autoadmin
  • កូវីដ-១៩

    យោងតាមកាសែតបាងកកប៉ុស្ដិ៍បានឱ្យដឹងថា រដ្ឋាភិបាលថៃបានរកឃើញករណីជំងឺ COVID-19 ចំនួន ៧ករណី និងគ្មានអ្នកស្លាប់ថ្មីទេ សម្រាប់ថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសមានដល់ ៣,១១៩ នាក់ និងស្លាប់សរុប ៥៨នាក់ ចាប់តាំងពីខែមករា។ ករណីថ្មីទាំងអស់ត្រូវបានរកឃើញនៅកន្លែងដាច់ដោយឡែករបស់រដ្ឋាភិបាល ហើយនេះជាសប្ដាហ៍ទី២ ដែលប្រទេសថៃមិនមានការរាយការណ៍ពីករណីនៅក្នុងសហគមន៍។ ប្រទេសថៃបានរាយការណ៍ករណីចំនួន ៧៧ករណី ក្នុងរយៈពេល ១៤ថ្ងៃ កន្លងមក ហើយករណីទាំងអស់ជាករណីនាំចូលពីបរទេស។ ពោលគឺករណីទាំង ៧៧ រកឃើញចេញពីអ្នកដំណើរត្រឡប់មកប្រទេសថៃ នៅពេលដែលពួកគេត្រូវបានដាក់នៅដាច់ដោយឡែក ២សប្ដាហ៍ នៅពេលមកដល់ប្រទេសថៃវិញ។ ក្នុងថ្ងៃនេះមានមនុស្សម្នាក់ទៀតបានជាសះស្បើយពីជំងឺ ដែលនាំឱ្យចំនួនអ្នកជំងឺដែលត្រូវបានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ មានដល់ ២,៩៧៣នាក់៕

    June 8, 2020
  • រថយន្ត

    ទីផ្សាររថយន្តនៅចក្រភពអង់គ្លេសមានភាពយ៉ាប់យ៉ឺន ដោយសារតែជំងឺ COVID-19 ដូច្នេះនាយករដ្ឋមន្រ្តីលោក Boris Johnson (បូរីសចនសុន) ប្រហែលជាត្រូវពឹងផ្អែកលើរថយន្តអគ្គិសនីដើម្បីបង្កើនទីផ្សារឡើងវិញ។ ប្រភពពី The Telegraph បានឱ្យដឹងថា ក្រុមការងាររបស់លោក Boris Johnson កំពុងរៀបចំផែនការដែលនឹងផ្តល់ប្រាក់រហូតដល់ ៦,០០០ផោន ឬប្រហែល ៧,៦២៧ ដុល្លារអាមេរិក ដល់អ្នកបើកបរណា ដែលចង់ប្តូរពីរថយន្តសាំងទៅអគ្គិសនីវិញ។ លោកនាយករដ្ឋមន្រ្តីទំនងជាប្រកាសវាឡើងថ្ងៃទី០៦ ខែកក្កដា ដែលជាផ្នែកមួយនៃផែនការយ៉ាងទូលំទូលាយ ដើម្បីជួយសេដ្ឋកិច្ចអង់គ្លេសឱ្យងើបឡើងវិញ ខណៈវិធានការបិទទ្វារត្រូវបានបន្ធូរបន្ថយ។ ប្រសិនវាជាការពិតវានឹងជួយជម្រុញដល់សេដ្ឋកិច្ចអង់គ្លេសទាំងមូល ហើយនឹងទទួលបានអត្ថប្រយោជន៍យ៉ាងពិសេសសម្រាប់ម៉ាក Jaguar, Mini និងម៉ាកផ្សេងទៀត ដែលយ៉ាងហោចណាស់បានផលិតរថយន្តអគ្គិសនីមួយចំនួននៅក្នុងទីផ្សារក្នុងស្រុក។ ចំពោះការលើកទឹកចិត្តក្នុងការដោះដូរនេះ

    June 8, 2020
  • អន្តរជាតិ

    ថ្មីៗនេះនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau (ចាស្ទីនទ្រូដូ) បានបង្ហាញខ្លួននៅកន្លែងតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅតំបន់ Parliament Hill ក្នុងទីក្រុង Ottawa របស់ប្រទេសកាណាដា ហើយលោកបានទៅទីនោះដោយមិនប្រកាសមុននោះទេ ព្រោះលោកចង់ស្ដាប់សម្ដីដោយផ្ទាល់របស់អ្នកសកម្មជនទាំងនោះ។ នៅពេលដែលទៅដល់កន្លែងមានការតវ៉ា លោកនាយករដ្ឋមន្ត្រីក៏បានលុតជង្គង់រយៈពេល ៨នាទី និង ៤៦វិនាទី ដែលជារយៈពេលដូចគ្នាដែលប៉ូលីសអាមេរិកបានសង្កត់កលោក George Floyd កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ។ ក្រុមអ្នកតវ៉ានៅទីក្រុងផ្សេងទៀតបានស្នើឱ្យប៉ូលីសលុតជង្គង់ ដើម្បីបង្ហាញការគោរពចំពោះជនជាតិស្បែកខ្មៅដែលត្រូវបានសម្លាប់នៅក្នុងការតាមចាប់របស់ប៉ូលីស។ លោក Mark Saunders អគ្គស្នងការនគរបាលនៅទីក្រុង Toronto ក៏បានលុតជង្គង់ក្នុងអំឡុងពេលធ្វើបាតុកម្មនៅទីក្រុងនោះផងដែរ។ ការលុតជង្គង់នេះគឺមិនមែនជាលើកទី១នោះទេ ជាស្ដែងលោក Colin

    June 8, 2020
  • អន្តរជាតិ

    សិង្ហបុរី៖ ក្រុមពលរដ្ឋម៉ាឡេស៊ីជាច្រើននាក់ត្រូវបានគេប្រទះឃើញរស់នៅយ៉ាងវេទនានៅក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីពួកគាត់ត្រូវបាត់បង់ការងារព្រោះតែវិបត្តិនៃមេរោគកូវីដ ១៩ និងមិនអាចត្រលប់ទៅកាន់ប្រទេសកំណើតវិញបាន។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា ក្រុមពលរដ្ឋម៉ាឡេស៊ីទាំងនេះភាគច្រើនមកធ្វើការងារជាកម្មករសំណង់ និងរស់នៅក្នុងប្រទេសសិង្ហបុរីជាបណ្ណោះអាសន្ន។ យ៉ាងណាក្តី ក្រោយការរាតត្បាតមេរោគកូវីដ ១៩ នៅក្នុងប្រទេសសិង្ហបុរីកាន់តែផ្ទុះខ្លាំងឡើងៗ ក្រុមហ៊ុនសាងសង់ជាច្រើនត្រូវបានបិទទ្វារផ្អាកដំណើរការយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យកម្មការម៉ាឡេស៊ីជាច្រើនត្រូវបាត់បង់ការងារ​ និងមិនអាចត្រលប់ទៅប្រទេសកំណើតវិញបានព្រោះព្រំដែននៃប្រទេសទាំងពីរត្រូវបានបិទ ហើយនៅក្នុងប្រទេសម៉ាឡេស៊ីទៀតសោធក៏រដ្ឋាភិបាលក៏បានសម្រេចបិទប្រទេសមិនឲ្យពលរដ្ឋម៉ាឡេស៊ីអាចធ្វើដំណើរបានឆ្ងាយ ឬឆ្លងទីរដ្ឋមួយទៅរដ្ឋមួយបានឡើយ។ លោក Muhd Hassan ជាកម្មករម៉ាឡេស៊ីម្នាក់ក្នុងចំណោមកម្មករជាច្រើននាក់ទៀតបានឲ្យដឹងថា រូបគាត់ខានបានជួបប្រពន្ធនិងកូនស្រី ២ នាក់ ដែលកំពុងរស់នៅក្នុងប្រទេសម៉ាឡេស៊ីអស់រយៈពេល ៧៥ ថ្ងៃមកហើយ ខណៈរូបគាត់ត្រូវរស់នៅយ៉ាងវេទនាក្នុងប្រទេសសិង្ហបុរី។ លោក Muhd Hassan បានបន្តថា គាត់នៅសល់លុយតិចតួចប៉ុណ្ណោះនៅក្នុងខ្លួនហើយត្រូវផ្ញើទៅប្រពន្ធកូនខ្លះផង

