autoadmin
  • អន្តរជាតិ

    នៅក្នុងសម័យជំងឺរាតត្បាត COVID-19 វាបានធ្វើឱ្យអាជីវកម្មនានាត្រូវផ្លាស់ប្ដូរទម្លាប់ចាស់របស់ខ្លួនចោល ទាំងការការពារ ការរក្សាគម្លាត និងការរក្សាអនាម័យផ្សេងៗ។ ជាក់ស្ដែងនាពេលថ្មីៗនេះគ្លីនិកកែសម្ផស្សមួយនៅក្នុងទីក្រុងបាងកក ព្រះរាជាណាចក្រថៃ បានអនុវត្តការផ្ដល់ជូនកូនម៉ាស់ទៅឱ្យភ្ញៀវរបស់ខ្លួន សម្រាប់ប្រតិបត្តិការដែលតម្រូវឱ្យនៅជិតគ្នារវាងអ្នកជំនាញនិងភ្ញៀវ ដូចជាសម្រាប់បញ្ហានៅលើផ្ទៃមុខជាដើម។ គំនិតនៃការប្រើកូនម៉ាស់ គឺដើម្បីអាចឱ្យមានចន្លោះច្រើនលើផ្ទៃមុខ ខណៈប្រើផ្ទាំងបាំងតូចមួយសម្រាប់ការពារមាត់និងច្រមុះ។ ដូច្នេះការពាក់កូនម៉ាស់នេះក្នុងអំឡុងប្រតិបត្តិការទាក់ទងនឹងផ្ទៃមុខ អាចធ្វើឱ្យភ្ញៀវមានការការពារខ្ពស់ពីជំងឺ COVID-19 ។ យ៉ាងណាក៏ដោយបច្ចុប្បន្ននេះគ្លីនិក Waleerat មិនមានលក់ម៉ាស់មុខនេះទេ ហើយពួកគេមានម៉ាស់ប្រហែល ១០០ ដែលអាចសម្លាប់មេរោគនិងប្រើប្រាស់ឡើងវិញបាន។ បុគ្គលិករបស់គ្លីនិកនឹងត្រូវពាក់ម៉ាស់គ្រប់គ្នា ហើយអនុវត្តការគ្រប់គ្រងចំនួនភ្ញៀវដែលចង់បានសេវាកម្ម ដោយទទួលតែ ១៥នាក់ ក្នុងមួយថ្ងៃប៉ុណ្ណោះ។ រំលឹកដែរថាប្រទេសថៃពេលនេះក៏កំពុងស្ថិតជំហានទី៣ នៃការបន្ធូរបន្ថយការរឹតបន្តឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដែលរួមមានទាំងការអនុញ្ញាតឱ្យគ្លីនិកសម្ផស្សអាចដំណើរការអាជីវកម្មខ្លួនឡើងវិញ។

    June 3, 2020
  • អន្តរជាតិ

    មន្ទីរប៉ង់តាហ្គោនអាមេរិកនៅថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០ បាននិយាយថា ពួកគេបានចល័តកងទាហានអាមេរិកប្រមាណ ១,៦០០នាក់ ចូលក្នុងតំបន់វ៉ាស៊ីនតោន បន្ទាប់ពីមានការធ្វើបាតុកម្មហិង្សាជាច្រើនកន្លែងនៅក្នុងទីក្រុង។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Jonathan Rath Hoffman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កម្លាំងយោធាសកម្មត្រូវចល័តឱ្យទៅឈរជើងនៅតាមតំបន់ ប៉ុន្តែមិនមែននៅកណ្តាលក្រុងវ៉ាស៊ីនតោនផ្ទាល់នោះទេ។ លោក Jonathan Rath Hoffman បាននិយាយថា កងកម្លាំងយោធាកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នខ្ពស់ប៉ុន្តែ «មិនបានចូលរួមក្នុងការគាំទ្រការពារដល់ប្រតិបត្តិការរបស់អាជ្ញាធរស៊ីវិលទេ»។ ក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់ក៏បាននិយាយកាលពីថ្ងៃច័ន្ទថា អង្គភាពនានានឹងត្រូវចល័តទៅតំបន់វ៉ាស៊ីនតោន ហើយកងទ័ពទាំងនោះរួមមានកងរាជអាវុធហត្ថ និងអ្នកដែលមានសមត្ថភាពវិស្វកម្ម រួមជាមួយកងវរសេនាតូចថ្មើរជើង៕ អត្ថបទ៖ លីដា ប្រភព៖ Channel News Asia

