- autoadmin
- ព័ត៌មានជាតិ
ភ្នំពេញ៖ ប្តីប្រពន្ធមួយគូជិះម៉ូតូឌុបគ្នា ត្រលប់មកពីមុខវាំង ដោយគោលបំណងទៅផ្ទះនៅម្តុំផ្សារដេប៉ូ ខណៈពេលដែលជិះម៉ូតូតាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុសង្កាត់វាលវង់ ខណ្ឌ៧មករា ហើយទំនងរាងស្ងាត់គ្មានមនុស្សក៏បានលេចមុខជនសង្ស័យ ២នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកកាបូបលុយបានសម្រេច រួចនាំគ្នីគ្នាបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ និង ៣០ នាទី យប់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០ ជិតនឹងចំណតរថយន្តក្រុងជាប់របងស្តាតអូឡាំពិច ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ បុរសដែលជាប្តីបានរៀបរាប់ឱ្យដឹងថា ប្រពន្ធរបស់ខ្លួនឈ្មោះ ដួង នាង អាយុប្រហែលជាង៤០ឆ្នាំ មុនពេលកើតហេតុ បានឌុបគ្នាដើរលេងនៅម្តុំសួនច្បារមុខវាំង
June 5, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់ Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានរាយការណ៍ករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៦១ ករណី នៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ដែលការចុះថយនេះព្រោះតែការពិសោធន៍សំណាកតិចជាងមុន។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីរាយការណ៍បឋមប្រចាំថ្ងៃថា មានករណីសហគមន៍ថ្មីចំនួន ១១ ត្រូវបានបញ្ជាក់ ដោយមានជនជាតិសាំងហ្គាពួរ ៦នាក់ និងអ្នកកាន់ប័ណ្ណការងារនៅក្រៅ ចំនួន ៥ នាក់។ ករណីសហគមន៍ចំនួន ៦ ត្រូវបានផ្សារភ្ជាប់ទៅនឹងករណីដែលបានបញ្ជាក់ពីមុន ហើយត្រូវបានគេដាក់ឱ្យនៅដោយឡែកពីគេ។ ក្រសួងបាននិយាយថា ពួកគេកំពុងធ្វើការស៊ើបអង្កេតជាបន្ត សម្រាប់អ្នកដែលឆ្លងមិនទាន់ដឹងមូលហេតុ។ ដូច្នេះករណីថ្មីៗនៅថ្ងៃសុក្រនាំឱ្យចំនួនអ្នកឆ្លងសរុបនៅសាំងហ្គាពួរមានដល់ ៣៧,១៨៣នាក់។ ចំណែកការស្លាប់ដោយសារ COVID-19
June 5, 2020 - អន្តរជាតិ
ការស្លាប់របស់បុរសអាមេរិកស្បែកខ្មៅគឺលោក George Floyd ដែលបង្កឡើងដោយសាប៉ូលិសអាមេរិកស្បែកសនោះ បានកំពុងតែក្លាយជាប្រធានបទក្តៅនៅជុំវិញពិភពលោក ខណៈក្រុមប្រជាពលរដ្ឋមានការចាប់អារម្មណ៍ផ្សេងៗគ្នាទាក់ទងនឹងបញ្ហារសើបមួយនេះ។ ក្រុមមនុស្សមួយចំនួនបានផ្តោតសំខាន់លើការស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះ អ្នកខ្លះផ្តោតសំខាន់លើបញ្ហារើសអើសជាតិសាសន៍ និងអ្នកខ្លះវិញបានផ្តោតការចាប់អារម្មណ៍ជាចម្បងទៅលើសកម្មភាពបាតុកម្មរបស់ពលរដ្ឋស្បែកខ្មៅនៅតាមបណ្តាប្រទេសមួយចំនួនជាដើម។ នៅមិនទាន់អស់ទេ សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមវិញបាននាំគ្នាធ្វើត្រាប់តាមសកម្មភាពប៉ូលិសស្បែកស ដែលបានយកជង្គង់មកសង្កត់កដូចលោក George Floyd និងបានថតសកម្មភាពទាំងនោះតាមគ្នាយកទៅបង្ហោះពេញបណ្តាញសង្គមទៀតផង។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមបានហៅសកម្មភាពនេះថា George Floyd Challenge 2020 ដែលមើលទៅគឺពួកគេបានចាត់ទុកសកម្មភាពនេះត្រឹមជារឿងលេងសើចយ៉ាងសប្បាយរីករាយមួយ។ យ៉ាងណាក្តី បញ្ហានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់និងមានតម្លៃមួយសម្រាប់ពិភពលោកជាពិសេសក្រុមពលរដ្ឋស្បែកខ្មៅ ហើយក្នុងគោលការណ៍សីលធម៌ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមមិនគួរយករឿងនេះមកលេងសើចដូចនេះទេ។ ក្រុមពលរដ្ឋជាច្រើនបាននាំគ្នារិះគន់យ៉ាងខ្លាំងចំពោះសកម្មភាព George Floyd Challenge 2020 នៅតាមបណ្តាញសង្គម និងស្នើសុំឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
June 5, 2020 - រថយន្ត
ប្រទេសអាល្លឺម៉ង់នឹងតម្រូវឱ្យស្ថានីយប្រេងឥន្ធនៈទាំងអស់នៅក្នុងប្រទេស មានដំឡើងទីតាំងសាកថ្មសម្រាប់រថយន្តអគ្គិសនី ដែលវាជាផ្នែកមួយនៃផែនការជំរុញទឹកប្រាក់ចំនួន ១៣០ ពាន់លានអឺរ៉ូ ឬ ១៤៧ ពាន់លានដុល្លារអាមេរិក។ កញ្ចប់ទឹកប្រាក់ជំរុញនេះរួមបញ្ចូលទាំងការឧបត្ថម្ភធន សម្រាប់អ្នកទិញយានយន្តអគ្គិសនី និងការបន្ធូរបន្ថយពន្ធ ដើម្បីដាក់សម្ពាធលើអ្នកប្រើរថយន្តប្រភេទ SUV ដែលជាប្រភេទរថយន្តបង្កើតការបំពុលបរិស្ថានខ្ពស់។ ពោលគឺប្រទេសក្នុងទ្វីបអឺរ៉ុបកំពុងចាប់ផ្ដើមចេញកញ្ចប់ថវិកាក្នុងការជំរុញឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយដែលបានបំពុលដល់បរិស្ថាន។ យោងតាមអាជ្ញាធរដឹកជញ្ជូនប្រទេសអាល្លឺម៉ង់បាននិយាយថា ក្នុងចំណោមរថយន្ត ១៦៨,១៤៨ គ្រឿង ដែលបានចុះបញ្ជីនៅក្នុងខែឧសភា មានតែ ៣.៣% ប៉ុណ្ណោះដែលប្រើប្រាស់អគ្គិសនី ហើយនៅឆ្នាំ២០១៩ មានរថយន្តតិចជាង ២% ដែលជាប្រភេទអគ្គីសនី។ ការផ្លាស់ប្តូររបស់អាល្លឺម៉ង់គឺជាវិធីមួយដើម្បីដោះស្រាយបញ្ហាការបំពុល ហើយយើងក៏មិនបាច់ពិបាកក្នុងការស្វែងរកកន្លែងសាកថ្ម ព្រោះរាល់ស្ថានីយប្រេងនឹងមានវាទាំងអស់។ កាលពីឆ្នាំមុនអធិការបតីអាល្លឺម៉ង់អ្នកស្រី អែនជែឡា មឺកែល
June 5, 2020 - អន្តរជាតិ