    June 8, 2020
  • អន្តរជាតិ

    ហុងកុង៖ ក្រុមអ្នកការ​ពារបរិស្ថានហុងកុងបានឲ្យដឹងថា ក្នុងអំឡុងពេលនេះម៉ាស់ដែលគេប្រើប្រាស់រួចកំពុងតែបំពុលបរិស្ថាននៅតាមឆ្នេរសមុទ្រហុងកុងយ៉ាងខ្លាំង។ កាកកំណល់ម៉ាស់ទាំងនេះត្រូវបានគេមើលឃើញថា បានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃចាប់តាំងពីផ្ទុះការរាតត្បាតមេរោគកូវីដ ១៩។ ក្រុមអ្នកការពារបរិស្ថានបានរម្លឹកថា កន្លងមកមានតែកាកសំណល់ ៥ ប្រភេទប៉ុណ្ណោះដែលមាននៅតាមឆ្នេរសមុទ្រដូចជា បំពង់បឺត ដបទឹក កញ្ចប់នំ ដែកកេះ និងស្លាបព្រា សម ឬចង្កឹះជាដើម។ យ៉ាងណាក្តី ពេលនេះគឺមានកាកសំណល់ម៉ាស់មួយប្រភេទបន្ថែមទៀតដែលកំពុងបំពុលបរិស្ថាន និងធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាពឆ្នេរសមុទ្រហុងកុងជាខ្លាំង។ ក្រុមអ្នកការពាបរិស្ថានបានបញ្ជាក់ថា ជាធម្យមគេអាចប្រមូលបានម៉ាស់ចំនួន ៧០ លើផ្ទៃឆ្នេរសមុទ្រប្រវែង ១០០ ម៉ែត្រ ហើយគេមិនអាចប្រមូលយកម៉ាស់នេះចេញអស់ទេ ព្រោះវាតែងកើតមានថ្មីរាល់ថ្ងៃ។ ដើម្បីដោះស្រាយបញ្ហាចំពោះមុខមួយនេះ ក្រុមអ្នកការពារបរិស្ថានបានអំពាវនាវឲ្យពលរដ្ឋហុងកុងទាំងអស់ត្រូវរួមគ្នាទុកដាក់ម៉ាស់ដែលប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ កុំបោះចោលឥតសណ្ដាប់ធ្លាប់ បើមិនដូចនេះទេឆ្នេរសមុទ្រហុងកុងនឹងរងផលប៉ះពាល់ខ្លាំងជាងនេះទៀត៕ អត្ថបទ៖ ភក្តី

    June 8, 2020
  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្រន័រវេសលោក Birger Sørensen បានអះអាងថា វីរុស SARS-CoV-2 (ជំងឺCOVID-19) មិនមែនកើតឡើងដោយធម្មជាតិទេ ហើយមនុស្សជាអ្នកបង្កើតវាឡើង។ លោក Birger Sørensen ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាសហអ្នកនិពន្ធសៀវភៅ Quarterly Review of Biophysics ដែលគាំទ្រដោយអតីតប្រមុខ MI6 របស់អង់គ្លេសគឺលោក Sir Richard Dearlove ។ ការសិក្សារបស់លោក Birger Sørensen និងសាស្រ្តាចារ្យអង់គ្លេស Angus Dalgleish បានបង្ហាញថា ប្រូតេអ៉ីនរបស់វីរុសនេះ មើលទៅដូចជាត្រូវបានបញ្ចូលដោយធាតុសិប្បនិម្មិត។

