទូទាំងពិភពលោកពេលនេះមានចំនួន ៦,១០៨,៥២៥

    June 1, 2020
  • អន្តរជាតិ

    ថៃ៖ បុរសជនជាតិថៃម្នាក់បានរាយករណ៍អំពីករណីបោកប្រាស់ថ្មីមួយដែលគាត់ទើបជួបប្រទះក្នុងអំឡុងប្រទេសមានវិបត្តិនៃជំងឺកូវីដ ១៩ ដែលករណីនោះគឺការលក់ពងមាន់ក្លែងក្លាយ។ ពលរដ្ឋថៃរូបនេះមានឈ្មោះថា Sombat Thunsungnoen រស់នៅក្នុងស្រុក Sung Noen ខេត្ត Nakhon Ratchasima ភាគខាងជើងប្រទេសថៃ។ លោក Sombat Thunsungnoen បាននិយាយទៅកាន់សារព័ត៌មាន bangkokpost ថា កាលពីថ្ងៃសុក្រកន្លងទៅគាត់បានទៅផ្សារដើម្បីទិញម្ហូបអាហារយកមកទុក ហើយគាត់បានឃើញរថយន្តលក់ឥវ៉ាន់មួយនៅខាងមុខផ្សារ ដែលបានដាក់លក់ស៊ុតក្នុងតម្លៃថោកជាងធម្មតាពោលគឺដាក់លក់ស៊ុត ៣០ គ្រាប់ក្នុងតម្លៃត្រឹមតែ ៦០ បាត (៧,៨០០ រៀល) ខណៈតម្លៃធម្មតាគឺចន្លោះពី ៨៥-១០០ បាត (១១,០០០-១៣,០០០ រៀល)។

    June 1, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចហាមឃាត់មិនឲ្យពលរដ្ឋខ្លួនធ្វើដំណើរឆ្ងាយពីផ្ទះ ឬឆ្លងពីរដ្ឋមួយទៅរដ្ឋមួយឡើយ ហើយបើក្នុងករណីចាំបាច់ពលរដ្ឋត្រូវបង្ហាញលិខិតអនុញ្ញាតឬលិខិតបញ្ជាក់ពីអាជ្ញាធរថា ពួកគេពិតជាចាំបាច់ត្រូវធ្វើដំណើរឆ្លងពីរដ្ឋមួយទៅរដ្ឋមួយពិតមែនជាដូចជា ត្រូវទៅធ្វើការងារឬទៅបំពេញបេសកម្មសំខាន់ណាមួយជាដើម។ យ៉ាងណាក្តី ពលរដ្ឋម៉ាឡេស៊ីមួយចំនួននៅតែព្យាយាមបំពានការហាមឃាត់របស់រដ្ឋាភិបាល ដោយអ្នកខ្លះបានប្រើប្រាស់លិខិតអនុញ្ញាតក្លែងដើម្បបង្ហាញដល់ប៉ូលិសនៅកន្លែងត្រួតពិនិត្យ ហើយអ្នកខ្លះវិញបានប្រថុយធ្វើដំណើរតាមផ្លូវវាងតូចចង្អៀតនិងពិបាកធ្វើដំណើរជាដើម។ បើទោះជាយ៉ាងនេះក្តី ប៉ូលិសម៉ាឡេស៊ីនៅតែមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងទៅលើសកម្មភាពបំពានរបស់ពលរដ្ឋទាំងនោះបាន។ ជាក់ស្តែងបើតាមសារព័ត៌មាន worldofbuzz បានរាយការណ៍ថា ថ្មីៗនេះប៉ូលិសម៉ាឡេស៊ីបានឃាត់មន្ត្រីរាជការរបស់រដ្ឋាភិបាលម៉ាឡេស៊ីចំនួន ៤ នាក់ ដែលព្យាយាមធ្វើដំណើរឆ្លងកាត់ពីរដ្ឋមួយទៅរដ្ឋមួយដោយគ្មានលិខិតបញ្ជាក់ច្បាស់លាស់ តែពួកគេអះអាងថា ពួកគេពិតជាមានភារកិច្ចចាំបាច់និងទទួលបានការអនុញ្ញាតពីថ្នាក់លើរួចហើយ។ បច្ចុប្បន្នពួកគេត្រូវបានឃាត់ខ្លួនជាបណ្ដោះ អាសន្នសិន ខណៈប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេតករណីនេះជាពិសេសនិងបន្ទាន់មួយ។ ប្រសិនបើប៉ូលិសរកឃើញថា មនុស្សទាំង ៤ នាក់នេះបានកុហកប៉ូលិសដើម្បីអាចធ្វើដំណើរឆ្លងកាត់ពីរដ្ឋមួយទៅរដ្ឋមួយទាំងបំពានការសេចក្តីហាមឃាត់ ពួកគាត់ត្រូវប្រឈមនឹងការជាប់គុករហូតដល់ ៧ ឆ្នាំ និងបណ្ដេញចេញពីការងាររដ្ឋទៀតផង៕ អត្ថបទ៖ភក្តី

    May 30, 2020