- autoadmin
- អន្តរជាតិ
ហុងកុង៖ សារព័ត៌មាន bangkokpost បានរាយការណ៍ថា សិង្ហបុរីគ្រោងនឹងបង្កើតឧបករណ៍ ដែលអាចបំពាក់លើខ្លួនមនុស្ស និងអាចផ្តល់ព័ត៌មានអំពីមនុស្សដែលមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ ១៩ ឬក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគកូវីដ ១៩ ជាដើម។ ប្រសិនបើឧបករណ៍ថ្មីនេះត្រូវបានគេបង្កើតឡើងដោយជោគជ័យមែន រដ្ឋាភិបាលសិង្ហបុរីនឹងចែកជូនពលរដ្ឋខ្លួនប្រមាណជា ៥,៧ លាននាក់ដោយឥតគិតថ្លៃតែម្តង ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដឲ្យនៅកម្រិតទាបបំផុត។ គេនៅចាំបានថា កន្លងមកសិង្ហបុរីធ្លាប់បានបង្កើតកម្មវិធីក្នុងទូរស័ព្ទម្តងរួចហើយដើម្បីឲ្យពលរដ្ឋខ្លួនអាចដឹងថា នៅទីណាកំពុងមានមេរោគឆ្លង ឬក្រុមមនុស្សប្រភេទណាដែលកំពុងរងនូវការចម្លងមេរោគជាដើម តែយ៉ាងណាក្តីកម្មវិធីនេះហាក់មិនសូវមានប្រសិទ្ធភាពឡើយ ហើយក្រោយមកប្រជាពលរដ្ឋក៏ឈប់ប្រើប្រាស់វាតែម្តង។ យ៉ាងណាក្តី ឧបករណ៍ពិសេសដូចបានជម្រាបជូនខាងលើនេះ ត្រូវបានគេរំពឹងថានឹងមានប្រសិទ្ធភាពខ្ពស់ជាកម្មវិធីក្នុងទូរស័ព្ទតែវាត្រូវការពេលយូរបន្តិចទើបអាចបង្កើតបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost
June 6, 2020 - កូវីដ-១៩
សហរដ្ឋអាមេរិកបានបញ្ជាក់ពីករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃចំនួន ២១,៦១៤ ករណី កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក) នេះបើយោងតាមទិន្នន័យរបស់កាសែតញូវយ៉កថែមស៍។ ទីតាំងផ្ទុះឡើងនៃករណីថ្មីៗភាគច្រើនមាននៅភាគខាងត្បូង និងខាងលិចនៃសហរដ្ឋអាមេរិក។ ថ្វីបើចំនួននេះគឺទាបជាងកាលពីខែមេសា នៅពេលដែលអាមេរិកមានការឆ្លងដល់កំពូលរបស់វា ប៉ុន្តែវាជាចំនួនច្រើនបំផុតសម្រាប់រយៈពេលចុះក្រោយនេះ ខណៈពេលដែលប្រទេសនេះកំពុងបន្ធូរបន្ថយការរឹតត្បឹត ដើម្បីបើកទ្វារអាជីវកម្មឡើងវិញ។ កត្តាចំនួន ២ ដែលអាចរួមចំណែកដល់ការកើនឡើងក្នុងករណីរបស់អាមេរិក គឺការបើករដ្ឋឡើងវិញបន្ទាប់ពីបិទទ្វារ និងកំណើននៃការតវ៉ាសិទ្ធិស៊ីវិល ដែលបានធ្វើឱ្យមានការប្រមូលផ្តុំគ្នាជាច្រើនប្រឆាំងនឹងភាពឃោរឃៅរបស់ប៉ូលីសស្បែកស។ ជារួមការស្លាប់ដោយសារជំងឺ COVID-19 របស់អាមេរិកមានការធ្លាក់ចុះ ដោយបានថយចុះការស្លាប់ពាក់កណ្ដាល បើធៀបនឹងពេលដែលមានការឆ្លងដល់កំពូល។ ពោលគឺចំនួនអ្នកស្លាប់ជាមធ្យមក្នុងសប្តាហ៍នេះ មានចំនួន ៩៣៨នាក់ ក្នុងមួយថ្ងៃ៕ អត្ថបទ៖ លីដា ប្រភព៖ Insider
June 6, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបានធ្វើបច្ចុប្បន្នភាពលើគោលការណ៍ណែនាំអំពីជំងឺ COVID-19 របស់ខ្លួន ដើម្បីណែនាំឱ្យមានការប្រើប្រាស់ម៉ាស់នៅតាមតំបន់ដែលជំងឺកំពុងរាលដាលខ្លាំង និងពិបាកក្នុងការរក្សាគម្លាត។ រំលឹកដែរថា WHO កាលពីលើកមុនបាននិយាយថា មិនមានភ័ស្តុតាងបញ្ជាក់ថាមនុស្សធម្មតាអាចការពារខ្លួនពីការឆ្លងរោគតាមរយៈការពាក់ម៉ាស់នោះទេ ប៉ុន្តែពេលនេះទើបតែសម្រេចថាគួរប្រើ។ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃសុក្រថា ការធ្វើបច្ចុប្បន្នភាពគឺផ្អែកលើភស្តុតាងដែលកំពុងវិវត្តថ្មីៗ។ លោក Tedros Adhanom Ghebreyesus មានប្រសាសន៍ថា ឥឡូវនេះអង្គការសុខភាពពិភពលោកផ្តល់យោបល់ដល់រដ្ឋាភិបាលឱ្យលើកទឹកចិត្តដល់សាធារណជនទូទៅ ដើម្បីឱ្យពលរដ្ឋពាក់ម៉ាស់នៅកន្លែងមានការឆ្លងរាលដាល និងពិបាកធ្វើការរក្សាគម្លាត ដូចជានៅលើការដឹកជញ្ជូនសាធារណៈ និងនៅក្នុងហាងអាហារ។ ប៉ុន្តែគាត់ក៏បាននិយាយផងដែរថា ម៉ាស់តែមួយមុខនឹងមិនអាចការពារមនុស្សពីជំងឺបានឡើយ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាគម្លាត និងអនាម័យដៃ៕ អត្ថបទ៖ លីដា
June 6, 2020 - អន្តរជាតិ
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃសុក្រថា ចំនួនទារកកើតនៅប្រទេសជប៉ុនបានបន្តធ្លាក់ចុះក្នុងកម្រិតទាបបំផុត ដោយក្នុងឆ្នាំ២០១៩ មានទារកកើតតែ ៨៦៥,២៣៤នាក់ ដែលធ្លាក់ចុះប្រមាណ ៥៣,០០០នាក់ ពីឆ្នាំមុនមួយទៀត។ នេះជាលើកទីមួយហើយដែលចំនួនទារកទើបនឹងកើតប្រចាំឆ្នាំបានធ្លាក់ចុះក្រោម ៩០០,០០០នាក់ ខណៈដែលចំនួនកូនសរុបជាមធ្យមដែលស្រីម្នាក់អាចនឹងពពោះនៅក្នុងជីវិតរបស់គាត់ ធ្លាក់ចុះត្រឹម ១.៣៦ នាក់ ដោយធ្លាក់ចុះ ០.០៦ពិន្ទុ។ ទន្ទឹមនឹងនេះចំនួនអ្នកស្លាប់ក្នុងឆ្នាំនេះមានចំនួន ១,៣៨១,០៩៨នាក់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីចុងសង្គ្រាមលោកលើកទី២។ ជាលទ្ធផលចំនួនមរណភាពមានច្រើនជាងចំនួនទារកកើតថ្មីៗរហូតដល់ទៅ ៥១៥,៨៦៤នាក់ ក្នុងមួយឆ្នាំ២០១៩។ មានតែអាណាខេត្តអូគីណាវ៉ា ដែលបានកត់ត្រាអត្រាមានកូនសរុបខ្ពស់បំផុតគឺ ១.៨២ ក្នុងមួយគ្រួសារ និងជាខេត្តតែមួយគត់ដែលឃើញមានកំណើតថ្មីៗច្រើនជាងការស្លាប់៕ អត្ថបទ៖ លីដា ប្រភព៖ Japan Times
June 6, 2020 - អន្តរជាតិJair Bolsonaro ព្រមានដើរចេញពី WHO នៅពេលដែលជំងឺកូវីដ១៩ កំពុង «សម្លាប់ពលរដ្ឋប្រេស៊ីល១នាក់រៀងរាល់១នាទី»
លោកប្រធានាធិបតី Jair Bolsonaro បានគំរាមដកប្រទេសប្រេស៊ីលចេញពីអង្គការសុខភាពពិភពលោក (WHO) បន្ទាប់ពីទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះ បានព្រមានដល់រដ្ឋាភិបាលប្រេស៊ីលអំពីហានិភ័យនៃការបន្ធូរបន្ថយ នៅពេលការរីករាលដាលនៃជំងឺ COVID-19 នៅតែមានទំហំធំនៅឡើយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Bolsonaro បានចោទប្រកាន់ WHO ថា ជាមនុស្សប្រកាន់បក្សពួកនិយម និងនយោបាយ។ លោកបាននិយាយថា ប្រទេសប្រេស៊ីលនឹងពិចារណាចាកចេញពី WHO លុះត្រាតែអង្គការនេះឈប់លំអៀងទៅម្ខាងៗទៀត។ ជម្រាបដែរថានៅអាមេរិកឡាទីនពេលនេះ មានតួលេខអ្នកឆ្លងសរុបជាង ១.១ លាននាក់ ហើយប្រេស៊ីលផ្ទាល់មានករណីច្រើនជាងកន្លះលាននាក់ម្នាក់ឯង ខណៈដែលការស្លាប់នៅតែមានជាបន្ដបន្ទាប់មិនបង្ហាញពីការថយចុះ។ យោងតាមកាសែតប្រេស៊ីល Folha de S.Paulo បានសរសេរនៅលើគ្របមុខរបស់ពួកគេថា ជំងឺ COVID-19