    June 3, 2020
  • អន្តរជាតិ

    ភោជនីយដ្ឋានមួយដែលគ្រប់គ្រងដោយជនជាតិវៀតណាមនៅទីក្រុងមូស្គូ បានផ្តល់ជូន «ហ្វឺ» ដោយឥតគិតថ្លៃដល់បុគ្គលិកសុខាភិបាលជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលជួបការលំបាកដោយសារជំងឺរាតត្បាត។ ភោជនីយដ្ឋាននោះមានឈ្មោះថា Phoinmoscow មានទីតាំងនៅទីក្រុងមូស្គូ និងគ្រប់គ្រងដោយម្ចាស់ហាងជនជាតិវៀតណាមម្នាក់ឈ្មោះថា Pham Hong Anh ហើយគាត់តែងតែផ្គត់ផ្គង់ហ្វឺសម្រាប់បុគ្គលិកពេទ្យយ៉ាងហើចណាស់ ៤០ឈុត ក្នុងមួយថ្ងៃៗ ដែលក្នុងមួយចានមានតម្លៃប្រហែល ៤ ទៅ ៥ដុល្លារ ទោះបីហាងរបស់គាត់ផ្ទាល់កំពុងមានភាពលំបាកដោយសារគ្មានភ្ញៀវក៏ដោយ។ យ៉ាងណាក្ដីដោយសារទឹកចិត្តរបស់គ្រួសារអ្នកស្រី Pham Hong Anh ត្រូវបានមើលឃើញដោយគ្រួសារវៀតណាមផ្សេងទៀត សព្វថ្ងៃនេះភោជនីយដ្ឋានរបស់អ្នកស្រីអាចបង្កើនការផ្ដល់ជូនហ្វឺរហូតដល់ទៅ ៨០ឈុត ជារៀងរាល់ថ្ងៃសម្រាប់បុគ្គលិកពេទ្យ។ អ្នកស្រី Pham

    June 3, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ វិបត្តិនៃជំងឺកូវីដ ១៩ បានបង្កើតឲ្យមានភាពចលាចលនិងបញ្ហាលំបាកជាច្រើនទៅកាន់ពិភពលោក ហើយស្ថិតនៅក្នុងស្ថានភាពអាក្រក់មួយនេះមនុស្សជាច្រើនត្រូវបង្ខំចិត្តរស់នៅនិងធ្វើកិច្ចការជាច្រើនខុសពីធម្មតា ដើម្បីសម្របខ្លួនឲ្យត្រូវទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងសង្គមរបស់ពួកគេ។ ជាក់ស្តែងមានសាកលវិទ្យាល័យមួយនៅក្នុងប្រទេសម៉ាឡេស៊ីបានប្រកាសថា នៅក្នុងឆ្នាំ ២០២០ នេះ ខាងសាកលវិទ្យាល័យនឹងរៀបចំពិធីចែកសញ្ញាបត្រដល់និស្សិតដោយមិនតម្រូវឲ្យនិស្សិតទាំងអស់ចូលរួមនោះទេ​ តែគេនឹងប្រើប្រាស់មនុស្សយន្តមកជំនួសវត្តមានរបស់ក្រុមនិស្សិតទាំងអស់នោះវិញ។ បើតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា សាកលវិទ្យាល័យមួយនេះមានឈ្មោះថា Universiti Sultan Zainal Abidin (UniSZA) មានទីតាំងស្ថិតនៅក្នុងរដ្ឋ Terengganu ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។ លោកសាស្ត្រាចារ្យ Hassan Basri Awang Mat Dahan ដែលជាអនុប្រធានសាស្រ្តាចារ្យសាកលវិទ្យាល័យបានបញ្ជាក់ថា ពិធីចែកសញ្ញាបត្រត្រូវតែធ្វើឡើងជាចាំបាច់​​ ហើយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ទើបគេសម្រេចមិនឲ្យមានវត្តមានរបស់ក្រុមនិស្សិតឡើយ តែគេនឹងប្រើប្រាស់មនុស្សយន្តចំនួន