អ្នកកាន់ទុក្ខរាប់រយនាក់បានចូលរួមក្នុងពិធីគោរពវិញ្ញាណខណ្ឌរបស់លោក George Floyd (ចចហ្វ្លយដ៍) នៅក្នុងទីក្រុង Minneapolis នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ខណៈដែលមេដឹកនាំសិទ្ធិជនស៊ីវិលលោក Al Sharpton ស្បថថានឹងធ្វើការតវ៉ាទ្រង់ទ្រាយធំបន្ដទៀត ដើម្បីឱ្យមានការកែប្រែនៅក្នុងប្រព័ន្ធយុត្តិធម៌អាមេរិក ដែលតែងតែលំអៀងដាក់ជនស្បែកខ្មៅ។ រំលឹកដែរថា លោក George Floyd អាយុ ៤៦ឆ្នាំ បានស្លាប់បន្ទាប់ពីត្រូវបានប៉ូលីសស្បែកសសង្កត់-ក ជាប់នឹងដីរយៈពេលជាង ៨នាទី យ៉ាងគួរឱ្យស្លុតចិត្តបំផុត ដែលធ្វើឱ្យគាត់ថប់ដង្ហើមស្លាប់នៅនឹងកន្លែង នៅអំឡុងពេលដែលប៉ូលីសតាមចាប់ខ្លួនគាត់រឿងចាយលុយក្រដាស ២០ដុល្លារ ក្លែងក្លាយកាលពីសប្ដាហ៍មុននេះ។ ការស្លាប់របស់លោក George Floyd បានធ្វើឱ្យមានកំហឹងផ្ទុះឡើងកាន់តែខ្លាំងលើពួកប៉ូលីសស្បែកសអាមេរិក ដែលបានសម្លាប់ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក
June 5, 2020 - អន្តរជាតិ
អាមេរិក៖ ការស្លាប់របស់បុរសជនជាតិអាមេរិកស្បែកខ្មៅគឺលោក George Floyd បានកំពុងតែបង្កឲ្យមានភាពចលាចលពេញពិភពលោក ដោយក្រុមពលរដ្ឋស្បែកខ្មៅនៅតាមបណ្តាប្រទេសមួយចំនួនមិនថាតែនៅអាមេរិកនោះទេ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងជាមួយនឹងក្រុមប៉ូលិស ដើម្បីទាមទារកយុត្តិធម៌ដល់ជនរងគ្រោះនិងទាមទាឲ្យមានការលុបបំបាត់ចោលនូវទំនោររើសអើងជាតិសាសន៍ពីសំណាក់ពលរដ្ឋស្បែកសមកកាន់ពលរដ្ឋស្បែកខ្មៅ។ យ៉ាងណាក្តី នៅក្នុងសកម្មភាពប្រឆាំងតវ៉ានោះបានបង្កឲ្យមានអំពើហិង្សា និងការបង្ក្រាបពីសំណាក់ក្រុមប៉ូលិសផងដែរ ហើយពលរដ្ឋដែលមិនបានប្រព្រឹត្តិកំហុសទាល់តែសោះមួយចំនួនក៏ត្រូវបានគេប្រទះឃើញបានរងគ្រោះដោយមិនដឹងខ្លួនផងដែរ។ ជាក់ស្តែងក្មេងស្រីដែលទើបមានអាយុ ៣ ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញបានរងនូវគ្រាប់បែកផ្សែង និងត្រូវហូរទឹកភ្នែកអស់ជិត ១០ នាទីគួរឲ្យអាណិតបំផុត ខណៈដែលរូបនាងមិនបានពាក់ព័ន្ធក្នុងសកម្មភាពធ្វើបាតុកម្មទាល់តែសោះ។ បើតាមសារព័ត៌មាន Worldofbuzz បានឲ្យដឹងបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងចំពោះក្មេងស្រីរងគ្រោះខណៈដែលនាងកំពុងធ្វើដំណើរជាមួយម្តាយឪពុក តាមរយៈរថយន្តផ្ទាល់ខ្លួនមួយគ្រឿង។ ប្រភពខាងលើបានបន្តថា រថយន្តរបស់ក្មេងស្រីរងគ្រោះបានបើកទៅជួបប្រទះនឹងការបង្រ្កាបបាតុកម្មដោយការប្រើគ្រាប់បែកផ្សែងដោយចៃដន្យ ហើយភា្លមនោះមនុស្សនៅក្នុងរថយន្តត្រូវនាំគ្នារត់ចោលរថយន្តទៅកាន់កន្លែងសុវត្ថិភាព ទើបបណ្តាលឲ្យក្មេងស្រីរងគ្រោះត្រូវផ្សែងចូលភ្នែក និងត្រូវហូរទឹកភ្នែកជាច្រើននាទីដូចនេះ។ ក្រោយកើតហេតុមនុស្សជាច្រើនបាននាំគ្នាជួយសង្គ្រោះក្មេងស្រីរងគ្រោះដោយសេចក្តីអាណិតបំផុត ព្រោះថារឿងរ៉ាវអកុសនេះមិនគួរណាកើតមានចំពោះក្មេងស្រីដែលគ្មានកំហុសដូចនេះទេ៕ អត្ថបទ៖ ភក្តី
June 5, 2020 - អន្តរជាតិ
យោងតាមរដ្ឋលេខាធិការដឹកជញ្ជូនលោក Grant Shapps បាននិយាយថា អង់គ្លេសនឹងអនុវត្តការពាក់ម៉ាស់ការពារមុខនៅតាមទីកន្លែងដឹកជញ្ជូនសាធារណៈទាំងអស់ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ លោករដ្ឋលេខាបាននិយាយថា វាជាការចាំបាច់ក្នុងការពាក់ម៉ាស់ការពារ នៅតាមរថយន្តក្រុង រថភ្លើង យន្តហោះ និងសាឡាង ក៏ដូចជាសេវាកម្មសាធារណៈផ្សេងៗ ដើម្បីការពារពីហានិភ័យនៃការឆ្លងជំងឺ COVID-19 ខណៈប្រទេសនេះរំពឹងថា ករណីអាចនឹងកើនឡើងនៅពេលដែលការរឹតត្បឹតត្រូវបានបន្ធូរបន្ថយឡើងវិញ។ អ្នកល្មើសអាចត្រូវបានរដ្ឋាភិបាលអង់គ្លេសផាកពិន័យ ប៉ុន្តែមិនច្បាស់ថាក្នុងទំហំប៉ុនណានោះទេ។ លោក Grant Shapps បាននិយាយថា អ្នកដំណើរទាំងអស់មិនចាំបាច់ពាក់ម៉ាស់ពេទ្យគ្រប់គ្នានោះទេ ត្រឹមតែពាក់ម៉ាស់ធម្មតាក៏បាន ហើយមនុស្សចាស់ជរានិងក្មេងៗអាចត្រូវបានលើកលែង។ ប៉ុន្តែយ៉ាងណាក៏ដោយការអនុវត្តអនាម័យដៃនិងការរក្សាគម្លាត នៅតែចាំបាច់បំផុត ដូច្នេះគ្រប់គ្នាត្រូវតែអនុវត្តវាឱ្យបានគ្រប់ៗគ្នា។ ការផ្លាស់ប្តូរនេះមានឡើងគឺស្របពេលដែលអង់គ្លេសនឹងបើកទ្វារការលក់រាយឡើងវិញ ក៏ដូចជាការត្រឡប់ទៅសាលារបស់សិស្សអនុវិទ្យាល័យមួយចំនួន ចាប់ពីថ្ងៃទី១៥
June 5, 2020 - កូវីដ-១៩
យោងតាមទិន្នន័យដែលបានចងក្រងដោយ សាកលវិទ្យាល័យចនហបគីនស៍ នៅសហរដ្ឋអាមេរិកបានបង្ហាញថា ចំនួននៃការឆ្លងជំងឺ COVID-19 ដែលបានបញ្ជាក់បានកើនឡើងដល់ ៦.៥ លាននាក់ នៅទូទាំងពិភពលោក។ សាកលវិទ្យាល័យបាននិយាយថា មកទល់ពេលនេះចំនួនករណីឆ្លងសរុបមានដល់ ៦,៥៧០,៣៦២ គិតត្រឹមម៉ោង ១៨ និង ០០ នាទី (UTC) ថ្ងៃព្រហស្បតិ៍។ ហើយសហរដ្ឋអាមេរិកឈរនៅតែឈរលើគេក្នុងបញ្ជី ដោយមានការឆ្លងសរុប ១,៨៥៩,១៣៥ ករណី។ ចំណែកប្រទេសប្រេស៊ីលឈរនៅលេខ២ ដោយមានករណីចំនួន ៥៨៤,០១៦ ករណី និងលេខ៣ គឺ ប្រទេសរុស្ស៊ីជាមួយករណីចំនួន ៤៤០,៥៣៨ ករណី។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោកមានដល់ ៣៨៧,៥៦៨នាក់