June 6, 2020 - អន្តរជាតិ
ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរចិនអាចចេញចូលសហរដ្ឋអាមេរិកបាន ២ដង មួយសប្តាហ៍។ វាកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសថា ខ្លួននឹងបន្ធូរបន្ថយការរឹតបន្តឹងការហោះហើរ តាមរយៈការអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនបរទេសកាន់តែច្រើន អាចហោះហើរទៅកាន់ប្រទេសចិន។ ប៉ុន្តែយ៉ាងណានៅថ្ងៃពុធនេះទីក្រុងវ៉ាស៊ីនតោនបានចេញបញ្ជាឱ្យផ្អាកសេវាកម្មដឹកអ្នកដំណើរទាំងអស់របស់ក្រុមហ៊ុនដឹកជញ្ជូនចិនទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដោយសារប្រទេសចិននៅមិនទាន់បើកទ្វារការហោះហើរសម្រាប់ជើងហោះហើរអាមេរិក។ នាយកដ្ឋានដឹកជញ្ជូនអាមេរិកនិយាយថា ខ្លួនអាចនឹងប្ដូរការសម្រេចចិត្តនេះ ប៉ុន្តែនឹងមើលខាងប្រទេសចិនសិន ថាបានធ្វើឱ្យប្រសើរឡើងសម្រាប់អាមេរិកឬយ៉ាងណា៕ អត្ថបទ៖ លីដា ប្រភព៖ NHK
June 6, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មុខសញ្ញាកាប់ប្លន់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មចំនួន១០នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ដែលជាមុខសញ្ញាកាប់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបជាក់ស្តែង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់សុខសួរស្តី ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កំបូល ខណ្ឌកំបូល ។ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនសង្ស័យទាំង១០នាក់រួមមាន ៖ ១.ឈ្មោះ យឹម ង៉ុយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនប្រាកដ ២.ឈ្មោះ បូរី រម្មណី ហៅ អាទី ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរ សិស្សវិទ្យាល័យកំបូល (អ្នកទាំងពីរខាងលើនេះពាក់ពន្ធ័ករណីកាប់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ)
June 6, 2020 - អន្តរជាតិ
រឿងដំរីពោះធំបានស្លាប់ក្នុងទន្លេនៅប្រទេសឥណ្ឌា ព្រោះតែមនុស្សដាក់ម្នាស់ញាត់ផាវពីក្នុងឱ្យវាស៊ី នៅមិនទាន់ចប់សព្វគ្រប់ផង ឥឡូវមានករណីមនុស្សជិះរថយន្តកិនអណ្ដើកពោះធំធ្លាយស៊ុតចេញក្រៅយ៉ាងគួរឱ្យអាសូរ។ យោងតាមការបង្ហោះលើផេកហ្វេសប៊ុក We Don’t Deserve This Planet បានឱ្យដឹងថា នាពេលថ្មីៗនេះមានករណីមនុស្សជិះរថយន្តកិនអណ្ដើកយ៉ាងធំមួយក្បាល នៅពេលដែលវាព្យាយាមឆ្លងផ្លូវ ដែលបណ្ដាលឱ្យស្នូករបស់វាបែកខ្ទេច និងធ្លាយស៊ុតចេញមកក្រៅ។ ប្រភពដដែលបាននិយាយថា នៅពេលក្រុមការងារបានជួបអណ្ដើកគឺវានៅមានដង្ហើមចង្រិតនៅឡើយ ប៉ុន្តែយ៉ាងណាក៏ដោយក្រុមសង្គ្រោះគិតថាចាក់ថ្នាំជូនដំណើរវា ដើម្បីកុំឱ្យវាមានការឈឺចាប់តទៅទៀត។ អណ្ដើកពោះធំនោះត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលធម្មជាតិ Lakeside របស់សហរដ្ឋអាមេរិក ហើយវាត្រូវបានគេចាក់ថ្នាំបញ្ចប់ជីវិតនៅទីនោះ ព្រោះថារបួសរបស់អណ្ដើកកម្សត់នេះគឺលើសពីអ្វីដែលអាចជួយបាន។ ចំណែកស៊ុតនៅក្នុងពោះរបស់វាដែលនៅសេសសល់កំពុងត្រូវបានក្រុមសង្គ្រោះយកចេញ ហើយបន្ដធ្វើការភ្ញាស់ស៊ុតទាំងនោះឡើង៕ អត្ថបទ៖ លីដា