    June 8, 2020
  • សង្គម

    កាលពីពេលថ្មីៗនេះមានករណីក្មេងស្រីម្នាក់បានបាត់បង់ជីវិត ដោយសារការធ្វេសប្រហែសមួយពេលរបស់អាណាព្យាបាល ដែលបណ្ដាលឱ្យក្មេងស្រីបាត់បង់ជីវិតបន្ទាប់ពីលេងកន្ត្រៃម្នាក់ឯង ហើយត្រូវកន្រ្តៃចាក់ចំបំពង់កយ៉ាងជ្រៅ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ ពេជ្រ ពន្លឺ ដែលត្រូវម្ដាយមីងរបស់កុមារីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា កុមារីរងគ្រោះបានលេងកន្រ្តៃម្នាក់ឯង ពេលដែលអាណាព្យាបាលមិននៅ បណ្ដាល​ឱ្យកន្រ្តៃចាក់ចំបំពង់ក ហូរឈាមអស់រយៈពេលមួយម៉ោង ទើបអាណាព្យាបាលកុមារីរងគ្រោះ បញ្ចូនទៅកាន់មន្ទីពេទ្យដែរ តែជាអកុសលកុមារីនោះត្រូវបានបាត់បង់រួចទៅហើយ។ នេះជាមេរៀនមួយសម្រាប់អ្នកចូលចិត្តទុកក្មេងៗឱ្យលេងម្នាក់ឯង ជាពិសេសអាណាព្យាបាលដែលមិនបានចាប់អារម្មណ៍ទៅលើសំភារៈដែលមុតស្រួច ដែលពួកគាត់ច្រើនតែប្រើប្រាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ។ ដូច្នេះសូមបង្កើនការប្រុងប្រយ័ត្ន និងមិនត្រូវទុករបស់ដែលមុតស្រួចនៅជិតកុមារនោះទេ ត្រូវដាក់ឱ្យឆ្ងាយបំផុតពីដៃរបស់កូនតូចៗ។ ចង់ជ្រាបច្បាស់សម្ដីរបស់ម្ដាយមីងកុមារីរងគ្រោះ សូមមើលវីដេអូរៀបរាប់របស់គាត់អំឡុងពេលត្រឡប់មកវិញខាងក្រោមនេះ៖ Posted by ពេជ្រ ពន្លឺ on Wednesday, 3 June 2020 ប្រភព

    June 6, 2020
  • អន្តរជាតិ

    នៅពេលដែលបាតុកម្មនៅតែបន្តនៅទូទាំងសហរដ្ឋអាមេរិក ជុំវិញការស្លាប់របស់លោក George Floyd ថ្មីៗនេះមានហេតុការណ៍យ៉ាងរន្ធត់ថ្មីមួយទៀត ដោយក្រុមប្រឆាំងកុបកម្មនៅទីក្រុងបាហ្វហ្វាឡូ (Buffalo) នៃរដ្ឋញូវយ៉ក បានច្រានលោកតាចំណាស់ម្នាក់ឈ្មោះថា Martin Gugino អាយុ ៧៥ឆ្នាំ ឱ្យផ្ងារក្រោយបែកក្បាលហូរឈាមនៅនឹងកន្លែង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ។ វីដេអូនៃការរុញច្រានរបស់ប៉ូលីសប្រឆាំងកុបកម្មទៅលើលោកតាចំណាស់ បានល្បីសុះសាយពេញអ៉ីនធឺណេត ដែលនាំឱ្យឈានទៅដល់ការព្យួរការងារ និងស៊ើបអង្កេតលើប៉ូលីសកុបកម្មចំនួន ២នាក់ ហើយខណៈពេលនេះក្រុមប្រឆាំងកុបកម្មចំនួន ៥៧នាក់ បានដាក់ពាក្យលាឈប់ពីតួនាទីទាំងអស់។ បើយោងទៅតាមប្រភព Daily Mail បាននិយាយថា ពួកគេទាំង ៥៧នាក់ បានដាក់ពាក្យលាឈប់ពីតួនាទីជាក្រុមប្រឆាំងកុបកម្ម ប៉ុន្តែមិនបានឈប់ពីនាយកដ្ឋាន​ប៉ូ​លី​សទីក្រុងបាហ្វហ្វាឡូនោះទេ។