June 5, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ កន្លងមករដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចធ្វើការហាមឃាត់ជាដាច់ខាតមិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីរដ្ឋមួយទៅរដ្ឋមួយឡើយ ដែលបំរាមមួយនេះត្រូវបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩ ក្នុងចំណោមពលរដ្ឋពលរដ្ឋម៉ាឡេស៊ីនៅតាមសហគមន៍។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះអាជ្ញាធរម៉ាឡេស៊ីបានសម្រេចដកការរឹតត្បិតចំពោះបំរាមខាងលើនេះបន្តិច ដោយអនុញ្ញាតឲ្យពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់រដ្ឋបានតែត្រូវស្ថិតក្រោមលក្ខខណ្ឌពិសេសមួយ។ បើយោងតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា លក្ខខណ្ឌពិសេសដែលពលរដ្ឋម៉ាឡេស៊ីត្រូវតែមានដើម្បីអាចធ្វើដំណើរឆ្លងកាត់ពីរដ្ឋមួយទៅរដ្ឋមួយបានទោះគឺ ទាល់តែមានគូស្នេហ៍ត្រូវចេញទៅថតរូប Pre-wedding ឬទៅធ្វើកិច្ចការសំខាន់ណាមួយក្នុងគោលបំណងធ្វើឲ្យពិធីមង្គលការរបស់ពួកគេកាន់តែមានភាពអធិកអធម។ យ៉ាងណាក្តី គូស្នេហ៍គ្រប់រូបត្រូវបង្ហាញលិខិតផ្លូវការបញ្ជាក់អំពីការរៀបការរបស់ពួកគេទៅកាន់ប៉ូលិស ហើយពួកគេត្រូវបន្តអនុវត្តវិធានការមួយចំនួនបន្ថែមទៀតដូចជា មិនមានការជួបជុំក្នុងចំណោមក្រុមមនុស្សលើសពី ២០នាក់ មិនមានការចាប់ដៃគ្នា និងត្រូវតែរក្សាគំលាតសង្គមពីគ្នាឲ្យបានខ្ជាប់ខ្ជួនផងដែរ៕ អត្ថបទ៖ភក្តី ប្រភព៖worldofbuzz
June 5, 2020 - អន្តរជាតិ
មនុស្សចំនួន ៣៩នាក់ រួមមានទាំងសិស្ស និងបុគ្គលិកសាលា បានរងរបួសក្នុងការវាយប្រហារដោយកាំបិតនៅឯសាលាបឋមសិក្សា Wangfu County ក្នុងទីក្រុង Wuzhou ក្នុងតំបន់ស្វយ័ត Guangxi Zhuang នៅម៉ោងប្រហែល ៨ និង ៣០ នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា។ របាយការណ៍បន្ទាន់ដែលចេញដោយរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា រថយន្តសង្គ្រោះ ៨គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ហើយសិស្សនិងបុគ្គលិកដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ជនល្មើសនៅក្នុងការវាយប្រហារត្រូវបានគេស្គាល់ឈ្មោះថា Li Xiaomin អាយុ ៥០ឆ្នាំ ជាសន្ដិសុខនៅក្នុងសាលាផ្ទាល់តែម្ដង។ អាជ្ញាធរក្នុងតំបន់បានប្រាប់កាសែត Global Times នៅព្រឹកថ្ងៃព្រហស្បតិ៍ថា
June 4, 2020