    June 3, 2020
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា កូរ៉េខាងត្បូងកំពុងប្រយុទ្ធប្រឆាំងនឹងករណីឆ្លងជំងឺរាតត្បាត COVID-19 ថ្មីៗជាចង្កោមចេញពីព្រះវិហារនៅក្នុងទីក្រុងសេអ៊ូល ខណៈដែលប្រទេសនេះកំពុងបើកទ្វារសាលារៀនឱ្យសិស្សចូលរៀនជាបណ្ដើរៗ។ យោងតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ (KCDC) បានឱ្យដឹងថា កូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៣៨ ករណីបន្ថែមកាលពីម្សិលមិញ ដែលនាំឱ្យចំនួនករណីសរុបរបស់ប្រទេសនេះមានដល់ ១១,៥៤១នាក់។ ករណីថ្មីៗទាំងអស់នេះត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងសេអ៊ូល និងអ៊ីនឈុន និងខេត្ត Gyeonggi។ ប៉ុន្តែប៉ុន្មានរយៈចុងក្រោយនេះករណីជាច្រើនបានកើតឡើងចេញព្រះវិហារនៅទីក្រុងសេអ៊ូល និងតំបន់ជុំវិញទីក្រុង នៅចំពេលដែលប្រទេសនេះក៏កំពុងតាមដានករណីដែលផ្ទុះចេញពីក្លឹបកម្សាន្តរាត្រីនៅ Itaewon និងមជ្ឈមណ្ឌលចែកចាយរបស់ទីក្រុង។ យោងតាមប្រភពដដែលបាននិយាយថា ម្សិលមិញនេះមានករណីជាច្រើនត្រូវបានរាយការណ៍ចេញពីព្រះវិហារតូចៗចំនួន ២៣ នៅទីក្រុងអ៊ិនឈុន និងខេត្ត Gyeonggi ដែលនាំឱ្យករណីចេញពីព្រះវិហារក្នុងមួយរយៈចុងក្រោយនេះមានដល់ ៤៥នាក់។ ពោលគឺស្ថានការណ៍កាន់តែពិបាកគ្រប់គ្រងនៅពេលដែលសិស្សសាលាចំនួន ១.៨

    June 3, 2020
  • អន្តរជាតិ

    ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានចេញសេចក្តីជូនដំណឹងមួយ បន្ទាប់ពីបានបញ្ជាក់ពីករណីអ្នកឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោកអភិបាលទីក្រុងមានប្រសាសន៍ថា ការប្រកាសនេះជាវិធីមួយដែលជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ប៉ុន្តែមិនមានការផ្លាស់ប្តូរផែនការបើកដំណើរការសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញនោះទេ។ ដើម្បីបង្ហាញសញ្ញាប្រកាសអាសន្ននេះពួកគេបានបើកភ្លើងបំភ្លឺស្ពាន Rainbow នៅតំបន់ឆកសមុទ្រតូក្យូ ក៏ដូចជាភ្លើងនៅអគាររដ្ឋាភិបាលទីក្រុងតូក្យូត្រូវផ្លាស់ប្តូរពីពណ៌ធម្មតាទៅជាពណ៌ក្រហម។ កាលពីថ្ងៃអង្គារម្សិលមិញ ទីក្រុងតូក្យូបានរាយការណ៍ពីការឆ្លងថ្មីៗចំនួន ៣៤ ហើយវាជាលើកដំបូងដែលករណីបានកើនឡើងច្រើនជាង ៣០នាក់ ក្នុងរយៈពេលជាង ៣សប្តាហ៍ កន្លងមកនេះ។ ការកើនឡើងនេះគឺវាកើតឡើងមួយសប្តាហ៍ បន្ទាប់ពីរដ្ឋាភិបាលកណ្តាលបានដកស្ថានភាពអាសន្នសម្រាប់តំបន់ទីក្រុងតូក្យូ។ ប្រការនេះបានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់នេះចាប់ផ្តើមបន្ធូរបន្ថយដល់អាជីវកម្មជាច្រើនដែលបានបិទ។ ចាប់តាំងពីពេលនោះមកមន្រ្តីអាជ្ញាធរបានឃ្លាំមើលស្ថានការណ៍ ហើយនិយាយថាស្ថានភាពនៅតូក្យូកាន់តែអាក្រក់ទៅៗ។ អភិបាលខេត្ត Koike Yuriko បាននិយាយកាលពីថ្ងៃអង្គារថា៖«យើងចង់បន្តសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ ខណៈពេលទប់ស្កាត់ការរីករាលដាលនៃ COVID-19 ។ យើងនឹងត្រូវការកិច្ចសហប្រតិបត្តិការពីប្រជាជនទាំងអស់»។