    June 6, 2020
  • អន្តរជាតិ

    អាហ្វ្រិកខាងត្បូង៖ ចោរមួយក្រុមបានបន្លំខ្លួនធ្វើជាភ្នាក់ងារសុខាភិបាលចុះត្រួតពិនិត្យរកមេរោគកូវីដ ១៩ ដើម្បីធ្វើសកម្មភាពប្លន់យកប្រាក់នៅក្នុងផ្សារទំនើបមួយកន្លែង និងបានគេចខ្លួនដោយសុវត្ថិភាពព្រោះតែគ្មានអ្នកណាសង្ស័យលើពួកគេឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងក្រុង Pietermaritzburg ខេត្ត KwaZulu-Natal នៃប្រទេសអាហ្វ្រិកខាងត្បូង។ ក្រុមចោរត្រូវបានគេមើលឃើញថា សុទ្ធតែក្រុមក្មេងទំនើងមានសមាជិកសរុបចំនួន ៤ នាក់ ហើយពួកគេបានប្លន់យកប្រាក់អស់ចំនួន ១១,៨៩៥ ដុល្លារអាមេរិក។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន dailymail បានឲ្យដឹងថា បន្ទាប់ពីបានបន្លំខ្លួនចូលទៅដល់ក្នុងផ្សារហើយ ក្រុមចោរបានដើរសំដៅទៅកាន់បន្ទប់ប្រធានគ្រប់គ្រងផ្សារ ហើយចោរ ២ នាក់បានយកកាំភ្លើងយកមកផ្ជុងប្រធានគ្រប់គ្រងផ្សារ និងបុគ្គលិកមួយចំនួនទៀត ខណៈចោរ ២ នាក់ផ្សេងទៀតជាអ្នកដើរប្រមូលប្រាក់។ យ៉ាងណាក្តី ក្រុមចោរមិនបានបើកការបាញ់ប្រហារអ្វីនោះទេ ហើយការប្លន់នេះក៏មិនបានបង្កឲ្យអ្នកណាម្នាក់រងរបួសដែរ។ រហូតមកទល់នឹងពេលនេះខាងប៉ូលិសកំពុងតាមចាប់ខ្លួនក្រុមចោរ ហើយខាងប៉ូលិសបានអះអាងគេអាចកំណត់អត្តសញ្ញាណក្រុមចោរបានខ្លះៗហើយ៕ អត្ថបទ៖ ភក្តី

    June 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ អ្នកបើកបរសង្ស័យស្រវឹងស្រាបានបើករថយន្ត NISSAN NAVARA មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនទៅបុកឡើងកល់ជាប់ពីលើទ្រូងផ្លូវ បាក់ខ្ទេចរាយបាយពេញផ្លូវ ដូចគេចាប់ដាក់ពីលើ ដែលមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ រំលងអធ្រាតឈានចូលថ្ងៃសៅរិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវ ២៧១ ខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ប្រមាណ១២០ម៉ែត្រ ដែលស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត (សង្ស័យជាប្ដីប្រពន្ធនឹងគ្នា) បានបើករថយន្តមួយគ្រឿង ម៉ាក NISSAN NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ

    June 6, 2020