June 5, 2020 - អន្តរជាតិ
យោងតាមសារព័ត៌មានជប៉ុន Kyodo News នៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ បាននិយាយថា មានការគំរាមបំផ្ទុះគ្រាប់បែកមួយត្រូវបានធ្វើឡើង ដើម្បីប្រឆាំងនឹងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Dentsu Inc នៅទីក្រុងតូក្យូ ដោយមានប៉ូលីសបានព័ទ្ធជុំវិញអគារ និងទីតាំងពាណិជ្ជកម្មនៅជិតនោះ។ ប្រភពព័ត៌មានបាននិយាយថា ជនល្មើសបានផ្ញើសារគំរាមភ្ជាប់ជាមួយឈ្មោះរបស់ខ្លួនទៅលើវេបសាយរបស់ក្រុមហ៊ុន។ អគារ Dentsu ដែលមានមូលដ្ឋាននៅក្នុងសង្កាត់ Shiodome និងតំបន់កម្សាន្តនៅជិតឆ្នេរ Tokyo Bay ត្រូវបានគេស្គាល់ជាទូទៅថា ជាប៉មការិយាល័យ មជ្ឈមណ្ឌលផ្សារទំនើប និងសណ្ឋាគារលំដាប់ខ្ពស់។ ក្រុមហ៊ុននៅក្នុងអគាររួមមាន៖ Shiseido Co, ANA Holdings Inc,
June 5, 2020 - អន្តរជាតិ
ថៃ៖ E-learning ឬការសិក្សាតាមប្រព័ន្ធ Online គឺជាជម្រើសដ៏ល្អបំផុតនៅក្នុងអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ ១៩ តែទោះជាយ៉ាងណាក្តី កម្មវិធីសិក្សានេះមិនបាផ្តល់ភាពងាយស្រួល និងគុណភាពស្មើៗគ្នាទៅកាន់សិស្សដែលមានកម្រិតជីវៈភាពផ្សេងគ្នានិងរស់នៅក្នុងតំបន់ផ្សេងគ្នានោះទេ។ ជាក់ស្តែងកូនសិស្សដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ឬនៅឆ្ងាយពីទីប្រជុំជនតែងប្រឈមនឹងបញ្ហាសេវាអ៊ឺនធឺណិតរអាក់រអួលជាញឹកញាប់។ សម្រាប់សិស្សដែលមិនសូវមានជីវៈភាពធូរធាវិញត្រូវបង្ខំចិត្តរកលុយតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីលៃលកទិញយ៉ាងហោចណាស់ក៏ទូរស័ព្ទទំនើបមួយគ្រឿងដែរទើបអាចសិក្សាតាម Online បាន ខណៈដែរវាកាន់តែមានភាពងាយស្រួលខ្លាំងប្រសិនបើសិស្សមានកុំព្យូទ័រមួយគ្រឿងបន្ថែមទៀត។ ព្រោះហេតុផលនេះហើយទើបក្មេងស្រីម្នាក់ត្រូវបានគេប្រទះឃើញ សុខចិត្តបោកកូនជ្រូកយកលុយសន្សំរបស់នាងទាំងអស់មានទាំងកាក់និងក្រដាសប្រាក់ទក់ៗជាច្រើនទៅទិញទូរស័ព្ទមួយគ្រឿងតែម្នាក់ឯងសម្រាប់រៀនតាម Online។ បើតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងប្រទេសថៃ ហើយសកម្មភាពដ៏មោះមុតរបស់ក្មេងស្រីរូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ម្ចាស់ហាងទូរស័ព្ទ ហើយគេបានថតសកម្មភាពនេះបង្ហោះចូលទៅក្នុងបណ្ដាញសង្គមនិងមានការចែករំលែកតៗគ្នារហូតសារព័ត៌មានមួយចំនួនយកសាច់រឿងនេះទៅចុះផ្សាយទៀតផង។ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នាកោតសរសើរទឹកចិត្តស្រលាញ់ការសិក្សារបស់ក្មេងស្រី និងជូនពរឲ្យនាងទទួលបានជោគជ័យក្នុងការសិក្សាផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
June 5, 2020