    June 3, 2020
  • អន្តរជាតិ

    វៀតណាម៖ ស្របពេលដែលរដ្ឋាភិបាលវៀតណាមកំពុងតែយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩នោះ ពេលនេះវៀតណាមត្រូវមានបន្ទុកមួយបន្ថែមទៀតគឺ ការរាតត្បាតនៃវីរុស DIV1 ដែលកើតមាននៅលើសត្វបង្គា។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន NewStraitsTimes បានបញ្ជាក់ថា ការពិតទៅវីរុស DIV1 មិនមែនជាមេរោគថ្មីនោះទេ ព្រោះថាកាលពីឆ្នាំ ២០១៤ កន្លងទៅមេរោគនេះត្រូវបានគេរកឃើញនៅក្នុងខ្លួនសត្វបង្គាជាលើកដំបូងម្តងរួចមកហើយក្រោយមកវាក៏បានបាត់ទៅវិញ និងទើបតែកើតមានម្តងទៀតកាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបានបន្តថា វីរុស DIV1 ដែលមាននៅក្នុងខ្លួនបង្គានឹងធ្វើឲ្យសត្វបង្គាឡើងក្រហម ទន់សាច់ រួចហើយក៏ងាប់តែម្តង។ រហូតមកទល់នឹពេលនេះគេនៅមិនទាន់ដឹងច្បាស់ទេថា វីរុស DIV1 អាចចម្លងទៅកាន់មនុស្សបានឬអត់នោះទេ តែបញ្ហាជាក់ស្តែងមួយដែលវីរុស DIV1 បានបង្កឡើងគឺវាបានធ្វើឲ្យមានផលប៉ះពាល់ដល់ទីផ្សារលក់បង្គាយ៉ាងខ្លាំង ហើយអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះគឺម្ចាស់កសិដ្ឋានចិញ្ចឹមបង្គាផ្ទាល់តែម្តង។ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្គាជាជនជាតិចិនមួយរូបបានប្រាប់ឲ្យដឹងថា បង្គាទាំងតូចទាំងធំដែលបានឆ្លងវីរុស DIV1 ត្រូវងាប់យ៉ាងឆាប់រហ័សហើយបន្ទាប់មកវាក៏ធ្លាក់ទៅដល់បាតស្រះឬអាងដែលគេចិញ្ចឹមវាតែម្តង ហើយគេមិនអាចយកបង្គាទាំងនេះទៅបរិភោគបានឡើយព្រោះតែវាគ្មានគុណភាពទាល់តែសោះ។​

    June 3, 2020
  • អន្តរជាតិ

    ក្រុមមន្រ្តីរបស់ទីក្រុង Yamato ដែលជាទីក្រុងមួយនៅក្បែរទីក្រុងតូក្យូ កាលពីថ្ងៃច័ន្ទនេះ បានដាក់ស្នើច្បាប់មួយទៅសន្និបាតទីក្រុង ដើម្បីបញ្ឈប់ប្រជាជនពីការប្រើប្រាស់ទូរស័ព្ទនៅពេលពួកគេដើរតាមផ្លូវ។ មន្ត្រីម្នាក់បានប្រាប់បញ្ហានេះដល់ AFP ថា៖«ចំនួនប្រជាជនដែលប្រើប្រាស់ស្មាតហ្វូនបានកើនឡើងយ៉ាងឆាប់រហ័ស ដូច្នេះចំនួននៃគ្រោះថ្នាក់ក៏វាច្រើនតាមហ្នឹងដែរ»។ ក្រុមមន្ត្រីបានស្នើច្បាប់នេះឡើងក្នុងបំណងចង់ដាស់តឿនពលរដ្ឋ ពីហានិភ័យគ្រោះថ្នាក់ដែលអាចកើតមាន នៅអំឡុងពេលពួកគេកំពុងដើរតាមផ្លូវនៅក្នុងទីក្រុងដ៏មមាញឹក។ ពលរដ្ឋជប៉ុនក៏នឹងត្រូវជូនដំណឹងតាមរយៈប័ណ្ណប្រកាសនិងសារនានា ហើយច្បាប់នេះនឹងរំពឹងថាចូលជាធរមាននៅខែក្រោយ។ កាលពីឆ្នាំ២០១៤ ការស្រាវជ្រាវមួយរបស់ក្រុមហ៊ុនយក្សជប៉ុន NTT Docomo បានប៉ាន់ប្រមាណថា ជាមធ្យមចក្ខុរបស់អ្នកថ្មើរជើងនៅពេលសម្លឹងមើលស្មាតហ្វូន គឺមានតែ ៥% នៃអ្វីដែលភ្នែករបស់យើងមើលធម្មតាប៉ុណ្ណោះ។ ក្រុមហ៊ុននេះបានតាមដានមនុស្សចំនួន ១,៥០០នាក់ ដែលបានប្រើស្មាតហ្វូនពេលកំពុងដើរនៅក្នុងតំបន់ដ៏មមាញឹកមួយក្នុងទីក្រុងតូក្យូ ហើយជាលទ្ធផលគេបានរកឃើញថា ២ ភាគ ៣ ក្នុងចំណោមពួកគេ គឺមិនអាចដើរដល់ម្ខាងទៀតដោយគ្មានឧប្បត្តិហេតុនោះទេ។ ពោលគឺយ៉ាងហោចណាស់មានការប៉ះទង្គិចគ្នាចំនួន

    June 2, 2020
  • កូវីដ-១៩

    មជ្ឈមណ្ឌលប្រយុទ្ធនិងការពារជំងឺរបស់ទ្វីបអាហ្វ្រិកបានឱ្យដឹងថា គិតត្រឹមថ្ងៃច័ន្ទនេះមានករណីជំងឺ COVID-19 ច្រើនជាង ១៤៧,០០០ ករណី ត្រូវបានបញ្ជាក់នៅទូទាំងទ្វីប ហើយក្នុងនោះមានមនុស្សជាង ៤,២០០ នាក់ បានស្លាប់ដោយសារជំងឺរាតត្បាតនេះ។ បច្ចុប្បន្នការរីករាលដាលនៃជំងឺ COVID-19 នៅទ្វីបអឺរ៉ុបហាក់កំពុងបន្ដចុះថយ ប៉ុន្តែយ៉ាងណាការព្រួយបារម្ភអំពីការចម្លងនៅកន្លែងផ្សេងនៅតែមានជាបន្ដបន្ទាប់ ជាពិសេសនៅក្នុងតំបន់អនាធិបតេយ្យដែលមានអនាម័យមិនល្អ និងសហគមន៍ដែលមានសេវាវេជ្ជសាស្ត្រមិនគ្រប់គ្រាន់។ ករណីទាំងអស់នេះត្រូវបានបញ្ជាក់នៅទូទាំងទ្វីបអាហ្វ្រិក ដោយប្រទេសអាហ្រ្វិកខាងត្បូងឈរនៅលើគេ ជាមួយនឹងករណីចំនួនជាង ៣២,០០០នាក់ ខណៈប្រទេសអេហ្ស៊ីបមានការឆ្លងចំនួន ២៥,០០០នាក់។ កាលពីដើមខែមុនអង្គការសុខភាពពិភពលោកក៏បានព្រមានដែរថា មនុស្សរហូតដល់ ៤៤ លាននាក់ អាចនឹងឆ្លងជំងឺនេះនៅឆ្នាំដំបូងនៃការរាតត្បាតនៅទ្វីបអាហ្រ្វិក ហើយភាគច្រើននៅក្នុងប្រទេសអនុតំបន់សាហារ៉ា ខណៈចំនួនអ្នកស្លាប់អាចមានប្រហែល ១៩០,០០០ នាក់៕ អត្ថបទ៖ លីដា

    June 2, 2020
  • អន្តរជាតិ

    អេស្ប៉ាញ៖ ព្រះអង្គម្ចាស់នៃប្រទេសបែលហ្ស៊ិកមួយអង្គត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ បន្ទាប់ពីព្រះអង្គយាងទៅចូលរួមពិធីជប់លៀងមួយនៅក្នុងប្រទេសអេស្ប៉ាញក្នុងអំឡុងពេលដែលគេបានបិទប្រទេសទើម្បីទប់ស្កាត់ការរីករាលដៃ​មេរោគកូវីដ ១៩។ បើយោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា ព្រះអង្គម្ចាស់បែលហ្ស៊ិកអង្គនេះមានព្រះនាម Joachim ព្រះជន្ម ២៨ ព្រះវស្សា ហើយព្រះអង្គបានយាងទៅដល់ទឹកដីនៃប្រទេសអេស្ប៉ាញកាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា ២ ថ្ងៃបន្ទាប់ពីការយាងទៅដល់ប្រទេសអេស្ប៉ាញព្រះអង្គម្ចាស់ Joachim បានយាងបន្តទៅចូលរួមពិធីជប់លៀងមួយនៅក្នុងក្រុង Córdoba ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។ បើតាមអ្នកការសែតអេស្ប៉ាញបានរាយការណ៍ថា បើរាប់ទាំងព្រះអង្គម្ចាស់ Joachim និងសមាជិកផ្សេងទៀតដែលគេមិនបានបង្ហាញអត្តសញ្ញាណនោះ គឺមានមនុស្សសរុបចំនួន ២៧រូប ដែលបានចូលនៅក្នុងពិធីជប់លៀងនោះ ខណៈដែរវិធានការនៅក្នុងក្រុង Córdoba គឺអាជ្ញាធរមិនអនុញ្ញាតឲ្យមានការជួបជុំគ្នាក្នុងចំណោមមនុស្សលើសពី ១៥

    June 2, 2020